កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី

2024/03/28 12:31:06 pm        173
ប្រជាជនហ្ស៊កដានី រាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុង Amman កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ កាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។សន្ធិសញ្ញាសន្តិភាព របស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រយ៉ាងទូលំទូលាយនោះទេក្នុងចំណោមពលរដ្ឋជាច្រើន ដែលមើលឃើញថាការធ្វើឱ្យមានប្រក្រតីភាព ជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។អ្នកតវ៉ា លោក Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាល ប្រទេសហ្ស៊កដានី លុបចោលសន្ធិសញ្ញា Wadi Araba ព្រោះថា សន្ធិសញ្ញានេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយនៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល បានបើកការវាយលុក និងបាញ់ផ្លោងលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣២.៤៩០នាក់ ជាជម្លោះដ៏ឃោឃៅបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងដែនដីហ្កាហ្សា។ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។

អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

2024/03/28 12:21:29 pm        171
សាធារណរដ្ឋអៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។តុលាការ ICJ ត្រូវបានស្នើឲ្យពិចារណាថាតើអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាឬអត់?អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។ អាហ្រ្វិកខាងត្បូង បានយកសំណុំរឿងទៅតុលាការនេះ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ(UN)។ឧបនាយករដ្ឋមន្ត្រីអៀរឡង់ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Micheál Martin បានប្រកាសកាលពីថ្ងៃពុធថា លោក បានដឹកនាំមន្ត្រីឲ្យចាប់ផ្តើមការងារលើសេចក្តីប្រកាសស្តីពីអន្តរាគមន៍ក្រោមមាត្រា ៦៣ នៃលក្ខន្តិកៈរបស់តុលាការ ICJ។ការធ្វើអន្តរាគមន៍ដោយរដ្ឋភាគីក្រោមមាត្រា៦៣ មិនកំណត់ផ្នែកជាក់លាក់មួយថាតើអំពើប្រល័យពូជសាសន៍ ត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែលទេ។ប្រទេសអៀរឡង់ នឹងមិនអះអាងទេ ប្រសិនបើអំពើប្រល័យពូជសាសន៍ កំពុងត្រូវបានប្រព្រឹត្ត ប៉ុន្តែការអះអាងពី ការបកស្រាយរបស់ខ្លួនអំពីអនុសញ្ញាប្រល័យពូជសាសន៍។ នេះគឺជាវិធីសាស្រ្តដូចគ្នាដែលធ្វើឡើងដោយអៀរឡង់ក្នុងសំណុំរឿងអ៊ុយក្រែន និងរុស្ស៊ី។ ការងារលើកិច្ចអន្តរាគមន៍នេះ ទំនងជាត្រូវចំណាយពេលច្រើនខែ។

នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ

2024/03/28 12:18:30 pm        123
សាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ានៅខាងក្រៅទីបញ្ជាការកងទ័ពនៃក្រសួងការពារជាតិ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាមក្រុមមួយក្នុងចំណោមក្រុមដែលបានចូលរួម។លោក សាហា ម័រ (Shahar Mor) បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា ខ្លួនត្រូវបានចាប់ខ្លួនជាមួយនឹងបងប្អូនជីដូនមួយឈ្មោះ បារ៉ាក់ បេនអេសរ៉ា (Barak Ben Ezra) ។ បុរសទាំងពីរនាក់គឺជាសាច់ញាតិរបស់លោក អាវរ៉ាហាម មុនឌឺ (Avraham Munder) ដែលនៅតែត្រូវបានឃុំខ្លួន នៅក្នុង តំបន់ហ្កាហ្សា។ បងប្អូនជីដូនមួយរបស់ពួកគេគឺ អូហាដ មុនឌឺ (Ohad Munder), រុធ មុនឌឺ (Ruth Munder) និង កេរ៉េន មុនឌឺ (Keren Munder) ទាំងអស់គ្នា ត្រូវបានដោះលែងដោយក្រុមហាម៉ាស កាលពីឆ្នាំមុន។ពួកគេ បាននិយាយថា បុរសទាំងពីរនាក់ ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនមិនដល់បីម៉ោងផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ម័រ និងលោក អេសរ៉ា បានថ្លែងអំណរគុណដល់នគរបាលអ៊ីស្រាអែលចំពោះ«ការដោះលែងពួកយើងឲ្យបានយ៉ាងឆាប់រហ័ស» ហើយបាននិយាយថា ពួកគេមានបំណង «បន្តការតស៊ូរបស់យើង»។ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា គណៈប្រតិភូអ៊ីស្រាអែលដែលធ្វើការចរចាដោះលែងចំណាប់ថ្នូរដោយប្រយោលជាមួយក្រុមហាម៉ាស កំពុងចាកចេញពីកិច្ចពិភាក្សាក្នុងប្រទេសកាតា ដោយគ្មានកិច្ចព្រមព្រៀង។ក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលអ៊ីស្រាអែល បាននិយាយថា ពួកគេបានបោសសម្អាតក្រុមបាតុករពីផ្លូវហាយវេ Ayalon Highway ក្នុងទីក្រុងតែលអាវីវ ជាទីដែលពួកគេកំពុងបិទចរាចរណ៍។ នគរបាល បានបញ្ជាក់ថា អ្នកតវ៉ា៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់ និង «បង្កគ្រោះថ្នាក់ដល់អ្នកប្រើ ប្រាស់ផ្លូវ»។

ការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា បង្កឲ្យមានក្ដីបារម្ភថាការវាយលុកអាចចាប់ផ្ដើម

2024/03/28 12:16:00 pm        77
ការទម្លាក់គ្រាប់បែកទៅលើលំនៅឋានយ៉ាងហោចណាស់៤ខ្នង នៅក្នុងទីក្រុងរ៉ាហ្វា( Rafah) កាលពីថ្ងៃពុធទី២៧ មីនា កំពុងបង្កើនក្ដីបារម្ភថ្មីក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីនជាង ១លានាក់ ដែលកំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅជាយភាគខាងត្បូង នៃតំបន់ហ្កាហ្សាស្ទ្រីប ថា ការវាយប្រហារដោយថ្មើរជើងដែលបានកំរាមជាយូរមកហើយអាចចូលមកដល់។ ក្រុមមន្ត្រីសុខាភិបាល បាននិយាយថា មួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន បានសម្លាប់មនុស្ស១១នាក់ ពីក្រុមគ្រួសារតែមួយគត់ ។ នៅឯការវាយប្រហារមួយផ្សេងទៀត អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល គឺបង្ហាញពីការមើលស្រាលសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលបានទាមទារឲ្យមាបទឈប់បាញ់បន្ទាន់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ អ្នកស្រុកខាងលើ បានបង្ហាញក្ដីបារម្ភថា ការវាយប្រហារដោយថ្មើរជើងពីកងកម្លាំងអ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលលោកនាយករដកឋមន្ត្រី Minister Benjamin បានគំរាមថានឹងបើកការវាយលុក ដោយជៀសមិនផុត ទោះបីមានការគំរាមពីសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏ដោយ នោះ អាចនឹងធ្វើឲ្យគ្រោះមហន្តរាយមនុស្សធម៌កាន់តែដុនដាប់ខ្លាំងថែមទៀត ៕

មនុស្សជិត៥០នាក់ បានរងរបួស ក្នុងការតវ៉ាជាបន្តបន្ទាប់ប្រឆាំងការជីកយករ៉ែនៅ ប្រទេសអេក្វាឌ័រ

2024/03/28 12:12:47 pm        69
នគរបាលអេក្វាឌ័របានបំបែកក្រុមបាតុករប្រឆាំងការជីកយករ៉ែរាប់សិបនាក់ដែលធ្វើបាតុកម្មនៅខាងក្រៅក្រសួងបរិស្ថានក្នុងរដ្ឋធានី ហ្គីតូ (Quito) របស់ប្រទេស នេះកាលពីថ្ងៃពុធ ២៧ មីនា ខណៈ ភាពតានតឹងនៅតែបន្តកើតមានលើសិទ្ធិរុករករ៉ែនៅទីក្រុង ផាឡូ ហ្គេម៉ាដូ (Palo Quemado) ក្នុងតំបន់ភ្នំអង្គ(Andean) មួយនេះ។ ក្រុមបាតុករដែលភាគច្រើនមកពីក្រុមអ្នកការពារបរិស្ថាន បានធ្វើបាតុកម្មគាំទ្រអ្នកក្រុង ផាឡូ ហ្គេម៉ាដូ ដែលបានប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការត្រួសត្រាយផ្លូវសម្រាប់ការជីកយករ៉ែមាស ប្រាក់ និងទង់ដែងនៅក្នុងទីក្រុងនេះ ។ ក្រុមអ្នកស្រុក និងសកម្មជនអះអាងថារ៉ែទាំងនោះអាចបំផ្លាញបរិស្ថានក្នុងមូលដ្ឋាន និងប៉ះពាល់ដល់ធនធានទឹកក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ជម្លោះបានកើនឡើងនៅពេលដែលរដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងនគរបាល និងកងទ័ពនៅក្នុងតំបន់នោះកាលពីថ្ងៃទី ១៩ ខែមីនា ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងបុគ្គលិកសន្តិសុខ និងក្រុមអ្នកតវ៉ា បណ្តាលឱ្យមនុស្សចំនួន ៤៦ នាក់បានរងរបួសរហូតមកដល់បច្ចុប្បន្ន។ ក្រុមសកម្មជននៅទីក្រុង ឡាតាគូនហ្គា (Latacuunga)របស់ខេត្ត កូតូផាស៊ី (Cotopaxi) ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ទីក្រុង ពី Palo Quemado ក៏បានធ្វើបាតុកម្មដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ្នកស្រុក ផាឡូ ហ្គេម៉ាដូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ ។នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គ X សហព័ន្ធជនជាតិដើមភាគតិចអេក្វាឌ័រ (CONAIE) បានចោទប្រកាន់រដ្ឋាភិបាលពី បទការគាបសង្កត់ និងទាមទារឱ្យមានការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងផ្តល់ព័ត៌មានអំពីធនធានរ៉ែរបស់ខ្លួន។ គួរម្លឹកថា ប្រទេសអេក្វាឌ័រ បានស្ថិតក្នុងភាពអាសន្នចាប់តាំងពីខែមករាមក ដើម្បីទប់ស្កាត់រលកនៃអំពើហិង្សាពីក្រុមជនអន្ធពាល៕

អ្នកបើករថយន្តក្រុងនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចេញធ្វើកូដកម្មជុំវិញការដំឡើងប្រាក់ខែ

2024/03/28 12:07:45 pm        68
ក្រុមអ្នកបើកបររថយន្តក្រុងនៅក្នុងរដ្ឋធានីសេអ៊ូល(Seoul) របស់កូរ៉េខាងត្បូង បានចេញធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍ ទី២៨មីនា សប្ដាហ៍នេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការចរចាដំឡើងប្រាក់ខែបានបរាជ័យ ប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងរដ្ឋធានីនេះដែលមានប្រជាជនជាង៩លាននាក់ និង រាប់លាននាក់ទៀតពីតាមតំបន់ជាយក្រុងនានា ។ ស្របពេលដែលមានក្ដីរំពឹងថានឹងមានការកកស្ទះចរចារណ៍ អំឡុងពេលធ្វើដំណើរដ៏មមាញឹក អភិបាលក្រុងសេអ៊ូល បាននិយាយថា ផ្លូវក្រោមដី នឹងត្រូវបន្ថែមពេលវេលាដោយការបន្ថែមចំនួនរថភ្លើងសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សង្កាត់ចំនួន២៥ របស់រដ្ឋធានីនេះ ក៏នឹងផ្ដល់រថយន្តក្រុងដឹកជញ្ជូនចម្ងាយជិត ចំនួន៤៨០គ្រឿង ផងដែរ ដើម្បីដឹកជញ្ជូនអ្នកដំណើរទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដី ផ្សេងៗ។ ការធ្វើកូដកម្មពេញបន្ទុកដោយក្រុមអ្នកបើកបររថយន្តក្រុងរបស់រដ្ឋធានីនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល១២ឆ្នាំ មកនេះ ។ កូដកម្មចុងក្រោយរបស់ពួកគេ បានបន្តប្រហែល២០នាទី។ សារព័ត៌មាន យ៉ុនហាប់ (Yonhap) បានរាយការណ៍ថា ការចរចារវាង សហជីពការងាររថយន្តក្រុងរដ្ឋធានីសេអ៊ូល (Seoul Bus Labor Union) តំណាងឲ្យអ្នកបើកបររថយន្តក្រុងដែលកំពុងបម្រើប្រតិបត្តិការរថយន្តក្រុង និងបុគ្គលិករបស់ខ្លួន ៩៧% បានបាជ័យ បន្ទាប់ពីការទាមទារដំឡើងប្រាក់ឈ្នួរ១២,៧% របស់សហជីពនេះបាន ត្រូវបានច្រានចោល ។ លោកយ៉ុន ចុង ចាង (Yoon Jong-jang) ប្រធានការិយាល័យផែនការដឹកជញ្ជូន នៅរដ្ឋបាលក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បី ឈានដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយរលូន រវាងសហជីពនិងរដ្ឋាភិបាល ៕

សេតវិមាន៖ អ៊ីស្រាអែល ព្រមព្រៀងរៀបចំកាលបរិច្ឆេទឡើងវិញសម្រាប់ការចរចាស្តីពីទីក្រុងរ៉ាហ្វា

2024/03/28 12:05:02 pm        60
សហរដ្ឋអាមេរិកនិយាយថា អ៊ីស្រាអែល បានព្រមព្រៀងកំណត់កាលបរិច្ឆេទឡើងវិញនៃការចរចា រវាងប្រទេសទាំងពីរ លើផែនការវាយលុកតាមជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ភាគខាងត្បូង។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ទៅកាន់ក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញពីការព្រួយបារម្ភរបស់លោក ចំពោះការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន ប្រសិនបើអ៊ីស្រាអែល វាយលុកចូលទីក្រុង Rafah នៅពេលលោកបាននិយាយទៅកាន់ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ១៨ ខែមីនា។ លោក បានស្នើសុំឱ្យ លោក Netanyahu បញ្ជូនគណៈប្រតិភូមួយក្រុម ដើម្បីពិភាក្សាអំពីបញ្ហានេះ។ប៉ុន្តែកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានលុបចោលដំណើរទស្សនកិច្ចនេះដើម្បីតវ៉ាប្រឆាំងទៅនឹងការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការប្រើសិទ្ធវេតូចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ការិយាល័យរបស់លោក Netanyahu បានព្រមព្រៀងរៀបចំជំនួបឡើងវិញ។លោកស្រី បានបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យប្រាកដថា មានផែនការការពារជនស៊ីវិល ដោយហៅវាថា ជាភាពបន្ទាន់។ កងកម្លាំងអ៊ីស្រាអែល បានកំណត់បន្តការវាយលុកតាមផែនការទៅលើទីក្រុង Rafah ជាកន្លែងដែលមនុស្ស ១,៥លាននាក់ កំពុងជ្រកកោន។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើ ទីក្រុង Rafah ស្ទើរតែរាល់ថ្ងៃ។ អ៊ីស្រាអែល និយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតែមាននៅក្នុងតំបន់នោះ។ទូរទស្សន៍ផ្សាយតាមផ្កាយរណប Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា បានរាយការណ៍កាលពីថ្ងៃពុធ ថា មនុស្ស ២៤ នាក់រួមមានស្ត្រីនិងកុមារ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។

ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងដល់ ៣២.៤៩០នាក់

2024/03/28 12:00:43 pm        46
ក្រសួងសុខាភិបាលប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្ត បានកើនឡើងដល់ ៣២.៤៩០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧៦នាក់ និង ១០២នាក់ផ្សេងទៀតបានរងរបួស។ នេះនាំឱ្យចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើង នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កើនឡើងដល់ ៣២.៤៩០នាក់ និងរបួសកើនឡើងដល់ ៧៤.៨៨៩ នាក់។វាត្រូវបានគេនិយាយថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែកក្នុងពេលមានការទម្លាក់គ្រាប់បែក និងខ្វះការការពារជនស៊ីវិល និងខ្វះបុគ្គលិករថយន្តគិលានសង្គ្រោះ។ សារព័ត៌មាន AFP បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃពុធ បានបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងមន្ទីរពេទ្យ Al-Shifa ភាគខាងជើងតំបន់ហ្កាហ្សា ព្រមទាំងមន្ទីរពេទ្យ Al-Amal និងតំបន់ជុំវិញនៃបរិវេណមន្ទីពេទ្យ Nasser ក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កាហ្សា។ ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយថា រថក្រោះ និងរថពាសដែក របស់អ៊ីស្រាអែលកំពុងប្រមូលផ្តុំ នៅជុំវិញបរិវេណមន្ទីពេទ្យ Nasser ប៉ុន្តែពុំទាន់បានចូលក្នុងមន្ទីរពេទ្យនៅឡើយ។ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់លំនៅឋានក្នុងទីក្រុង Rafah ភាគខាងត្បូង ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ១១ នាក់។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីន៣នាក់ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួសដោយការទម្លាក់គ្រាប់បែក និងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែលនៅទីក្រុង Jenin តំបន់West Bank ។ប្រភពព័ត៌មានប៉ាឡេស្ទីននៅក្នុងស្រុកបាននិយាយថា កងកម្លាំងយោធាអ៊ីស្រាអែលដ៏ច្រើន អមដោយគ្រឿងចក្រពីរគ្រឿង បានសម្រុកចូលទីក្រុង Jenin និងទីក្រុង ហ្កាបាទីយ៉ា(Qabatiya) ភាគខាងត្បូង ក្នុងពេលមានការបាញ់ប្រហារគ្នាជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហើយច្រកចូលសំខាន់ៗទៅកាន់ទីក្រុង Qabatiya ត្រូវបានឈូសឆាយអំឡុងការវាយឆ្មក់ចូល។

ជនអន្តោប្រវេសន៍ បង្ហាញការមិនទុកចិត្តលើគោលនយោបាយជំនួយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលម៉ិកស៊ិក

2024/03/28 11:57:17 am        49
ជនអន្តោប្រវេសន៍ដែលធ្វើដំណើរឆ្លងកាត់រដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃពុធថា ពួកគេមិនជឿទុកចិត្តលើការផ្តល់ប្រាក់របស់អាជ្ញាធរម៉ិកស៊ិក ជាថ្នូរទៅនឹងការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។កាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់ឱ្យជនអន្តោប្រវេសន៍វេណេស៊ុយអេឡា នៅក្នុងប្រទេសម៉ិកស៊ិកប្រហែល ១១០ដុល្លារក្នុងមួយខែ ជាផ្នែកនៃកម្មវិធីដែលពួកគេក៏នឹងមានឱកាសធ្វើការឱ្យក្រុមហ៊ុនផ្សេងៗគ្នានៅក្នុងប្រទេសទាំងពីរផងដែរ។ប៉ុន្តែជនអន្តោប្រវេសន៍នៅក្នុងក្បួនធ្វើដំណើរព្រួយបារម្ភថា នេះគ្រាន់តែជាការប្រើល្បិចរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួនមនុស្ស មុននឹងនិរទេសពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ដោយពុំមានការបង់ប្រាក់ឡើយ។លោក ដាវីន ស៊ីហ្ការ៉ាវ(Darwin Cigarroa) ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា បាននិយាយថា ជនអន្តោប្រវេសន៍ភាគច្រើន ពេញចិត្តបន្តដំណើរទៅមុខទៀត។

រកឃើញកន្លែងផលិតឈាមជ្រូក និងសណ្តែកបណ្តុះបន្ថែមសារធាតុគីមីនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

2024/03/27 06:01:26 pm        300
ភ្នំពេញ ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា.ក.ប.ប. សាខារាជធានីភ្នំពេញបានរកឃើញទីតាំងលួចផលិតឈាមជ្រូក និងសណ្តែកបណ្តុះបន្ថែមសារធាតុគីមីនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាងសរុបចំនួន ៧៣គីឡូក្រាម។មន្ត្រី ក.ប.ប. ប្រាប់ឲ្យដឹងថា ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានរកឃើញផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម និង សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេសតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់។នាប្រតិបត្តិការនោះ មន្ត្រីជំនាញបានដកហូតផលិតផលឈាម ចំនួន ៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន ២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម ។មន្ត្រី ក.ប.ប. បញ្ជាក់ឲ្យដឹងថា ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លាយសារធាតុបន្ថែម ដែលមានសារធាតុគីមីលើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត និងបញ្ឈប់ការផលិតឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណាដែលច្បាប់មិនអនុញ្ញាតិ ព្រមទាំងរៀបចំអនាម័យ ទុកដាក់សម្ភារៈ វត្ថុធាតុដើមឲ្យបានល្អ ហើយម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែ ដើម្បីកែតម្រូវអនាម័យទីតាំងឲ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការបង្រៀនពីរវេនផ្ដល់ឱកាសឱ្យកុមារសិក្សាបានច្រើន និងមានចំណេះដឹងប្រសើរជាងមុន
05/12/2026 02:05 PM
កម្ពុជា-ឡាវនឹងបើកកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខតាមបណ្តោយព្រំដែន នៅ​ចុង​សប្ដាហ៍​នេះ
05/12/2026 02:05 PM
ម៉ិកស៊ិកបើកដំណើរការឡើងវិញខ្សែរថយន្តភ្លើងត្រៀមទទួល World Cup
05/12/2026 02:05 PM
TOP STORY! សម្ដេចតេជោប្រមុខរដ្ឋស្ដីទី រំឭកដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ និងដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង
05/12/2026 01:05 PM
ជនបរទេសក៏គាំទ្រ និងជូនពរព្រះខ័នរាជស្វាយរៀង ឲ្យឈ្នះពាន AFC Challenge League ដែរ
05/12/2026 01:05 PM
អ្នកនាំពាក្យ៖ បច្ចុប្បន្នមានជនភៀសសឹកជាង៣ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន
05/12/2026 01:05 PM
អនុប្រធានទី១ CDC ស្នើដល់ទូតសិង្ហបុរី ជួយទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្តាក់ទុននៅកម្ពុជាបន្ថែម
05/12/2026 12:05 PM
Barcelona អបអរដង្ហែពាន La Liga លើកទី ២៩ ក្នុងប្រវត្តិសាស្រ្តក្លិប
05/12/2026 12:05 PM
កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដើម្បីនាំចេញ
05/12/2026 12:05 PM
កម្ពុជា-គុយបា ជំរុញឱ្យមានកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងប្រទេសទាំងពីរ
05/12/2026 12:05 PM