ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ឥណ្ឌូនេស៊ី ជំរុញឲ្យសហរដ្ឋអាមេរិកធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោឃៅនៅតំបន់ហ្កាហ្សា

2023/11/14 01:22:15 pm        103
ប្រធានាធិបតីប្រទេសឥណ្ដូនេស៊ី លោក Joko Widodo កាលពីថ្ងៃចន្ទ បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសេតវិមាន បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់«អំពើឃោឃៅ» នៅក្នុងតំបន់ហ្កាហ្សា ខណៈលោកជំរុញឲ្យមានបទឈប់បាញ់ ក្នុងជម្លោះរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស់។លោក Biden បានស្វាគមន៍ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ខណៈមេដឹកនាំទាំងពីរ ត្រៀមសម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងទីក្រុង San Francisco សម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខប្រចាំតំបន់និងការផ្លាស់ប្តូរថាមពលស្អាត ស្ថិតក្នុងចំណោមប្រធានបទដ៏ទៃទៀត។ កងកម្លាំងប្រទេសអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា រយៈពេលជាង១ខែ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស់ បើកការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយវាយសម្រុកចូលតាមទីក្រុងនិងសហគមន៍ជាច្រើនរបស់អ៊ីស្រាអែល បណ្តាលឲ្យមនុស្ស១.២០០នាក់ស្លាប់ និងចាប់ជាចំណាប់ថ្នូរជាង២០០នាក់។អ៊ីស្រាអែលបានសងសឹកវិញដោយការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា និងបើកការវាយលុកតាមដីគោក។ អង្គភាពសេវាសុខភាពតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា ពលរដ្ឋប៉ាឡេស្ទីន ជាង១១.០០០នាក់ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាចាប់ផ្តើម។

របាយការណ៍៖ក្រុមហាម៉ាស បានរៀបចំសម្រាប់«ដំណាក់កាលទីពីរ»នៃការវាយប្រហារភេរវកម្ម នៅអ៊ីស្រាអែល

2023/11/14 01:04:32 pm        170
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស បានរៀបចំសម្រាប់«ដំណាក់កាលទីពីរ»នៃការវាយប្រហារភេរវកម្មក្នុងប្រទេសអ៊ីស្រាអែល ក្នុងក្តីសង្ឃឹមនៃការបង្កជម្លោះកាន់តែធំឡើង នៅមជ្ឈិមបូព៌ា។សារព័ត៌មាននេះ ដែលបានដកស្រង់សម្តីមន្ត្រីចារកម្ម និងសន្តិសុខបច្ចុប្បន្ន និងជាអតីតអ្នកស៊ើបការណ៍ជាច្រើននាក់មកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ាចំនួន៤ បាននិយាយថា ពួកសកម្មប្រយុទ្ធ បាននាំយកគ្រឿងបរិក្ខារ និងគ្រាប់រំសេវគ្រប់គ្រាន់ ដើម្បីទុកសម្រាប់រយៈពេលច្រើនថ្ងៃ។មន្ត្រីមួយចំនួន ក៏បានកាន់ឯកសារដែលរួមបញ្ចូលព័ត៌មានលម្អិតអំពីរបៀបវាយប្រហារអ៊ីស្រាអែលខាងក្នុងកាន់តែស៊ីជម្រៅផងដែរ នេះបើយោងតាមរបាយការណ៍។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ចង់ចូលទៅដល់ទីក្រុងធំៗរបស់អ៊ីស្រាអែល ហើយមានផែនការលុកលុយចូលទៅក្នុងតំបន់វេសបែង។អាជ្ញាធរអ៊ីស្រាអែល បាននិយាយថា កាលពីថ្ងៃទី៧ ខែតុលា ភេរវករហាម៉ាស បានសម្លាប់មនុស្សជាង ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០នាក់ បន្ថែមទៀត។ អ៊ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយប្រហារដែលអាជ្ញាធរសុខាភិបាលហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១.០០០នាក់។

មនុស្សរាប់សិបនាក់ បានស្លាប់ក្នុងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម នៅប្រទេសកុងហ្គោ

2023/11/14 12:55:01 pm        97
ក្រុមមន្ត្រីក្នុងតំបន់ និងបុគ្គលិកមនុស្សធម៌ម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣នាក់ បានស្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាម បានវាយឆ្មក់ភូមិមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីល្ងាចថ្ងៃអាទិត្យ (១២ វិច្ឆិកា)។មេដឹកនាំទីភ្នាក់ងារសង្គមស៊ីវិល លោក Maurice Mabele Musaidi ដែលបានផ្តល់ចំនួនអ្នកស្លាប់ដំបូងចំនួន ១៩នាក់ បាននិយាយថា ក្រុមអ្នកវាយប្រហារបានចងអ្នកភូមិ និងសម្លាប់ពួកគេដោយប្រើកាំបិត និងអាវុធផ្សេងទៀត ខណៈមនុស្សជាច្រើននាក់ទៀតបានរត់គេចខ្លួន។ លោកបានបន្ថែមថា អ្នកខ្លះប្រហែលជាបានលង់ទឹកស្លាប់ នៅពេលដែលពួកគេព្យាយាមឆ្លងទន្លេ ឡាមីយ៉ា (Lamia) ទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយបញ្ជាក់ថា មនុស្សជាច្រើននៅតែបាត់ខ្លួននៅឡើយ។មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ៣៣នាក់ រួមទាំងមេទ័ពម្នាក់ផងដែរ ហើយកុមារពីរនាក់បានលង់ទឹកស្លាប់ ខណៈពួកគេព្យាយាមរត់ទៅកាន់ប្រទេសអ៊ូហ្គង់ដា។អ្នកនាំពាក្យរបស់កងទ័ពកុងហ្គោបាននិយាយថា ការវាយប្រហារនៅក្នុងតំបន់ វ៉ាតាលីងហ្កា (Watalinga) នៃដែនដី បេនី ធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ជាក្រុមប្រដាប់អាវុធមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្តីភាពចំពោះក្រុមរដ្ឋអ៊ីស្លាម៕

ព្រះមហាក្សត្រហ្ស៊កដានី ច្រានចោលផែនការរបស់អ៊ីស្រាអែល ណាមួយក្នុងការកាន់កាប់តំបន់ហ្កាហ្សា

2023/11/14 12:50:03 pm        140
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ព្រះមហាក្សត្រ អាប់ឌូលឡា (Abdullah) របស់ប្រទេសហ្ស៊កដានី បានច្រានចោលផែនការណាមួយរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ផ្នែកខ្លះនៃតំបន់ហ្កា ហ្សា ឬបង្កើតតំបន់សន្តិសុខ នៅក្នុងដែនដីនេះ ដោយនិយាយថា មូលហេតុដើមនៃវិបត្តិនេះ គឺការបដិសេធរបស់អ៊ីស្រាអែលចំពោះសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន។នៅក្នុងការអត្ថាធិប្បាយនៅព្រះបរមរាជវាំង ព្រះមហាក្សត្រអង្គនេះ ត្រូវបានដកស្រង់ព្រះបន្ទូល ដោយបានប្រាប់ក្រុមអ្នកនយោបាយជាន់ខ្ពស់ថា៖«គ្មានដំណោះស្រាយផ្នែកយោធា ឬសន្តិសុខ» ចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ»។ព្រះអង្គ បានមានព្រះបន្ទូលថា តំបន់ហ្កាហ្សាដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម មិនគួរត្រូវបានអ៊ីស្រាអែលកាត់ផ្តាច់ចេញពីទឹកដីប៉ាឡេស្ទីនផ្សេងទៀតទេ។ព្រះមហាក្សត្រ បានបន្ទូលទៀតថា៖«ឫសគល់នៃវិបត្តិ គឺការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងការបដិសេធសិទ្ធិស្របច្បាប់របស់ប៉ាឡេស្ទីន»។លោក បានបន្ថែមថា៖«ដំណោះស្រាយចាប់ផ្តើមពីទីនោះ ហើយផ្លូវផ្សេងទៀត ត្រូវបានបញ្ចប់ដោយសារការបរាជ័យ ហើយវដ្តនៃអំពើហិង្សា និងការបំផ្លិចបំផ្លាញ គឺកាន់តែច្រើនឡើង»។

មនុស្សជាច្រើនត្រូវបានចាប់ខ្លួន ក្នុងការតវ៉ាទាមទារបទឈប់បាញ់នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago

2023/11/14 12:46:38 pm        112
ក្រុមអ្នកតវ៉ាជាង២០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងអគារមួយ ជាទីតាំងស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃចន្ទ។អ្នកដែលត្រូវបានចាប់ខ្លួន គឺជាផ្នែកនៃការតវ៉ាមួយ មានចំនួនអ្នកចូលរួមរាប់រយនាក់ មកប្រមូលផ្តុំគ្នានៅខាងក្រៅអគារ Accenture Tower ក្នុងទីប្រជុំជនទីក្រុង Chicago ជាអគារមួយដែលផ្តល់ទីតាំងសម្រាប់ស្ថានកុងស៊ុលអ៊ីស្រាអែលនៅជាន់កប់ពពក។ យោងតាមសារព័ត៌មាន ABC News បានឲ្យដឹងថា ក្រុមអ្នកតវ៉ា កំពុងអំពាវនាវដល់ប្រទេសអ៊ីស្រាអែល បញ្ចប់ការឈ្លានពានតាមដីគោក នៅតំបន់ហ្កាហ្សា និងព្រមព្រៀងឲ្យមានបទឈប់បាញ់។យោងាតមការរាយការរបស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកតវ៉ាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមករារាំងនៅជណ្តើរយន្តក្នុងអគារ ជាទីតាំងមជ្ឈមណ្ឌលដឹកជញ្ជូន Ogilvie Transportation Center ។

មន្ត្រីអង្គការសហប្រជាជាតិព្រមានថា កង្វះប្រេងឥន្ធនៈនៅតំបន់ហ្កាហ្សា នឹងបញ្ឈប់ការដឹកជញ្ជូនជំនួយ និងទំនាក់ទំនង

2023/11/14 12:43:32 pm        93
លោក Andrea de Domenico ប្រធានការិយាល័យរបស់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងតំបន់ហ្កាហ្សា នឹងនាំឲ្យការដឹកជញ្ជូនជំនួយនិងទំនាក់ទំនង ត្រូវបញ្ឈប់ភ្លាមៗនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក De Domenico បាននិយាយថា ការធ្វើឲ្យអស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋតំបន់ហ្កាហ្សា «ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង»។ ដោយដកស្រង់របាយការណ៍ពីក្រុមហ៊ុន Paltel ជាក្រុមហ៊ុនទូរគមនាគមន៍របស់ដែនដីប៉ាឡេស្ទីន មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រព័ន្ធរបស់ក្រុមហ៊ុនទាំងអស់នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ ដោយបង្អាក់ដល់ទំនាក់ទំនង។បន្ទាប់ពីការប្រយុទ្ធគ្នានៅជុំវិញមន្ទីរពេទ្យ Al-Shifa លោក De Domenico បាននិយាយថា គិលានុបដ្ឋាយិកា ៣ នាក់ត្រូវបានសម្លាប់ ហើយអ្នកជំងឺរាប់សិបនាក់ត្រូវបានជម្លៀសចេញ។ កាលពីយប់ថ្ងៃចន្ទគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាចូលទៅកាន់ប្រទេសអ៊ីស្រាអែល ដែលទំនងជាត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈប្រទេសអ៊ីស្លង់ ត្រៀមទប់ទល់នឹងការផ្ទុះភ្នំភ្លើង

2023/11/14 12:29:03 pm        154
ក្រុមអាជ្ញាធរបាននិយាយថា រញ្ជួយដីប្រហែល ៩០០ដង បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ដោយបន្ថែមពីលើការរញ្ជួយរាប់ម៉ឺនដង ដែលបានកើតឡើងនៅក្នុងតំបន់រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួនទប់ទល់សម្រាប់លទ្ធភាពនៃការផ្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់មួយ។មនុស្សជិត ៤.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍ ដោយសារក្រុមអាជ្ញាធរភ័យខ្លាចថា កម្ទេចថ្មរលាយនឹងកើនឡើងដល់ផ្ទៃផែនដី ហើយអាចវាយប្រហារទីក្រុងឆ្នេរសមុទ្រ និងស្ថានីយ៍ថាមពលកម្ដៅក្នុងផែនដី។ប្រជាជននៅក្នុងទីក្រុង ហ្រ្គីនដាវីក (Grindavik) នៃប្រទេសអ៊ីស្លង់ នេះត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ខណៈដែលដីរញ្ជួយ បណ្ដាលឲ្យខូចខាតផ្លូវ និងរចនាសម្ព័ន្ធនៃអគារនានាផងដែរ។មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយថា ស្ទើរតែទាំងអស់នៃប្រជាជនចំនួន ៣.៨០០នាក់ នៃទីក្រុងនេះ អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមនុស្សចន្លោះពី ៥០នាក់ ទៅ ៧០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងពីតំបន់ហ្កាហ្សាថា «ត្រូវតែការពារមន្ទីរពេទ្យ»

2023/11/14 12:24:39 pm        216
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាថា មន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយលោកសង្ឃឹមថានឹងមានសកម្មភាពបង្កការបំផ្លាញកាន់តែតិច នៅទីនោះ។សេចក្តីថ្លែងការណ៍របស់លោក Biden ទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយ នៅការិយាល័យ Oval ធ្វើឡើង ខណៈរថក្រោះរបស់អ៊ីស្រាអែលបានចូលកាន់កាប់នៅទីតាំងច្រកទ្វារមន្ទីរពេទ្យធំរបស់ទីក្រុងតំបន់ហ្កាហ្សា ជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីដណ្តើមការគ្រប់គ្រងពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្កាហ្សា និងជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថាអ្នកជំងឺរួមមានទាំងទារកទើបនឹងកើតបានស្លាប់ដោយសារខ្វះប្រេងឥន្ធនៈ។អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា អ្នកជំងឺ ៣២ នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣ នាក់ ដែលបណ្តាលមកពីការហ៊ុមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពលអគ្គិសនី។

កំណើនសីតុណ្ហភាព និងភ្លៀងមូសុងដ៏យូរជំរុញឱ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាង ធ្ងន់ធ្ងរនៅបង់ក្លាដែស

2023/11/14 12:20:02 pm        200
ការកើនឡើងនៃសីតុណ្ហភាព និងភ្លៀងមូសុងដ៏អូសបន្លាយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែបម្រែបម្រួលអាកាសធាតុ កំពុងផ្តល់នូវលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់សត្វមូស ដែលបង្កការរីករាលដាលនៃជំងឺគ្រុនឈាម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺប្រភេទនេះដ៏អាក្រក់បំផុតមិនធ្លាប់មាន។ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស នៅឆ្នាំ ២០២៣ នេះ គឺមានចំនួន ១.៤៧៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ដោយមានអ្នកឆ្លងចំនួន ២៩១.៨៣២ នាក់ ។ បណ្ដាមន្ទីរពេទ្យបានជួបការលំបាកដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺនៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅអាស៊ីខាងត្បូងមួយនេះ។ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺច្រើនជាង ៥ដងនៃតួលេខឆ្នាំ ២០២២ នៅពេលដែលប្រទេសបង់ក្លាដែស កត់ត្រាការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៨១ នាក់ ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមអាជ្ញាធរបានចាប់ផ្តើមតាមដានចាប់តាំងពីឆ្នាំ ២០០០ មក។នេះជាឆ្នាំដំបូងហើយ ដែលករណីជំងឺគ្រុនឈាមត្រូវបានគេរាយការណ៍នៅក្នុងស្រុកទាំង ៦៤ ស្រុក ក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ១៧០ លាននាក់នេះ។ មន្ទីរពេទ្យនានាក្នុងប្រទេសបង់ក្លាដែស មានអ្នកជំងឺច្រើនលើសលប់ ខណៈកំពុងមានកង្វះបច្ចេកទេសព្យាបាលបញ្ហាជាតិទឹកក្នុងសរសៃឈាម ដែលជាកត្តាសំខាន់ក្នុងការព្យាបាលករណីជំងឺធ្ងន់ធ្ងរ៕

ខ្សែត្រៀមជួរមុខលីបង់ជាមួយនឹងអ៊ីស្រាអែល ឡើងកម្ដៅខ្លាំង ដោយធ្វើឲ្យមានការភ័យខ្លាចនៃសង្គ្រាមកាន់តែធំឡើង

2023/11/14 11:07:01 am        373
អរិភាពជាច្រើនសប្តាហ៍នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង ដោយមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង និងសង្រ្គាមពាក្យសម្តី ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់។ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃចន្ទ នេះបើយោងតាមអង្គការឆ្លើយតបដំបូងដែលមានទំនាក់ទំនងជាមួយចលនាអាម៉ាល ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។ក្រុមហ៊ុននេះ បាននិយាយថា ខាងអ៊ីស្រាអែល ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេបូឡា កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យរបួសដល់កម្មករជាច្រើននាក់មកពីក្រុមហ៊ុនអគ្គិសនីអ៊ីស្រាអែល និងម្នាក់ បានស្លាប់ដោយសាររបួសរបស់ខ្លួន កាលពីថ្ងៃចន្ទ។ក្រុមហេសបូឡា បានបាញ់តគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងអំពាវនាវឲ្យមានវិធានការសកលបន្ទាន់ ជុំវិញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង
04/28/2026 05:04 PM
ដោយគ្មានកិច្ចប្រជុំផ្ទាល់ ក្រុមអ្នកសម្របសម្រួលព្យាយាមបំពេញចន្លោះប្រហោងរវាងអាមេរិក និងអ៊ីរ៉ង់
04/28/2026 05:04 PM
NGO៖ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួនដោយកងកម្លាំងប្រដាប់អាវុធ RSF នៅស៊ូដង់
04/28/2026 05:04 PM
រដ្ឋមន្រ្តីការបរទេសជប៉ុន និងអូស្រ្តាលី ពិភាក្សាលើខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលនៅទីក្រុងតូក្យូ
04/28/2026 05:04 PM
យោធាប្រទេសនីហ្សេរីយ៉ា គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិក្នុងស្រុក
04/28/2026 05:04 PM
ប្រមុខអង្គការសមុទ្រអន្តរជាតិ អំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិសម្រាប់ការជម្លៀសនាវិកពីច្រកសមុទ្រ Hormuz
04/28/2026 05:04 PM
នាយករដ្ឋមន្ត្រី៖ ការវាយប្រហារភេរវកម្ម មានគោលបំណងដណ្តើមអំណាច និងធ្វើឱ្យអន្តរកាលនៅម៉ាលីរង្គោះរង្គើ
04/28/2026 05:04 PM
ប្រទេសន័រវេស និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងផលិតយានដ្រូនអ៊ុយក្រែន នៅន័រវេស
04/28/2026 05:04 PM
លោក Rubio ៖ អ៊ីរ៉ង់កំពុងប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធនុយក្លេអ៊ែរសេដ្ឋកិច្ច
04/28/2026 05:04 PM
ណាតូពិចារណាបញ្ចប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលអាចដោយសារបញ្ហារកាំរកូសជាមួយលោក Trump
04/28/2026 05:04 PM