គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

UNស្នើឲ្យបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសរុស្ស៊ី ដើម្បីស្តារកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

2023/09/04 09:39:42 am        295
UN៖ ដោយមានការគាំទ្រពីប្រទេសទួរគី អង្គការសហប្រជាជាតិ បានរៀបចំកញ្ចប់ថ្មីនៃសំណើ ដើម្បីចាប់ផ្តើមឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិដែលជាប់គាំង ដែលបានទម្លាយការរារាំងរបស់រុស្ស៊ី និងអនុញ្ញាតឲ្យអ៊ុយក្រែននាំចេគ្រាប់ធញ្ញជាតិចេញពីកំពង់ផែចំនួនបីនៅសមុទ្រខ្មៅ។ទីភ្នាក់ងារព័ត៌មានទួរគី Anadolu បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសទួរគី ហាកាន ហ្វីដាន (Hakan Fidan) បានប្រកាសពីការរៀបចំកញ្ចប់នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងមូស្គូ កាលពីថ្ងៃទី២ ខែកញ្ញា។ជាពិសេស មានសំណើជាច្រើន ដើម្បីភ្ជាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Rosselkhozbank ទៅ SWIFT(សង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក) និងដកការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជីរុស្ស៊ីនៅអឺរ៉ុប។ ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ៕

ភ្លៀងធ្លាក់ខ្លាំងបានស្រោចស្រពពាសពេញប្រទេសអេស្ប៉ាញ

2023/09/04 09:36:59 am        237
អេស្ប៉ាញ៖ នេះគឺជាទីតាំងកើតហេតុនៅទូទាំងតំបន់ជាច្រើនរបស់ប្រទេសអាស្ប៉ាញកាលពីថ្ងៃអាទិត្យ ខណៈភ្លៀងធ្លាក់ខ្លាំង និងព្យុះបានវាយបោកបក់នៅទូទាំងប្រទេសនេះ។ នៅក្នុងរដ្ឋធានី អភិបាលក្រុង Madrid បានព្រមានដល់ពលរដ្ឋឲ្យស្នាក់នៅផ្ទះ។ ការព្រមានពណ៌ក្រមពីទីក្រុង Madrid ដល់ទីក្រុង Cadiz នៅភាគខាងត្បូង ត្រូវបានចេញដោយទីភ្នាក់ងារអាកាសធាតុជាតិ ដែលមានន័យថា គ្រោះថ្នាក់ខ្លាំងអាចកើតមានឡើង។អង្គភាពសេវាសង្គ្រោះបន្ទាន់ទីក្រុងMadrid បានបញ្ជូនសារទៅកាន់ពលរដ្ឋ ដោយព្រមានពួកគេពីហានីភ័យទឹកជំនន់ និងបានណែនាំពួកគេមិនឲ្យប្រើប្រាស់រថយន្ត។ នៅឆ្នេរភាគខាងកើត ពលរដ្ឋទីក្រុងAlcanar ត្រូវបានអង្គភាពសេវាសង្គ្រោះបន្ទាន់ប្រាប់ឲ្យស្នាក់នៅផ្ទះ។ វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញទឹកជំនន់ខ្លាំងហូរកាត់ផ្ទះជាច្រើនខ្នង។បុរសម្នាក់និយាយថាគាត់បានភ្ញាក់ឡើងឃើញទឹកហូរកាត់ជាន់ទី២នៃអគារលំនៅឋានរបស់គាត់។ គាត់និយាយថាសហគមន៍បានទាញបុរសវ័យក្មេង២នាក់ចេញពីទឹកដោយប្រើខ្សែពួធ្វើឡើងពីកន្សែងនិងកម្រាលគ្រែ។ គាត់បានចាត់ទុកបទពិសោធន៏នេះថាគួឲ្យភ័យខ្លាច។ ក្រុមអ្នកពន្លត់អគ្គិភ័យបានបញ្ចេញវីដេអូអំពីពលរដ្ឋដែលត្រូវបានជួយសង្គ្រោះ បន្ទាប់ពីយានយន្តរបស់ពួកគេបានជាប់នៅក្នុងទឹកជំនន់៕

អាហ្វ្រិកខាងត្បូងនិយាយថាការស៊ើបអង្កេតពុំបានរកឃើញភស្តុតាងនៃការដឹកជញ្ជូនអាវុធទៅរុស្ស៊ីនោះទេ

2023/09/04 09:31:09 am        247
អាហ្វ្រិកខាងត្បូង៖ ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងអាទិត្យថា ការស៊ើបអង្កេតលើកាករចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា នាវារុស្ស៊ីមួយគ្រឿង បានដឹកជញ្ជូនអាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងឆ្នាំមុន ពុំបានរកឃើញភស្តុតាងថានាវានោះបានដឹកជញ្ចូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ។លោក Ramaphosa បាននិយាយនៅក្នុងសុន្ទរកាថាមួយទៅកាន់ប្រជាជាតិថា គ្មានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងអំពីការផ្គត់ផ្កង់អាវុធទៅកាន់ប្រទេសរុស្ស៊ីដែលត្រូវបានបង្ហាញថាជាការពិតនោះទេ។នៅក្នុងការអះអាងនោះ បានបង្កឲ្យមានជម្លោះការទូតដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វ្រិកខាងត្បូងលោក Reuben Brigety បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ក្នុងសន្និសិទសារព័ត៌មានកាលពីខែឧសភាថា នាវាដឹកទំនិញរុស្ស៊ី Lady R បានផ្ទុកអាវុធនៅមូលដ្ឋានកងទ័ពជើងទឹកជិតទីក្រុង Cape Town កាលពីខែធ្នូកន្លងទៅ។ ការចោទប្រកាន់របស់សហរដ្ឋអាមេរិក បានបង្កើតសំនួរជាច្រើនជុំវិញជំហរទទួលស្គាល់របស់ប្រទេសអាហ្វ្រិកខាងត្បូងលើការគ្មានជាប់ពាក់ព័ន្ធ និងអព្យាក្រិតភាពជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងក្តីបារម្ភពីទណ្ឌកម្មរបស់លោកខាងលិចដែលអាចកើតមាន។ មន្ត្រីប្រទេសអាហ្វ្រិកខាងត្បូង បានច្រានចោលភ្លាមៗចំពោះការអះអាងនេះ ដោយរដ្ឋាភិបាលរបស់លោក Ramaphosa បានបើកការស៊ើបអង្កេតឯករាជ្យមួយដឹកនាំដោយចៅក្រមចូលនិវត្តន៍ម្នាក់៕

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងអវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន

2023/09/04 09:27:38 am        258
ថៃ៖ ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យ (៣កញ្ញា) ថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងខកខានកិច្ចប្រជុំថ្នាក់តំបន់នៃមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាកាតា នៅសប្តាហ៍ក្រោយនេះ។ លោក សេដ្ឋា បានឈ្នះការបោះឆ្នោតសភាក្លាយជានាយករដ្ឋមន្ត្រីកាលពីខែមុន ហើយគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរាជានុម័តដោយព្រះមហាក្សត្រកាលពីថ្ងៃសៅរ៍។នាយករដ្ឋមន្ត្រីរូបនេះ និងគណៈរដ្ឋមន្ត្រីរបស់លោក នឹងធ្វើសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃអង្គារ (៥កញ្ញា) ខាងមុខនេះ ហើយនឹងថ្លែងសុន្ទរកថាគោលនយោបាយនៅក្នុងសភា បន្ទាប់មកពួកគេអាចអនុវត្តភារកិច្ចរបស់ខ្លួនជាផ្លូវការបាន។ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លេខាធិការអចិន្ត្រៃយ៍លោក Sarun Charoensuwan នឹងតំណាងប្រទេសថៃនៅក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់ថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីមិនចូលរួមក្នុងកិច្ចប្រជុំនោះទេ៕

មនុស្សជាង៤០នាក់ រងរបួស ខណៈព្យុះទីហ្វុង ហៃកួយ(Haikui) វាយប្រហារទូទាំងកោះតៃវ៉ាន់

2023/09/04 09:01:11 am        256
តៃវ៉ាន់៖ លំនៅឋានប្រជាពលរដ្ឋរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងមនុស្សជាង៧ពាន់នាក់ ត្រូវបានជម្លៀសបន្ទាប់ពីព្យុះបានវាយប្រហារកោះនេះ ។  ព្យុះទីហ្វុង ហៃកួយ (Haikui)បានបោកបក់ពាសពេញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ព្រមទាំងបណ្ដាលឲ្យលំនៅឋានជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះដ៏ធំលើកដំបូង វាយប្រហាកោះរនេះដោយផ្ទាល់ ក្នុងរយៈពេល៤ឆ្នាំ ។  កោះតៃវ៉ាន់បាន មើលឃើញដើមឈើរដួលរលំ ទឹកជំនន់ និងភ្លៀងធ្លាក់នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីព្យុះនេះបានវាយប្រហារមកលើដីគោក និងបោកបក់ទាំងយប់នៅទូទាំងតំបន់ភ្នំភាគកណ្ដាលរបស់កោះមួយនេះ។  មនុស្សជាង៧ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមហានីភ័យខ្ពស់ ខណៈជើងហោះហើររាប់រយជើង ត្រូវបានលុបចោល ហើយហាងអាជីវកម្មត្រូវបានបិទទ្វារ ។  ក្រុមអាជ្ញាធរ បានរាយការណ៍ថា មនុស្សជាង៤០នាក់ បានរងរបួសដោយសារព្យុះនេះ រួមទាំង២នាក់នៅក្នុងស្រុកតំបន់ភ្នំហួលៀន (Hualien) នៅពេលដើមឈើដួលរលំចំរថយន្តមួយគ្រឿង ។ការិយាល័យអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់ បានបញ្ជាក់ទៅកាន់សារព័ត៌មានបារាំង អាហ្សង់ (Agence) ថាព្យុះទីហ្វុងនេះបានវាយប្រហារដីគោកនៅម៉ោង៣និង៤០នាទីល្ងាច នៅតាមតំបន់ឆ្នេរតៃទុង( Taitung) ជាស្រុកមួយស្ថិតនៅតំបន់ភ្នំ ភាគខាងកើតកោះនេះដែលមានប្រជាជនរស់នៅតិចតួច៕

ប្រធានាធិបតីអ៊ុយក្រែន សម្រេចចិត្តដកតំណែងរដ្ឋមន្ត្រីការពារជាតិពេលប្រទេសមានសង្រ្គាម

2023/09/04 08:39:54 am        317
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលិនស្គី (Volodymyr Zelensky) បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានសម្រេចចិត្តបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក អូឡេស្គី រ៉េស្នីកូវ( Oleksii Reznikov)ចេញពីតំណែង ហើយនឹងស្នើសុំសភានៅសប្តាហ៍នេះឱ្យជំនួសតំណែងលោក ដោយ លោក រ៉េស្ទឹម អ៊ូម៉េរូវ (Rustem Umerov) ប្រធានមូលនិធិគោលនយោបាយជនភាវូបនីយកម្មដ៏សំខាន់របស់អ៊ុយក្រែន។សេចក្តីប្រកាសដែលបានធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូពេលយប់របស់លោកទៅកាន់ប្រជាជាតិរបស់ខ្លួន ជាដំណាក់កាលដែលមានភាពរង្គោះរង្គើដ៏ធំបំផុតនៃការបង្កើតវិស័យការពារជាតិរបស់អ៊ុយក្រែនក្នុងអំឡុងពេលសង្រ្គាមដែលបានចាប់ផ្តើមដោយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២។  លោក រ៉េស្នីកូវ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បានជួយធានាបាននូវជំនួយយោធាលោកខាងលិចរាប់ពាន់លានដុល្លារដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសមរភូមិសង្រ្គាមទប់ទល់ប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានជាប់គាំងដោយការចោទប្រកាន់អំពើពុករលួយជុំវិញក្រសួងរបស់លោក ដែលលោក បានហៅថាជាការលាបពណ៌។  លោក Zelensky បាននិយាយថា ខ្ញុំបានសម្រេចចិត្តដាក់ជំនួសតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។លោកអូឡេស្គី រ៉េស្នីកូវ បានឆ្លងកាត់រយៈពេលជាង ៥៥០ ថ្ងៃនៃសង្គ្រាមទ្រង់ទ្រាយធំ។  ខ្ញុំជឿថាក្រសួងត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ផ្សេងទៀតនៃអន្តរកម្មជាមួយទាំងយោធា ទាំងសង្គមទាំងមូល។ការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិត្រូវតែអនុម័តដោយសភា ប៉ុន្តែទំនងជាត្រូវបានគាំទ្រដោយសមាជិកសភាភាគច្រើននៅក្នុង ក្រុមប្រឹក្សាជាន់ខ្ពស់វ៉ើកូវណា រ៉ាដា (Verkhovna Rada) លោក ។ Zelensky បាននិយាយថារូបលោករំពឹងថាសភានឹងអនុម័តការតែងតាំង លោក អ៊ូមេរូវ ជារដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន៕

មនុស្ស ៣៨៥នាក់នៅតែបាត់ខ្លួន បន្ទាប់ពីភ្លើងឆេះព្រៃនៅកោះ ម៉ូអ៊ី(Maui)សហរដ្ឋអាមេរិក

2023/09/03 04:28:34 pm        525
ក្រុមអាជ្ញាធរបាននិយាយនៅចុងសប្ដាហ៍នេះថា ចំនួនមនុស្សបាត់ខ្លួនក្នុងភ្លើងឆេះព្រៃនៅលើកោះ ម៉ូអ៊ី (Maui)រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកបានថយចុះបន្តិចមកត្រឹម ៣៨៥ នាក់ ។ស្នងការដ្ឋានកោះម៉ូអ៊ី (Maui) និងការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បច្ចុប្បន្នភាពនេះគឺធ្លាក់ចុះពី ៣៨៨ នាក់នៅក្នុងបញ្ជីអ្នកបាត់ខ្លួនដំបូងដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ២៤ ខែសីហា។ក្រុមមន្ត្រីបាននិយាយថា មនុស្សជាង ៣.០០០ នាក់ត្រូវបានគេរកឃើញថាមានសុវត្ថិភាព ដែលកន្លងទៅត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ដោយឈ្មោះរបស់ពួកគេត្រូវបានផ្តល់ជាសាធារណៈ។ ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែសីហា និងបានឆាបឆេះពេញទីក្រុង ឡាហេណា ( Lahaina) មាត់មហាសមុទ្រ ស្ថិតនៅលើកោះ ម៉ូអ៊ី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១១៥ នាក់បានស្លាប់ ដោយបានធ្វើឲ្យភ្លើងឆេះពេលនោះ ក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងចំណោមគ្រោះមហន្តរាយដ៏សោកនាកម្មជាច្រើននៅក្នុងប្រវត្តិសាស្ត្រកោះហាវ៉ៃ និងជាភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយសតវត្សមកនេះ ៕

ប្រទេសអេស្ប៉ាញជួបគ្រោះទឹកជំនន់ ក្រោយរលកកម្ដៅនៅក្នុងរដូវក្ដៅដ៏ធ្ងន់ធ្ងរ

2023/09/03 04:12:14 pm        522
ភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយព្យុះ បង្កឲ្យមានទឹកជំនន់ទូទាំងភាគខាងជើង និងខាងលិចរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចុងសប្ដាហ៍នេះ បន្ទាប់ពីរលកកម្ដៅជាបន្តបន្ទាប់បានដុតរោលប្រទេសនេះ ពេញមួយរដូវក្ដៅ។ បន្ទាប់ពីសីតុណ្ហភាពហក់ឡើងខ្ពស់កាលពីខែសីហា ប្រទេសនេះ បានរងគ្រោះភ្លៀងធ្លាក់ខ្លាំង ដែល ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET និយាយថា គេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃចន្ទទី៤កញ្ញា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ខណៈពេលចុះទៅក្នុងជ្រោះហ្គ័រហ្គូល( Gorgol) ក្នុងតំបន់ អារ៉ាហ្គិន( Aragon) ដែលត្រូវបានវាយប្រហារដោយព្យុះ៕

ព្យុះទីហ្វុងហៃកួយ(Haikui)ជំរុញឲ្យតៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់ និងលុបចោលជើងហោះហើរ

2023/09/03 04:09:28 pm        503
ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ហើយមនុស្សជិត៣.០០០ នាក់ត្រូវបានជម្លៀសចេញ ខណៈកោះតៃវ៉ាន់បានត្រៀមទប់ទល់ការមកដល់នៃព្យុះទីហ្វុងហៃកួយ (Haikui) នៅថ្ងៃអាទិត្យនេះ ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងមកកាន់ភាគខាងត្បូង និងខាងកើតរបស់កោះនេះ។គេបានព្យាករណ៍ថាព្យុះហៃកួយ (Haikui) នឹងវាយប្រហារនៅតំបន់ភ្នំ និងមានប្រជាជនតិចតួចរស់នៅឆ្ងាយពីភាគអាគ្នេយ៍នៃកោះតៃវ៉ាន់នៅរសៀលថ្ងៃអាទិត្យ។ ស្រុកនិងក្រុងនៅភាគខាងកើត និងខាងត្បូងបានលុបចោលថ្នាក់រៀន ហើយបានប្រកាសថ្ងៃឈប់សម្រាកសម្រាប់កម្មករ។ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) បានប្រាប់កិច្ចប្រជុំមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថា នេះនឹងក្លាយជាព្យុះទីហ្វុងដំបូងគេដែលបានបោកបក់មកលើកោះនេះ ហើយឆ្លងកាត់ជួរភ្នំកណ្តាលរបស់កោះមួយនេះក្នុងរយៈពេល៤ ឆ្នាំ។សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកស្រីសៃ(Tsai)បានដកស្រង់សម្តីរបស់លោកស្រីថា ប្រជាជនគួរតែជៀសវាងការចេញទៅក្រៅ ហើយកុំឡើងភ្នំ ទៅឆ្នេរសមុទ្រ នេសាទ ឬចូលរួមក្នុងកីឡាក្នុងទឹកជាដើម។ ព្យុះទីហ្វុងហៃកួយ (Haikui) គឺជាព្យុះដែលមានកម្លាំងខ្សោយជាងព្យុះទីហ្វុងសៅឡា(Saola) ដែលបានវាយប្រហារទីក្រុងហុងកុង និងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍៕

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ តវ៉ាប្រឆាំងនឹង រដ្ឋប្រហារតាមផ្លូវតុលាការ

2023/09/03 04:06:22 pm        481
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានាក្នុងទីក្រុង តេល អាវីវ ( Tel Aviv) កាលពីថ្ងៃសៅរ៍ ថ្ងៃទី ២ ខែកញ្ញា តវ៉ាប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់នាយករដ្ឋមន្ត្រី លោក បេន ចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់សប្តាហ៍ទី ៣៥ ជាប់ៗគ្នា។ រូបភាពពីយានដ្រូនរបស់សារព័ត៌មាន Reuters បានបង្ហាញពីសមុទ្រនៃទង់ជាតិអ៊ីស្រាអែលជុំវិញមនុស្សដែលកាន់បដាធំៗ។កាលពីខែសីហា តុលាការកំពូលរបស់អ៊ីស្រាអែល បានចាប់ផ្តើមបើកសវនាការលើកដំបូងនៅក្នុងបណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោក Netanyahu និងក្រុមចម្រុះស្តាំនិយមរបស់លោក ដែលបានបង្កើតវិបត្តិក្នុងស្រុកដែលមិនធ្លាប់មានពីមុនមក។ផែនការរបស់រដ្ឋាភិបាលបានធ្វើឲ្យមានការបែកបាក់គ្នាក្នុងចំណោមសាធារណៈជនអ៊ីស្រាអែល និងសូម្បីតែនៅក្នុងជួរយោធា ដែលត្រូវបានចាត់ទុកថាជាសក្តានុពលនៃការរលាយនយោបាយសម្រាប់សង្គមដ៏ប្រេះស្រាំមួយ ដោយការព្រួយបារម្ភអំពីការត្រៀមខ្លួនជាស្រេចចំពោះសង្គ្រាមត្រូវបានបញ្ចេញនៅលើភាគីទាំងពីរនៃការជជែកដេញដោលនេះ។ក្រុមអ្នកគាំទ្រច្បាប់អះអាងថាការធ្វើកំណែទម្រង់នេះ ផ្តល់តុល្យភាពឡើងវិញដល់សាខារដ្ឋាភិបាល ខណៈក្រុមអ្នករិះគន់និយាយថា ជាការដកតុល្យភាពអំណាចលើរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់និយាយថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅឲ្យអាមេរិក ពុំមែនជាជម្រើសទេ
04/18/2026 02:04 PM
សហរដ្ឋអាមេរិក គ្រោងអនុវត្តដំណើរការប្រព័ន្ធសងប្រាក់ដំឡើងពន្ធវិញនៅថ្ងៃទី២០ ខែមេសា
04/18/2026 02:04 PM
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
04/18/2026 02:04 PM
វិបត្តិស្រេកឃ្លាននៅហៃទី កាន់តែធ្ងន់ធ្ងរ ខណៈមនុស្សជិត៦លាននាក់ប្រឈមនឹងអសន្តិសុខស្បៀង ធ្ងន់ធ្ងរ
04/18/2026 12:04 PM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅយេម៉ែន ខណៈក្រុមហ៊ូទី បង្ហាញការគាំទ្រចំពោះលីបង់ ក្រោយបទឈប់បាញ់
04/18/2026 12:04 PM
ក្រុមហ៊ុនដឹកជញ្ជូន ស្វែងរកការបញ្ជាក់ច្បាស់ មុនពេលឆ្លងកាត់ច្រកសមុទ្រ Hormuz
04/18/2026 12:04 PM
UN ព្រមានថា ស៊ូដង់ខាងត្បូងប្រឈមនឹងហានិភ័យនៃ «ទុរ្ភិក្សទ្រង់ទ្រាយធំ» ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង
04/18/2026 12:04 PM
ពិភពលោក ប្រតិកម្មចំពោះការបើកឡើងវិញច្រកសមុទ្រ Hormuz ក្នុងពេលមានជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់
04/18/2026 12:04 PM
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
04/18/2026 12:04 PM
ថ្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត បន្តធ្លាក់ចុះ ខណៈរដ្ឋបន្តទម្លាក់ពន្ធដល់សូន្យ% ដើម្បីជួយពលរដ្ឋ
04/18/2026 11:04 AM