ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

នគរបាលប៉ាគីស្ថាន ស្រាវជ្រាវរកជនជាតិអាហ្វហ្កានីស្ថានគ្មានឯកសារ ខណៈការបណ្ដេញនៅតែបន្ត

2023/11/22 12:33:41 pm        88
នៅក្នុងទីក្រុងកំពង់ផែ ការ៉ាជី (Karachi) ភាគខាងត្បូង ជាទីដែលជនជាតិអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់រស់នៅ នគរបាលកាលពីថ្ងៃអង្គារទី២១ វិច្ឆិកា បានឆែកឆេរ ពីផ្ទះមួយទៅផ្ទះមួយនៅក្នុងជំរំជនភៀសខ្លួន រួមជាមួយក្រុមមន្ត្រីអាជ្ញាធរគ្រប់គ្រងទិន្នន័យជាតិ។ ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីខែមុន បានប្រកាសថាខ្លួននឹងបណ្ដេញជនភៀសខ្លួនគ្មានឯកសារជាង១លាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្កានីស្ថាន ស្របពេលមានជម្លោះជាមួយទីក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ប្រទេសអាហ្វហ្គានីស្ថាន ថាបានផ្ដល់ជម្រកដល់ក្រុមសម្មប្រយុទ្ធប្រឆាំងប្រទេសប៉ាគីស្ថាន ។ជនជាតិអាហ្វហ្គានីស្ថាន ជាង៣៧០.០០០នាក់ បានរត់គេចចូលទៅក្នុងប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ខែតុលាមក។ នៅក្នុងតំបន់មួយស្ថិតនៅលើទីឋានដាច់ស្រយាលនានានៃទីក្រុងនេះ ជំរំលំនៅឋានគ្មានរបៀបរាបរយមួយ ដែលមានខ្ទមតូចៗរាប់រយ ត្រូវបានក្រុមមន្ត្រីគោះទ្វារស្នើសុំបង្ហាញអត្តសញ្ញាណប័ណ្ណ ដែល ត្រូវបានពិនិត្យដោយម៉ាស៊ីនថេប្លេត អេឡិចត្រូនិក (electronic tablets)។ ប្រជាពលរដ្ឋ មានចិត្តស្ទាក់ស្ទើរ និង ហាក់មិនពេញចិត្តនឹងការឆែកឆេរនេះ បានអនុញ្ញាតឲ្យនគរបាលស្រី ចូលក្នុងផ្ទះរបស់ពួកគេ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់ស្ត្រី និងកុមារផងដែរ។ គ្មានការទាស់ទែងគ្នា ណាមួយកើតឡើងទេ ហើយក្រុមអ្នកស្រាវជ្រាវ ទាំងនោះ ពុំបានប្រើប្រាស់កម្លាំងនោះឡើយ និងបានប្រគល់អត្តសញ្ញាណប័ណ្ណជូនពួកគេវិញក្រោយត្រួតពិនិត្យ។ ពលរដ្ឋអាហ្វហ្គានីស្ថារាប់ពាន់នាក់ បានរត់គេចចូលទៅលាក់ខ្លួនក្នុងរូងក្រោមដី ក្នុងប្រទេសប៉ាគីស្ថាន ព្រោះបារម្ភពីការនិរទេសទៅប្រទេសកំណើតពួកគេវិញ ដោយនិយាយថាពួកគេបារម្ភពីជីវិតរស់នៅ ប្រសិនប្រើពួកគេវិលទៅកាន់អាហ្វហ្គានីស្ថានវិញ ដែលបច្ចុបន្នគ្រប់គ្រងដោយចលនាអ៊ីស្លាមតាលីបង់ ក្រោយដកកងទ័ពបរទេសចេញ យ៉ាងប្រញាប់ប្រញាល់ និងចលាចល កាលពីឆ្នាំ២០២១ ដឹកនាំដោយសហរដ្ឋអាមេរិក៕

អាស៊ែបៃហ្សង់៖ បារាំង កំពុងក្រាលផ្លូវសម្រាប់សង្គ្រាមថ្មីក្នុងតំបន់ ដោយការផ្គត់ផ្គង់អាវុធដល់អាមេនី

2023/11/22 12:26:47 pm        123
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) បានចោទប្រកាន់ប្រទេសបារាំង កាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា បានបង្កើតលក្ខខណ្ឌសម្រាប់សង្រ្គាមថ្មីមួយនៅតំបន់កូកាសខាងត្បូង ដោយផ្គត់ផ្គង់អាវុធដល់ប្រទេសអាមេនី។ លោក អាលីយេវ បានប្រើសុន្ទរកថានៅក្នុងសន្និសិទស្តីពីការកាត់អាណានិគមនៅទីក្រុងបាគូ ដើម្បីបង្ហាញពីទិដ្ឋភាពដ៏អាក្រក់ប្រឆាំងនឹងប្រទេសបារាំង ដែលបាននិយាយកាលពីខែមុនថា ខ្លួនបានយល់ព្រមលើកិច្ចសន្យាថ្មីដើម្បីផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍យោធាដល់អាមេនី។លោក អាលីយេវ បាននិយាយថា «ប្រទេសបារាំង មិនត្រឹមតែកំពុងធ្វើឱ្យមានអស្ថិរភាពដល់អតីតអាណានិគម និងអាណានិគមបច្ចុប្បន្នរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យដល់តំបន់របស់យើងផងដែរ គឺតំបន់កូកាសខាងត្បូងទាំងមូល ដោយគាំទ្រដល់និន្នាការផ្តាច់ខ្លួន និងចលនាបំបែកខ្លួន។ តាមរយៈការផ្គត់ផ្គង់អាវុធដល់អាមេនី បារាំងអនុវត្តគោលនយោបាយយោធានិយម លើកទឹកចិត្តកងកម្លាំងប្រយុទ្ធនៅក្នុងប្រទេសអាមេនី ព្រមទាំងក្រាលផ្លូវសម្រាប់ការចាប់ផ្តើមនៃសង្រ្គាមថ្មីនៅក្នុងតំបន់ផងដែរ»។អាមេនី និងអាស៊ែបៃហ្សង់ បានប្រយុទ្ធគ្នាក្នុងសង្រ្គាមចំនួនពីរ ក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែលោក អាលីយេវ បានទទួលជ័យជម្នះដ៏ធំមួយនៅក្នុងខែកញ្ញា ដោយការដណ្តើមយកការគ្រប់គ្រងតំបន់ការ៉ាបាក់ នៃប្រទេសអាស៊ែបៃហ្សង់ ឡើងវិញ ជាទីដែលជនជាតិដើមអាមេនី ទទួលបានឯករាជ្យជាក់ស្ដែងចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយពលរដ្ឋទាំងនោះជាង ១០ម៉ឺននាក់ បានភៀសខ្លួនទៅអាមេនី៕

ជនអន្តោប្រវេសន៍ជាង ២០០នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្តសណ្តោង នៅប្រទេសម៉ិកស៊ិក

2023/11/22 12:15:04 pm        76
អាជ្ញាធរប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានរកឃើញជនអន្តោប្រវេសន៍ ២១៥នាក់ រួមមានទាំងអនីតិជន ដែលត្រូវបានចាក់សោរនៅក្នុងរថយន្តសណ្តោងមួយគ្រឿងនៅរដ្ឋ Veracruz ភាគខាងត្បូង។ក្រុមន្ត្រីនៅវិទ្យាស្ថានទេសន្តប្រវេសន៍របស់ប្រទេសម៉ិកស៊ិក ដោយមានការគាំទ្រពីកងឆ្មាំជាតិ និងក្រសួងការពារជាតិ បានរកឃើញជនបរទេសត្រូវបានដាក់ប្រមូលផ្តុំ នៅផ្នែកខាងក្រោយកន្ទុយសណ្តោងរថយន្ត បន្ទាប់ពីការប្រដេញតាមនៅតាមផ្លូវ។អ្នកបើកបររថយន្ត បានបោះបង់រថយន្តចោល ហើយបានរត់គេចខ្លួន។ ក្រុមជនអន្តោប្រវេសន៍ រួមមានទាំងអ្នកគ្មានឯកសារមកពីប្រទេសអែលសាវ៉ាឌ័រ ហុងឌុយរ៉ាស់ និងប្រទេសហ្កាតេម៉ាឡា ដែល២៦នាក់ក្នុងចំណោមពួកគេ គឺជាអនីតិជន។ ជនអន្តោប្រវេសន៍ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ទេសន្តប្រវេសន៍ Acayucan ជាកន្លែងដែលពួកគេកំពុងទទួលបានការពិនិត្យសុខភាព និងទទួលបានទឹកនិងអាហារ។-

ចំនួនអ្នកស្លាប់ បានកើនឡើងដល់២៣នាក់ ដោយគ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសប៉េរូ

2023/11/22 12:08:31 pm        105
ប៉ុស្តិ៍ទូរទស្សន៍ក្នុងតំបន់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងកាលពីថ្ងៃចន្ទ ក្នុងខេត្ត Corongo ជាខេត្តស្ថិតនៅតំបន់ Ancash ប្រទេសប៉េរូ បានកើនឡើងដល់២៣នាក់។មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ប្រចាំតំបន់ នៅតំបន់ Ancash បាននិយាថាមនុស្ស៦នាក់ផ្សេងទៀត បានរងរបួស ខណៈរថយន្តក្រុងដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូន La Perla del Altomayo បានបើកបរធ្លាក់ចេញពីផ្លូវហាយវ៉េ PE-12A។ យោងតាមព័ត៌មានរបស់កម្មវិធីវិទ្យុ del Peru បានរាយការាណ៍ថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពី តំបន់ភាគខាងជើងនៃតំបន់ La Libertad ទៅកាន់រដ្ឋធានី Lima បានធ្លាក់ចូលក្នុងជ្រោះជ្រៅមានជម្រៅរហូតដល់ប្រមាណ៣០០ម៉ែត្រ។ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយថា អភិបាលស្រុក Yanac លោក Carlos Pinedo បានដាក់កំហុសឧបទ្ទវហេតុនេះទៅលើស្ថានភាពមិនអំណោយផលនៃផ្លូវថ្នល់ និងបានអំពាវនាវឲ្យរដ្ឋាភិបាលតំបន់ ធ្វើឲ្យប្រសើរផ្លូវធ្វើដំណើរនេះ។

អ្នកទិញទំនិញ សម្រុកទៅកាន់ហាងទំនិញនានា ដើម្បីទិញទំនិញនៅថ្ងៃ Black Friday

2023/11/22 12:03:17 pm        126
អ្នកដើរទិញទំនិញនៅថ្ងៃវិស្សមកាល នៅទីក្រុង Chicago បានធ្វើដំណើរទៅកាន់គោលដៅសម្រាប់ការទិញទំនិញនៅ ថ្ងៃ Black Friday កាលពីថ្ងៃអង្គារ។ ក្រុមហ៊ុនលក់រាយដ៏ធំ ជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មជាច្រើន ដែលផ្តល់ឲ្យការបញ្ចុះតម្លៃនៅថ្ងៃ Black Friday ដ៏សំខាន់នៅមុនថ្ងៃបុណ្យ Thanksgiving ។នាង Earlana Delaney ជាម្តាយដែលមានកូនពីរនាក់ បាននិយាយថា នាងមកទីនេះ មកក្រុមហ៊ុន Starbucks ។ ប៉ុន្តែបន្ទាប់មក ចុងក្រោយពួកយើងបានត្រលប់ទៅរកកន្លែងលក់របស់របរក្មេងលេងវិញ ដូច្នេះពួកយើងក៏នៅទីនេះ។ នាង Delaney បាននិយាយថា នាង និងកូនស្រីអាយុ ៧ និង ១១ ឆ្នាំ ទន្ទឹងរង់ចាំក្នុងការសន្សំប្រាក់របស់នាង ដើម្បីទិញទំនិញនៅថ្ងៃ Black Friday ជារៀងរាល់ឆ្នាំ។ វាមានន័យច្រើនសម្រាប់ថ្ងៃនេះ ព្រោះវាទទួលបានទំនិញកាន់តែច្រើនដែលយើងចង់បានពេញមួយឆ្នាំ។ ថ្ងៃទិញទំនិញធំបំផុត នៅឆ្នាំនេះ គឺនៅទីនេះ នៅថ្ងៃ Black Friday ដែលកំពុងផ្តល់ឲ្យអ្នកទិញទំនិញនូវការទិញទំនិញបញ្ចុះតម្លៃរាប់តោនពីក្រុមហ៊ុនលក់រាយ។ដោយមនុស្សជាច្រើនសម្រាកពីការងារឬសាលារៀននៅសប្តាហ៍នេះ ក្រុមហ៊ុនលក់រាយជាច្រើនកំពុងផ្តល់ការលក់ទំនិញបញ្ចុះតម្លៃជាច្រើនមុខ។អ្នកវិភាគនៅក្រុមហ៊ុនលក់រាយ កំពុងព្យាករណ៍ រដូវកាលទិញទំនិញនៅថ្ងៃសម្រាកវិស្សមកាលនៅឆ្នាំនេះ ថា មានចំនួនច្រើន ទោះបីជាមានអតិផរណា ដែលបានជំរុញឲ្យតម្លៃទំនិញហក់ឡើងខ្ពស់ក៏ដោយ។

ប្រជាជនប៉ាឡេស្ទីនកំពុងដណ្ដើមទឹកគ្នាពីរថយន្តជំនួយ ខណៈកង្វះខាតធ្ងន់ធ្ងរនៅតែបន្ត

2023/11/22 12:00:12 pm        90
ពលរដ្ឋប៉ាឡេស្ទីនដែលត្រូវភៀសខ្លួននៅខាងក្នុងតំបន់ បានប្រញ៉ាយគ្នាទាញយកដបទឹកពីរថយន្តជំនួយក្នុងក្រុង Khan Younis កាលពីថ្ងៃអង្គារ ២១ វិច្ឆិកា។ គេបានមើលឃើញមនុស្សយ៉ាងច្រើន ប្រមូលផ្តុំជុំវិញរថយន្តជំនួយពីរគ្រឿង ដាច់ដោយឡែកពីគ្នាដែលដឹកទឹកសម្រាប់ទទួលទាន។ រថយន្តដឹកទំនិញបានមកពីប្រទេសអេហ្ស៊ីប ហើយត្រូវបានពលរដ្ឋបញ្ឈប់នៅជិតមន្ទីរពេទ្យ អាល់ ណាស័រ (Al-Nasser)។ គេបានមើលឃើញ អ្នកខ្លះត្រូវបាន ដណ្ដើមគ្នាយកទឹកសុទ្ធទាំងកេសៗ ខណៈអ្នកខ្លះទៀតគប់ដបទឹកចូលទៅក្នុងហ្វូងមនុស្ស។ យោងតាមអង្គការសហប្រជាជាតិ រកង្វះទឹក យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា បានកើតឡើង បន្ទាប់ពីការបិទច្រកទាំងស្រុង ក្នុងតំបន់នេះ ពីសំណាក់អ៊ីស្រាអែល ដែលបានក្លាយជាបញ្ហាស្លាប់-រស់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ៕

កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើទាហានអ៊ុយក្រែន សម្ភារៈសឹក ក្នុងតំបន់ចំនួន១២៣

2023/11/22 11:56:53 am        207
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើកងទ័ពអ៊ុយក្រែន និងគ្រឿងយុទ្ធោបករណ៍ នៅក្នុងតំបន់ចំនួន ១២៣ ក្នុងរយៈពេលមួយថ្ងៃកន្លងមក ក្នុងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យន្តហោះប្រតិបត្តិការ និងយុទ្ធសាស្ត្រ និងកងទ័ព យានអាកាសគ្មានមនុស្សបើក កងទ័ពមីស៊ីល និងកាំភ្លើងធំនៃកងកម្លាំងរុស្ស៊ី បានធ្វើឲ្យខូចខាតដល់កម្លាំងការងារ និងគ្រឿងយុទ្ធោបករណ៍របស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ចំនួន១២៣។ក្រសួង បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានវាយបកទៅលើការវាយប្រហាររបស់កងទ័ពអ៊ុយក្រែនចំនួនបីនៅក្នុងតំបន់ Kupyansk ដោយបានសម្លាប់កងទ័ពសត្រូវប្រហែល ៣០នាក់ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ក្រសួងបានឲ្យដឹងទៀតថា៖«នៅក្នុងទិសដៅតំបន់Kupyansk អង្គភាពនៃក្រុមសមរភូមិភាគខាងលិច បានធ្វើប្រតិបត្តិការយ៉ាងសកម្មដោយមានការគាំទ្រពីយន្តហោះ កាំភ្លើងធំ និងប្រព័ន្ធពន្លត់អគ្គិភ័យធុនធ្ងន់ ដោយវាយបកទៅលើការវាយប្រហារចំនួនបីរបស់់ក្រុមវាយប្រហារនៃកងពលតូចមេកានិចលេខ៣០របស់កងទ័ពអ៊ុយក្រែន នៅជិតតំបន់តាំងទីលំនៅ Zagoruikovka ក្នុងតំបន់ Kharkov»។ កងកម្លាំងរុស្ស៊ី បានធ្វើឲ្យខូចខាតដល់កម្លាំងការងារ និងយុទ្ធោបករណ៍នៃកងពលតូចមេកានិចលេខ១៤ និងលេខ៤១ របស់កងទ័ពអ៊ុយក្រែន និងកងពលតូចថ្មើរជើងលេខ៥៧ នៅតំបន់ក្បែរតំបន់តាំងទីលំនៅ Kurilovka, Podoly, Timkovka និង Sinkovka ក្នុងតំបន់ Kharkov ។ ការខាតបង់របស់សត្រូវ គឺ ទាហានអ៊ុយក្រែនចំនួន ៣០នាក់ រថយន្តចំនួន បីគ្រឿង និងប្រព័ន្ធកាំភ្លើងធំ 2S1 Gvozdika មួយគ្រឿង។

ប្រព័ន្ធផ្សព្វផ្សាយ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានអ្នកកាសែត២នាក់

2023/11/22 11:53:29 am        167
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅប្រទេសលីបង់ភាគខាងត្បូងកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានអ្នកកាសែតពីរនាក់ មកពីទូរទស្សន៍ Al-Mayadeen ដែលមានមូលដ្ឋាន នៅទីក្រុងបេរូត ក្នុងអំពើហិង្សាដែលកំពុងបន្ត នៅព្រំដែនលីបង់-អ៊ីស្រា អែល។ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ដែលភាគច្រើនរវាងអ៊ីស្រាអែល និងចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែក៏មានក្រុមប៉ាឡេស្ទីនផងដែរ ដែលបង្កើនការភ័យខ្លាចនៃការផ្ទុះអាវុធកាន់តែធំឡើង។ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា៖«ការស្លាប់របស់ពលរដ្ឋបីនាក់ អ្នកកាសែតពីរនាក់ និងជនស៊ីវិលម្នាក់ទៀត នៅក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវទៅលើតំបន់ Tair Harfa។ទូរទស្សន៍ Al-Mayadeen បានឲ្យដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនឈ្មោះ Farah Omar មានវ័យ២៥ ឆ្នាំ និងអ្នកថតរូបឈ្មោះ Rabih Maamari មានវ័យ៤០ឆ្នាំ ត្រូវបានសម្លាប់។កងទ័ពលីបង់ ក៏បាននិយាយដែរថា អ្នកទាំងបី ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវ។យោធាអ៊ីស្រាអែល បាននិយាយថា៖«ទាហាន បានធ្វើប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែង» ពី «តំបន់បាញ់បង្ហោះ»របស់ក្រុមហេសបូឡា នៅក្នុងតំបន់ Jebbayn នៅជិតតំបន់Tair Harfa។

លោក Netanyahu និយាយថា យើងកំពុងធ្វើសង្រ្គាម ហើយយើងនឹងនៅតែមានសង្រ្គាម

2023/11/22 11:48:22 am        141
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានស្នើឱ្យរដ្ឋាភិបាលរបស់លោក គាំទ្រកិច្ចព្រមព្រៀងមួយដើម្បីត្រួសត្រាយផ្លូវសម្រាប់ការដោះលែងចំណាប់ថ្នូរមួយចំនួន ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន បានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលការវាយលុកចូល កាលពីថ្ងៃទី ៧ ខែតុលា លើប្រទេសអ៊ីស្រាអែល។នៅក្នុងសារដែលបានថតទុក នៅពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋាភិបាល លោក Netanyahu បានប្តេជ្ញាថាសង្រ្គាមនឹងបន្តរហូតដល់អ៊ីស្រាអែលសម្រេចបានគោលដៅទាំងអស់របស់ខ្លួន។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមមានទាំងបទឈប់បាញ់រយៈពេល ៤ ឬ ៥ ថ្ងៃ ជាការផ្អាកការប្រយុទ្ធលើកដំបូង ក្នុងរយៈពេល ៦សប្តាហ៍នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។ថ្លែងបន្ទាប់ពីបង្ហាញព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងនេះទៅកាន់គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់លោកនិងគណៈរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិដ៏ទូលំទូលាយ លោកNetanyahu បានប្រាប់រដ្ឋាភិបាលរបស់លោកថា វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែការសម្រេចចិត្តត្រឹមត្រូវ នឹងអាចឱ្យអ៊ីស្រាអែល បន្តការប្រយុទ្ធជាមួយក្រុមហាម៉ាស។

លោកបូរ៉ែល៖ សហភាពអឺរ៉ុប ប្រឈមមុខនឹងការកើនឡើងនៃកំហឹងមូស្លីមជុំវិញជំហរសង្រ្គាមហ្កាហ្សា

2023/11/22 11:45:06 am        130
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានព្រមានថា សហភាពអឺរ៉ុប(EU)ប្រឈមមុខនឹងភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅទូទាំងពិភពមូស្លីម និងលើសពីនេះ ដោយសារតែការចោទប្រកាន់ពីភាពលម្អៀងដែលគាំទ្រអ៊ីស្រាអែល និងស្តង់ដាពីរជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ លោក ចូសិប បូរ៉ែល (Josep Borrell) បាននិយាយថា លោកបារម្ភថា អំពើឃោរឃៅបែបនេះ អាចបំផ្លាញការគាំទ្រផ្នែកការទូតសម្រាប់អ៊ុយក្រែន នៅក្នុងសកលលោកខាងត្បូង និងសមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការលើកឡើងពីខដែលចែងពីការទទួលត្រូវផ្នែកសិទ្ធិមនុស្ស នៅក្នុងកិច្ចព្រមព្រៀងអន្តរ ជាតិ។លោក បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែបង្ហាញ«ការយល់ចិត្តបន្ថែមទៀត» សម្រាប់ការបាត់បង់ជីវិតជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដែលបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដ៏សាហាវ កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅមជ្ឈិមបូព៌ា ដែលបាននាំលោកទៅដល់គំនរបាក់បែកនៃតំបន់ Kibbutz Be'eri ដែលត្រូវបានបំផ្លិចបំផ្លាញដោយក្រុមហាម៉ាស តំបន់វេសបែង សន្និសីទសន្តិសុខក្នុងតំបន់នៅបារ៉ែន និងចូលជួបសេ្តច នៅប្រទេសកាតា និងហ្ស៊កដានី។នៅក្នុងដំណើរកម្សាន្តដែលបានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ លោក បូរ៉ែល បានឮមេដឹកនាំអារ៉ាប់ និងសកម្មជនសង្គមស៊ីវិលប៉ាឡេស្ទីន ត្អូញត្អែរថា សហភាពអឺរ៉ុបដែលមានប្រទេសចំនួន២៧ មិនអនុវត្តស្តង់ដាដូចគ្នាចំពោះសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលខ្លួនបានអនុវត្តចំពោះសង្គ្រាមរបស់រុស្ស៊ី នៅ អ៊ុយក្រែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់
04/29/2026 11:04 AM
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅបានហក់ឡើងបន្តិចវិញក្រោយធ្លាក់ចុះបានមួយរយៈ
04/29/2026 11:04 AM
គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតគ្នា ៩ គ្រាប់ចុងក្រោយ PSG ឈ្នះ Bayern Munich ៥-៤ ជើងទីមួយ
04/29/2026 10:04 AM
១០ថ្ងៃក្រោយចូលឆ្នាំគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង៣០នាក់ ខណៈគ្រោះអគ្គិភ័យបំផ្លាញផ្ទះជិត២០ខ្នង
04/29/2026 10:04 AM
តម្លៃប្រេងបន្តកើនឡើងព្រោះរបាយការណ៍ថា អាមេរិកនឹងបន្តបិទកំពង់ផែអ៊ីរ៉ង់ ដែលអូសបន្លាយការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា
04/29/2026 10:04 AM
អ្នកនាំពាក្យយោធាអ៊ីរ៉ង់និយាយថា កុំទាន់គិតថាសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ចប់
04/29/2026 10:04 AM
បី​រដូវកាល​ជាប់​គ្នា បឹងកេតជួបព្រះខ័នរាជ ​​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់​សម្ដេចតេជោ, ២លើកព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រ ចុះលើកនេះ?​
04/29/2026 10:04 AM
អេមីរ៉ាតអារ៉ាប់រួម ដើរចេញពី OPEC និង OPEC+ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមប្រទេសផលិតប្រេងសកល
04/29/2026 10:04 AM
អង្គភាពស៊ីម៉ាកកំពុងបន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលទាហាថៃបាញ់ផ្លោងដោយមិនរើសគោលដៅ ចូលដីស្រែចម្ការ និងផ្ទះពលរដ្ឋខ្មែរនៅតាមព្រំដែន
04/29/2026 09:04 AM
ព្រះមហាក្សត្រអង់គ្លេស Charles អំពាវនាវឱ្យមានឯកភាពរបស់ NATO និងគាំទ្រអ៊ុយក្រែនក្នុងសង្កថានៅសភាអាមេរិក
04/29/2026 09:04 AM