ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

ព្យុះសង្ឃរា Otis វាយបោកបក់លើទីក្រុង Acapulco ប្រទេសម៉ិកស៊ិកបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដល់រមនីយដ្ឋានឆ្នេរ

2023/10/26 07:05:10 pm        452
ព្យុះសង្ឃរា Otis បានវាយបោកបក់មកលើទីក្រុង Acapulco Mexico ជាព្យុះប្រភេទទី៥ កាលពីថ្ងៃពុធ។ រមនីយដ្ឋានឆ្នេរ ប្រទេសម៉ិកស៊ិក ត្រូវបានព្យុះវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រហូតដល់ ១៦៥ម៉ាយស៍ក្នុងមួយម៉ោង ដែលធ្វើឲ្យខូចខាតដល់សណ្ឋាគារ និងបានធ្វើឲ្យភ្ញៀវទេសចររត់រកទីជម្រក។ ព្យុះ Otis គឺជាព្យុះសង្ឃរាខ្លាំងបំផុត ពុំដែលធ្លាប់វាយប្រហារមកលតំបន់នេះឡើយ។ បន្ទាប់បក់ពីទៅដល់ឆ្នេរ ជាប្រភេទព្យុះទី៥ វាបានចុះខ្សោយភ្លាមៗទៅជាព្យុះប្រភេទទី៤។ កម្លាំងរបស់វា បានថយចុះបន្ថែមទៀត ខណៈវាបក់ឆ្ពោះទៅដីគោក ដែលបន្ថយទៅជាព្យុះត្រូពិក។ប្រធានាធិបតី លោក Andres Manuel Lopez Obrador បាននិយាយថាពុំមានរបាយការណ៍ភ្លាមៗ ពីការស្លាប់ឬរងរបួសដោយសារព្យុះនេះឡើយ។ប៉ុន្តែលោក មានការប្រុងប្រយ័ត្នដោយបានឲ្យអាជ្ញាធរព្យាយាមរក្សាការធ្វើបច្ចុប្បន្នភាព និងបាននិយាយថា មានបំណាក់ដី និងការបំផ្លាញផ្លូវ។ ការដាច់ចរន្តអគ្គិសនីក៏ត្រូវបានរាយការណ៍ នៅទូទាំងតំបន់ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់សែននាក់។

កម្មអណ្តូងរ៉ែរាប់រយនាក់នៅអាហ្វ្រិកខាងត្បូង បានចេញមកក្រៅវិញ បន្ទាប់ពីធ្វើការតវ៉ាអស់ ៤ថ្ងៃនៅក្រោមដី

2023/10/26 07:00:40 pm        453
កម្មករអណ្តូងរ៉ែអាហ្រ្វិកខាងត្បូង បានចេញមកក្រៅវិញ កាលពីថ្ងៃពុធ (២៥ តុលា) បន្ទាប់ពីចំណាយពេល ៤ថ្ងៃនៅក្រោមដីក្នុងការតវ៉ាមួយ។ យោងតាមក្រុមហ៊ុនបានឲ្យដឹងថាកម្មកររ៉ែប្រហែល ២៥០នាក់បានស្ថិតនៅក្រោមដី ខណៈការតវ៉ាប្រឆាំងតំណាងសហជីពនៅអណ្តូងរ៉ែ Gold One របស់ក្រុមហ៊ុនរុករករ៉ែ Modder East ក្នុងទីក្រុង Springs បានបន្តកាលពីថ្ងៃពុធ។ប៉ុន្តែក្រុមហ៊ុន Gold One និងសហជីពជាតិនៃកម្មកររ៉ែ (NUM) និយាយថា កម្មករជាង ៥០០នាក់ ត្រូវបានចាប់បង្ខាំងទុក ដោយសមាជិកនៃសមាគមកម្មកររ៉ែ និងសហជីពសំណង់ (AMCU) ដែលជាគូប្រជែង នៅពេលដែលម៉ោងធ្វើការរបស់ពួកគេបានបញ្ចប់ កាលពីថ្ងៃចន្ទ (២៣ តុលា)។សមាគម AMCU បដិសេធថា កម្មករមិនបានត្រូវបង្ខាំងទុកនោះទេ ដោយនិយាយថា ពួកគេកំពុងរៀបចំ «អង្គុយតវ៉ានៅក្រោមដី» ដើម្បីជំរុញឱ្យមានការទទួលស្គាល់របស់សមាគម AMCU ថាជាសហជីពភាគច្រើននៅអណ្តូងរ៉ែ។អាហ្រ្វិកខាងត្បូង គឺជាប្រទេសផលិតផ្លាទីន និងក្រូមដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ជាអ្នកផលិតមាស និងពេជ្រឈានមុខគេផងដែរ ប៉ុន្តែឧស្សាហកម្មប្រភេទនេះ បានធ្លាក់ចុះអស់ជាច្រើនឆ្នាំ ដោយសារកម្រិតរ៉ែធ្លាក់ចុះ ហើយទិន្នផលត្រូវបានរំខាននៅឆ្នាំ២០២០ នៅពេលដែលការបិទខ្ទប់ក្នុងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានបណ្ដាលឲ្យប៉ះពាល់ដល់ប្រតិបត្តិការ៕

របាយការណ៍៖ អ៊ីស្រាអែលយល់ព្រមពន្យារពេលវាយលុកទ្រង់ទ្រាយធំ នៅតំបន់ហ្គាហ្សា បន្ទាប់ពីមានសំណើរបស់អាមេរិក

2023/10/26 06:13:32 pm        443
អ៊ីស្រាអែល បានទទួលសំណើពីអាមេរិក ដើម្បីពន្យារពេលការបើកការវាយលុកថ្នើរជើងទ្រង់ទ្រាយធំ ដែលគេរំពឹងទុកទៅលើតំបន់ហ្គាហ្សា ដូច្នេះមន្ទីរបញ្ចកោណ អាចប្រញាប់ប្រញាល់បញ្ជូនប្រព័ន្ធការពារដែនអាកាសប្រមាណជាង១០គ្រឿង ដើម្បីការពារទាហានអាមេរិក ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ប្រព័ន្ធមីស៊ីលនេះ អាចនឹងត្រូវដាក់ឲ្យដំណើរការបានឆាប់ នៅចុងសប្តាហ៍នេះ ។ក្នុងការបង្កើតផែនការវាយលុករបស់ខ្លួន អ៊ីស្រាអែលក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាផងដែរអំពីលទ្ធភាពសម្រាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ សមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី កូវ៉ែត ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងត្រូវកំណត់គោលដៅដោយក្រុមសកម្មប្រយុទ្ធ នៅពេលដែលការវាយលុក ចាប់ផ្តើម នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានJournal។

លោកពូទីនព្រមានថា ជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស អាចរីករាលដាលហួសពីមជ្ឈិមបូព៌ា ដោយថ្កោលទោសការវាយប្រហារនៅហ្គាហ្សា

2023/10/26 06:09:34 pm        447
លោមប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃពុធថា ជម្លោះរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស អាចរីករាលដាលខ្លាំងហួសពីមជ្ឈិមបូព៌ា ហើយបាននិយាយថា វាជារឿងខុសឆ្គង ដែលស្ត្រីស្លូតត្រង់ កុមារ និងមនុស្សចាស់ នៅតំបន់ហ្គាហ្សា ត្រូវបានផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មរបស់អ្នកដទៃនោះ។លោកពូទីនដែលបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងជាមួយក្រុមមេដឹកនាំសាសនារុស្ស៊ីដែលមានជំនឿខុសៗគ្នា បាននិយាយថា ការបង្ហូរឈាមនៅក្នុងតំបន់នេះ ត្រូវតែបញ្ឈប់។ លោកបានបន្ថែមទៀតថា ខ្លួនបានប្រាប់មេដឹកនាំពិភពលោកផ្សេងទៀត នៅក្នុងការសន្ទនាតាមទូរស័ព្ទថា ប្រសិនបើវាមិនដូច្នោះទេ វានឹងមានហានិភ័យនៃការផ្ទុះឡើងកាន់តែធំថែមទៀត។ឯកសារកិច្ចប្រជុំនៅវិមានក្រឹមឡាំងបានឲ្យដឹងថា៖«ភារកិច្ចរបស់យើងនៅថ្ងៃនេះ ភារកិច្ចចម្បងរបស់យើងគឺបញ្ឈប់ការបង្ហូរឈាម និងអំពើហិង្សា»។« បើពុំដូច្នេះទេ ការកើនឡើងបន្ថែមទៀតនៃវិបត្តិនេះ គឺផលវិបាកកាន់តែធ្ងន់ធ្ងរ និងគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញបំផុត ហើយមិនត្រឹមតែសម្រាប់តំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ វាអាចរាលដាលទៅឆ្ងាយហួសពីព្រំដែននៃមជ្ឈឹមបូព៌ា»។

រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ប្ដឹងក្រុមហ៊ុន Meta ជុំវិញជំងឺបាក់ទឹកចិត្ត និងបញ្ហាផ្សេងទៀតលើកុមារ

2023/10/25 08:50:15 pm        280
រដ្ឋរាប់សិបរបស់សហរដ្ឋអាមេរិក កំពុងប្តឹងក្រុមហ៊ុនបណ្ដាញសង្គម Meta និងវេទិកា Instagram របស់ខ្លួន ដោយចោទប្រកាន់ពួកគេថា បានជំរុញឱ្យមានវិបត្តិសុខភាពផ្លូវចិត្តលើយុវជនដោយការធ្វើឱ្យកុមារញៀននឹងការប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនោះ។នៅក្នុងពាក្យបណ្តឹងមួយ ដែលបានដាក់កាលពីថ្ងៃអង្គារ (២៤ តុលា) អគ្គមេធាវីនៃរដ្ឋចំនួន៣៣ រួមទាំងរដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋញ៉ូវយ៉ក បាននិយាយថា ក្រុមហ៊ុន Meta ដែលប្រតិបត្តិការបណ្ដាញសង្គម Facebook ផងដែរនោះ បានបំភាន់សាធារណជនម្តងហើយម្តងទៀត អំពីគ្រោះថ្នាក់នៃវេទិការបស់ខ្លួន ហើយមានចេតនាជំរុញកុមារ និងក្មេងជំទង់ ឱ្យញៀនជាមួយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនដោយបង្ខិតបង្ខំ។កុមារគឺជាប្រជាសាស្រ្តដ៏ទាក់ទាញសម្រាប់អាជីវកម្មតាំងពីយូរយារណាស់មកហើយ ដែលអាជីវកម្មទាំងនោះសង្ឃឹមថា នឹងទាក់ទាញកុមារក្នុងនាមជាអ្នកប្រើប្រាស់នៅអាយុសបស្របមួយដែលពួកគេអាចមានការចាប់អារម្មណ៍ និងពង្រឹងភាពស្មោះត្រង់នៃការទិញទំនិញពីម៉ាកយីហោណាមួយ។ សម្រាប់ក្រុមហ៊ុន Meta អ្នកប្រើប្រាស់វ័យក្មេង អាចជួយបង្កើនអ្នកផ្សាយពាណិជ្ជកម្មកាន់តែច្រើនដល់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដែលសង្ឃឹមថាកុមារនឹងបន្តទិញផលិតផលនៅពេលពួកគេធំឡើង។រដ្ឋចំនួនប្រាំបីផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី កំពុងដាក់ពាក្យបណ្តឹងស្រដៀងគ្នា ប្រឆាំងនឹងក្រុមហ៊ុន Meta នេះកាលពីថ្ងៃអង្គារ ហើយពួកគេបាននិយាយថា ការស្រាវជ្រាវបានផ្សារភ្ជាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Meta របស់កុមារ ជាមួយនឹង «ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការគេងមិនលក់ ការរំខានដល់ការអប់រំ និងជីវិតប្រចាំថ្ងៃ ព្រមទាំងលទ្ធផលអវិជ្ជមានជាច្រើនទៀត» ប៉ុន្តែក្រុមហ៊ុន Meta បាននិយាយថា ខ្លួនពិតជា «ខកចិត្តយ៉ាងខ្លាំង» ចំពោះបណ្តឹងបែបនេះ៕

ក្រសួងការពារជាតិចិន រិះគន់របាយការណ៍ប្រចាំឆ្នាំរបស់មន្ទីរបញ្ចកោណពីក្បាលគ្រាប់នុយក្លេអ៊ែរ

2023/10/25 08:46:53 pm        300
ក្រសួងការពារជាតិចិន នៅថ្ងពុធ ទី២៥តុលានេះ បានរិះគន់របាយការណ៍ក្រសួងការពារជាតិអាមេរិក ស្ដីពីប្រទេសចិនដោយនិយាយថារបាយការណ៍នេះ ប៉ះពាល់ដល់គោលនយោបាយសន្តិសុខនិងយុទ្ធសាស្ត្រយោធារបស់ប្រទេសចិន។ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនទៅកាន់សភាអាមេរិក ថារយៈពេលជាង១០ឆ្នាំទៀត សាធារណរដ្ឋប្រជាមានិតចិននឹងធ្វើទំនើបកម្មអាវុធ បង្កើនសមត្ថភាពគ្រឿងសព្វាវុធ និងពង្រីកឥទ្ធិពលអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងឆាប់រហ័សដោយដាក់ចេញនូវមហិច្ឆតារបស់ប្រទេសចិន រួមទាំង គោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រយោធារបស់ខ្លួន។ មន្ទីរបញ្ចកោណ លើកឡើងថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរជាង៥០០គ្រាប់ និងអាចមានក្បាលគ្រាប់ដល់ទៅជាង១.០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ របាយការណ៍ដដែលនេះ និយាយថា ប្រទេសចិន នឹងប្រើម៉ាស៊ីនរ៉េអាក់ទ័រមានសមត្ថភាពខ្ពស់បំផុតថ្មី និង ដំណើរការឡើងវិញរាល់រោងចក្រទាំងឡាយដើម្បីផលិតផ្លុយតូនីញ៉ូម សម្រាប់ផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាខ្លួនបាននិយាយជាសាធារណៈថាបច្ចេកវិទ្យានានា ស្ថិតក្នុងចេតនាសម្រាប់គោលបំណងសន្តិវិធីយ៉ាងណាក្ដី។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវ៉ូជៀន (Wu Qian) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា យើងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះរបាយការណ៍នេះ ដោយបន្ថែមថាការលើកឡើងរបស់អាមេរិកនេះ បំផ្លើសការពិត និង បំប៉ោងការគំរាមកំហែងដោយយោធារបស់ចិន ដែលពុំមានទាល់តែសោះ ។ គួររម្លឹកថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានចោទប្រកាន់ដាក់គ្នានៅពេលថ្មីៗនេះ ជុំវិញក្ដីបារម្ភសន្តិសុខជាតិ អន្តរកម្មយោធា នៅក្នុងសមុទ្រចិនខាងត្បូង និងពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថាជាដែនទឹករបស់ខ្លួន៕

អ្នកទេសចរកូរ៉េខាងត្បូង៤នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅវៀតណាម

2023/10/25 08:42:38 pm        294
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អ្នកទេសចរកូរ៉េខាងត្បូង៤នាក់ បានស្លាប់កាលពីថ្ងៃអង្គារ (២៤ តុលា) នៅតំបន់ខ្ពង់រាបភាគកណ្តាលរបស់ប្រទេសវៀតណាម បន្ទាប់ពីរថយន្តរបស់ពួកគេ ត្រូវបានទឹកជំនន់ហូរនាំទៅ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលពាក់កណ្តាលថ្ងៃត្រង់ នៅក្នុងទីក្រុងដាឡាត់ (Dalat) ដែលជាទីក្រុងដ៏ស្រស់បំព្រងពេញនិយមដោយអ្នកដើរលេងកម្សាន្ត នៅពេលដែលរថយន្តជីប របស់អ្នកទេសចរទាំងនោះព្យាយាមឆ្លងកាត់ខ្សែទឹកជោរជន់។ទឹកបានហក់ឡើងខ្ពស់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលបីថ្ងៃ នៅក្នុងខេត្តសម្បូរភ្នំ ឡាំ ដុង (Lam Dong) ដែលទីក្រុង Dalat ស្ថិតនៅ នេះបើយោងតាមគេហទំព័រព័ត៌មាន VN Express ដែលបានដកស្រង់សម្តីក្រុមមន្ត្រីក្នុងតំបន់។ សារព័ត៌មាន VNExpress បាននិយាយថា សាកសពអ្នកទេសចរទាំងនោះ ត្រូវបានគេរកឃើញចម្ងាយជាច្រើនគីឡូម៉ែត្រ ពីកន្លែងគ្រោះថ្នាក់។យោងតាមរបាយការណ៍បានឱ្យដឹងថា ការជន់លិចទន្លេ ទំនងជាដោយសារភ្លៀងធ្លាក់ខ្លាំង។ តួលេខផ្លូវការរបស់ទីភ្នាក់ងារវៀតណាមបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំនេះមក គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងបំណាក់ដី បានឆក់យកជីវិតមនុស្សប្រហែល ១០០នាក់ ហើយនៅក្នុងប្រទេសមួយនេះ៕

ការអត្ថាធិប្បាយ៖ ឧបទ្ទវហេតុនាវាថ្មីៗនេះ បង្ហាញពីចេតនាអាក្រក់របស់អាមេរិក នៅសមុទ្រចិនខាងត្បូង

2023/10/25 08:37:10 pm        370
ការប៉ះទង្គិចរវាងនាវាចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ បានបង្ហាញពីចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយហ្វីលីពីនទៅជា «ក្បាលម៉ាស៊ីន» ក្នុងការញុះញង់ប្រទេសចិន ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់ពី «ចលនាសៃហ្គន» រហូតដល់ការដកថយចេញពីប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកគឺមិនអាចទុកចិត្តបានទាល់តែសោះ នេះបើតាមការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៤ តុលា)។ឧបទ្ទវហេតុនៅសមុទ្រចិនខាងត្បូង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងហ្វីលីពីន មើលទៅហាក់បីដូចជាការបំភាន់មួយដើម្បីបន្ទោសប្រទេសចិន ខណៈវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរចិន បង្ហាញយ៉ាងច្បាស់ថា កាលពីថ្ងៃទី២២ ខែតុលា នាវាហ្វីលីពីនបានបើកបំបុកបុកយ៉ាងគ្រោះថ្នាក់ទៅលើនាវាចិន ដោយមិនគោរពការព្រមានរបស់ចិន ជាហេតុនាំឱ្យមានការប៉ះទង្គិចនេះកើតឡើង។មួយរយៈកន្លងមកនេះ បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានទៅទស្សនកិច្ចបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាញឹកញាប់។ ចេតនាចម្បងរបស់អាមេរិក គឺដើម្បីបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យជ្រើសរើសបង្អែករវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីសាបព្រួសភាពមិនចុះសម្រុងរវាងប្រទេសទាំងនេះ ជាមួយចិន ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ចំហេះព្រៃគំរាមកំហែងតំបន់ជិតឧទ្យានជាតិរបស់ប្រទេសបូលីវី

2023/10/25 08:15:52 pm        284
ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តនៅប្រទេសបូលីវី បានបន្តទប់ទល់នឹងចំហេះដែលកំពុងបន្តឆាបឆេះ កាលពីថ្ងៃអង្គារ (២៤ តុលា) នៅក្នុងព្រៃនៅជិតឧទ្យានជាតិម៉ាឌីឌី (Madidi) ដែលជាតំបន់ការពារ នៅភាគពាយ័ព្យនៃប្រទេសបូលីវី ដោយរួមបញ្ចូលផ្នែកខ្លះនៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះផងដែរ។យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា មានចំហេះព្រៃសកម្មចំនួន ១៦កន្លែង នៅក្នុងតំបន់ចំនួន ៤ នៃប្រទេសបូលីវី ដោយតំបន់ឡាប៉ាស (La Paz) ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមអ្នកស្រុកបាននិយាយថា ចំហេះបានឆាបឆេះដំណាំយ៉ាងសន្ធោសន្ធៅ ហើយកំពុងខិតទៅជិតឧទ្យានជាតិ Madidi ដែលជាតំបន់បម្រុងជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ចូនទៅកន្លែងចំហេះដើម្បីជួយក្រុមពន្លត់អគ្គឮិភ័យ និងក្រុមអាជ្ញាធរនៅលើដីផងដែរ៕

មនុស្ស២៦នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំបិត នៅសាធារណរដ្ឋកុងហ្គោ

2023/10/25 07:49:14 pm        314
អភិបាលតំបន់ និងកងទ័ពបាននិយាយកាលពីថ្ងៃអង្គារ (២៤ តុលា) ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលសង្ស័យ បានសម្លាប់មនុស្ស ២៦នាក់ ដោយប្រើកាំបិតនៅក្នុងការវាយប្រហាររយៈពេលមួយយប់នៅក្នុងតំបន់ អូអ៊ីឆា (Oicha) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ពួកគេបានសន្មតថា ការសម្លាប់នេះ គឺមកពីកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមមានដើមកំណើតមកពីប្រទេសអ៊ូហ្គង់ដា ដោយឥឡូវនេះមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្ដីភាពចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបានបង្កើនការវាយប្រហារជាញឹកញាប់។អ្នកនាំពាក្យកងទ័ពក្នុងតំបន់ លោក Antony Mwalushayi បាននិយាយថា ការវាយប្រហារលើជនស៊ីវិលនៅតំបន់ Oicha នេះ ត្រូវបានគេជឿថាជាការសងសឹកចំពោះការវាយប្រហាររបស់កងទ័ពនាពេលថ្មីៗនេះប្រឆាំងនឹងកងកម្លាំង ADF។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារបានធ្វើការកាប់សម្លាប់ដោយប្រើកាំបិតជំនួសឱ្យកាំភ្លើង ដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលដល់កងទ័ពដែលនៅក្បែរនោះ។ការវាយប្រហារនេះ កើតឡើងនៅវេលាម៉ោង១១យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ នេះបើតាមលោក Nicolas Kikuku អភិបាលតំបន់ Oicha ដែលស្ថិតនៅក្នុងខេត្ត ណស ខីវ (North Kivu)។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ ថា មនុស្ស៤នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ថែមពីលើអ្នកស្លាប់ទាំង ២៦នាក់នោះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM