សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
បណ្ដេញជន​ជាតិចិន ៣១៨នាក់ ចេញពីកម្ពុជាពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

សន្តិសុខ និង សង្គម

អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៤០នាក់ ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា

2024/08/09 10:31:32 am        257
ក្រុមគ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ខណៈអ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់សង្រ្គាមកាន់តែរាលដាលធំឡើនៅក្នុងតំបន់។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងបណ្តុំលំនៅឋានច្រើនកន្លែងនៅជំរំ Al-Bureij ភាគកណ្តាលតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ ហើយជំរំ Al-Nuseirat នៅក្បែរនោះ មនុស្ស៤នាក់ក៏ត្រូវបានសម្លាប់។ ជំរំ Nuseirat និងជំរំ Bureij ស្ថិតក្នុងចំណោមជំរំប្រវត្តិសាស្ត្រចំនួន៨កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន ហើយត្រូវបានអ៊ីស្រាអែលមើលឃើញថាជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពលរដ្ឋប៉ាឡេស្ទីន១៥នាក់ត្រូវបានសម្លាប់ និង៣០នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនចំនួនពីរកន្លែងនៅភាគខាងកើតទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើមជ្ឈមណ្ឌលគ្រប់គ្រង និងទីបញ្ជាការ របស់ក្រុមហាម៉ាស ដែលបានដាក់បង្កប់នៅក្នុងសាលារៀនក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ពួកគេកំពុងបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងត្បាល់ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ក្នុងចំណោមកងកម្លាំងអ៊ីស្រាអែល។

មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅរាជធានីភ្នំពេញ

2024/08/07 04:08:18 pm        306
ភ្នំពេញ៖ កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជាលទ្ធផលចាប់ខ្លួនជនល្មើស០១នាក់៖១.ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ នឹងវត្ថុតាងរួមមាន៖ ១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរក​ទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕

ប្រជាជននីហ្សេរីយ៉ា បន្តការតវ៉ា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ

2024/08/06 12:43:37 pm        91
ការតវ៉ាជុំវិញការលំបាកចំពោះបញ្ហាសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ ក្នុងប្រទេសនីហ្សេរីយ៉ានៅតែបន្ត ក្នុងទីក្រុងពាណិជ្ជកម្ម Lagos ប៉ុន្តែកាលពីរសៀលថ្ងៃម្សិលមិញ ការតវ៉ាមានសន្ទុះខ្លាំង ដោយអ្នកតវ៉ា បានមកដល់ជាមួយសត្វសុនខ និងមួយចំនួនទៀតមានឆ្នាំងដាំបាយទទេ បង្ហាញការលំបាករបស់ពួកគេឈានដល់ភាពស្រេកឃ្លាន។ ក្នុងរយៈពេលប្រាំថ្ងៃមកនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកខាងសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។ទោះបីជាមានការអំពាវនាវពីប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថា លោកប្រធានាធិបតី ពុំបានដោះស្រាយការទាមទារណាមួយរបស់ពួកគេទេ ហើយនឹងបន្តតវ៉ារហូតដល់ពួកគេទទួលបានដំណោះស្រាយ។អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ចាប់តាំងពីភាពចលាចលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រុមអ្នកធ្វើបាតុកម្ម មានបំណងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៥ សីហា ហាក់មានភាពស្រពិចស្រពិល ដោយមានអ្នកចូលរួមបាតុកម្មតិចជាងមុន ដែលបានមកកាន់ទីក្រុងធំៗ។កាលពីចុងសប្តាហ៍ ប្រធានាធិបតី លោក Bola Tinubu បានអំពាវនាវឲ្យផ្អាកការតវ៉ា ក្នុងការគាំទ្រការចរចា។ ប៉ុន្តែការឆ្លើយតបយ៉ាងរឹងមាំរបស់នគរបាល ក៏អាចជាហេតុផល ដែលឲ្យប្រជាជនត្រូវស្នាក់នៅផ្ទះ។

ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 12:33:00 pm        155
ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាឡើងដល់ជាង៣៥០ នាក់ ខណៈបារម្ភថាមនុស្សជាច្រើននៅជាប់ខ្លួន

2024/08/04 01:04:50 pm        407
បន្ទាប់ពីបំណាក់ដីដ៏អាក្រក់នេះបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) នៃរដ្ឋ កេរ៉ាឡា (Kerala) ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់នៅក្នុងស្រុកដែលរងគ្រោះមហន្តរាយបានឡើងដល់ ៣៥៨នាក់ ខណៈ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សរាប់រយនាក់ដែលជាប់ក្នុងបំណាក់ដី និងល្បប់។ យោងតាមព័ត៌មានចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ ក្រុមអ្នកជួយសង្គ្រោះបានប្រើរ៉ាដាស្វែងរកយ៉ាងជ្រៅដើម្បីកំណត់ទីតាំងអ្នកដែលបានជាប់នៅក្នុងកម្ទេចកម្ទី និងផ្ទះដែលដួលរលំ។ ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនស្វែងរក និងជួយសង្គ្រោះឯកជន បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពឥណ្ឌា នគរបាលរដ្ឋ Kerala និងអង្គភាពសេវាសង្គ្រោះបន្ទាន់ដែលបានឈានចូលដល់ថ្ងៃទី ៥ មនុស្សជាងពីររយនាក់នៅតែមិនទាន់រកឃើញនៅឡើយ។ដោយប្រើឧបករណ៍ធន់ធ្ងន់ និងទំនើប អ្នកជួយសង្គ្រោះជាង ១.៣០០នាក់ កំពុងជីកកាយតាមគំនរអគារខូចខាត និងនៅក្រោមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាចំហេះព្រៃធំជាងគេទីបួនក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

2024/08/04 12:53:11 pm        362
អ្នកពន្លត់អគ្គិភ័យជាង ៦.០០០នាក់នៅជ្រលងភ្នំភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា បានបន្តទប់ទល់នឹងការឆាបឆេះដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលបានឈានចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ជាចំហេះព្រៃដ៏ធំបំផុតទី ៤ របស់រដ្ឋនេះក្នុងកំណត់ត្រា។ កម្ដៅកម្រិត១០០អង្សាហ្វារិនហៃ រួមជាមួយខ្យល់បក់រហូតដល់ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះនៅកន្លែងខ្លះ បានផ្តល់ការសង្គ្រោះតិចតួចដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ Park Fire ដែលឆេះតំបន់វាលរហោស្ថានចម្ងាយប្រហែល ១៦១ គីឡូម៉ែត្រ ភាគខាងជើងនៃ ទីក្រុង Sacramento របស់រដ្ឋនេះ។ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire ចាប់ផ្តើមដោយអ្នកដុតព្រៃដែលបង្កការបំផ្លិចបំផ្លាញរថយន្តនិងផ្ទះសម្បែងប្រជាពលរដ្ឋជិតមជ្ឈមមណ្ឌលវប្បធម៌ Chico រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ២៤ ខែកក្កដា ចាប់តាំងពីពេលនោះមកបានឆេះបំផ្លាញព្រៃឈើជាង ១៦២.២០០ ហិចតា ដែលមានទំហំធំជាង ទីក្រុង Los Angeles ទៅទៀត។ ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ៤២ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ហើយ ត្រូវបានចោទប្រកាន់ពីបទដុតព្រៃ និងឃុំឃាំងដោយពុំមានការបង់ប្រាក់ធានា៕

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១៥ នាក់ក្នុងសាលារៀននៅហ្កាហ្សា

2024/08/04 11:20:36 am        373
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ថ្ងៃទី៣ ខែសីហា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់សេកវ៉ាត់វ៉ាន់ ( Sheikh Radwan) នៃទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា សាលានេះត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ក្រុមហាម៉ាស ដើម្បីលាក់ក្រុមសកម្មប្រយុទ្ធ និងផលិតអាវុធ។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា ខ្លួនធ្វើប្រតិបត្តិការពីទីតាំងជនស៊ីវិល ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ឡោមព័ទ្ធនេះ បានសម្លាប់មនុស្ស៦នាក់នៅក្នុងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា (Rafah) និងពីរនាក់ទៀតនៅក្នុងទីក្រុង ហ្កាហ្សា ។យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា និងកន្លែងផ្សេងទៀតនៅដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ មន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា មកដល់ពេលនេះជនជាតិប៉ាឡេស្ទីនចំនួន៣៩.៥៥០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ។ ការវាយលុកនេះត្រូវបានបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា សម្លាប់មនុស្ស១.២០០នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរចូលទៅក្នុងដែនដីហ្កាហ្សា៕

ករណីដាច់ទូរថភ្លើងក្រឡាប់ធ្លាក់ចេញពីផ្លូវដែកពេលកំពុងបើកបរ នៅក្នុងស្រុកក្រគរ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

2024/08/04 09:37:04 am        699
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។សូមរម្លឹក​ផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ 

សមត្ថកិច្ចអាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូកោរសក់អប់រំណែនាំ

2024/08/03 10:47:49 am        153
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ រួមជាមួយម៉ូតូចំនួន ០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  យុវជនទាំង ០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ កោរសក់ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។   នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំង ៥នាក់នេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយន។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ដោយ ៖ តារាវុទ្ធី

អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Al Jazeera ដោយចោទថាជាសមាជិកក្រុមហាម៉ាស

2024/08/02 01:20:38 pm        122
យោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខ្លួនបានសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន អាល់-ចាហ្ស៊ីរ៉ា (Al-Jazeera) ឈ្មោះ អ៊ីស្មេល អាល់-ហ្គូល (Ismail Al-Ghoul) នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ដោយនិយាយថាលោកគឺជាបណ្ដាញប្រតិបត្តិការរបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។សារព័ត៌មាន Al-Jazeera បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់គ្មានមូលដ្ឋាន» និងជាការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់អ្នកសារព័ត៌មានដោយចេតនា។ប្រព័ន្ធផ្សព្វផ្សាយកាតាមួយនេះ បាននិយាយកាលពីថ្ងៃពុធថា លោក Al-Ghoul និងអ្នកថតរូប លោក រ៉ាមី អែលរីហ្វី (Ramy El Rify) ទាំងពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា ខណៈពេលដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅជិតលំនៅឋានរបស់លោក អ៊ីស្មេល ហានិយេ (Ismail Haniyeh) ប្រធានក្រុមហាម៉ាស ដែលត្រូវបានសម្លាប់នៅអ៊ីរ៉ង់ នៅថ្ងៃដដែលនោះ។យោធាអ៊ីស្រាអែលបាននិយាយថា លោក Al-Ghoul គឺជាសមាជិកនៃអង្គភាពសម្រាំង នូកបា (Nukhba) ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានណែនាំប្រតិបត្តិកររបស់ហាម៉ាសអំពីរបៀបថតប្រតិបត្តិការ ហើយនិយាយថាលោកបានចូលរួមក្នុងការថតសកម្មភាព និងផ្សព្វផ្សាយការវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ ប៉ុន្តែ Al-Jazeera បាននិយាយថា លោក Al-Ghoul បានធ្វើការឱ្យបណ្តាញព័ត៌មាននេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ហើយអាជីពតែមួយគត់របស់លោកគឺជាអ្នកសារព័ត៌មាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ
05/10/2026 01:05 PM
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
05/10/2026 01:05 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ
05/10/2026 01:05 PM
គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
05/10/2026 12:05 PM
លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី
05/10/2026 12:05 PM
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
05/10/2026 12:05 PM
រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​
05/10/2026 12:05 PM
កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់
05/10/2026 11:05 AM
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
05/10/2026 11:05 AM
លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM