កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

សន្តិសុខ និង សង្គម

រុស្ស៊ីវាយប្រហារមជ្ឈមណ្ឌលទីបញ្ជាការអ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

2024/03/22 01:52:15 pm        154
រុស្ស៊ី បានអះអាងថា បានវាយប្រហារទៅលើមជ្ឈមណ្ឌលទីបញ្ជាការយោធារបស់អ៊ុយក្រែន និងស្ទាក់ចាប់បានគ្រាប់រ៉ុក្កែតអ៊ុយក្រែនជាច្រើនគ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ខណៈអ៊ុយក្រែន បាននិយាយនៅថ្ងៃតែមួយនេះថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី និងទីតាំងយោធាផ្សេងទៀត។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅក្រុង Kupyansk, Donetsk, Avdiivka និងគោលដៅផ្សេងទៀត ហើយបានបើកការវាយប្រហារលើមជ្ឈមណ្ឌលទីបញ្ជាការយោធាអ៊ុយក្រែន មូលដ្ឋានផ្គត់ផ្គង់ដឹកជញ្ជូន និងទីតាំងដាក់ពង្រាយសម្ភារៈផ្គត់ផ្គង់បណ្តោះអាសន្ន។យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា រុស្ស៊ី បានរាយការណ៍ពីការរឹបអូសបានស្ថានីយ៍រថភ្លើងមួយក្នុងតំបន់ Donetsk និងភូមិមួយទៀត នៅជិតទីក្រុង Avdiivka ។ កាលពីថ្ងៃព្រហស្បតិ៍ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្នើថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានស្នើឱ្យប្រើប្រាស់ ៩០ ភាគរយនៃមូលនិធិទាំងនេះ សម្រាប់គោលបំណងដូចគ្នានេះដែរ។បន្ទាប់ពីសំណើរបស់ លោក Borrell អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងប្រើប្រាស់យន្តការផ្លូវច្បាប់ដែលមានទាំងអស់ ហើយនឹងសងសឹក ប្រសិនបើសហភាពអឺរ៉ុប មានចំណាត់ការឈានទៅរកផែនការប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន។

បសុសត្វជិត៥លានក្បាលបានងាប់នៅក្នុងរដូវរងាធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍របស់ ម៉ុងហ្គោលី

2024/03/22 01:41:42 pm        154
សហព័ន្ធអន្តរជាតិកាកបាទក្រហម ហៅកាត់ថា IFRC បានព្រមានថា ប្រទេសម៉ុងហ្គោលី កំពុងជួបប្រទះសីតុណ្ហភាព ចុះត្រជាក់ខ្លាំងក្នុងរដូវរងាដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេលកន្លះសតវត្សរ៍ ដោយបានសម្លាប់សត្វជាង ៤,៧ លានក្បាល និងគំរាមកំហែងដល់ជីវភាពរស់នៅ និងការផ្គត់ផ្គង់ស្បៀងអាហាររបស់មនុស្សរាប់ពាន់នាក់។ ស្ថានភាព ដែលគេស្គាល់ថាជាស្ថានភាពអាកាសធាតុធ្ងន់ធ្ងររដូវរងា ត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពធ្លាក់ចុះ និងព្រិលធ្លាក់ក្រាស់ៗ និងទឹកកក ដែលគ្របដណ្តប់តំបន់វាលស្មៅ និងកាត់ផ្តាច់លទ្ធភាពទទួលបានចំណីអាហារសម្រាប់បសុសត្វ។ ប្រជាជនម៉ុងហ្គោលីប្រហែល ៣សែន នាក់ គឺជាអ្នកចិញ្ចឹមសត្វតាមបែបប្រពៃណី ហើយពឹងផ្អែកលើគោ ក្របី ពពែ និងសេះ សម្រាប់ធ្វើជាអាហារ និងលក់នៅទីផ្សារ។ លោកអាឡិចសាន់ឌ័រ ម៉ាទីវ (Alexander Matheou) នាយកប្រចាំតំបន់របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា សម្រាប់ប្រជាជនទាំងនោះដែលពឹងផ្អែកទាំងស្រុងលើសត្វចិញ្ចឹមរបស់ពួកគេដើម្បីរស់រានមានជីវិត ពួកគេបានក្លាយទៅជាទុរគតជនក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ឥឡូវនេះពួកគេមួយចំនួនលែងអាចចិញ្ចឹមខ្លួនឯងបាន ឬកំដៅផ្ទះរបស់ពួកគេបានទៀតហើយ។ យោងតាម IFRC បានឱ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាមក យ៉ាងហោចណាស់ គ្រួសារអ្នកចិញ្ចឹមសត្វចំនួន២.២៥០ គ្រួសារ បានបាត់បង់សត្វចិញ្ចឹមរបស់ពួកគេច្រើនជាង ៧០% ។ អង្គការនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះមានមនុស្សជាង ៧ ពាន់គ្រួសារគ្មានអាហារទទួលទានគ្រប់គ្រាន់។ស្ថានភាពរដូវរងារដ៏ធ្ងន់ធ្ងរ បានប៉ះពាល់ដល់បីភាគបួននៃប្រទេសនេះ ប៉ុន្តែស្ថានភាពដ៏លំបាកនេះ ត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត ខណៈដែលរដូវរងានៅតែបន្ត៕

ទីក្រុងគីវ ត្រូវរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចំនួនជាង៣០គ្រាប់

2024/03/22 11:21:55 am        67
ទីក្រុងមូស្គូ បានបាញ់មីស៊ីលចំនួនជាង ៣០គ្រាប់ទៅលើទីក្រុងគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាសងសឹកចំពោះការបង្កើនការវាយប្រហារលើតំបន់ព្រំដែនរបស់រុស្ស៊ី។កងទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៣១ គ្រាប់ ដែលបាញ់សំដៅទីក្រុងគីវ ដោយមនុស្ស ១៧ នាក់ បានរងរបួស ដោយសារការវាយប្រហារ។ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡួមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានចង្អុលបង្ហាញការវាយប្រហារនេះថា ជាហេតុផលដែលលោកខាងលិច ត្រូវការផ្តល់ប្រព័ន្ធការពារអាកាស ជាបន្ទាន់។លោកហ្សេឡិនស្គី បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមTelegram កាលពីថ្ងៃព្រហស្បតិ៍ថា៖«ការភ័យខ្លាចនឹងការវាយប្រហារបែបនេះ នៅតែបន្តជារៀងរាល់ថ្ងៃនិងរាល់យប់»។«វាអាចទៅរួចទេក្នុងការបញ្ចប់វាតាមរយៈការរួបរួមជាសកល...ក្រុមភេរវកររុស្ស៊ី មិនមានមីស៊ីល ដែលអាចឆ្លងផុតពីប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធពិភពលោកឈានមុខគេផ្សេងៗទៀតទេ។«ការការពារនេះ ត្រូវតម្រូវជាចំបាច់នៅក្នុងអ៊ុយក្រែនឥឡូវនេះ ចាប់ពីទីក្រុងគីវ ទៅខាគីវ ( Kharkiv), ស៊ុមី (Sumy) ទៅឃឺសុន (Kherson) និងអូដេសា ( Odesa) ទៅតំបន់ដូណិតស្ក៍ Donetsk»។

បាឡុងខ្យល់ក្តៅ ធ្លាក់ក្បែរផ្លូវរថយន្ត ក្នុងរដ្ឋមីនីសូតា មនុស្ស២នាក់រងរបួស

2024/03/22 11:19:36 am        101
បាឡុងខ្យល់ក្តៅមួយ បានធ្លាក់នៅជាប់ផ្លូវរថយន្ត ក្នុងទីក្រុង Rochester រដ្ឋមីនីសូតា។យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឲ្យដឹងថា មនុស្សបីនាក់ បានជិះលើបាឡុងនោះ នៅពេលវាធ្លាក់ ដែលពួកគេពីរនាក់ក្នុងចំណោម៣នាក់ បានរងរបួសស្រាល។យោងតាមព័ត៌មានបឋមដែលចេញផ្សាយដោយនាយកដ្ឋាននគរបាលទីក្រុង Rochester បានឱ្យដឹងថា បាឡុងនេះកំពុងព្យាយាមចុះចតនៅទីវាលមួយកន្លែង នៅពេលនោះខ្យល់បក់ខ្លាំងបានរុញច្រានបាឡុង ចូលទៅក្នុងបណ្តាញខ្សែអគ្គិសនី។កន្ត្រកមនុស្សជិះបានបែកចេញពីបាឡុង បណ្តាលឱ្យវាធ្លាក់ក្នុងកម្ពស់ ៦ទៅ៩ ម៉ែត្រ មកដល់ដី។បាឡុងនេះ បានរសាត់អណ្តែតចម្ងាយប្រហែលមួយម៉ាយស៍ ទៅភាគខាងកើតពីកន្លែងកើតហេតុ ដែលវាបានធ្លាក់នៅក្នុងទីវាល។ផ្នែកមួយនៃបាឡុង បានឆេះ ហើយត្រូវបានពន្លត់ភ្លាមៗដោយក្រុមអ្នកពន្លត់អគ្គីភ័យទីក្រុង Rochester ។

សម្ពាធកើនឡើងខ្លាំងលើអ៊ុយក្រែន ដើម្បីឱ្យលុបចោលបញ្ជីខ្មៅ «អ្នកឧបត្ថម្ភសង្រ្គាម»

2024/03/22 11:11:46 am        176
មនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយថា អ៊ុយក្រែន អាចនឹងលុបបញ្ជីខ្មៅនៃ «អ្នកឧបត្ថម្ភសង្រ្គាម» របស់ខ្លួនចោលក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដែលជាចំណុចកណ្តាលនៃយុទ្ធនាការរបស់ទីក្រុងគីវ ដើម្បីវែកមុខក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយរុស្ស៊ី បន្ទាប់ពីមានការរិះគន់ពីបណ្តាប្រទេសនានា រួមទាំងប្រទេសចិន និងបារាំង។ប្រភពដដែលនេះបាននិយាយថា អ៊ុយក្រែន អាចធ្វើរឿងនេះភ្លាមៗនៅថ្ងៃសុក្រ (២២ មីនា) នេះ ដែលមិនត្រឹមតែលុបចោលបញ្ជីនេះប៉ុណ្ណោះទេ ថែមទាំងគេហទំព័រពាក់ព័ន្ធដែលផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រុមហ៊ុន និងប្រភពដើមនៃគ្រឿងបន្លាស់សព្វាវុធរបស់រុស្ស៊ី ទៀតផង។បញ្ជីខ្មៅនេះមិនមានជំហរផ្លូវច្បាប់ទេ ប៉ុន្តែបានធ្វើឱ្យក្រុមហ៊ុនធំៗប្រហែល ៥០ ស្ថាប័នដែលត្រូវបានជ្រើសរើសសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងជួយដល់សង្រ្គាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន ត្រូវរងផលប៉ះពាល់ដូចជាការបង់ពន្ធច្រើនជាដើម។ប្រសិនបើការដួលរលំនៃយុទ្ធនាការ «បញ្ជីឈ្មោះអ្នកឧបត្ថម្ភសង្រ្គាម» របស់អ៊ុយក្រែននេះកើតឡើងមែន វានឹងបង្ហាញថាទីក្រុងគីវ ប្រហែលជាត្រូវបន្ទន់ជំហររបស់ខ្លួន ខណៈកាន់តែពិបាកក្នុងការរក្សាការគាំទ្រសកលសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួនជាង ២ ឆ្នាំទល់នឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី៕

កម្លាំងជំនាញបង្រ្កាបករណីគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៧០០គីឡូក្រាម នៅភ្នំពេញ

2024/03/22 11:01:50 am        113
ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ការ​ដឹកនាំ​បញ្ជារបស់ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​នគរបាល​ជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៤០នាទី កម្លាំងជំនាញ​នៃ​មន្ទីរ​ប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានីភ្នំពេញ បានបង្ក្រាបនៅ គោលដៅទី១៖ ចំណុចខុនដូរហ្សង់អេលីហ្សេ បន្ទប់​លេខ ៨០៣ ជាន់ទី៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុច​ខនដូរផ្លាទីនីនបេ បន្ទប់លេខ១១០៥ ជាន់ទី១១ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។ កម្លាំងជំនាញចាប់ខ្លួន ជនល្មើស២នាក់៖ ឈ្មោះ NGUYEN HOAN DINH ភេទប្រុស ជន​ជាតិ​វៀត​ណាម អាយុ៤៥ឆ្នាំ និងឈ្មោះ DUONG TIEN ភេទប្រុស ជនជាតិវៀតណាម អាយុ១៧ឆ្នាំ។ គ្រឿង​ញៀនដែលចាប់យកបានរួមាន៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៥៩៤ ៨១២ ក្រាម (ជិត៦០០គីឡូក្រាម), អ៉ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៨ ៩១៩.០១ ក្រាម (ជិត៥០​គីឡូក្រាម​), កេតាមីន (KETAMINE) ទម្ងន់ ៧​ ៩៩០.០៤ក្រាម (ជិត៨គីឡូក្រាម), កញ្ជា (MARIJUANA) ទម្ងន់ ១៧,០០០ ក្រាម (១៧គីឡូក្រាម), សារធាតុមិនច្បាស់ទម្ងន់ ៨៧៦​ក្រាម​។បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ មកផ្តន្ទាទោសតាមច្បាប់៕

WHO៖ មានតែការជញ្ជូនជំនួយផ្លូវគោកបន្ថែមទៀតចូលហ្កាហ្សាប៉ុណ្ណោះ ដែលអាចការពារទុរ្ភិក្សបាន

2024/03/22 11:00:52 am        70
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ថា មានតែការពង្រីកផ្លូវឆ្លងកាត់ជើងគោកសម្រាប់ដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែលនេះបាន។អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា កុមារកំពុងស្លាប់ដោយសារផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភ និងជំងឺ និងពីកង្វះទឹក និងអនាម័យគ្រប់គ្រាន់។ សង្គ្រាមរយៈពេល ៥ ខែបានធ្វើឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនប៉ាឡេស្ទីនចំនួន ២,៣ លាននាក់នៅហ្កាហ្សា ដែលនៅក្នុងតំបន់មួយចំនួនឥឡូវនេះលើសពីកម្រិតទុរ្ភិក្សទៅទៀត នេះបើយោងតាមអង្គការសហប្រជាជាតិ។ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិបាននិយាយថា «ឧបសគ្គដ៏ច្រើនលើសលប់» ចំពោះការផ្លាស់ទីជំនួយទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា នឹងត្រូវបានយកឈ្នះដោយបទឈប់បាញ់ ហើយនិងការបើកច្រកព្រំដែនដែលបិទដោយអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយលុករបស់ពួកគេកាលពីថ្ងៃទី០៧ ខែតុលា។អ៊ីស្រាអែលនិយាយថា ខ្លួនមិនបានដាក់កម្រិតលើជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សានោះទេ ហើយបានស្ដីបន្ទោសការផ្តល់ជំនួយយឺតយ៉ាវនេះទៅលើកង្វះសមត្ថភាព ឬគ្មានប្រសិទ្ធភាពក្នុងចំណោមភ្នាក់ងារអង្គការសហប្រជាជាតិ៕

មេដឹកនាំក្រុមជនអន្ធពាលម្នាក់របស់ហៃទី ត្រូវបានសម្លាប់ ខណៈក្រុមប្រឹក្សាអន្តរកាលជិតបញ្ចប់

2024/03/22 10:57:17 am        103
ការវាយប្រហារបានផ្ទុះឡើងនៅក្នុងរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ខណៈក្រុមនយោបាយហាក់ដូចជាកាន់តែខិតជិតដល់ការបញ្ចប់ក្រុមប្រឹក្សាអន្តរកាល ដែលនឹងចូលកាន់តំណែងបន្តពីរដ្ឋាភិបាលដែលអវត្តមាន រួមទាំងការបាញ់ប្រហារដែលបណ្តាលឱ្យមេដឹកនាំក្រុមជនអន្ធពាលម្នាក់បានស្លាប់។យោងតាមនគរបាល និងប្រភពបានបញ្ជាក់ថា ប្រតិបត្តិការរបស់នគរបាលបានសម្លាប់ប្រធានក្រុមជនអន្ធពាល ឌែលម៉ាស ៩៥ (Delmas 95) លោក អេណេស ហ្ស៊ូម (Ernst Julme) ដែលត្រូវបានគេស្គាល់ថាឈ្មោះ ធី ហ្រ្គេក (Ti Greg) រយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំក្រុមជនអន្ធពាលម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការងើបឡើងវិញជាក់ស្តែងនៃចលនាយុត្តិធម៌។អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានស្វាគមន៍ចំពោះរបាយការណ៍ ដែលថាក្រុមនយោបាយបានជ្រើសរើសសមាជិកទាំងអស់នៃក្រុមប្រឹក្សាអន្តរកាល ដែលកំណត់ដើម្បីកាន់អំណាចប្រធានាធិបតីមុនការបោះឆ្នោតនាពេលខាងមុខ។ ក្រុមប្រឹក្សា ដែលមានបំណងប្រមូលផ្តុំវណ្ណៈនយោបាយប្រេះស្រាំរបស់ប្រទេសហៃទីមួយនេះ ត្រូវបានផ្តល់អាណត្តិដោយមានអំណាចតែងតាំងអ្នកជំនួសនាយករដ្ឋមន្ត្រី អារីយែល ហុងរី (Ariel Henry) ដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី១១ ខែមីនា ដោយសារអំពើហឹង្សារបស់ក្រុមជនអន្ធពាលបានរារាំងការវិលត្រឡប់ចូលប្រទេសរបស់លោក។ ក្រុមប្រឹក្សានេះក៏នឹងកាន់អំណាចប្រធានាធិបតីមួយចំនួនរហូតដល់ការបោះឆ្នោតអាចត្រូវបានរៀបចំឡើង៕

ប្រជាជនតំបន់ហ្កាហ្សា ភៀសខ្លួនទៅភាគខាងត្បូង បន្ទាប់ពីការវាយឆ្មក់នៅមន្ទីរពេទ្យ Al Shifa

2024/03/22 10:45:42 am        106
ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានគេមើលឃើញថាបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈការវាយលុករបស់អ៊ីស្រាអែល បានបន្តដាក់គោលដៅលើមន្ទីរពេទ្យ Al Shifa សម្រាប់ថ្ងៃទី៤។ ស្ត្រី កុមារ និងបុរស បានដឹកទ្រព្យសម្បត្តិរបស់ពួកគេទៅតាមផ្លូវតំបន់ឆ្នេរ ក្នុងទីក្រុង ហ្កាហ្សា ភាគខាងត្បូង។អ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាសជាង ៥០ នាក់កាលពីថ្ងៃមុន ដោយធ្វើឱ្យចំនួនអ្នកប្រយុទ្ធដែលត្រូវបានសម្លាប់នៅជុំវិញមន្ទីរពេទ្យនេះ កើនដល់១៤០ នាក់ រួមជាមួយទាហានអ៊ីស្រាអែលពីរនាក់។ អ៊ីស្រាអែលនិយាយថា ខ្លួនបានកំណត់ទីតាំងហេដ្ឋារចនាសម្ព័ន្ធ និងអាវុធរបស់ក្រុមភេរវករ នៅក្នុង និងនៅជុំវិញទីតាំងនោះ ដោយបង្ហាញរូបភាពកាំភ្លើងស្វ័យប្រវត្តិ AK-47 គ្រាប់បែក កាំភ្លើងត្បាល់ និងកាំភ្លើងធំផ្សេងទៀត។អ្នកនាំពាក្យយោធា លោក Daniel Hagari បាននិយាយថា ភេរវករក្រុមហាម៉ាស ក្រុមអ្នកប្រយុទ្ធ និងបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់ បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ រួមជាមួយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។ ប៉ុន្តែ ក្រុមហាម៉ាស បានបដិសេធថា មន្ទីរពេទ្យនេះគ្មានក្រុមសកម្មប្រយុទ្ធទេ និងបាននិយាយថា អ្នកដែលបានស្លាប់ជាអ្នកជំងឺដែលរងរបួស និងជនភៀសខ្លួន។ វីដេអូ ដែលចេញផ្សាយដោយក្រុមហាម៉ាស បានបង្ហាញក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅខាងក្រៅបរិវេណមន្ទីរពេទ្យ Al Shifa ដោយមានកាន់អាវុធ និងបាញ់ទៅលើរថក្រោះអ៊ីស្រាអែល នៅតាមដងផ្លូវដែលក្លាយទៅជាគំនរបាក់បែក។ ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា និងហ្ស៊កដានី ដែលក្រុមមន្ត្រីទាំងអស់កំពុងជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាង ៥ ខែ ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៣២.០០០នាក់ ដោយ៦៥នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។

ប្រមុខUN ជំរុញឲ្យសហភាពអឺរ៉ុបជៀសវាង«ស្តង់ដាពីរ» ជុំវិញតំបន់ហ្កាហ្សា និងអ៊ុយក្រែន

2024/03/22 09:59:20 am        145
ក្រុមមេដឹកនាំសហភាពអឺរ៉ុប ត្រូវបានជំរុញកាលពីថ្ងៃព្រហស្បតិ៍ ឲ្យបង្ហាញពីការគោរពដូចគ្នាចំពោះច្បាប់អន្តរជាតិនៅតំបន់ហ្កាហ្សា ខណៈដែលពួកគេមានគោលបំណងរក្សាការគាំទ្រអ៊ុយក្រែន ខណៈដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ និងគ្រោះទុរ្ភិក្ស ដែលអាចកើតមានឡើង។នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានអំពាវនាវដល់ក្រុមមេដឹកនាំនេះ ឲ្យរក្សាភាពរឹងមាំ និងឯកភាព ក្នុងការគោរពតាមស្តង់ដាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។លោកហ្គុយតឺរេស បានប្រាប់អ្នកយកព័ត៌មានថា៖«គោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ គឺការការពារជនស៊ីវិល។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដូចជានៅតំបន់ហ្កាហ្សា ដោយគ្មានស្តង់ដាទ្វេរដង» ដោយឈរជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ដែលជាប្រធានកិច្ចប្រជុំកំពូលនេះ។ទីភ្នាក់ងារស្បៀងអាហាររបស់UN បានព្រមានថា «ទុរ្ភិក្សជិតមកដល់» នៅតំបន់ហ្កាហ្សាភាគខាងជើង។ ទន្ទឹមនឹងនោះ អ៊ីស្រាអែលហាក់ដូចជាបានប្តេជ្ញាចិត្តក្នុងការបើកការវាយលុកជើងគោក នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមនុស្សជាច្រើនបានស្វែងរកការជ្រកកោនពីការប្រយុទ្ធ។សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៧ បានបែកបាក់គ្នាយ៉ាងខ្លាំងជាយូរមកហើយ នៅក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយការវាយប្រហាររបស់ក្រុមហាម៉ាស ដែលបំផ្លិចបំផ្លាញលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា បានបង្ហាញនូវភាពខុសគ្នាទាំងនោះ។ ប៉ុន្តែនៅពេលដែលចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងដល់ជិត ៣២.០០០នាក់ ប្រទេសជាច្រើនទៀត កំពុងគាំទ្រការអំពាវនាវឲ្យមានបទឈប់បាញ់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាគ្នាអំពីដំណើរការការទូត រវាងអាមេរិក និងអ៊ីរ៉ង់
05/11/2026 08:05 PM