ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា
គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសបូលីវី

2023/10/19 02:54:26 pm        97
មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សប្រហែល ២០នាក់ បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបង្កគ្រោះថ្នាក់នៅលើផ្លូវហាយវេ កាលពីល្ងាចថ្ងៃអង្គារ។ បើយោងតាមមន្ត្រីម្នាក់ កាលពីថ្ងៃពុធ (១៨ តុលា) បានឲ្យដឹងថា គ្រោះថ្នាក់នោះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ (ម៉ោងក្នុងស្រុក) នៅជិតទីក្រុងខារ៉ាហ្សានី (Charazani) ភាគខាងលិច។លោក អេដហ្គា ខូតេស (Edgar Cortez) ប្រធាននាយកដ្ឋាននគរបាល ឡាប៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ ដែលរាប់បញ្ចូលទាំងអ្នកបើកបររថយន្តក្រុង នៅតែជាតួលេខបឋមនៅឡើយ។ ប្រធាននគរបាលរូបនេះបានបន្តថា ក្រុមមន្រ្តីបានចាប់ផ្តើមជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថយន្តក្រុងនោះ កាលពីព្រឹកថ្ងៃពុធផងដែរ។គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបូលីវី កើតមានជាញឹកញាប់ ហើយបើយោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះភាគច្រើនបណ្តាលមកពីកម្រិតនៃការមើលឃើញមិនល្អ ភាពគ្មានទំនួលខុសត្រូវរបស់អ្នកបើកបរ និងការទទួលទានគ្រឿងស្រវឹងផងដែរ៕

ប្រជាជនរុស្ស៊ីប្រហែល១.000នាក់ នៅតំបន់ហ្គាហ្សា ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជម្លៀសចេញ

2023/10/19 01:19:16 pm        156
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រហែល ១.000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជួយក្នុងការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប។សេចក្តីថ្លែងការណ៍ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ី ១.000នាក់ និងគ្រួសាររបស់ពួកគេថា ជា«ចំណាប់ថ្នូរដោយគ្មានហេតុផលនៃការបិទផ្លូវយោធារបស់តំបន់ហ្គាហ្សា»។ សេចក្តីថ្លែងការណ៍នោះ ក៏បានរិះគន់ «មនុស្ស៣នាក់ធ្វើការរួមគ្នា ឬហៅថាTroika លោកខាងលិច»របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតសម្រាប់ការរារាំងសំណើរបស់រុស្ស៊ីឲ្យមានសេចក្តីសម្រេចបទឈប់បាញ់ ដែលបានស្នើឡើង នៅអង្គការសហប្រជាជាតិ។សំណើដែលស្នើឡើងដោយរុស្ស៊ី មិនទទួលស្គាល់ការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល ឬសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ដោយជំរុញឲ្យតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Linda Thomas-Greenfield បោះឆ្នោតប្រឆាំងនឹងវានោះ។ដោយសារសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបោះឆ្នោតរបស់លោកស្រី Thomas-Greenfield មានន័យថា សំណើសុំសេចក្តីសម្រេចរបស់រុស្ស៊ីនេះ ត្រូវបានវេតូ។

UN៖ វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា គឺជា«មហន្តរាយ មិនធ្លាប់មានពីមុនមក»

2023/10/19 12:11:24 pm        91
មហន្តរាយ​ដែលមិនធ្លាប់មានពីមុនមក កំពុងកើតឡើងចំពោះជនស៊ីវិល នៅតំបន់ហ្គាហ្សា នេះបើយោងតាមអង្គការសហប្រជាជាតិ ដែលកំពុងអង្វរដល់ក្រុមមេដឹកនាំឥស្លាម ឲ្យអនុញ្ញាតឲ្យមានកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ចូលទៅក្នុងទឹកដី ដើម្បីជួយអ្នកដែលជាប់នៅទីនោះ។ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយជំរុញឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការឥស្លាម «គាំទ្រយ៉ាងរឹងមាំ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា»។អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបញ្ចេញ «រូបភាពដ៏អាក្រក់» ពីមន្ទីរពេទ្យ Al-Ahli ក្នុងតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជិត ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះ កាលពីយប់ថ្ងៃអង្គារ ដើម្បីបង្ហាញពីស្ថានភាពជនស៊ីវិល ដែលបន្តរស់នៅក្នុងហ្គាហ្សា។ លោក Lazzarini បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសមួយផ្សេងទៀត បានត្រូវចំសាលារៀនមួយរបស់UNRWA ដែលផ្តល់ជម្រកដល់ជនភៀសខ្លួនចំនួន ៤.000 នាក់ កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ ស្លាប់។លោក Lazzarini បាននិយាយទៀតថា៖«មហន្តរាយដែលមិនធ្លាប់មានពីមុនមកនេះ កំពុងកើតឡើងចំពោះយើងទាំងអស់គ្នា»។ «តំបន់ហ្គាហ្សា កំពុងត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយពិភពលោកហាក់ដូចជាបាត់បង់មនុស្សជាតិរបស់ខ្លួន»។

មនុស្សជាង៤.៩០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្ត រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/10/19 12:07:47 pm        105
ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាបន្តបន្ទាប់ បានសម្លាប់មនុស្សជាង ៤.៩០០នាក់ នៅភាគីទាំងសងខាង ខណៈសង្រ្គាមឈានចូលដល់ថ្ងៃទី១៤ នៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះ។ ក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ តុលា) នេះថា គិតត្រឹមម៉ោង ១៤:០០ (ម៉ោងក្នុងស្រុក) ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ៣.៥៤០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយមនុស្សជាង ១៣.៣០០នាក់ ផ្សេងទៀតបានរងរបួស។ជម្លោះដ៏បង្ហូរឈាមនេះ ក៏បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងធ្វើឲ្យមនុស្សជាង ៤.៤៧៥នាក់ របួសនៅខាងអ៊ីស្រាអែល នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post នៅថ្ងៃដដែលនេះ។ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ស្ទ្រីប កាលពីយប់ថ្ងៃពុធ (១៨ តុលា) ដោយទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋានជាច្រើនខ្នង នៅក្នុងសង្កាត់ តែល អាល់ហាវ៉ា (Tel Al-Hawa) ហើយរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។នៅខាងប៉ាឡេស្ទីនវិញក៏មានការរាយការណ៍ដែរថា កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (Hamas) បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃពុធ ផងដែរ៕

នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តំបន់ហ្គាហ្សា ៤០ភាគរយនៃអ្នករងរបួសគឺជាកុមារ

2023/10/19 11:03:56 am        180
វេជ្ជបណ្ឌិតប៉ាឡេស្ទីនអង់គ្លេស លោក Ghassan Abusittah នៅមន្ទីពេទ្យដែលលោកបម្រើការងារក្នុងទីក្រុងតំបន់ហ្គាហ្សា បានរង្គើរទាំងយប់ទាំងថ្ងៃ ដោយសារតែការបំផ្ទុះគ្រាប់បែក។លោក Abusittah បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ៤០ភាគរយនៃករណីទាំងអស់ ដែលលោកបានឃើញ គឺជាកុមារ ខណៈកំពុងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើអ្នកជំងឺវ័យក្មេង នៅមន្ទីរពេទ្យ Al Shifa ។លោកកំពុងធ្វើការក្នុងបន្ទប់វះកាត់ នៅមន្ទីរពេទ្យ Al-Ahli al-Arabi នៅពេលនោះការផ្ទុះបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងអគារតែមួយ។ ភ្លាមៗដែលលោកបានលឺសំឡេងផ្ទុះដ៏ខ្លាំង ពិដានបន្ទប់វះកាត់បានបាក់រលំ មកលើលោក និងគ្រូពេទ្យផ្សេងទៀត។ នៅក្នុងទីធ្លានោះ លោកអាចមើលឃើញសាកសព និងអវៈយវៈ នៅគ្រប់ទីកន្លែង។ លោកបានព្យាបាលបុរសម្នាក់ដែលជើងរបស់គាត់ បានដាច់ចេញ។ នៅក្នុងការសងសិកសម្រាប់ការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ប្រទេសអ៊ីស្រាអែលបានសន្យាបោសសម្អាតក្រុមហាម៉ាស់ក្នុងការវាយលុកឥតបង្អង់ដៃ ទៅលើតំបន់ហ្គាហ្សា។ កំហឹងកើតឡើងថ្មី បានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារនៅពេលមានការផ្ទុះនៅមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ មន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការស្លាប់នេះ។

អ៊ីស្រាអែល អនុញ្ញាតឲ្យជំនួយមួយចំនួនចូលទៅតំបន់ហ្កាហ្សា បន្ទាប់ពីសំណើររបស់លោក Biden

2023/10/19 11:01:03 am        82
អ៊ីស្រាអែល និយយថាខ្លួនបានបើកមួយផ្នែកនៃការបិទច្រកតំបន់ហ្កាហ្សា បន្ទាប់ពីមានសំណើពីលោកលោកប្រធានាធិបតីអាមេរិក Joe Biden អំឡុងដំណើរទស្សនកិច្ចរបស់លោក។កាលពីថ្ងៃពុធទីក្រុងតេល អាវីវ បាននិយាយថា (Tel Aviv) ខ្លួននឹងមិនបញ្ឈប់ការដឹកជំនួយចេញពីអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្កាហ្សាទេ ហើយអេហ្ស៊ីប និយាយថា អាមេរិក បានព្រមព្រៀងឲ្យមានការបើកច្រកព្រំដែនឆ្លងកាត់នាំយកជំនួយមួយចំនួនចូលក្នុងតំបន់ត្រូវបានឡោមព័ទ្ធមួយនេះ។ រថយន្តដឹកជំនួយ និងបុគ្គលិកស្ម័គ្រចិត្ត បានទៅដល់ប្រទេសអេហ្ស៊ីប រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈអង្គការសហប្រជាជាតិ ព្រមានពីគ្រោះមហន្តរាយមនុស្សធម៌។ការវាយប្រហារចំមន្ទីរពេទ្យក្រុងហ្កាហ្សា បានបង្កឲ្យមានការតវ៉ា ទូទាំងពិភពអារ៉ាប់ ដោយមានផ្ទុះអំពើហិង្សានៅក្នុងប្រទេសមួយចំនួន និងមានការជជែកដេញដោលជុំវិញមូលហេតុ។លោក Biden និយាយថា ផ្អែកលើព័ត៌មានដែលយើងបានមើលឃើញថ្ងៃនេះ ទំនងជាដោយសារបរាជ័យការបាញ់រ៉ូកែត ដោយក្រុមភេរវករនៅក្នុងតំបន់ហាម៉ាស ។ សហរដ្ឋអាមេរិក ឈរនៅដោយមិនលម្អៀង ការពារអាយុជីវិតជនស៊ីវិល អំឡុងជម្លោះ ហើយលោកបានបង្ហាញភាពក្រៀមក្រំដល់ក្រុមគ្រួសារដែលបានស្លាប់ ឬរបួសក្នុងសោកនាដកម្មនេះ៕

ជនសង្ស័យទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដែលរត់គេចខ្លួនជាច្រើនឆ្នាំ ត្រូវនគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួន

2023/10/19 10:48:29 am        1677
មណ្ឌលគិរី៖ ករណីទន្ទ្រានដីព្រៃរបស់រដ្ឋ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីឆ្នាំ២០២០ ដែលមានជនសង្ស័យជាច្រើននាក់ជាប់ពាក់ព័ន្ធនិងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ ជនសង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវ នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនបាននៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកវ/ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ និងចូលរួមដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៤.កក្កដា.២០២១ របស់ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង​ខេត្តក្រចេះ លើឈ្មោះ សារឿនម៉ាប់ ហៅម៉ាប់ប៊ូស្រា ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ ទីកន្លែង​កំណើត​នៅភូមិពូរាំង ឃុំប៊ូស្រា​ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីបទ៖ កាប់គាស់រុករានដីព្រៃ ឆ្កាព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិ។ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើកំណត់ហេតុ អនុវត្តដីកា និង​ធ្វើកំណត់ហេតុ ប្រគល់ ទទួល ជនសង្ស័យទៅឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញ៉ូងសែនជ័យ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ។គួរម្លឹកដែរថា ​តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ២៥២១ ខ ចុះថ្ងៃទី១៤ កក្កដា ២០២១ របស់​សាលាដំបូងខេត្តក្រចេះ ប្រកាសផ្តន្ទាទោស ឈ្មោះ សារឿន ម៉ាប់ ​ហៅម៉ាប់ប៊ូស្រា ដាក់ពន្ធនាគារ​កំណត់ ៥ឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ៦០ (ហុកសិប)លានរៀល ពីបទ៖ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ ​និងឈូសឆាយដីព្រៃដើម្បីយក ​ដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំង ភូមិពួឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ​កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០។ - បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕អ៊ិត ភីរុណ

ក្រុមប្រឹក្សាអន្តរកាលប្រជាធិបតេយ្យរបស់ប្រទេសហៃទី អះអាងថា អគ្គលេខាធិការ ត្រូវបានគេចាប់ពង្រត់

2023/10/19 10:09:16 am        95
ប្រធានគណៈកម្មាធិការដែលត្រូវបានប្រគល់ភារកិច្ចឲ្យបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោត ដែលបានគ្រោងធ្វើនៅឆ្នាំក្រោយបាននិយាយថា លោក Anthony Virginie Saint-Pierre អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរកាលជាន់ខ្ពស់របស់ប្រទេសហៃទី (HCT) ត្រូវបានចាប់ពង្រត់ ។ប្រទេសហៃទីដែលមានការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៦ និងគ្មានអ្នកតំណាងជាប់ឆ្នោត ចាប់តាំងពីខែមករានោះ កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលជំរុញដោយក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ដែលគ្រប់គ្រងផ្នែកធំៗនៃរដ្ឋធានីនេះ និងបានចាប់ជំរិតមនុស្សរាប់រយ នាក់។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់សម្តី ប្រធាន HCT លោក Mirlande Manigat ថា លោក Saint-Pierre ត្រូវបានចាប់ពង្រត់ នៅពេលថ្ងៃត្រង់ ក្នុងសង្កាត់ Debussy នៃរដ្ឋធានីព័រអូប្រាំង ដោយក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ស្លៀកពាក់ជាមន្រ្តីនគរបាល។នៅតំបន់ Petion-Ville ក្បែរនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ការប៉ះទង្គិចគ្នា បានកើតឡើងរវាងនគរបាលជាតិរបស់ប្រទេសហៃទី និងសមាជិកនៃក្រុមជនអន្ធពាល Kraze Barye។

អ៊ីរ៉ង់អំពាវនាវឲ្យបណ្ដាប្រទេសអ៊ីស្លាម ដាក់ទណ្ឌកម្មអ៊ីស្រាអែល ខណៈ OPEC គ្មានគម្រោងចាត់វិធានការភ្លាមៗ

2023/10/19 09:54:32 am        98
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡាហៀន (Hossein Amirabdollahian) បាននិយាយកាលពីថ្ងៃពុធទី១៨ ខែតុលា ថា សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) គួរតែដាក់ទណ្ឌកម្មប្រេង និងទណ្ឌកម្មផ្សេងទៀតលើអ៊ីស្រាអែល ហើយបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទាំងអស់ចេញពីក្នុងប្រទេសជាសមាជិក។ កិច្ចប្រជុំបន្ទាន់មួយរបស់ OIC កំពុងប្រព្រឹត្តទៅនៅទីក្រុង ចេដា (Jeddah) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលកំពុងរីកកាន់តែធំ បន្ទាប់ពីមានការបំផ្ទុះនៅមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សា កាលពីល្ងាចថ្ងៃអង្គារសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៥០០នាក់។ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្ដារដ្ឋមន្ត្រីការបរទេសអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញលេញលើអ៊ីស្រាអែលដោយបណ្ដាប្រទេសអ៊ីស្លាម រួមទាំងទណ្ឌកម្មប្រេង បន្ថែមពីលើការបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រសិនបើទំនាក់ទំនងជាមួយរបបប្រឆាំងជ្វីហ្វ (Zionist) ត្រូវបានបង្កើតឡើង ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវឱ្យមានការបង្កើតក្រុមមេធាវីអ៊ីស្លាម ផងដែរ ដើម្បីចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដែលអាចប្រព្រឹត្តដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលទេ។ មុនពេលការផ្ទុះនៅមន្ទីរពេទ្យហ្កាហ្សាកាលពីថ្ងៃអង្គារ ក្រុមអាជ្ញាធរសុខាភិបាលក្នុងតំបន់នេះបាននិយាយថា មនុស្សយ៉ាងហោចណាស់ជាង៣.០០០ នាក់បានស្លាប់ក្នុងអំឡុងការទម្លាក់គ្រាប់បែករយៈពេល ១១ ថ្ងៃរបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដែលមនុស្ស ១.៣០០ នាក់បានស្លាប់ និងប្រមាណ២០០ នាក់ ត្រូវបាន ក្រុមហាម៉ាស ចាប់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

ការកើនឡើងផ្សព្វផ្សាយព័ត៌មានមិនពិត ជំរុញការដុតបញ្ឆេះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស

2023/10/19 09:50:43 am        190
ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រាលដាលកាន់តែធំ ក្រុមនិយតករ និងក្រុមអ្នកវិភាគ និយាយថា រលកនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត ប្រឈមការដុតបញ្ឆេះភាពតានតឹង បន្ថែមទៀត និងធ្វើឲ្យជម្លោះរីកកាន់តែធំក្នុងសង្គ្រាមដ៏ធ្ងន់ធ្ងរមួយនេះ។ ការផ្ទុះនៅមន្ទីរពេទ្យហ្កាហ្សា (Gaza) ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់កាលពីថ្ងៃអង្គារ គឺជាការផ្តោតចុងក្រោយនៃសកម្មភាពកើនឡើង ខណៈក្រុមអ្នកគាំទ្រភាគីទាំងពីរនៅក្នុងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសព្យាយាម ពង្រឹងការនិទានរឿងរបស់ភាគីខ្លួន និងដាក់ការសង្ស័យទៅលើភាគីម្ខាងទៀត។ លោកប្រធានាធិបតីអាមេរិក Joe Biden បានសំដៅលើបញ្ហាប្រឈមនៃការផ្ទៀងផ្ទាត់ព័ត៌មានក្នុងអំឡុងពេលជម្លោះនៅក្នុងការកត់សម្គាល់អំពីការផ្ទុះនៅមន្ទីរពេទ្យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ដោយនិយាយថាការទទួលខុសត្រូវចំពោះឧបទ្ទវហេតុ នេះទំនងជាស្ថិតនៅជាមួយសត្រូវរបស់អ៊ីស្រាអែល។ អង្គភាពត្រួតពិនិត្យការពិតរបស់សារព័ត៌មាន Reuters បានកំណត់ករណីជាច្រើននៃការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើរូបភាពក្លែងក្លាយ និងព័ត៌មានអំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស និងផ្សេងទៀតដែលការភាន់ច្រឡំជាជាងការចេរញផ្សាយព័ត៌មានមិនពិតដោយចេតនានាំឲ្យ មានភាពតានតឹងកាន់តែខ្លាំងឡើង។គណនី X មួយមានឈ្មោះ ថា Farida Khan ដែលអះអាងថាជាអ្នកយកព័ត៌មានរបស់ក្រុមហ៊ុន Al Jazeera ក្នុងតំបន់ Gaza បានបង្ហោះសារមួយដោយនិយាយថា ពួកគេមានវីដេអូនៃការបាញ់របស់ក្រុមហាម៉ាស បានធ្លាក់លើមន្ទីរពេទ្យនៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយAl Jazeera បានជូនដំណឹងជាបន្តបន្ទាប់ដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមថាគណនីនេះមិនមានទំនាក់ទំនងជាមួយសេវាកម្មព័ត៌មាននោះទេ ។ សារព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មាន Reuters ថា ខ្លួនពុំបានជួលបុគ្គលដែលមានឈ្មោះ Farida Khan ទេ។ ក្រោយមកគណនីត្រូវបានលុបចេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
04/24/2026 04:04 PM
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
04/24/2026 04:04 PM
រុស្ស៊ី អះអាងថាបានវាយប្រហារលើគោលដៅអ៊ុយក្រែន ខណៈអ៊ុយក្រែនថាបានវាយប្រហារលើស្ថានីយ៍បូមប្រេង
04/24/2026 04:04 PM
លោក Trump អះអាងពីការគ្រប់គ្រងពេញលេញច្រកសមុទ្រ Hormuz ខណៈអ៊ីរ៉ង់រៀបចំបញ្ជីគោលដៅសងសឹក
04/24/2026 04:04 PM
ការវាយប្រហារតាមច្រកអាកាសរុស្ស៊ីសម្លាប់មនុស្ស ២នាក់នៅទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន
04/24/2026 04:04 PM
ក្រុមហ៊ុននានា កំពុងបញ្ឈប់បុគ្គលិកនៅឆ្នាំនេះ រួមមាន Meta, Amazon និង Oracle ផងដែរ
04/24/2026 04:04 PM
សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់ការផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័ររបស់អាស៊ី ចំពោះម៉ូដសម្លៀកបំពាក់តម្លៃទាបសកល
04/24/2026 03:04 PM
អាមេរិក៖ កីឡាករអ៊ីរ៉ង់ត្រូវបានស្វាគមន៍នៅ World Cup អំឡុងមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធអ៊ីតាលី
04/24/2026 03:04 PM
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
04/24/2026 03:04 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ នាវាដឹកទំនិញអ៊ីរ៉ង់ទៅដល់កំពង់ផែ ក្រោយមានការប៉ុនប៉ងរឹបអូសដោយអាមេរិក
04/24/2026 03:04 PM