ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

2026/06/04 11:30:03 pm        262
ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់)។ ចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបិទទីតាំង(Seal Off) បណ្ដោះអាសន្ន៕

ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់

2026/06/03 11:00:23 pm        472
នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុនលើជនរងគ្រោះ០២នាក់ ប្រព្រឹត្តិទៅនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី។ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តប្រតិបត្តិការស្រាវជ្រាវដឹកនាំបង្ក្រាប ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ។ជនសង្ស័យទាំង០៤នាក់មានឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ , ទី២ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ , ទី៣ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន និងទី៤ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។ជនរងគ្រោះក្នុងអំពើទាំង០២បទល្មើសខាងលើមានឈ្មោះ ទី១ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅស្នាក់នៅ ភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា (ស្លា..ប់) និងម្នាក់ឈ្មោះ អែម គីមស៊្រុន ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តតាក់ស៊ី មានទីលំនៅស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (ស្លា ..;ប់)។នៅចំពោះមុខសមត្ថកិច្ច ផ្អែកតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលក្រុមជនសង្ស័យបានសម្លាប់ពួកគេនៅខណ្ឌច្បារអំពៅ ហើយដឹកយសពយកទៅកប់នៅខណ្ឌជ្រោយចង្វារ ។ក្នុងការបង្ក្រាប សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដំបងចំនួន០១, ពូថៅចំនួន០១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ០១គ្រឿង ។ បច្ចុប្បន្នក្រុមសង្ស័យ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕ អត្ថបទ៖ ប្រាក់ តារាវុទ្ធី 

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams

2026/06/03 10:44:47 pm        340
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចម្រុះរួមមាន កម្លាំងផែនការងារសន្តិសុខ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់សោម នៅផ្ទះវីឡាជួលមួយកន្លែង ម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។ជាលទ្ធផល សមត្ថកិច្ចរកឃើញជនបរទេសសរុប ២៦នាក់ ស្រី ៣នាក់ រួមមាន ជនជាតិចិន ៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រោយការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិច បានរកឃើញថា មានពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ សមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ១១គ្រឿង, ទូរស័ព្ទ ២០គ្រឿង, រថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង ។ បច្ចុប្បន្ន ជនបរទេសទាំង ២៦នាក់ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី ។ ចំណែកទីតាំងខាងលើ ដោយមានតំណាងម្ចាស់ទីតាំងឈ្មោះ ឌឹម គាំ ភេទស្រី ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ត្រូវបានបិទសៀលជាបណ្តោះអាសន្ន ។ ករណីនេះដែរ​ ឯឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ​ បានបញ្ជាឱ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវបន្ថែមលើទីតាំងខាងលើ៕

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

2026/06/01 11:44:53 pm        880
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបជិត ៥៧នាក់ ពាក់ព័ន្ធករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ BTV នៅរសៀលថ្ងៃទី០១ ខែមិថុនា នេះថា ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៤៧នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីធ្វើការធ្វើការស៊ើបអង្កេត។តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់ ពីបទផ្តើមគំនិត សមគំនិតក្នុងបទលួច បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត សរុប ៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទ ផ្តើមគំនិត សមគំនិតក្នុងបទលូចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ ននៃក្រមព្រហ្មទណ្ឌ។គួរបញ្ជាក់ថា មន្ត្រីនគរបាល និងអាវុធហត្ថខេត្តកំពត ចំនួន ៥០នាក់ (មន្ត្រីនគរបាល៣២នាក់ , មន្ត្រីអាវុធហត្ថ១៨នាក់) ដែលរងការចោទប្រកាន់ គឺពាក់ព័ន្ធការកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ អត្ថបទ៖ វង្ស សុភាព

អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

2026/06/01 08:29:59 pm        265
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា ក្នុងប្រតិបត្តិការរយៈពេល១ថ្ងៃនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមក្រុមការងារពុំបានឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ លោកស្រីអ្នកនាំពាក្យបន្តទៀតថា ដោយឡែកចំពោះខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ ១៣៤ ភូមិ៣ សង្កាត់វាលវង់ មានសម្ភារដូចជា កុំព្យូទ័រ Laptop ចំនួន៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំនៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ មានសម្ភារដូចជា ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្រោយការពិនិត្យរួច វត្ថុតាងរួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបមានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀលគត់)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់

2026/05/31 06:09:39 pm        194
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមាន​ការ​សម្រប​សម្រួល​ពី​លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី២​៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់ សម្ភារៈអាសអាភាស ចំនួន ០៣កន្លែង ជា​បន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រម​ទាំង​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ស្រី​សរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ៨នាក់) និងដក​ហូត​សម្ភារៈ​អាស​អាភាស ជាច្រើន មានដូចជា អាវៈយុវៈភេទស្ត្រីសិប្បនិម្មិត, លឹង្គសិប្បនិម្មិតអេឡិចត្រូនិច, លិង្គ​សិប្ប​និម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យ​ជា​សារ​ធាតុ​ជំនួយ និង​ធ្វើ​ឲ្យ​រំជួលដល់ចំណង់ផ្លូវភេទផងដែរ។ ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កង​រាជ​អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅ​ទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារ ដែលមានចែងក្នុង ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ៕ តារាវុទ្ធី

គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

2026/05/29 09:48:01 pm        341
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅអគារខុនដូរ R&F ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្ស១៦នាក់ និងបានធ្វើឡើងរយៈពេល០២ថ្ងៃ ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។ ក្នុងរង្វង់កិច្ចប្រតិបត្តិការខាងលើ ក្រុមការងារចម្រុះ បានរកឃើញបន្ទប់ជាប់ពាក់ព័ន្ធ អំពើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ៣៧ បន្ទប់ ក្នុងនោះ +អគារ A១ មានចំនួន ០៥ បន្ទប់ +អគារ A២ មានចំនួន ១០ បន្ទប់ +អគារ A៣ មានចំនួន ០៤ បន្ទប់ +អគារ A៤ មានចំនួន ០៨ បន្ទប់ +អគារ A៥ មានចំនួន ០៥ បន្ទប់ +អគារ A៨ មានចំនួន ០២ បន្ទប់ +អគារ A៩ មានចំនួន ០១ បន្ទប់ +អគារ B១១ មានចំនួន ០២ បន្ទប់ ក្នុងការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ ដកហូតបានសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រ All in One ២០៥គ្រឿង , ម៉ូនីទ័រ Monitor ៤២ គ្រឿង , CPU ២១គ្រឿង , កុំព្យូទ័រយួរដៃ ៥៤គ្រឿង , ទូរស័ព្ទដៃ ១១៤០ គ្រឿង , ត្រាក្លែង ០៣ត្រា ។ បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ។ ចំពោះទីតាំងបន្ទប់ជាប់ពាក់ព័ន្ធខាងលើ អាជ្ញាធរសម្រេចបិទឃ្លុំបេជាបណ្តោះអាសន្ន ៕ លីហេង

ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

2026/05/28 02:47:58 am        393
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានបើកសវនាការជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៦០០-រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទឈ្មោះ JIN TIAN LONG ជនជាតិចិន, ឈ្មោះ YIN SONG WAN ជនជាតិចិន, ឈ្មោះ LI GUANG HAO ជនជាតិចិន, ឈ្មោះ LI XING PENG ជនជាតិចិន, ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្ត នៅចំណុចអាគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ។ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និង អង្គច្បាប់រួចមក ឃើញថាមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ៦ នាក់ខាងលើ ។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ: ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖១. ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន២.ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន៣.ឈ្មោះ ZHU RENZHE ហៅ ជាតិ ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន៤.ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន៥. ឈ្មោះ JIN TIAN LONG TÌ KIM CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន៦. ឈ្មោះ LI GUANG HAO ហៅ XIAO PIAO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និង ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិត នៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែល មានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ។

ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

2026/05/27 07:56:17 pm        546
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ សរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធ​នឹង​ករណី​បើក​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា។ ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់គ្នា ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល​​ នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ​សម្រប​សម្រួល​នីតិ​វិធី​ច្បាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។ ករណីទី១៖ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំង​ផ្ទះ​លេខ​៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួន ជនជាតិចិនតៃ វ៉ាន់​៦​នាក់( ស្រ្តី០១នាក់ ) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង , all in one ១គ្រឿង,monitor ៩​គ្រឿង និងធុង CPU ៤ ។ ករណី​ទី២៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ និងបង្ក្រាប ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ ទី​តាំង​នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជា​លទ្ធផលឃាត់ខ្លួនជនជាតិចិនសរុបចំនួន៥៥នាក់(ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥ គ្រឿង ,Monitor ចំនួន 0៩ គ្រឿង ,CPU ចំនួន ០៧ គ្រឿង ,ទូរស័ព្ទដៃ ចំនួន ១១៣ គ្រឿង ,ដុំ wifi ចំនួន ០៣ គ្រឿង ,ស៊ីម​កាត​បរទេស​មួយ​ចំនួន​។ តាមការសន្និដ្ឋានទាំងពីរករណីនេះ ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់​ក្លែង​ក្លាយ តាមរយៈការបើកហាងទីផ្សារ ក្លែងក្លាយ , អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និង​ទទួលបានការងារការងារ ដែលមានគោលដៅ កោះតៃវ៉ាន់ និងប្រទេសចិន។ បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង ៦១នាក់ ព្រមទាំងសម្ភារៈវត្ថុតាង ដែល​ដក​ហូត​បាន​ទាំង​អស់​ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និង​អនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការ​បង្ក្រាប​បណ្តាញ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍​ឈ្មោះ​ប្រទេ​ស​ជាតិ​លើ​ឆាក​អន្តរជាតិ៕

រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

2026/05/24 05:22:46 pm        351
ភ្នំពេញ៖ រយៈពេល៣សប្តាហ៍ នៃខែឧសភា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបាននៃអគ្គស្នងការនគរបាលជាតិ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ ទីតាំងឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣ ៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ ក្នុងនោះបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការ បណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាយ៉ាង ម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ជាច្រើនទីតាំងនៅទូទាំងប្រទេស ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន ដែលមានលក្ខណៈជាសកលនេះ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ជាក់ស្តែងរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបាន បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ ក្នុងនោះបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការ បណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩៦នាក់ ស្មើនឹង ៦សញ្ជាតិ ធ្វើការអប់រំបុគ្គលដែលមិនជាប់ពាក់ព័ន្ធចំនួន ៥៥៩នាក់ ស្មើនឹង ៣សញ្ជាតិ កំពុងបន្តនីតិវិធី នៅតាមស្នងការដ្ឋានចំនួន ១,៥៩០នាក់ ស្មើនឹង ១៦សញ្ជាតិ និងក្នុងនោះសាមីជនបានស្នើសុំត្រឡប់ទៅ ប្រទេសកំណើតវិញចំនួន ៤៥នាក់ ស្មើនឹង ៨សញ្ជាតិ។ កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឱ្យក្រុម ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយ ចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់ មួយចំនួនទៀត។ ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបខាងលើ សមត្ថកិច្ចមូលដ្ឋានក៏បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មនូវវិធានការរដ្ឋបាលចំហរតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអនុវត្តវិធានការផាកពិន័យម្ចាស់ទីតាំងជាច្រើននាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលកំណត់ក្នុងច្បាប់ជាធរមាន ពាក់ព័ន្ធការធ្វេសប្រហែស និង/ឬ ផ្តល់ទីតាំងឱ្យជនបរទេសស្នាក់នៅខុសច្បាប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការ គ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នឹងបន្តបេសកកម្មដ៏មានសារៈសំខាន់នេះ ដោយគ្មានការបន្ធូរបន្ថយ និងមានលក្ខណៈអចិន្ត្រៃយ៍ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមសហការជាមួយ សមត្ថកិច្ចដោយមិនត្រូវផ្តល់ទីជម្រកលាក់ខ្លួន និង/ឬទីតាំងប្រព្រឹត្តបទល្មើសដល់ក្រុមឧក្រិដ្ឋជន (Online Scams) ជាដាច់ខាត ព្រមទាំងផ្តល់ព័ត៌មានទាំងឡាយពាក់ព័ន្ធបទល្មើស (Online Scams) ជូនអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សំដៅធ្វើឱ្យជនគ្រប់រូបរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពសុខដុមរមនា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
11/03/2026 07:11 PM
រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង
11/03/2026 06:11 PM
អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/03/2026 06:11 PM
វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
11/03/2026 06:11 PM
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
11/03/2026 06:11 PM
សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
11/03/2026 06:11 PM
ទួរគី និងកូរ៉េខាងត្បូង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាក់ព័ន្ធការផ្តល់ហិរញ្ញប្បទាន​ដល់​រោងចក្រថាមពលនុយក្លេអ៊ែរ
11/03/2026 05:11 PM
អ៊ីរ៉ង់​ប្ដេជ្ញាឆ្លើយតបដោយគ្មានដែនកំណត់ភូមិសាស្ត្រ​ ខណៈ​បង្ហាញ​លក្ខខណ្ឌ ៥ចំណុច​ សម្រាប់សន្តិសុខ ក្នុងតំបន់
11/03/2026 05:11 PM
អាជ្ញាធរ និងសកម្មជន នៅ​អេស្ប៉ាញ បញ្ជាក់​ថា នគរបាល​រុះរើជំរុំតវ៉ា ក្នុង​ទីក្រុងម៉ាឌ្រីដ
11/03/2026 05:11 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីរ៉ង់៖ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើទីក្រុងនានាគឺជាឧក្រិដ្ឋកម្មសង្គ្រាម
11/03/2026 05:11 PM