ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

ព័ត៌មានជាតិ

ពលករខ្មែរដែលបានត្រឡប់មកពីថៃប្រមាណជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ

2025/08/26 09:57:16 am        219
មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់​ទទួល​បាន​ឱកាស​ការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុង​កម្ម​វិធី​ផ្សព្វ​ផ្សាយ​ស្តីពី​យន្ត​ការ​គាំទ្រ​ដល់​ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់​មក​វិញ​របស់​បង​ប្អូន​ពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានា​ថា​បង​ប្អូនព​លករ​ដែល​ត្រឡប់​មក​វិញ​ទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។ឯកឧត្តមថ្លែងថា “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសារ​រោងចក្រ​ធំ​ទាំង​នោះ​មាន​លក្ខ​ខណ្ឌ​ការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់​ដា​ប្រហាក់​ប្រហែល​ថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹង​មិន​ត្រឡប់​ទៅ​វិញ​នោះ​ទេ”​។បន្ថែមពីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា ក្រសួងការងារ​ប្រមូល​បាន​ឱកាស​ការងារ​រាប់​សិន​ម៉ឺន​កន្លែង​ជារៀងរាល់សប្តាហ៍ ឯការប្រែប្រួលពី​ព័ត៌មាន​ទីផ្សារ​ការងារ​ដោយ​សារ​តម្រូវ​ការ​ការ​ងារ​ជា​ច្រើន​ពី​សំណាក់​បងប្អូនពលករខ្មែរ ហើយវាក៏បង្ហាញពីការ​ខិតខំ​នៃ​តួអ​ង្គ​ពាក់​ព័ន្ធ​ក្នុង​ការ​ជួយ​រក​ការ​ងារជូនពួកគាត់។ សូមបញ្ជាក់ថា ការទទួលបានឱកាសការងាររបស់ពលករខ្មែរជាង ១៣ម៉ឺននាក់ ដោយ​សារ​វិធាន​ការ​ពីរ​សំខាន់ៗគឺវិធានការដែលដាក់ចេញដោយក្រសួងការងារ និងការចូល​រួម​ពី​ក្រុម​ហ៊ុន​ឯក​ជន​ផង​ដែរ​៕

ព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍៥ប្រទេស បន្តចុះពិនិត្យខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលថៃរាយបន្លាលួសចូលទឹកដីខ្មែរ

2025/08/26 08:50:15 am        520
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៥នេះ បានបន្តចុះទៅពិនិត្យច្រកព្រំដែនកម្ពុជា និងថៃនៅតំបន់ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលទាហានថៃមិនគោរពកិច្ចព្រមព្រៀងជាមួយកម្ពុជា ដោយបានព្យាយាមរាយបន្លាលួសចូលភូមិដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែដោយស្មារតីសាមគ្គី របស់ពលរដ្ឋខ្មែរ បានទប់ស្កាត់ និងប្រឆាំងទើបទាហានថៃសម្រេចដកខ្លួនចេញទៅវិញ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ថ្ងៃនេះក្រសួងការពារជាតិកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៥ប្រទេសមានដូចជា ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ វៀតណាម និងហ្វីលីពីន ចេញពីភ្នំពេញទៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តត្រួតពិនិត្យ និងសង្កេតការណ៍ជាក់ស្តែងនៅតំបន់នោះ បន្ទាប់ពីក្រុមទាហានថៃ បានប៉ុនប៉ងរាយបន្លាលួសចូលទឹកដីខ្មែរ។បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃនេះថា កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះកងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែដោយស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិនោះ រួមទាំងពលរដ្ឋខ្មែរនៅភូមិដទៃទៀត បានធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ៕ អត្ថបទបាន ចក់

អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ

2025/08/25 07:01:19 pm        43
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)៕

សហជីពនៅកម្ពុជា៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់

2025/08/25 06:19:12 pm        150
(ភ្នំពេញ)៖ សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថាវិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។លោកលើកឡើងថា៖ “នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនដល់ពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់”។ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានគូសបញ្ជាក់ពីការចូលរួមរបស់សហជីពជាមួយក្រសួងការងារក្នុងការសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។ប្រធានសហជីពរូបនេះ លើកឡើងថា៖ “ក្នុងនាមជាសហជីព ក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកានៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹងនិយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមក”។ដើម្បីធានាថាវិធានការរបស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ សូមរូតរះដាក់ពាក្យរកការងារធ្វើ ដើម្បីឆាប់ទទួលបានឱកាសការងារ និងសូមរក្សាភាពអត់ធ្មត់ និងជឿជាក់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងការរកការងារជូនបងប្អូនពលករ និងប្រជាជនខ្មែរគ្រប់ៗគ្នា។បន្ថែមពីនេះ សហជីពនៅកម្ពុជាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងការងារក្នុងការសម្របសម្រួល និងស្វែងរកឱកាសការងារជូនដល់ពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញ​ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំស្តីពី ការអនុវត្ត​សាកល្បង​គន្លងអប់រំថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល

2025/08/25 05:42:30 pm        422
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការអនុវត្ត​សាកល្បង​គន្លង​អប់រំ​ថ្មី នៅវិទ្យាល័យទេពប្រណម្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន និងកីឡា និងមន្ត្រី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​មន្ត្រី​មក​ពី​នាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទនៃក្រសួងទាំងពីរ តំណាងក្រសួងប្រៃសណីយ៍ សាកល​វិទ្យាល័យ​អេស៊ីលីដា សាកលវិទ្យាល័យខេមតិច នាយកវិទ្យាល័យពាក់ព័ន្ធ អាជ្ញាធរដែនដី គណៈ​គ្រប់​គ្រង​សាលា និងលោកគ្រូ អ្នកគ្រូ។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរម្លឹក​ពី​បុព្វហេតុ​នៃ​ការ​រៀបចំ​ឱ្យ​មាន​គន្លង​អប់រំ​ថ្មី ​តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលចង់បង្កលក្ខណៈកាន់​តែ​ច្រើន​ដើម្បី​ឱ្យ​សិស្ស​ចូល​រៀន​បន្ថែម​ទៀត​នៅ​កម្រិត​មធ្យម​សិក្សា ទាំងបឋមភូមិ និងទុតិយភូមិ និងមានគោលដៅបង្កើន​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​អប់រំ​បច្ចុប្បន្នឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា សំដៅកាត់បន្ថយ​អត្រា​បោះបង់​ការ​សិក្សា ជាពិសេសនឹងជួយសម្រាលស្ថានភាពយុវជន ឬកុមារនៃគ្រួសារ​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់ពីប្រទេសថៃ មានការលំបាកក្នុងការចាប់យកការសិក្សាចំណេះទូទៅ អាចចាប់​ផ្តើម​ចូល​រៀនកម្មវិធីស្ពានចម្លងស្របតាមវ័យរបស់ពួកគេ ដើម្បីទទួល​ចំណេះ​ជំនាញ​ច្បាស់​លាស់​សម្រាប់​កសាង​អនាគត។ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សចាប់ពី​ថ្នាក់​ទី៧​ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹង​សាកល្បង​អនុវត្ត​គន្លង​អប់រំ​ថ្មី​រួម​មាន គន្លងវិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាម​វិទ្យាល័យ​គោល​ដៅមួយចំនួន ក្នុងនោះរួមាន វិទ្យាល័យដែលមានអគារធនធាន, វិទ្យាល័យមាន​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យាឌីជីថលសហគមន៍, គ្រឹះស្ថានសិក្សាអប់រំ​បច្ចេកទេស​,​វិទ្យាល័យ​ស្ថិត​នៅ​ក្បែរ​តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ការអនុវត្តគន្លងសិក្សាថ្មី នៅ​វិទ្យាល័យទេពប្រណម្យ គឺបាន​ជួយ​ឱ្យ​សិស្ស​មាន​លទ្ធភាព​ទទួលបា​ន​ការ​អប់រំ​មួយ​ដែល​មាន​ជំនាញ​ច្បាស់​លាស់ និងកាត់បន្ថយអត្រាបោះបង់​ការ​សិក្សា​រប​ស់សិ​ស្សដែ​ល​សាលា​រៀន​ស្ថិត​នៅ​កម្រិត​ខ្ពស់ និងមានភាពទាក់ទាញឱ្យមានការចូលរួមកាន់តែខ្លាំងឡើងពីសហគមន៍សាលារៀន។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ និងថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ចូលរួម​ចំណែក​រប​ស់ភាគី​ពាក់​​ព័ន្ធ​ទាំង​អស់​ដែល​ជំរុញ​ឱ្យ​ការ​អនុវត្ត​គន្លង​អប់រំ​ថ្មី​មាន​វឌ្ឍន​ភាព​ឈាន​ដល់​ការ​អនុវត្ត​សាកល្បង​សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦ ជាពិសេសសូមកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ វិទ្យាល័យ​ទេព​ប្រណម្យ ក៏ដូចជាសាលារៀនគោលដៅទាំងអស់ ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង​ចូល​រួម​អនុវត្ត​គន្លង​អប់រំ​ថ្មីឱ្យទទួលបានជោគជ័យ ដោយសូមឱ្យបន្ត​រក្សា​ស្មារតី​សហការ​គ្នា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ដើម្បីឈានទៅសម្រេចគោលដៅរួមគ្នាជាច្រើនបន្ថែមទៀត ក្នុងបុព្វហេតុ​អភិវ​ឌ្ឍ​ធន​ធាន​មនុស្ស​ក​ម្ពុជាឱ្យកាន់តែរឹងមាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ ៨​ចំណុច​ រួមមាន៖ (១) វិទ្យាល័យទេពប្រណម្យ ស្ថិតក្នុងតំបន់ដែលមានទីធ្លាធំទូលាយ ហ៊ុមព័ទ្ធដោយ​ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច អំណោយផលដល់ការអនុវត្តគន្លងអប់រំថ្មី (២) យកឱកាសនេះពង្រឹងការប្រឡងមធ្យមសិក្សាបឋមភូមិ ដោយក្រសួងនឹងរៀបចំជាស្តង់ដារួមថ្នាក់ជាតិ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្នុងការបែងចែក សិស្សវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (៣) កែប្រែទស្សនទានពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដែលនេះមិនមែនសម្រាប់តែសិស្សរៀនខ្សោយទេ សិស្សដែលខ្លាំងក៏អាចចូលរៀនបានដែរ, សូមឱ្យបញ្ចូលកម្មវិធីរៀនថ្មីៗ ទំនើបៗ ដូចជាជំនាញឌីជីថល Coding AI ឌីហ្សាញ ជាដើម ដើម្បីឆ្លើយតបនឹងទីផ្សារការងារ ដោយសូមស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធចូលរួមគាំទ្រ ជាពិសេសការចូលរួមសហការពីសំណាក់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (៤) សូមផ្សារភ្ជាប់កម្មវិធីរៀននេះ ទៅនឹងឧត្តមសិក្សា ដោយអញ្ជើញគ្រូ ឬ សាស្ត្រាចារ្យនៅឧត្តមសិក្សាមកជួយបង្រៀន និងអាចផ្តល់ឱកាសដល់សិស្សដែលរៀនពូកែមានឱកាសបន្តទៅរៀននៅសាកលវិទ្យាល័យ (៥) សូមបញ្ចូលយុទ្ធសាស្ត្របង្រៀននៅសាលាជំនាន់ថ្មី (៦) សូមសហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ដោយត្រូវប្រើប្រាស់ធនធានឱ្យអស់ពីលទ្ធភាព និងមានប្រសិទ្ធភាព (៧) ស្វែងរកការគាំទ្របន្ថែម និងបង្កើតភាពជាដៃគូជាមួយដៃគូអភិវឌ្ឍនានា (៨) ស្នើឱ្យក្រុមការងារគោលនយោបាយ ក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ៕

អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាសម្ភារៈប្រើប្រាស់បានប្រគល់ជូនជនភៀសសឹកក្នុងខេត្តព្រះវិហារ

2025/08/25 05:34:37 pm        114
ព្រះវិហារ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ឈុតឆ្នាំង ចាន វែកបាយ វែកសម្លរ និងស្លាបព្រា ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សិលារាម និងវត្តកំពង់សង្កែ ស្ថិតក្នុងខេត្តព្រះវិហារ។ឯកឧត្តម អភិបាលខេត្ត ថ្លែងថា អំណោយចានឆ្នាំងនេះ មិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏ជានិមិត្តរូបនៃក្ដីសង្ឃឹម និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ព្រមទាំងបានបង្ហាញពីការគិតគូរយ៉ាងម៉ត់ចត់លើតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលបានបាត់បង់សម្ភារៈប្រើប្រាស់ក្នុងគ្រាអាសន្ន៕

អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនដែលអត់ទាន់មានការងារធ្វើ សូមទូរសព្ទទៅលេខ ១២៩៧

2025/08/25 05:21:15 pm        446
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​បន្ដ​អំពាវ​នាវ​ដល់ពលករខ្មែរដែលបានត្រលប់មកដល់កម្ពុជា ហើយ​មិន​ទាន់​ទទួល​បាន​ការ​ងារ​ធ្វើ​សូម​ឱ្យទាក់​ទង​ទៅ​លេខ​ទូរសព្ទ ១២៩៧ ដើម្បីទទួលបានការជួយសម្របសម្រួល​ពីក្រសួង​ការ​ងារ​ក្នុងការស្វែងរកការងារធ្វើ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​ឱកាស​ការងារ​ដែល​មាន​ជា​បន្ត​បន្ទាប់។ឯកឧត្តម ស៊ុន មេសា មានប្រសាសន៍ថាថា "ប្រជាជនកម្ពុជាដែលមិនទាន់មានការងារធ្វើ សូម​ទូរសព្ទ​​​ទៅ​លេខ ១២៩៧។ តាមរយៈលេខទូរសព្ទនេះ ក្រសួងការងារ​ប្តេជ្ញា​ជួយ​សម្រួល​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋបាន​ត្រលប់​​មកពីថៃឱ្យឆាប់ទទួលបានការងារធ្វើ ហើយ​ក៏​បើក​ផ្លូវ​ទំនាក់​ទំនង​រវាង​អ្នក​ស្វែង​រកការងារធ្វើ និងអ្នក​ដែល​ត្រូវ​ការបុគ្គលិកបម្រើការងារផងដែរ។” យោងតាមអ្នកនាំពាក្យក្រសួងការងារ លេខទូរសព្ទ ១២៩៧ ជាប្រព័ន្ធ​ទំនាក់​ទំនង​ទាន់​ហេតុ​ការណ៍​ (Hotline) ២៤ម៉ោង របស់ក្រសួងការងារ សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។ ឯកឧត្តម បន្ថែមថា ពលរដ្ឋកម្ពុជាក៏អាច​ស្វែង​រក​ព័ត៌មាន​អំពី​ឱកាស​ការងារ​នៅ​តាម​មន្ទីរការងាររាជធានីខេត្ត សាលាបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ តាមបណ្ដា​ខេ​ត្ត​នៅ​ទូទាំង​ប្រទេស ឬតាមអាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួនកំពុងរស់នៅផងដែរ។ សូមបញ្ជាក់ថា ដើម្បីជំរុញការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនពលករខ្មែរដែល​ទើប​​ត្រឡប់​មក​ពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំ​ម្ចាស់​ឬ​នាយ​ក​សហ​គ្រាស ក្រុមហ៊ុន រោងចក្រ រួមមាន៖*១៖ ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់​នូវ​ពាក្យ​​សម្ដី​ទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ *២៖ ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងការងារបានអនុវត្តប្រចាំថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ២០២៥ តទៅ នៅតាមរាជធានី ខេត្តទាំង២៥។ ខេត្តនីមួយៗ មាន​វេទិកា​ការងារ​យ៉ាង​តិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅ​វិទ្យា​ស្ថាន​ពហុបច្ចេកទេស/មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ នៅ​រាជ​ធានី​ភ្នំពេញ​ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តី​ការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះ​បណ្តាល​បច្ចេក​ទេស ​(NTTI), និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។ *៣៖ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការ​សម្ភាស​ជ្រើស​រើស​បុគ្គលិក ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ក្នុងយុទ្ធនាការជុំទី៣ របស់ក្រសួងការងារ ដែល​បាន​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែង​រក​ការងារ និងសម្ភាស​ជ្រើស​រើស​បុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ ទន្ទឹមនេះ ការចុះ​ឈ្មោះ​ស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅ​រក្សា​ផងដែរ។ *៤៖ ផ្តល់ការណែនាំ និងតម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃ​ដំបូង និងសូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាម​មធ្យោបាយ​បណ្តោះ​អាសន្ន​ណាមួ​យ ជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។ *៥៖ សហការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង តាមរយៈប្រព័ន្ធ​គ្រប់​គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្ទែន QR Code (ជំនួយការឌីជីថល-MLVT)៕

អតីតយុទ្ធជន និងពលរដ្ឋភៀសសឹក ២៥គ្រួសារក្នុងខេត្តកំពង់ធំទទួលអំណោយពីសម្ដេចធិបតី

2025/08/25 04:56:30 pm        128
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានស.អ.ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត និងពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ចំនួន ២៥គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ទូទៅស្ដីពីសង្គ្រាមឃ្លានពានពីភាគីថៃកាលពីពេលកន្លងទៅមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា រយៈពេល ៥យប់ ៥ថ្ងៃ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំងស្ថានការណ៍ក្រោយមានបទឈប់បាញ់ ដែលបានសម្របសម្រួលដោយឯក ឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ,តំណាងភាគីចិន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន។ តែភាគីថៃនៅតែរំលោភបំពានជាបន្តបន្ទាប់ ដោយបានចល័តកងទ័ព រាយលួសបន្លា ដាក់កង់ឡាន រំលោភព័ទ្ធយកផ្ទះប្រជាពលរដ្ឋ ទន្ទ្រានយកទឹកដីកម្ពុជា ដោយគ្មានការកោតក្រែងអំពីច្បាប់អន្តរជាតិ ដែល កម្ពុជា បាន អត់ ធ្មត់ និង គោរពយ៉ាងមុឺងម៉ាត់នូវកិច្ចព្រមព្រាងទាំង១៣ ចំណុច ដែល ភាគី ទាំង ពីរ បាន ចុះហត្ថលេខា ក្នុង កិច្ច ប្រជុំ GBC នៅ ប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥ កន្លងទៅ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោម សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវ តែ ចងចាំ ជានិច្ច មិន អាច បំភ្លេច បាន ឡើយ នូវ ភាពឈឺចាប់អំពីការ ឈ្លាន ពាននេះ ហើយ ត្រូវតែជឿជាក់លើការដឹកនាំប្រកបដោយភាពឈ្លាសវៃ ម៉ឺងម៉ាត់ អត់ធ្មត់ខ្ពស់បំផុត របស់ សម្តេច តេជោ សម្ដេចធិបតី ដើម្បីជោគជ័យ និង សន្តិភាព យូរ អង្វែង សម្រាប់ប្រជាជនកម្ពុជាយេីងទាំងមូល ។នាឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនក្រុមគ្រួសារខាងលើ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួនមួយកេស ត្រីខកំប៉ុងចំនួនមួយយួរ និងទឹកត្រីទឹកស៊ីអ៉ីវចំនួន ២យួរផងដែរ៕

កម្ពុជាទទួលបានសំណើសុំចុះបញ្ជីវិនិយោគចំនួន១១ គម្រោង មានទុនសរុប ៩៩ លានដុល្លារ

2025/08/25 04:47:08 pm        130
ភ្នំពេញ ៖ គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣ គម្រោង មានទុនសរុប ៩៩ លានដុល្លារអាម៉េរិក ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្មចំនួន១១ និងវិស័យកសិ-ឧស្សាហកម្មចំនួន ២ គម្រោង។​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីភាព “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ”លើកទី១៣ ក្នុងឆ្នាំ២០២៥ ដែលត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣ គម្រោង។ជុំវិញគម្រោងវិនិយោគខាងលើនេះ អាចបង្កើតការងារបានប្រមាណ ៥,៥ ពាន់កន្លែង ក្នុងនោះការវិនិយោគលើវិស័យឧស្សាហ- កម្មចំនួន ១១ គម្រោងរួមមាន៖ ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្ត និងគ្រឿងបន្ទាប់បន្សំ, ផលិត សម្ភារៈបំពាក់ និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺបរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើម ណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, ផលិត អេប៉ុង, ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ។ចំណែក២គម្រោងទៀត គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ គឺការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៃគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។ ចំពោះគម្រោងវិនិយោគទាំង ១៣ គម្រោងខាងលើនេះ ក្រុមហ៊ុនទាំងនោះបានជ្រើសរើសបង្កើតរោងចក្រនៅតាមតំបន់ផ្សេងៗគ្នារួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕អត្ថបទ៖ សុន រ៉ាឌី

តំណាងក្រុមប្រឹក្សាភិបាល CIMIC Group សម្តែងនូវការពេញចិត្តអំពីបរិយាកាសវិនិយោគនៅកម្ពុជា

2025/08/25 04:45:48 pm        128
ភ្នំពេញ ៖សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group បានសម្តែងនូវការពេញចិត្ត ចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុងការបណ្ដាក់ទុន និងគ្រោងពង្រីកការវិនិយោគបន្ថែម ឈរលើមូលដ្ឋាននៃភាពជឿជាក់ លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល។ ​លោក Robert Seidler សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CIMIC Group នៅក្នុងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះ បានថ្លែង អំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានជួបសម្តែងការគួរសម និងធ្វើបច្ចុប្បន្នភាព ពីសកម្មភាពអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការ ពង្រីកការវិនិយោគបន្ថែម ដោយឈរលើមូលដ្ឋាននៃភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។  លោកក៏បានសម្តែងនូវការពេញចិត្ត ចំពោះការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ដែលបានបង្កនូវភាពងាយស្រួលក្នុង ការបណ្ដាក់ទុន និងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ជាពិសេសជាងនេះ, កម្ពុជាមានកម្លាំងពលកម្មដែលមានឧត្តមភាព ប្រកួតប្រជែងខ្ពស់ និងមានភាពស្វាហាប់ ព្រមទាំងងាយស្រួលក្នុងការទទួលយកការបណ្ដុះបណ្ដាលថ្មីៗផងដែរ។ លោក Robert Seidler ក៏បាន អរគុណ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។ លោកក៏បានបង្ហាញពីក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រីកការវិនិយោគ របស់ខ្លួននៅប្រទេសកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនក្រុមហ៊ុននូវគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការជំរុញធ្វើឱ្យការបណ្ដាក់ទុនវិនិយោគ និងការធ្វើអាជីវកម្មនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM