កម្ពុជា​សង្ឃឹមថា នឹង​ដណ្ដើម​បាន​ម្កុដ​​បវរកញ្ញា​ចក្រវាល​នៅ​អាម៉េរិក​
សំបុត្រ​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​លក់​ថ្ងៃនេះ
កីឡាករ​បំរុង Rashford​ ស៊ុត Hat-Trick ខណៈ Manchester United បំបាក់ RB Leipzig ៥-០
Bata បន្ដ​នៅ​បឹងកេត ឬ​អត់ អាស្រ័យ​លើ​ប្រធាន​ក្លិប​

សិល្បៈកម្សាន្ត

Liverpool របួស​កីឡាករ​ម្នាក់ទៀត​ក្នុងជំនួប​ឈ្នះ Midtjyllan ២-០

10/31/2020 04:10 PM        0
​បាល់ទាត់៖ ​ហង្ស​ក្រហម Liverpool ដែល​កំពុង​មាន​បញ្ហា​ខ្សែ​ការពារ​របួស​ច្រើន នៅតែ​អាច​រក​បាន ​៣ពិន្ទុ​យប់មិញ​យកឈ្នះ​ក្រុម​ភ្ញៀវ Midtjylland២–០ តែ​បាន​បាត់បង់​កីឡាករ​ម្នាក់ទៀត​គឺ​កីឡាករ​ប្រេ​ស៊ី​ល Fabinho​។​​Fabinho​ យប់មិញ​ចាប់​ដៃគូ​ការពារ​ជាមួយ Joe Gomez នៅ​តំបន់​កណ្ដាល ខណៈ​របួស​សរសៃ​ពួរ​យប់​មិញ​របស់ Fabinho​ ធ្វើ​ឲ្យ Liverpool កាន់​តែ​មាន​បញ្ហា​នៅ​តំបន់​ការពារ​ បន្ទាប់ពី​បាត់បង់ Virjil van Dijk​ ម្នាក់​រួច​មក​ហើយ​។​ ​Liverpool យប់មិញ​ចាប់ផ្ដើម​ដោយ​គ្មាន Sadio Mane, Mohamed Salah និង Roberto Firmino​ ឡើយ ខណៈ Divock Origi​ ជា​ខ្សែប្រយុទ្ធ​ជួរ​មុន​។ ​Liverpool ត្រូវ​រង់ចាំ​ដល់​វគ្គ​ទី​២ ទើប​កីឡាករ​អេ​ស្ប៉ា​ញ Diego Jota រក​គ្រាប់​នាំមុខ​បាន​នៅ​នាទី​ទី​៥៥ មុន​ពេល​ដែល Mohamed Salah ផ្លាស់​ចូល​រក​បាន​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​៩០+៣​។ ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ Liverpool ឈរ​លើ​គេ​ក្នុង​ពូ​ល D មាន ៦​ពិន្ទុ​ពេញ ខណៈ Atalanta​ មាន ៤​ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ Ajax ២–២ យប់មិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

វិបត្តិ​ខ្សែប្រយុទ្ធ​មិន​មែន​ជា​បញ្ហា Manchester City យកឈ្នះ​នៅ​ទឹកដី Marseille ៣-០

10/31/2020 04:10 PM        0
​បាល់ទាត់៖ ​Manchester City បាន​បន្ត​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ UEFA Champions League របស់​ខ្លួន​ល្អឥតខ្ចោះក្រោយ​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា បន្ទាប់ពី​យកឈ្នះ​នៅ​ទឹកដី Marseille ៣–០ យប់មិញទោះ​អវត្តមាន​ខ្សែប្រយុទ្ធ​ជួរមុខ​ទាំងពីរ Sergio Aguero​ និង Gabriel Jesus ក៏ដោយ​។​​ក្រុម​របស់​លោក Pep Guardiola​ បាន​បើក​ការ​នាំមុខ​តាំងពី​នាទី​ទី​១៨ ដោយ​ខ្សែប្រយុទ្ធ​ទិញ​ពី Valencia, Ferran Torres​។ ​ក្រុម​ភ្ញៀវ​បន្ត​រក​បាន​ពីរ​គ្រាប់​ទៀត​នៅ​វគ្គ​ទី​២ ដោយ ​Ilkay Gundogan​ នាទី​ទី​៧៦ និង Raheem Sterling នាទី​ទី៨១​។ ​ជ័យជំនះ​នេះ​មានន័យថា Manchester City លេង ២​ប្រកួត​ឈ្នះ​ទាំងពីរ​មាន ៦​ពិន្ទុ​ពេញ​ឈរ​លើ​គេ​ក្នុង​ពូ​ល C ខណៈ Porto រក​បាន ៣​ពិន្ទុ​ដំបូង​ក្រោយ​ឈ្នះ​ក្រុម​ភ្ញៀវ​ក្រិ​ក Olympiakos ៣–០ យប់មិញ​។ ​ចំណែក​ក្រុម​បារាំង Marseille ឈរ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​ឡើយ​។​ ​ប្រកួត​បន្ទាប់​របស់ Manchester City គឺ​ត្រូវ​ទទួល​ភ្ញៀវ​ក្រិ​ក Olympiakos​ នៅ​ថ្ងៃ​អង្គារ​ ទី​៣ ខែ​ក្រោយ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Real Madrid បន្ត​រក​បី​ពិន្ទុ​មិន​បាន​នៅ UCL ក្រោយ​ស្មើ​នៅ​ទឹកដី Monchengladbach

10/31/2020 04:10 PM        0
​បាល់ទាត់៖ ​Real Madrid នៅតែ​មិន​អាច​រក​បី​ពិន្ទុ​បាន​នៅ UEFA Champions League រដូវ​កាល​នេះ​ក្រោយ​ស្មើ​នៅ​ទឹកដី Monchengladbach ២–០​។ ​ក្រុម​របស់​លោក Zinedine Zidane​ បាន​រង​បរាជ័យ​ប្រកួត​ដំបូង​ក្នុង​ពូ​ល​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Shakhtar Donetsk រួច​មក​ហើយ ខណៈ​នៅ​ទឹកដី​អាល្លឺម៉ង់​យប់មិញ​ស្ទើរតែ​ចាញ់​ទៅទៀត​។​​ក្រុម​ម្ចាស់ផ្ទះ Moncheng ​បាន​នាំ​មុខ​មុន ២–០ ដោយ Marcus Thuram​ ពីរ​គ្រាប់​ម្នាក់ឯង​នាទី​ទី៣៣ និង ៥៨​។ ​២គ្រាប់​នេះ​ក្រុម​ម្ចាស់ផ្ទះ​គួរតែ​ទទួល​បាន​បី​ពិន្ទុ​ទៅ​ហើយ តែ​ចុង​ម៉ោង Real Madrid រក​បាន​ពីរ​គ្រាប់​ផ្ទួនៗ​ដោយ Karim Benzema​ នៅ​នាទី​ទី​៨៧ និង Casemiro​ នាទី​ទី៩០+៣​។ ​នេះ​ជា​ពិន្ទុ​ដំបូង​សំរាប់ Real Madrid នៅ UCL រដូវ​កាល​នេះ​ ខណៈ​កំពុង​ឈរ​បាត​តារាង​ក្នុង​ពូ​ល B នេះ​មានតែ ១ពិន្ទុ​ប៉ុណ្ណោះ ស្របពេល​ក្រុម​អ៊ុយ​ក្រែ​ន Shakhtar Donetsk ឈរលើ​គេ​មាន ៤ពិន្ទុ​ក្រោយ​ស្មើ​ជាមួយ Inter Milan ២–២​។ ​លទ្ធផល​ផ្សេងទៀត​យប់មិញ​ដែរ​នៅ​ពូ​ល A Bayern Munich យកឈ្នះ​នៅ​ទឹកដី​រុស្ស៊ី Lokomotiv Moscow ២–១ បន្ត​កំណត់ត្រា​ឈ្នះ ១៣ប្រកួត​ជាប់​គ្នា​នៅ UCL ខណៈ Atletico Madrid ឈ្នះ RB Salzburg ៣–២៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Messi ​ហ្វឹកហាត់​ជាមួយ Barcelona ត្រៀម​ជួប Juventus​ នៅ UCL រាត្រី​នេះ​

10/31/2020 04:10 PM        0
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​ Lionel Messi​ និង​មិត្ត​រួម​ក្រុម​ Barcelona បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់​ ទីក្រុង​កាតា​ឡាន​ថ្ងៃ​អង្គារ​ម្សិលមិញ មុន​ការប្រកួត​ពូ​ល G ជាមួយ​នឹង Juventus ​នៅ​ទីក្រុង Turin នៃ​ក្រប​ខណ្ឌ UEFA Champions League​។​​​ប៉ុន្តែ​កីឡាករ​កំពូល​ទាំងពីរ Lionel Messi​ និង Cristiano Ronaldo នៅ​មិនទាន់​ច្បាស់​ថា​នឹង​មិន​អាច​ជួប​គ្នា​ឡើយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​ដែល​ឆ្លង Covid-19 ពេល​បំពេញ​កាតព្វកិច្ច​អោយ​ក្រុម​ជំរើស​ជាតិ​នោះ ត្រូវ​បាន​ធ្វើតេស្ត​ម្តង​ទៀត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​មេរោគ Covid-19 នៅឡើយ​។​ ​​Barcelona​ របស់ Ronald Koeman​ មិន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​បំផុត​នោះទេ ពួកគេ​មានតែ​មួយ​ពិន្ទុ​ពី​ការប្រកួត ៣លើកចុងក្រោយ​របស់ខ្លួន​នៅ La Liga ​និង​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៣–១ ក្នុង​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​គូប្រជែង​ពិតប្រាកដ​ Real Madrid ចុង​សប្តាហ៍​កន្លងទៅ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

កំណត់ត្រា​ផ្ទាល់ខ្លួន​របស់ ហ៊ុល គីម​ហ៊ុយ មុន​ជាប់​ជា​អ្នក​ចាំទី​ឆ្នើម​ប្រចាំ​លី​គ​កំពូល​កម្ពុជា​២០២០

10/31/2020 04:10 PM        0
​បាល់ទាត់៖ ហ៊ុល គីម​ហ៊ុយ ដែល​បច្ចុប្បន្ន​នេះ​មាន​វ័យ​ត្រឹម​ ២០​ឆ្នាំ​និង​៦​ខែ​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ចាំទី​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់ Metfone Cambodian League 2020 បន្ទាប់ពី​ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កាល​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៦​ ខែ​តុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​។​ការ​ជ្រើសរើស​ជា​អ្នកចាំទី​ល្អ​ជាងគេ​នេះ​ក្រោយពី គី​ហ៊ុយ​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល និង​រួម​ចំណែក​ឲ្យ​ក្រុម​មាន​កំណត់​ត្រា​ ប្រកួត​មិនដែល​ចាញ់​ក្នុង​មួយ​រដូវ​កាល​ពេញ​ ហើយ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ប្រកួត​មិន​ដែល​ចាញ់​សោះ​ក្នុង​រយៈ​១២ ឆ្នាំ​ចុង​ក្រោយ​នេះ​។ បឹងកេត​ឈ្នះ ១២​ដង និង​ស្មើ ៥​ដង​។​ បើ​មើល​លើ​កំណត់ត្រា​ផ្ទាល់ខ្លួន​រដូវ​កាល​នេះ អតីត​អ្នកចាំទី​របស់​យុវជន​បាទី​មិន​របូត​គ្រាប់​បាល់​ចំនួន​៤​លើក (Clean Sheet) ពេល​ឈ្នះ វិសាខា ១–០,​ ឈ្នះ​សូល​ទី​ឡូ​អង្គរ ៣–០, ឈ្នះ​នគរបាល​ជាតិ ៣–០ និង​កង​យោធពល​ខេមរភូមិន្ទ ៣–០ (​ជើង​ទី​២)​។ ហ៊ុល គីម​ហ៊ុយ បាន​ផ្លាស់​ទៅលេង​នៅ​បឹងកេត​កាល​ចុង​ឆ្នាំ​២០១៨​ និង​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​។ កាល​ឆ្នាំ​២០១៩ ហ៊ុល គីម​ហ៊ុយ ​បាន​រួម​ចំណែក​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​សម្ដេច ហ៊ុន សែន និង​ជាប់​ជា​អ្នកចាំទី​ល្អ​ជាងគេ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​២​នេះ​។នោះ​ជា​ជោគជ័យ​ធំធេងក្នុង​ការ​បង្ហាញខ្លួន​រដូវ​កាល​ដំបូង ​មុន​ពេល​ឈ្នះ​ពាន​លី​គ​កំពូល​រដូវ​កាល​ទី​២​ របស់​គេ​។ រដូវ​កាល​នេះ​គឺជា​ការ​លើក​ពាន​លី​គ​កំពូល​លើក​ទី៤ របស់​បឹងកេត (២០១២, ២០១៦, ២០១៧, ២០២០)​ ប៉ុន្តែ​ជា​ការ​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​ពីរ​របស់ គីម​ហ៊ុយ នៅ​បឹងកេត​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ (​ឆ្នាំ​២០១៩ ឈ្នះ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន លើក​ទី​១៣ និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២០​នៅ​រដូវ​កាល​នេះ​)៕អត្ថបទ៖ ប៊ុនធឿន

យុវជន​បាទី​នៅតែ​រក្សា​ជំហរ​ចាស់ ទោះ​ត្រូវ​ធ្លាក់​ទៅលេង​លី​គ​ទី​២

10/31/2020 04:10 PM        0
​បាល់ទាត់៖ ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម ១៨​ឆ្នាំ​នៅតែ​ប្រកាស​ជំហរ​ចាស់គឺ​ការ​ប្រកួតប្រជែង ​ដើម្បី​ការអភិវឌ្ឍន៍​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដដែល ទោះបី​ត្រូវ​ធ្លាក់​ទៅលេង​លី​គ​ទី​២ កម្ពុជា​នា​រដូវ​កាល​ឆ្នាំ​២០២១ ក៏ដោយ។​​លោក អ៊ុក រី​ណា តំណាង​ក្រុម​យុវជន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នេះ​បាន​បញ្ជាក់​ប្រាប់ BTV-News ថា ទោះ​បី​ត្រូវ​ធ្លាក់​ទៅ​លេង​លី​គ​ទី​២ ក៏​អត់​អី​ដែរ សំខាន់​ក្រុម​ខ្លួន​ផ្ដោត​លើ​ការអភិវឌ្ឍន៍​ក្នុងនាម​ក្រុម​យុវជន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ការប្រកួត​បែបនេះ​បន្ទាប់ពី​ក្រុម​យុវជន U18 បាទី បាន​បញ្ចប់​ការប្រកួត​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២០ ដោយ​ឈរ​បាត​តារាង និង​រក​បាន​ត្រឹម ៧​ពិន្ទុ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ពួកគេ​ធ្លាក់​ទៅលេង​លី​គ​ទី​២ កម្ពុជាឆ្នាំ​២០២១។ តែ​មុននឹង​របូត​កៅអី​លី​គ​កំពូល ពួកគេ​ក៏​ទទួល​បាន​ពានរង្វាន់​លើកទឹកចិត្ត​ដ៏​ពិសេស​មួយ​ដែរ គឺ​ការ​ឈ្នះ​ពានរង្វាន់ Fair-Play ក្នុង​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២០៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ គ្រង​ជើងឯក UK Championship ជា​លើក​ទី៣

10/26/2020 02:10 PM        1
ស្នូកឃ័រ​៖ ​កីឡាករ​ស្នូកឃ័រ​ចិន Ding Junhui​ បាន​គ្រង​ជើងឯក​ស្នូកឃ័រ UK Championship ជា​លើក​ទី​៣ ក្នុង​អាជីព​ បន្ទាប់ពី​យកឈ្នះ​កីឡាករ​ស្កុ​ត​ឡេ​ន Stephen Maguire នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​កីឡាករ​វ័យ ៣២​ឆ្នាំ Ding Junhui​ ខកខាន​ឈ្នះ​ពានរង្វាន់​ដែល​រាប់​ក្នុង Ranking នេះ​តាំងពី​ឆ្នាំ​២០១៧ និង​ធ្លាប់​លើក​ពាន UK Championship ១០​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ជ័យជំនះ​លើកដំបូង​របស់​គេ​តាំងពី​ឆ្នាំ២០០៥​។​​ការប្រកួត​ដំណាក់កាល​ដំបូង Ding Junhui​ បាន​នាំមុខ ៥–៣ ហ្វ្រេ​ម និង​សរុប​លទ្ធផល​ទាំង​ដំណាក់​កាល​ទី​២ ១០–៦ ហ្វ្រេ​ម​។ ​Ding Junhui​ បាន​ក្លាយ​ជា​កីឡា​ករ​ទី​៥ ប៉ុណ្ណោះ​ដែល​ឈ្នះ​ជើងឯក UK Championship នេះ​បី​ដង​ឡើង​ទៅ​។ ​អ្នក​ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ ​៣​ដង​ឡើង​ទៅ​រួមមាន Ronnie O’Sullivan ៧​លើក, Steve Davis ៦​លើក, Stephen Hendry ៥​លើក និង John Higgins ៣​លើក​។ ​ជើង​ឯក UK Championship លើក​នេះ Ding Junhui​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០​ម៉ឺន​ផោន​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Gerard Pique បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia ប្រកួត​មិត្តភាព​ជាមួយ​វេណេហ្ស៊ុយអេឡា​

10/26/2020 01:10 PM        1
បាល់ទាត់៖ ​Gerard Pique ដែល​បាន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​ឆ្នាំមុន បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្រុម​បាល់​ទាត់​រដ្ឋ Catalonia ប្រកួត​មិត្ត​ភាពជា​មួយ​ក្រុម​វេណេហ្ស៊ុយអេឡា​កាលពីថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​។​​ខ្សែ​ការពារ Barcelona និង​ជា​សមាជិក​ជ័យ​លាភី World Cup និងអឺរ៉ុប​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម Catalonia លើក​ទី10 ហើយ​ចាប់​តាំង​ពី​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ ​ក្រោយ World Cup 2018​។​ ​ក្រុម Catalonia បាន​យកឈ្នះ​ការប្រកួត​មិត្តភាព​នេះ​ លើ​វេណេហ្ស៊ុយអេឡា​ដោយ​លទ្ធផល 2-1 ដោយ​ខ្សែប្រយុទ្ធ Stoke City, Borjan ​ជា​អ្នក​ស៊ុត​បើក​ការ​នាំ​មុខ​ឲ្យ Catalonia​។​ ​អតីត​ខ្សែបម្រើ​អេ​ស្ប៉ា​ញ និង Barcelona ម្នាក់ទៀត Xavi Hernandez ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម Catalonia ដែរ ​តែ​មិន​អាច​មក​ជួយ​បាន​ដោយ​ជាប់​ធុរៈ​នៅ​ក្លិប​អាជីព​ក្នុង​ប្រទេស​កាតា​។ ​ក្រៅពីនោះ​អ្នក​ផ្សេង​ទៀត​ដែល​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម Catalonia រួមមាន​ខ្សែ​ការពារ Brighton, Martin Montoya ខ្សែបំរើ Southampton, OriolRomeu ​និង​ខ្សែ​ការពារ Real Betis, Marc Bartra​។​​ក្រុមបាល់ទាត់ Catalonia មិន​ត្រូវ​បាន​ទទួល​ស្គាល់​នៅឡើយ​ដោយ FIFA រឺ UEFA ដូច្នេះ​ការប្រកួត​នេះ​មិន​មាន​មន្ត្រី​អាជ្ញា​កណ្ដាល FIFA រឺទង់​ផ្លូវការ​ណាមួយ​ឡើយ ខណៈ​ការប្រកួត​ធ្វើឡើង​នៅ​ទីក្រុង Girona៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ក្លឹបវិសាខាបន្ដ​កម្មវិធី​សប្បុរសធម៌​ដល់​ខេត្ត​បាត់ដំបង ខណៈ​អ្នក​ចូលរួម​ជាង ៦០% ជា​ស្ត្រី

10/16/2020 04:10 PM        1
បាល់ទាត់៖ ក្រុម​វិសាខា​បាន​បន្ដ​រៀបចំ​កម្មវិធី​សប្បុរសធម៌ ស្ដីពី​កីឡាបាល់ទាត់​លើក​ទី​៣ នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ដោយមាន​កុមារ​កំព្រា​ប្រមាណ ១៣៣​នាក់​បាន​ចូលរួម​កីឡា​ដកស្រង់​បទពិសោធន៍ និង​ស្វែងយល់​ពី​បច្ចេកទេស​បាល់ទាត់​ជាមួយ​កីឡាករ នៃ​ក្លឹប​សមាជិក​លី​គ​កំពូល​កម្ពុ​ជាមួយ​នេះ។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងចំណោម ​កុមារ​ចូលរួម​ទាំងអស់មាន​ប្រមាណ​ជាង ៦០%​ ឯណោះ​គឺជា​កីឡា​ការិនី ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្លឹប​មានការ​ចាប់អារម្មណ៍ និង​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ពួកគេ​។​កម្មវិធី​សប្បុរសធម៌ស្ដីពី​កីឡាបាល់ទាត់​នេះ គឺ​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាននៃ​ទី​រួម​ខេត្ត​បាត់ដំបង ដោយមាន​ការ​ចូល​រួម​ពី​ឯកឧត្ដម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, ឯកឧត្ដម ស សុខា អនុប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជាទទួលបន្ទុក​ខេត្ត​ព្រៃវែង​, បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា រួម​ទាំង​ឯកឧត្ដម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​-​ខេត្ត​បាត់ដំបង និង​សមាជិក​ក្រុមបាល់ទាត់​វិសាខា​ទាំងអស់​ផង​ដែរ។​ ឯកឧត្ដម ស សុខា បាន​បញ្ជាក់​ថា កាលពី​លើក​ទី​១ និង​លើក​ទី​២ កម្មវិធី​សប្បុរសធម៌​របស់​ក្លឹប​នេះគឺ​ធ្វើ​នៅ​ខេត្ត​ព្រៃវែង ដោយមាន​ការចូលរួម​ពី​កុមារ​កំព្រា និង​សិស្ស​បឋម​សិក្សា​ម្ដង​ប្រមាណ​ជាង ១០០​នាក់​ដែរ តែ​លើក​ទី​៣ នេះ​លោក​បាន​ភ្ញាក់ផ្អើល ចំពោះ​វត្តមាន​ចូលរួម​ភាគច្រើន​គឺជា​ស្ដ្រី។ តាមរយៈ​កម្មវិធី​នេះ​ដែរឯកឧត្ដម​រំពឹង​ថា នឹង​ក្លាយ​ជា​ផ្នែក​មួយ ដើម្បី​បណ្ដុះ​ក្ដី​ស្រ​ម៉ៃ​ដល់​កុមារា​-​កុមារី​កំព្រា​ក្នុង​ខេត្តឲ្យ​ពួកគេ​មានការ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នា​ថ្ងៃ​អនាគត តាមរយៈ​ការ​ឧស្សាហ​ព្យាយាម និង​ចេះ​ធ្វើការ​ងារ​ជា​ក្រុមដូច​ក្រុម​បាល់ទាត់​នេះ​ដែរ។​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ក្លឹប​វិសាខាបាន​បញ្ជាក់​ដែរ​ថា នេះ​មិន​មែន​ជា​លើក​ចុង​ក្រោយ នៃ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើយ ពោល​គឺ​ក្លឹប​មាន​ទស្សនវិស័យ​វែងឆ្ងាយ​បន្ថែម​ទៀត ដើម្បី​លើកស្ទួយ​វិស័យ​បាល់ទាត់ កា​រង​សង្គម ចែករំលែក​បទពិសោធន៍​​ដល់​កុមារ ពិសេស​គឺ​ការ​ផ្ដល់​ឱកាស​សម្រាប់​កុមារ​មាន​សមត្ថភាព និង​ទេពកោសល្យ ដើម្បី​ក្លាយ​ជា​សមាជិក​របស់​គ្រួសារ ​ក្រុមបាល់ទាត់​វិសាខា​នា​ពេល​អនាគត ខណៈ​ក្លឹប​កំពុង​រៀបចំ​គម្រោង​បង្កើត ​ក្រុមបាល់ទាត់​ថ្នាល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ថ្នាល​ទាំងនោះក៏​នឹង​ត្រូវ​ធ្វើការ​ជ្រើសរើស​ ចេញពី​តាម​បណ្ដាល​ខេត្ត​ផ្ទាល់​ផង​ដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍​ប្រកាស​បញ្ឈប់​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​អាជីវកម្ម​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​គោក​និង​ផ្លូវទឹក
06/19/2021 03:06 PM
CamGAP បាន​កំពុង​ចូលរួម​លើកកម្ពស់​កសិផល សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ
06/19/2021 02:06 PM
ក្រុមហ៊ុន GFX នឹង​ណាត់​ជួប​អតិថិជន​ចាប់ពី​ថ្ងៃទី​២១ មិថុនា​តទៅ​
06/19/2021 01:06 PM
ពលរដ្ឋ​ជាង​៦​ម៉ឺន​គ្រួសារ​ទៀត ​ដែល​មាន​បញ្ហា​ជីវភាព​នឹងត្រូវ​សម្ភាសន៍​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់
06/19/2021 12:06 PM
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ៖ កម្ពុជា​-​បារាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ
06/19/2021 12:06 PM
មេរោគ​ COVID-19 បំប្លែង​ថ្មី Delta ក្លាយ​ជា​បញ្ហា​ធំ​ជាស​កល​
06/19/2021 12:06 PM
អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មានការ​ហាមឃាត់​អាវុធ​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា​
06/19/2021 11:06 AM
សមត្ថកិច្ច​ខណ្ឌដង្កោ ​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់​ករណី​ពាក់​ឯកសណ្ឋាន​ក្លែងបន្លំ​ជា​នគរបាលជាតិ
06/19/2021 12:06 PM
ថ្ងៃនេះ​មនុស្ស២០នាក់​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩២៨នាក់​ទៀត​បាន​ជា​សះ​ស្បើយ
06/19/2021 11:06 AM
លោក Antonio Guterres ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​ UN សម្រាប់​អាណត្តិ​​ទី​២
06/19/2021 11:06 AM