តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ​បន្ត​បាញ់​គ្រាប់​ផ្លោង និង​បាញ់​ផ្សែង​ពុល​ចូល​ផ្ទះ​ពលរដ្ឋ​ខ្មែរ​

2025/12/19 10:41:25 am        235
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ទាហានឈ្លានពានថៃ បានបើក​ការ​បាញ់​កាំ​ភ្លើង​ធំ​ចេញ​ពី​នាវា​ចម្បាំង​របស់​ខ្លួន​ចូល​តំបន់ថ្មដា ខេត្តពោធិ៍សាត់ បាន​ផ្លោង​ចូល​ភូមិ​ប្រជាជន​ស៊ីវិល​មួយ​ចំនួន​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ និង​បន្ត​បាញ់​ផ្លោង​ជា​ច្រើន​កន្លែង​ទៀត​ស្ថិត​នៅ​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគី​ទី៤ និងទី៥។ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ស្ថាន​ការណ៍​ទាហាន​ឈ្លាន​ពាន​ថៃ​នោះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានឈ្លានពាន​ថៃបាន​បន្ត​បាញ់​ប្រហារ​យ៉ាង​កំរោល​ដោយមិនរើសគោលដៅ ដែល​នូវ​ព្រឹកនេះ​យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​ភូមិ​សាស្ត្រ​ភូមិជោ​គជ័យ, បាញ់ផ្លោងជាច្រើនគ្រាប់ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅ​ភូមិ​បន្ទាយ​មាន​រិទ្ធ និងបាញ់ចូលភូមិសាស្រ្តបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ដើម។លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ម្តងហើយម្តងទៀត កង​ទ័ព​ថៃ​តែង​តែយ​ក​លេស ​និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កម្បាំងទង្វើ ឈ្លានពាន​របស់​ខ្លួន​មក​លើ​អធិបយ​តេយ្យ ​និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅលើច្បាប់អន្តរជាតិ។ ទង្វើ​ឈ្លាន​ពាន​របស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោ​បករណ៍​ធុន​ធ្ងន់ ​និង​មានកម្រិតបំផ្លាញខ្ពស់ដូចជា យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់​ប្រភេទ​, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀត មកវាយ​ប្រហារ​លើ​កម្ពុជា​ ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិ បាន​បញ្ជាក់​យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជា​រដ្ឋ​ដែល​បំផ្លាញ​សន្តិភាព​ និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូល ដើម្បី​បម្រើ​មហិច្ឆ​តា​ឈ្លាន​ពាន មិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និង​ខ្សោយ​ជាង​ខ្លួន​ប៉ុណ្ណោះ​។ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើភូ​តកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយ​ងាក​មករក​មាគ៌ា​សន្តិភា​ព​ឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរព​បទ​ឈប់​បាញ់ដែ​ល​ខ្លួន​បាន​បំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយ​ស្តែង​ចេញ​ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិន​មែន​តាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និង​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម​ សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទា​រ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវ​ឱ្យថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ​ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀស​វាង​សកម្ម​ភាព​ឈ្លាន​ពាន​ដែល​គំរាម​កំហែង​ដល់​សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះ៕ អត្ថបទ៖ បាន ចក់

BREAKING NEWS | ម៉ោង៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិត​នៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:53:38 am        438
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណី​យោធា​ថៃ​នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅទិស​យោធ​ភូមិ​ភាគ​ទី៥​ ក្នុងភូមិសាស្រ្តនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ៩និង៤៥នាទី យោធាថៃបានបន្តបាញ់​ផ្លោង​ចូល​ផ្ទះ​ប្រជាជ​នស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូ​ន​នៅ​ពេល​ក្រោយ៕

BREAKING NEWS | ម៉ោង៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅ​ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/12/19 09:41:29 am        424
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករ​ណី​យោធា​ថៃ​នៅ​តែប​ន្ត​ធ្វើស​កម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅ​យោធ​ភូមិភា​គ​ទី​៥ ​ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ៧និង៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូល​ផ្ទះ​ប្រជា​ជន​ស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជា​ការ​រំលោភ​បំពាន​ច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតក្រសួង​នឹង​រាយ​ការណ៍​ជូន​នៅ​ពេល​ក្រោយ​៕   

ក្រសួងការពារជាតិកម្ពុជា៖ នៅម៉ោង០៨:៤៨នាទីទាហានឈ្លានពានថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ

2025/12/19 09:11:32 am        240
ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវេលាម៉ោង ០៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រជោគជ័យ ខេត្តបន្ទាយមានជ័យ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា «មានតែការរួបរួមមួយទេ ដែលធ្វើឲ្យយើងរឹងមាំ និងការពារប្រទេសយើងបាន»

2025/12/19 07:35:57 am        175
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំអំណោយ សម្រាប់យកទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ចំនួន៧ខេត្ត ដែលមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈBTV ព័ត៌មាន នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អំណោយដែលកំពុងរៀបចំនេះ គឺបានមកពីកម្មវិធីរាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីកៀរគរថវិកាជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានទឹកដីពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ហើយក្នុងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក យើងក៏ទទួលការចូលរួមឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ។ជាការកត់សម្គាល់របស់លោកជំទាវរដ្ឋមន្រី្ត គឺទីណាក៏ដោយដែលមានខ្មែរ នៅក្នុងប្រទេស ឬក្រៅប្រទេស បានធ្វើចលនាយ៉ាងពេញទំហឹង ដើម្បីទប់ស្កាត់ ឆ្លើយតបនូវការរំលោភបំពាន ថែរក្សានូវអធិបតេយ្យភាពរបស់ជាតិយើង រក្សាជនជាតិយើងឲ្យមានភាពខ្ពង់ខ្ពស់ ដែលដូនតាយើងបន្សល់ទុកមក ដែលជាភារកិច្ចរបស់យើងគ្រប់គ្នា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានការសោកស្តាយ កាលដែលពួកយើងធ្លាប់បានឆ្លងកាត់សង្រ្គាមពីជំនាន់មុន។ ហើយយើងក៏មិនដែលគិតថាក្មេងជំនាន់ក្រោយបានជួបសង្រ្គាមជាលើកទី២នេះទេ។ ហើយសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺយកបានមកដោយកម្រ ប្រឹងប្រែង បូជាកម្លាំងកាយ កម្លាំងចិត្ត សាច់ឈាម បានទទួលនូវរស់ជាតិសន្តិភាព។ ហើយឥលូវនេះទាំងអស់គ្នាបានដឹងហើយថា តម្លៃនៃសន្តិភាព មានន័យយ៉ាងដូចម្តេច។ ដូច្នេះនៅពេលដែលឃើញក្មេងៗរត់គេចពីសង្រ្គាម នៅពេលដែលគេផ្លោងចូលមក យើងសោកស្តាយមែនទែន ដោយហេតុថាសន្តិភាពត្រូវបានបំផ្លាញ ដោយសារចលនាជាតិនិយមជ្រុល ដោយសារការប៉ុនប៉ងរំលោភឈ្លានពាននូវអធិបតេយ្យភាពរបស់ប្រទេសមួយ។ ដូច្នេះសុំឲ្យក្មេងៗជំនាន់ក្រោយចងចាំ ហើយប្រឹងប្រែងរៀនសូត្រនៅគ្រប់ទីកន្លែង ហើយប្រឹងប្រែងនូវអ្វីដែលខ្លួនឯងអាចធ្វើបាន ដើម្បីយុទ្ធជន ដើម្បីជនភៀសសឹក ហើយដើម្បីខ្មែរទាំងអស់។ ជាចុងក្រោយក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសប្បុរសជនក្នុង និងក្រៅប្រទេស សិស្ស-និស្សិត សិល្បករ-សិល្បការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចូលរួមបរិច្ចាគទាំងសម្ភារៈ ថវិកាគ្រឿងឧបភោគបរិភោគ ក្នុងកម្មវិធី «រាត្រីចងចាំលើកទី៦ និងមូលនិធិវប្បធម៌គាំទ្រដល់វីរកងទ័ព និងជនភៀសសឹក»។ សមានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញ ពីការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយ ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក៕អត្ថបទ រដ្ឋា 

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន

2025/12/18 10:59:35 pm        257
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឱ្យដឹងថា កម្ពុជា និងថៃ បានបានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃព្រហស្បតិ៍នេះ។ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ លោក វ៉ាង យី បានបញ្ជាក់នូវជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។តាមរយៈនោះ លោក វ៉ាង យី បានបន្តថា ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំង ២ ឡើងវិញ។

កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ

2025/12/18 10:13:44 pm        249
ក្នុងរបាយការណ៍រយៈពេលជិត៦ខែចុងក្រោយឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថាតុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោងនិងបក្ខពួកសមគំនិតសរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងខ្មែរ។ របាយការណ៍ក៏បានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ថាបានបោះជំហានជាវិជ្ជមាន និងបានផ្តល់លទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើការស្រាវជ្រាវដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។លេខាធិការដ្ឋានគ.ប.ឆ.ប. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យនិងបង្ក្រាបអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ ៩៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ ក្នុងនោះមានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី, ស្រីលង្កា, អាល់ហ្សេរ៉ី, សឹង្ហបូរី។ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការជាក់ស្តែងនេះដែរ ជនបរទេសចំនួន ៤ ០៣៩នាក់ ក្នុងនោះស្ត្រី៦០៥នាក់ ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។ជាមួយនឹងលទ្ធផលទាំងនេះ ដៃគូអន្តរជាតិនៃបណ្តាប្រទេសលើពិភពលោក និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកោតសរសើរចំពោះឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកក្នុងកិច្ចខិតខំជាសកល។ ក្នុងជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការដ្ឋានគ.ប.ឆ.ប. នាពេលកន្លងមក ដៃគូទាំងអស់សុទ្ធតែបានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារតែក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាទីតាំងឬជាចំណុចឆ្លងកាត់សម្រាប់ប្រព្រឹត្តសកម្មភាពឆបោក ដោយពួកឧក្រិដ្ឋជនក៏បានចូលមកកម្ពុជាតាមប្រទេសផ្សេងទៀតក្នុងតំបន់។ខណៈប្រទេសជិតខាងខ្លះកំពុងព្យាយាមតាំងខ្លួនជាប្រទេសស្អាតស្អំធ្វើខ្លួនជាតួឯកក្នុងរឿងប្រឆាំងការឆបោក ប្រទេសនេះបាន និងកំពុងលាបពណ៌មកលើកម្ពុជា ថែមទាំងបានបញ្ជូនក្រុមឧក្រិដ្ឋជនឱ្យចូលមកកម្ពុជា ដើម្បីលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ហើយផលចំណេញបានទៅដល់ដៃក្រុមមេខ្លោងឧក្រិដ្ឋកម្មឆបោកដែលកំពុងស្ថិតនៅក្នុងប្រទេសខ្លួន។ សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសដដែលនេះបានព្យាយាមប្រើគ្រប់ល្បិចកលដើម្បីមួលបង្កាច់កម្ពុជាម្តងហើយម្តងទៀត និងបំភាន់មតិអន្តរជាតិឱ្យយល់ច្រឡំមកលើកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ បណ្តាប្រទេសជាដៃគូនៅលើពិភពលោកបានទទួលស្គាល់ថាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបញ្ហាសកលលោក ហើយចាំបាច់ទាមទារក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការរួមគ្នាដើម្បីប្រឆាំង ហើយកម្ពុជាបានក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងយន្តការកិច្ចសហការប្រតិបត្តិការតំបន់ និងសកល។ កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងបរិបទនេះ កម្ពុជាបានបន្តសហការយ៉ាងសកម្មជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្តបច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេតហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។សូមរំលឹកជូនថាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”

2025/12/18 09:45:10 pm        38
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Turk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួល របាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ជ្រួន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ឯកឧត្តម បានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល។ឯកឧត្តម Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ។ ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕

កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ

2025/12/18 09:02:31 pm        521
ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចប្រជុំហ្រ្វង់កូហ្វូនី និងកិច្ចសហប្រតិបតិ្តការទ្វេភាគី, នៅទីសី្តការក្រសួង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើវិស័យវប្បធម៌នៅកម្ពុជា។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Christian DesRoches សូមចូលរួមអបអរសាទរ និងគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ និងគ្រោងរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦។ ដោយហេតុថាប្រទេសកាណាដា ជាប្រទេសហ្វ្រង់កូហ្វូនី ដូចគ្នាជាមួយនឹងកម្ពុជាផងដែរ។ ដូច្នេះកាណាដា រីករាយនឹងចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ក្នុងសកម្មភាពផ្សេងៗនាឆ្នាំ២០២៦ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។កិច្ចប្រជុំ ហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំកំពូល ដែលគ្រប់ប្រទេសជាច្រើន និយាយភាសាបារាំង ស្ថិតនៅក្នុងទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអ៊ឺរ៉ុប សម្រាប់កម្ពុជា គឺជាលើកទី១ ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសនិយាយភាសាបារាំងផងដែរ។ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន គឺមានតែ៣ប្រទេសប៉ុណ្ណោះ ជាប្រទេសហ្វ្រង់កូហ្វូនី គឺប្រទេសកម្ពុជា វៀតណាម និងឡាវ។ ចាប់តាំងពីមានកិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺមានតែវៀតណាម ដែលបានរៀបចំបើកកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅក្នុងតំបន់អាស៊ី។ ដូច្នេះ កម្ពុជា គឺជាប្រទេសទី២ហើយ ដែលបានរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនីនេះ ៕ អត្ថបទ រដ្ឋា 

កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ

2025/12/18 08:49:08 pm        32
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងទទួលសារតាំងពីលោក Jürg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងឱកាសជំនួប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោក Montani អំពីបច្ចុប្បន្នភាព និងការវិវត្តនៃ ជម្លោះកម្ពុជា-ថៃ និងបានបញ្ជាក់បន្ថែមថា ការវាយប្រហារដោយទ័ពថៃមកលើកម្ពុជាចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានពង្រីកតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ជាមួយនឹងអាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 និងឧស្ម័នពុល បានបណ្ដាលឱ្យបាត់បង់ជីវិត និងរបួសដល់ប្រជាជនស្លូតត្រង់ ជាច្រើននាក់ ព្រមទាំងជនភៀសសឹករាប់សែននាក់ ហើយក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទ និងសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា។ចំពោះកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង ICRC ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះ ICRC ដែលបានជួយគាំទ្រលើ៖ ១) ការលើកកម្ពស់សុខុមាលភាពរបស់អ្នកជាប់ឃុំ ២) កម្មវិធីស្តារនីតិសម្បទាសម្រាប់ជនពិការ ៣) កិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា និង ៤) ការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law-IHL)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Montani ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការចូលជា សមាជិកនៃគំនិតផ្តួចផ្តើមសកល "Global Initiative to Galvanize Political Commitment to IHL- និងចូលរួមក្នុងយន្តការការងារ (Work Stream) របស់ ICRC ផងដែរ។ព័ត៌មានពិស្តារ៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
06/17/2026 03:06 PM
តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM