សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន

ព័ត៌មានជាតិ

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ បានចាប់ផ្តើមហើយនៅទីក្រុងគូឡាឡាំពួ

2025/12/22 12:05:38 pm        756
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយឯកឧត្តម Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន។ រូប៖ AKP

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងគូឡាឡាំពួ

2025/12/22 11:08:33 am        401
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Vivian Balakhrisnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ មុនកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។ រូប៖ AKP

អ្នកនាំពាក្យ៖ គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែង​តែ​មាន​វត្ត​មាន​របស់​សម្តេច​តេជោ​ជានិច្ច ហើយជីវិតសម្ដេចជារបស់ជាតិខ្មែរ

2025/12/22 11:04:32 am        344
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គ្រប់ពេលដែលជាតិ និងប្រជាជនជួបការលំបាក តែង​តែមា​ន​វត្តមានរបស់សម្តេចតេជោជានិច្ច ហើយជីវិតរបស់សម្តេចជារបស់ជាតិខ្មែរ ខណៈ​បច្ចុប្ប​ន្ន​នេះ​សម្តេច​ស្ទើរ​តែមិនបានសម្រាក​ដោយកំពុងរួមជាមួយ​សម្តេច​ធិបតី​ផ្តល់​យុទ្ធសាស្រ្ត​ដល់​បណ្តា​មេទ័ព​ទប់​ទល់​ជាមួយសត្រូវឈ្លានពាន ដែលកំពុងវាយប្រហារមកលើកម្ពុជា។តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធបានថ្លែងថា ព្រោះ​​តែ​ជាតិ និង​ប្រជាជន​គ្មានទេពាក្យថា ហត់នឿយនោះឡើយ​ហើយសម្តេចតេជោ ដែល​ជា​បុរស​​ខ្លាំង​​កម្ពុជា​​បា​នឆ្លងកាត់ ១០៥ សមរភូមិ និងរបួលធ្ងន់៥ដង។ ឯកឧត្តម ជា ធីរិទ្ធ ក៏​បាន​រំលឹក​ផង​ដែរ​ថា នៅ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ​យកជីវិតជាដើមទុន ដើម្បី​តស៊ូ​រំដោះជា​តិ​ចេញពីរបបប្រល័យពូជសាសន៍។ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ សម្ដេច​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ខ្មែរ​ក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូត​បញ្ចប់​សង្គ្រាម​ស៊ីវិល​បាន​ទាំង​ស្រុង​នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។អ្នកនាំពាក្យព្រឹទ្ធសភារូបនេះបានបញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បាន​ដឹក​នាំ​កម្ពុជា​ពី​គំនរ​ផេះ​ផង់ ​ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ភាគរយក្នុងមួយឆ្នាំ ជាង​ពីរ​ទសវត្សរ៍​នៅ​មុន​កូវីដ-១៩។ ឯកឧត្តមបានលើកឡើងទៀតថា បច្ចុប្បន្ន​សម្ដេច​តេជោ​កំពុង​រួម​ជា​មួយ​​សម្តេច​​ធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ គ្រប់​ពេល​ដែល​ជាតិ និង​ប្រជាជន​ជួប​ការ​លំបាក តែងតែមានវត្តមានរបស់សម្ដេចតេជោ​ជានិច្ច! ជីវិតសម្ដេច​ជា​របស់​ជាតិខ្មែរ!។ រាល់​ពេលប្រចាំ​ការ​សម្តេចតេជោ​តែង​ដំណាល​ឲ្យ​សហការី​ស្តាប់​ពី​បទ​ពិសោធ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ​និងដឹកនាំប្រទេស ដោយសម្ដេច​​តែងរ​ម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិន​សម​បើអា​ច​រស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕

ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលមូលដ្ឋានជនស៊ីវិល នៅភូមិសាស្ដ្រស្រុកភ្នំព្រឹក និងស្រុកសំពៅលូនខេត្តបាត់ដំបង

2025/12/22 11:00:18 am        233
ក្រសួងកាពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖- ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។- ចាប់ពីម៉ោង ៨:៤០នាទី ដល់ ៩:៣០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ក្រសួងកាពារជាតិកម្ពុជា បានលើកឡើថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ក្រសួងកាពារជាតិកម្ពុជា៖ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ 

ការវាយការពារខ្លួនកម្ពុជា ផ្តោតលើយោធាប៉ុណ្ណោះ ប៉ុន្តែភាគីថៃបានវាយប្រហារលើទីតាំងជនស៊ីវិលកម្ពុជា

2025/12/22 10:43:24 am        334
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់សាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ «គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ» ប៉ុន្តែមានតែភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ២០នាក់ (ទារក១នាក់) រងរបួសចំនួន៧៩នាក់ និងពលរដ្ឋស៊ីវិលភៀសសឹកឃ្លាតឆ្ងាយផ្ទះសម្បែងជាង៥២ម៉ឺននាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា ម្តងហើយម្តងទៀតកងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូលដើម្បីបម្រើមហិច្ឆតាឈ្លានពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ត អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់៕

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញទៅដល់ទីក្រុងគូឡាឡាំពួ ដើម្បីចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្ត្រី​ការ​បរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ

2025/12/22 10:13:04 am        356
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីចូលរួ​ម​កិច្ច​ប្រជុំ​ពិសេស​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ស្តីពី​ស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៥ នៅទីក្រុងគូឡាឡាំពួ តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុង​គោល​ដៅ​បង្កើន​ការ​យោគ​យល់​ពី​គ្នា និងជំនឿទុកចិត្តទៅវិញទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើង​វិញ​នូវ​សន្តិភាព​ ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងថៃ។ រូប៖ AKP

ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ

2025/12/22 10:04:48 am        256
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហាន ឈ្លានពានថៃ បានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលផ្ទះប្រជាជនស៊ីវិលជាច្រើនកន្លែងនៅខេត្តបន្ទាយមាន ជ័យ និងបាញ់ផ្លោងគោលដៅជាច្រើនផ្សេងទៀតនៅតំបន់យោធភូមិភាគីទី៤ និងយោធភូមិភាគទី៥កម្ពុជា ប៉ុន្តែ ត្រូវបានវីរកងទ័ព និងវីរនគរបាលកម្ពុជាកំពុងប្រយុទ្ធតតាំងតស៊ូយ៉ាងស្វិតស្វាញបំផុតជាមួយចោរឈ្លានពានទាំងនោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ស្តីពីបច្ចុប្បន្នភាពរបស់ទង្វើទាហាន ឈ្លានពានថៃ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ, បាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់, បន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, និងបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកគ្រជាច្រើនគ្រាប់ រួមទាំងបាញ់កាំភ្លើងធំប្រភេទ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទីតាំងជាច្រើនកន្លែងទៀតក្នុងដែនអធិបតេយ្យកម្ពុជា។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងផងដែរថា រហូតមកដល់ថ្ងៃទី២២ ខែធ្នូនេះ គឺមានរយៈពេល១៦ថ្ងៃហើយដែលទាហានឈ្លានពានថៃបន្តរំលោភបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដោយបានបន្តបាញ់ចូលដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ព្រៃផ្សៃ និងមនុស្សធម៌បំផុតដោយប្រើប្រាស់យន្តហោះចម្បាំង F-16 កាំភ្លើងយន្ត រថក្រោះ ផ្សែងពុល និងអាវុធធុនធ្ងន់ជាច្រើនទៀត ដែលគិតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើន និងប្រជាពលរដ្ឋស្លូតត្រង់ជិនកន្លះលាននាក់បានកំពុងរត់ភៀសសឹកប្រកបដោយហានិភ័យនោះ។យ៉ាងណាក៏ដោយ វីរកងទ័ព និងវីរនគរបាលកម្ពុជា បានបន្តឈរជើងបានយ៉ាងរឹមមាំទប់ទល់តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានយ៉ាងមោះមុត ស្វាហាប និងស្វិតស្វាញបំផុតក្នុងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយវីរកងទ័ព និងវីរនគរបាលកម្ពុជាយើងមិនចុះញ៉មចំពោះសត្រូវឈ្លានពាននោះឡើយទោះក្នុងតម្លៃណាក៏ដោយ៕ អត្ថបទបាន ចក់

លោកអ្នកឧកញ៉ា ទ្រី ភាព នាំអំណោយ និងរៀបចំអាហារជូនជនភៀសសឹក ៤០០គ្រួសារ កំពុង​​ស្នាក់​នៅ​ខេត្តកំពង់ធំ

2025/12/22 09:35:20 am        238
កំពង់ធំ៖ មកដល់ថ្ងៃនេះ សង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃ តាមខ្សែ​បន្ទាត់​ព្រំដែន​មិន​ទាន់​ធូរ​ស្រាល​នៅឡើយ។ ក្នុងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិន​ព្រងើយ​កន្តើយ​ចំពោះសុខទុក្ខវីរកងទ័ព និងជនភៀសសឹកនោះឡើយ។ សម្តេចទាំង៣ និង​លោក​ជំទាវ​បណ្ឌិត​ ក្រៅពីចាត់ចែងអំណោយនានាផ្ទាល់ដៃហើយនោះ ក៏តែង​ចាត់​តំណាង​ចុះ​ចែក​អំណោយ​បន្ត​បន្ទាប់​ ដើម្បីរំលែកការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។លោក​អ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង​អ្នក​ឧកញ៉ា ​គៀន ស្រីនាង បានរៀបចំស្បៀងអាហារ និងសម្ភារប្រើប្រាស់ចែកជូនកងទ័ព និង​ជន​ភៀស​សឹក​ជា​បន្តបន្ទាប់ផងដែរ។នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា ទ្រី ភាព និង អ្នកឧកញ៉ា គៀន ស្រីនាង បាន​អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់​ជូន​យោធិន​សម្រាក​ព្យាបាល និងបងប្អូនជនភៀសសឹកចំនួន ៤០០គ្រួសារ ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ល​។ ​អំណោយទាំងនោះរួមមាន៖ ១. មីកញ្ចប់ ចំនួន ៤០០កេស, ២.ទឹកត្រី ចំនួន ៤០០យួរ, ៣.ទឹកស៊ីអ៊ីវ ចំនួន ៤០០យួរ, ៤.ត្រីខ ចំនួន ៤០០យួរ, ៥.ឃីត (មុង ភួយ សារ៉ុង) ចំនួន ៤០០ឃីត, ៦.អង្ករ ចំនួន ៨តោន និងថវិកាចំនួន ២០.០០០.០០០រៀល (៥០.០០០រៀល/គ្រួសារ)។ក្រៅពីបងប្អូនជនភៀសសឹកទាំង​ ៤០០គ្រួសារ ក្មេងៗដែលត្រូវជាកូន ជាចៅ​ និងក្មួយ​ៗ​របស់​ពួក​គាត់​ប្រមាណ ២៦០នាក់ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ៥០.​០០០​រៀលផងដែរ។ ដោយ​ក្តី​អាណិត​អាសូរ​ចំពោះជនភៀសសឹក ក្រៅពីចែកអំណោយហើយនោះ លោកអ្នកឧកញ៉ា ក៏​បាន​រៀប​ចំ​អាហារថ្ងៃត្រង់ជូនជនភៀសសឹកទាំង ៤០០គ្រួសារផងដែរ។ ឆ្លៀតក្នុងោកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានអញ្ជើញគោរពវិញ្ញាណខន្ធ លោក​អនុសេ​នី​យ៍​ទោ អៃ អ៊ីន ជាវីរកងទ័ពដែល​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​ដើម្បី​ការ​ពារ​បូរណភា​ព​ទឹក​​ដី​ពីកា​រ​ឈ្លាន​ពាន​ពីប្រទេសសៀមផងដែរ។ ក្នុងនោះ លោកអ្នកឧកញ៉ា បណ្ឌិត បាននាំយកនូវបច្ច័យ​របស់​សម្ដេ​ចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១០.០០០.០០០ រៀល និងថវិការ​បស់​ក្រុមកា​រងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ ចំនួន ២.៨០០.០០០ រៀល ដើម្បីចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារសពផងដែរ៕

ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥

2025/12/22 09:14:45 am        301
ក្រសួងកាពារជាតិកម្ពុជា ជម្រាបជូនពីស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ២០:១៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។- ម៉ោង ២១:០៣នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ៤:៣០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៤:៣៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៤:៣០នាទី ដល់ម៉ោង ៥:១៦នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ។- ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។- ចាប់ពីម៉ោង ៥:៣០នាទី ដល់ម៉ោង ៦:០៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងប្រមាណចំនួន ២០គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ - ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្រ្តបឹងត្រកួន។- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។- ម៉ោង ៦:០៣នាទី យោធាថៃបន្តបាញ់ផ្លោងជ្រំចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។- ម៉ោង ០៦:០៥នាទី រហូតដល់ម៉ោង ម៉ោង ៧:៥២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមរថពាសដែក បន្ទាប់មកបានប្រើរថក្រោះព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិព្រៃចាន់ និងបឹងត្រកួន។- -ម៉ោង ៦:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ១៥៥មម ផ្លោង ៤គ្រាប់ចូល ភូមិសាស្ត្រ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។ មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាយ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ឧត្តមសេនីយ៍ឯក មួង សុធា ក្រើនរំលឹកនគរបាលខេត្តកំពង់ស្ពឺ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់​គ្រង​មុខសញ្ញា និងបង្ការបង្ក្រាបបទល្មើស

2025/12/22 09:01:59 am        161
កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក្រើន​រំឭក​ដល់​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងមុខសញ្ញា ការ​បង្ការ​បទ​ល្មើស​គ្រប់​ប្រភេទ និងត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឱ្យ​ទទួលបានជោគជ័យបន្ថែមទៀត នៅក្នុងឆ្នាំ២០២៦ ខាងមុខ ។ការជំរុញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការណ៍ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ។ឧត្តមសេនីយ៍ទោឃឹម សុខៃ ស្នងការនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបង្ហាញថា នៅក្នុងឆ្នាំ២០២៥ កងកម្លាំងនគរបាលខេត្ត បានខិតខំការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងកម្លាំងជំនាញបានបង្ក្រាបបានចំនួន ៦៨លើ៦៩ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ២៦ លើ២៧ករណី បទល្មើសមជ្ឈឹម ៤២លើ៤២ករណី ហើយបទល្មើសកើតមានច្រើនជាងគេ គឺលួចមានស្ថានទំងន់ទោស (ប្លន់) ៩ករណី ឃាតកម្ម៥ករណី រំលោភសេពសន្ទវៈ ១២ករណី លួចគ្មានស្ថានទំងន់ទោស ១៤ករណី ឆក់៧ករណី ហិង្សាដោយចេតនា៧ករណី និងហិង្សាក្នុងគ្រួសារ ១២ករណី ។លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ប្រឈមចំពោះបទល្មើសខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានខិតខំប្រមូលផ្តុំវិធានការជំនាញ វិធានការចំហរ គួបផ្សំវិធានការមហាជន តាមរយៈការអនុវត្តគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ មន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបានស្ទើតែ ១០០ភាគរយ ។ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ។អភិបាលរងខេតត្ត សង្កត់ធ្ងន់ថា សន្តិសុខគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍខេត្ត ដូច្នេះសូមឱ្យកងកម្លាំងទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព) ឱ្យមានប្រសិទ្ធភាពខ្ពស់ បំបាត់ឱ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មួង សុធា បានដាក់ចេញទិសដៅការងារសំខាន់ៗ សម្រាប់ឆ្នាំ២០២៦ និងបានណែនាំដល់កម្លាំងនគរបាលខេត្ត ត្រូវបន្តពង្រឹងវិន័យកងកម្លាំង លើកកម្ពស់សមត្ថភាពជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ កុំស្កប់ស្កល់និងលទ្ធផល ដែលសម្រេចបាននាឆ្នាំកន្លងមក ហើយមិនត្រូវបណ្តែតបណ្តោយឱ្យបទល្មើសកើតមានឡើង ត្រូវបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងមុខសញ្ញា ការបង្ការបទល្មើសគ្រប់បរភេទ និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង ធ្វើយ៉ាងណាឱ្យលទ្ធផល នាឆ្នាំបន្ទាប់ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM
នគរបាលប្រើកាណុងបាញ់ទឹក បំបែកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីប្រទេសឈីលី
06/02/2026 11:06 AM
លោកTrump ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងឈានដល់ «ក្នុងពេលមួយសប្តាហ៍ទៀត»
06/02/2026 11:06 AM
ក្រុមហេសបូឡា និយាយពីការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែលនៅខាងត្បូងលីបង់ និងខាងជើងអ៊ីស្រាអែល
06/02/2026 11:06 AM
ព្យុះត្រូពិក Jangmi បណ្ដាលឲ្យមនុស្ស ៩ នាក់របួស និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់នៅជប៉ុន
06/02/2026 11:06 AM
លោក Putin ថា អ៊ុយក្រែនជាអ្នកបើកទំព័រថ្មីដោយវាយប្រហារលើតំបន់ Luhansk និងKherson
06/02/2026 11:06 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
06/02/2026 10:06 AM
លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM