សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញ​សម្ពោធ​ទីស្នាក់​ការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​បន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

2025/07/20 10:24:28 am        264
នាព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។ ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក, លោក ឃ្លោក ណូយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៣០០នាក់។នាឱកាសនោះ​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម​ បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព​ និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន​ ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។ក្នុងនាម​ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម​ មានប្រសាសន៍ថា​ ដោយមេីលឃេីញពីការរួមចំណែក​ មិនថាទាំងអតីតយុទ្ធជន​ និងនិវត្តជន​ ទេីបសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានសមាគម​ សម្រេចបញ្ជូលអតីតយុទ្ធជន​ និងនិវត្តជន​ ឱ្យមកក្រោមឆ័ត្រតែមួយ​ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ​ ប្រធានសមាគម។ ជាមួយគ្នានេះ​ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម​ មានប្រសាសន៍ទៀតថា​ រាជរដ្ឋភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ និងជាអនុប្រធានទី១​ សមាគមអតីតយុទ្ធជនកម្ពុជា​ បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ច​ទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក​ ដេីម្បីផ្តល់ផ្ទះ​ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ។ ចុងបញ្ចប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា៖ ការប្រកួតគណិតវិទ្យាអន្តរជាតិ ជា​ការ​ចូល​រួម​ពង្រឹង​សមត្ថភាព​សិស្ស និងការសិក្សាស្រាវជ្រាវ

2025/07/20 10:10:14 am        428
ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានលើកឡើងថា ការ​ប្រកួត​ប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ (CARIBOU CONTESTS) និង​គណិត​វិទ្យា​ថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ (CASIO) គឺ​ជា​ការ​ចូល​រួម​ពង្រឹង​សមត្ថភាព​សិស្ស និងការសិក្សាស្រាវជ្រាវ។ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន លើកឡើងបែបនេះធ្វើឡើងក្នុងពិធីប្រគល់មេដាយ ប្រកាស​នីយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែង គណិតវិទ្យាអន្ដរជាតិ តាម​ប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ នៅ​រសៀល​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ហើយពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមាន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីលោក យ៉ា ម៉ាហ្គា នាយកគ្រប់គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី និងមាតា-បិតា​អាណា​ព្យាបាល​សិស្ស​ជា​ច្រើន​រូប​ នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា កម្មវិធីកិច្ចការប្រឡងនេះ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង ចូលរួមពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាព​នៃ​ការ​រៀន​ បង្រៀន និងការសិក្សាស្រាវជ្រាវ លើការអប់រំគណិតវិទ្យានៅកម្ពុជា និងកា​រ​អភិវឌ្ឍ​វិជ្ជា​ជីវៈ​នៃ​ការ​អប់រំ STEM នៅកម្ពុជា។បន្ថែមពីនោះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានឲ្យដឹងថា ការប្រកួតគណិតវិទ្យាអន្តរជាតិនេះ ក៏​ជា​ផ្នែកមួយ ដើម្បីកសាងធនធានមនុស្ស ដែលមានសក្តានុពល សម្រាប់ប្រទេសជាតិ និងជាអ្នក​ដឹក​នាំវ័​យក្មេងនាពេលអនាគត ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ​២០៣០ ប្រជាជនកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឯកឧត្តម ក៏បាន​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ ចំពោះក្រុមហ៊ុនកាស្យូ នៃប្រទេសសិង្ហបុរី និងដៃគូពាក់ព័ន្ធ​បាន​ចូល​រួម​ចំណែក​ជា​មួយ​គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍន៍ស្ទែម STEM ក្នុង​នេះ​ក្រុម​ហ៊ុន IBC និងក្រុមហ៊ុនកាស៉្យូ សិង្ហបុរី ក្រោមការរៀបចំ ផ្តួចផ្តើម នៃសមាគម​អ្នក​គណិតវិទ្យាកម្ពុជា បានរៀបចំការប្រឡងថ្នាក់ជាតិ ការប្រកួតប្រជែង​សិស្ស​ពូកែ​គណិត​វិទ្យា​ទូទាំង​ប្រទេស ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រកាស៉្យូ។សូមបញ្ជាក់ថានេះជាឆ្នាំទី៣ហើយ ដែលបានប្រារព្ធពិធីប្រគល់ជ័យលាភីមេដាយ មាស ប្រាក់ សំរិទ្ធិ និងរង្វាន់ផ្សេងៗ ដល់សិស្សទូទាំងប្រទេសចំនួន៦០នាក់ មកពីគ្រប់រាជធានីខេត្ត។ ឆ្នាំ​ទី​៣​នេះ ឃើញថា មានការចូលរួមពីសិស្សានុសិស្សពីកម្រិតថ្នាក់ អនុ និងវិទ្យាល័យទី៧ ដល់ទី១២ ចំនួន​៧៥២នាក់ ដែលមកពីសាលារដ្ឋ និងឯកជនផងដែរ។ ហើយក្នុងពិធីប្រគល់មេដាយ និង​រង្វាន់​ដល់សិស្សពូកែទាំងអស់ ក៏មានការអញ្ជើញមកដោយផ្ទាល់ នៃលោក យ៉ាម៉ាហ្គា ដែល​ជា​នាយក​គ្រប់​គ្រង នៃក្រុមហ៊ុន កាស៉្យូសិង្ហបុរី ផ្តល់កិត្តិយស ក្នុងពិធីប្រគល់វិញ្ញាបនបត្រសិស្សពូកែ ដោយ​សិស្សពូកែជ័យលាភីមេដាយមាស កំរិតថ្នាក់ទី៧ ដល់ទី១២ ទទួលបាន​កុំព្យូទ័រ​យួរ​ដៃ​ម្នាក់​១​គ្រឿង និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។ការប្រឡងកាស៉្យូនេះ គឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សមត្ថភាពទាក់ទងនឹង STEM ដែល​ជា​របៀបរៀនថ្មី បែបទំនើបដែលផ្សារភ្ជាប់ និងបច្ចេកវិទ្យាគណនា ដោយផ្ទៀងផ្ទាត់ ជា​ក់​លាក់​ ដែលផ្តោតលើភាពវៃឆ្លាតវិសាលភាព នៃការគិតវិភាគដ៏ទូលំទូលាយ (Critical thinking) យល់​ពីសំណួរបញ្ហា និង ដំណោះស្រាយដ៏មានប្រសិទ្ធិភាព (Problem & Solving) ហើយ​សង្កេត​ឃើញ​ថា សិស្សទាំងអស់ ដែលបានចូលរួមប្រឡង បានទទួលជ្រាបដឹងពីអត្ថប្រយោជន៍ នៃ​ការប្រើម៉ាស៊ីនគិតលេខ ជាជំនួយក្នុងសិស្សា STEM ដែលជាគោលដៅចង់បាន នៃក្រុម​ហ៊ុន​កាស៉្យូ ​សិង្ហបុរី និង IBC៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ

2025/07/19 10:26:39 pm        541
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំបញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ​ ១)​ យន្តការបច្ចេកទេសទ្វេភាគី​ ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង​ ២) យន្តការច្បាប់អន្តរជាតិ​ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសពីេនះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែលមានការរំលោភបំពានដោយគគ្លើនលើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។ជាចុងក្រោយ ខ្ញុំសូមជូនពរដល់កងកម្លាំងប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែគាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់ ហើយបងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់។

ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ

2025/07/19 08:12:09 pm        200
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារជាច្រើន ដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ក្នុងកម្មវិធីខាងលើ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧកត្តម លោកជំទាវ ដែលជា សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមប្រឹក្សារាជធានីខេត្ត អភិបាលរងរាជធានីខេត្ត អ៊ីមាំរាជធានី ខេត្ត សរុបជិត ៤០០ នាក់ ។វត្តមានគណៈប្រតិភូខាងលើ ក៏ត្រូវបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានផងដែរ។

ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ

2025/07/19 07:46:44 pm        484
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលាខេត្តបន្ទាយមានជ័យ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់​ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តបន្តសហការ​ពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម សំដៅលើកកម្ពស់​ការងារ​ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស រិះរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដល់ទីតាំង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធីបន្តកសាង​សមិទ្ធផល​បន្ថែមទៀតនូវវិស័យដទៃទៀតរួមមាន៖ សេដ្ឋកិច្ច សង្គម ការអបរំ សុខាភិបាល ពង្រឹងនូវការងារ​ភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង ​និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយរៀបចំ​ជាផែន​ការមេដោះស្រាយជាប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ការទទួលសំណើរ និងសំណូមពរ ឆ្លេីយតបឱ្យចំគោលដៅ ​ទាន់ពេលវេលា វាយតម្លៃច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី មានសុទិដ្ឋិយមខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ​និងជំរុញការផ្សព្វផ្សាយ​នូវការ​ខិតខំប្រឹងប្រែង និងលើក​ទឹកចិត្តបន្តថែមទៀត ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និង​ប្រែក្លាយខេត្តបន្ទាយមានជ័យ ទៅជាខេត្តគម្រូ លើការផ្តល់សេវាសាធារណៈល្អដាច់គេ៕

កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា

2025/07/19 05:55:25 pm        564
ភ្នំពេញ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជាចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នា។ការទទួលបានមេដាយមាសសិស្សឆ្នើមនេះ ធ្វើឡើងក្នុងពិធីចែកមេដាយ ប្រកាសនិយបត្រ និងជូនរង្វាន់ ដល់ជ័យលាភីដែលបានចូលរួម ការប្រកួតប្រជែងគណិតវិទ្យាអន្ដរជាតិ តាមប្រព័ន្ធអនឡាញ និងគណិតវិទ្យាថ្នាក់ជាតិ ដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ដ្រ។ពិធីនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមានឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួម ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា និងមាតា-បិតាអាណាព្យាបាលសិស្សជាច្រើនរូប នៅសាលពហុបំណង នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ថ្លែងក្នុងពិធីចែកមេដាយ ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា ឯកឧត្តម ច័ន្ទ រ័ត្ន បានបញ្ជាក់ឲ្យដឹងថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ដែលជាកូនប្រុសពៅ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាស នាពេលនេះ គឺជាមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ។ប្រធានសហគមន៍គណិតវិទ្យាកម្ពុជា បានឲ្យដឹងទៀតថា ការទទួលបាន មេដាយមាសសិស្សឆ្នើមនេះ ដោយសារកុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ទទួលបានមេដាយមាស ៣ឆ្នាំជាប់គ្នា តាំងពីឆ្នាំ២០២៣, ២០២៤ និង២០២៥ ដោយបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១,៤៦១នាក់ មកពី៣៦ប្រទេស។សូមជម្រាបផងដែរថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត​ ពេជ ច័ន្ទមុន្នី ជាញឹកញាប់តែងតែ បានទទួលមេដាយ​មាសជាច្រើន ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា៕

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

2025/07/19 05:55:11 pm        187
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល ក្នុងវត្តស្ទឹងឃ្លាត ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ។​លោកបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសាល តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានការចូលរួមពីឯកឧត្ដម ភឿន កុសល លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៩នាក់ ស្រី ២៣នាក់ និងនាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដោយសហការជាមួយលោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់ ក្រុមការងារស្រុក ឃុំតាសាល និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាសាល អាជ្ញាធរដែលពាក់ព័ន្ធ ចុះពិនិត្យ ព្យាបាលជំងឺ ចែកឱសថ ជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន៦០៧នាក់ ស្រី៤៨៦នាក់ និងបាននាំយកទានវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត ផងដែរ។ នាឱកាសនេះដែរលោកបណ្ឌិត សាយ ឫទ្ធី បានលើកឡើងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។លោកបណ្ឌិត បន្តថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ចៅ ពន្លឺ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលដែលអញ្ជើញមកទទួលសេវាថែទាំសុខភាពពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាថ្ងៃនេះ មានជំនាញផ្នែកប្រព័ន្ធប្រសាទ វាស់ចង្វាក់បេះដូង និងត្រចៀក ច្រមុះ បំពង់ក និងព្យាបាលដោយស្អំ ពិនិត្យជំងឺទូទៅ និងវាស់សម្ពាធឈាមផងដែរ។ទន្ទឹមគ្នានោះដែរ លោក ពីវ វេង ជំទប់ទី១ នៃឃុំតាសាល និងបងប្អូនប្រជាពលរដ្ឋ មកពីតំបន់ដាច់ស្រយាល បានលើកឡើងរួមគ្នាថា ពិតជាមានទឹកចិត្តសប្បាយរីករាយដោយកី្តសោមនស្សជាទីបំផុត ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំមានយកថវិកានោះទេ ក្នុងនោះមានការពិនិត្យទៅតាមអាការៈរោគ និងចែកឱសថតម្រូវទៅតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យជំនាញ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៩ កក្កដា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យចំនួន៣សាខា) ដឹកនាំសម្របសម្រួលដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១៩៥លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣៣៩.៥៨៦នាក់ (ដប់បីលាន សាមសិបបីម៉ឺន ប្រាំបួនពាន់ប្រាំរយប៉ែតសិបប្រាំមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨៤៦.៤៦១នាក់ (ប្រាំមួយលាន ប៉ែតសិបបួនម៉ឺន ប្រាំមួយពាន់បួនរយហុកសិបមួយ នាក់) គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិបនាក់) ធៀបនឹងឆ្នាំ២០២៥   បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៦.៩៧៩.៣០០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំមួយលាន កៅសិបប្រាំពីរម៉ឺនប្រាំបួនពាន់បីរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា  

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ

2025/07/19 05:44:09 pm        202
ស្វាយរៀង ៖ មន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួង បានណែនាំដល់យុវជន ត្រូវធ្វើអំពើល្អ តាមរយះខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ស្តាប់អម្បូមានលោកគ្រូ អ្នក គ្រូ មាតា បិតា អាណាព្យាបាល ដើម្បីក្លាយខ្លួន កូនល្អ សិស្សល្អ និងពលរដ្ឋល្អ បន្តការពារនិងអភិវឌ្ឍន៍ប្រទេសជាតិពីបច្ចុប្បន្ននឹងទៅអនាគត ។ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងកម្មវិធីអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គមលើកទី១១ របស់កម្មវិធីសប្បុរសធម៌ដើម្បីអប់រំនៃកម្ពុជាហៅកាត់ (ស.អ.ក) នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រះសង្ឃ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរមាសហែក និងវិទ្យាល័យជ្រៃធំ ប្រមាណជាង៧០០នាក់។ ឯកឧត្តមបានបន្តថាទន្ទឹមនិងធ្វើអំពើល្អ យុវជនដែលជាទំពាំងស្នងឬស្សី ត្រូវ ស្តាប់ពីការណែនាំរបស់រាជរដ្ឋាភិបាល សិក្សាពីច្បាប់ជាតិ វប្បធម៏ប្រពៃណីជាតិនិងសង្គមគោរពច្បាប់ជាតិ ពិសេសបំផុតនោះគឺបញ្ជៀសពីការប្រើប្រាស់គ្រឿងញៀនដែលច្បាប់បានហាមឃាត់ ។ជាមួយគ្នានោះដែរឯកឧត្តមសាម៉ន បណ្ឌិត រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានសម្ដែងអបអរសាទរចំពោះមន្ត្រីសង្ឃ លោក លោកស្រី និងសប្បុរស នៅក្នុងខេត្តស្វាយរៀង ដែលបានរៀបចំផ្សព្វផ្សាយអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម ជូនដល់យុវជន នៅក្នុងខេត្តគឺជាការរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិនាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ថាការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ មានតាំងពីមុនការរីកចម្រើនលើវិស័យអប់រំមកម្ល៉េះ ហើយការអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនាមិនប្រកាន់ វ័យរបស់មនុស្សគ្រប់រូបនិងពេលវេលា សំខាន់ឲ្យតែអ្នកស្ម័គ្រចិត្តទៅចូលរួមស្ដាប់ទទួលយកការទូន្មានពីវាគ្មិនឬព្រឹទ្ធាចារ្យ ហើយយកទៅអនុវត្តទៅតាមការណែនាំនិងទទួលបានផលទៅតាមការដែលអ្នកបានយកទៅប្រព្រឹត្ត។​ ដោយ ៖ ភា សារិទ្ធ        

កូនត្រីចម្រុះប្រមាណ៣ម៉ឺនក្បាល និងត្រីមេពូជ១០០គីឡូក្រាម ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ក្នុងទិវាមច្ឆជាតិ១កក្កដា

2025/07/19 05:02:27 pm        480
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្ធ ទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយលែងកូនត្រី និងត្រីមេពូជ នៅស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក្រោមអធិបតិភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ មន្ទីរ-អង្គភាពមន្ត្រីរាជការជុំវិញខេត្ត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា កូនត្រីចម្រុះប្រមាណ ៣០.០០០ក្បាល និងត្រីមេពូជចំនួន ១០០គីឡូក្រាម (ក្នុងនោះរួមមាន៖ កូនត្រីឆ្អិន កូនត្រីប្រា កូនត្រីពោធិ៍ អណ្ដើក កង្កែប និងត្រីមេ មានត្រី ក្រាញ់ ប្រុស រៀល ឆ្អិន និងត្រីប្រា )ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែងក្នុងពេលនេះ គឺដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងបឹងជម្រកត្រីធម្មជាតិ ឲ្យសម្បូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន ត្រីធម្មជាតិ ក៏ដូចក្នុងខេត្តយើង។លោកប្រធានមន្ទីរ បានបន្ថែមថា ក្នុងខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ ដែលបានបង្កើតឡើងក្នុងក្រុង-ស្រុកទាំង០៧ ​និងមានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហគមន៍ទាំងអស់គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។ ចំពោះការអភិរក្សធនធានជលផល មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន ៦កន្លែង ដែលមានផ្ទៃដីសរុប២២.៩៥០ហិកតា និងបានបង្កើតស្រះជម្រកត្រីបាន ចំនួន ៣៣កន្លែង។ ហើយផលនេសាទទឹកសាបក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន ៣១.៦០០តោន មានការ កើនឡើងជាង ១.២០០តោន បើធៀបនឹងឆ្នាំ២០២៤ និងទទួលបានផលពីវារីវប្បកម្ម/ចិញ្ចឹមត្រី(តាមស្រះ និង តាមបែរ) ចំនួន១៣.០៤២តោនផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ​បានលើកឡើងថា ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធធ្វើជារៀងរាល់​ឆ្នាំ​ស្របតាមច្បាប់ ស្តីពីជលផល ហើយក្នុងឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំនៅស្រះជំរកត្រី​សហគមន៍​នេសាទបឹងកំពែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និង​អភិវឌ្ឍន៍​វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផល​ប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។ ឯកឧត្ដម​អភិបាលខេត្ត ​បានលើកឡើងបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំប្រឹង​ប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និង​ផែនការ​ អភិវឌ្ឍន៍​វិស័យកសិកម្ម​ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍​វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខ​ស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច​ និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ​ដោយសម្រេចបានលទ្ធផល​ជាច្រើនគួរជាទីមោទន។ឯកឧត្តម បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចាត់ទុកថា​ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកប​ដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្ម​ទៅនឹងការអភិរក្សជលផល ការ​ធ្វើវារីវប្បកម្ម និងការពារបរិស្ថាន ​គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់​ទ្រទ្រង់​ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន​។ ដូច្នេះ ​ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ​ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សា​ជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនានក្រោយៗទៀត៕

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំដល់ក្រុមគ្រូពេទ្យត្រូវសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពបម្រើការងារជំនាញ

2025/07/19 03:26:33 pm        77
 ស្វាយរៀង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឯកឧត្តម ឈា ឆវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល នាយកវិទ្យាស្ថានជាតិស្រាវសុខភាពសាធារណៈនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ បានណែនាំដល់ ក្រុមគ្រូពេទ្យ នៅក្នុងខេត្តទាំងអស់ ត្រូវសិក្សាស្រាវជ្រាវ រាល់ឯកសារមេរៀនដែលបានសិក្សាហើយបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យ និងនៅតាមមណ្ឌលសុខភាព សំដៅបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកដែលមករកសេវាព្យាបាលពីក្រុមគ្រូពេទ្យរបស់យើង។ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញ ក្នុងទិវាអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ នៅខេត្តស្វាយរៀងថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីមន្ត្រី មន្ទីរសុខាភិបាល និងអ្នកប្រកបរបរវេជ្ជសាស្ត្រក្នុងខេត្តប្រមាណជាង១០០នាក់ផងដែរ។ឯកឧត្តមបានបញ្ជាក់ថាពិភពលោកនិងបរិស្ថានមានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបានបង្កឲ្យមានជំងឺជាច្រើនមុខកើតនិងបង្កអោយរងប៉ះពាល់ដល់សុខភាព ពលរដ្ឋរងជំងីឈឺគួរឲ្យព្រួយបារម្ភ ដើម្បីធ្វើការទប់ស្កាត់ជំងឺបង្ករដោយបរិស្ថាន គប្បីមន្ត្រីសុខាភិបាល ពិសេស ក្រុមគ្រូពេទ្យ និងអ្នកប្រកបរបរវិជ្ជាជីវៈ ដែលច្បាប់បានអនុញ្ញាតឲ្យប្រកបរបរ ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពក៏ដូចជាសរសេរចង់ក្រងឯកសារឲ្យបានត្រឹមត្រូវបន្ទាប់ពីស្រាវជ្រាវរកឃើញនៃវិធីព្យាបាលជំងឺផ្សេងៗបន្ថែមពីខ្លឹមសារមេរៀនដែលបានសិក្សារួចហើយ សំដៅដាក់ជូនក្រុមគ្រូពេទ្យនិងអ្នកប្រកបរបរវិជ្ជាជីវៈនិងធ្វើការសិក្សាយកទៅធ្វើការព្យាបាលពលរដ្ឋរបស់យើង។ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋតាមរយៈព្យាបាលដោយប្រយោលនិងមិនច្បាស់លាស់លើវេជ្ជបញ្ជា ឯកឧត្តមទីប្រឹក្សាក្រសួងបានណែនាំដល់ គ្រូពេទ្យ និងអ្នកប្រកបវេជ្ជសាស្ត្រ ត្រូវរៀបចំបែងចែកតាមប្រភេទថ្នាំ និងកាលបរិច្ឆេទប្រើប្រាស់តាមកញ្ចប់នីមួយៗ ដើម្បីឲ្យអ្នកជំងឺ យកទៅប្រើប្រាស់ហូប ពិសារ មិនប៉ះពាល់សុខភាព ខណៈដែលកន្លងមកការដែលផ្ដល់ ឪសថជូនអ្នកជំងឺច្រើនតែដាក់ច្របូកច្របល់រួចប្រាប់ទៅអ្នកប្រើប្រាស់ ឯអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ហូបទៅធ្វើឲ្យប៉ះពាល់សុខភាពជះឥទ្ធិពលដល់ការដឹកនាំរបស់ក្រុមគ្រូពេទ្យទូទៅ ពិសេសបញ្ជូនអ្នកជំងឺទៅរកសេវាព្យាបាលផ្សេងជាបន្ទាន់ក្នុងករណីឱសថស្ថានមិនមានលទ្ធភាពព្យាបាលអ្នកជំងឺនោះឲ្យជាសះស្បើយ។ ដោយ ៖ ភា សារិទ្ធ       

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM