នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កើតចេញពីជម្លោះចាក់ឬសយ៉ាងជ្រៅដែលពុំបានដោះស្រាយកាលពីអតីតកាល

2023/10/10 01:58:27 pm        270
ការវាយប្រហារមួយទៅលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីចុងសប្តាហ៍ បាននាំមកនូវចំណាប់អារម្មណ៍ជាថ្មីចំពោះបញ្ហាជាប្រវត្តិសាស្ត្រមួយនេះ។ មជ្ឈិមបូព៌ាបានជាប់គាំងក្នុងជម្លោះអស់ជាច្រើនទស្សវត្សមកហើយ ជាមួយនឹងការវាយប្រហារចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សស្លាប់ជាង ១.៥០០នាក់សម្រាប់ភាគីទាំងពីរ។មនុស្សរាប់ពាន់នាក់ទៀតបានរងរបួស បន្ទាប់ពីក្រុមហាម៉ាស បានបើកការលុកលុយចេញពីតំបន់ហ្គាហ្សាលើប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍។ ខណៈកំណើននៃអំពើហិង្សានេះមានលក្ខណៈថ្មី ប៉ុន្តែវាគ្រាន់តែជាការផ្ទុះឡើងវិញថ្មីបំផុត ពីជម្លោះកាលពីអតីតកាលដែលមិនបានដោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះប៉ុណ្ណោះ។តំបន់ហ្កាហ្សា ស្រ្ទីប (Gaza strip) និងតំបន់វែស ប៊ែង (West Bank) ជាផ្ទះសម្រាប់ប្រជាជនជាង ២លាននាក់ ហើយត្រូវបានគេស្គាល់ថាជាទឹកដីប៉ាឡេស្ទីន។ តំបន់ទាំងពីរនេះ រួមជាមួយនឹងប្រទេសអ៊ីស្រាអែលទាំងមូល គឺជាអ្វីដែលជនជាតិប៉ាឡេស្ទីនបានកំណត់ថា ជាទឺកដីប៉ាឡេស្ទីនអស់រយៈពេលជាង២.០០០ឆ្នាំមកហើយ។ ប៉ុន្តែការទាមទាររបស់ជនជាតិជ្វីហ្វក៏លាតសន្ធឹងទៅឆ្ងាយផងដែរ នៅពេលដែលពួកគេត្រូវបាននិរទេសចេញពីទឹកដីដែលពួកគេកំណត់ថា ជាស្រុកកំណើតដូនតារបស់ពួកគេ។រដ្ឋអ៊ីស្រាអែលត្រូវបានប្រកាសឡើងនៅឆ្នាំ១៩៤៨ ប៉ុន្តែក្រុមជនជាតិប៉ាឡេស្ទីនជឿថា ទឹកដីនោះត្រូវបានពួកគេលួចយកប៉ុណ្ណោះ។ អ៊ីស្រាអែលបានកាន់កាប់តំបន់វែស ប៊ែង និងតំបន់ហ្កាហ្សា ដោយខុសច្បាប់ ដែលនាំឱ្យមានការបះបោរ និងការចោទប្រកាន់ទាំងពីរភាគី អំពីការរំលោភសិទ្ធិមនុស្ស។ កិច្ចព្រមព្រៀងដៃគូរវាងភាគីទាំងពីរ ឈ្មោះថា Oslo ក្នុងឆ្នាំ១៩៩៣ បានផ្តល់ក្តីសង្ឃឹមក្រោមកិច្ចព្រមព្រៀងរដ្ឋពីរ ប៉ុន្តែការប្រយុទ្ធនៅតែបន្ត។ ក្រុមហាម៉ាស បានកាន់កាប់តំបន់ហ្គាហ្សាឡើងវិញក្នុងឆ្នាំ២០០៥ ហើយអំពើហិង្សានៅតែបន្តជាមួយនឹងការវាយប្រហារជាង៧៥៨ដង លើប្រជាជនប៉ាឡេស្ទីនដោយអ្នកតាំងលំនៅរបស់អ៊ីស្រាអែល។កាលពីថ្ងៃសៅរ៍ ខែតុលា ឆ្នាំនេះ ក្រុមហាម៉ាស ដែលគាំទ្រដោយស៊ីរី លីបង់ និងអ៊ីរ៉ង់ បានបើកការវាយប្រហារយ៉ាងសាហាវទៅលើអ៊ីស្រាអែល ហើយជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារបកទៅវិញ។ អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រដ៏សំខាន់នៃក្រុមហាម៉ាស បានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ប៉ុន្តែក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានលើកសរសើរការវាយប្រហារមួយនេះ។ មានការព្រួយបារម្ភអំពីជម្លោះកាន់តែទូលំទូលាយរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាម ហេសបូឡា របស់ប្រទេសលីបង់ ដែលជាភាគីប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ផងដែរ ដោយក្រុមនេះបានបើកការវាយប្រហារដោយកាំភ្លើងធំសងសឹកលើអ៊ីស្រាអែលបន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកបីនាក់របស់ខ្លួន៕

កូរ៉េខាងជើងបន្ទោសអ៊ីស្រាអែល ជុំវិញការបង្កឲ្យមានការបង្ហូរឈាម នៅតំបន់ហ្គាហ្សា

2023/10/10 01:51:42 pm        274
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានស្តីបន្ទោសអ៊ីស្រាអែលជុំវិញការបង្កការបង្ហូរឈាមនៅក្នុងតំបន់ហ្គាហ្សា ដោយបាននាំឲ្យមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ជាលើកដំបូង។សារព័ត៌មាន Rodong Sinmun ដែលជាកាសែតរបស់គណបក្សពលករដែលកំពុងកាន់អំណាច បានចុះផ្សាយអត្ថបទខ្លីមួយស្តីពីជម្លោះ និងអ្នកស្លាប់និងរបួស ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស។សារព័ត៌មាននេះ បាននិយាយថា៖«សហគមន៍អន្តរជាតិ បានអះអាងថា ការប៉ះទង្គិចគ្នានេះ គឺជាលទ្ធផលនៃអំពើឧក្រិដ្ឋកម្មឥតឈប់ឈររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយមធ្យោបាយជាមូលដ្ឋានដើម្បីចាក់ចេញពីវិបត្តិនេះ គឺត្រូវបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»។អំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សជាង ១.៥០០នាក់ស្លាប់ បានជំរុញឲ្យមានការប្រកាសពីអន្តរជាតិនូវការគាំទ្រដល់អ៊ីស្រាអែល និងការអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នានេះ និងការការពារជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍មុន ដោយក្រុមហាម៉ាស់។

ទឹកជំនន់នៅឥណ្ឌា បង្កការភ័យខ្លាចក្នុងចំណោមប្រជាជនប៉ាគីស្ថាន ដែលរស់នៅក្បែរតំបន់ផ្ទាំងទឹកកក

2023/10/10 12:06:20 pm        93
ប្រជាជនប៉ាគីស្ថានដែលរស់នៅក្បែរផ្ទាំងទឹកកកដ៏ធំមួយកាលពីថ្ងៃចន្ទ (ទី 9 ខែតុលា) បាននិយាយថា ពួកគេមានអារម្មណ៍ថាមានការគំរាមកំហែងនៃទឹកជំនន់កាន់តែខ្លាំងឡើង បន្ទាប់ពីទឹកជំនន់ថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌាដែលនៅជិតខាងបង្កឡើងដោយការផ្ទុះនៃបឹងទឹកកកមួយ។មន្ត្រីរដ្ឋាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់នៅក្នុងរដ្ឋនៃភ្នំហិម៉ាឡៃ ស៊ីគីម របស់ឥណ្ឌាបានកើនឡើងដល់ ៧៧នាក់ ហើយមនុស្សយ៉ាងតិច១០១នាក់នៅតែបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងទន្លេ Teesta កាលពីសប្តាហ៍មុន។សម្រាប់អ្នកស្រុកនៅក្នុងភូមិ Hassanabad នៃខេត្តភ្នំ Gilgit-Baltistan របស់ប៉ាគីស្ថាន ដែលធ្លាប់ជួប្រទះទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីបឹងទឹកកកមួយបានជោជន់កាលពីឆ្នាំ២០២២ មនាការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីព័ត៌មានពីទឹកជំនន់របស់ប្រទេសឥណ្ឌាបានខិតជិតដល់កន្លែងរស់នៅរបស់ពួកគេ។ អ្នកស្រុកទាំងនោះសង្ឃឹមថា រដ្ឋាភិបាលប៉ាគីស្ថាន នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់បន្ថែមទៀត នៅក្នុងតំបន់ជុំវិញនោះផងដែរ ដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ដែលអាចកើតមាន៕

មនុស្សរាប់ពាន់លាននាក់ អាចប្រឈមមុខនឹងកម្ដៅដ៏មហន្តរាយក្នុងសតវត្សរ៍នេះ បើបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ

2023/10/10 12:02:42 pm        148
យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា មនុស្សរាប់ពាន់លាននាក់ អាចជួបការលំបាកក្នុងការរស់រានមានជីវិត ក្នុងរយៈពេលនៃកម្ដៅសើមដ៏អាក្រក់បំផុតក្នុងសតវត្សទីនេះ ខណៈសីតុណ្ហភាពកំពុងកើនឡើង ជាពិសេសនៅក្នុងទីក្រុងធំៗមួយចំនួនរបស់ពិភពលោក រាប់ចាប់ពីទីក្រុងដេល្លី របស់ឥណ្ឌា រហូតដល់ទីក្រុងសៀងហៃ របស់ចិនផងដែរ។ការសិក្សានេះ បានពិនិត្យមើលលើសេណារីយ៉ូឡើងកម្ដៅផ្សេងៗពីបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស ហើយបានយកគំរូលើថា តើរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ នៃកម្ដៅសើមដ៏មហន្តរាយ ដែលប្រជាជនក្នុងពិភពលោកទទួលរង អាចបណ្តាលឱ្យស្លាប់ ហើយនឹងអាស្រ័យលើថា តើភពផែនដីនេះក្តៅប៉ុណ្ណា។ការសិក្សានោះបានរកឃើញថា មនុស្សប្រហែល ៧៥០លាននាក់ អាចជួបប្រទះរយៈពេលមួយសប្តាហ៍នៃកម្ដៅសើម ដែលអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើសីតុណ្ហភាពកើនឡើង ២អង្សាសេទៀត លើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ហើយប្រសិនបើសីតុណ្ហភាពឡើង៣អង្សាសេទៀត លើសពីកម្រិតមុននោះ ប្រជាជនជាង ១,៥ពាន់លាននាក់ នឹងប្រឈមមុខនឹងការគំរាមកំហែងបែបនេះផងដែរ។ពិភពលោកបានឡើងកម្ដៅប្រហែល ១,២អង្សាសេ លើសពីមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម ដោយសារការផលិត និងការដុតឥន្ធនៈហ្វូស៊ីល។ ពិភពលោកកំពុងឆ្ពោះទៅរកកំណើនកម្ដៅ ២,៨អង្សាសេ នៅឆ្នាំ២១០០ខាងមុខ ក្រោមគោលនយោបាយបច្ចុប្បន្ន នេះបើយោងតាមរបាយការណ៍បញ្ចេញឧស្ម័នរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ដែលជាតួលេខហួសកម្រិតនៃគោលដៅ១,៥អង្សាសេ របស់ពិភពលោក៕

កងកម្លាំងអ៊ុយក្រែន ទទួលបានវឌ្ឍនភាពនៅភាគខាងកើត និងខាងត្បូង

2023/10/10 11:58:33 am        200
មន្ត្រីយោធា បាននិយាយកាលពីថ្ងៃចន្ទថាកម្លាំងអ៊ុយក្រែន កំពុងទទួលបានទទួលបានវឌ្ឍនភាពមួយចំនួន ទាំងនៅតំបន់ភាគខាងកើត និងភាគខាងត្បូង នៃការវាយបករយៈពេល៤ខែមកនេះ។ការអធិប្បាយរបស់រុស្ស៊ី ពីការប្រយុទ្ធគ្នា បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ បានវាយរុញច្រានការវាយប្រហាររបស់អ៊ុយក្រែន នៅជិតទីក្រុង Bakhmut ភាគខាងកើតដែលត្រូវបានបំផ្លាញ និងបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសច្រើន នៅក្នុងការវាយប្រហារ លើទីតាំងរបស់អ៊ុយក្រែន នៅខាងក្រៅទីក្រុងនេះ។ ការវាយបករបស់អ៊ុយក្រែន មានបំណងឲ្យទទួលបានការគ្រប់គ្រងតំបន់ជាច្រើន នៅជុំវិញទីក្រុង Bakhmut ដើម្បីដណ្តើមយកមកវិញទីក្រុងនេះ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ី កាលពីខែឧសភា បន្ទាប់ពីរយៈពេលជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។ នៅភាគខាងត្បូង ទីក្រុងគីវ មានបំណងរុលចូលទៅកាន់សមុទ្រ Azov ដើម្បីកាត់ផ្តាច់ស្ពានទឹកដីរបស់រុស្ស៊ីតភ្ជាប់តំបន់ជាច្រើន ដែលខ្លួនបានកាន់កាប់ នៅភាគខាងត្បូង និងខាងកើត។លោក Ilia Yevlash អ្នកនាំពាក្យកងកម្លាំងក្រុមភាគខាងតកើតរបស់អ៊ុយក្រែន បាននិយាយថា កងទ័ព ទទួលបានជោគជ័យដោយផ្នែក នៅជិតតំបន់ Andriivka ដែលពួកគេបានដណ្តើមយកកាលពីខែមុន រួមជាមួយតំបន់ Klishhiivka ដែលនៅក្បែរនោះ។លោកនិយាយថា រៀងរាល់ថ្ងៃ យើងកំពុងទទួលបានវឌ្ឍនភាពដោយផ្នែកនៃទីក្រុង Bakhmut ។ យើងកំពុងនិយាយអំពីចម្ងាយរាប់រយម៉ែត្រនៅពេលតែមួយដែលយើងរំដោះបានពីសត្រូវ និងពង្រឹងទីតាំងជាច្រើនកន្លែងរបស់យើង។ ឧត្តមសេនីយ៍ Oleksandr Tarnavskyi មេបញ្ជាការ កងកម្លាំងនៅភាគខាងត្បូង បានសរសេរនៅលើបណ្តាញ Telegram ថា កងទ័ពទីក្រុងគីវ កំពុងបន្តប្រតិបត្តិការវាយលុក ក្នុងការរុញច្រានទៅភាគខាងត្បូង។

មន្ត្រី៖ អាមេរិក ប្រញាប់ប្រញាល់ផ្តល់ជំនួយការពារជាតិ និងគ្រាប់រំសេវទៅឲ្យអ៊ីស្រាអែល

2023/10/10 11:54:38 am        113
មន្ត្រីការជាតិជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា យោធាសហរដ្ឋអាមេរិក កំពុងបង្កើនការផ្គត់ផ្គង់ថ្មីៗនៃការការពារដែនអាកាស គ្រាប់រំសេវ និងជំនួយសន្តិសុខផ្សេងទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រទេសនេះឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍ដែលមិនធ្លាប់មាន ធ្វើឡើងដោយក្រុមហាម៉ាស់។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទៅកាន់អ្នករាយការណ៍ព័ត៌មាន នៅមន្ទីបញ្ចកោណថា យន្តហោះជាច្រើនគ្រឿង បានចេញដំណើររួចហើយ ។យើងកំពុងបង្កើនការគាំទ្រទៅកាន់ប្រទេសអ៊ីស្រាអែល យើងនៅតែមានទំនាក់ទំនងបន្តឥតឈប់ឈរ ជាមួយសមភាគីរបស់យើង ក្នុងប្រទេសអ៊ីស្រាអែលដើម្បីប្តេជ្ញាចិត្ត និងគាំទ្រតម្រូវការបន្ទាន់បំផុតរបស់ពួកគេ។ សហរដ្ឋអាមេរិក មិនបាននិយាយលម្អិតអំពីទំហំនៃសំណើរបស់អ៊ីស្រាអែលសម្រាប់ជំនួយសន្តិសុខនោះទេ។ ប៉ុន្តែមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និយាយថា ទីក្រុងវ៉ាស៊ីនតោន បានទាក់ទងវិស័យការពារជាតិដើម្បីបញ្ចូនការបញ្ជាទិញរបស់អ៊ីស្រាអែលដែលនៅសល់ និងសម្លឹងមើលស្តុកផ្ទាល់របស់យោធាសហរដ្ឋអាមេរិក ដើម្បីជួយបំពេញស្តុករបស់អ៊ីស្រាអែល។មន្ត្រី ទំនងជាច្រានចោលផងដែរការព្រួយបារម្ភថា សហរដ្ឋអាមេរិក អាចព្យាយាមផ្គត់ផ្គង់ទៅឲ្យអ៊ីស្រាអែល នៅពេលតែមួយដែលខ្លួនផ្តោតលើសព្វាវុធទៅឲ្យអ៊ុយក្រែន។ យើងអាចបន្តការគាំទ្រទៅឲ្យទាំង អ៊ុយក្រែន និងអ៊ីស្រអែល ហើយរក្សាការត្រៀមខ្លួនជាស្រេចសម្រាប់ពីភពលោកផ្ទាល់របស់យើង។

UN នៅប្រទេសកោះស៊ីប និយាយថា ឈានដល់ «ការព្រមព្រៀងគ្នា»លើការដោះស្រាយជម្លោះផ្លូវថ្នល់

2023/10/10 11:51:13 am        195
បេសកកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានឈានដល់«ការព្រៀមព្រៀងគ្នា» ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នា នៅក្នុងប្រទេសកោះស៊ីប ដែលបែកបាក់ដោយសារក្រុមជនជាតិភាគតិចស៊ីប ដែលបានបង្កឲ្យមានការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងកងរក្សាសន្តិភាព នៅក្នុងខែសីហា។ប្រជាជនស៊ីបទួរគី ព្យាយាមសាងសង់ផ្លូវឆ្លងកាត់ទឹកដី ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅភាគអាគ្នេយ៍នៃកោះនេះ គឺជាប្រភពនៃជម្លោះ។បេសកកម្មរបស់UN នៅប្រទេសកោះស៊ីបនេះ ដែលត្រូវបានគេស្គាល់ថា Unficyp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការព្រៀមព្រៀងគ្នានេះ ត្រូវបានឈានដល់លើការរៀបចំដែលនឹងដោះស្រាយស្ថានភាពដែលកំពុងបន្តនៅភូមិPyla/Pile ដោយនិយាយសំដៅដល់សហគមន៍មួយ ដែលប្រជាជនក្រិក និងស៊ីបទួរគីរស់នៅ ហើយវាសិ្ថតនៅក្រោមយុត្តាធិការរបស់អង្គការសហប្រជាជាតិ។អាជ្ញាធរស៊ីបទួរគី ចង់សាងសង់ផ្លូវ ដែលភ្ជាប់ដោយផ្ទាល់ពីតំបន់ដែលពួកគេគ្រប់គ្រង ទៅកាន់ភូមិ Pyla/Pile ដោយស្វែងរកការអនុញ្ញាតឲ្យប្រជាជនស៊ីបទួរគី គេចចេញពីដែនសមត្ថកិច្ចមួយចំនួនរួមទាំងមូលដ្ឋានអធិបតេយ្យរបស់អង់គ្លេសផងដែរ។

ពលរដ្ឋអ៊ីស្រាអែល ស្តុកទុកគ្រឿងទេសក្នុងការព្រួយបារម្ភពីការខ្វះខាត បន្ទាប់ពីការវាយប្រហាររបស់ ក្រុមហាម៉ាស់

2023/10/10 11:47:43 am        108
ជួរដ៏វែងជាច្រើនជួរ របស់ពលរដ្ឋអ៊ីស្រាអែល នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង តែលអាវីវ កាលពីថ្ងៃចន្ទ ដោយបាននិយាយលើកឡើងពីការព្រួយបារម្ភការខ្វះការផ្គត់ផ្គង់សំខាន់ៗ បន្ទាប់ពីការវាយប្រហារដ៏គួឲ្យភ្ញាក់ផ្អើល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលបានឲ្យមានការប្រយុទ្ធគ្នានៅបន្ត។ ក្រុមអ្នកប្រយុទ្ធមកពី ក្រុមអ៊ីស្លាមនិយម បានសម្លាប់ពលរដ្ឋអ៊ីស្រាអែល ៨០០នាក់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត ក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលការឈ្លានពានបែបនេះធ្វើឲ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ជំរុញឲ្យប្រទេសអ៊ីស្រាអែលធ្វើការសងសឹកវិញដោយបានបាញ់ផ្លោងលើតំបន់ហ៊ុមព័ទ្ធ ហ្គាហ្សា របស់ប៉ាឡេស្ទីន។ តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ អ៊ីស្រាអែលបានអនុវត្តការវាយប្រហារសងសឹកខ្លាំងបំផុតរបស់ខ្លួនមិនធ្លាប់មាន បណ្តាលឲ្យមនុស្សជាង៥០០នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ការបិទផ្លូវរបស់អ៊ីស្រាអែល នឹងត្រូវបានរឹតបន្តឹងដើម្បីទប់ស្កាត់ស្បៀងអាហារ និងប្រេងឥន្ធនៈ មិនឲ្យនាំចូលទៅកាន់តំបន់ហ្គាហ្សា ដែលជាតំបន់មានមនុស្ស២,៣ លាននាក់រស់នៅ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា មានជួរវែងៗជាច្រើនជួរ នៅក្នុងផ្សារទំនើប និងហាងលក់គ្រឿងទេស នៅទូទាំងប្រទេសនេះ។

មនុស្សរាប់សិបនាក់បានស្លាប់ ក្នុងការវាយប្រហារដោយកាំភ្លើងធំនៅភាគខាងជើងមីយ៉ាន់ម៉ា

2023/10/10 11:43:14 am        109
មីយ៉ាន់ម៉ា៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារ (១០ តុលា) នេះថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំភ្លើងធំមួយ នៅឯជំរុំសម្រាប់ជនភៀសខ្លួនខាងក្នុងក្នុងរដ្ឋកាជីន របស់សហភាពមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានស្ត្រី កុមារ និងមនុស្សចាស់ជាច្រើននាក់។សហភាពមីយ៉ាន់ម៉ា បានជាប់គាំងនៅក្នុងជម្លោះនៅក្នុងតំបន់ជាច្រើននៃប្រទេស ខណៈដែលកងទ័ពជនជាតិភាគតិច និងចលនាតស៊ូ បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធា ព្រមទាំងការបង្ក្រាបយ៉ាងខ្លាំងក្លាដោយរបបយោធា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១មក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាជីន និងប្រភពក្នុងស្រុកបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងជិតពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃចន្ទ ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីជំរំយោធាមួយ គ្រប់គ្រងដោយកងទ័ពឯករាជ្យកាជីន (KIA) ដែលមានជម្លោះជាមួយយោធាកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា។សកម្មជនក្នុងស្រុកដ៏ល្បីមួយរូបនៃបណ្តាញសន្តិភាពសង្គមស៊ីវិល ឈ្មោះ ខុន ចាបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ខ្លួនបានទៅមន្ទីរពេទ្យក្នុងស្រុក ហើយត្រូវបានគេប្រាប់ថាមនុស្ស ២៩នាក់បានស្លាប់ ហើយការវាយប្រហារនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ។ ដោយសារកម្លាំងគ្រាប់បែកខ្លាំងពេក បានធ្វើឲ្យភូមិនេះត្រូវបានបំផ្លាញទាំងស្រុង ហើយតាមការបញ្ជាក់ពីមន្ទីរពេទ្យរហូតមកដល់ពេលនេះបានឲ្យដឹងថា មានមនុស្សប្រហែល៥៩នាក់បានរងរបួស និងមនុស្សប្រហែល២៩នាក់បានស្លាប់បន្ទាប់ពីហេតុការណ៍នោះ៕

ព្រមានពីបញ្ហាប្រឈមនៃជនភៀសខ្លួនដែលមិនធ្លាប់មានពីមុនមក ខណៈលោកខាងលិចរឹតបន្តឹងព្រំដែន

2023/10/10 11:11:04 am        127
ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារនេះកំពុងប្រឈមមុខនឹងពេលវេលាដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រជាង ៧០ឆ្នាំរបស់ខ្លួន ខណៈដែលតួលេខនៃការផ្លាស់ទីលំនៅកម្រិតបំបែកកំណត់ត្រា ដែលមិនធ្លាប់មានពីមុនមក បានកើតឡើងស្របពេលជាមួយនឹងកង្វះខាតថវិកា ព្រមទាំង «ទស្សនដ៏ខ្លី» ផ្តោតលើការគ្រប់គ្រងព្រំដែន។ជម្លោះជាច្រើនរាប់ចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់បញ្ហានៅស៊ូដង់ បានរួមចំណែកដល់ការផ្លាស់ទីលំនៅរបស់ប្រជាជនប្រហែល ១១០លាននាក់នៅជុំវិញពិភពលោក នៅពេលដែលរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន រួមទាំងប្រទេសដែលធ្លាប់ទទួលស្វាគមន៍ជនភៀសខ្លួនដូចជាប្រទេសអាឡឺម៉ង់ ក៏កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការដាក់វិធានការកាន់តែតឹងរ៉ឹងលើអ្នកស្វែងរកសិទ្ធិជ្រកកោន។ប្រទេសលោកខាងលិចមួយចំនួនដូចជាប្រទេសស្លូវ៉ាគី បានរឹតបន្តឹងការគ្រប់គ្រងព្រំដែន ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងសាងសង់ជញ្ជាំងព្រំដែនបន្ថែម ដើម្បីទប់ស្កាត់ការឆ្លងកាត់ពីជនអន្តោប្រវេសន៍ចូលក្នុងប្រទេស ដោយអនុវត្តគោលនយោបាយរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។នៅក្នុងសុន្ទរកថាទៅកាន់ស្ថាប័នគ្រប់គ្រងរបស់ទីភ្នាក់ងារ UNHCR ស្នងការជាន់ខ្ពស់ លោក Filippo Grandi បានជំរុញឱ្យបណ្ដាប្រទេសនានា គោរពសិទ្ធិរបស់អ្នកដែលភៀសខ្លួនចេញពីជម្លោះ ឬការធ្វើទុក្ខបុកម្នេញ ដែលត្រូវបានធានាក្រោមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ ដែលស្ថាប័នបានបង្កើតឡើងដើម្បីត្រួតពិនិត្យពីបញ្ហាជនភៀសខ្លួននេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM