ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា​២លានរៀលដល់កម្លាំង​នគរបាល​ដែល​បង្រ្កាប​ជនសង្ស័យ​០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ.កពលរដ្ឋ

សន្តិសុខ និង សង្គម

ចំហេះព្រៃរាលដាលពាសពេញភាគខាងត្បូងទ្វីបអឺរ៉ុប ស្របពេលរលកកម្ដៅនៅតែបន្ត

2024/07/19 10:22:56 am        189
ចំហេះព្រៃដ៏សន្ធោសន្ធៅបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២ នាក់ និងបង្ករបួស ៤ នាក់ទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ខណៈដែលអណ្តាតភ្លើងបានបំផ្លិចបំផ្លាញព្រៃឈើ និងបង្កការខូចខាតនៅក្នុងបណ្តាប្រទេសមួយចំនួននៅភាគខាងត្បូងអឺរ៉ុប ស្របពេលមានរលកកម្ដៅខ្លាំង។អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យអ៊ីតាលី ២នាក់បានបាត់បង់ជីវិតនៅរសៀលថ្ងៃពុធ ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់ចំហេះព្រៃនៅទីក្រុង ណូវ៉ា ស៊ីរី (Nova Siri) ក្នុងខេត្ត ម៉ាតេរ៉ា (Matera) ភាគខាងត្បូង។ដោយសាររលកកម្ដៅដ៏ខ្លាំងក្លានៅតែបន្តកើតមាន ចំហេះព្រៃបាននិងកំពុងផ្ទុះឡើងស្ទើរតែរាល់ថ្ងៃនៅអ៊ីតាលី ជាពិសេសនៅភាគខាងត្បូង និងនៅលើប្រជុំកោះរបស់ខ្លួន។ នៅប្រទេសក្រិក អ្នកពន្លត់អគ្គិភ័យ ៤នាក់បានរងរបួសកាលពីថ្ងៃពុធ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់ប្រទេស។ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ ចំហេះព្រៃនៅក្នុងប្រទេសម៉ាសេដូនីខាងជើង បានបណ្តាលឱ្យច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់រវាងប្រទេសនេះ ជាមួយក្រិកត្រូវបិទ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ចំហេះព្រៃដ៏សន្ធោសន្ធៅមួយកន្លែងបានកើតឡើងនៅភាគខាងលិចប្រទេសស្លូវេនី។ ចំហេះព្រៃក៏កំពុងតែបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសមួយចំនួនទៀតក្នុងតំបន់នេះផងដែររួមមាន ម៉ុលដាវី បូស្នី និងហឺហ្សេហ្គោវីណា (Herzegovina) រូម៉ានី និងក្រូអាស៊ីជាដើម៕

អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកនៅកណ្តាលហ្កាហ្សា ខណៈរថក្រោះវាយរុលចូលជ្រៅក្នុងក្រុងរ៉ាហ្វា

2024/07/19 10:19:28 am        234
កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រដែលនៅចំកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានវាយប្រហារទីក្រុងហ្កាហ្សាភាគខាងជើងកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ដោយបានសម្លាប់មនុស្សជាង ២០ នាក់ ហើយរថក្រោះបានវាយរុញចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូង។លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលនឹងត្រូវថ្លែងទៅកាន់សភាអាមេរិកនៅសប្តាហ៍ក្រោយនេះ បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់កងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ជុំវិញក្រុង Rafah ដោយប្រាប់ពួកគេថាសម្ពាធយោធារួមជាមួយនឹងការទាមទារឱ្យនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ កំពុងចេញលទ្ធផល។ នៅទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានវាយរុលចូលកាន់តែជ្រៅនៅភាគខាងលិចនៃទីក្រុង ហើយបានកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីជាច្រើន និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។មនុស្សជាងមួយលាននាក់បានស្វែងរកទីជំរកនៅក្នុងទីក្រុង Rafah គេចពីការប្រយុទ្ធនៅចុងភាគខាងជើង ប៉ុន្តែមនុស្សភាគច្រើនត្រូវរត់ភៀសខ្លួនម្តងហើយម្ដងទៀត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកនៅក្នុង និងជុំវិញទីក្រុងនេះកាលពីខែឧសភា ដើម្បីកម្ចាត់កងពលតូចរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងប្រតិបត្តិការនៅទីនោះ៕

តុលាការកំពូលនៃប្រទេសកេនយ៉ា ដកបម្រាមតវ៉ា ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

2024/07/19 10:04:39 am        217
តុលាការកំពូលរបស់ប្រទេសកេនយ៉ាបានផ្អាកបម្រាមមួយធ្វើឡើងដោយកងកម្លាំងនគរបាលលើការតវ៉ានៅរដ្ឋធានីណៃរ៉ូប៊ី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីការកើនឡើងនៃអំពើហិង្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់នៅទូទាំងប្រទេស។ ការតវ៉ាដែលត្រូវបានដុតបញ្ឆេះដោយស្ថានភាពលំបាកខាងសេដ្ឋកិច្ច និងសោកនាដកម្មផ្នែកនយោបាយ បានរុញប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងកើតមួយនេះធ្លាក់ចូលក្នុងភាពវឹកវរអស់រយៈពេលជាច្រើនសប្តាហ៍។ ក្រុមអាជ្ញាធរបានដាក់បម្រាមលើការធ្វើបាតុកម្មនៅក្នុងរដ្ឋធានីនេះ ដោយលើកឡើងពីការព្រួយបារម្ភចំពោះសុវត្ថិភាពសាធារណៈ។ទោះជាយ៉ាងណាក៏ដោយ សេចក្ដីសម្រេចចិត្តនោះត្រូវបានជំទាស់យ៉ាងឆាប់រហ័សនៅក្នុងតុលាការ ដែលនាំទៅដល់ការផ្អាកបម្រាមនេះ។ សេចក្តីសម្រេចរបស់តុលាការកំពូលបានសង្កត់ធ្ងន់លើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ប្រជាជនកេនយ៉ាក្នុងការជួបប្រជុំគ្នាដោយសន្តិវិធី និងការតវ៉ា។ភាពតានតឹងនៅតែមានកម្រិតខ្ពស់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈការតវ៉ាបានបន្តកើតឡើងនៅទូទាំងប្រទេស។សេចក្ដីសម្រេចរបស់តុលាការ ត្រូវបានចេញ ដោយហាមប្រាមអគ្គស្នងការនគរបាលជាតិ និងបុគ្គលផ្សេងទៀតទាំងអស់ ដែលបម្រើការងារក្នុងអគ្គស្នងការនគរបាលជាតិ ឬធ្វើសកម្មភាពគាំទ្រដល់អគ្គស្នងការនគរបាលជាតិ ក្នុងការបញ្ចេញមុខងារអនុវត្តច្បាប់របស់ខ្លួន ពីការអនុវត្តន៍ ឬការអនុវត្តច្បាប់។ ចៅក្រម លោក អាន់ឌ្រូ បាហាទី វ៉ាមូយ៉េ(Andrew Bahati Mwamuye) បាននិយាយនៅក្នុងសេចក្តីសម្រេចរបស់លោកអំពីបម្រាមដោយនគរបាល ក្នុងការហាមប្រាមការតវ៉ាដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។អ្នកនាំពាក្យរដ្ឋាភិបាលលោក អ៊ីសាក វ៉ូរ៉ា (Isaac Mwaura) បានប្រាប់អ្នកសារព័ត៌មាននៅរដ្ឋធានីណៃរ៉ូប៊ីថា រដ្ឋាភិបាលមានការសោកស្តាយចំពោះការខាតបង់សេដ្ឋកិច្ចប្រមាណ ៤៥លានដុល្លារអាមេរិក ដែលបណ្តាលមកពីការតវ៉ា៕

[UPDATE] មនុស្ស១៩នាក់ទៀតស្លាប់ក្នុងការប៉ះទង្គិចគ្នានៅបង់ក្លាដែស ខណៈក្រុមបាតុករព្យាយាមបិទប្រទេសទាំងស្រុង

2024/07/19 08:08:54 am        147
កងកម្លាំងនគរបាល និងក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះជាមួយក្រុមសកម្មជននិស្សិត ដែលកំពុងព្យាយាមបិទការដឹកជញ្ជូននៅទូទាំងប្រទេសបង់ក្លាដែស ជាផ្នែកមួយនៃការតវ៉ាអស់រយៈពេលជាច្រើនថ្ងៃ ជុំវិញការបែងចែកការងាររបស់រដ្ឋាភិបាល ហើយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាមនុស្ស ១៩ នាក់ទៀតបានស្លាប់នៅក្នុងអំពើហិង្សានេះ។ការស្លាប់ និងរបួសថ្មីកាលពីថ្ងៃព្រហស្បតិ៍ នាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៥ នាក់ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក នៅពេលអំពើហិង្សាបានផ្ទុះឡើងនៅសាកលវិទ្យាល័យ ដាកា (Dhaka) ដ៏ល្បីល្បាញក្នុងរដ្ឋធានីនេះ។ ការប្រើអំពើហិង្សាលើក្រុមបាតុករជានិស្សិត ដែលប្រឆាំងក្រុមគាំទ្ររដ្ឋាភិបាល និងនគរបាល បានរាលដាលដល់ទីក្រុងផ្សេងៗទៀតឆាប់ៗនេះ។ មនុស្ស៦នាក់ត្រូវបានរាយការណ៍ថាបានស្លាប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ហើយមនុស្សរាប់រយនាក់ទៀតបានរងរបួស។    នគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ក្នុងប្រទេសបង់ក្លាដែស ខណៈក្រុមអាជ្ញាធរបានផ្ដាច់សេវាអ៊ីនធឺណិតតាមទូរសព្ទមួយចំនួន។ ក្រុមអាជ្ញាធរពុំបានបញ្ជាក់ពីតួលេខអ្នកស្លាប់ភ្លាមៗនោះទេ។ គណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រីហាស៊ីណា ( Hasina) បានចោទគណបក្សប្រឆាំងថា បានផុតបញ្ឆេះឲ្យផ្ទុះអំពើហិង្សានេះ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យបញ្ចប់ប្រព័ន្ធកូតាដែលបម្រុងទុកការងាររដ្ឋាភិបាលរហូតដល់ ៣០% សម្រាប់សាច់ញាតិរបស់អតីតយុទ្ធជនដែលបានប្រយុទ្ធក្នុងសង្គ្រាមទាមទារឯករាជ្យរបស់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ ១៩៧១។ ពួកគេអះអាងថា ប្រព័ន្ធនេះ គឺជាការរើសអើង និងផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នកគាំទ្រនាយករដ្ឋមន្ត្រី សេក ហាស៊ីណា (Sheikh Hasina) ដែលគណបក្ស សម្ព័ន្ធអាវ៉ាមី (Awami League) ដឹកនាំដោយចលនាឯករាជ្យ ហើយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ចង់ឲ្យបោះបង់ចោលប្រព័ន្ធដែលផ្អែកលើគុណសម្បត្តិកាលពីអតីតកាល៕

មន្ត្រីយោធាម្នាក់ត្រូវបានឃាត់ខ្លួនពីបទប្រេីប្រាស់កាំភ្លេីងAK47គំរាមកំហែង តាមផ្លូវសាធារណះ

2024/07/18 02:46:07 pm        204
ភ្នំពេញ៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ(គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47)នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅភូមិផ្សាលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ ។ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យ មាន មុខរបរយោធា(កងកិត្តិយសត្រែទ័ព)បច្ចុប្បន្នរស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះតែ ប្រុសភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ត្រី។យោងតាមការស្ដាប់ចម្លើយជនសង្ស័យបានសារភាពថានៅវេលាម៉ោង ៧៖៣២នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកLUXIS 350ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះតែ.ប្រុសនិងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ពចំណែកអាវុធវែងAK 47បានយកទៅទុកក្នុងឃ្លាំងវិញ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

នគរបាលកេនយ៉ា ហាមប្រាមការតវ៉ានៅរដ្ឋធានីណៃរ៉ូប៊ី ក្រោយផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលសម្លាប់មនុស្ស៥០នាក់

2024/07/18 11:57:42 am        118
នគរបាលប្រទេសកេនយ៉ា បានហាមប្រាមការប្រមូលផ្តុំទាំងឡាយនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី(Nairobi) កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីបាតុកម្មនៅក្នុងរដ្ឋធានីបានប្រែក្លាយជាហិង្សា ចាប់តាំងពីចាប់ផ្ដើមផ្ទុះការតវ៉ាជាច្រើនសប្ដាហ៍មកនេះ។ការប្រមូលផ្តុំប្រឆាំងការដំឡើងពន្ធដែលបានស្នើឡើងបានចាប់ផ្តើមកាលពីខែមុន ហើយបានបន្តមកដល់សប្ដាហ៍នេះ ទោះច្បាប់នេះត្រូវបានដកចេញក៏ដោយ។ក្រុមបាតុករកំពុងអំពាវនាវឱ្យលោកប្រធានាធិបតី William Ruto ចុះចេញពីតំណែង។គណៈកម្មការជាតិកេនយ៉ា ដែលផ្គត់ផ្គង់មូលនិធិដោយរដ្ឋ ធ្វើការលើសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា មនុស្សស្លាប់ក្នុងការបង្ក្រាបការតវ៉ានេះ បានកើនឡើងដល់៥០នាក់ និង ជាង៤១០នាក់ ផ្សេងទៀត រងរបួស។ កងកម្លាំងនគរបាលកេនយ៉ាបាននិយាយកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា "ពុំមានបាតុកម្មណាមួយនឹងត្រូវបានអនុញ្ញាតឲ្យកើតឡើងនៅកណ្តាលរដ្ឋធានីណៃរ៉ូប៊ីឡើយ បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដ៏កក្រើក៤សប្ដាហ៍មកនេះ។ប្រទេសនេះត្រូវបានរួបរឹតដោយការប្រមូលផ្តុំគ្នាដោយស្ងៀមស្ងាត់ពីដំបូងបង្កឡើងដោយការដំឡើងពន្ធ ទោះត្រូវបានដកចេញវិញ ដែលប្រែទៅជាអំពើហិង្សាបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ នេះបើយោងតាមក្រុមសិទ្ធិមនុស្សដែលផ្តល់មូលនិធិដោយរដ្ឋ។លោកប្រធានាធិបតី វីលៀម រូតូ បានព្យាយាមរំងាប់ស្ថានការណ៍ ដោយលុបចោលសំណើច្បាប់ស្ថីពីហិរញ្ញវត្ថុដែលបានស្នើឡើងឲ្យមានការដំឡើងពន្ធ បណ្តេញមន្ត្រីមួយចំនួនពីជួរគណៈរដ្ឋមន្ត្រីរបស់លោក និងសន្យាកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ប៉ុន្តែការប្រមូលផ្តុំនានា ខណៈមានទ្រង់ទ្រាយតូចជាងខែមុន បានបន្តនៅទូទាំងប្រទេស ដោយមនុស្សជាច្រើននៅតែអំពាវនាវឱ្យមេដឹកនាំកេនយ៉ាលាលែងពីតំណែង៕

អគ្គិភ័យនៅផ្សារទំនើបលក់ទំនិញក្នុងភាគនិរតីប្រទេសចិន សម្លាប់មនុស្ស ១៦ នាក់

2024/07/18 09:34:30 am        144
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា មនុស្សចំនួន ១៦ នាក់បានស្លាប់ក្នុងអគ្គិភ័យនៅផ្សារទំនើបលក់ទំនិញមួយកន្លែងនៅក្នុងខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិនកាលពីល្ងាចថ្ងៃពុធ (១៧ កក្កដា)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះអគារកម្ពស់ ១៤ ជាន់ ក្នុងតំបន់បច្ចេកវិទ្យាខ្ពស់នៃទីក្រុង ស៊ីកុង (Zigong) ដែលគ្របដណ្តប់ជុំវិញដោយផ្សែងហុយយ៉ាងក្រាស់។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការងារជួយសង្គ្រោះពេញមួយយប់បានបញ្ចប់នៅម៉ោង ៣:០០ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយមិនមានអ្នកជាប់ខ្លួនក្នុងនោះទៀតទេ។ វីដេអូសាក្សីដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញពីសំណុំផ្សែងហុយយ៉ាងក្រាស់ឃ្មឹកទៅលើមេឃ ខណៈដែលភ្លើងបានឆាបឆេះអគារ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះកើតឡើងដោយសារប្រតិបត្តិការសំណង់ ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុជាក់លាក់នៃអគ្គិភ័យនេះ។លោក លី វ៉ាន់ហ្វឹង (Li Wanfeng) អ្នកនាំពាក្យរបស់រដ្ឋបាលអគ្គិភ័យ និងសង្គ្រោះជាតិបាននិយាយថា គ្រោះអគ្គិភ័យនៅតែជាបញ្ហានៅក្នុងប្រទេសចិន ដែលបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារហេតុការណ៍បែបនេះចំនួន ៩៤៧ នាក់ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ ត្រឹមថ្ងៃទី២០ ខែឧសភា ដោយកើនឡើង ១៩ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

បង់ក្លាដែស បិទសាកលវិទ្យាល័យ និងសាលារៀន ខណៈមានការប៉ះទង្គិចកក្រើកប្រទេស

2024/07/18 08:51:06 am        145
អ្នកស្លាប់ក្នុងការតវ៉ាបានកើនឡើងដល់៦នាក់ រួមទាំងនិស្សិត ៣ នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមបាតុករទាមទារកំណែទម្រង់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយនគរបាលយ៉ាងកក្រើកនៅក្នុងទីក្រុងធំៗទូទាំងប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យបិទសាលារៀន អនុវិទ្យាល័យ និងសាកលវិទ្យាល័យ ។នគរបាល និងសារព័ត៌មានធំៗ បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ២នាក់នៅក្នុងរដ្ឋធានី ដាកា (Dhaka) និងទីក្រុងកំពង់ផែ ចាតូក្រាម(Chattogram) ភាគឦសាន ខណៈប៉ុន្មានថ្ងៃមុននេះ មានអ្នកស្លាប់ ៤ នាក់ត្រូវបានរាយការណ៍ពីទីក្រុងចាតូក្រាម និងភាគពាយព្យទីក្រុងរាំងពួរ (Rangpur)។យោងតាមរបាយការណ៍នានា យ៉ាងហោចណាស់អ្នកស្លាប់បីនាក់គឺជានិស្សិត ស្របពេលអំពើហិង្សាបណ្ដាលឱ្យមនុស្សប្រហែល ៤០០នាក់ ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈ ការតវ៉ាទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធកូតាការងាររាលដាលពាសពេញទីក្រុងធំៗនៃប្រទេសបង់ក្លាដែស មួយថ្ងៃបន្ទាប់ពីការតវ៉ាស្ងៀមស្ងាត់ បានក្លាយជាអំពើហិង្សា ក្រោយបាតុកម្មតាមដងផ្លូវមួយសប្តាហ៍។ បច្ចុប្បន្ននេះ ក្រុមអាជ្ញាធរបានហៅកងកម្លាំងឆ្មាំព្រំដែនបង់ក្លាដែស (BGB) ចូលទៅក្នុងទីក្រុងធំៗចំនួនបួន បន្ទាប់ពីនគរបាលរាប់រយនាក់ប្រដាប់ដោយឧបករណ៍កុបកម្ម បានបង្ក្រាបការតវ៉ាទាំងយប់អាធ្រាត្រ ដែលបានផ្ទុះឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋទូទាំងប្រទេស។អ្នកនាំពាក្យក្រសួងអប់រំបាននិយាយថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលបានបញ្ជាឱ្យបិទសាលារៀន សាកលវិទ្យាល័យ និងអនុវិទ្យាល័យ រហូតមានបញ្ជាបន្ថែមទៀត ស្របពេលមានអំពើហិង្សាកើនឡើង៕

ចំនួនអ្នកស្លាប់កើនឡើងដល់២៦នាក់ ដោយគ្រោះថ្នាក់រថយន្តក្រុងនៅភាគខាងត្បូងប្រទេសប៉េរូ

2024/07/17 12:10:49 pm        86
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងអន្តរខេត្ត កាលពីថ្ងៃអង្គារ នៅលើផ្លូវហាយវ៉េ ក្នុងតំបន់ Ayacucho ភាគនិរតីប្រទេសប៉េរូ បានកើនឡើងដល់២៦នាក់។ យោងតាមបណ្តាញទូរទស្សន៍ឯកជន បានរាយការណ៍ថា អ្នកស្លាប់ចំនួន២៦ នាក់ ត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ។ នៅពេលដំបូង នគរបាល បានរាយការណ៍ថា មនុស្ស២១នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។រថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Empresa Turismo Molina Union SAC» បានរេចង្កូតចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រហែល២០០ម៉ែត្រ ក្នុងខេត្ត Cangallo តំបន់ Ayacucho ។ប្រធាននាយកដ្ឋានការពារផ្លូវថ្នល់របស់នគរបាលជាតិ បាននិយាយឱ្យដឹងថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរលើផ្លូវ Lima-Ayacucho ដោយមានអ្នកដំណើរប្រហែល៤០នាក់នៅលើរថយន្ត។រថយន្តគិលានសង្គ្រោះចំនួន៥គ្រឿង មកពីមណ្ឌលសុខភាពតំបន់ នាយកដ្ឋានពន្លត់អគ្គីភ័យ និងអង្គភាពសេវាសុខភាពនគរបាល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

មនុស្ស ៥នាក់បានស្លាប់ ក្នុងការតវ៉ាប្រឆាំងកូតាការងារដ៏ហិង្សានៅប្រទេសបង់ក្លាដែស

2024/07/17 10:05:32 am        90
នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ (១៦ កក្កដា) ខណៈក្រុមយុវជនគាំទ្ររដ្ឋាភិបាល និងនគរបាលដែលកំពុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប៉ះទង្គិចជាមួយនិស្សិតដែលតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល។និស្សិតរាប់ម៉ឺននាក់បានចូលរួមការតវ៉ាទូទាំងប្រទេសរយៈពេលពីរថ្ងៃ បន្ទាប់ពីមនុស្សជាង ១០០ នាក់បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការប្រមូលផ្តុំតវ៉ាដែលបានបិទផ្លូវហាយវេ និងផ្លូវដែកសំខាន់ៗ។ នោះគឺជាការតវ៉ាដ៏ធំលើកដំបូងប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទីបួនជាប់គ្នាក្នុងខែមករា។ក្រុមបាតុករខឹងសម្បារចំពោះកូតាការងារក្នុងវិស័យសាធារណៈ រួមទាំងកូតា ៣០ភាគរយសម្រាប់សមាជិកគ្រួសារនៃអ្នកតស៊ូដើម្បីសេរីភាពពីសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ស្របពេលអត្រាអត់ការងារធ្វើរបស់យុវជនឡើងខ្ពស់ខ្លាំង។នគរបាលកុបកម្មបានប្រតិបត្តិការនៅតាមបរិវេណសាកលវិទ្យាល័យនៅទូទាំងប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរំខាន។ កងកម្លាំងប៉ារ៉ាការពារព្រំដែនបង់ក្លាដែស ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីរឹតបន្តឹងសន្តិសុខ ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមានជាច្រើនកន្លែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយកម្ពុជា
06/09/2025 08:06 PM
អ្នកនាំពាក្យ៖ PLA មានទំនុកចិត្តយកឈ្នះចលនាផ្តាច់ខ្លួនរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ
06/09/2025 08:06 PM
ទីក្រុងមូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន ដោះដូរក្រុមអ្នកទោសសង្រ្គាមវ័យក្មេង
06/09/2025 07:06 PM
ប្រធានាធិបតីថ្មីរបស់ប៉ូឡូញសង្ឃឹមថា មានទំនាក់ទំនងល្អជាមួយមេដឹកនាំហុងគ្រីលោក Orban
06/09/2025 07:06 PM
សមាជិកនាវិក ៤នាក់ បាត់ខ្លួន ក្រោយមានអគ្គិភ័យឆេះនៅលើនាវា ម្ដុំឆ្នេររបស់ឥណ្ឌា
06/09/2025 07:06 PM
វិមានក្រឹមឡាំង៖ គម្រោងការពារដែនអាកាសរបស់ណាតូ គឺជាការបង្កហេតុ ហើយបង់ពន្ធអឺរ៉ុប នឹងខាតបង់ខ្លាំង
06/09/2025 07:06 PM
កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
06/09/2025 06:06 PM
រដ្ឋនានា ថ្កោលទោសការស្ទាក់ចាប់របស់អ៊ីស្រាអែល ចំពោះនាវាផ្ដល់ជំនួយឆ្ពោះទៅតំបន់ហ្កាហ្សា
06/09/2025 06:06 PM
សមាជិកក្រុមហេសបូឡា ត្រូវបានសម្លាប់ និងជនស៊ីវិល ៣នាក់ រងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/09/2025 06:06 PM
អ៊ីរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មចៅក្រមតុលាការICC
06/09/2025 06:06 PM