គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

យោធាអាមេរិក ចាប់ខ្លួមមន្ត្រី ISIS នៅប្រទេសស៊ីរី ក្នុងការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រ

2023/09/26 12:14:54 pm        252
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនមន្ត្រីរដ្ឋឥស្លាមម្នាក់ ក្នុងអំឡុងពេលការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រ នៅប្រទេសស៊ីរីភាគខាងជើងកាលពីចុងសប្តាហ៍។កងទ័ពអាមេរិក«បានធ្វើការវាយដោយជោគជ័យដោយប្រើឧទ្ធម្ភាគចក្រ កាលពីថ្ងៃសៅរ៍ ដោយបានចាប់ខ្លួន អាប៊ូ ហាលីល អាល់ហ្វាដ អានី ( Abu Halil al-Fad'ani) ដែលជាមន្ត្រីប្រតិបត្តិការ និងសម្របសម្រួលISISស៊ីរី បានវាយតម្លៃថា មានទំនាក់ទំនងតាមរយៈបណ្តាញ ISIS ក្នុងតំបន់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការ CENTCOM។អ្នកនាំពាក្យ CENTCOM លោក វរសេនីយ៍ទោ ត្រូយ ហ្គាឡុក (Troy Garlock) បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មានថា៖«ការចាប់ខ្លួនមន្ត្រី ISIS ដូចជា អាល់ហ្វាដ អានី បង្កើនសមត្ថភាពរបស់យើងក្នុងការកំណត់ទីតាំង កំណត់គោលដៅ និងបោសសម្អាតក្រុមភេរវករចេញពីសមរភូមិ។យោធាអាមេរិកអះអាងថា ពុំមានជនស៊ីវិលណាម្នាក់ ស្លាប់ ឬរងរបួស ក្នុងអំឡុងប្រតិបត្តិការនេះទេ។ទីក្រុងវ៉ាស៊ីនតោន រក្សាទុកទាហានប្រហែល ៩០០នាក់ នៅប្រទេសស៊ីរីភាគឦសាន ដើម្បីទប់ស្កាត់ក្រុមISIS មិនឲ្យកើតឡើងវិញ និងដើម្បីជួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនោះ។

មនុស្សរាប់ពាន់នាក់ភៀសខ្លួន ខណៈអាមេនី និយាយថា ការបោសសម្អាតជនជាតិភាគតិចកំពុងធ្វើឡើង

2023/09/26 12:05:21 pm        214
ជនភៀសខ្លួនរាប់ពាន់នាក់មកពីតំបន់ណាហ្គ័ណូ-ការ៉ាបាក់(Nagorno-Karabakh) បានសម្រុកចូលទៅក្នុងប្រទេសអាមេនី កាលពីថ្ងៃចន្ទ ខណៈការបំផ្ទុះដ៏ខ្លាំងមួយបានធ្វើឲ្យរញ្ជួយឃ្លាំងប្រេងនៅក្នុងតំបន់ក្រុមឧទ្ទាម ហើយប្រទេសអាស៊ែរបៃហ្សង់និងសម្ព័ន្ធមិត្តទួរគី បានសាទរចំពោះជ័យជម្នះរបស់ទីក្រុងបាគូ លើតំបន់ជនជាតិភាគតិចអាមេនី។ ខណៈប្រទេសអាស៊ែរបៃហ្សង់ បង្ហាញសម្ព័ន្ធភាពក្នុងតំបន់របស់ខ្លួន រុស្ស៊ីបានវាយបកទៅលើនាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan ដែលត្រៀមប្រយុទ្ធ បន្ទាប់ពីលោកបានស្តីបន្ទោសទីក្រុងមូស្គូចំពោះការបរាជ័យយ៉ាងឆាប់រហ័សនៅទឹកដីផ្តាច់ខ្លួន។ទីក្រុង Yerevan បាននិយាយកាលពីថ្ងៃចន្ទថា ច្រើនថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នា ជនភៀសខ្លួនដំបូងបានមកដល់ប្រទេសអាមេនីកាលពីថ្ងៃអាទិត្យ ហើយមនុស្ស ៦.៦៥០នាក់ បានចូលមកដល់នៅពេលនេះ។អ្នកសារព័ត៌មាន AFP បានឃើញជនភៀសខ្លួនដែលប្រមូលផ្តុំគ្នាចូលទៅក្នុងមជ្ឈមណ្ឌលមនុស្សធម៌ដែលបង្កើតឡើងនៅក្នុងមហោស្រពមួយក្នុងទីក្រុង Goris ដើម្បីចុះឈ្មោះសម្រាប់ការដឹកជញ្ជូន និងផ្តល់លំនៅឋាន។ យោងតាមអាជ្ញាធរផ្តាច់ខ្លួនប្រទេសអាមេនីដែលបាននិងកំពុងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដល់អ្នកដែលចង់ចាកចេញពីទឹកដីនេះ បាននិយាយថា ការផ្ទុះនៅឃ្លាំងផ្ទុកប្រេងឥន្ធនៈមួយកន្លែងបានបណ្តាលឱ្យមនុស្សជាង ២០០នាក់រងរបួស ។លោក ហ្គេហាម ស្តេប៉ានីយ៉ាន(Gegham Stepanyan) ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងតំបន់បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ជាលទ្ធផលនៃការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ ចំនួនអ្នករងរបួសមានលើសពី ២០០នាក់ ហើយស្ថានភាពសុខភាពរបស់មនុស្សភាគច្រើនគឺធ្ងន់ធ្ងរខ្លាំង។ លោកនិយាយថា សមត្ថភាពផ្នែកវេជ្ជសាស្រ្តរបស់តំបន់ Nagorno-Karabakh មិនគ្រប់គ្រាន់នោះទេ ដោយអំពាវនាវឱ្យរថយន្តសង្គ្រោះបន្ទាន់ត្រូវបានអនុញ្ញាតឱ្យចូលចត។

លីបង់ចាប់ខ្លួនបុគ្គល ដែលបានវាយប្រហារលើស្ថានទូតអាមេរិក កាលពីសប្តាហ៍មុន

2023/09/26 11:38:01 am        214
ប្រភពសន្តិសុខពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ បានចាប់ខ្លួនយ៉ាងហោចណាស់មនុស្សម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារទៅលើស្ថានទូតអាមេរិក កាលពីសប្តាហ៍មុន ។ប្រភពសន្តិសុខមួយ បាននិយាយថា បុគ្គលនោះ ជាបុរសជនជាតិលីបង់។ ប្រភពសន្តិសុខទី២ បាននិយាយថា គ្រាប់រំសេវដែលគាត់មានក្នុងដៃ ក៏ត្រូវបានរឹបអូសផងដែរ ។ការបាញ់ប្រហារដែលមិនបណ្តាលឲ្យមានអ្នករងរបួសនោះ បានកើតឡើង កាលពីល្ងាចថ្ងៃពុធកន្លងទៅ នៅជិតស្ថានទូតអាមេរិក ដែលមានសុវត្ថិភាពខ្ពស់ ភាគខាងជើងនៃទីក្រុងបេរូត (Beirut) ក្នុងទីក្រុង អាវកា (Awkar )។ ឧប្បត្តិហេតុសន្តិសុខនៅជុំវិញកន្លែងនេះ គឺកម្រកើតមានណាស់។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់ លោកស្រី ដូរ៉ូធី ស៊ា ( Dorothy Shea) បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ស្ថានទូតមិនមានការភិតភ័យចំពោះឧប្បត្តិហេតុនេះទេ។

សាលារៀននៅឥណ្ឌាបើកឡើងវិញ ខណៈគ្មានករណីជំងឺ Nipah ថ្មីលេចឡើងក្នុងរយៈពេលជាងមួយសប្តាហ៍

2023/09/26 11:33:55 am        209
ក្រុមអាជ្ញាធរនៅក្នុងរដ្ឋ កេរ៉េឡា (Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានបើកគ្រឹះស្ថានអប់រំជាច្រើន នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ដោយមេរោគ Nipah ឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាង១០ថ្ងៃ កាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ស្ថាប័នអប់រំនៅក្នុងបរិវេណនៃតំបន់ ដែលប៉ះពាល់ដោយសារជំងឺឆ្លងនេះ នៅក្នុងស្រុក Kozhikode នៅតែមិនទាន់ដំណើរការ ហើយថ្នាក់សិក្សាតាមអនឡាញនៅតែបន្ត។សាលារៀនទាំងនោះ ដែលបានបើកដំណើរការឡើងវិញ ត្រូវបានណែនាំឲ្យធានាថា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវពាក់ម៉ាស់ និងអនុវត្តតាមនីតិវិធីអនាម័យត្រឹមត្រូវ។ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ ដោយសារវីរុសនេះ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ដោយបង្ខំឱ្យក្រុមអាជ្ញាធរប្រកាសដាក់តំបន់ហាមឃាត់នៅក្នុងភូមិយ៉ាងហោចណាស់ចំនួនប្រាំពីរនៅក្នុងស្រុក Kozhikode ផងដែរ។រដ្ឋ កេរ៉េឡា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាលើកទីបួនរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨ នៃមេរោគដែលមិនមានវ៉ាក់សាំង ហើយដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្ស ដែលបានសម្លាប់មនុស្សរហូតដល់៧៥% នៃអ្នកឆ្លងសរុបទៀតផង៕

លោក Biden និងមន្ត្រីព្រមានថា ការបិទរដ្ឋាភិបាលផ្តល់ហានីភ័យភាពអត់ឃ្លានដល់មនុស្សរាប់លាននាក់

2023/09/26 10:35:14 am        282
រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោក Tom Vilsack បានព្រមានកាលពីថ្ងៃចន្ទថា កាបិទរដ្ឋាភិបាល នឹងផ្តល់ហានីភ័យជំនួយអាហារូបត្ថមសម្រាប់ស្ត្រីនិងកុមារមានប្រាក់ចំណូលទាបជិត៧លាននាក់ ដែលពឹងផ្អែកលើអត្ថប្រយោជន៍នេះ។ លោក Vilsack និយាយថា អត្ថប្រយោជន៍មួយចំនួន អាចរងផលប៉ះពាល់ក្នុងរយៈពេលច្រើនថ្ងៃឬច្រើនសប្តាហ៍ ប្រសិនបើសភាមិនបានផ្តល់ឲ្យនូវមូលនិធិសម្រាប់ឆ្នាំសារពោះពន្ធដែលចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ខាងមុខនេះ។ លោក Biden បានបានថ្លែងទៅកាន់កិច្ចប្រជុំស្តីពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រថា ការខកខានរបស់សភាក្នុងការផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហគមន៍ជនជាតិស្បែកខ្មៅ រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍អាហារូបត្ថម្ភ ការត្រួតពិនិត្យទីតាំងសំណល់គ្រោះថ្នាក់ និងការអនុវត្តច្បាប់លំនៅឋានសមរម្យ។ លោកនិយាយថាលោកនិងប្រធានសភា លោក Kevin McCarthy បានព្រមព្រៀងកាលពីប៉ុន្មានខែមុនអំពីកម្រិតនៃការចំណាយសម្រាប់រដ្ឋាភិបាល។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក និយាយថា ជិតពាក់កណ្តាលនៃទារកទើបនឹងកើតនៅសហរដ្ឋអាមេរិកពឹងផ្អែកលើកម្មវិធីអាហាររូបត្ថមបន្ថែមពិសេសសម្រាប់ស្ត្រី និងកុមារ។ រដ្ឋមន្ត្រីកសិកម្មនិយាយថា កម្មវិធីផ្តល់អត្ថប្រយោជន៍ដាច់ដោយឡែកមួយ គឺកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) នឹងបន្តដូចធម្មតាសម្រាប់ខែតុលា ប៉ុន្តែអាចរងផលប៉ះពាល់នៅពេលក្រោយ។ ពលរដ្ឋអាមេរិកជាង ៤០ លាននាក់បានពឹងផ្អែកលើកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម (SNAP) ដែលបានបញ្ចប់នៅឆ្នាំ ២០២២ ហើយ អតិផរណាបានដាក់សម្ពាធថ្មីលើថវិកាគ្រួសារ ដោយតម្លៃទំនិញហក់ឡើងខ្ពស់ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ សម្រាប់ទំនិញមានចាប់ពីនំប៉័ងដល់បន្លែស្រស់ និងម្សៅទឹកដោះគោទារក។ លោក Vilsack បាននិយាយថា ក្នុងអំឡុងពេលបិទនោះ ទីភ្នាក់ងារសេវាកម្មកសិកម្មក៏នឹងឈប់ផ្តល់ប្រាក់កម្ចីដល់កសិករក្នុងអំឡុងពេលប្រមូលផល ហើយអ្នកទិញលំនៅឋានថ្មីនឹងមិនអាចទទួលបានប្រាក់កម្ចីនៅតំបន់ជនបទបានទេ។ បុគ្គលិកក្រសួងកសិកម្មជាង៥ម៉ឺននាក់នឹងត្រូវដកចេញ ដែលមានន័យថាពួកគេនឹងមិនទទួលបានប្រាក់ខែ។

វីដេអូថតដោយយានដ្រូអ៊ុយក្រែន មានរថក្រោះរុស្ស៊ី ដែលអាចផ្ទុកខ្យល់បាន នៅសមរភូមិ ដោយបង្ហាញពីតួនាទីបោកបញ្ឆោត និងបោកប្រាស់ កំពុងប្រើក្នុងសង្រ្គាម

2023/09/26 10:25:32 am        510
វីដេអូថតពីលើអាកាសទើបលេចចេញថ្មីពីសង្គ្រាមនៅអ៊ុយក្រែន ថតបានដោយយានដ្រូន បង្ហាញពីអ្វីដែលហាក់ដូចជាការបញ្ឆោតនូវរថក្រោះរុស្ស៊ី ដែលអាចផ្ទុកខ្យល់បាន នៅសមរភូមិ។ភាគីទាំងពីរ បានរកឃើញវិធីជាច្រើន ដើម្បីប្រើប្រាស់ឧបករណ៍បញ្ឆោតដែលអាចផ្ទុកខ្យល់ ឧបករណ៍បញ្ឆោតធ្វើពីឈើ និងរូបរាងដែលមានលក្ខណៈបោកបញ្ឆោតក្នុងសង្រ្គាមនេះ ដែលជារឿយៗជាល្បិចកលក្នុងការទាក់ទាញការវាយប្រហាររបស់សត្រូវ ដោយបង្ខំឲ្យពួកគេចំណាយគ្រាប់រំសេវឥតប្រយោជន៍ ក៏ដូចជាការបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេផងដែរ។កាលពីថ្ងៃចន្ទ វីដេអូមួយដែលត្រូវបានថតដោយយានអាកាសគ្មានមនុស្សបើករបស់អ៊ុយក្រែន បានលេចចេញនៅលើអ៊ីនធឺណិត ដែលបង្ហាញពីគណនី OSINT និងអ្នកសរសេរប្លុក ដែលត្រូវបានគេកំណត់ថា ជាយន្តហោះចម្បាំងរុស្ស៊ីT-72 ក្លែងក្លាយ នៅជិតផ្នែកខាងមុខនៅក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia)។ សារព័ត៌មាន Insider មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវព័ត៌មានលម្អិតនៃវីដេអូ រួមទាំងពេលវេលា និងកន្លែង ដែលវាត្រូវបានថតនោះទេ។ នៅក្នុងវីដេអូនោះ យានដ្រូន ថតបានរថក្រោះក្លែងក្លាយចំនួន៣គ្រឿង ដែលដាក់នៅតំបន់នោះ ដោយខ្លះគ្របដណ្ដប់ដោយវល្លិ៍ និងគុម្ពឈើ អាចជាការក្លែងបន្លំ ទោះបីពេលខ្លះរុស្សី រៀបចំមិនបានល្អសម្រាប់គ្រឿងយុទ្ធោបករណ៍ដែលប្រើប្រាស់រួចរបស់ខ្លួននោះ។

បាតុកម្មនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌា ជុំវិញកំណើនករណីជំងឺគ្រុនឈាម

2023/09/26 09:56:26 am        380
ឥណ្ឌា៖ ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា គណបក្សសភា បានធ្វើការតវ៉ានៅទីក្រុងភាគខាងកើត កូកាតា (Kolkata) ស្របពេលមានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ បាវ៉ាននីពួរ (Bhawanipur) របស់ទីក្រុងនេះ ដែលជាមណ្ឌលបោះឆ្នោតរបស់ប្រធានរដ្ឋ គឺលោកស្រី Mamata Banerjee។នៅក្នុងវិធីពិសេសមួយ ដើម្បីបង្ហាញពីភាពចលាចលរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល ក្រុមអ្នកតវ៉ាត្រូវបានគេឃើញឈរនៅខាងក្នុងមុង និងលើកពាក្យស្លោកជុំវិញការកើនឡើងនៃករណីឆ្លងមេរោគនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋបានរាយការណ៍យ៉ាងហោចណាស់ចំនួន៣៨.០០០ករណីនៃជំងឺគ្រុនឈាម ក្នុងរដូវកាលនេះ រហូតមកដល់ពេលនេះ។ជំងឺគ្រុនឈាម អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំងនៅក្នុងសាច់ដុំ និងសន្លាក់ ហើយត្រូវបានរីករាលដាលដោយការខាំរបស់មូសប្រភេទ Aedes Aegypti ដែលជាទូទៅប៉ះពាល់ដល់ភាពស៊ាំរបស់អ្នកជំងឺ ដោយការធ្វើឱ្យចំនួនប្លាកែតធ្លាក់ចុះ ខណៈប៉ះពាល់ដល់អង់ស៊ីមថ្លើមរបស់អ្នកជំងឺផងដែរ៕

ហ្វីលីពីនដករបាំងការពាររបស់ចិននៅតំបន់ជម្លោះចេញ ក្នុងប្រតិបត្តិការពិសេស

2023/09/26 09:53:37 am        261
ហ្វីលីពីន៖ ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ខ្លួនបានអនុវត្ត «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងបណ្តែត ដែលដំឡើងដោយប្រទេសចិន នៅតំបន់នេសាទដ៏សំខាន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ របស់អាស៊ីមួយនេះ។ប្រទេសហ្វីលីពីន បានសម្តែងការខឹងសម្បារកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចែករំលែករូបភាពនៃនគរបាលឆ្មាំល្បាតឆ្នេររបស់ចិន ដែលដាក់របាំងពោងបណ្ដែតទឹកដ៏វែងមួយនៅជិតតំបន់សមុទ្រ Scarborough ដែលជាផ្ទាំងថ្មប៉ប្រះទឹកមានចម្ងាយ ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន និងជាកន្លែងដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិបានប្តេជ្ញាថានឹងចាត់វិធានការ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានដកខ្សែពួរអណ្តែតទឹកនោះចេញ តាមការបញ្ជារបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងក្រុមការងារពិសេសរបស់លោក នៅសមុទ្រចិនខាងត្បូង។ វីដេអូមិនមានកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញពីបុគ្គលិករបស់ខ្លួនម្នាក់បានកាត់ខ្សែពួរ ដែលចងភ្ជាប់របាំងអណ្តែតទឹក ហើយដកយុថ្ការបស់ពោងបណ្ដែតទាំងនោះចេញផងដែរ។តំបន់សមុទ្រយុទ្ធសាស្ត្រ Scarborough ដែលដាក់ឈ្មោះតាមនាវាដឹកទំនិញរបស់អង់គ្លេស ដែលបានជាប់នៅទីនោះកាលពីសតវត្សទី១៨ ត្រូវបានរឹបអូសក្នុងឆ្នាំ២០១២ ដោយប្រទេសចិន ដែលបានរក្សាវត្តមានជាប្រចាំនៃឆ្មាំល្បាតឆ្នេរ និងទូកនេសាទរបស់ខ្លួន នៅតំបន់នោះចាប់តាំងពីពេលនោះមក៕

ការស៊ើបអង្កេតរបស់UN៖ រុស្ស៊ីធ្វើទារុណកម្មជនរងគ្រោះអ៊ុយក្រែនមួយចំនួនរហូតដល់ស្លាប់

2023/09/26 09:29:40 am        228
អ៊ុយក្រែន៖ សមាជិកនៃស្ថាប័នស៊ើបអង្កេត ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) នៅក្នុងការរកឃើញចុងក្រោយរបស់ពួកគេថា ក្រុមទាហានរុស្ស៊ី បានធ្វើទារុណកម្មជនជាតិអ៊ុយក្រែនយ៉ាងព្រៃផ្សៃ រហូតដល់ជនរងគ្រោះមួយចំនួនបានស្លាប់ ហើយបានបង្ខំក្រុមគ្រួសារឱ្យនៅស្តាប់ ខណៈពួកគេបានរំលោភស្ត្រីនៅក្បែរនោះទៀតផង។លោក Erik Møse ប្រធានគណៈកម្មការស៊ើបអង្កេតលើអ៊ុយក្រែន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ក្រុមរបស់លោកបាន «ប្រមូលភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា ការប្រើប្រាស់ការធ្វើទារុណកម្មដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បានរីករាលដាល និងជាប្រព័ន្ធ»។រុស្ស៊ីបដិសេធការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិលនៅអ៊ុយក្រែន។ លោក Møse បាននិយាយថា គណៈកម្មការព្យាយាមទាក់ទងជាមួយរុស្ស៊ី ប៉ុន្តែមិនមានចម្លើយអំពីបញ្ហានេះនោះទេ។ គណៈកម្មាការបាននិយាយពីមុនថា ការរំលោភដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការប្រើទារុណកម្ម អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អ្នកបាត់ខ្លួនត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កំណាចបានវាយប្រហារនៅអាហ្វ្រិកខាងត្បូង

2023/09/26 09:27:30 am        361
អាហ្វ្រិកខាងត្បូង៖ ក្រុមមន្ត្រីខេត្ត Western Cape បាននិយាយថា អ្នកបាត់ខ្លួនយ៉ាងហោចណាស់៣នាក់ ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កាចសាហាវមួយបានបោកបក់ពាសពេញខេត្តអាហ្រ្វិកខាងត្បូងមួយនេះ កាលពីថ្ងៃច័ន្ទ (២៥ កញ្ញា) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ និងទឹកជំនន់ផងដែរ។ មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយខេត្ត Western Cape លោក Regan Thaw បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ឥទ្ធិពលព្យុះបក់ទៅលើលំនៅដ្ឋានក្រៅផ្លូវការរបស់ខេត្តនេះ មានទំហំធំធេងណាស់។រដ្ឋាភិបាលក្នុងតំបន់បានហៅព្យុះនេះថាជា «គ្រោះមហន្តរាយ» ដោយផ្តល់យោបល់ថា ទំហំនៃការខូចខាតទាំងស្រុង នឹងលេចចេញជារូបរាងនៅពេលដែលព្យុះបានថយចុះ។ សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូងបានចេញការព្រមាន «កម្រិតពណ៌លឿងទុំ ៩» ដែលបង្ហាញពីលទ្ធភាពនៃទឹកជំនន់បន្ថែមទៀតខណៈប្រព័ន្ធអាកាសធាតុបង្ហាញថា ព្យុះកំពុងផ្លាស់ទីទៅភាគខាងកើតពាសពេញអាហ្វ្រិកខាងត្បូងផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អឺរ៉ុបត្រៀមខ្លួនឆ្លើយតបវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ ជាលើកទី២ រយៈពេល ៤ឆ្នាំ
04/22/2026 03:04 PM
ការចរចា រវាងអាមេរិក និងអ៊ីរ៉ង់ មិនច្បាស់លាស់ ដោយដំណើររបស់លោក Vance ត្រូវបានលុបចោល
04/22/2026 03:04 PM
ក្រសួង-ស្ថាប័នចំនួន៣ ចាប់ផ្ដើមទទួលពាក្យជ្រើសរើសមន្ត្រីថ្មី ក្រោយ​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល
04/22/2026 02:04 PM
មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាម ខណៈតម្រូវការឈាមកើនឡើង
04/22/2026 02:04 PM
គ.ស.ម.ក. ដាក់លិខិតទៅកាសែត The Wall Street Journal ឱ្យលុបពាក្យ “Scambodia” និងសុំទោសជាផ្លូវការចំពោះកម្ពុជា
04/22/2026 02:04 PM
មគ្គទេ្ទសក៍ទេសចរណ៍ជិត១០០នាក់ ចូលរួម​ប្រលង​ដំឡើង​កម្រិត​មគ្គទ្ទេសក៍​ទេសចរណ៍​ថ្នាក់​ជាតិ​ និងតំបន់
04/22/2026 02:04 PM
ប្រជានុរាស្រ្តបន្តបួងសួងថ្វាយព្រះពរព្រះមហាក្សត្រឱ្យឆាប់ជាសះស្បើយពីព្រះរោគ
04/22/2026 02:04 PM
អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
04/22/2026 01:04 PM
អ៊ីរ៉ង់រិះគន់ខ្លាំងៗ ចំពោះការចរចាសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា ជាការ «ខ្ជះខ្ជាយពេលវេលា»
04/22/2026 01:04 PM
អ្នកនាំពាក្យ៖ បញ្ហាព្រំដែន​ជាមួយថៃ​មិន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​ឡើយ​តែ​ធ្វើ​ឱ្យ​រួប​រួម​គ្នា​កាន់​តែ​ខ្លាំង
04/22/2026 12:04 PM