ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

យន្តហោះប៊ូអ៊ីង ជាង ១៧០គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅជាប់គាំង ខណៈការត្រួតពិនិត្យកំពុងបន្ត

2024/01/08 10:04:06 pm        167
និយតករអាកាសចរណ៍របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ មែកណាញ (Boeing 737 Max 9) ចំនួន ១៧១គ្រឿង នឹងនៅជាប់គាំងរហូតទាល់តែត្រូវបានត្រួតពិនិត្យថាយន្តហោះទាំងនោះមានសុវត្ថិភាព។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននឹងកំពុងត្រួតពិនិត្យយន្តហោះទាំងនោះ បន្ទាប់ពីផ្នែកនៃតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) បានដាច់ធ្លាក់កាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន អាឡាស្កា អ៊ែរឡាញស៍ បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរចំនួន ១៧០ជើង កាលពីថ្ងៃអាទិត្យ និងចំនួន ៦០ជើងទៀតនៅថ្ងៃច័ន្ទ (០៨ មករា) នេះ ហើយការលុបចោលនឹងបន្តរហូតដល់ពាក់កណ្តាលដំបូងនៃសប្តាហ៍នេះ។ ការលុបចោលជើងហោះហើរកាលពីថ្ងៃអាទិត្យបានប៉ះពាល់ដល់ភ្ញៀវជិត ២៥.០០០ នាក់។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យយន្តហោះប៊ូអ៊ីង ចំនួន ១៧១គ្រឿងដែលបានដំឡើងជាមួយនឹងបន្ទះដូចគ្នាត្រូវចុះចតជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អាឡាស្កា អ៊ែរឡាញស៍ ដែលមានអាយុកាល ៨សប្តាហ៍ ត្រូវបានបង្ខំឱ្យចុះចតជាបន្ទាន់ដោយសារមានចន្លោះប្រហោងនៅក្នុងតួយន្តហោះ។រន្ធដោតទ្វារបានដាច់ចេញពីផ្នែកខាងឆ្វេងនៃយន្តហោះបន្ទាប់ពីហោះចេញពីទីក្រុង ផតលែន (Portland) រដ្ឋ អូរ៉េហ្កន (Oregon) ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង អនថារីយ៉ូ (Ontario) រដ្ឋកាលីហ្វ័រនីញ៉ា ដោយបង្ខំឱ្យអាកាសយានិកត្រូវហោះវិលត្រឡប់មកវិញ និងចុះចតដោយសុវត្ថិភាពជាមួយនឹងអ្នកដំណើរទាំងអស់ ១៧១នាក់ និងនាវិក ៦នាក់នៅលើយន្តហោះនោះ៕

របាយការណ៍សម្ងាត់របស់អាមេរិក រកឃើញថា អ៊ីស្រាអែលទំនងជាមិនឈ្នះក្រុមហេសបូឡា នៅខ្សែត្រៀមជួរមុខទី២

2024/01/08 07:35:01 pm        207
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកម្មអាមេរិក បានឲ្យដឹងថា អ៊ីស្រាអែលទំនងជាមិនឈ្នះសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្មលីបង់ហេបូឡាទេ ប្រសិនបើខ្លួនសម្រេចចិត្តបើកការវាយប្រហារលើខ្សែត្រៀមជួរមុខថ្មីមួយ នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។ ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិក (DIA) បានរកឃើញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមានភាពតានតឹងខ្លាំងពេកដោយការប្រយុទ្ធនៅជួរមុខចំនួនពីរ ដោយកងកម្លាំងអាកាស បានធ្វើការហួសកម្លាំងរួចហើយ ដោយការវាយឆ្មក់ឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា។ទីភ្នាក់ងារចារកម្ម DIA បានព្រមានថា អ្នកបើកយន្តហោះរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងប្រឈមមុខនឹងបេសកកម្មដ៏គ្រោះថ្នាក់ជាងនេះ ប្រឆាំងនឹងការការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ ក្រុមហេសបូឡា នេះបើយោងតាមរបាយការណ៍ នៅក្នុងសារព័ត៌មាន Washington Post។ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នាឆ្លងព្រំដែនជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែតុលា នៅពេលដែលក្រុមលីបង់ បានចាប់ផ្តើមប្រតិបត្តិការ ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស។កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្កាហ្សាភាគខាងជើង ហើយបានបញ្ចប់ «ការរុះរើ»រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមហាម៉ាស នៅទីនោះ។

ជនអន្តោប្រវេសន៍ជាង១៣០នាក់ បានមកដល់ប្រជុំកោះ Canary ប្រទេសអេស្ប៉ាញ

2024/01/08 07:28:27 pm        95
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្បាញ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ នៅប្រជុំកោះ Canary នៅកោះហ៊្វូអឺតេវេនទូរ៉ា(Fuerteventura), Lanzarote និងកោះហ្ក្រាកាណារីយ៉ា(Gran Canaria) កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់ មនុស្ស៥០នាក់ បានមកដល់ដោយមធ្យោបាយផ្ទាល់ខ្លួនទៅកាន់ឆ្នេរ អែលម៉ាតូរ៉ាល់(El Matorral) នៅកោះ Fuerteventura ។ក្នុងអំឡុងពេលនៃប្រតិបត្តិការជួយសង្គ្រោះមួយ ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្ប៉ាញ បាននិយាយថា ពួកគេ បានជួយសង្គ្រោះបុរសម្នាក់ធ្វើដំណើរតាមពោងកង់រថយន្ត ហើយបាននាំគាត់ទៅកាន់កំពង់ផែ Gran Tarajal នៅកោះ Fuerteventura រួមជាមួយជនអន្តោប្រវេសន៍ចំនួន ៥១នាក់ផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រកោះនេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសដែលធ្វើដំណើរតាមពោងកង់រថយន្ត បាននិយាយថា គាត់បានចាប់ផ្តើមធ្វើដំណើរជាមួយមិត្តម្នាក់ ដែលបានស្លាប់នៅតាមផ្លូវធ្វើដំណើរ។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា ជនអន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានចូលមកដល់ប្រទេសអេស្បាញដោយខុសច្បាប់តាមផ្លូវគោកឬតាមផ្លូវសមុទ្រក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៨២ភាគរយ ពីមួយឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលការមកដល់ចំនួន ៦៤.២៩៨ ត្រូវបានចុះបញ្ជី។

សាកសពពីរនាក់ ត្រូវបានគេរកឃើញបន្ទាប់ពីបាក់ផ្ទាំងទឹកកកនៅភ្នំអាល់ ប្រទេសអ៊ីតាលី

2024/01/08 07:17:55 pm        109
ក្រុមជួយសង្គ្រោះនៅលើភ្នំប្រទេសអ៊ីតាលី បានរកឃើញសាកសពអ្នកឡើងភ្នំពីរនាក់ បន្ទាប់ពីការបាក់ផ្ទាំងទឹកកក កាលពីថ្ងៃអាទិត្យ ៧ ខែមករា នៅភ្នំអាល់(Alps) ជិតព្រំដែនជាមួយប្រទេសស្វីស។ក្រុមជួយសង្គ្រោះ CNSAS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនរងគ្រោះម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងព្រិល ខណៈសាកសពម្នាក់ផ្សេងទៀតត្រូវបានស្រង់ចេញពីបឹងមួយ បន្ទាប់ពីការបាក់ផ្ទាំងទឹកកកក្នុងកម្ពស់ប្រហែល ២.២០០ម៉ែត្រនៅក្នុងតំបន់ Val Formazza ក្នុងតំបន់ភ្នំ Piedmont ។ក្រុមសង្គ្រោះពិសេសមួយក្រុម ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុតាមឧទ្ធម្ភាគចក្រ ទោះបីជាមានខ្យល់បក់ខ្លាំងនៅក្នុងតំបន់នោះក៏ដោយ បន្ទាប់ពីសញ្ញាប្រកាសអាសន្នត្រូវបានបន្លឺឡើងនៅពេលពាក់កណ្តាលថ្ងៃ។ សត្វសុនខមួយក្បាល ដែលបានហ្វឹកហាត់ក្នុងប្រតិបត្តិការជួយសង្គ្រោះក៏បានជួយរកសាកសពនេះផងដែរ។

អ្នកជំងឺនៅតំបន់សង្រ្គាមហ្កាហ្សា ទទួលរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារកង្វះខាតធនធានវេជ្ជសាស្ត្រ

2024/01/08 07:15:17 pm        102
មន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា គឺមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) ត្រូវបានជាប់ក្នុងវិបត្តិកាន់តែអាក្រក់ឡើង ដោយសារតែកង្វះខាតយ៉ាងធ្ងន់ធ្ងរ និងការរារាំងធនធានវេជ្ជសាស្រ្ត ព្រមទាំងការហូរចូលនៃចំនួនអ្នករបួសដ៏ច្រើន និងជនភៀសខ្លួន ស្របពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងបន្ត ដែលធ្វើឲ្យអ្នកជំងឺជាច្រើនប្រឈមមុខនឹងទុក្ខវេទនាយ៉ាងខ្លាំង។ប្រព័ន្ធសេវារបស់មន្ទីរពេទ្យ អាល់ស៊ីហ្វា បានដួលរលំបន្ទាប់ពីមណ្ឌលវេជ្ជសាស្រ្តនេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល កាលពីពាក់កណ្តាលខែវិច្ឆិកា។ មន្ទីរពេទ្យនេះបានដំណើរការជាបណ្តើរៗនូវសេវាព្យាបាលជាមូលដ្ឋានមួយចំនួនបន្ទាប់ពីទាហានអ៊ីស្រាអែលបានដកខ្លួនចេញ។ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃធនធានវេជ្ជសាស្ត្រនៅតែបន្ត មន្ទីរពេទ្យ អាល់ស៊ីហ្វា មិនអាចគ្រប់គ្រងអ្នករបួសមួយចំនួនយ៉ាងច្រើនលើសលប់ និងជនភៀសខ្លួនជាង ១៥.០០០នាក់ ដែលខ្លួនបានទទួលនោះទេ។ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សា កំពុងកើនឡើងឥតឈប់ឈរស្របពេលប្រតិបត្តិការយោធាកំពុងបន្តរបស់អ៊ីស្រាអែល ហើយអ្នកជំងឺជាច្រើនរង់ចាំអស់រយៈពេលយ៉ាងយូរនៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការវះកាត់៕

អ៊ីស្រាអែល រកឃើញភ័ស្តុតាងរបស់ក្រុមហាម៉ាស ដែលអភិវឌ្ឍន៍សមត្ថភាពមីស៊ីល ដ៏ជាក់លាក់ដោយមានជំនួយពីអ៊ីរ៉ង់

2024/01/08 06:30:05 pm        97
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនជឿថា ភេរវករហាម៉ាស បានបង្កើតសមត្ថភាពសមត្ថភាពមីស៊ីលតម្រង់គោលដៅ ដោយមានជំនួយពីទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលទទួលបានដោយសារព័ត៌មាន Times of Israel យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងនៃសមត្ថភាពកម្រិតខ្ពស់ ក្នុងអំឡុងពេលការវាយឆ្មក់ នៅក្នុងសង្កាត់ Daraj និង Tuffah នៃទីក្រុងហ្កាហ្សា។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«[ខ្លួនបានរកឃើញ] សមាសធាតុដែលបង្ហាញពីភេរវករនៃអង្គការភេរវកម្មហាម៉ាស បានសិក្សាក្រោមការណែនាំរបស់អ៊ីរ៉ង់អំពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុច្បាស់លាស់ និងអាវុធយុទ្ធសាស្ត្រ»។នៅលើបណ្តាញសង្គម X កងកម្លាំងការពារនេះ បានបង្ហោះវីដេអូរបស់ទាហានអ៊ីស្រាអែលម្នាក់ឆ្លងកាត់ឃ្លាំងអាវុធ និងឧបករណ៍ ខណៈពេលដែលកំពុងនិយាយភាសាហេប្រ៊ូ(Hebrew)។អត្ថបទបង្ហោះនោះ បានសរសេរថា៖«ក្រោមការណែនាំរបស់អ៊ីរ៉ង់ ប្រតិបត្តិករហាម៉ាស បានរៀនពីរបៀបប្រតិបត្តិការ និងបង្កើតសមាសធាតុផលិតមីស៊ីលដ៏ជាក់លាក់ និងអាវុធយុទ្ធសាស្ត្រ»។

ចំនួនអ្នកស្លាប់នៅហ្កាហ្សាឡើងដល់ជិត ២៣.០០០នាក់ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត

2024/01/08 06:23:38 pm        100
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្កាហ្សាបានរាយការណ៍ថាមនុស្ស ២២.៨៣៥នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៨.៤១៦នាក់ បានរងរបួសដោយការវាយលុករបស់អ៊ីស្រាអែល លើទឹកដីដែលត្រូវបានឡោមព័ទ្ធចាប់តាំងពីសង្រ្គាមជុំថ្មីបានចាប់ផ្តើមមក។ក្នុងពេលជាមួយគ្នានេះមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) បានទទួលសាកសពចំនួន ៤១នាក់ កាលពីព្រឹកថ្ងៃអាទិត្យ (០៧ មករា) ដែលជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងទៅលើតំបន់ភាគខាងកើតនៃសង្កាត់ ហ្សាយតួន (Zaytoun) ក្នុងតំបន់ហ្កាហ្សា ជាមួយនឹងការវាយប្រហារតាមអាកាស និងកាំភ្លើងធំ។លើសពីនេះទៀត អង្គការគ្រូពេទ្យគ្មានព្រំដែនបានប្រកាសថា ខ្លួនបានដកបុគ្គលិករបស់ខ្លួនចេញពីភាគកណ្តាលនៃតំបន់ហ្កាហ្សា រួមទាំងពីមន្ទីរពេទ្យ អាល់អាកសា ម៉ាទៀរស៍ ((Al-Aqsa Martyrs) នៅទីក្រុង ឌែរអាល់បាឡាហ្វ (Deir Al-Balah) ដោយសារតែការវាយប្រហារកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ីស្រាអែល។អង្គការនេះបាននិយាយថា ស្ថានភាពបានក្លាយទៅជាគ្រោះថ្នាក់ខ្លាំង ខណៈបុគ្គលិកមួយចំនួនដែលរស់នៅក្បែរនោះមិនអាចចាកចេញពីលំនៅឋានរបស់ពួកគេបានទេ ដោយសារតែមានការគំរាមកំហែងឥតឈប់ឈរពីយានដ្រូន និងការបាញ់ប្រហារ៕

ការតវ៉ាជាសាកល នៅតែបន្តទាមទារឲ្យមានបទឈប់បាញ់ ចំពេលមានសង្គ្រាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន

2024/01/08 06:20:17 pm        116
ការតវ៉ា បានបន្តធ្វើនៅជុំវិញពិភពលោក នៅចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៤ ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។សារព័ត៌មាន The Irish News បានរាយការណ៍ថា នៅក្នុងប្រទេសអៀរឡង់ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេសកោះនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីគាំទ្រដែនដីប៉ាឡេស្ទីន ជាមួយនឹងការតវ៉ាដ៏ធំបំផុត នៅទីក្រុង Belfast និង Cork។ជនជាតិអៀរឡង់ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយជនជាតិប៉ាឡេស្ទីនសម្រាប់ការរស់ នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសអស់ជាច្រើនសតវត្សរ៍ រហូតដល់ការបែងចែករបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ និងឯករាជ្យភាពនៃសាធារណរដ្ឋអៀរឡង់។ មនុស្សជាច្រើននៅអៀរឡង់ខាងជើង ដែលនៅតែជាផ្នែកមួយនៃចក្រភពអង់គ្លេស នៅតែព្យាយាមទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ដោយសារតែហេតុនេះហើយ ជនជាតិអៀរឡង់ បានធ្វើបាតុកម្មជាប្រចាំពេញមួយសង្គ្រាមរបស់អ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន និងថ្កោលទោសអ៊ីស្រាអែលចំពោះអំពើហិង្សារបស់ខ្លួនដែលបានធ្វើឲ្យមនុស្សជិត ២៣.០០០ នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។លោក Mark McTaggart មេដឹកនាំនៃអង្គការគ្រូបង្រៀនជាតិអៀរឡង់ បានប្រាប់សារព័ត៌មាន The Irish News ថា៖« យើងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងក្នុងអំឡុងពេលដែលមានភាពចលាចល ហើយការអប់រំ គឺជាមូលដ្ឋានចុងក្រោយនៃក្តីសង្ឃឹមសម្រាប់មនុស្សភាគច្រើន ដែលមានសាលារៀន និងគ្រូបង្រៀនមកពីទូទាំងភាគខាងជើង ដែលរក្សាសុវត្ថិភាពកុមារ ហើយសាលារៀន ត្រូវបានគេមើលឃើញថា ជាកន្លែងមានសុវត្ថិភាព»។

សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលខែទី៤ ខណៈគ្មានសញ្ញាធូរស្រាល

2024/01/08 06:15:58 pm        141
យោធាអ៊ីស្រាអែលបានផ្តល់សញ្ញាថាខ្លួនបានបញ្ចប់ការប្រយុទ្ធដ៏សំខាន់នៅតំបន់ហ្កាហ្សាភាគខាងជើងហើយ ដោយនិយាយថា ខ្លួនបានបញ្ចប់ការកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាសនៅទីនោះ ខណៈសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ បានឈានចូលដល់ខែទីបួនកាលពីថ្ងៃអាទិត្យទី៧ ខែមករា ឆ្នាំ ២០២៤។ យោធាពុំបាននិយាយអំពីការដាក់ពង្រាយទ័ពនៅភាគខាងជើងហ្កាហ្សាដែលបន្តទៅមុខនោះទេ។ អ្នកនាំពាក្យរបស់ខ្លួន លោកឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari)បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងនឹង បន្តរុលចូលទៅកាន់តែជ្រៅ នៅទីនោះ ពង្រឹងការការពារនៅតាមរបងព្រំដែនអ៊ីស្រាអែល-ហ្កាហ្សា និងផ្តោតលើផ្នែកកណ្តាល និងភាគខាងត្បូងដែនដីមួយនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទូចដដែលៗថា សង្រ្គាមនឹងមិនបញ្ចប់ទេ រហូតទាល់តែមគោលបំណងកម្ចាត់ក្រុមហាម៉ាស រំដោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែលត្រឡប់មកវិញ និងធានាថា តំបន់ហ្កាហ្សានឹងមិនក្លាយជាការគំរាមកំហែងដល់អ៊ីស្រាអែលទៀត។ កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីនៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងបានទទួលសាកសពមនុស្ស១៨នាក់ រួមទាំងកុមារ១២នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍។ មនុស្សជាង៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារលើផ្ទះមួយនៅក្នុងជំរំជនភៀសខ្លួន Khan Younis ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មុន ដើម្បីផ្ដល់ជាជម្រកដល់ជនភៀសខ្លួនគេចចេញពីសង្គ្រាមមជ្ឈិមបូព៌ា កាលពីឆ្នាំ ១៩៤៨ ៕

ប្រមុខកងទ័ពអ៊ីស្រាអែល និយាយថា ជម្លោះតំបន់ហ្កាហ្សា នឹងបន្តអូសបន្លាយពេញឆ្នាំ២០២៤

2024/01/08 05:59:42 pm        109
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាជម្លោះនៅតំបន់ហ្កាហ្សា ដែលបន្តអូសបន្លាយរយៈពេលបីខែរួចមកហើយនោះ ទំនងជានឹងអូសបន្លាយពេញឆ្នាំ២០២៤ ហើយអាចហៀរទៅជួរមុខផ្សេងទៀត។ លោក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការលើកឡើងបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ វេស បែង (West Bank) ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ មក។លោក ហាឡេវី បាននិយាយថាឆ្នាំ២០២៤ នឹងមាន «ការប្រកួតប្រជែងខ្លាំង» ហើយថាអ៊ីស្រាអែលនឹង «ចូលរួមក្នុងការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា ពេញមួយឆ្នាំនេះ» ដោយបង្កប់ន័យថាជម្លោះពេញលេញនាពេលបច្ចុប្បន្នជាមួយក្រុមហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា អាចបន្ធូរបន្ថយ ប៉ុន្តែមិនបញ្ចប់នោះទេ។ប្រមុខយោធាអ៊ីស្រាអែលរូបនេះក៏បានព្រមានផងដែរអំពីការផ្ទុះឡើងនៃអំពើហិង្សា «នៅលើជួរមុខផ្សេងទៀត ជាពិសេសតំបន់វេស បែង» ដែលភាពតានតឹងបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច MoU ជាមួយសមាគមសហគ្រិនចិនបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិត្រូនិច និងឡូជីស្ទីកដល់និស្សិតកម្ពុជា
11/11/2026 07:11 AM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM