អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះជួបសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនភៀសសឹក ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

2025/12/29 06:30:05 pm        123
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូនភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មករស់នៅបណ្តោះអាសន្ន តាមបណ្តាឃុំទាំង៧ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃុំ គ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំប្រសាសន៍ សួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ផងដែរ។ឯកឧត្តម បានថ្លែងថាទឹកភ្នែករបស់ពុកម៉ែ ពូមីង បងប្អូន ជាទឹកភ្នែករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត។ ការឈឺចាប់របស់ពុកម៉ែ ពូមីង បងប្អូន គឺជាការឈឺចាប់របស់សម្តេច និងលោកជំទាវបណ្ឌិត។ ជាមួយគ្នានេះ ឯកឧត្តមបានមានប្រសាសន៍ថាសម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត គឺស្ថិតនៅជាមួយពុកម៉ែ ពូមីង បងប្អូន ជាពិសេសវីរកងទ័ពគ្រប់វិនាទី៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បួងសួងសុំសេចក្តីសុខ សន្តិភាព និងការរីកចម្រើនជូនជាតិមាតុភូមិ

2025/12/29 05:31:48 pm        183
ពោធិ៍សាត់៖ បន្ទាប់ពីបានចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់, នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលត្រូវជាទិវាសន្តិភាពនៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញរៀបចំថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជា ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ដែលពិធីនេះត្រូវបានធ្វើឡើងនៅបូជនីយដ្ឋានទេពឧកញ៉ា ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ត្រូវបានចាត់ទុកជាវរជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ការពារទឹកដីប្រទេសកម្ពុជា។ ថ្វីត្បិតតែរូបរាងកាយទេពឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាជនខ្មែរទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ក្នុងឱកាសបួងសួងនាថ្ងៃនេះ សូមបារមី ទេពឧកញ៉ា និងជំទាវ ព្រមទាំងបារមីរក្សាការពារក្នុងទឹកដីនៃខេត្តពោធិ៍សាត់ និងប្រទេសកម្ពុជា សូមតាមជួយបីបាច់គ្រងរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន សន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍៕

ទិដ្ឋភាព «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅតាមបណ្តាខេត្ត

2025/12/29 05:20:37 pm        173
ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ បាននិមន្ត/ជួបជុំគ្នាតាមទីតាំង នៅតាមមូលដ្ឋានរៀងខ្លួន ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការប្រារព្ធវិធីនេះបាននិងកំពុងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល និងវីរៈកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនកម្ពុជា និងថៃ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។

កិច្ចប្រជុំត្រីភាគីនៅចិន, កម្ពុជា និងថៃឯកភាពគ្នាពង្រឹងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

2025/12/29 05:13:37 pm        143
ភ្នំពេញ ៖តាមរយៈកិច្ចប្រជុំត្រីភាគីរវាងប្រមុខការទូត ចិន កម្ពុជា និងថៃនៅប្រទេសចិន, កម្ពុជា និងថៃបានឯកភាពគ្នាពង្រឹងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព មិនអាចឱ្យសមិទ្ធផលនេះត្រលប់ថយក្រោយវិញទេ និងជៀសវាងឧបទ្ទវហេតុណាមួយកើងឡើងឱ្យខានតែបាន។ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប ញ្ជាក់បែបនេះក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះថា តាមរយៈកិច្ចប្រជុំត្រីភាគី ចិន កម្ពុជា និងថៃ, កម្ពុជា និងថៃបានឯកភាពកសាងទំនុកចិត្តឡើងវិញជាមួយគ្នាផ្ដើមចេញពីការបើកជំហរទំនាក់ទំនងគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជៀសវាងបញ្ហាតូចក្លាយទៅជាបញ្ហាធំ។ ឯកឧត្តមថ្លែងថា តាមរយៈកិច្ចប្រជុំត្រីភាគី កម្ពុជា និងថៃ បានឯកភាពពីការបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរក្នុងតំបន់រៀងខ្លួន និងជំរុញទៅលើការងារដោះមីនមនុស្សធម៌នៅតាមបន្ទាត់ព្រំដែនដែលបានឯកភាពគ្នាផងដែរ។សូមបញ្ជាក់ថា តាមរយៈសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជុំប្រមុខការទូត ចិន កម្ពុជា និងថៃ នៅថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ ខេត្ត Yunnan ប្រទេសចិន បានបញ្ជាក់នូវចំណុចសំខាន់ៗដើម្បីដោះស្រាយជម្លោះកម្ពុជា-ថៃ អន្តរាគមន៍ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងនោះប្រទេសចិន បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ GBC រវាងកម្ពុជា និងថៃនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនេះនឹងបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងផ្តល់សញ្ញាជាវិជ្ជមាន និងជាបទអន្តរាគមន៍ដើម្បីសន្តិភាព និងស្ថរភាពក្នុងតំបន់។ លទ្ធផលនេះត្រូវបានបង្ហាញយ៉ាងពេញលេញថា ការសន្ទនា និងប្រជុំពិភាក្សាគឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះស្មុគស្មាញរវាងប្រទេសទាំងពីរ៕

ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមធ្វើកំណែ ដើម្បីចម្រាញ់យកសិស្សមន្ត្រីក្រមការចំនួន ២០៥នាក់

2025/12/29 04:20:12 pm        389
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការប្រឡងសិស្សមន្ត្រីក្រមការជំនាន់ទី ១២ វគ្គផ្ដាច់ព្រ័ត។ ការធ្វើកំណែនេះ ដើម្បីចម្រាញ់ចុងក្រោយជ្រើសយកបេក្ខជនចំនួន ២០៥នាក់ឱ្យក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។ជាអនុវត្តតាមនីតិវិធី ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកការប្រឡងរបស់បេក្ខជនភ្លាមៗ ក្រោយបញ្ចប់ការប្រឡងលើវិញ្ញាសារសរសេរលើកទី ២កាលពីម្សិលម៉ិញ។ ការប្រឡងលើវិញ្ញាសារសរសេរលើកទី ២នេះ ជាការប្រឡងផ្ដាច់ព្រ័ត ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ៦៧៤នាក់ ហើយការប្រឡងផ្ដាច់ព្រ័តនេះ នឹងចម្រាញ់យកបេក្ខជនត្រឹមតែ ២០៥នាក់ប៉ុណ្ណោះ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។ការធ្វើកំណែលើសន្លឹកកិច្ចការនាព្រឹកនេះ ចាប់ផ្ដើមពីការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ស្របតាមនិយាមនីតិវិធីប្រតិបត្តិក្រោមការចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ វត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ការប្រឡងវគ្គចុងក្រោយនេះ ជាសំណួរអធិប្បាយផ្តោតលើចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធប្រវត្តសាស្ត្រ ភូមិសាស្ត្រ អក្សរសាស្ត្រ សីលធម៌ ពលរដ្ឋវិទ្យា។ លើសពីនេះ ក៏មានវិញ្ញាសារភាសា ដែលបែងចែកជាពីរ គឺភាសាអង់គ្លេស និងភាសាបារាំង ទៅតាមការដាក់ពាក្យជ្រើសរើសរបស់បេក្ខជននីមួយៗ។ គួរបញ្ជាក់ថា ការប្រឡងសិស្សមន្ត្រីក្រមការជំនាន់ទី ១២នេះ ជាការប្រឡងធំមួយ ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងសរុបរហូតដល់ជាង ១៦ ០០០នាក់។អត្ថបទ៖គឹមហុក   

ប្រធានសមាគមមួយ អំពាវនាវដល់ម្ចាស់សហគ្រាសពង្រឹងស្មារតី និងទប់លំនឹងអាជីវកម្មឱ្យល្អក្នុងបរិបថនេះ

2025/12/29 04:05:14 pm        175
ភ្នំពេញ ៖ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា អំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្ម ពង្រឹងស្មារតី និងទប់លំនឹងអាជីវកម្មក្នុងបរិបថ ប្រឈមឱ្យក្លាយជាឱកាស តាមរយៈការបង្កើនសក្តានុពលផលិតឱ្យបានជាអតិបរមា ដើម្បីចាប់យកទីផ្សារប្រកបដោយនិរន្តរភាព និងជំនួសទីផ្សារនាំចូល។​ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកម្មវិធីជួបជុំពង្រឹងសតិ រក្សាលំនឹងចិត្ត នៅចុង សប្តាហ៍កន្លងមកថា ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាងនេះ ឃើញថា សហគ្រាសក្នុងស្រុក មានភាពមមាញឹកយ៉ាងខ្លាំង បានដំណើរការអាជីវកម្មនៅក្នុងការផលិត និងកែច្នៃផលិតផល ដោយមានសម្ទុះកើនឡើងគួកត់សម្គាល់ ផលិតរុញចូលទីផ្សារ ឆ្លើយតបទៅនិងតម្រូវការប្រើប្រាស់ក្នុងស្រុក។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសហគ្រាស និងសិប្បកម្មនេះ សមាគមតែងតែគិតគូរ និងដោះស្រាយដល់សហគ្រិនក្នុងស្រុក តាមរយៈការជំរុញបង្កើតចំណេះដឹង និងការទំនាក់ទំនងទៅនិងដៃគូផ្សេងៗ សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញលើកកម្ពស់លើការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មផ្សេងៗ ដើម្បីឈានទៅអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ ជាក់ស្តែងការរៀបចំ ជួបជុំពង្រឹងសតិ រក្សាលំនឹងចិត្ត ដែលមានការចូលរួមពីម្ចាស់សហគ្រាស និងម្ចាស់សិប្បកម្ម រួមជាមួយបងប្អូនអាជីករ គឺជាការពង្រឹង ស្មារតី និងពង្រីកទំនុកចិត្តដល់ពួកគាត់ ដើម្បីរក្សាលំនឹងអាជីវកម្ម និងការប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព តាម រយៈការបង្កើនសក្តានុពលផលិត និងការចាប់យកទីផ្សារប្រកបដោយនិរន្តរភាព ជំនួសទីផ្សារនាំចូលឱ្យបានជាអតិបរមា។ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្ចាស់ស្នាដៃនិពន្ធសៀវភៅ (គ្មានអ្នកណាកើតមក ក្រ) ឯកឧត្តមក៏បានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម បានខិតខំប្រឹងប្រែងក្នុងការផលិត និងវេចខ្ចប់ផលិត ផលឆ្លើយតបទីផ្សារ ហើយនៅក្នុងបរិបថកំពុងប្រឈមនេះ បងប្អូនយកពេលវេលាដ៏មានតម្លៃ មកស្តាប់អ្នកជំនាញនានា ដើម្បីពង្រឹង សតិ រក្សាលំនឹងចិត្តឱ្យបានល្អ ដើម្បីជំរុញការផលិតឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។  ព្រះធម្មទូតមុនី សុខ ធាវី នាយកវិទ្យាស្ថានធម្មិកៈអន្តរជាតិ និងជាព្រះចៅអធិការ វត្តខ្មែរហាវ៉ៃ សហរដ្ឋអាមរិក ព្រះអង្គមាន សង្ឃដិការចែករំលែកផ្លូវអារម្មណ៍ ព្រោះថាផ្លូវអារកម្មណ៍វាដើរតួសំខាន់ នៅពេលយើងជួបបញ្ហាអ្វីមួយដែលធ្វើឱ្យយើងបាត់សតិ ជាក់ ស្តែងជម្លោះដែលបង្ករដោយសៀម អាចធ្វើឱ្យសតិរបស់យើងទៅជាទន់ជ្រាយ និងទៅជាវង្វេងនៅពេលជួបភ័យ, ការភ័យទាំងនេះកើត មកពីអារម្មណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើង។ ដូច្នេះការពង្រឹងសតិ ការរក្សាលំនឹងចិត្តក្តី វាទាក់ទងនិងការអង្កេត ការពិនិត្យ និងការសិក្សាពីអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តយើង នៅក្នុងអារម្មណ៍របស់យើង នៅជុំវិញរាងកាយរបស់យើង គឺយើងត្រូវតែមាន សតិ និងគ្រប់គ្រងឱ្យបាន៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការទូតកម្ពុជា៖បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ដែលថៃគ្រប់គ្រងត្រលប់មកកម្ពុជាវិញហើយ

2025/12/29 03:52:36 pm        203
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះកម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨រូបដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅត្រលប់មកវិញហើយ។ប្រមុខការទូតកម្ពុជាបានថ្លែងបញ្ជាក់បែបថា៖«យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះ ទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។ នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ»។តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាពគ្នាចំនួន ១១ ចំណុច ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងឯកភាពគ្នាឈប់បាញ់ជាបន្ទាន់នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ។ក្នុងកិច្ចព្រមព្រៀងឈប់បាញ់នេះត្រង់ចំណុចទី១១ បានបញ្ជាក់ថា ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។សូមបញ្ជាក់ថា ថ្ងៃនេះជា ថ្ងៃទី១៥៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជា បន្តអំពាវនាវជារៀងរាល់ថ្ងៃឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនាំយកគ្រឿងបរិភោគជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក

2025/12/29 02:47:57 pm        90
ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី សប្បុរសជន និងអង្គការនគរទេព បាននាំយកអំណោយ មានគ្រឿងឧបភោគ-បរិភោគ យកទៅប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ និងចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់ផ្សេងៗក្នុង ខេត្តសៀមរាប។​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងអង្គការនគរទេព នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករចំនួន ១០ តោន, កញ្ចប់សម្ភារៈប្រើប្រាស់ ១ ០០០ កញ្ចប់ និងទឹកបរិសុទ្ធចំនួន ១០០០ កេស ប្រគល់ជូន អាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក ទៅតាមតម្រូវការជាក់ស្តែង ដែលកំពុងស្នាក់នៅតាមតំបន់ផ្សេងៗគ្នា ក្នុងខេត្ត សៀមរាប។ ជំនួយខាងលើទាំងនេះ បានមកពីទឹកចិត្តដ៏ថ្លៃថ្លា នៃការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី អង្គការនគរទេព និងសប្បុរសជននានា ក្រោមស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ ក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយប្រទេសជិត ខាង។ តាមរយៈការផ្តល់ជូនខាងលើនេះ ទោះបីជាអំណោយទាំងនេះមិនអាចដោះស្រាយរយៈពេលយូរ ក៏ប៉ុន្តែក៏ជាការចូលរួម ចំណែកក្នុងគ្រាកំពុងជួបការលំបាក ខណៈដែលជនភៀសសឹកមួយចំនួនបានបន្តស្នាក់នៅ និងមួយចំនួនបានវិលទៅកាន់ផ្ទះសម្បែង វិញក៏ដោយ។  ជាងនេះទៀត ការផ្តល់ជូននេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភ គាំទ្រ និងសម្រាលការលំបាក របស់ជនភៀសសឹកដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្ន នៅទីកន្លែងសុវត្ថិភាព ក្រោមការសម្របសម្រួល និងយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្ត៕អត្ថបទ៖ សុន រ៉ាឌី

«ស.ស.យ.ក. នៅតែបន្តនាំយកជំនួយឧបត្ថម្ភដើម្បីជួយដល់បងប្អូននៅជំរំភៀសសឹក»

2025/12/29 01:27:32 pm        241
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយ មូលនិធិម៉ានី បានបន្តចុះជួយបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក និងក្រុមគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ចំនួន ៣០០គ្រួសារ ក្នុងខេត្តសៀមរាប ។ បេសកកម្មនេះ ដឹកនាំដោយ ឯកឧត្តម ម៉ិញ បានកុសល តំណាងស.ស.យ.ក. រួមជាមួយអាជ្ញាធរខេត្តសៀមរាប។ ជំនួយឧបត្ថមដែលទទួលបានពីការគៀគរ ពីសប្បុរសជនគ្រប់ទិសទី បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកនាពេលនេះ រួមមាន៖ ស្បៀងអាហារ និងគ្រឿងបរិក្ខា ដែលចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។លើសពីសម្ភារៈ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិម៉ានី សង្ឃឹមថាជំនួយទាំងអស់នេះជាចំណែកមួយ ក្នុងការផ្តល់កម្លាំងចិត្ត និងការចែករំលែកទុក្ខលំបាកដ៏ជាមួយបងប្អូនភៀសសឹកទាំងអស់ ក្នុងគ្រាលំបាកនេះ ដែលបងប្អូនជនភៀសសឹកកំពុងប្រឈម ។

ក្រសួងការពារជាតិកម្ពុជា៖ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់

2025/12/29 12:33:01 pm        456
ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវសភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ។ក្រសួងការពារជាតិ  បញ្ជាក់ថា ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់។សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខថ្មីៗក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM