សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ

ព័ត៌មានជាតិ

រយៈពេល២០ថ្ងៃ គ.ប.ឆ.ប. បង្ក្រាបបទល្មើសតាមប្រព័ន្ធ​បច្ចេក​វិទ្យា​២០​ទីតាំង​ឃាត់​មនុស្ស​ជាង​១ពាន់នាក់

2025/07/18 01:49:40 pm        337
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា។ គ.ប.ឆ.ប. បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំលើកទី១របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បាន​ចាត់​វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិត​ចាប់​ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖១-បាន​ចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជ​ធានី​ភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់​ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជន​ជាតិ​វៀត​ណាម​ ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦​នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិ​ផ្សេង​ៗ​ទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។ ៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រ​យួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។ក្រោយ​ប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និង​បិទ​ទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បី​អនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រម​ទាំង​សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀម​រៀបចំ​បញ្ជូន​ជន​បរទេស​ទៅ​កាន់​មណ្ឌល​រង់​ចាំ​ត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ៖ ដារ៉ា

ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌនាំមកប្រយោជន៍នយោបាយ សេដ្ឋកិច្ច និង​ទេសចរណ៍

2025/07/18 01:36:03 pm        200
ការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុង បញ្ជី​បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នឹងនាំមក​នូវ​ប្រយោជន៍​ជា​ច្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ទេសចរណ៍ និងការទូតវប្បធម៌កាន់តែល្អថែមទៀតជាមួយនឹងអង្គការយូណេស្កូ។ នេះ​បើ​តាម​ការអះអាងរបស់អគ្គលេខាធិការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ។បន្ទាប់ពីអង្គការយូណេស្កូ បានសម្រេចចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ចំនួនបីកន្លែង រួមមាន អតីត​មន្ទីរឃុំឃាំង ម១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង​មជ្ឈ​មណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (នៅរាជធានីភ្នំពេញ) ពីទីតាំងឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និងសន្តិភាព ដែលការចុះបញ្ជីនេះត្រូវបានបណ្ឌិត អេង កុកថាយ អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សាវប្បធម៌អាស៊ី បានយល់ឃើញថា អំពីគំនិត ផ្តួចផ្តើមប្រកបដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិ ភាព​ខ្ពស់ដល់កិច្ចអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌជាតិប្រកបដោយចីរភាព រួម​ទាំង​ការ​ការពារ​សច្ច​ភាព​ប្រវត្តិសាស្ត្ររបស់ជាតិ។ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចង​ចាំ​នៃ​កម្ពុជា​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោកអំពីភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ “​វាល​ពិឃាដ​” មក​ជា “​ទឹកដី​សន្តិភាព​” មានតម្លៃ​ដ៏​ជ្រាល​ជ្រៅ​​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។ ចាប់ពី​ពេលនេះ​តទៅ “​បូជនីយ​ដ្ឋាន​​ចងចាំ​នៃ​កម្ពុជា​” នឹង​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈ​ដ្ឋាន​​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក “​អរគុណ​សន្តិភាព” ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាម​បណ្តា​ភូមិ​ភាគ​គួរ​ត្រូវ​បាន​រៀបចំ​ក្នុង​កាលៈ​ទេសៈ​នេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ

2025/07/18 01:02:09 pm        1549
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា ​មានប្រសាសន៍បញ្ជាក់ថា សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគនានា គួរ​ត្រូវ​បាន​រៀបចំក្នុងកាលៈទេសៈនេះ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​អនុវត្ត​កាតព្វ​កិច្ច​យោធា​ចាប់​ពីឆ្នាំ២០២៦ ខាងមុខនេះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យឯកឧត្តម ឧត្តម​សេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និង​គណៈ​ប្រតិភូ​ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៥នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានបន្តចែករំលែកប្រវត្តិ និងបទ​ពិសោធន៍​ក៏​ដូចជា​ផលវិបាក នៃ​សង្រ្គាម​របស់​កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។ សម្តេច​តេជោ បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេច​បាន​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ-​ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មក​ហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេច​តេជោ ​បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជា​បុរេ​​លក្ខ​ខណ្ឌ​ក្នុង​ការ​នាំ​មក​នូវ​ការអភិវឌ្ឍ។ សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​កាតព្វកិច្ច​យោធា​ចាប់​ពី​ឆ្នាំ​២០២៦​តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បាន​បន្ត​ថ្លែង​ថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវ​បាន​រៀបចំ​ក្នុង​កាលៈទេសៈដ៏សមស្របនេះ។ សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាង​បង្កើត​កង​ទ័ព​របស់​សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ព​ចាស់​មាន​បទ​ពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេច​តេជោ​ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និង​កាលា​នុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។ ឯកឧត្តម​មេ​បញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយត​ម្លៃខ្ព​ស់​ចំពោះកា​រ​ចែក​រំលែក​របស់​សម្តេច​តេជោ និងគូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​មេរៀន និង​បទ​ពិសោធន៍​ស្វែង​រក​សន្តិភាព​របស់​សម្តេច​តេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ជាពិសេសការ​ប្រើប្រាស់​បទ​ពិសោធន៍​នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីន​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​នៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងដែរ។ ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា កងទ័ព​ជើង​គោក​ហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផល​ប្រយោជន៍​នៃ​ប្រជាជនយើងទាំងពីរ៕

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​អស់ពីក្នុងមូលដ្ឋានខ្លួន

2025/07/18 12:24:50 pm        338
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈ​បញ្ជាការ​ឯក​ភាពរដ្ឋ​បាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវ​ប្ដេជ្ញា​រួម​គ្នា​ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសង​ខុស​ច្បាប់​តាម​អន​ឡាញ​គ្រប់​ប្រភេទមិន​ឱ្យមានក្នុងមូលដ្ឋាន ហើយត្រូវមានវិធានការទប់ស្កាត់ ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវខ្ពស់។ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ខែកក្កដា នេះ លោកជំទាវ បាន​បញ្ជាក់​ថា កិច្ចការនេះ គឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរ ក៏​ដូច​ជា​កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យរួមគ្នាបង្កើនការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ ខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ យោង​តាម​បទ​បញ្ជា​របស់​សម្តេចនាយករដ្ឋមន្រ្តី ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ស្រប​ទៅ​តាម​បទ​បញ្ជា លេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការ អនុវត្ត​ប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជរដ្ឋាភិបាលបាន​ដាក់​ចុះ​ឲ្យ​អនុវត្ត​ដោយ​ត្រូវ​ធ្វើ​ការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ជាពិសេស ត្រូវមាន​កិច្ច​សហការ​ល្អ​ជាមួយប្រជាពលរដ្ឋ ក្នុង ការរាយការណ៍ និងផ្តល់តម្រុយមកសមត្ថកិច្ច អំពីករណី​ដែល​មាន​ការសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់​តាំងលក់ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ

2025/07/18 12:14:11 pm        1933
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះ​រាជ​អាជ្ញា​រ​ង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៦ ខែកក្កដា កន្លង​ទៅ​នេះ​បាន​ចុះ​បង្រ្កាប​ហាងលក់សម្លៀកបំពាក់ H Collection ទាំង ៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់​ព័ន្ធ​ករណី​តាំង​លក់​សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ ក្រុម​ហ៊ុន ​HUGO BOSS AG ប្រតិបត្តិការនេះបានធ្វើឡើងក្រោយមានបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O។ក្នុង​ការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់ ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន : អាវ ចំនួន ១៨៤៣អាវ, មួកចំនួន ១២មួក, ស្បែកជើង ចំនួន ១៣២គូ, ខោ ចំនួន ២០ខោ និង ខោក្នុងបុរស ចំនួន ១៨ខោ ព្រម​ទាំង​បាន​នាំ​ខ្លួន​ម្ចាស់​ទី​តាំង​រួម​នឹង​បុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ដើម្បី​បន្ត​នីតិវិធី។ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយ​បញ្ឈប់​ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវ​ផលិត​ផល​ក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ជាក់ជាមិនខាននោះឡើយ៕

មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បី​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជូនអតិថិជន

2025/07/18 11:44:34 am        134
ភ្នំពេញ៖ នៅក្នុងការឈានជំហានដើម្បីទទួលបាននូការថែទាំសុខភាពកាន់តែប្រសើរ Sunway Medical Centre នៃទីក្រុង Sunway មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ បានបើកការិយាល័យតំណាងនៅប្រទេសកម្ពុជារបស់ខ្លួន ស្ថិតនៅរាជធានីភ្នំពេញ ក្នុង គោល​បំណង​ជួយដល់​អ្នក​ជំងឺ​កម្ពុជា​ដែល​កំពុង​ស្វែង​រក​ការ​ព្យាបាល​នៅ​បរទេស​ប្រកប​ដោយ​ផាសុខភាព​។ការិយាល័យនេះ នឹងក្លាយជាទីតាំងប្រចាំការ ដោយផ្តល់ជំនួយជាភាសាខ្មែរ ភាសាអង់គ្លេស និង​ភាសា​ចិន សម្រាប់ការសាកសួរផ្នែកវេជ្ជសាស្រ្ត ការណែនាំរបស់វេជ្ជបណ្ឌិត ការរៀប​ចំ​ផែន​ការ​ព្យាបាល និងការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរសម្រាប់អ្នកជំងឺកម្ពុជា ដែលកំពុង​ស្វែង​រក​ការ​ព្យាបាល​នៅក្នុងប្រទេសម៉ាឡេស៊ី។នៅមុនពិធីកាត់ខ្សែបូសម្ពោធការិយាល័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Shaharuddin Onn ឯក​អគ្គ​រដ្ឋ​ទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរ និង​មាន​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នៃការថែទាំសុខភាព។ ឯកឧត្តម​យល់​ឃើញ​ថា ការស្វែងរកសេវាកម្មព្យាបាលនៅបរទេស មិនមែនជា​ការ​សម្រេច​ចិត្ត​ស្រាល​នោះ​ទេ​។ នោះហើយជាមូលហេតុដែល Sunway Medical Centre ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យការ​ធ្វើ​ដំណើរ​នេះ​មានភាពងាយស្រួលបំផុត។ លោកវេជ្ជបណ្ឌិត Seow Vei Ken នាយកប្រតិបត្តិ Sunway Medical Centre សង្ឃឹមថា Sunway Medical Centre នឹងអាច​កំណត់​នូវ​ស្តង់ដា​នៃ​បទ​ពិសោធន៍​ថែ​ទាំ​សុខ​ភាព​ឡើង​វិញ សម្រាប់​អ្នកជំងឺកម្ពុជា ដែលកំពុងស្វែងរកការថែទាំនៅបរទេស ដែលធ្វើមានភាពដិតដល់ ងាយ​ស្រួល និងការយកចិត្តទុកដាក់ជាងគេ។ ជាមួយ​នឹង​គ្រែសម្រាកចំនួន៨១០ ដែលនឹងត្រូវបានពង្រីកដល់ ១,១០០ និងប្រកប​ដោយ​វេជ្ជ​បណ្ឌិត​ឯកទេស ជាង ៣៥០នាក់ និងមជ្ឈមណ្ឌលផ្នែកវេជ្ជសាស្រ្តចំនួន ២៨ផ្នែក Sunway Medical Centre នៅតែបន្តពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។Sunway Medical Centre ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យ​ល្អ​បំផុត​នៅក្នុង​ប្រទេស​ម៉ា​ឡេស៊ី​ ហើយត្រូវបានចុះបញ្ជី នៅក្នុង Newsweek World's Best Hospitals Ranking 2024 និង 2025។ Sunway Medical Centre ត្រូវបានគេស្គាល់ផងដែរ សម្រាប់​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​ជំងឺមហារីក ផ្នែកបេះដូង ផ្នែកឆ្អឹង ផ្នែកក្រពះពោះវៀន ផ្នែកប្រព័ន្ធសរសៃប្រសាទ ផ្នែក​សុខភាពស្ត្រី និងកុមារ និងការវះកាត់កម្រិតខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

មន្ត្រីជិត៤០០នាក់​បញ្ចប់វគ្គ​បណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាព​អនុវត្ត​ការងារ​នៅ​មន្ទីរ​ប្រៃសណីយ៍និងទូរគមនាគមន៍ឆ្នាំ២០២៥ ប្រធានបទ “ជំរុញការចាប់យក​ឌីជីថល​ដើម្បី​ប្រសិទ្ធ​ភាពការងារ”

2025/07/18 11:15:17 am        217
ខេត្តកំពត៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាទូទាំងប្រទេសស្តីពី ការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ដ្រីរាជការក្រសួង និងមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង២៤ នៅខេត្តកំពត។សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បីដឹងពីបញ្ហាប្រឈមរបស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។ ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំសិក្ខាសាលា វាគ្មិនទាំងអស់ ដែលអញ្ជើញមកពីអង្គភាពក្រោមឱវាទក្រសួង ដែលបានចំណាយពេលវេលា ក្នុងការចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធថ្មីជូនដល់សិក្ខាកាមក្នុងសិក្ខាសាលា ព្រមទាំងក្រុមការងារសម្របសម្រួល និងសហការីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីសិក្ខាសាលានេះឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីរៈ និងយកចិត្តទុកដាក់គ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បន្ថែមពីនេះទៀត សិក្ខាកាមទាំងអស់ត្រូវខិតខំបន្តទៀតក្នុងការអនុវត្តនិងថែរក្សាសមិទ្ធផលជាច្រើនដែល ក.ប.ទ. សម្រេចបានកន្លងមក ដែលទាំងអស់នេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះគាំទ្រដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយធ្វើយ៉ាងណាឱ្យផែនការសកម្មភាព និងទិសដៅការងារដែល ក.ប.ទ. បានដាក់ចេញ អាចសម្រេចបានជោគជ័យ និងទទួលបាននូវលទ្ធផលផ្លែផ្កាហើយក្លាយជាគ្រឹះដ៏រឹងមាំក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ច រដ្ឋាភិបាល និងសង្គមឌីជីថលរស់រវើក ស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឈានទៅសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ’’ សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បានរៀបចំ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ ៤តំបន់ ដូចខាងក្រោម ៖-ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៩១ នាក់-ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៧៧ នាក់-ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ៨០ នាក់-ខេត្ដកំពត៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួម ១២៥ នាក់។ 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

2025/07/18 09:47:24 am        308
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅវិមានសន្តិភាព

2025/07/18 09:21:55 am        272
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖ ១-សេចក្ដីព្រាងច្បាប់ស្ដីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្ថាធិកាជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ៣-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល(២០២៦ _២០២៨)។៤-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥_២០៣០។ ៥-បញ្ហាផ្សេងៗ

អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ក្រាបបទល្មើសអនឡាញ ៩កន្លែង ឃាត់ជនសង្ស័យជាង ១០០នាក់

2025/07/18 07:59:42 am        245
ឧត្តរមានជ៖ ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល រីសត សង្ស័យថា មានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួន៩កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រភូមិសាស្ត្រអូរស្មាច់ ក្រុងសំរោង និងភូមិសាស្ត្រជប់គគីរ ស្រុកបន្ទាយអំពិល ។ក្នុងប្រតិបត្តិការនេះ បានរកឃើញជនជាតិបរទេសសរុបចំនួន ១០៣នាក់ (ស្ត្រីចំនួន) ៤១នាក់ ជនជាតិចិនចំនួន ៧៨នាក់ ស្រ្តី ១៧នាក់, ជនជាតិវៀតណាម ១៩នាក់ ស្ត្រី ១៦នាក់, ជនជាតិថៃ ០១នាក់, និងជនជាតិឡាវ ៥នាក់ ស្ត្រីទាំង៥នាក់។ ពីទីតាំងបង្រ្កាបទាំងនោះ សម្ភាររួមមានកុំព្យូទ័រ, ម៉ាទឹកកក, អាវុធ, កាំបិតស្នៀត និងវត្ថុតាងផ្សេងទៀត ត្រូវបានក្រុមសមត្ថកិច្ចប្រមូលទុកជាវត្ថុតាង ។ បច្ចុប្បន្នជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈទីតាំងបង្រ្កាបទាំងអស់ត្រូវបានបិទទាំងស្រុង ជាមួយនឹងការយាមកាម ២៤ម៉ោងនៅទីកន្លែងទាំងនោះ ។ សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM