ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនកំពុងដំណើរការជម្លៀសមនុស្សពីមន្ទីរពេទ្យចំនួន ៣ នៅហ្កាហ្សា

2023/11/22 11:27:26 am        107
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា ថាមន្ទីរពេទ្យចំនួនបីនៅហ្កាហ្សាភាគខាងជើងដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ បានស្នើសុំជំនួយក្នុងការជម្លៀសអ្នកជំងឺ ហើយផែនការនោះកំពុងដំណើរការ ដោយបង្ហាញការសោកស្តាយ ដែលការធ្វើបែបនេះ នឹងប្រៀបបានទៅនឹងប្លន់យកជីវិតមនុស្ស។ មន្ទីរពេទ្យនានាបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមន្ទីរពេទ្យទាំងអស់ក្នុងតំបន់ឡោមព័ទ្ធនៅភាគខាងជើង បានឈប់ដំណើរការ ទោះបីជានៅតែបន្តផ្ដល់ជម្រកសម្រាប់អ្នកជំងឺមួយចំនួនដែលមិនអាចភៀសខ្លួន និងផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋហ្កាហ្សាក៏ដោយ។អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក គ្រីស្ទាន លីនមីយ័រ (Christian Lindmeier) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា មន្ទីរពេទ្យភាគខាងត្បូងផ្ទុកពេញដោយអ្នកជំងឺ និងកំពុងជួបការខ្វះខាតខ្លាំង ហើយសំណើសុំជម្លៀសចេញមកពីបុគ្គលិកមន្ទីរពេទ្យដែលភ័យខ្លាចដល់អាយុជីវិតរបស់ពួកគេ។លោកបាននិយាយថា មន្ទីរពេទ្យទាំងបីនោះគឺមន្ទីរពេទ្យអាល់ស៊ីហ្វា (Al Shifa) ដែលទារកមួយក្រុមត្រូវបានជួយសង្គ្រោះរួចហើយ មន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យអាល់អាលី (Al Ahli)។លោកនិយាយថា ករណីជំងឺរាគលើកុមារអាយុក្រោម ៥ ឆ្នាំបានកើនឡើងដល់ ១០ ដង មុនពេលផ្ទុះជម្លោះ ។ ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា ទទួលបានទឹកត្រឹមតែ ចន្លោះ១ទៅ៣ លីត្រក្នុងមួយថ្ងៃ ពោលគឺទាបជាងកម្រិតស្ដង់ដារអន្តរជាតិសម្រាប់គ្រាអាសន្ន៕

កងកម្លាំងអាមេរិក ធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅអ៊ីរ៉ាក់

2023/11/22 11:23:35 am        118
មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហាចំនួនពីរលើក នៅក្នុងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលនេះជាការឆ្លើយតបជាសាធារណៈលើកដំបូងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ចំពោះការវាយប្រហារថ្មីៗជាច្រើនប្រឆាំងនឹងទាហានរបស់ខ្លួន នៅក្នុងតំបន់នេះ។រហូតមកដល់សប្តាហ៍នេះ សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុងការសងសឹកនៅអ៊ីរ៉ាក់ ដោយសារតែស្ថានការណ៍នយោបាយមានភាពស្មុគស្មាញ នៅទីនោះ។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia Al-Sudani) បានកម្រិតគ្រប់គ្រងលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលការគាំទ្ររបស់ពួកគេ លោកត្រូវការ ដើម្បីទទួលបានអំណាច កាលពីមួយឆ្នាំមុន ហើយដែលឥឡូវនេះ បង្កើតប្លុកដ៏មានឥទ្ធិពលមួយ នៅក្នុងក្រុមចម្រុះគ្រប់គ្រងរបស់លោក។យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ បានកំណត់គោលដៅទីតាំងចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«ការវាយប្រហារនេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះដោយអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់»។

UNHCR៖ ជំរុញការនិរទេស បង្កឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងចំណោមជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅប៉ាគីស្ថាន

2023/11/22 11:20:37 am        113
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបង្ហាញការព្រួយបារម្ភចំពោះគ្រោះថ្នាក់រីករាលដាលនៅក្នុងសហគមន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរកំពុងធ្វើការស្វែងរកដើម្បីប្រមូលផ្តុំ និងបណ្តេញចេញជនបរទេសដែលគ្មានឯកសារ។កាលពីខែមុន ទីក្រុង Islamabad បានប្រកាសថា ទីក្រុងនឹងបណ្តេញចេញជនភៀសខ្លួនគ្មានឯកសារជាងមួយលាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ក្នុងពេលមានជម្លោះជាមួយទីក្រុងKabul ជុំវិញការចោទប្រកាន់ថា ទីក្រុងនេះផ្តល់ទីជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប្រទេសប៉ាគីស្ថាន។ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី ១ ខែតុលា។ ប្រទេសប៉ាគីស្ថាននិយាយថា ជនភៀសខ្លួនមានឯកសារត្រូវបានលើកលែង ប៉ុន្តែស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ទោះបីជាជនភៀសខ្លួនមានឯកសារត្រឹមត្រូវក៏ដោយ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ។ លោកស្រី Philippa Candle អ្នកតំណាងប្រចាំប្រទេសប៉ាគីស្ថានរបស់អង្គការ UNHCR បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «សេចក្តីប្រកាស និងសកម្មភាពតាមដាន រួមទាំងរបាយការណ៍នៃការបំភិតបំភ័យធ្វើឡើងដោយអាជ្ញាធរតំបន់ និងការបណ្តេញចេញដោយម្ចាស់ទឹកដី បានធ្វើឱ្យមានការភ័យខ្លាច។ លោកស្រី បាននិយាយសារជាថ្មីថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថាន គួរតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយប្រទេសប៉ាគីស្ថាន គួរតែកំណត់អត្តសញ្ញាណបុគ្គលងាយរងគ្រោះដែលត្រូវការ ការការពារពីអន្តរជាតិ។ ប្រទេសប៉ាគីស្ថាន បានបន្តប្រតិបត្តិការស្វែងរកនៅក្នុងទីក្រុងនានា ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជនភៀសខ្លួន ដែលភាគច្រើនបានមករស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប្រធានាធិបតីចិន អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងដោះលែងចំណាប់ថ្នូរ ក្នុងសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់

2023/11/22 11:15:22 am        149
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំស៊ីវិលទាំងអស់និងមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ខណៈលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរបស់មេដឹកនាំប្រទេស BRICS ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បានឲ្យដឹងថា លោក Xi និយាយថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នានិងអរិភាព បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលដាក់គោលដៅទៅលើជនស៊ីវិល ហើយដោះលែងអ្នកជាប់ឃុំស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការរងទុក្ខកាន់តែច្រើន។ លោក ពុំបានធ្វើការបញ្ជាក់ច្បាស់ការនិយាយយោងទៅរកចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាសកាលពីខែមុន និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឃុំឃាំងខ្លួននោះទេ។ លោក Xi បានអំពាវនាវឱ្យមាន «សន្និសីទសន្តិភាពអន្តរជាតិ» ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Xi និយាយថា «នឹងមិនអាចមានសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនោះទេ នៅមជ្ឈិមបូព៌ាបើគ្មានដំណោះស្រាយត្រឹមត្រូវចំពោះបញ្ហារបស់ប៉ាឡេស្ទីន។ «ប្រទេសចិន អំពាវនាវឲ្យមានការកោះប្រជុំនៅសន្និសិទសន្តិភាពអន្តរជាតិមួយដែលមានសិទ្ធិអំណាចជាងនេះ ក្នុងការកសាងការឯកភាពអន្តរជាតិសម្រាប់សន្តិភាព»។ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ចុងក្រោយនេះ ប្រទេសចិនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញកិច្ចចរចាសន្តិភាព និងបទឈប់បាញ់ ហើយទីក្រុងប៉េកាំង បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា ហើយនឹងបន្តធ្វើបែបនេះទៀត។

ពិធីបុណ្យអុំទូក អកអំបុកឆ្នាំនេះ ស្នងការរាជធានីភ្នំពេញត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព

2023/11/22 10:42:46 am        215
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀត​ដើម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែល​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូក និង​កីឡាអុំទូកមានការកើនឡើង។បន្ទាប់ពីពិធីបុណ្យនេះបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ​និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​លោកមេបញ្ជាការដឹកនាំគោលដៅ​ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅ​ជាក់ស្តែង​ដែល​ត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការ​ប្រើប្រាសកម្លាំង ​មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍​ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។ឧត្តមសេនីយ៍ឯក ស្នងការ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅ​តំបន់ប្រារព្ធពិធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ត្រៀមកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ​ដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មកលេងកម្សាន្តឱ្យសប្បាយរីករាយ។គោលដៅវេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹង និងចេញដោះស្រាយ​នៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ ។ ត្រូវមានចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​មិនអនុញ្ញាតឱ្យមធ្យោបាយ​ចូលក្នុងតំបន់ប្រារព្ធ​ពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ។ ត្រូវដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង ៦ខ្សែ ដោយត្រូវសហការល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ធ្វើយ៉ាង​ណាឲ្យពិធីប្រព្រឹត្តិទៅបានល្អប្រសើរ ៕ តារាវុទ្ធី

មនុស្សម្នាក់ស្លាប់ និងបីនាក់របួសក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart រដ្ឋ Ohio សហរដ្ឋអាមេរិក

2023/11/21 01:43:27 pm        128
មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart ក្នុងរដ្ឋ អូហាយអូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះបើយោងតាមទូរទស្សន៍ WHIO បានរាយការណ៍ដោយសំអាងដល់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុ និងអ្នកនាំពាក្យមន្ទីរពេទ្យ។នគរបាលនៅទីក្រុង បៀវើក្រិក (Beavercreek) រដ្ឋ អូហាយអូ បាននិយាយថា ពួកគេកំពុងប្រតិបត្តិការឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ហើយថា មិនមានការគំរាមកំហែងដល់សាធារណជនទៀតទេ។ ទីក្រុង បៀវើក្រិក គឺជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតនៃទីក្រុងដេតុន (Dayton)។ អគារហាងទំនិញនោះត្រូវបានសម្អាត និងធានាសុវត្ថិភាព ហើយ «មិនមានការគំរាមកំហែងសកម្មនោះទេនៅពេលនេះ» នេះបើតាមនគរបាលបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីជនរងគ្រោះដែលអាចកើតមាននោះទេ។សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែង។ សាក្សីម្នាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានពណ៌នាអ្នកបាញ់ប្រហារថាជា «បុរសជនជាតិស្បែកស ហើយខ្ពស់» ដែលកាន់កាបូបទាហាន។ នគរបាលបាននិយាយថា ពួកគេនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតជុំវិញបញ្ហានេះ៕

ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០នាក់ បានវិលត្រឡប់មកកាន់មាតុភូមិពីប៉ាគីស្ថាន បន្ទាប់ពីមានការបង្ក្រាបលើជនអន្តោប្រវេសន៍

2023/11/21 01:29:32 pm        92
អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០ នាក់ បាន ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីការបង្ក្រាបដែលកំពុងបន្តលើជនបរទេសខុសច្បាប់ នៅក្នុងប្រទេសនេះ។លោក Zabihullah Mujahid អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងប្រទេស អាហ្វហ្គានីស្ថាន បានបញ្ជាក់ពីចំនួននេះ ហើយបានប្រាប់សារព័ត៌មានAP ថា ភាគច្រើន បាននិងកំពុងប្រើប្រាស់ច្រកព្រំដែន Torkham និង Spin Boldak ដើម្បីត្រឡប់ទៅផ្ទះវិញ។ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧ លាននាក់ បានរស់នៅក្នុងប្រទេសប៉ាគីស្ថាន នៅពេលដែលអាជ្ញាធរ បានប្រកាសពីការបង្រ្កាបទូទាំងប្រទេស ដោយនិយាយថា អ្នកណាម្នាក់ដែលគ្មានឯកសារត្រឹមត្រូវត្រូវចាកចេញពីប្រទេសត្រឹមថ្ងៃទី៣១ ខែតុលា បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ាគីស្ថាន បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ១,៤ លាននាក់ផ្សេងទៀតដែលបានចុះឈ្មោះជាជនភៀសខ្លួន មិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះមានតែមនុស្ស ដែលគ្មានឯកសារត្រឹមត្រូវប៉ុណ្ណោះ ដែលត្រូវគេស្វែងរក។នៅទសវត្សរ៍ឆ្នាំ១៩៨០ ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ប៉ាគីស្ថានក្នុងអំឡុងពេលដែលសូវៀតកាន់កាប់ប្រទេសរបស់ពួកគេ។ តួលេខ បានកើនឡើង បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។

អ្នកបើករថយន្តដឹកទំនិញប៉ូឡូញ នៅតែបដិសេធមិនឲ្យឆ្លងកាត់ទំនិញសំខាន់ៗទៅកាន់អ៊ុយក្រែនរួមទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ជំនួយ

2023/11/21 01:21:41 pm        138
អនុរដ្ឋមន្ត្រីទទួលបន្ទុកសហគមន៍ ដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន លោក Serhiy Derkach បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា រថយន្តដឹកទំនិញប៉ូឡូញដែលបិទចរាចរណ៍នៅព្រំដែន នៅតែរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេង មិនឲ្យចូលអ៊ុយក្រែន។លោក បាននិយាយថា ការអះអាងពីភាគីប៉ូឡូញថា ជំនួយមនុស្សធម៌ និងរថយន្តដឹកឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដោយគ្មានឧបសគ្គ មិនមែនជាការពិតនោះទេ។លោក Derkach បាននិយាយថា៖«យើងបានកត់ត្រាករណីជាច្រើននៃរថយន្តដឹកប្រេង និងជំនួយមនុស្សធម៌ ដែលចតជាច្រើនជួរ នៅតាមបណ្តោយដងផ្លូវ»។មន្ត្រីអ៊ុយក្រែន បាននិយាយថា ព័ត៌មានអំពីករណីទាំងនេះ កំពុងត្រូវបានបញ្ជូនទៅកាន់សហសេវិកជនជាតិប៉ូឡូញពីក្រសួងរបស់ពួកគេ។លោក Derkach បានបន្តទៀតថា៖យើងកំពុងរំពឹងថា នឹងមានចម្លើយអំពីរបៀបដែលវាទាក់ទងទៅនឹង (ការអះអាង)អំពីការឆ្លងកាត់នៃទំនិញបែបនេះដោយគ្មានឧបសគ្គ»។

មនុស្សជាង ១៤.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/21 12:18:59 pm        103
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត មានលើសពី ១៤.៧០០នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា មនុស្សជាង ១៣.៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មករួមទាំងកុមារជាង ៥.៦០០ នាក់ និងស្ត្រីជាង ៣.៥៥០ នាក់។នៅតំបន់ វេស ប៊ែង មនុស្សជាង ២១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអាទិត្យ ហើយជាង ២.៨០០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត។ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃច័ន្ទ ថាយ៉ាងហោចណាស់មនុស្ស ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះដែលកំពុងបន្តនេះ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនជិត ៩០ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅទីតាំងយ៉ាងហោចណាស់ចំនួន ១៥៤កន្លែង នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)៕

សមាជិកបក្សប្រឆាំងនៅប្រទេសអាល់បានី តវ៉ាគម្រោងថវិកាក្នុងសភាដោយប្រើគ្រាប់បែកផ្សែង និងដុតភ្លើង

2023/11/21 12:15:46 pm        67
សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងរបស់ប្រទេសអាល់បានី បានបំផ្ទុះគ្រាប់បែកផ្សែង និងបានដុតភ្លើងហើយពន្លត់វិញភ្លាមៗនៅកណ្តាលសភា កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ដោយបរាជ័យក្នុងការបញ្ឈប់សភាពីការបោះឆ្នោតលើគម្រោងថវិកា ឆ្នាំ២០២៤ ។បណ្ដាសមាជិកសភាបានដាក់កៅអីគរលើគ្នានៅកណ្តាលសភា ហើយក្នុងបន្ទប់ពោរពេញដោយផ្សែងក្រហម បៃតង និងពណ៌ស្វាយ ខណៈសន្តិសុខបានរារាំងក្រុមអ្នកតវ៉ាពីអាសនៈនាយករដ្ឋមន្ត្រី លោក អេឌី រ៉ាម៉ា (Edi Rama)។ មេដឹកនាំតាមជាក់ស្ដែងរបស់បក្សប្រឆាំង លោក សាលី បឺរីសា (Sali Berisha) ដែលជាអតីតនាយករដ្ឋមន្ត្រី បានចោទប្រកាន់រដ្ឋាភិបាលអាល់បានី ថាបានព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅក្នុងសភា ជាទីដែលគណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី រ៉ាម៉ា មានសំឡេងភាគច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំ​មានជនជាតិ​ថៃច្រើន​ជាង​៥ភាគរយ​ចូល​មើល និង​Comment ប៉ុន្តែខ្ញុំឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»
08/10/2025 07:08 PM
ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានផ្ទុះឡើងយ៉ាងក្ដៅគគុកនៅទូទាំងចក្រភពអង់គ្លេស
08/10/2025 05:08 PM
ហ្វូងមនុស្សជិត ១ម៉ឺននាក់ ចេញតវ៉ាប្រឆាំងគម្រោងសង់ស្ពានវែងជាងគេលើពិភពលោកពីកោះស៊ីស៊ីលី ទៅអ៊ីតាលី
08/10/2025 05:08 PM
យោធាកូរ៉េខាងត្បូង ថយចុះ ២០% ក្នុងពេល ៦ឆ្នាំ ដោយសារចំនួនប្រជាជនបុរសធ្លាក់ចុះយ៉ាងគំហុក
08/10/2025 05:08 PM
ចំហេះព្រៃបានឆាបឆេះពាសពេញអឺរ៉ុបខាងត្បូង ស្របពេលមានសីតុណ្ហភាពក្ដៅគគុក
08/10/2025 05:08 PM
អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក
08/10/2025 05:08 PM
PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (3:00PM, August 10, 2025)
08/10/2025 05:08 PM
យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ
08/10/2025 04:08 PM
កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ
08/10/2025 04:08 PM
អ៊ុយក្រែន និងអឺរ៉ុប ដាក់សំណើបទឈប់បាញ់ប្រឆាំងតបនឹងលក្ខខណ្ឌរបស់រុស្ស៊ី ដែលស្នើឱ្យបោះបង់ទឹកដី
08/10/2025 03:08 PM