ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់

សន្តិសុខ និង សង្គម

យោធាអាមេរិក បានកម្ទេចយានដ្រូន ៨០គ្រឿង និងមីស៊ីលចំនួន៦គ្រាប់ ដែលត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ និងយេម៉ែន

2024/04/15 09:39:00 am        285
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងសហរដ្ឋអាមេរិក គាំទ្រដោយនាវាពិឃាតរបស់ទីបញ្ជាការអឺរ៉ុប-សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានបំផ្លាញយានដ្រូនមួយចំនួនជាង ៨០គ្រឿង និងមីស៊ីលបាលិស្ទិកយ៉ាងតិចចំនួន ៦គ្រាប់តម្រង់ទៅកាន់ប្រទេសអ៊ីស្រាអែលពីប្រទេសអ៊ីរ៉ង់ និងយេម៉ែន។ទីបញ្ជាការ CENTCOM បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា ការកម្ទេចនោះ រួមបញ្ចូលទាំងមីស៊ីលបាលិស្ទិកនៅលើយានបាញ់បង្ហោះរបស់ខ្លួន និងយានអាកាសគ្មានមនុស្សបើក( UAV) ចំនួន៧ ត្រូវបានបំផ្លាញនៅលើដី មុនពេលបាញ់បង្ហោះ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទី ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន។ អ៊ីរ៉ង់បានបើកការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍លើទឹកដីអ៊ីស្រាអែលជាមួយនឹងយានដ្រូន និងមីស៊ីល ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មេបញ្ជាជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍។ការវាយប្រហារដោយមីស៊ីលនិងយានដ្រូនជាង ៣០០គ្រឿង ដែលភាគច្រើនបាញ់ចេញពីខាងក្នុងប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលភាគច្រើន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែល និងដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងហ្ស៊កដានី។

ភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបាននៅតំបន់ភ្នំ Tarbena ស្របពេលរលកកម្តៅវាយប្រហារប្រទេសអេស្ប៉ាញ

2024/04/15 09:25:18 am        79
ភ្លើងឆេះព្រៃលែងអាចគ្រប់គ្រងបាននៅតំបន់ភ្នំ Tarbena ស្ថិតក្នុងខេត្ត Alicante ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យម្សិលមិញ ជាហេតុនាំឲ្យក្រុមអាជ្ញាធរជម្លៀសខ្លួនមនុស្ស១៨០នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ។ ភ្លើងឆេះព្រៃនេះដែរ បានកើតមានឡើង ស្របពេលដែលប្រទេសអេស្ប៉ាញជួបប្រទះរលកកម្តៅខុសរដូវ អំឡុងខែមេសា ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ ក្នុងនោះតំបន់ជាច្រើន បានមើលឃើញសីតុណ្ហភាពខុសពីធម្មតាខ្ពស់ជាងមុន ១០អង្សាសេ ។ លោកស្រី Elisa Nunez គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងយុត្តិធម៌ក្នុងតំបន់ បានធ្វើដំណើរទៅកាន់កន្លែងភ្លើងឆេះព្រៃ ហើយលោកស្រីអះអាងថា ភ្លើងឆេះព្រៃនេះ ពុំអាចគ្រប់គ្រងបានដោយសារតែរលកកម្តៅ ។ សូមបញ្ជាក់ថា បញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យសីតុណ្ហភាពកើនឡើងខុសពីប្រក្រតីនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប ដែលគេមើលឃើញអាកាសធាតុក្តៅខ្លាំង អំឡុងខែមីនា និងខែមេសានេះ ៕

ពលរដ្ឋមីយ៉ាន់ម៉ាកាន់តែច្រើន បន្តចាកចេញទៅកាន់ប្រទេសថៃ បន្ទាប់ពីការដួលរលំទីក្រុងជាប់ព្រំដែន

2024/04/12 02:47:00 pm        44
មនុស្សកាន់តែច្រើន ដែលភ័យខ្លាចការវាយប្រហារតាមអាកាស បានមកតម្រង់ជួរនៅច្រកព្រំដែនដើម្បីភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីទីក្រុង Myawaddy សំខាន់ជាយុទ្ធសាស្ត្រនៅជិតប្រទេសថៃ បានដួលរលំដោយសារការតស៊ូប្រឆាំងរបបយោធាដែលកំពុងទទួលបានភាពរឹងមាំ។ អ្នកវិភាគ និយាយថា ការបាត់បង់ទីក្រុងនេះ ក្រុមឧទ្ទាមបានដណ្តើមពីរបបយោធាដែលបានរកមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចពីការធ្លាក់ចុះ នៃប្រាក់ចំណូលដ៏សំខាន់ពីពាណិជ្ជកម្មនៅតាមព្រំដែន ខណៈក្រុមឧទ្ទាមដ៏រឹងមាំ ដូចជាសហភាពជាតិ Karen (KNU) បានដឹកនាំការវាយលុកមកលើទីក្រុង Myawaddy ។នាង ម៉ូ ថេតសាន ជាពលរដ្ឋ ទីក្រុង Myawaddy ដែលបានឆ្លងព្រំដែនទៅប្រទេសថៃជាមួយកូនប្រុសមានអាយុប្រហែលប្រាំឆ្នាំ បាននិយាយថា នាងខ្លាចការវាយប្រហារតាមអាកាស។អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាថា ទាហានរបស់ខ្លួនមួយចំនួន បានចុះចាញ់ ដោយសារតែពួកគេមានក្រុមគ្រួសារជាមួយ ។ សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងស្ថានភាពចលាចលចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលយោធាមានឥទ្ធិពល បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត បង្កឱ្យមានការតវ៉ារាលដាល ដែលរបបនេះព្យាយាមបង្ក្រាបធ្វើឡើងដោយកម្លាំងដ៏ឃោរឃៅ។ការផ្ទុះកំហឹងប្រឆាំងរបបយោធា បានប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធនៅទូទាំងសហភាពនេះ ដែលបច្ចុប្បន្នកំពុងមានប្រតិបត្តិការកាន់តែខ្លាំងឡើង ក្នុងការសម្របសម្រួលជាមួយក្រុមឧទ្ទាមជនជាតិភាគតិចដែលត្រូវបានបង្កើតឡើង ដើម្បីប្រជែងជាមួយយោធានៅទូទាំងផ្នែកធំរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។បុគ្គលិកយោធាមីយ៉ាន់ម៉ាប្រមាណ២០០នាក់ បានដកខ្លួនចេញកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ស្ពានមួយកន្លែងតភ្ជាប់ទៅកាន់តំបន់ Mae Sot បន្ទាប់ពីសហភាពជាតិ Karen (KNU) បាននិយាយថាខ្លួនបានចូលគ្រប់គ្រងទីក្រុង Myawaddy ។

ក្រុមឧទ្ទាមនិយាយថា យោធាមីយ៉ាន់ម៉ា បាត់បង់ការគ្រប់គ្រងលើទីក្រុងសំខាន់មួយជាប់ព្រំដែនថៃ

2024/04/12 02:40:10 pm        82
ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរបបសឹក បាននិយាយថា ពួកគេបានវាយដណ្ដើមយកបានមូលដ្ឋានយោធាចុងក្រោយដែលនៅសល់ នៅក្នុងទីក្រុងព្រំដែនដ៏សំខាន់មួយ ជាការបង្ហាញពីការចុះអន់ថយចុងក្រោយបំផុតចំពោះក្រុមមេដឹកនាំរបបយោធារបស់ប្រទេសនេះ ខណៈ យោធាកំពុងព្យាយាមក្ដាប់អំណាច។ លោក ស ត នី (Saw Taw Nee) អ្នកនាំពាក្យមួយរូបរបស់សម្ព័ន្ធជាតិការ៉ែន បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានប្រមាណ២០០នាក់ បានរត់ចោលមូលដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង មីយ៉ាវ៉ាឌី (Myawaddy) ភាគអាគ្នេយ៍ និងត្រូវបានវាយរុញទៅដល់ស្ពានមិត្តភាពលេខ២តភ្ជាប់ពីសហភពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសថៃ ក្រោយការវាយប្រហារទាំងយប់កាលពីថ្ងៃពុធសប្ដាហ៍នេះ។ លោកបានបន្ថែមថា ពេលនេះយើងកំពុងគ្រប់គ្រងជាផ្លូវការលើទីក្រុងមីយ៉ាវ៉ាឌី ចាប់តាំងពីយប់នោះមក ។ ការបាត់តំបន់ជួញដូរពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសថៃនៅពេលនេះ គឺជាបញ្ហាដ៏ធំមួយធ្វើឲ្យរបបសឹកឈឺក្បាលខ្លាំង។ ទូរទស្សន៍ CNN មិនអាចបញ្ជាក់ដោយឯករាជ្យបានទេចំពោះការអះអាងរបស់ក្រុមឧទ្ទាមនេះ។ អ្នកនាំពាក្យរបស់សម្ព័ន្ធនេះ បានបញ្ជាក់ថា ក្រុមឧទ្ទាមរបស់ខ្លួនពុំទាន់បានកាន់កាប់ស្ពានព្រំដែននេះនៅឡើយទេ ដោយនិយាយថា ទាហានជាច្រើន កំពុងព្យាយាមរត់តាមច្រកសុវត្ថិភាពចូលទៅក្នុងប្រទេសថៃ។ ទីក្រុងមីយ៉ាវ៉ាឌី គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ជាចំណុចឆ្លងកាត់ចេញពីទីក្រុង ម៉េ សុត (Mae Sot )របស់ប្រទេសថៃ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១២០.០០០នាក់ អាចត្រូវបានជាប់ខ្លួននៅក្នុងតំបន់នានាទូទាំងសហភាពមីយ៉ាន់ម៉ា៕

UN៖ អនីតិជនជាង ២៤០ លាននាក់ ប្រឈមនឹងហានិភ័យពីរលកកម្ដៅនៅអាស៊ីបូព៌ា

2024/04/12 11:42:57 am        105
អង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនីតិជនជាង ២៤០ លាននាក់កំពុងប្រឈមនឹងហានិភ័យពីលក្ខខណ្ឌដែលទាក់ទងនឹងរលកកម្ដៅនៅក្នុងតំបន់អាស៊ីបូព៌ា ដែលកំពុងរៀបចំសម្រាប់រដូវក្តៅជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុត។លោកស្រី ដេបូរ៉ា ខូមីនី (Debora Comini) នាយកការិយាល័យប្រចាំតំបន់នៃមូលនិធិកុមារអង្គការសហប្រជាជាតិសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបាននិយាយថា «កុមារងាយរងគ្រោះជាងមនុស្សពេញវ័យចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយកម្ដៅខ្លាំងពេកគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់ពួកគេ»។ ស្ថាប័នអង្គការសហប្រជាជាតិ ព្រមានអំពីរលកកម្ដៅកាន់តែខ្លាំង និងញឹកញាប់ក្នុងរដូវក្តៅនេះនៅក្នុងតំបន់ ហើយបាននិយាយថា ខ្លួនមានការព្រួយបារម្ភដោយសារកម្រិតសំណើមខ្ពស់ធ្វើឱ្យរាងកាយពិបាកចុះត្រជាក់តាមធម្មជាតិដើម្បីទប់ទល់នឹងកម្ដៅដ៏ក្ដៅគគុកនេះ។ការព្រមាននេះកើតឡើងស្របពេលដែលសីតុណ្ហភាពខ្ពស់ក្នុងតំបន់កំពុងកើតមាន ហើយបានបង្ខំឱ្យប្រទេសមួយចំនួនដូចជាហ្វីលីពីន ចាត់វិធានការបន្ទាន់ដូចជាថ្នាក់រៀនត្រូវបានផ្អាកក្នុងសប្តាហ៍នេះនៅតាមសាលារៀនរាប់រយកន្លែង ហើយថៃ បានចេញការជូនដំណឹងពីរលកកម្ដៅនៅភាគខាងជើងរបស់ប្រទេស។ខែមេសា និងឧសភា ដែលជាខែមុនការមកដល់នៃខ្យល់មូសុង គឺជាខែក្តៅបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានទទួលរងនូវសីតុណ្ហភាពខ្ពស់ជាងមុន ដោយសារតែបាតុភូតធម្មជាតិ អ៊ែលនីញ៉ូ (El Nino) ដែលបានបន្ថែមការឡើងកម្ដៅផែនដី និងបណ្តាលឱ្យមានវិបត្តិអាកាសធាតុ៕

តំបន់ខាគីវភាគខាងកើតអ៊ុយក្រែន បញ្ជាឲ្យជម្លៀសកុមារ

2024/04/12 11:34:27 am        93
តំបន់ខាគីវភាគខាងកើតអ៊ុយក្រែន ដែលរងការវាយប្រហារយ៉ាងខ្លាំងពីការបាញ់ផ្លោងរបស់រុស្ស៊ី បានបញ្ជាឲ្យជម្លៀសដោយបង្ខំនូវគ្រួសារដែលមានកុមារចេញពីភូមិចំនួន៤៧ នៅជិតព្រំដែន។អភិបាលតំបន់ដែលជាយោធា លោក Oleh Syniehubov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍តាមរយៈ Telegramថា ទាំងនេះ គឺជាសហគមន៍នៅក្នុងស្រុកចំនួនបីគឺ បូហូឌុខីវ ( Bohodukhiv), អ៊ីហ្សយុម (Izyum) និងខាគីវ។ លោកបានបន្ថែមថា ទោះជាយ៉ាងណា រាជធានីក្នុងតំបន់នេះ មិនត្រូវបានប៉ះពាល់ទេ។មូលហេតុនៃការជម្លៀសនេះ គឺការបាញ់ផ្លោងស្ទើរតែរាល់ថ្ងៃទៅលើទីប្រជុំជននានាដោយកងទ័ពរុស្ស៊ី។ អភិបាលតំបន់នេះ បានសន្យាថា អ្នករងគ្រោះទាំងអស់ នឹងទទួលបានជំនួយមនុស្សធម៌ និងផ្លូវច្បាប់ដ៏សមស្រប។មួយថ្ងៃមុននេះ ក្មេងស្រីជំទង់ម្នាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោងរបស់រុស្ស៊ី នៅក្នុងភូមិ លីបស្ទី ( Lyptsi) ក្នុងស្រុកខាគីវ ដែលមានចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់ លោក Galushchenko បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ថា ហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ខាគីវ, ល្វីវ (Lviv), គីវ (Kiev) និងហ្សាប៉ូរីហ្សា( Zaporizhzhya) របស់អ៊ុយក្រែន បានរងការវាយប្រហារដោយមីស៊ីលរុស្សីជាថ្មី នៅពេលយប់។

កងទ័ពជើងទឹកម៉ារ៉ុក ជួយសង្គ្រោះជនអន្តោប្រវេសន៍ ៥៤នាក់ នៅឆ្នេរសមុទ្រអាត្លង់ទិក

2024/04/12 11:31:05 am        67
សេចក្តីថ្លែងការណ៍ពីកងកម្លាំងប្រដាប់អាវុធប្រទេសម៉ារ៉ុក កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា កងទ័ពជើងទឹកប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន៥៤នាក់ ចេញពីទូកមួយគ្រឿង នៅឆ្នេរសមុទ្រអាត្លង់ទិក មានចម្ងាយ១៨៦គីឡូម៉ែត្រ ភាគខាងត្បូងកំពង់ផែ Dakhla ។សេចក្តីថ្លែងការណ៍បាននិយាយថា អង្គភាពកងទ័ពជើងទឹក ដែលទទួលបន្ទុកឃ្លាំមើលតាមតំបន់ឆ្នេរ ស្ទាក់ចាប់បានទូកមួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់ប្រជុំកោះ កាណារី (Canary) ជាប្រជុំកោះរបស់ប្រទេសអេស្បាញ នៅជិតឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្វ្រិក។ជនអន្តោប្រវេសន៍ ដែលមកពីអនុតំបន់សាហារ៉ាអាហ្រ្វិក និងអាស៊ី ត្រូវបានប្រគល់ទៅឱ្យកងទ័ព ដើម្បីមាននីតិវិធីបន្ត បន្ទាប់ពីទទួលបានការថែទាំសុខភាព។ យោងតាមរបាយការណ៍បានឲ្យដឹងថា ពួកគេបានចេញដំណើរពីឆ្នេរសមុទ្រប្រទេសម៉ូរីតានី។ប្រទេសម៉ារ៉ុក បានក្លាយទៅជាប្រទេសឆ្លងកាត់សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលមានបំណងចង់ទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវភាពរស់នៅកាន់តែប្រសើរ។

មេដឹកនាំក្រុមហាម៉ាស៖ ក្រុមនេះនៅតែស្វែងរកកិច្ចព្រមព្រៀងចំណាប់ថ្នូរ បន្ទាប់ពីកូនប្រុស៣នាក់របស់លោកត្រូវបានសម្លាប់

2024/04/12 11:18:46 am        94
មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធដែលថាកូនប្រុសរបស់លោកត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ គឺជាអ្នកប្រយុទ្ធឲ្យក្រុមនេះ និងបាននិយាយថា ផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន គឺនាំមុខចំពោះអ្វីៗទាំងអស់ នៅពេលដែលត្រូវបានសួរថាតើ ការស្លាប់កូនប្រុសទាំងបីនាក់ នឹងប៉ះពាល់ដល់កិច្ចពិភាក្សាដែរឬទេ។និយាយពីទីក្រុងដូហា ប្រទេសកាតា លោក Haniyeh បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ក្រុមរបស់លោក នៅតែស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែល នៅតែពន្យារពេល និងគេចវេសពីការឆ្លើយតបចំពោះការទាមទារ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់កូនប្រុសបីនាក់របស់លោក Haniyeh ក្នុងសប្តាហ៍នេះ ដោយក្នុងហេតុការណ៍នេះ ពុំមានការពិភាក្សាជាមួយមេបញ្ជាការកំពូល ឬមេដឹកនាំនយោបាយឡើយ ជាសកម្មភាពដែលបង្កហានិភ័យដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ថ្នូរ ដែលនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា។ទីភ្នាក់ងារសារព័ត៌មាន Walla របស់អ៊ីស្រាអែល បានរាយការណ៍ថា ទាំងលោក Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant មិនត្រូវបានគេប្រាប់ជាមុនអំពីការវាយប្រហារកាលពីថ្ងៃពុធលើកូនប្រុសរបស់លោក Haniyeh ដែលត្រូវបានសម្របសម្រួលដោយយោធាអ៊ីស្រាអែល និងអង្គភាពសេវាស៊ើបការណ៍ Shin Bet ។ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល សារព័ត៌មានបានរាយការណ៍ថា លោក Amir លោកMohammad និងលោក Hazem Haniyeh ត្រូវបានគេកំណត់គោលដៅថាជាអ្នកប្រយុទ្ធ ហើយពុំមែនដោយសារតែពួកគេជាកូនប្រុសរបស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនោះទេ។ យោធាអ៊ីស្រាអែល ពុំបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថាចៅៗរបស់លោក Haniyeh ចំនួនបួននាក់ទៀត ក៏ត្រូវបានគេសម្លាប់ផងដែរ។

សហជីពកម្មករប្រទេសឈីលី ធ្វើកូដកម្មទូទាំងប្រទេស ទាមទារគោលនយោបាយការងារថ្មី

2024/04/12 11:15:11 am        32
សហជីពកម្មករ បានធ្វើកូដកម្មនៅទូទាំងប្រទេសឈីលីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ មេសា ដើម្បីទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរ និងគោលនយោបាយការងារថ្មី។ជាមួយនឹងកូដកម្មនេះ កម្មករបានចេញដើរធ្វើបាតុកម្មនៅទីក្រុង Santiago ឆ្ពោះទៅកាន់វិមានប្រធានាធិបតី ឡា ម៉ុនណេដា(La Moneda) ដោយស្រែកទាមទារពីតម្រូវការរបស់ពួកគេ។កូដកម្មនៅទូទាំងប្រទេសឈីលី ត្រូវបានអំពាវនាវដោយសហជីពការងារកណ្តាល (CUT) ដែលបានចេញការទាមទារជាបន្តបន្ទាប់ រួមមានការដំឡើងប្រាក់ឈ្នួល ប្រព័ន្ធថែទាំសុខភាពប្រសើរជាមុន និងកំណែទម្រង់ពន្ធ និងប្រាក់សោធននិវត្តន៍។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អង្គការនានា មកពីវិស័យផ្សេងៗដូចជាសុខភាព ដឹកជញ្ជូន និងអប់រំ ក៏បានចូលរួមក្នុងកូដកម្មនេះ ផងដែរ។

UN៖ ជម្លោះស៊ូដង់បានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយឆ្នាំ

2024/04/12 11:11:30 am        43
អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់បានរាយការណ៍ថាជិតមួយឆ្នាំនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសនេះបានធ្វើឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ទៀតត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ចាប់តាំងពីសង្រ្គាមនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីខែមេសាឆ្នាំមុន។នៅថ្ងៃចន្ទទី១៥មេសាសប្ដាហ៍ក្រោយ គឺជាខួបមួយឆ្នាំនៃជម្លោះដែលកំពុងរីករាលដាលរបស់ប្រទេសនេះ។ អ្នកនាំពាក្យរូបនេះបាននិយាយថា មនុស្សជាង ៦ លាននាក់ត្រូវបានរត់ភៀសខ្លួនចេញពីជម្រក នៅក្នុងប្រទេសរបស់ខ្លួន ខណៈជនភៀសខ្លួនជិត ១ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ជាមួយគ្នានោះ មនុស្សជិត២៤លាននាក់ ត្រូវការជំនួយ។លោក Dujarric បាននិយាយថា ប្រទេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងធ្វើជាសហម្ចាស់ផ្ទះនៃសន្និសីទមនុស្សធម៌សម្រាប់ស៊ូដង់ និងប្រទេសជិតខាងក្នុងទីក្រុងប៉ារីសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងមានសារជាវីដេអូសម្រាប់សន្និសីទនេះ។ ប្រទេសស៊ូដង់ដែលស្ថិតនៅអាហ្វ្រិកខាងជើងមួយនេះ បានធ្លាក់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ។ អំពើហិង្សាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ផ្សេងទៀតរត់គេចពីជម្លោះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសនេះ ពិសេសនៅក្នុងរដ្ឋធានីខាទុំ (Khartoum)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, Boeing, Citi, Tesla និង Meta ចូលរួមដំណើរទស្សនកិច្ចរបស់លោក Trumpទៅកាន់ចិន
05/12/2026 09:05 PM
សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
05/12/2026 08:05 PM
វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីពីការអះអាងរបស់លោក Putin ដែលថា សង្គ្រាមជិតចប់ហើយ ក្រោយអ៊ុយក្រែនសង្ស័យ
05/12/2026 08:05 PM
លោកស្រីប្រធានាធិបតី Sheinbaum ៖ ម៉ិកស៊ិកនឹងបញ្ជូននាវាដឹកជំនួយថ្មីទៅកាន់ប្រទេសគុយបា
05/12/2026 08:05 PM
អាហ្សង់ទីនច្រានចោលក្តីបារម្ភពីវីរុស Hantaនៅខេត្តមជ្ឈមណ្ឌលទេសចរណ៍ Tierra del Fuego
05/12/2026 08:05 PM
លោកអធិការបតី Merz និយាយ​ថា អាល្លឺម៉ង់ «ត្រូវតែផ្លាស់ប្តូរ» ដើម្បីការពារសន្តិភាព និងវិបុលភាព
05/12/2026 08:05 PM
UNIFIL រាយការណ៍ការបាញ់កាំជ្រួចផ្លោង ១.២៩៦គ្រាប់របស់អ៊ីស្រាអែល ខណៈចំនួនមនុស្សស្លាប់នៅលីបង់កើនឡើង
05/12/2026 07:05 PM
ឧទ្ធម្ភាគចក្រព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Everglades រដ្ឋ Florida សហរដ្ឋអាមេរិក
05/12/2026 07:05 PM
កាតា និងទួរគី៖ អ៊ីរ៉ង់មិនគួរប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធគំរាមកំហែងរដ្ឋឈូងសមុទ្រទេ
05/12/2026 07:05 PM
សកម្មជនកងនាវាប្រេស៊ីលវិលត្រឡប់មកផ្ទះវិញ ដោយចោទប្រកាន់ពីទារុណកម្ម អំឡុងជាប់ឃុំខ្លួនរបស់អ៊ីស្រាអែល
05/12/2026 07:05 PM