អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

មនុស្ស២៤១នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅតំបន់ហ្កាហ្សា

2023/12/27 11:33:57 am        111
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់តំបន់ហ្កាហ្សាបាននិយាយថាមនុស្សយ៉ាងហោចណាស់២៤១នាក់ បានស្លាប់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតែបន្តនៅក្នុងដែនដីរងការបំផ្លិចបំផ្លាញមួយនេះ។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានហៅសង្រ្គាមថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ លើប្រជាជនរបស់លោក។ អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារដាក់គោលដៅលើទីតាំងជាង ១០០កន្លែង កាលពីថ្ងៃអង្គារ ស្របពេលមានរបាយការណ៍ជាច្រើន អំពីប្រតិបត្តិការថ្មើរជើងដែលជិតចូលទៅដល់កណ្តាលតំបន់ហ្កាហ្សា។គេអាចលឺសំឡេងនៃការផ្ទុះខ្លាំងៗជាច្រើន ពីតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់តំបន់ព្រំដែនជាមួយអ៊ីស្រាអែលនៅព្រឹកព្រលឹមថ្ងៃពុធនេះ។ ក្រសួងសុខាភិបាលរបស់ហ្កាហ្សាបាននិយាយថាមនុស្ស ៣៨២នាក់ក៏បានរងរបួសក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៃការវាយប្រហារពីអ៊ីស្រាអែល។ យោងតាមក្រសួងសុខាភិបាលហ្កាហ្សាជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់មា ២០.៩១៥ នាក់បានស្លាប់ ដែលភាគច្រើនជាកុមារ និងស្ត្រី ក្នុងការប្រយុទ្ធគ្នារយៈពេលជាង ១១ សប្តាហ៍មកនេះ ។ការអះអាងរបស់ភាគីជម្លោះ មិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យទេ។ប្រធានអាជ្ញាធរប៉ាឡេស្ទីនខាងលើ បានហៅសង្រ្គាមនៅតំបន់ ហ្កាហ្សាស្ទ្រីប ថា ស្ថានភាពហួសពីមហន្តរាយនិង លើសពីសង្រ្គាមនៃការបំផ្លិចបំផ្លាញទៅទៀត ។មេដឹកនាំប៉ាឡេស្ទីន រូបនេះ បានចោទក្រុងវ៉ាស៊ីនតោន ថាបានអូសបន្លាយសង្រ្គាមដោយវេតូសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអំពាវនាវឲ្យមានបទឈប់បាញនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅហ្កាហ្សានឹងបន្តច្រើនខែទៀត ខណៈបារម្ភថាជម្លោះនឹងរាលដាល

2023/12/27 08:47:23 am        138
ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស នឹងអូសបន្លាយរយៈពេលជាច្រើនខែ ខណៈឧបទ្ទវហេតុជាច្រើននៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីបបានបង្ហាញពីហានិភ័យនៃការរីករាលដាលជម្លោះកាន់តែធំ។ អគ្គសេនាធិការរបស់អ៊ីស្រាអែល លោក ហ៊ើហ្ស៊ី ហាឡេវី(Herzi Halevi)បានប្រាប់អ្នកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃអង្គារពីព្រំដែនថា សង្រ្គាមនេះនឹងបន្តរយៈពេលជាច្រើនខែទៀត។ លោក ហាឡេវី (Halevi) បាននិយាយថា មិនមានដំណោះស្រាយវេទមន្តទេ មិនមានផ្លូវកាត់ក្នុងការរំលាយអង្គការភេរវករទេ មានតែការប្តេជ្ញាចិត្ត និងតស៊ូប៉ុណ្ណោះ។ យើងនឹងឈានដល់ការដឹកនាំរបស់ក្រុមហាម៉ាស ផងដែរ មិនថា ត្រូវការពេលមួយសប្តាហ៍ ឬត្រូវចំណាយពេលរាប់ខែនោះទេ។ សកម្មភាពរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅអំឡុងថ្ងៃបុណ្យណូអែល ជាពិសេសនៅតំបន់ កណ្តាលមួយ ភាគខាងត្បូងនៃផ្លូវទឹកតាមរដូវកាល ដែលខណ្ឌចែកតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពអ៊ីស្រាអែលបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីតំបន់នេះ បើទោះជាមនុស្សជាច្រើនបាននិយាយថាគ្មានកន្លែងសុវត្ថិភាពត្រូវចាកចេញក៏ដោយ។ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក សេហ្វម៉ា ហ្គានហ្គោ (Seif Magango) បាននិយាយកាលពីថ្ងៃអង្គារថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តទម្លាក់គ្រាប់បែកនៅតំបន់ ហ្កាហ្សា ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់ ចាប់តាំងពីថ្ងៃបុណ្យណូអែលមក ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត២១.០០០ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈមានក្ដីបារម្ភថាមានមនុស្សរាប់ពាន់នាក់ទៀតត្រូវបានកប់នៅក្រោមគំនរកម្ទេចថ្ម។ មនុស្សជិត ២,៣ លាននាក់នៃតំបន់រងការឡោមព័ទ្ធមួយនេះ ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេជាច្រើនដង ៕

ស្រ្តីជនជាតិសឹង្ហបុរីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើចំណោតថ្មនៃឧទ្យានរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក

2023/12/26 01:14:49 pm        167
ស្ត្រីជនជាតិសឹង្ហបុរី ម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ (២២ ធ្នូ) បន្ទាប់ពីនាងបានបាត់បង់ជំហរហើយបានធ្លាក់ពីចំណោតថ្មកម្ពស់ ៣០ម៉ែត្រនៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា (Minnewaska) ក្នុងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ លោក អាបឌុល រ៉ាហ្វម៉ុដសាដ (Abdul Rauf Mohd Said) ដែលជាស្វាមីជនរងគ្រោះបាននិយាយថា បុគ្គលិកពេទ្យបានព្យាយាមជួយសង្គ្រោះភរិយារបស់លោកឈ្មោះ នួរ អៃស្យ៉ា (Nur Aisyah) ដែលត្រូវបានគេស្គាល់ថាឈ្មោះ អៃស៍ សារ៉ាស (Ais Sarah) អស់រយៈពេលជិត ៣ម៉ោង ប៉ុន្តែពួកគេមិនបានជោគជ័យ។លោក អាបឌុល រ៉ាហ្វ បាននិយាយថា៖ «នាងបានធ្លាក់ពីលើចំណោតថ្មកម្ពស់ប្រហែល ១០០ហ្វីតប៉ុណ្ណោះហើយបានបាត់បង់ជីវិត។ លោកបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃច័ន្ទថា ការធ្វើកោសល្យវិច័យត្រូវបានបញ្ចប់ ហើយលោក «សង្ឃឹមយ៉ាងមុតមាំសម្រាប់ការត្រឡប់មកវិញនៃសាកសពភរិយារបស់ខ្លួន»។ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេស (MFA) បានប្រាប់សារព័ត៌មាន CNA កាលពីថ្ងៃច័ន្ទថា ក្រសួងការបរទេសកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល តាមរយៈស្ថានកុងស៊ុលសិង្ហបុរី ក្នុងទីក្រុងញូវយ៉ក ដល់គ្រួសាររបស់លោកស្រី អៃស្យ៉ា។ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីមុនបានរាយការណ៍ពីការស្លាប់មនុស្សពីរនាក់ នៅក្នុងឧទ្យានរដ្ឋ មីនណេវ៉ាស្កា នេះបន្ទាប់ពីអ្នកឡើងភ្នំទាំងនេះបានធ្លាក់ពីលើទីខ្ពស់ក្នុងឧប្បត្តិហេតុអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៥៕

អាមេរិក៖ សកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតរបស់កូរ៉េខាងជើង បង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

2023/12/26 01:09:39 pm        132
សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភចំពោះប្រតិបត្តិការរបស់កូរ៉េខាងជើង លើម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺតថ្មីមួយនៅឯបរិវេណនុយក្លេអ៊ែររបស់ប្រទេសនេះ បន្ទាប់ពីទីភ្នាក់ងារសកលលោក ដែលគ្រប់គ្រងការអភិវឌ្ឍន៍នុយក្លេអ៊ែរ បានរាយការណ៍ពីសកម្មភាពកើនឡើងនៅរោងចក្រនេះ។ក្រុមអ្នកជំនាញបានវាយតម្លៃថា ម៉ាស៊ីនរ៉េអាក់ទ័រនេះអាចជួយក្រុងព្យុងយ៉ាង ផលិតសមាសធាតុផ្លូតូនីញ៉ូម កម្រិតអាវុធ ដែលត្រូវបានគេចាត់ទុកថាគួរឱ្យចង់បានសម្រាប់ក្បាលគ្រាប់ធុនតូចនៅក្នុងអាវុធ ដូចជាមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។បេសកកម្មរបស់សហរដ្ឋអាមេរិកនៅអង្គការអន្តរជាតិក្នុងទីក្រុងវីយែន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា ការដាក់ឱ្យដំណើរការរោងចក្ររបស់ទីក្រុងព្យុងយ៉ាងនេះ «ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង រួមទាំងកង្វល់សុវត្ថិភាព» និងបានគាំទ្រដល់ការត្រួតពិនិត្យកាន់តែខ្លាំងឡើងដោយទីភ្នាក់ងារអាតូមិកអន្តរជាតិ (IAEA) ។សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលថាមពលនុយក្លេអ៊ែរ IAEA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ថាខ្លួនបានសង្កេតឃើញសញ្ញានៃសកម្មភាពនៅម៉ាស៊ីនរ៉េអាក់ទ័រទឹកណឺត យ៉ុងប្យុន (Yongbyon-LWR) ដែលពង្រឹងការសង្កេតជាមុននៃ «លំហូរទឹកខ្លាំង» ពីប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រចាប់តាំងពីពាក់កណ្តាលខែតុលាមក៕

ប៉ាគីស្ថាន កត់ត្រាចំនួនការវាយប្រហារអត្តឃាតខ្ពស់បំផុត ក្នុងពេលមួយទសវត្សរ៍

2023/12/26 01:02:21 pm        119
ប្រទេសប៉ាគីស្ថាន នៅឆ្នាំនេះបានមើលឃើញចំនួនខ្ពស់បំផុតនៃការវាយប្រហារអត្តឃាតនៅទូទាំងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍មកនេះ នេះបើយោងតាមក្រុមអ្នកគិតដែលមានមូលដ្ឋាននៅទីក្រុង អ៊ីស្លាម៉ាបាដ (Islamabad) បាននិយាយកាលពីថ្ងៃច័ន្ទ (២៥ ធ្នូ)។ការវាយប្រហារអត្តឃាតសរុបចំនួន ២៩ករណីបានកើតឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលការបំផ្ទុះអត្តឃាតចំនួន ៣០ករណីត្រូវបានរាយការណ៍ នេះបើយោងតាមរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយវិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS)។យ៉ាងហោចណាស់មនុស្ស ៣២៩នាក់បានស្លាប់ និងមនុស្ស ៥៨២នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងឆ្នាំ២០២៣នេះ។ ការវាយប្រហារអត្តឃាតបានកើនឡើងចំនួន ៩៣ភាគរយនៅឆ្នាំនេះធៀបនឹងឆ្នាំ២០២២ ចំណែកឯអ្នកស្លាប់កើនឡើងចំនួន ២២៦ភាគរយ និងរបួសកើនឡើង ១០១ភាគរយ។របាយការណ៍នោះបានបន្ថែមថា ការវាយប្រហារភេរវកម្មសរុបចំនួន ៦២៣ករណីត្រូវបានរាយការណ៍នៅឆ្នាំនេះ បើធៀបនឹងតួលេខ ៣៨០ករណីក្នុងឆ្នាំ២០២២។ របាយការណ៍បានបន្ថែមថា បុគ្គលិកសន្តិសុខប្រហែល ១៥៧នាក់ ត្រូវបានសម្លាប់ និងចំនួន ៣៤០នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនោះដោយមនុស្សចំនួន ១៣០នាក់បានស្លាប់ និងមនុស្ស ២៤២នាក់រងរបួសសម្រាប់ជនស៊ីវិល៕

អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនៅទួរគី កាន់ទុក្ខដល់ជនរងគ្រោះ ខណៈឆ្នាំថ្មីខិតជិតមកដល់

2023/12/26 12:57:50 pm        132
ពិធីបុណ្យដើម្បីស្វាគមន៍ឆ្នាំថ្មីគឺអាចនឹងមិនសូវមានភាពរីករាយនោះទេនៅក្នុងខេត្ត ហាតាយ (Hatay) នៃប្រទេសទួរគី ខណៈអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសកាលពីខែកុម្ភៈ ឆ្នាំនេះនៅតែកាន់ទុក្ខជនរងគ្រោះនិងអ្នកបាត់ខ្លួន។កាលពីថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃប្រទេសទួរគី ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្ដាលឲ្យអគាររាប់មិនអស់ដួលរលំ។ ខេត្តហាតាយ ដែលមានប្រវត្តិដ៏យូរលង់ និងមានសារីរិកធាតុវប្បធម៌ដ៏សម្បូរបែប គឺជាខេត្តមួយក្នុងចំណោមខេត្តរបស់ប្រទេសទួរគី ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំនោះ។នៅក្នុងភូមិតូចមួយឈ្មោះថា វាគីហ្វ្លី (Vakifli) ក្នុងខេត្តហាតាយ អ្នកស្រុកជាច្រើនឥឡូវនេះនៅតែស្នាក់នៅក្នុងខ្ទមតូចៗ ខណៈដែលផ្ទះថ្មជាច្រើននៅក្នុងភូមិត្រូវបានខូចខាតអំឡុងពេលរញ្ជួយដី។ ពួកគេបាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំនៅក្នុងភូមិសម្រាប់រដូវវិស្សមកាលឆ្នាំនេះនឹងមានលក្ខណៈតិចតួចមិនធំដុំនោះទេ។ សម្រាប់មនុស្សជាច្រើននៅខេត្តហាតាយ ភាពសោកសៅនៃការរញ្ជួយដីកំពុងបញ្ចេញស្រមោលនៅរដូវវិស្សមកាលនេះ៕

ពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្ដុំគ្នាទាមទារឲ្យរដ្ឋាភិបាលសង្រ្គោះចំណាប់ថ្នូរបន្ទាប់ពីក្រុមហាម៉ាស បដិសេធកិច្ចព្រមព្រៀម

2023/12/26 12:30:20 pm        83
ក្រុមគ្រួសារនៃចំណាប់ថ្នូរអ៊ីស្រាអែល ដែលក្រុមហាម៉ាសបានចាប់ខ្លួន បានប្រមូលផ្តុំគ្នានៅច្រកទ្វារសំខាន់នៃក្រសួងការពារជាតិអ៊ីស្រាអែល ក្នុងទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃច័ន្ទ (២៥ ធ្នូ) ដើម្បីរង់ចាំគណៈរដ្ឋមន្ត្រីសន្តិសុខក្នុងក្តីសង្ឃឹមថានឹងបញ្ឈប់រថយន្តរបស់ពួកគេ ហើយអង្វរសុំឲ្យជួយសង្រ្គោះមនុស្សជាទីស្រលាញ់របស់ខ្លួន បន្ទាប់ពីដឹងថាក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាបថ្នូរ។ក្រុមបាតុករបានដាក់នាឡិកាដីខ្សាច់ដែលសន្មត់ថាពេលវេលាកំពុងជិតអស់សម្រាប់ចំណាប់ថ្នូរម្នាក់ៗដែលស្ថិតនៅក្នុងការចាប់ខ្លួនរបស់ក្រុមហាម៉ាស។ ក្រុមបាតុករបាននិយាយថា «យើងនឹងប្រាប់លោកនាយករដ្ឋមន្ត្រីថា លោកជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ហើយលោកត្រូវតែនាំចំណាប់ថ្នូរត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ខណៈដែលក្រុមហាម៉ាស បានបដិសេធកិច្ចព្រមព្រៀងចំណាប់ថ្នូរនេះ ពួកយើងចង់ដឹងថាតើអ៊ីស្រាអែលមានផែនការអ្វីបន្ទាប់ទៀត»។ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមសម្ព័ន្ធមិត្ត ជីហាត ដែលក្រុមទាំងពីរបានស្បថថាមិនអត់ឱនចំពោះការបំផ្លាញរបស់អ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលពួកគេចាប់បានក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី០៧ ខែតុលា ឆ្លងកាត់ទីប្រជុំជនអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។ យោងតាមក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា មនុស្សជិត ២០.៧០០នាក់ ត្រូវបានសម្លាប់រួមទាំងមនុស្ស ២៥០នាក់ស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕

ទឹកជំនន់បង្ខំឲ្យមនុស្សជិត១ម៉ឺននាក់នៅម៉ាឡេស៊ី ជម្លៀសខ្លួននិងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

2023/12/26 12:24:56 pm        64
ទឹកជំនន់បានបង្ខំឲ្យមនុស្ស ៩.៩៦៧នាក់ ក្នុងប្រទេសម៉ាឡេស៊ី ត្រូវជម្លៀសខ្លួនគិតត្រឹមថ្ងៃច័ន្ទ (២៥ ធ្នូ) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ យោងតាមនាយកដ្ឋានសុខុមាលភាពសង្គមរបស់ប្រទេសនេះបានឱ្យដឹងថា អ្នកដែលត្រូវបានជម្លៀសទាំងនោះត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលសម្រាលបន្ទុកទឹកជំនន់ចំនួន ១២១ទីតាំងនៅក្នុងរដ្ឋចំនួនបួន។ជាមួយគ្នានោះដែរ អធិការរងនគរបាលស្រុក ផាសឺ ម៉ាស (Pasir Mas) លោក ស៊ុបនីក អាមីនុដឌីន រ៉ាចាអាបឌុលឡាហ្វ (Supt Nik Aminuddin Raja Abdullah) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទឹកជំនន់ក្នុងរដ្ឋ ខេឡានតាន (Kelantan)។នាយកដ្ឋានឧតុនិយមបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ដោយសារខ្យល់មូសុងឦសាន ដែលជាធម្មតាអូសបន្លាយពីខែតុលា ដល់ខែមីនា ជាមួយនឹងខ្យល់បក់ខ្លាំង និងកំណើនទឹកសមុទ្រដែលរំពឹងទុក នៅក្នុងរដ្ឋភាគខាងជើង និងឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

អង្គការសុខភាពពិភពលោក៖ មន្ទីរពេទ្យ Shifa តំបន់ហ្កាហ្សា «ជាករណីទុក្ខវេទនាទាំងស្រុង»

2023/12/26 11:59:37 am        100
អង្គការសុខភាពពិភពលោក (WHO) និងដៃគូនានា បានទៅសួរសុខទុក្ខ និងផ្តល់គ្រឿងផ្គត់ផ្គង់ដល់មន្ទីរពេទ្យ Al-Shifa និងបានទៅពិនិត្យមើលមន្ទីរពេទ្យចំនួនបីផ្សេងទៀតនៅតំបន់ហ្កាហ្សា តាមក្បួនរថយន្តជាច្រើន ក្នុងពេលមានទិដ្ឋភាពនៃភាពអស់សង្ឃឹម និងសេចក្តីត្រូវការខ្លាំង។យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ធ្លាប់ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា ប៉ុន្តែជម្លោះឥតឈប់ឈរ និងចំនួនអ្នករងរបួសច្រើន បានធ្វើឱ្យសមត្ថភាពមន្ទីរពេទ្យនេះធ្លាក់ចុះខ្សោយ។លោក Sean Casey អ្នកសម្របសម្រួលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានពណ៌នាពីទីកន្លែងកើតហេតុ ដោយនិយាយថា គ្រូពេទ្យ និងគិលានុបដ្ឋាយិកា កំពុងប្រញាប់ប្រញាល់ ខណៈប្រជាជនកំពុងស្រែកយំ ពួកគេត្រូវការឈាមសម្រាប់កូនប្រុសស្រីរបស់ពួកគេដែលអាចនឹងស្លាប់។អ៊ីស្រាអែល បានបដិសេធការដាក់គោលដៅទៅលើជនស៊ីវិល ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅហ្កាហ្សា និងបានចោទប្រកាន់ក្រុមហាម៉ាសថា បានសាងសង់ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន។ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ជាសម្ព័ន្ធមិត្តសកម្មប្រយុទ្ធ ដែលក្រុមទាំងពីរនេះបានស្បថចំពោះការបំផ្លាញអ៊ីស្រាអែល ត្រូវបានគេជឿថាកំពុងចាប់ចំណាប់ថ្នូរជាង ១០០នាក់ក្នុងចំណោម ២៤០ នាក់ដែលពួកគេចាប់ទៅ ក្នុងអំឡុងពេលការវាយសម្រុកចូលកាលពីថ្ងៃទី ៧ ខែតុលា ឆ្លងកាត់ក្រុងនានារបស់អ៊ីស្រាអែល ដែលនៅពេលនោះបានសម្លាប់មនុស្ស ១.២០០ នាក់។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅស៊ីរី សម្លាប់សមាជិកជាន់ខ្ពស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

2023/12/26 11:54:05 am        127
ប្រភពពីសន្តិសុខចំនួនបី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានីដាម៉ាស(Damascus) របស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ប្រភពនានា បានប្រាប់សារព័ត៌មានរ៉យទ័រថា ទីប្រឹក្សាដែលគេស្គាល់ឈ្មោះថា សាយយ៉េត រ៉ាហ្សី មូសាវី(Sayyed Razi Mousavi) ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់។ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានអាក់ខានការផ្សាយព័ត៌មានជាប្រចាំរបស់ខ្លួន ដើម្បីប្រកាសថា លោក Mousavi ត្រូវបានសម្លាប់ ដោយចាត់ទុកលោកថា ជាទីប្រឹក្សាចាស់ទុំបំផុតម្នាក់របស់កងឆ្មាំនេះ នៅក្នុងប្រទេសស៊ីរី។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា ការធ្វើឃាតលោក Mousavi បង្ហាញពីភាពទន់ខ្សោយរបស់អ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Raisi ដែលនិយាយថា ទង្វើនេះគឺជាសញ្ញាមួយបង្ហាញពីការខកចិត្ត និងភាពទន់ខ្សោយរបស់របបអ៊ីស្រាអែល នៅក្នុងតំបន់ ដែលប្រទេសនេះនឹងទទួលនូវទង្វើរដែលខ្លួនបានប្រព្រឹត្ត។ ឆ្មាំបដិវត្តន៍បាននិយាយថា អ៊ីស្រាអែលនឹងរងការលំបាក ចំពោះការសម្លាប់លោក Mousavi ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយត្រីរ បស់កងឆ្មាំបដិវត្តន៍។ ទន្ទឹមនឹងនេះ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានថ្កោលទោសការសម្លាប់លោក Mousavi ថាជា ទង្វើដ៏កំសាក ដោយនិយាយថាលោកបានមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការតស៊ូក្នុងតំបន់ ព្រមទាំងពលរដ្ឋប៉ាឡេស្ទីន និងបុព្វហេតុរបស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM