កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

អាមេរិក ត្រៀមទប់ទល់ព្យុះដ៏ធំ ខណៈរដ្ឋចំនួន១៦ ស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ពីអាកាសធាតុរដូវរងា

2024/03/25 11:03:58 am        26
កាលពីសប្តាហ៍មុន បានក្លាយជាថ្ងៃផ្លូវការដំបូងនៃរដូវផ្ការីក ប៉ុន្តែប្រជាជនអាមេរិករាប់លាននាក់នៅតែមានអារម្មណ៍ថាពួកគេកំពុងស្ថិតក្នុងអាកាសធាតុរដូវរងា ខណៈសហរដ្ឋអាមេរិកត្រៀមទប់ទល់ព្យុះព្រិលដ៏ធំមួយ ដែលនឹងបោកបក់ពាសពេញប្រទេស។ កាលពីថ្ងៃអាទិត្យ រដ្ឋចំនួន ១៦ ចាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា ដល់រដ្ឋមីឈីហ្គែន ស្ថិតនៅក្រោមការប្រកាសអាសន្នក្នុងរដូវរងា ស្របពេលព្យុះដ៏ធំបន្ទាប់នឹងចូលមកដល់ បង្កឲ្យមានព្រិលធ្លាក់ខ្លាំង ហើយបណ្តាលឱ្យមានការពន្យារពេលធ្វើដំណើររហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ។ ការជូនដំណឹងអំពីរដូវរងានាពេលបច្ចុប្បន្នលាតសន្ធឹងពីរដ្ឋម៉ុនតាណា ដល់រដ្ឋ មីឈីហ្គែន ដែលមានចម្ងាយជិត ១.៤០០ ម៉ាយល៍។ ចាប់ពីភាគពាយព្យនៃរដ្ឋ កាន់សាស់ (Kansas) ទៅដល់ ឧបទ្វីបខាងលើនៃ រដ្ឋ Michigan ព្រិលធ្លាក់ពី ៦ ទៅ១២អ៊ីញត្រូវបានព្យាករណ៍ ខណៈតំបន់ខ្លះប្រឈមនឹងព្រិលខ្លាំងរហូតដល់កម្រាស់២ ហ្វីត។ ការព្រមានពីព្យុះដ៏ត្រជាក់ ឥឡូវនេះត្រូវបានផ្សព្វផ្សាយចាប់ពីភាគខាងកើតរដ្ឋខូឡូរ៉ាដូ (Colorad)ទៅដល់រដ្ឋសោត ដាកូតា (South Dakota )។ខ្យល់បក់បោកខ្លាំងដល់៦០ម៉ាយល៍ក្នុងមួយម៉ោង នឹងធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនរហូតដល់ព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ៕

ក្រុមហ៊ួទីវាយប្រហារនាវាចិននៅសមុទ្រក្រហម បើទោះបីជាមានការធានាសុវត្ថិភាពក្នុងការឆ្លងកាត់ក្តី

2024/03/25 10:53:31 am        111
ក្រុមភេរវករហ៊ួទីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារនាវាចិនមួយគ្រឿង ចំពេលមានការបិទសមុទ្រក្រហម បើទោះបីជាពីមុនបានផ្តល់ការធានាថា នាវាចិន នឹងត្រូវបានផ្តល់ការឆ្លងកាត់ដោយសុវត្ថិភាពក៏ដោយ។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (Centcom) បានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានម៉ោង ព្រឹកថ្ងៃអាទិត្យ កងជីវពលហ៊ួទីនៅប្រទេសយេម៉ែន បានបាញ់មីស៊ីលបាលិស្ទិកប្រឆាំងនាវាចំនួន៤គ្រាប់ចូលទៅក្នុងសមុទ្រក្រហមក្នុងតំបន់ជុំវិញនាវា M/V Huang Pu ជានាវាដឹកប្រេងមានទង់ជាតិប៉ាណាម៉ា និងជាកម្មសិទ្ធិរបស់ចិន។ ក្រោយមកបន្តិច មីស៊ីលបាលិស្ទិកទី៥ ត្រូវបានគេរកឃើញថា បានបាញ់សំដៅនាវា M/V Huang Pu។ នាវានេះ បានចេញការអំពាវនាវសុំជំនួយ ប៉ុន្តែមិនបានទទួលជំនួយទេ ដោយរងការការខូចខាតតិចតួច ប៉ុន្តែមិនមានអ្នកស្លាប់ ឬរងរបួសត្រូវបានគេរាយការណ៍ទេ។ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះ កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីចិន និងរុស្ស៊ី បានជួបជាមួយលោក ម៉ូហាមេដ អាប់ឌែល សាឡាម ( Mohammed Abdel Salam) អ្នកនាំពាក្យក្រុមក្រុមហ៊ួទី ក្នុងប្រទេសអូម៉ង់ ដើម្បីចរចាអំពីការដកការបិទផ្លូវក្នុងផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភព លោក។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា៖«ក្រុមហ៊ួទីបានវាយប្រហារនាវា M/V Huang Pu ទោះបីជាធ្លាប់បាននិយាយពីមុនថា ពួកគេ នឹងមិនវាយប្រហារនាវាចិនក៏ដោយ»។ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយចំពោះប្រទេសអ៊ីរ៉ង់ ដែលត្រូវបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ការរំលោភសិទ្ធិ និងការគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ប្រទេសនេះ ក៏ជាអ្នកប្រើប្រាស់ឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់រួមជាមួយនឹងរុស្ស៊ីផងដែរ។

ឪពុកម្តាយរង់ចាំ ខណៈកងទ័ពនីហ្សេរីយ៉ា ជួយសង្គ្រោះសិស្សនៅរដ្ឋ Kaduna ដែលត្រូវបានចាប់ពង្រត់

2024/03/25 10:32:49 am        178
កងទ័ពប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ បានជួយសង្គ្រោះសិស្ស និងបុគ្គលិក ដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងពីសាលារៀនមួយកន្លែង នៅភាគខាងជើងរបស់ប្រទេស កាលពីដើមខែនេះ ប៉ុន្មានថ្ងៃមុនថ្ងៃកំណត់ដើម្បីបង់ប្រាក់លោះចំនួន ៦៩០,០០០ដុល្លារ។ការចាប់ពង្រត់សិស្សចំនួន ២៨៧នាក់ កាលពីថ្ងៃទី ៧ ខែមីនា នៅក្រុង Kuriga ជាទីក្រុងនៅរដ្ឋ Kaduna ភាគពាយ័ព្យគឺជាការចាប់ពង្រត់ទ្រង់ទ្រាយធំលើកដំបូងនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក ចាប់តាំងពីឆ្នាំ ២០២១មក នៅពេលដែលសិស្សជាង ១៥០នាក់ ត្រូវបានគេនាំយកចេញពីសាលាវិទ្យាល័យនៅក្នុងរដ្ឋ Kaduna ។អ្នកនាំពាក្យយោធា ឧត្តមសេនីយ Edward Buba បាននិយាយថា ចំណាប់ខ្មាំង ១៣៧ នាក់ មានស្ត្រី ៧៦នាក់ និងបុរស ៦១នាក់ ត្រូវបានជួយសង្គ្រោះកាលពីព្រឹកថ្ងៃអាទិត្យ នៅរដ្ឋ Zamfara ដែលនៅជិតខាង។

នគរបាលប្រទេសហ្សកដានី ប៉ះទង្គិចជាមួយបាតុករនៅក្បែរស្ថានទូតអ៊ីស្រាអែល

2024/03/25 10:01:20 am        132
នគរបាលប្រឆាំងកុបកម្ម បានប៉ះទង្គិចជាមួយបាតុករហ្សកដានី រាប់រយនាក់ដែលកំពុងហែរក្បួននៅជិតស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុង Amman កាលពីថ្ងៃអាទិត្យ ក្នុងការតវ៉ាចំពោះការវាយលុកចុងក្រោយរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា បណ្តាលឲ្យចំនួនជនស៊ីវិលស្លាប់បានកើនឡើង។ក្រុមបាតុករ បានស្រែកពាក្យផ្សេងៗ និងបានគ្រវីទង់ជាតិប៉ាឡេស្ទីន ខណៈនគរបាល បានព្យាយាមរុញច្រានពួកគេឱ្យត្រឡប់ពីស្ថានទូតអ៊ីស្រាអែលដែលមានរបងការពាររឹងមាំ ខណៈសាក្សី បាននិយាយថា បាតុករជាច្រើននាក់ត្រូវបានវាយដំ និងជាច្រើននាក់ទៀតត្រូវបានចាប់ខ្លួន ដែលពួកគេព្យាយាមវាយបំបែកខ្សែរបាររបស់នគរបាលនៅជុំវិញស្ថានទូត។សាក្សី និយាយថា អាជ្ញាធរក៏បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ។ នគរបាល នៅមិនទាន់អាចធ្វើការអធិប្បាយបានភ្លាមៗអំពីរឿងនេះនៅឡើយទេ។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករបានមកប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅ នៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយ នៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។

ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ

2024/03/25 09:56:27 am        113
អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ការ​ដឹកនាំ​បញ្ជា​របស់​ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និង​ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ​ប្រឆាំង​គ្រឿង​ញៀននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយ​មាន​ការ​ដឹកនាំ​សម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី២៖ មុខវត្តញាណរង្សី ផ្លូវ៣៥៥ សង្កាត់​ទួល​សង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ឈ្មោះ សេង សុខទី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំ​កំណើត​១៩៩១, ឈ្មោះ ខៀវ ចិន្តា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងឈ្មោះ ហេង គឹមលាង ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៧ (ម្ចាស់ផ្ទះ)។ សម្រាប់​វត្ថុតាង​ដែល​ចាប់​យក​បាន​រួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ១៨៣ ៨២៣.២០ក្រាម (១៨៣គីឡូ និង​៨២៣.២០ក្រាម) និងមេតំហ្វេតាមីន(ICE) ទម្ងន់ ១៩៩៦ ក្រាម (១គីឡូ និង៩៩៦ក្រាម)។ សរុបវត្ថុតាងគ្រឿងញៀន៖ ១៨៥ ៨១៩.២០ក្រាម (១៨៥គីឡូ និង៨១៩.២០ក្រាម)។ បច្ចុប្បន្នជនល្មើសទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និង​អ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់៕

និស្សិតនៅទីក្រុង North Caucasus របស់រុស្ស៊ី គោរពវិញ្ញានក្ខន្ធជនរងគ្រោះនៃការបាញ់ប្រហារនៅមូស្គូ

2024/03/25 09:46:51 am        84
និស្សិតមកពីទីក្រុង វ្លាឌីកាវកាស(Vladikavkaz) ប្រទេសរុស្ស៊ី បានមកប្រមូលផ្តុំគ្នានៅបរិវេណសាកលវិទ្យាល័យរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដើម្បីអុជទៀនគោរព្ធវិញ្ញាក្ខន្ធជនរងគ្រោះក្នុងការបាញ់ប្រហារនៅទីក្រុងមូស្គូ។លោក អាឡិចសានឌ័រ ហ្សាសុកខូវ(Alexander Dzasokhov) និស្សិតនៅសាកលវិទ្យាល័យ North Ossetian State បាននិយាយនៅក្នុងព្រឹត្តិការណ៍កាន់ទុក្ខដែលរៀបចំនៅបរិវេណសាកលវិទ្យាថា ការវាយប្រហារភេរវកម្ម នៅក្នុងពិភពលោកដ៏ទំនើប គឺជាការគំរាមកំហែង លេខមួយ។លោក Dzasokhov និយាយថា ជាមួយនឹងព្រឹត្តិការណ៍នេះ យើងសូមរំលឹកដល់ប្រជាជនថា ភាពភ័យខ្លាចនៅតែមាន ហើយយើងត្រូវជំរុញទឹកចិត្តប្រជាជនឱ្យប្រយុទ្ធជាមួយភាពភ័យខ្លាចនេះ។នាង Alyona Agaeva និយាយថា នាងរស់នៅក្នុងសង្កាត់នេះ ប៉ុន្តែអរគុណព្រះ ដែលនាងពុំមានរឿងអ្វីកើតឡើង។ នៅថ្ងៃនោះ នាងពិតជាមានគម្រោងទៅកាន់សាលប្រគុំតន្ត្រី ហើយនាងពិតជាត្រេកអរណាស់ដែលបានស្នាក់នៅផ្ទះនៅថ្ងៃនោះ។រុស្សី បានបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្ដាលដងកាលពីថ្ងៃអាទិត្យ សម្រាប់ការកាន់ទុក្ខមួយថ្ងៃ បន្ទាប់ពីមនុស្ស១៣៧នាក់ បានស្លាប់នៅក្នុងការប្រគុំតន្ត្រីរ៉ុកមួយនៅខាងក្រៅទីក្រុងមូស្គូ ក្នុងការវាយប្រហារដ៏ឃោឃៅបំផុតក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថ្ងៃកាន់ទុក្ខរបស់ប្រទេស បន្ទាប់ពីបានសន្យាថានឹងតាមស៊ើបអង្កេត និងដាក់ទណ្ឌកម្មអ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារ ដែលបានបណ្តាលឲ្យមនុស្ស ១៣៧នាក់ស្លាប់ក្នុងនោះមានកុមារ៣នាក់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។

កិច្ចព្រមព្រៀងចំណាប់ថ្នូរអាចឃើញជនជាតិអ៊ីស្រាអែល៤០នាក់ត្រូវបានដោះលែងថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន៨០០នាក់

2024/03/25 09:38:49 am        90
ក្រុមហាម៉ាស អាចដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ៤០នាក់ ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីនរហូតដល់ ៨០០នាក់ នេះបើយោងតាមសេចក្តីរាយការណ៍កាលពីយប់ថ្ងៃអាទិត្យ។ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថា អ្នកទោសដែលត្រូវបានដោះលែងអាចរាប់បញ្ចូលមនុស្សរាប់រយនាក់ដែលជាប់ពន្ធនាគារអស់មួយជីវិតជុំវិញការវាយប្រហារភេរវ កម្ម។សារព័ត៌មាន Jerusalem Post ក្រុមអ្នកចរចាអ៊ីស្រាអែលនៅប្រទេសកាតា បានចុះហត្ថលេខាលើការសម្របសម្រួលរបស់អាមេរិកដែលបញ្ជាក់ពីចំនួនប្រជាជនប៉ាឡេស្ទីន ដែលនឹងត្រូវបានដោះលែងជាថ្នូរនឹងអ៊ីស្រាអែលម្នាក់ៗ។សារព័ត៌មានលីបង់ Al Akhbar បានរាយការណ៍ថា សំណើពីដំបូង ដែលដាក់ដោយក្រុមហាម៉ាសទៅកាន់អ្នកសម្រុះសម្រួល បានស្នើឲ្យមានបទឈប់បាញ់ដំបូងរយៈពេល ៤២ថ្ងៃ ហើយបន្ទាប់មក គឺបទឈប់បាញ់អចិន្ត្រៃយ៍។សារព័ត៌មាននេះ ក៏បានរាយការណ៍ផងដែរថា ក្រុមហាម៉ាស បានស្នើឲ្យដោះលែងប៉ាឡេស្ទីនចំនួន ៥០ នាក់សម្រាប់ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ៗ។ពីដំបូង អ៊ីស្រាអែលបានពណ៌នា ការទាមទាររបស់ក្រុមហាម៉ាសថា ជារឿងមិនសមហេតុផល។

ជនសង្ស័យវាយប្រហារក្នុងសាលប្រគំតន្ត្រីនៅរុស្ស៊ី ប្រឈមការចោទប្រកាន់នៅតុលាការក្រុងមូស្គូ

2024/03/25 09:35:00 am        182
ជនសង្ស័យក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រីនៅប្រទេសរុស្ស៊ី ដែលបានបណ្ដាលឲ្យមនុស្សជាង១៣០នាក់ស្លាប់ ត្រូវបានចោទប្រកាន់នៅតុលាការក្នុងទីក្រុងមូស្គូ ។ តុលាការស្រុកបាស្មានី (Basmanny)របស់ទីក្រុងមូស្គូ បានចោទប្រកាន់ជាផ្លូវការលើបុរសជនសង្ស័យ ឈ្មោះ ដាឡើតហ្សុន មរហ្សូយ៉េវ (Dalerdzhon Mirzoyev) វ័យ៣២ឆ្នាំ ជនសង្ស័យឈ្មោះ សៃដាក្រាមី រ៉ាចាបាលីហ្សូដា (Saidakrami Rachabalizoda)វ័យ៣០ឆ្នាំ ជនសង្ស័យ ឈ្មោះ មូកាំម៉ាដសូប៊រ ហ្វៃហ្សូវ (Mukhammadsobir Faizov) វ័យ១៩ ឆ្នាំ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ហ្សាមស៊ីឌីន ហ្វារីឌូនី (Shamsidin Fariduni) វ័យ២៥ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមភេរវករមួយក្រុមដែលបានសម្លាប់មនុស្សដ៏រង្គាល។ ពួកគេ ប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។តុលាការបានបញ្ជាថា បុរសទាំងនោះ ដែលសុទ្ធតែជនជាតិតាជីគីស្ថានទាំងអស់ ត្រូវបានឃុំខ្លួនមុនការជម្រះក្ដី រហូតដល់ថ្ងៃទី២២ខែឧសភា។ ជនសង្ស័យ មរហ្សូយ៉េវ ជនសង្ស័យ រ៉ាចាបាលីហ្សូដា និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ហ្វារីឌូនី បានសារភាពកំហុសទាំងអស់ បន្ទាប់ពីត្រូវបានចោទប្រកាន់។ រីឯជនសង្ស័យទី៤ ឈ្មោះហ្វៃហ្សូវ (Faizov) ត្រូវបានបញ្ជូនទៅតុលាការដោយផ្ទាល់ពីមន្ទីរពេទ្យមួយកន្លែងតាមរទេះរុញ ។ ជននេះ ត្រូវបានមើលថែដោយក្រុមវេជ្ជសាស្ត្រ ខណៈកំពុងស្ថិតក្នុងការឃុំខ្លួននៅតុលាការ ជាទីដែលរូបគេបានស្លៀកសម្លៀកបំពាក់ពេទ្យ និងមានស្នាមរបួសជាច្រើនកន្លែង។ លោក Putin បានប្ដេជ្ញាប្រឆាំងភេរវកម្មអន្តជាតិ ប៉ុន្តែពុំបានស្ដីបន្ទោសលើក្រុមរដ្ឋអ៊ីស្លាមទេ និងបានអះអាងថា ក្រុមខ្មាន់កាំភ្លើងទាំងនោះ មានជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ដែលលោកបានចោទប្រកាន់ថា ពួកគេព្យាយាមរត់គេចចូលទៅកាន់ប្រទេសអ៊ុយក្រែន ជាទីដែលផ្លូវមួយ ត្រូវបានរៀបចំសម្រាប់ពួកគេនៅខាងដែនដីអ៊ុយក្រែន ដើម្បីឆ្លងកាត់ព្រំដែនរដ្ឋ៕

អ៊ីស្រាអែល នឹងបញ្ចប់ក្បួនរថយន្តស្បៀងអាហាររបស់ UNRWA ទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា

2024/03/25 09:31:28 am        156
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអាទិត្យ (២៤ មីនា) ថា អ៊ីស្រាអែលបានជូនដំណឹងដល់អង្គការសហប្រជាជាតិថា ខ្លួននឹងលែងអនុម័តក្បួនដឹកជញ្ជូនអាហាររបស់ទីភ្នាក់ងារ UNRWA ទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា ទៀតហើយ។ប្រមុខ UNRWA លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «នេះគឺរឿងគួរឱ្យខឹងសម្បារយ៉ាងខ្លាំង ហើយអ៊ីស្រាអែល មានចេតនារារាំងជំនួយសង្គ្រោះជីវិតក្នុងអំឡុងពេលទុរ្ភិក្ស ដែលបង្កើតឡើងដោយមនុស្ស។ ការរឹតបន្តឹងទាំងនេះត្រូវតែត្រូវដកចេញភ្លាមៗ»។ទីភ្នាក់ងារ UNRWA ដែលផ្តល់ជំនួយ និងសេវាកម្មដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងនៅទូទាំងតំបន់ជិតបូព៌ា បានជួបវិបត្តិចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិករបស់ខ្លួនរាប់សិបនាក់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល។ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនមួយនេះ និងអេហ្ស៊ីប បាននិយាយកាលពីសប្តាហ៍មុនថា លោក ឡាហ្សារីនី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគែរ ត្រូវបានអាជ្ញាធរអ៊ីស្រាអែល បដិសេធមិនអោយចូលទៅក្នុងតំបន់ហ្កាហ្សា៕

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីន៖ កងកម្លាំងអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យនៅហ្កាហ្សា ២បន្ថែមទៀត

2024/03/25 09:01:56 am        182
សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យចំនួន២បន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបរិយាយថាមានការបាញ់ផ្លោង និងការបាញ់ប្រហារដ៏ខ្លាំងក្លា។ រយៈពេលជាច្រើនខែនៃជម្លោះនេះ ការប្រយុទ្ធគ្នា នៅតែមានសភាពខ្លាំងក្លានៅឡើយទូទាំងតំបន់ហ្កាហ្សា ទោះបីមានសម្ពាធពីអន្តរជាតិលើអ៊ីស្រាអែល និងកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់ និងការដោះដូរចំណាត់ថ្នូរក៏ដោយ។ ប្រភពខាងលើបាននិយាយកាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យ Al-Amal និងមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ត្រូវបានកងកម្លាំងអ៊ីស្រាអែលឡោមព័ទ្ធ។ ទូរទស្សន៍ CNN បានជួបក្រុមអាជ្ញាធរមន្ទីរពេទ្យដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត និងបានសុំការអត្ថាធិប្បាយពីកងកម្លាំងការពារជាតិអ៊ីស្រាអែល ។ មន្ទីរពេទ្យទាំង២ ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែលក្នុងសង្គ្រាមដែលបានអូសបន្លាយរហូតមកដល់ពេលនេះ។ យោធាអ៊ីស្រាអែល នៅតែកំពុងគ្រប់គ្រងមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេបំផុតនៅហ្កាហ្សា បន្ទាប់ពីបានវាយឆ្មក់កាលពីសប្ដាហ៍មុន។ កងកម្លាំង IDF របស់អ៊ីស្រាអែល ក៏បានប្រកាសផងដែរថា ទាហានរបស់ខ្លួនម្នាក់បានស្លាប់ក្នុងកាប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាភាគខាងជើង ដែលនាំឲ្យចំនួនអ្នកស្លាប់ក្នុងចំណោមកងទ័ព ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការ បានកើនឡើងដល់ ២៥២នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាគ្នាអំពីដំណើរការការទូត រវាងអាមេរិក និងអ៊ីរ៉ង់
05/11/2026 08:05 PM