សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី

2025/07/16 12:47:57 pm        334
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះវិវាទព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងដែលកំពុងកើតមានឡើង ដោយសម្ដេចបញ្ជាក់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។ នាឱកាសជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្តលើកឡើងថា សម្តេចតេជោ គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី និងបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌ គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍ និងមគ្គុទេសក៍ដឹកនាំ។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ និងសកម្មភាពស្របទៅនឹងទិសដៅដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក។ ផ្សាភ្ជាប់គ្នានេះសម្តេចតេជោបានលើកឡើងអំពីប្រវត្តិ និងការតស៊ូដ៏ជូរចត់របស់សម្តេចក្នុងនាមជាទាហាន ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។ សម្តេចតេជោបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។ ក្រៅពីនេះសម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១) ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២) ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែ សម្តេចបានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា ដូចជាការប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី។ នៅចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់ឯកឧត្តម ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ។ សម្តេចតេជោ ក៏បានជូនពរឯកឧត្តម Dato Sri Prof. Dr. Tahir ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក

2025/07/16 12:36:31 pm        118
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតទទួលជួប លោកស្រី Lisa Sargent នាយិកាគ្រប់គ្រងក្រុមហ៊ុន VISA ប្រចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹង បន្ទាប់ពី លោកស្រី Lisa Sargent បានធ្វើការណែនាំខ្លួនក្នុងនាមជា នាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា និងបានគោរពជម្រាបជូនអំពីវឌ្ឍនភាពការងារ និងទិសដៅអាទិភាពនានារបស់ VISA Cambodia ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជាពិសេសសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs)។ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានកត់សម្គាល់លើការចូលរួមចំណែករបស់ VISA Cambodia តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសហគ្រិនភាពស្រ្តី សហគ្រិនភាពវ័យក្មេង និងអក្ខរកម្មឌីជីថលនិងហិរញ្ញវត្ថុ ។ បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍នូវគំនិតផ្តួចផ្តើមនានារបស់ VISA Cambodia និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក និងការជំរុញការចូលរួមរបស់ MSMEs ក្នុងពាណិជ្ជកម្មអន្តរជាតិ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាដែលក្រសួងពាណិជ្ជកម្មចូលរួមនិងរៀបចំជាដើម៕

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ស្ថាប័ន Interpol នឹងមិនខ្វល់រឿងបន្ដឹងនយោបាយផ្ទៃក្នុងថៃទេ ហើយ​កម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃដែរ

2025/07/16 12:09:50 pm        672
តបទៅថៃ យកសារបែកធ្លាយរវាងសម្ដេចតេជោ និងអតីតនាយមន្ត្រីថៃ ជា​បន្ទុក​ដាក់​បណ្ដឹង​ដោយ​ទាញ ​Interpol មកប្រឡូកប្រឡាក់ទំនាស់នយោបាយផ្ទៃក្នុងរបស់ខ្លួននោះ អ្នកនាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ ​លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់ថា ស្ថាប័ន Interpol នឹងមិន​ខ្វល់​រឿង​នយោបាយ​ផ្ទៃ​ក្នុងថៃនោះឡើយ ហើយកម្ពុជាក៏មិនរងសម្ពាធណាមួយពីបណ្ដឹងរបស់ថៃនេះដែរ។ លោកបណ្ឌិត ទូច សុខៈ បានលើកឡើងថា ពាក់ព័ន្ធនឹងបណ្ដឹងរបស់ថៃ ប្ដឹងសម្ដេចតេជោ ហ៊ុន សែន ទៅស្ថាប័ន Interpol គឺក្រុមអ្នក​នយោបាយ​ថៃ​ដែលកំពុង​បែក​បាក់​ផ្ទៃ​ក្នុង​នោះ​បាន​នឹង​កំពុង​ព្យាយាម​បង្វែស្ថា​នការណ៍ជម្លោះផ្ទៃក្នុងរបស់ខ្លួន តាមរយៈបណ្ដឹងនេះ និងព្យាយាម​បង្វែ​ស្ថាន​ការណ៍​ដែល​កម្ពុជា​បាន​ប្ដឹង​រឿងវិវាទព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កុំឱ្យ​ប្រជាពលរដ្ឋ​ថៃ​ច្របូកច្របល់ ហើយបោះបញ្ហាផ្ទៃក្នុងរបស់ថៃនោះមកប្រទេសកម្ពុជា និង​មេ​ដឹក​នាំក​ម្ពុជា​ដែល​នេះជាទម្លាប់របស់ថៃ។លោកបណ្ឌិត ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការបង្កើត​ប្រធាន​បទ​នានា​របស់​ក្រុម​អ្នក​នយោបាយ​ថៃ ជាពិសេសក្នុងពេលថ្មីៗនេះ ដោយភ្ជាប់ជាមួយនឹងស្ថាប័ន Interpol គឺ​ជា​រឿង​នយោបាយ​ផ្ទៃ​ក្នុងរបស់ថៃសុទ្ធសាធ ដោយបានបង្វែបញ្ហានោះមកកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ដើម្បី​ធ្វើឱ្យមានការភាន់ច្រឡំ កុហកប្រជាពលរដ្ឋថៃខ្លួនឯងផង និងកុហកខ្សែភ្នែកអន្តរជាតិផង៕ 

រលកកម្ដៅបានបន្ថែមវិបត្តិ និងទុក្ខវេទនាសម្រាប់ប្រជាជនភៀសខ្លួននៅតំបន់ហ្កាហ្សា

2025/07/16 12:05:51 pm        81
រលកកម្ដៅដ៏ខ្លាំងក្លាបានគ្របដណ្ដប់លើតំបន់ហ្កាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ដោយធ្វើឱ្យវិបត្តិមនុស្សធម៌ និងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរឡើងមួយកម្រិតទៀតសម្រាប់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួនជាង ១,៧លាននាក់ ដែលកំពុងជួបការលំបាកជាមួយនឹងកង្វះខាតធ្ងន់ធ្ងរនៃការផ្គត់ផ្គង់មូលដ្ឋាន ស្បៀងអាហារ ទឹក អនាម័យ និងការថែទាំវេជ្ជសាស្រ្តរួចទៅហើយ។បុគ្គលិកពេទ្យនៅហ្កាហ្សា បានរាយការណ៍ពីភាពយ៉ាប់យ៉ឺនកាន់តែគួរឱ្យព្រួយបារម្ភនៅលើស្ថានភាពអ្នកជំងឺ ខណៈដែលសីតុណ្ហភាពខ្ពស់បានគ្របដណ្ដប់ជម្រកតង់បណ្ដោះអាសន្ន ដែលមានក្រុមគ្រួសារជនភៀសខ្លួនស្នាក់នៅច្រើនក្រាស់ក្រែល ស្របពេលវិបត្តិខ្វះខាតទឹក និងប្រេងឥន្ធនៈ។ ស្ថានភាពធ្ងន់ធ្ងរបែបនេះកាន់តែមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកជំងឺរាប់ពាន់នាក់ ដែលត្រូវការការព្យាបាលរបួសរលាកពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល។ វេជ្ជបណ្ឌិតហ្កាហ្សាម្នាក់ឈ្មោះ Haya Salman បាននិយាយថា កម្ដៅនារដូវក្តៅពន្យារការព្យាបាលរបួស ដោយសារសីតុណ្ហភាពក្ដៅខ្លាំងធ្វើឱ្យរបួសកាន់តែធ្ងន់ធ្ងរឡើង ខណៈកម្ដៅ និងសំណើមបណ្តាលឱ្យបែកញើស ដែលបង្កើនល្បឿននៃការលូតលាស់បាក់តេរី ដែលពន្យារពេលការស្តារឡើងវិញនៃរបួស។ក្រុមវេជ្ជបណ្ឌិតហ្កាហ្សាបាននិយាយថា អ្នកជំងឺមានរបួសរលាក ដែលគ្របដណ្ដប់លើរាងកាយ ៧០% អាចមានអត្រារស់រានមានជីវិតលើសពី ៥០% ប៉ុន្តែតួលេខនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលសង្រ្គាមដោយសារតែខ្វះបន្ទប់វះកាត់ឯកទេស ឱសថ និងតម្រូវការក្នុងការផ្តល់អាទិភាពដល់អ្នកជំងឺ បូករួមនឹងស្ថានភាពអាកាសធាតុកាន់តែយ៉ាប់យ៉ឺននាពេលបច្ចុប្បន្ន៕

៦ខែកម្លាំងអនុវត្តច្បាប់ឃាត់ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀនបានជាង ១ម៉ឺន៣ពាន់នាក់ និង​សារធាតុញៀន​ជិត២តោន

2025/07/16 12:01:20 pm        273
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែក្នុងឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់ បានធ្វើការឃាត់​ខ្លួន​ជន​សង្ស័យ​ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់ និងសារធាតុញៀនជិតពីរតោន ខណៈសារធាតុគីមីជិត២០តោន រួម​ទាំង​សម្ភារៈ​មួយ​ចំនួនទៀត។តាមរបាយការណ៍ដែលបានចែកជូនអ្នកសារព័ត៌មាន ក្នុងកិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដែលដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជា​ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅ​ទី​ស្តីកា​រ​គណៈរដ្ឋមន្រ្តីនោះបានឲ្យដឹងថា លទ្ធផលប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើក​ទី១០ ប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះ កងកម្លាំងអនុវត្តច្បាប់​បាន​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុបចំនួន ៥,១៨២ធ្លាក់ចុះជាងឆ្នាំទៅ ដែលមានចំនួន៥,២២០ករណី ឃាត់​ខ្លួន​១៣,៤៥២នាក់ កើនឡើងជាងឆ្នាំទៅ ដែលមានចំនួន១២,៩៦៥នាក់ ចាប់យកសារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ប្រមាណ១,៨៩០.៨៣គីឡូក្រាម សារធាតុគីមី ១៩,១២៩.៣៥គីឡូក្រាម រួម​នឹង​មធ្យោបាយ សម្ភារៈ វត្ថុតាងមួយចំនួនទៀត។តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ៣,០៨៦ករណី ឃាត់​ខ្លួន ៦,០៧៩នាក់, ករណីកែច្នៃផលិត ៨ករណី ឃាត់ខ្លួន៣១នាក់ ,ករណីដាំដុះដំណាំកញ្ញា ៧​ករណី ឃាត់ខ្លួន៨នាក់ ,ចាត់ចែងសម្រួលឲ្យប្រើប្រាស់៩ករណី ឃាត់ខ្លួន៣២នាក់, បើកបរ​ក្រោម​ឥទ្ធិពលគ្រឿងញៀន១៦ករណី ឃាត់ខ្លួន២៦នាក់, ខណៈករណីប្រើប្រាស់២,០៥៦ករណី ឃាត់ខ្លួន៧,២៧៦នាក់ ដោយបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចំនួន៦០១នាក់ បញ្ជូន​ទៅ​មណ្ឌលព្យាបាល និងស្តារនីតិសម្បទាចំនួន៦,០៨៤នាក់ និងធ្វើ​កិច្ច​សន្យា​ប្រគល់​ជូន​អាណា​ព្យាបាល​យក​ទៅបន្សាបព្យាបាលនៅតាមសហគមន៍ចំនួន ៥៩១នាក់។ ដោយ​ឡែកអនុវត្តដីកាឃាត់ខ្លួនបានចំនួន៣៣៦នាក់ លើ៤០៧ដីកា។ ចំពោះករណីធំៗ ដែល​មាន​បណ្តាញខ្សែរយៈចាត់តាំងចំនួន៧៤ករណី ត្រូវបានបង្ក្រាបចាប់មេខ្លោងបានចំនួន១១នាក់ ខ្សែ​រយៈបណ្តាញចំនួន២១៩នាក់ ចាប់យកសារធាតុញៀនសរុបប្រមាណ១,៨២៨គីឡូក្រាម និង​សារ​ធាតុ​គីមី​ផ្សំសរុបប្រមាណ១៨,៦១០គីឡូក្រាម៕ អត្ថបទ៖ បាន ចក់

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំគណៈកម្មការ និងក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​ច្បាប់​លក្ខន្តិកៈចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

2025/07/16 11:53:05 am        359
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ​ជាអធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ និង​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​ ៖ ១. ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ ២. ច្បាប់​ស្តីពី​របប​សោធននិវត្តន៍ និងរបបសោធនបាត់បង់សមត្ថភាពការងារ។ ៣. ច្បាប់​ស្ដីពី​កាតព្វ​កិច្ច​យោធា​លក្ខន្តិកៈ​ដោយឡែកនៃយោធិនបម្រុង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅ សាលប្រជុំ​អគ្គ​បញ្ជា​ការ​ដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕

សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

2025/07/16 11:39:47 am        387
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម។

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2025/07/16 11:35:09 am        250
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រប​ខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃ ដើម្បីអនុវត្តឱ្យកាន់តែមានតម្លភាព និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម និងការ​បង្កើន​លទ្ធភាព​ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានចូលក្នុងប្រព័ន្ធ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​គណៈ​កម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៥នេះ អញ្ជើញជាធិបតី ក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាម​ដាន ​នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែល​នេះគឺជា សមិទ្ធផលថ្មី ធានាថា យុទ្ធសាស្រ្តត្រូវបានអនុវត្តគ្រប់ជ្រុងជ្រោយ ដោយ​បាន​ចូល​រួម​ពី​គ្រប់​ភាគីពាក់ព័ន្ធ ធានាភាពជាម្ចាស់ប្រកប ដោយបរិយាបន្ន ដើម្បី​អនុវត្ត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ជាមួយការចូលរួមសហការគាំទ្រប្រកបដោយសុឆន្ទៈ និងស្មារតីទទួលខុស ត្រូវខ្ពស់ សំដៅ​សម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការបង្កើន​លទ្ធភាព​ដល់​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យបានចូល ក្នុងប្រព័ន្ធ។ចំណែកលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ តាមដាន នឹងវាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការត្រួតពិនិត្យតាមដាន សម្រប​សម្រួល និងរាយការណ៍ជូនគណៈកម្មាធិការ។ ក្រប- ខ័ណ្ឌ​នេះ​និង​ជួយ​ឱ្យ​គណៈ​កម្មាធិការ​មាន​លទ្ធិភាព ត្រួតពិនិត្យ និងវាយតម្លៃ វឌ្ឍនភាព សកម្មភាពជាមួយប្រព័ន្ធទិន្នន័យប្រសើរជាង មុន ដើម្បីធានាថា រាល់សកម្មភាពទាំងអស់ដែលបានកំណត់ ត្រូវបាន​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​គ្រប់​ភាគីពាក់ព័ន្ធ ដើម្បីសម្រេច គោលដៅរួមក្នុងយុទ្ធសាស្រ្ត ផ្អែកលើសូចនករ​សមិទ្ធកម្ម​គន្លឹះ​សម្រាប់​ក្រសួង-ស្ថាប័នគ្រប់កម្រិត។ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹង វាយតម្លៃ ក៏ជា​ឧបករណ៍​ឆ្លុះ​បញ្ចាំងដល់ការរៀបចំ តាក់តែងផែនការសកម្មភាពពីដំណាក់កាលនីមួយៗ រួម​ទាំង​ការ​រៀបចំ​ផែនការថវិកា សម្រាប់ស្ថានភាពអង្គភាពស្ថាប័ននីមួយៗ។សូមបញ្ជាក់ថា យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ យុទ្ធសាស្រ្តនេះមានគោលបំណងដើម្បី លើកកម្ពស់ការគាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និង​ភាព​ធននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការជំរុញនិងពន្លឿនការចូលរួម ទៅក្នុង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងការរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹម​ជីវិត​រស់​នៅ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ច ចេញសារាចរឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចដល់ក្រសួងចំនួន ៦

2025/07/16 11:20:59 am        336
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្តីពីការប្រើប្រាស់​វិក្កយបត្រ​អេឡិច​ត្រូនិក​ជា​កាតព្វ​កិច្ច អនុវត្តចំពោះអង្គភាពថវិកា ថ្នាក់កណ្ដាល សម្រាប់ក្រសួងចំនួន ៦ សារាចរ​នេះ​គ្រប​ដណ្តប់​លើ​វិក្កយបត្រ សម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ច​លទ្ធកម្ម​សាធារណៈ​។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិច​ត្រូនិក​ជា​កាតព្វ​កិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី២ ដែល​ប្រព័ន្ធ​វិក្កយ​បត្រ​អេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមាន​តួនាទី​ជា​ប្រព័ន្ធ​កណ្តាល​ សម្រាប់ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និង​ភាគីអ្នក ទិញឬអ្នកទទួលសេវា។ ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និង​បញ្ជាក់​ការ​ទទួល​ស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវ​ឱ្យ​មាន​ការ​បោះ​ពុម្ព​វិក្កយ​បត្រ​ជា​ក្រដាស​ទៀត​ឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍​សម្រាប់​ជំរុញ​ការ​ប្រើប្រា​ស់​វិក្កយបត្រ​អេឡិច​ត្រូនិក​ ក្នុងព្រះរាជាណាចក្រ កម្ពុជា ដែលសំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃ​ការ​គ្រប់​គ្រងហិ​រញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិ សារពើ ពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និង​ត្រៀម​ខ្លួន​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិការ និងសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន។សារាចរនេះ​មានវិសាលភាពចំពោះអង្គភាពថវិកាថ្នាក់កណ្ដាល នៃក្រសួងចំនួន ៦គឺ៖ ១-ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ២-ក្រសួងពាណិជ្ជកម្ម, ៣-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍, ៤-ក្រសួងអប់រំ យុវជន និងកីឡា, ៥-ក្រសួងប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍​ និង ៦-ក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុង ព្រះ​រាជា​ណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្តប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែល​ឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ច លទ្ធកម្មសាធារណៈ៕ អត្ថបទ៖ សុន រ៉ាឌី

កសិករស្រុកឈូក៖ ដំណាំល្ហុងផ្តល់ប្រាក់ចំណូលច្រើន បើសិនតម្រូវការទីផ្សារល្អដូចបច្ចុប្បន្ន

2025/07/16 10:58:28 am        496
កសិករដាំដំណាំល្ហុងនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពតបានលើកឡើងថាដំណាំល្ហុងងាយស្រួលដាំនិងថែទាំ ប្រមូលទិន្នផលបានច្រើន និងជាប្រចាំ ខណៈដែលទីផ្សារល្ហុងទុំកំពុងមានហាងឆេងល្អ ១គីឡូចន្លោះពី១០០០ ទៅ១៥០០រៀល។កសិករបញ្ជាក់ថា គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ ប្រសិនបើតម្រូវការនិងទីផ្សាររក្សាបាននូវតម្លៃល្អដូចបច្ចុប្បន្ន។ កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោក សូ ងឹម បានប្រាប់ឲ្យដឹងថា លោកបានដាំដំណាំល្ហុងបីប្រភេទ មានពូជល្ហុងហូឡែន ល្ហុងទឹកឈូ និងល្ហុងបន្លែខ្លះនៅលើផ្ទៃដីជាងកន្លះហិកតា។ ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ផ្តល់ទិន្នផលខ្ពស់ និងជាប្រចាំ ហើយប្រសិនបើការថែទាំដាក់ទឹក និងជីបានល្អ ល្ហុងអាចមានអាយុជាង២ឆ្នាំ។ កសិកររូបនោះបានបន្តថា កាលពីមុនដោយសារខ្វះចំណេះដឹងផ្នែកទីផ្សារ ពេលដាំល្ហុងបាន អត់ដឹងថាត្រូវយកទៅលក់នៅឯណា ល្ហុងទុំចោលពេញចម្ការ។ ឥឡូវក្រោយមានការណែនាំពីមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុក លោករកតែល្ហុងលក់ឲ្យគេមិនទាន់ សព្វថ្ងៃល្ហុងទុំ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។ ហើយបើតម្លៃនេះ នៅរក្សាបានស្ថិតស្ថេរ គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងទេ។ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី លោក ជឹម ង៉ុយ បានបញ្ជាក់ថា ឃុំត្រពាំងបីមានសក្តានុពលលើវិស័យកសិកម្ម កសិករឃុំនេះដាំដំណាំ និងបន្លែចម្រុះ។ដោយឡែកដំណាំល្ហុង ក៏មានប្រជាពលរដ្ឋដាំច្រើនគ្រួសារ ប៉ុន្តែពូជល្ហុងបន្លែ នៅមិនទាន់មានទីផ្សារល្អដូចពូជល្ហុងហូឡែន និងពូជល្ហុងទឹកឈូទេ៕សារឹម​ កំពត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM