កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

សន្តិសុខ និង សង្គម

អាជ្ញាធរថៃ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់ នៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា

2023/12/13 12:01:25 pm        421
អាជ្ញាធរថៃ បាននិយាយថា ពួកគេ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាកំណត់ត្រាមួយសម្រាប់ថ្នាំញៀនមេតំហ្វេតាមីនសម្រាប់ប្រទេសថៃ និងធំជាងគេទីពីរ នៅអាស៊ី។នគរបាល បាននិយាយថា គ្រាប់ថ្នាំញៀនទាំងនេះ ត្រូវបានគេដាក់ក្នុងបាវធំៗដឹកតាមរថយន្តដឹកទំនិញមានកង់៦ ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីនគរបាល និងទាហានថៃ កាលពីថ្ងៃអង្គារ (១២ ធ្នូ) នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ ក្នុងខេត្តកានចាណាប៊ូរី (Kanchanaburi) ភាគខាងលិច។ពួកគេ បានបន្ថែមថា បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជិះនៅក្នុងរថយន្តនោះ ត្រូវបានចាប់ខ្លួន។លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការចាប់រឹបអូសលើកទី១ មានថ្នាំញៀនជាង ៥៥លានគ្រាប់ ក្នុងប្រទេសឡាវ នៅជិតតំបន់ត្រីកោណមាស។លោក Douglas បាននិយាយទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធមេតំហ្វេតាមីន ដែលផលិតនៅរដ្ឋសាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូង ដោយបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។

ប្រភព៖ កងកម្លាំងចិន ចូលកាន់តែជិតឆ្នេរកោះតៃវ៉ាន់ ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត មុនការបោះឆ្នោតដ៏សំខាន់

2023/12/13 11:35:14 am        399
មន្ត្រីសន្តិសុខកោះតៃវ៉ាន់បាននិយាយថា យោធារបស់តៃវ៉ាន់បានបណ្ដេញការប៉ុនប៉ងចំនួនបួនដោយកងកម្លាំងចិនដើម្បីចូលទៅជិតតំបន់ដ៏រសើបរបស់កោះនេះ កាលពីខែមុន ជាអ្វីដែលពួកគេមើលឃើញថាជាការបង្កើនយុទ្ធនាការរបស់ចិនក្នុងការបំភិតបំភ័យ អ្នកបោះឆ្នោតមុនការបោះឆ្នោតសំខាន់ៗនៅខែក្រោយ។ មន្ត្រីកោះតៃវ៉ាន់បានព្រមានដដែលៗថា ប្រទេសចិនកំពុងព្យាយាមទាក់ទាញអ្នកបោះឆ្នោតបង្វែរទៅរកបេក្ខជនដែលស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលរបស់ពួកគេបានកំណត់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤ ជាជម្រើសរវាង សន្តិភាព និងសង្រ្គាម ហើយបានជំរុញឱ្យតៃវ៉ាន់បង្កើតជម្រើសត្រឹមត្រូវ។ កោះតៃវ៉ាន់បានត្អូញត្អែរក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនៃការលុកលុយរបស់យោធាចិនជាទៀងទាត់ ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា ព្យាយាមបង្ខំកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ មន្ត្រីសន្តិសុខតៃវ៉ាន់ និងអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បាននិយាយថា ប្រទេសចិនបានបង្កើនបេសកកម្មបែបនេះ មុនពេលការបោះឆ្នោតរបស់តៃវ៉ាន់ ស្របពេលយុទ្ធនាការបានឈានទៅដល់ដំណាក់កាលខ្ពស់។ក្រសួងការពារជាតិចិន និងការិយាល័យកិច្ចការតៃវ៉ាន់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយបានទេ។ នៅពេលធ្វើអត្ថាធិប្បាយលើការបោះឆ្នោតកាលពីកន្លងទៅ ការិយាល័យកិច្ច ដោយការតៃវ៉ាន់បាននិយាយថា ខ្លួនគោរពប្រព័ន្ធសង្គមរបស់តៃវ៉ាន់៕

សារព័ត៌មានWSJ៖ អ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្របញ្វូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

2023/12/13 10:56:36 am        417
សារព័ត៌មានអាមេរិកមួយ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាន The Wall Street បានរាយការណ៍ពីចំណាត់ការនេះ នៅក្នុងអត្ថបទបង្ហោះតាមអនឡាញកាលពីថ្ងៃអង្គារ។ សារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។ ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បាននិយាយថា ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង។ ពួកគេបាននិយាយថា អ៊ីស្រាអែលនៅតែកំពុងវាយតម្លៃឧបករណ៍នៃការប្រើប្រាស់ទឹកសមុទ្រនៅក្នុងផ្លូវក្រោមដីខ្វាត់ខ្វែងដ៏ធំ ដែលលាតសន្ធឹងប្រហែល ៤៨០ គីឡូម៉ែត្រ។ អត្ថបទនេះ បាននិយាយថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភថា ការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹកសាបនៅតំបន់ហ្កាហ្សា។សារព័ត៌មាន ក៏បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលផងដែរ ដែលបាននិយាយថា ពួកគេជឿថាចំណាប់ថ្នូរមួយចំនួនត្រូវបានឃុំខ្លួននៅខាងក្នុងរូងក្រោមដី។ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការរាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា មានការអះអាងត្រូវបានធ្វើឡើងថា ប្រាកដណាស់ គ្មានចំណាប់ថ្នូរនៅក្នុងផ្លូវរូងក្រោមដីណាមួយនោះទេ ប៉ុន្តែលោកមិនដឹងថាជាការពិតឬយ៉ាងណានោះទេ។

អង្គការសុខភាពពិភពលោកតវ៉ា ក្រោយការស្លាប់អ្នកជំងឺអំឡុងបេសកកម្មសង្រ្គោះដែលត្រូវបានកងទ័ពអ៊ីស្រាអែលចាប់ឃុំខ្លួន

2023/12/13 10:52:29 am        371
អង្គការសុខភាពពិភពលោកបានត្អូញត្អែរកាលពីថ្ងៃអង្គារ ១២ ធ្នូ អំពីការឃុំខ្លួនរបស់អ៊ីស្រាអែលនៃក្បួនរថយន្តសង្គ្រោះផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថាអ្នកជំងឺម្នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀសដោយទាហានដែលបានឃុំឃាំង និងបំពានលើបុគ្គលិកអឌ្ឍចន្ទក្រហម។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រមុខអង្គការសុខភពពិភពលោក WHO គឺលោក លោក Tedros Adhanom Ghebreyesus បាននិយាយថាបេសកកម្មដឹកនាំដោយ WHO ដើម្បីនាំយកការផ្គត់ផ្គង់ចូល និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យដែលដំណើរការដោយផ្នែកចុងក្រោយនៅហ្កាហ្សាភាគខាងជើង ត្រូវបានបញ្ឈប់ក្នុងទិសដៅទាំងទៅទាំងមក ដោយកងទ័ពអ៊ីស្រាអែល។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នករបួសធ្ងន់១៩នាក់ដែលក្រុមការងារនេះកំពុងព្យាយាមជួយសង្គ្រោះបានស្លាប់នៅតាមផ្លូវដោយសារតែការឃុំខ្លួន ។ បុគ្គលិកអឌ្ឍចន្ទក្រហមម្នាក់ត្រូវបាននាំខ្លួនចេញពីក្បួន ដោយការវាយដំនិងបង្កការរំខាន មុនពេលត្រូវបានបញ្ជូនចេញប៉ុន្មានម៉ោងក្រោយមកដោយជើង ដោយគ្មានសម្លៀកបំពាក់ និងគ្មានស្បែកជើង ដោយដៃរបស់បុគ្គលិករូបនោះនៅតែត្រូវគេចងព័ទ្ធទៅក្រោយខ្នង។ លោក Tedros បាននិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការត្រួតពិនិត្យ និងការឃុំឃាំងបុគ្គលិកសុខាភិបាល ដែលធ្វើអោយជីវិតអ្នកជំងឺប្រឈមគ្នាថ្នាក់ខ្លាំងស្រាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។បេសកកម្មកាលពីថ្ងៃសៅរ៍បានជម្លៀសអ្នកជំងឺធ្ងន់ធ្ងរ និងការផ្គត់ផ្គង់ផ្នែកវះកាត់ដើម្បីបំពេញតម្រូវការសម្រាប់មនុស្ស ១.៥០០ នាក់នៅឯមន្ទីរពេទ្យ Al-Ahli ជាមន្ទីរពេទ្យចុងក្រោយដែលនៅតែដំណើរការដោយផ្នែកនៅពាក់កណ្តាលភាគខាងជើងនៃ តំបន់ហ្កាហ្សាស្រ្ទីប៕

ជនអន្តោប្រវេសន៍ច្រើននាក់ រង់ចាំឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្នក្នុងរដ្ឋអារីហ្សូណា

2023/12/13 10:49:28 am        371
ជនអន្តោប្រវេសន៍ជាច្រើន កាលពីថ្ងៃអង្គារ បានរង់ចាំដំណើរការ និងឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ជញ្ជាំងព្រំដែននៅរដ្ឋអារីហ្សូណា ចូលទៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗគ្នា នៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន ត្រូវបានគេមើលឃើញនៅជិតទីក្រុងព្រំដែន លូកេវីល(Lukeville) ដោយមកប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ឬដើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលនានា។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុង Lukeville មានភាពពេញនិយមក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានបំណងឆ្លងព្រំដែនពីប្រទេសម៉ិកស៊ិក ចូលកាន់សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យអជ្ញាធរពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់។

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់ក្រុមហ៊ូធី កំពុងបង្កអស្ថិរភាព ទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ

2023/12/13 10:46:47 am        383
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយមីស៊ីលស៊ីបគោលដៅដោយក្រុម ហ៊ូធីនៅយេម៉ែន ទៅលើនាវាដឹកប្រេងពាណិជ្ជរបស់ប្រទេសន័រវ៉េស កំពុងបង្កអស្ថិរភាព និងទាមទារឱ្យមានដំណោះស្រាយអន្តរជាតិ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពដែលយើងបានឃើញធ្វើឡើងដោយកងកម្លាំងហ៊ូធីទាំងនេះ កំពុងបង្កអស្ថិរភាព វាមានគ្រោះថ្នាក់ និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ។លោក Ryder បាននិយាយថា ដូច្នេះ នេះជាបញ្ហាអន្តរជាតិ ដែលទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ និងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ រួមទាំងទៅកាន់ប្រទេសអ៊ីស្រាអែល កាតា និងប្រទេសបារ៉ែន។ក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានវាយប្រហារនាវាដឹកប្រេង STRINDA ដោយមីស៊ីល ក្នុងការតវ៉ាប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។

ការប៉ះទង្គិចគ្នា ក្នុងសភាប្រចាំតំបន់នៅប្រទេសម៉ិកស៊ិកភាគខាងជើង

2023/12/13 10:43:54 am        236
វីដេអូ បានបែកធ្លាយនៃការប៉ះទង្គិចគ្នានៅអគារសភាប្រចាំតំបន់របស់ប្រទេសម៉ិកស៊ិក ខណៈអ្នកគាំទ្រគណបក្សកាន់អំណាច បានព្យាយាមរំខានដល់ការងាររបស់សភា។ ឧបទ្ទវហេតុ ដែលបានកើតឡើង ចាប់ផ្តើម នៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ មូវីមៀនតូ ស៊ីអ៊ូដាដាណូ(Movimiento Ciudadano) បានបង្ខំឲ្យពួកគេទៅកាន់ជាន់អគារសភាប្រចាំតំបន់ នូអ៊ីវ៉ូ លីអុង(Nuevo Leon) ដើម្បីរារាំងសម័យប្រជុំមិនឲ្យបន្តទៅមុខ។សារធាតុដូចជាផ្សែងធូលី ត្រូវបានប្រើប្រាស់ដើម្បីបំបែកហ្វូងមនុស្ស ខណៈសកម្មជនបានបដិសេធមិនចាកចេញ និងចោមរោមសមាជិកសភា។ គណបក្ស Movimiento Ciudadano ឬចលនាពលរដ្ឋ គឺជាគណបក្សរបស់អភិបាលរដ្ឋ ប៉ុន្តែគណបក្សប្រឆាំងគ្រប់គ្រងសភា។គោលបំណងនៃសម័យប្រជុំ គឺដើម្បីតែងតាំងអភិបាលតំបន់ Nuevo Leon បណ្តោះអាសន្ន ជំនួសលោក Samuel Garcia ដែលបានចាកចេញពីតំណែងដើម្បីឈរឈ្មោះជាមួយគណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។

អ៊ីស្រាអែលអះអាងថា សាកសពចំណាប់ថ្នូរ២នាក់ ត្រូវបានរកឃើញ នៅតំបន់ហ្កាហ្សា

2023/12/13 10:38:27 am        267
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរពីរនាក់ នៅតំបន់ហ្កាហ្សា ហើយពួកគេ ត្រូវបានគេនាំយកទៅអ៊ីស្រាអែលវិញ កាលពីថ្ងៃអង្គារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា អ្នកទាំងពីរ ត្រូវបានគេកំណត់អត្តសញ្ញាណថា Eden Zakaria មានវ័យ ២៧ឆ្នាំ និង Ziv Dado មានវ័យ ៣៦ឆ្នាំ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នាង Zakaria គឺនៅក្នុងពិធីបុណ្យប្រគុំតន្ត្រី នៅ ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានរងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកទៅលើទីតាំងនោះ។ សេចក្តីថ្លែងការណ៍ បាននិយាយថា លោក Dado ដែលជាទាហាន នៅក្នុងយោធាអ៊ីស្រាអែល គឺជាអ្នកត្រួតពិនិត្យផ្នែកភ័ស្តុភា នៅក្នុងកងវរសេនាតូចលេខ៥១ នៃកងពលតូច Golani ហើយត្រូវបានគេចាប់ធ្វើជាចំណាប់ថ្នូរ ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។កងកម្លាំងការពារអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ទាហានបម្រុងពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការយោធា ដែលអាចឲ្យសាកសព ត្រូវបានរកឃើញ។ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ក្នុងអំឡុងពេលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន មុនពេលបទឈប់បាញ់ បានបញ្ចប់ ហើយការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញ។ កិច្ចព្រមព្រៀងដែលបានចរចាដោយមានជំនួយពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវបានកំណត់ដំបូងថា នឹងមានរយៈពេល ៤ថ្ងៃ ប៉ុន្តែត្រូវបានពន្យារដល់ ៧ថ្ងៃ។

លោក Netanyahu ព្រមានពីការចាប់ផ្តើមនៃទីបញ្ចប់សម្រាប់ក្រុមហាម៉ាស និងជំរុញឱ្យចុះចាញ់

2023/12/12 02:02:03 pm        101
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ចុះចាញ់ដោយនិយាយថានេះគឺជា «ការចាប់ផ្តើមនៃទីបញ្ចប់» សម្រាប់អង្គការនេះ ដែលអ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចភាគច្រើនបានកំណត់ថាជាក្រុមភេរវកម្ម។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា យើងទទួលស្គាល់ថាវានឹងត្រូវការពេលវេលា ប៉ុន្តែការកើនឡើងនៃចំនួនយុទ្ធជនហាម៉ាសដែលចុះចាញ់ បានបង្ហាញពីជំនោរនៃសង្គ្រាមដែលកំពុងផ្លាស់ប្ដូរស្ថានការណ៍។លោក ណេតាន់យ៉ាហ៊ូ បាននិយាយ «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភេរវករហាម៉ាសរាប់សិបនាក់បានចុះចាញ់នឹងកងកម្លាំងរបស់យើង។ ពួកគេបានដាក់អាវុធចុះ ហើយប្រគល់ខ្លួនឲ្យទាហានដ៏មានវីរភាពរបស់យើង។ នេះនឹងត្រូវការពេលវេលា ហើយសង្រ្គាមនៅតែបន្ត ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃចុងបញ្ចប់នៃក្រុមហាម៉ាស»។ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងខណៈឧត្តមសេនីយរបស់កងពលតូចការពារអ៊ីស្រាអែលដែលចូលនិវត្តន៍ លោក អាម៊ឺ អាវីវី (Amir Avivi) បាននិយាយថា អ៊ីស្រាអែលជិតទទួលបានការគ្រប់គ្រងនៅតំបន់ហ្កាហ្សា ភាគខាងជើងទាំងមូល ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែបន្តនៅភាគខាងត្បូង នៅក្នុងតំបន់នេះ និងជុំវិញទីក្រុងខាន់ យ៉ូនីស (Khan Younis)។អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងភាគកណ្តាលហ្កាហ្សាពេញមួយយប់ ដោយបានវាយប្រហារជំរំភៀសខ្លួនក្នុងចំណោមគោលដៅផ្សេងទៀតគឺជំរំជន ន ម៉ាហ្កាហ្ស៊ី (Maghazi) និងជំរំ នុសៃរ៉ាត (Nuseirat)។ ការវាយប្រហារតាមអាកាសនេះក៏បានវាយប្រហារទៅលើលំនៅដ្ឋាននៅភាគខាងលិចនៃទីក្រុងព្រំដែនរ៉ាហ្វាហ្វ និងនៅក្នុងសង្កាត់កណ្តាលនៃទីក្រុង ដែលត្រូវបានកំណត់ថាជាតំបន់ «សុវត្ថិភាព»៕

វេជ្ជបណ្ឌិតអ៊ីស្រាអែល៖ ចំណាប់ថ្នូរ ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន និងធ្វើបាប នៅតំបន់ហ្កាហ្សា

2023/12/12 01:30:09 pm        112
អ្នកជំនាញម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនចូលទៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យពួកគេនៅស្ងៀមក្នុងការជាប់ឃុំឃាំង និងទទួលរងការរំលោភបំពានផ្លូវចិត្ត និងផ្លូវភេទ។លោកស្រី Renana Eitan ប្រធានផ្នែកចិត្តសាស្រ្តនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Tel Aviv Sourasky-Ichilov បាននិយាយថា៖«ខ្ញុំមិនដែលឃើញអ្វីដូចនេះទេ ក្នុងរយៈពេល២០ឆ្នាំនៃការព្យាបាលជនរងគ្រោះដែលរបួសធ្ងន់ធ្ងរ»។លោកស្រី បានបន្ថែមថា៖ «រំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទលើចំណាប់ថ្នូរទាំងនេះ ដែលបានកើតឡើងនេះ គឺគួរឲ្យខ្លាចណាស់»។ «យើងត្រូវសរសេរសៀវភៅសិក្សាឡើងវិញ»។មជ្ឈមណ្ឌលនេះ បានទទួលអតីតចំណាប់ថ្នូរចំនួន ១៤នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស ដែលមួយចំនួន បានរាយការណ៍ថា ត្រូវបានគេឲ្យប្រើប្រាស់គ្រឿងញៀន រួមទាំងអ្វីដែលគ្រូពេទ្យជឿថាជាថ្នាំជួយឲ្យដេកលក់ (benzodiazapines) ដែលជាប្រភេទថ្នាំជំនួយដល់ការធ្លាក់ទឹកចិត្ត ដែលរួមមានដូចជាថ្នាំសណ្តំ(Valium)ជាដើម។លោកស្រី បានបន្ថែមថា៖«ពួកគេចង់គ្រប់គ្រងកុមារ ហើយជួនកាលវាពិបាកក្នុងការគ្រប់គ្រងកុមារតូចៗ ក្មេងជំទង់ ហើយពួកគេដឹងថា ប្រសិនបើឲ្យពួកគេប្រើប្រាស់គ្រឿងញៀន ពួកគេ នឹងត្រូវ​ស្ងប់ស្ងៀម​។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»
04/30/2026 08:04 PM
អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង
04/30/2026 07:04 PM
ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់
04/30/2026 07:04 PM
ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei
04/30/2026 07:04 PM
ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន
04/30/2026 07:04 PM