ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

នគរបាលបញ្ជូនជនជាតិថៃ និងឡាវទៅតុលាការទាក់ទងគ្រឿងញៀនជាង ១០០គីឡូក្រាម

2023/11/13 07:11:55 pm        400
នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនសំណុំរឿងឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ជន​ជាតិ​ថៃ និងឡាវ សរុបចំនួន ៣នាក់ ទៅស្ថាប័នតុលាការ ក្រោយរឹបអូសបានថ្នាំញៀនជាង ១០០​គីឡូក្រាម ។នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជូនសំណុំ​រឿង​ក្រុម​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ជាជ​នជាតិថៃ និងឡាវ សរុបចំនួន ៣នាក់ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយបង្ក្រាបបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និង​រឹប​អូស​បាន​សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ហៅកាត់ថា ICE ចំនួន ១០១កញ្ចប់ ស្មើទម្ងន់ ១០១គីឡូ ៤៤៩.២០ក្រាម។ការបង្រ្កាបបានធ្វើឡើងដោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក.៧ ក.៤ និង ក.១ និងបានសហការជាមួយនគរបាលរាជធានីភ្នំពេញ ដោយបាន​ឆ្មក់​បង្ក្រាប​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់​គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នគរបាលឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលបញ្ជូនទៅតុលាការមាន ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយអនុវត្តនីតិវិធីពេញមួយព្រឹកនេះ ស្ថាប័នតុលាការមិនទាន់សម្រេចបែបណាលើសំណុំរឿងនេះនៅឡើយទេ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជួបជាមួយទាហាន នៅព្រំដែនជាមួយតំបន់ហ្កាហ្សា

2023/11/11 11:40:44 pm        248
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើទស្សនកិច្ច លើមូលដ្ឋានទ័ពមួយនៅព្រំដែនជាមួយតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១០ វិច្ឆិកា)។លោក Netanyahu បាននិយាយជាមួយទាហាន ហើយបានចូលរួមពិធីបុណ្យសាសនាជាមួយពួកគេ។ លោកបានសរសើរទាហានចំពោះការងាររបស់ពួកគេ ដើម្បីសន្តិសុខអ៊ីស្រាអែល។កាលពីថ្ងៃសុក្រ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលជាការពិនិត្យឡើងវិញនៃចំនួនអ្នកស្លាប់មុននេះ ទោះបីជាវាបានបន្ថែមថា អាចនឹងផ្លាស់ប្តូរម្តងទៀតនៅពេលដែលសាកសពទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណនោះ។មន្ត្រីប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថា អ្នកស្រុកហ្កាហ្សាចំនួន ១១.០៧៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។

ក្រុមអ្នកតវ៉ា បានដុតភ្លើង នៅទីក្រុងម៉ាឌ្រីដ ខណៈដែលលោកនាយករដ្ឋមន្ត្រី Sanchez របស់អេស្ប៉ាញ គ្រោងកាន់តំណែងអាណត្តិថ្មី

2023/11/11 11:37:45 pm        162
អណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងអំឡុងពេលការតវ៉ាក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃសុក្រ (ទី ១០ វិច្ឆិកា) ខណៈដែលនាយករដ្ឋមន្រ្តីស្តីទីអេស្ប៉ាញ លោក Pedro Sanchez បានខិតទៅជិតកាន់តំណែងមួយអាណត្តិទៀត បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សជាតិនិយម Basque PNV មួយថ្ងៃបន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សបំបែកខ្លួនJunts។ការគាំទ្ររបស់គណបក្ស Junts និងគណបក្ស Basque PNV ធ្វើឲ្យលោក Sanchez ទទួលបានសំឡេងគាំទ្រភាគច្រើនទាំងស្រុង នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៣៥០រូប នៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ។កិច្ចព្រមព្រៀងដែលស្មុគស្មាញជាងនេះ គឺការកិច្ចព្រមព្រៀងមួយដែលបានសម្រេច កាលពីថ្ងៃព្រហស្បតិ៍ (ទី៩ ខែវិច្ឆិកា) ជាមួយគណបក្ស Junts ដែលរួមបញ្ចូលទាំងការអនុម័តច្បាប់ដ៏ចម្រូងចម្រាស ដែលផ្តល់ការលើកលែងទោសដល់អ្នក ដែលត្រូវបានកាត់ទោសជុំវិញកិច្ចប្រឹងប្រែងរបស់សហគមន៍កាតាឡូនី ដើម្បីបំបែកចេញពីប្រទេសអេស្ប៉ាញ ដែលជាទង្វើមួយ បានបង្កឲ្យមានការតវ៉ាដ៏ហិង្សាមួយសប្តាហ៍។

គុណភាពខ្យល់នៅទីក្រុងញូវដែលី( New Delhi) មានភាពប្រសើរឡើង ប៉ុន្តែអ័ព្ទនៅតែបន្តកើតមាននៅថ្ងៃមុនពិធីបុណ្យ Diwali

2023/11/11 11:25:59 pm        269
មួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញនៅតាមផ្នែកជាច្រើននៃទីក្រុងនៅថ្ងៃសៅរ៍ (ទី១១ វិច្ឆិកា) នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ។ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» នៅថ្ងៃសៅរ៍នេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១។គុណភាពខ្យល់ នៅទីក្រុងដែលី គឺ ២០១ ខណៈដែលអ្វីដែលលើសពី ៦០ ត្រូវបានចាត់ទុកថា មិនល្អ នេះបើយោងទៅតាមSAFAR។ រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុងដែលី មានប្រជាជនចំនួន ២០លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល ១.៥០០គីឡូម៉ែត្រការ៉េ (៥៧៩ម៉ាយការ៉េ) បានបិទសាលារៀនទាំងអស់ និងបញ្ឈប់សកម្មភាពសាងសង់កាលពីដើមសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស។

លោកម៉ាក្រុងអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការសម្លាប់ស្ត្រី និងទារក នៅតំបន់ហ្កាហ្សា

2023/11/11 10:12:37 pm        160
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងប្រាប់សារព័ត៌មាន BBCថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការសម្លាប់ទារក និងស្ត្រី នៅតំបន់ហ្កហ្សា។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ នៅឯវិមាន Élysée លោក បាននិយាយថា «គ្មានហេតុផល» សម្រាប់ការទម្លាក់គ្រាប់បែកនោះទេ ដោយនិយាយថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែល។ខណៈពេលដែលទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន៖«យើងជំរុញឲ្យពួកគេបញ្ឈប់ការទម្លាក់គ្រាប់បែកនេះ»នៅក្នុងតំបន់ហ្កាហ្សា។ប៉ុន្តែលោក ក៏បានសង្កត់ធ្ងន់ថា បារាំង «ថ្កោលទោសយ៉ាងច្បាស់លាស់» សកម្មភាព «ភេរវកម្ម»របស់ក្រុមហាម៉ាស។ប្រទេសបារាំង ដូចជាអ៊ីស្រាអែល សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចផ្សេងទៀត ចាត់ទុកក្រុមហាម៉ាស ជាអង្គការភេរវកម្ម។

UN ព្រមានថា អំពើហិង្សាក្នុងប្រទេសស៊ូដង់ កំពុងក្លាយជាអំពើយង់ឃ្នងបំផុត

2023/11/11 10:09:05 pm        146
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រថា អំពើហិងង្សាលើជនស៊ីវិល ក្នុងប្រទេសស៊ូដង់ «កំពុងក្លាយជាអំពើដ៏យង់ឃ្នងបំផុត» ខណៈដែលវិបត្តិមនុស្សធម៌ ក្នុងប្រទេសកាន់តែអាក្រក់ឡើង ហើយអំពើហិង្សាជនជាតិភាគតិច កើនឡើង នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងដាហ្វឺ(Darfur)។សង្រ្គាមមួយ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍រវាងភាគីទាំងពីរ ជុំវិញផែនការរួមបញ្ចូលកងកម្លាំងជាផ្នែកនៃការផ្លាស់ប្តូរពីការគ្រប់គ្រងដោយយោធា ទៅលទ្ធិប្រជាធិបតេយ្យស៊ីវិលវិញ។លោក Clementine Nkweta-Salami មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូ ដង់ បានប្រាប់អ្នកយកព័ត៌មានថា៖«យើងបន្តទទួលបានរបាយការណ៍ ដែលមិនឈប់ឈរ និងគួរឲ្យរន្ធត់នៃអំពើហិង្សាផ្លូវភេទ និងការបាត់ខ្លួនដោយបង្ខំ ការឃុំខ្លួនដោយបំពាន និងការរំលោភសិទ្ធិមនុស្ស និងកុមារ យ៉ាងធ្ងន់ធ្ងរ»។

លោកអាបាស៖ អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីតំបន់ហ្កាហ្សាជាផ្នែកនៃដំណោះស្រាយប៉ាឡេស្ទីន កាន់តែទូលំទូលាយ

2023/11/11 10:04:27 pm        115
ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរប៉ាឡេស្ទីន អាចដើរតួនាទីក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងលក្ខខណ្ឌថា មានដំណោះស្រាយនយោបាយពេញលេញ ដែលគ្របដណ្តប់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ។ជាមួយនឹងកងកម្លាំងអ៊ីស្រាអែលឥឡូវនេះ ចូលទៅក្នុងតំបន់ហ្កាហ្សា ប្រហែលពីរសប្តាហ៍ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការជើងគោក ដើម្បីបំផ្លាញចលនាឥស្លាមហាម៉ាស មានការរំពឹងទុកកាន់តែខ្លាំងឡើងអំពីអ្វីដែលអនាគត អាចនឹងទៅជាយ៉ាងណា បន្ទាប់ពីការប្រយុទ្ធគ្នា បានបញ្ចប់។សហរដ្ឋអាមេរិក បាននិយាយថា ប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាម ប៉ុន្តែរបៀបដែលវានឹងដំណើរការ នៅក្នុងការអនុវត្ត នៅតែបើកចំហ។លោកអាបាស បាននិយាយថា លោក បានចាត់ទុកអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះព្រឹត្តិការណ៍នៅក្នុងតំបន់ហ្កាហ្សា ដែលបានទទួលរងនូវការទម្លាក់គ្រាប់បែករយៈពេលមួយសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង ១១.០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។ ការវាយប្រហារតាម អាកាស និងតាមផ្លូវគោក ធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាសពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់ ដែលជាការកែប្រែធ្លាក់ចុះពីការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលមុន ដែលមានចំនួន ១.៤០០នាក់។

មនុស្សជាង ១២.៤០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល

2023/11/11 09:51:40 pm        124
ជម្លោះហ្កាហ្សាដ៏បំផ្លិចបំផ្លាញ បានសម្លាប់មនុស្សជាង ១២.៤០០នាក់ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយអាជ្ញាធរសុខាភិបាលទាំងសងខាង កាលពីថ្ងៃសុក្រ។នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានបង្ហាញពីចំនួនអ្នកស្លាប់ដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន ១១.០៧៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែលដែលចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ លើសពីនេះ តំបន់វេសបែង បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៨៣នាក់។អ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស នៅថ្ងៃទី ៧ តុលា មកនៅត្រឹមប្រហែល១.២០០នាក់ពីការប៉ាន់ស្មានរបស់រដ្ឋាភិបាលមុនចំនួន ១.៤០០នាក់។អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា ការពិនិត្យឡើងវិញនេះ ត្រូវបានធ្វើឡើងដោយសារតែមានសាកសពជាច្រើនដែលមិនស្គាល់អត្តសញ្ញាណ ហើយអ៊ីស្រាអែលជឿថា អ្នកស្លាប់ខ្លះជាយុទ្ធជនរបស់ក្រុមហាម៉ាសជាជាងជនជាតិអ៊ីស្រាអែល។

តុលាការបន្តនីតិវិធីសំណុំរឿងឃាត់ខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងមន្ត្រី៤នាក់ ផ្សេងទៀត

2023/11/11 07:09:40 pm        534
ភ្នំពេញ៖ មកដល់ថ្ងៃនេះ ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀតនោះ ស្ថាប័នតុលាការបាននឹងកំពុងបន្តនីតិវិធី។ករណីនគរបាលឃាត់ខ្លួនឧត្ដមសេនីយ៍ទោម្នាក់ ​មានតួនាទីជាអនុប្រធានមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន និងមនុស្ស៤នាក់ផ្សេងទៀត មកដល់ពេលនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ​តំណាងអយ្យការកំពុងតែអនុវត្តនីតិវិធី​ លោកនឹងជូនព័ត៌មាន​នៅពេល​ដែលមាន​ចំណាត់ការចុងក្រោយរបស់អយ្យការ។ ​ការបញ្ជាក់របស់តំណាងអយ្យការនាថ្ងៃនេះ គឺបន្ទាប់​ពីម្សិលមិញ នគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជូន​សំណុំរឿង​មួយនេះ​ទៅ​ដល់សាលាដំបូង​រាជធានីភ្នំពេញម្ដងរួចមកហើយ។សូមជម្រាបថា ​កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ​នគរបាល​នាយកដ្ឋាន​ចារកម្មនៃ​អគ្គស្នង​ការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និង​មនុស្ស៤នាក់​ផ្សេងទៀត​ ដោយមានជាប់​ពាក់ព័ន្ធ​ករណី​កំហែង​យកប្រាក់​ក្នុងបញ្ហាគ្រឿងញៀន។ បើតាមប្រភពឱ្យដឹងថា ​អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​នោះ​មានឈ្មោះ វ៉ាន់ កុសល មាន​ឋានន្តរសក្ដិ​ថ្នាក់ឧត្តមសេនីយ៍ទោ ​ទទួលបន្ទុកការងារជំនាញ ក.៨ ៕

នគរបាលបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែនកាត់កម្ពុជាដកហូតបានជាង ១០០គីឡូក្រាម

2023/11/11 07:03:04 pm        711
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ និងឡាវ សរុបចំនួន៣នាក់ រឹបអូសបានថ្នាំញៀនជាង ១០០គីឡូក្រាម ។កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង​ញៀន​ជនជាតិថៃ និងឡាវ សរុបចំនួន ៣នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រតិបត្តិការចុះបង្ក្រាប​នេះ អនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំ​បញ្ជាដោយនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និង​មានការ​ដឹកនាំផ្ទាល់ដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន។នគរបាលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ​ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ​កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក.៧ ក.៤ និង ក.១ បានសហការ​ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឆ្មក់បង្ក្រាប​បទល្មើស​ជួញដូរគ្រឿងញៀនឆ្លងដែន ​នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នគរបាលបន្ថែមថា ​ជនសង្ស័យទាំង៣នាក់រួមមាន ១.ឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ ២.ឈ្មោះ Wasin Saekue ភេទប្រុស ​ជនជាតិថៃ និង៣.ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ វត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន​ ហៅកាត់ថា ICE ចំនួន ១០១កញ្ចប់ ស្មើទម្ងន់ ១០១គីឡូ ៤៤៩.២០ក្រាម។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​បានរៀបចំ​កសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM