កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

ក្បួនដំណើររបស់ជនអន្តោប្រវេសន៍ ចេញពីម៉ិកស៊ិកភាគខាងត្បូងដោយសង្ឃឹមថានឹងទៅដល់សហរដ្ឋអាមេរិក

2024/03/26 11:34:23 am        321
ក្បួនធ្វើដំណើររបស់ជនអន្តោប្រវេសន៍រាប់រយនាក់ បានចាកចេញពីប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថានឹងបានទៅដល់សហរដ្ឋអាមេរិក។ដោយធ្វើដំណើរចេញពីទីក្រុង តាប៉ាជូឡា (Tapachula) នៅជិតព្រំដែនប្រទេសកាតេម៉ាឡា ជនអន្តោប្រវេសន៍ បានដើរឆ្ពោះទៅរកផ្លូវហាយវ៉េ ដែលកាន់ឈើឆ្កាងជានិមិត្តរូប។លោក លូអ៊ីស ហ្កាសៀ វីឡាហ្គ្រាន(Luis Garcia Villagran) ជាសកម្មជន និងជាអ្នករៀបចំការក្បួនដំណើរ បានសម្តែងការរិះគន់លើសេចក្តីស្នើច្បាប់ព្រឹទ្ធសភារបស់រដ្ឋតិចសាស់ SB 4 ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធររដ្ឋចាប់ខ្លួន និងកាត់ទោសជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានសង្ស័យថា បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរជាក្រុមគ្រួសារ បានបង្ហាញពីបំណងចង់ចូលទៅកាន់សហរដ្ឋអាមេរិកដោយស្របច្បាប់ និងដោយសន្តិវិធី។

លោក ពូទីន និយាយថា ក្រុមសកម្មប្រយុទ្ធឥស្លាម នៅពីក្រោយការវាយប្រហារសាលប្រគំតន្ត្រី

2024/03/26 11:20:41 am        279
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនៅពីក្រោយការវាយប្រហារភេរវកម្មដ៏ឃៅឃៅបំផុត នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែលោកបាននិយាយថា ការបាញ់ប្រហារក៏ស្របគ្នាទៅនឹងយុទ្ធនាការនៃការបំភិតបំភ័យរបស់អ៊ុយក្រែន ដែលបាននិយាយបដិសេធក្នុងការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនេះ។ដោយប្រើវោហាសាស្ត្រ ដែលលោកពូទីន បានប្រើប្រាស់ចាប់តាំងពីការចាប់ផ្តើមការវាយលុកពេញលេញរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន លោក ពូទីន បាននិយាយថា រុស្ស៊ីត្រូវតែរកឱ្យឃើញថាតើនរណាបានទទួលផលប្រយោជន៍ពីការវាយប្រហារនេះ ហើយនរណាជាអ្នកបញ្ជាវា។ មនុស្សជាង ១៣០នាក់ ត្រូវបានសម្លាប់នៅពេលដែលបុរស ៤ នាក់ បានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី ក្រូកាស ស៊ីធី (Crocus City) កាលពីយប់ថ្ងៃសុក្រ ដោយបានបាញ់រះគ្រាប់កាំភ្លើងទៅលើអ្នកទស្សនាការប្រគំតន្ត្រី ហើយមនុស្សយ៉ាងហោចណាស់ ១៨០ នាក់បានរងរបួសក្នុងហេតុការណ៍នេះ។ ក្រុមរដ្ឋឥស្លាម បាននិយាយថា ក្រុមនេះទទួលខុសត្រូវចំពោះការវាយប្រហារ។ ប្រទេសបារាំង បានចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការនិយាយថា ក្រុមរដ្ឋឥស្លាម ជាអ្នកទទួលខុសត្រូវ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វានឹងក្លាយជា «ការប្រមាថ និងធ្វើឲ្យខូចប្រយោជន៍ប្រទេសរុស្ស៊ី ដើម្បីព្យាយាមបង្វែររឿងនេះមកដាក់លើអ៊ុយក្រែន។លោក Macron និយាយថា ក្រុមដដែលនេះ បានព្យាយាមធ្វើសកម្មភាពជាច្រើនលើកនៅលើទឹកដីប្រទេសបារាំង។ ចាប់តាំងពីការវាយប្រហារមក ប្រជាជនរុស្ស៊ីរាប់រយនាក់ បានទៅដាក់ផ្កានៅខាងក្រៅសាលប្រគំតន្រ្តី Crocus ហើយសាលប្រគំតន្ត្រី St. Petersburg បានប្រកាសថា ក្រុមតន្រ្តី Picnic នឹងធ្វើការប្រគំតន្ត្រីរំលឹក នៅក្នុងទីក្រុង នៅថ្ងៃពុធ ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។

មេដឹកនាំតាលីបង់អះអាងថា ស្ត្រីនឹងត្រូវគប់ដុំថ្មសម្លាប់ នៅទីសាធារណៈ

2024/03/26 10:45:03 am        224
មេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បានប្តេជ្ញាថា នឹងចាប់ផ្តើមគប់ដុំថ្មសម្លាប់ស្ត្រី នៅទីសាធារណៈ ខណៈដែលលោកបានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យលោកខាងលិច នឹងបន្ត។លោកមូឡា ហ៊ីបាទុលឡា អាឃុនហ្សាដា (Mullah Hibatullah Akhundzada) បាននិយាយនៅក្នុងសារជាសំឡេងដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋកាលពីចុងសប្តាហ៍ ដោយថ្លែងទៅកាន់មន្ត្រីលោកខាងលិចថា៖«អ្នកនិយាយថា វាជាការរំលោភសិទ្ធិស្ត្រី នៅពេលដែលយើងយកដុំថ្មគប់សម្លាប់ពួកគេ»។លោកបានប្រកាសក្នុងការអត្ថាធិប្បាយដ៏ខ្លាំងៗបំផុតរបស់លោក ចាប់តាំងពីបានចូលកាន់កាប់ទីក្រុងកា ប៊ុល ក្នុងខែសីហា ឆ្នាំ២០២១ថា៖«ប៉ុន្តែយើងនឹងអនុវត្តទោសចំពោះអំពើផិតក្បត់ឆាប់ៗនេះ។ យើងនឹងវាយស្ត្រី នៅទីសាធារណៈ។ យើងនឹងគប់ពួកគេរហូតដល់ស្លាប់ នៅទីសាធារណៈ»។«ទង្វើទាំងអស់នេះប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់អ្នក ប៉ុន្តែយើងនឹងបន្តធ្វើវា។យើងទាំងពីរនិយាយថា យើងការពារសិទ្ធិមនុស្ស យើងធ្វើវាក្នុងនាមជាតំណាងរបស់ព្រះ ហើយអ្នកជាមនុស្សអាក្រក់»។ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ផ្សាយសារជាសំឡេងដែលបញ្ជាក់ថា មកពីលោក អាឃុនហ្សាដា ដែលមិនធ្លាប់ឃើញនៅទីសាធារណៈ ក្រៅពីរូបភាពចាស់ៗមួយចំនួនទេ។លោកត្រូវបានគេជឿថា មានមូលដ្ឋាននៅទីក្រុងកាន់ដាហា (Kandahar)ភាគខាងត្បូង ជាបន្ទាយដ៏រឹងមាំរបស់ក្រុមតាលីបង់។ថ្វីបើសន្យាថា នឹងបង្កើតរដ្ឋាភិបាលកណ្តាលនិយមក៏ដោយ ក៏ក្រុមតាលីបង់ បានវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនូវការដាក់ទណ្ឌកម្មជាសាធារណៈយ៉ាងធ្ងន់ធ្ងរ ដូចជាការប្រហារជីវិតជាសាធារណៈ និងការវាយដំ ដែលស្រដៀងទៅនឹងច្បាប់ពីមុនរបស់ពួកគេ នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

កាណាដា ចាប់ផ្តើមជម្លៀសពលរដ្ឋដែលងាយរងគ្រោះចេញពីប្រទេសហៃទី

2024/03/26 10:29:32 am        199
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយថា ប្រទេសកាណាដាកាលពីថ្ងៃចន្ទ (២៥ មីនា) បានចាប់ផ្តើមជម្លៀសជនជាតិកាណាដា ដែលចង់ចាកចេញពីប្រទេសហៃទី នៅពេលដែលអំពើហឹង្សារបស់ក្រុមជនអន្ធពាលរីករាលដាល ដោយផ្តល់អាទិភាពដល់អ្នកដែលងាយរងគ្រោះ។ ការចាកចេញរបស់បរទេសពីប្រទេសហៃទី បានកើនឡើងនាពេលថ្មីៗនេះ ខណៈដែលអនាគតនយោបាយរបស់ប្រទេសនេះ ស្ថិតក្នុងភាពស្រពិចស្រពិល ជាមួយនឹងក្រុមជនអន្ធពាលប្រដាប់អាវុធបានពង្រីកការគ្រប់គ្រងរបស់ពួកគេលើរដ្ឋធានី និងនៅទីតាំងឆ្ងាយៗបន្ថែមទៀត។ជម្លោះនេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។ រលកនៃការវាយប្រហារក្នុងខែនេះ រួមមានការវាយឆ្មក់ទៅលើស្ថានីយ៍នគរបាល និងអាកាសយានដ្ឋានអន្តរជាតិ ដែលនាំទៅដល់ការផ្អាកជើងហោះហើរពាណិជ្ជកម្ម។លោកស្រី ចូលី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូតាវ៉ា ថា កាណាដា ដំបូងនឹងសម្របសម្រួលការធ្វើដំណើរទៅកាន់សាធារណរដ្ឋដូមីនីក ដែលចែករំលែកកោះ ហីសផេនីអូឡា (Hispaniola) ជាមួយហៃទី សម្រាប់ជនជាតិកាណាដាដែលងាយរងគ្រោះ ដូចជាអ្នកដែលត្រូវការការថែទាំសុខភាព ឬអ្នកដែលមានកូនតូចជាដើម។អាជ្ញាធរបាននិយាយថា ជនជាតិកាណាដាប្រហែល ៣០ នាក់ដែល «ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរ» ជាមួយនឹងឯកសារចាំបាច់ រហូតមកដល់ពេលនេះបានស្នើសុំដើម្បីចាកចេញពីប្រទេសដែលហែកហួរដោយអំពើហិង្សាក្រុមជនអន្ធពាលមួយនេះ៕

គំរាមកំហែងដល់អាយុជីវិត និងការព្រួយបារម្ភផ្នែកសន្តិសុខ រារាំងការបង្កើតក្រុមប្រឹក្សា ជ្រើសរើសមេដឹកនាំហៃទីបន្ទាប់

2024/03/26 10:18:24 am        233
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ភាពចលាចលថ្មីៗពាក់ព័ន្ធនឹងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដែលនឹងទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសហៃទី បានបង្កឱ្យមានការច្របូកច្របល់នៃកិច្ចប្រជុំជាមួយមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងមន្ត្រីមកពីសហរដ្ឋអាមេរិក កាណាដា និងបារាំង។ មន្ត្រីក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AP ថាក្រុមប្រឹក្សានេះ ពុំទាន់បានបង្កើតនៅឡើយទេ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពសមាជិករបស់ខ្លួន ក្នុងចំណោមបញ្ហាផ្សេងទៀត ។ មន្ត្រីខាងលើ ដែលមានមូលដ្ឋាននៅប្រទេស ហ្គីយ៉ាណា (Guyana) បម្រើការជាទីស្នាក់ការកណ្តាលសម្រាប់ប្លុកពាណិជ្ជកម្មក្នុងតំបន់ ត្រូវគេស្គាល់ថា ការីកូម (Caricom) ដែលជួយបង្កើតក្រុមប្រឹក្សាអន្តរកាល។ ការពន្យាពេលក្នុងការបង្កើតក្រុមប្រឹក្សានេះ កើតឡើងស្របពេលក្រុមជនអន្ធពាលបន្តបើកការវាយប្រហារនៅទូទាំងរដ្ឋធានីរបស់ប្រទេសហៃទី។ ចាប់តាំងពីថ្ងៃទី ២៩ខែកុម្ភៈមក ខ្មាន់កាំភ្លើងបានដុតប៉ុស្តិ៍នគរបាល បើកការបាញ់ប្រហារលើអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ដែលនៅតែបិទទ្វារនៅឡើយ ហើយបានវាយលុកចូលពន្ធនាគារដ៏ធំបំផុតពីររបស់ប្រទេសនេះ ដោយបានដោះលែងអ្នកទោសជាង ៤ពាន់នាក់។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង ៣៣.០០០ នាក់បានភៀសខ្លួនចេញពីរដ្ឋធានីព័រ -អូ-ប្រាំង (Port-au-Prince)ដោយសារតែការវាយប្រហាររាល់ថ្ងៃ។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកជាង៣៤០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសហៃទី ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ភាគច្រើនមកពី រដ្ឋធានី ព័រ-អូ-ប្រាំង(Port-au-Prince)៕

ការបាញ់ប្រហារនៅក្រុងមូស្គូ បង្កជាសំណួរជាច្រើនលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី

2024/03/26 10:14:24 am        286
រដ្ឋសន្តិសុខរបស់រុស្ស៊ី មានប្រសិទ្ធភាពយ៉ាងខ្លាំងក្លាក្នុងការឃុំខ្លួនគូប្រជែងជាច្រើនរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែបែរជាមិនបានដឹងជាមុនពីការបាញ់ប្រហារដ៏ធំមួយនៅជិតទីក្រុងមូស្គូ ដែលបង្កជាសំណួរអំពីអាទិភាព ធនធាន និងការប្រមូលផ្តុំស៊ើបការណ៍របស់ខ្លួន។ដោយមានភារកិច្ចក្នុងដៃជាច្រើនរាប់ចាប់ពីតាមប្រមាញ់អ្នកបំផ្លិចបំផ្លាញជនជាតិអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី ការត្រួតពិនិត្យតាមដានលើសកម្មជនប្រឆាំងវិមានក្រឹមឡាំង និងការរំខានដល់ប្រតិបត្តិការរបស់ភ្នាក់ងារចារកម្មបរទេសដែលជាអរិភាព សេវាសន្តិសុខរដ្ឋ FSB ដែលជាទីភ្នាក់ងារស្នងតំណែងដ៏សំខាន់របស់ចារកម្ម KGB សម័យសូវៀត ហាក់កំពុងមមាញឹកខ្លាំងរហូតមើលរំលងរឿងសន្តិសុខជាតិ។អតីតមន្ត្រីចារកិច្ចអាមេរិក និងក្រុមអ្នកវិភាគសន្តិសុខលោកខាងលិចនិយាយថា នោះហើយជាហេតុផលជួយពន្យល់ពីមូលហេតុដែល FSB អាចមើលរំលងការគំរាមកំហែងផ្សេងទៀត រួមទាំងការបាញ់ប្រហារដោយពួកសកម្មប្រយុទ្ធអ៊ីស្លាម ISIS-K ដែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលសម្លាប់មនុស្សជាង ១៣០ នាក់នេះ។FSB បាននិយាយថា ការវាយប្រហារនៅសាលប្រគុំតន្ត្រីកាលពីថ្ងៃសុក្រ ត្រូវបានគ្រោងទុក «យ៉ាងយកចិត្តទុកដាក់បំផុត» ហើយថាខ្មាន់កាំភ្លើងបានលាក់អាវុធរបស់ពួកគេយ៉ាងប្រុងប្រយ័ត្ន។ នៅពេលត្រូវបានសាកសួរកាលពីថ្ងៃច័ន្ទ ថាតើការវាយលុកនេះតំណាងឱ្យការបរាជ័យនៃសេវាស៊ើបការណ៍សម្ងាត់ឬយ៉ាងណា វិមានក្រឹមឡាំងបាននិយាយថា ការប្រឈមមុខដាក់គ្នារបស់រុស្ស៊ី ជាមួយលោកខាងលិច មានន័យថាការចែករំលែកព័ត៌មានសម្ងាត់មិនបានកើតឡើងតាមរបៀបដែលធ្លាប់ធ្វើពីមុននោះទេ៕

ប្រជាជនអ៊ីស្រាអែល អំពាវនាវឲ្យដោះលែងចំណាប់ថ្នូរ មុនបទឈប់បាញ់នៅហ្កាហ្សា

2024/03/26 09:10:40 am        349
ក្រុមគ្រួសាររបស់ចំណាប់ថ្នូរ ដែលក្រុមហាម៉ាសចាប់ឃុំខ្លួន នៅតំបន់ហ្កាហ្សា បាននិយាយថាមនុស្សជាទីស្រលាញ់របស់ពួកគេ គួរតែត្រូវបានដោះលែងនៅមុនពេលមានបទឈប់បាញ់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។កាលពីព្រឹកថ្ងៃចន្ទ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។សាច់ញាតិរបស់ចំណាប់ថ្នូរម្នាក់ បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រនៅទីលានមួយកន្លែងក្នុងទីក្រុង Tel Aviv ថា ពុំអាចមានបទឈប់បាញ់ ដោយមិននាំយកចំណាប់ថ្នូរត្រឡប់មកទៅផ្ទះវិញនោះទេ ដំបូងត្រូវនាំពួកគេត្រឡប់មកផ្ទះ ហើយបន្ទាប់មកនៅទីនោះ នឹងមានបទឈប់បាញ់។សហរដ្ឋអាមេរិក បានបោះឆ្នោតអនុបវាទនៅក្រុមប្រឹក្សាសន្តិសុខ ដែលបង្កឱ្យមានជម្លោះជាមួយអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។សមាជិកក្រុមប្រឹក្សាចំនួន ១៤រូបដែលនៅសល់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ដែលស្នើឡើងដោយសមាជិកជាប់ឆ្នោតទាំង ១០រូប របស់ស្ថាប័ននេះ ទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ភាពបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការប្រើសិទ្ធវ៉េតូ ចំពោះសេចក្តីសម្រេច គឺជា «ការដកថយយ៉ាងច្បាស់» ពីជំហររបស់ខ្លួនកាលពីពេលមុន ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់អ៊ីស្រាអែល និងបំណងឱ្យមានការដោះលែងចំណាប់ថ្នូរជាង ១៣០ នាក់ ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

កសិករអង់គ្លេស បើកត្រាក់ទ័រទៅកាន់សភាទីក្រុងឡុងដ្រ៍ក្នុងការតវ៉ាជុំវិញការនាំចូលស្បៀងអាហារ

2024/03/26 09:07:30 am        352
ក្បួនត្រាក់ទ័រ បានបើកនៅខាងក្រៅសភារបស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប និងជាអ្វីដែលពួកគេចាត់ទុកថា ការនាំចូលស្បៀងអាហារក្រោមកម្រិតស្តង់ដារ នៅក្នុងបាតុកម្មចុងក្រោយ ធ្វើឡើងដោយកសិករនៅទូទាំងពិភពលោក។ ត្រាក់ទ័រយ៉ាងហោចណាស់ ៥០គ្រឿង ដែលភាគច្រើនមានទង់ជាតិ ញូនៀន ជេក(Union Jack) និងស្លាកសរសេរថា «គ្មានកសិករ គ្មានអាហារ គ្មានអនាគត» នៅក្នុងបាតុកម្មដែលបានបិទផ្លូវនៅទីក្រុងឡុងដ្រ៍ភាគកណ្តាល។ក្រុមកសិករ ទាមទារឲ្យរដ្ឋាភិបាលពង្រឹងការដាក់ស្លាកសញ្ញាអាហារឲ្យបានត្រឹមត្រូវជាងមុន និងចាត់វិធានការដើម្បីធ្វើឲ្យប្រសើរឡើងសន្តិសុខស្បៀងរបស់ប្រទេស។ ពួកគេក៏ចង់ឱ្យរដ្ឋាភិបាល បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលពួកគេនិយាយថាអនុញ្ញាតឱ្យមានការនាំចូលស្បៀងអាហារដែលត្រូវបានផលិតតាមស្តង់ដារ ដែលនឹងខុសច្បាប់នៅក្នុងចក្រភពអង់គ្លេស ហើយបានកាត់បន្ថយផលិតផលរបស់កសិករក្នុងស្រុក។ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងបន្ទាប់ពីការតវ៉ារបស់កសិករនៅទូទាំងទ្វីបអឺរ៉ុប ដែលមានកំហឹងចំពោះការប្រកួតប្រជែងពីការនាំចូលស្បៀងអាហារមានតម្លៃទាបជាង និងមានបទប្បញ្ញត្តិបរិស្ថានកាន់តែតឹងរ៉ឹង។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារឱ្យមានបទឈប់បាញ់ហ្កាហ្សាបន្ទាន់ជាលើកដំបូង ខណៈអាមេរិកអនុបវាទ

2024/03/26 08:20:54 am        415
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចមួយកាលពីថ្ងៃចន្ទ ២៥ មីនា ដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិក បានអនុបវាទមិនចូលរួមក្នុងការបោះឆ្នោតដែលបង្កឱ្យមានជម្លោះតិចតួចជាមួយអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ខ្លួន។ សមាជិកក្រុមប្រឹក្សាចំនួន ១៤រូប ដែលនៅសល់ បានបោះឆ្នោតសម្រាប់សេចក្ដីសម្រេច ស្នើឡើងដោយសមាជិកបានបោះឆ្នោតទាំង១០រូប របស់ស្ថាប័ននេះ ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ មានការសាទរក្នុងសភាបន្ទាប់ពីការបោះឆ្នោត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សេចក្ដីសម្រេចនេះត្រូវតែអនុវត្ត។ ការរាជ័យនឹងក្លាយជារឿងមិនអាចអត់ឱនឲ្យបាន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា ការបរាជ័យរបស់សហរដ្ឋអាមេរិកក្នុងការវេតូសេចក្ដីសម្រេចនេះ គឺជា ការដកថយយ៉ាង ច្បាស់ពីជំហររបស់ខ្លួនកាលពីកន្លងទៅ ហើយនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល និងជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១៣០នាក់ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។ អ្នកនាំពាក្យសេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតរបស់យើងពុំបានធ្វើឡើងទេ ហើយខ្ញុំនិយាយជាថ្មីទៀតថាមិនតំណាងឱ្យការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់យើងទេ ។ គ្មានអ្វីផ្លាស់ប្តូរគោលនយោបាយរបស់យើងឡើយ៕

សាស្ត្រាចារ្យពេទ្យកូរ៉េខាងត្បូង ដាក់ពាក្យលាលែងពីតំណែង និងចូលរួមការតវ៉ា

2024/03/25 02:16:35 pm        175
ក្រុមសាស្ត្រាចារ្យពេទ្យកូរ៉េខាងត្បូង បានចាប់ផ្តើមដាក់សំណើសុំលាលែងពីតំណែងរបស់ពួកគេជាទ្រង់ទ្រាយធំ នៅថ្ងៃចន្ទ (២៥ មីនា) នេះ និងចូលរួមការតវ៉ា ដើម្បីគាំទ្រការធ្វើកូដកម្មរបស់គ្រូពេទ្យហាត់ការជុំវិញផែនការរបស់រដ្ឋាភិបាលក្នុងការជំរុញការចូលរៀននៅសាលាវេជ្ជសាស្ត្រ។ លោក គីម ឆាងស៊ូ (Kim Chang-soo) ប្រធានសមាគមសាស្រ្តាចារ្យពេទ្យកូរ៉េ បានប្រាប់អ្នកយកព័ត៌មានថា «វាច្បាស់ណាស់ថា ការបង្កើននិស្សិតចូលរៀននៅសាលាវេជ្ជសាស្ត្រ នឹងមិនត្រឹមតែបំផ្លាញការអប់រំនៅសាលាពេទ្យប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសដួលរលំផងដែរ។ សាស្ត្រាចារ្យពេទ្យនឹងចាប់ផ្តើមធ្វើកាត់បន្ថយម៉ោងព្យាបាលអ្នកជំងឺស្រាល ដើម្បីផ្តោតលើអ្នកជំងឺសង្គ្រោះបន្ទាន់ និងអ្នកជំងឺធ្ងន់ធ្ងរ»។កូដកម្មរបស់វេជ្ជបណ្ឌិតកម្មសិក្សាការីបានចាប់ផ្ដើមកាលពីថ្ងៃទី ២០ កុម្ភៈ ជុំវិញផែនការបង្កើនចំនួនសិស្សចូលរៀនរៀងរាល់ឆ្នាំទៅសាលាវេជ្ជសាស្ត្រចាប់ពីឆ្នាំ២០២៥ បានបង្ខំឱ្យមន្ទីរពេទ្យជាច្រើនត្រូវទុកអ្នកជំងឺចោល និងពន្យារពេលនីតិវិធីព្យាបាល។រដ្ឋាភិបាលនិយាយថា ផែនការនេះមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយកង្វះខាតគ្រូពេទ្យនៅក្នុងសង្គមដែលមានវ័យចំណាស់បំផុតមួយរបស់ពិភពលោក ប៉ុន្តែអ្នករិះគន់បាននិយាយថា អាជ្ញាធរគួរតែផ្តោតលើការកែលម្អលក្ខខណ្ឌការងាររបស់គ្រូពេទ្យហាត់ការជាមុនសិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើង ខណៈការចរចាដ៏ផុយស្រួយអាមេរិក-អ៊ីរ៉ង់នៅតែបង្ក​​​ការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល​​​​​
05/12/2026 09:05 AM
សម្ពាធកើនឡើងលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer ឲ្យលាលែងពីតំណែង
05/12/2026 09:05 AM
សហភាពអឺរ៉ុប ព្រមព្រៀងលើទណ្ឌកម្មដែលជាប់គាំងជាយូរមក លើអ្នកតាំងលំនៅអ៊ីស្រាអែល
05/12/2026 09:05 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម
05/12/2026 09:05 AM
បទឈប់បាញ់រយៈពេល៣ ថ្ងៃរវាងរុស្ស៊ី-អ៊ុយក្រែន សម្របសម្រួលដោយលោក Trump បានបញ្ចប់​ហើយ​​​
05/12/2026 09:05 AM
BREAKING NEWS| រដ្ឋសភាកម្ពុជា បានសម្រេចអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ហើយ ដោយសំឡេងគាំទ្រ១១៤ លើ១១៤ សំឡេង
05/12/2026 09:05 AM
សហរដ្ឋអាមេរិក ដាក់ចេញទណ្ឌកម្មថ្មីជុំវិញការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសចិន
05/12/2026 09:05 AM
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិចុះការបង្ក្រាប Online Scams នៅ០២ទីតាំងផ្សេងគ្នា ឃាត់ជនជាតិវៀតណាម៤២នាក់
05/12/2026 09:05 AM
លោកTrump៖បទឈប់បាញ់ស្ថិតក្នុងភាព​​ផុយស្រួយបំផុត ​ខណៈក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងរសាត់ទៅឆ្ងាយហើយ
05/12/2026 08:05 AM
តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM