ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

សន្តិសុខ និង សង្គម

ក្រុមជំនួយប្រទេសហៃទីផ្អាកប្រតិបត្តិការ ខណៈដែលមនុស្សរាប់ពាន់នាក់ភៀសខ្លួនពីសង្គ្រាមក្រុមជនអន្ធពាល

2023/08/18 12:39:19 pm        95
ក្រុមជំនួយរបស់ប្រទេសហៃទីដែលគាំទ្រដោយគណៈកម្មាធិការសង្គ្រោះអន្តរជាតិ(IRC)កំពុងបិទប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងនោះមានគ្លីនិកសុខភាពចល័តមួយចំនួន បន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងជាច្រើនថ្ងៃ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង ( Port-au-Prince)របស់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ក្រុមជំនួយនោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ អំពើហិង្សា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងព័រអូព្រីន ជាពិសេសប៉ះពាល់ដល់សង្កាត់ដែល IRC សហការជាមួយអង្គការក្នុងស្រុក ដើម្បីផ្តល់សេវាសំខាន់ៗ។IRC បានចាប់ផ្តើមផែនការឆ្លើយតបប្រទេសហៃទីរបស់ខ្លួន កាលពីខែធ្នូឆ្នាំមុន ហើយធ្វើការជាមួយក្រុមក្នុងស្រុកមួយចំនួន នៅជុំវិញរដ្ឋធានីដែលអំពើហិង្សាជាច្រើន បានកើតឡើង។លោកស្រី Ann Lee សហស្ថាបនិកនៃក្រុមឆ្លើយតបវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក CORE ដែលនៅតែប្រតិបត្តិការនៅក្នុងប្រទេសហៃទី បាននិយាយថា ក្រុមជំនួយជាច្រើន បានចាកចេញដោយសារការចំណាយកើនឡើង ជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ហើយបុគ្គលិកដំណើរការ ក្រោមលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត កាន់តែខ្លាំងឡើង។លោកស្រី បាននិយាយថា៖«យើងមានបុគ្គលិកម្នាក់ ដែលបានបាត់បង់កូនស្រីរបស់ខ្លួន ដោយសារនាងប្រកាច់ ហើយមិនអាចទៅដល់មន្ទីរពេទ្យបាន»។ «យើងមានបុគ្គលិកម្នាក់ដែលបងប្រុសគាត់ ត្រូវបានគេកាត់ក្បាល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត«ដំណើរការក្នុងទិសដៅត្រឹមត្រូវ»

2023/08/18 11:53:03 am        77
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងអារ៉ាប៊ីសាអ៊ូឌីត កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ហើយភាគីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លោក Amir-Abdollahian បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត Faisal bin Farhan Al Saud បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីរីយ៉ាដ (Riyadh)ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ប្រមុខការទូតអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា បាននិយាយថា ជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតគឺ «ទទួលបានផ្លែផ្កា»។លោកបាននិយាយថា ប្រទេសឹអ៊ីរ៉ង់ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ច ហើយនឹងបង្កើតគណៈកម្មការបច្ចេកទេស និងប្រតិបត្តិ ដើម្បីជំរុញការអនុវត្តរបស់ពួកគេ។លោក Amir-Abdollahian បានបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលឆាប់ៗនេះ៕

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការសាកល្បងសព្វាវុធជុំថ្មី

2023/08/18 11:45:13 am        84
កូរ៉េខាងត្បូង៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំសម្រាប់ការបង្ហាញសញ្វអាវុធបង្កហេតុជុំថ្មីមួយ ដូចជាការធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់បង្ហោះផ្កាយរណបចារកម្ម ខណៈដែលប្រទេសនេះ បង្កើនសកម្មភាពខុសច្បាប់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដ៏ផុយស្រួយរបស់ខ្លួន។ភាពលំបាកខាងសេដ្ឋកិច្ចរ៉ាំរ៉ៃរបស់កូរ៉េខាងជើង និងកង្វះស្បៀងអាហារ បានកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត COVID-19 និងការដាក់ទណ្ឌកម្មរបស់UN។ ប៉ុន្តែប្រទេសនេះ នៅតែបានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ចាប់តាំងពីឆ្នាំមុន ចំពេលមានការសង្ស័យថា កម្មវិធីអាវុធរបស់ខ្លួន ត្រូវបានផ្តល់មូលនិធិដោយសកម្មភាពអ៊ីនធឺណិតខុសច្បាប់ និងការលាក់បាំងការនាំចេញសម្ភារៈហាមឃាត់។សេវាស៊ើបការណ៍សម្ងាត់ជាតិនោះ បានប្រាប់ក្រុមសមាជិកសភានៅក្នុងសន្និសីទបិទទ្វារថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជារៀងរាល់ឆ្នាំក្នុងឆ្នាំ ២០២០-២០២២ ហើយផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកាលពីឆ្នាំមុន គឺតិចជាង ១២ ភាគរយ ក្នុងឆ្នាំ ២០១៦ នេះបើយោងតាម លោក យ៉ូ សាងប៊ុម( Yoo Sang-bum) ដែលជាសមាជិកសភាម្នាក់ ដែលបានបានចូលរួមសន្និសីទនោះ។ក្រុមអ្នកជំនាញខាងក្រៅ ជឿថា កង្វះខាតស្បៀងអាហារ និងបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងជើង គឺអាក្រក់បំផុត ចាប់តាំងពីមេដឹកនាំគីម ជុងអ៊ុន ឡើងកាន់អំណាចនៅចុងឆ្នាំ ២០១១។ ប៉ុន្តែពួកគេនិយាយថា មិនមានសញ្ញាណាមួយនៃគ្រោះទុរភិក្ស ឬចលាចលសាធារណៈដ៏ធំដែលអាចគំរាមកំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក គីម លើប្រជាជន ២៦លាននាក់របស់លោកនោះទេ។

ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្រះវិហារច្រើនកន្លែងត្រូវបានដុតបំផ្លាញ

2023/08/18 11:42:14 am        67
ប៉ាគីស្ថាន៖ មនុស្សជាង១០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមួយនៅប្រទេសប៉ាគីស្ថានភាគខាងកើត បន្ទាប់ពីពលរដ្ឋមូស្លីមរាប់ពាន់នាក់បានដុតព្រះវិហារ និងបំផ្លាញលំនៅឋានជាច្រើនខ្នង។ អំពើហិង្សានៅក្នុងទីក្រុង JaranwaLa ត្រូវបានបង្កឡើងដោយការអះអាងថា បុរសកាន់រសាសនាគ្រឹស្ត២នាក់ បានហែកគម្ពីរកូរ៉ានថតចម្លងជាច្រើនទំព័រ។វិហារសាសនាកាតូលិកជាប្រវត្តិសាស្ត្រ នៅតែមានភ្លើងឆេះតិចៗ កាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីកុប្បកម្ម។ នៅទីកន្លែងរងការបំផ្លាញ ត្រូវបានហ៊ុមព័ទ្ធដោយខ្សែលួសបន្លា ខណៈស្ថានភាពនៅតែតានតឹង នៅក្នុងទីក្រុងនេះ។ ការប្រមូលផ្តុំគ្នាជាសាធារណៈ ក៏ត្រូវបានរឹតត្បិតរយៈពេល៧ថ្ងៃនៅក្នុងសង្កាត់ Faisalabad ដែលរួមមានទាំងទីក្រុង Jaranwala ។ បុរស២នាក់ត្រូវបានចោទប្រកាន់ពីការបំផ្លាញគម្ពីកូរ៉ាន ជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាអ៊ីស្លាម ដោយត្រូវបានចោទប្រកាន់ពីឥរិយាបថមើលងាយគម្ពីសក្តិសិទ្ធ ដែលអាចដាក់ទណ្ឌកម្មដល់ការប្រហាជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន។ទោះបីជាប្រទេសប៉ាគីស្ថាន នៅពុំទាន់បានកាត់ទោសនណាម្នាក់ដល់ការប្រហារជីវិតពីបទប្រមាថមើលងាយគម្ពីរសក្តិសិទ្ធនៅឡើយ ដែលការចោទប្រកាន់ធ្ងន់ធ្ងរអាចបណ្តាលឲ្យមានកុប្បកម្មរាលដាល ដោយពេលខ្លះឈានទៅរកការព្យួរក និងសម្លាប់។ មន្ត្រីក្នុងតំបន់ម្នាក់ បានប្រាប់សារព័ត៌មាន BBC Urdu ថាអាជ្ញាធរបានទទួលការអំពាវនាវអំពីការតវ៉ា និងការបង្កអគ្គិភ័យកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការរាយការណ៍អំពីការបំផ្លាញគម្ពីរកូរ៉ានដ៏សក្តិសិទ្ធិដែលផ្សព្វផ្សាយនៅក្នុងទីក្រុង និងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

សមត្ថកិច្ចបង្ក្រាបក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប បានចំនួន៦នាក់

2023/08/18 11:26:28 am        198
ភ្នំពេញ៖ ខណៈក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសគ្រឿងញៀន នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ។ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនត្រូវចាប់ខ្លួនបាននោះទេ។ នេះបើតាមឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅមុននេះ។ 

ភ្លៀងធ្លាក់ឥតឈប់ឈរ បានបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនអាហ្សង់ទីន

2023/08/18 11:25:24 am        213
អាហ្សង់ទីន៖ ភ្លៀងធ្លាក់ខ្លាំង រួមទាំងសំណុំទឹកកក បានវាយប្រហារលើទីក្រុង ឡា ផ្លាតា (La Plata) ប្រទេសអាហ្សង់ទីន ដែលរំខានដល់ការរស់នៅរបស់អ្នកស្រុកកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដោយបណ្តាលឱ្យមានទឹកជំនន់ និងលំហូរទឹកយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផ្លូវ និងលំនៅឋានជាច្រើនខ្នង។ នៅតំបន់ជាយក្រុង ឡា ផ្លាតា សាលាក្រុងបានដំឡើងកម្រិតប្រកាសអាសន្នទៅជាពណ៌លឿងទុំ។ នៅក្នុងរូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកដែលរងផលប៉ះពាល់បានបង្ហាញពីរបស់របរប្រើប្រាស់ក្នុងផ្ទះរបស់ពួកគេដែលបានលិចទឹកអស់។ទន្ទឹមនឹងនេះ នៅអាកាសយានដ្ឋាន BAM ជើងហោះហើររបស់អ្នកដំណើរជាច្រើនជើង ត្រូវបានរងផលប៉ះពាល់ដោយព្យុះដែលបានវាយប្រហារទីក្រុង និងតំបន់ជុំវិញនោះ។ ក្រុមអាជ្ញាធរកំពុងតាមដានស្ថានភាព និងសម្របសម្រួលជំនួយផងដែរ៕

ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញអគារនៅកណ្ដាលទីក្រុងម៉ូស្គូរបស់រុស្ស៊ី

2023/08/18 11:22:31 am        213
រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយានដ្រូន បានបំផ្លិចបំផ្លាញអគារមួយនៅកណ្ដាលទីក្រុងម៉ូស្គូ (Moscow) នៅព្រឹកថ្ងៃសុក្រនេះ បណ្ដាលឲ្យផ្ទុះឆេះ ដែលគេបានលឺទូទាំងសង្កាត់ពាណិជ្ជកម្មមួយនេះរបស់រុស្ស៊ី។សារព័ត៌មាន Reuters ដែលបានឃើញហេតុការណ៍ក្នុងតំបន់នោះ បានហៅថាជាការផ្ទុះដ៏ខ្លាំងក្លា។  អភិបាលក្រុង ម៉ូស្គូ លោក ហ្សឺហ្គេ ស៊ូបយ៉ានីន (Sergei Sobyanin) បាននិយាយនៅកនុងសេចក្ដីថ្លែងការណ៍នៅលើបណ្ដាញសង្គម Telegram ផ្លូវការរបស់លោកថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង និងហើយបំបែកបានធ្លាក់លើមជ្ឈមណ្ឌលតាំងពិព័រណ៍ ។ មជ្ឈមណ្ឌលតាំងពិព័រណ៍ នេះមានទីវាលធំទូលាយ ដែលត្រូវបានប្រើប្រាស់ជាកន្លែងតាំងលក់ផលិតផល មានសម្ងាយជិត៥គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ រូបភាពវីដេអូ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបង្ហាញពីផ្សែងក្រាស់រសាត់លើអាកាស។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅពីក្រោយការវាយប្រហារដោយយានដ្រូននេះ តែពុំមានការអត្ថាធិប្បាយណាមួយភ្លាមៗទីក្រុងគីវ (Kyiv) ទេ ៕

មន្ទីរពេទ្យ បានជម្លៀសអ្នកជំងឺ នៅកូឡំប៊ីភាគកណ្តាល បន្ទាប់ពីរញ្ជួយដីកម្រិត៦,៣រ៉ិកទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់

2023/08/18 11:19:52 am        208
អាមេរិក៖ យោងតាមការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត៦,៣ រិចទ័រ បានវាយប្រហាររដ្ឋធានី Bogota ប្រទេសកូឡំប៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលជំរុញឲ្យពលរដ្ឋភ័យខ្លាចត្រូវជម្លៀសខ្លួនឡើងមកលើដងផ្លូវ និងបណ្តាលឲ្យស្ត្រីម្នាក់ដួលស្លាប់។នៅពុំទាន់មានរបាយការណ៍ភ្លាមៗអំពីការបំផ្លាញទ្រង់ទ្រាយធំពីរញ្ជួយដីនេះនៅឡើយ ដែលការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានរាយការណ៍ថា ជារញ្ជួយដីកម្រិត ៦,១ រិចទ័រ។  អភិបាលក្រុងលោក Claudia Lopez បាននិយាយលើបណ្តាញ X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេស្គាល់ជាផ្លូវការថា Twitter ថា សោកនាដកម្មដែលបានកើតឡើង នៅភាគអាគ្នេយ៍នៃរដ្ឋធានី ជាកន្លែងដែលស្ត្រីម្នាក់បានដួលធ្លាក់ចេញតាមបង្អួចស្លាប់អំឡុងការរញ្ជួដី។ នៅក្នុងទីក្រុង Villavicencio ទីភ្នាក់ងារបានរាយការណ៍ពីបំណាក់ដី និងបាននិយាយថា បុគ្គលិករបស់ខ្លួនកំពុងពិនិត្យមើលសម្រាប់ផលប៉ះពាល់បន្ថែមទៀត។ នៅក្នុងតំបន់នេះ មន្ទីរពេទ្យមួយកន្លែងបានជម្លៀសអ្នកជំងឺរបស់ខ្លួនដោយដាក់នៅលើគ្រែពេទ្យនៅលើដងផ្លូវ។ការរញ្ជួយដីដំបូង បានកើតឡើងដោយមានការរញ្ជួយទ្រង់ទ្រាយតូចរយៈពេលប៉ុន្មាននាទី ខណៈមនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅតាមដងផ្លូវនានានៅក្នុងទីក្រុង។ ការិយាល័យភូមិសាស្ត្រជាតិប្រទេសកូឡំប៊ី បានប៉ាន់ប្រមាណថា ការរញ្ជួយដីលើកទី២ មានកម្រិត៥,៦រិចទ័រ ដោយក្រោយមកមានការរញ្ជួយទ្រង់ទ្រាយតូច កម្រិត៤,៨ រិចទ័រ៕

ប្រធានាធិបតីបេឡារុស លោក លូកាសិនកូ៖ លោកពូទីន មិនជំរុញបេឡារុសឲ្យចូលរួមសង្គ្រាមអ៊ុយក្រែនទេ

2023/08/18 11:15:18 am        232
បេឡារុស៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) មិនបានជំរុញប្រទេសបេឡារុសឲ្យចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកបានព្រមានថា ទីក្រុងមីនស្ក៍ (Minsk) នឹងឆ្លើយតបទៅនឹងការឈ្លានពានពីខាងក្រៅ រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលដាក់ពង្រាយនៅក្នុងប្រទេសរបស់ខ្លួន។នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណិត ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកលូកាសិនកូ បាននិយាយថា លោកជឿថា លោកពូទីន បានសម្រេចគោលដៅរបស់ខ្លួន នៅអ៊ុយក្រែន ហើយថា ទីក្រុងគីវ និងទីក្រុងមូស្គូ គួរតែអង្គុយតុចរចា ហើយត្រៀមខ្លួន ដើម្បីពិភាក្សាពីបញ្ហាទាំងអស់រួមទាំងអនាគតនៃតំបន់គី្រម៉េ ( Crimea) និងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលរុស្ស៊ីអះអាងសិទ្ធិ។ លោកបាននិយាយថា៖«ការចរចា គួរតែចាប់ផ្តើម ដោយគ្មានលក្ខខណ្ឌជាមុន។ នេះគឺជាប្រពៃណីនៃការទូតណាមួយ។ ខ្ញុំក៏គឹតចឹងដែរ។ យើងត្រូវអង្គុយនៅតុចរចា ហើយពិភាក្សារឿងគ្រប់យ៉ាង រួមមានតំបន់ គ្រីម៉េ និងឃើសុន ( Kherson) ហ្សាប៉ូរីហ្សា ( Zaporizhia) , ដូណិតស្ក៍ (Donetsk) និងលូហានស្ក៍ (Luhansk)។ អ្វីគ្រប់យ៉ាងនៅទីនោះ ត្រូវតែពិភាក្សា»។លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន ដែលប្រទេសខ្លួនមានព្រំប្រទល់ជាប់ប្រទេសឹអ៊ុយក្រែន រុស្ស៊ី និងប្រទេសបីរបស់អង្គការណាតូ រួមទាំងប៉ូឡូញ បាននិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ មិនមានហេតុផលពាក់ព័ន្ធនឹងបេឡារុសដោយផ្ទាល់នៅក្នុងជម្លោះនោះទេ៕

ចំនួនមនុស្សគ្មានផ្ទះសម្បែងកើនឡើងក្នុងល្បឿនលឿនបំផុតនៅសហរដ្ឋអាមេរិក

2023/08/18 11:12:05 am        259
អាមេរិក៖ យោងតាមរបាយការណ៍កាលពីថ្ងៃច័ន្ទរបស់ Wall Street Journal សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងខ្ពស់នៃចំនួនអ្នកគ្មានផ្ទះសម្បែងរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការកើនឡើងនៃតម្លៃទំនិញដែលប៉ះពាល់ជីវភាពរស់នៅ។  យោងតាមទិន្នន័យរបស់សារព័ត៌មាននេះ បានមកពីអង្គភាពជាង ៣០០ ដែលរាប់ទាំងចំនួនមនុស្សគ្មានផ្ទះសម្បែងនៅតាមតំបន់នានាចាប់ពីទីក្រុងនានារហូតដល់បណ្ដារដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ហើយចំនួនសរុបនៅពេលនេះរួមមានមនុស្សគ្មានផ្ទះសម្បែងជាង ៥៧៧. ០០០ នាក់។យោងតាមទិន្នន័យខាងលើ ចំនួនអ្នកគ្មានផ្ទះសម្បែងបានកើនឡើងប្រហែល១១ ភាគរយធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមកាលពីឆ្នាំ ២០០៧។ ការកើនឡើងខ្ពស់បំផុតទីពីរត្រូវបានគេមើលឃើញកាលពីឆ្នាំ ២០១៩ គិតជាតួលេខនៅពេលនោះ ស្មើរ ២,៧ភាគរយ។ជាងនេះទៅទៀត សារព័ត៌មាននេះបានកត់សម្គាល់ថា ដោយសារមានមនុស្សអនាថាមួយចំនួនធំដែលមិនត្រូវបានរាប់បញ្ចូលក្នុងការស្ទង់ចំនួននោះ ចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។ទិន្នន័យពីប្រភពផ្សេងទៀតក៏បានបង្ហាញដែរថាប្រហែល៣០%នៃអ្នកគ្មានផ្ទះសម្បែងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័នីរញ៉ា។ ការស្ទង់ក្នុងស្រុកបង្ហាញថា អ្នកគ្មានផ្ទះសម្បែងជាច្រើននៅទីនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយស្ទើរតែមិនអាចទទួលបានសេវាវេជ្ជសាស្រ្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្ក្រាន្តខ្មែរនៅជប៉ុន៖ ពលករ និងសហគមន៍ខ្មែរជិត ៥០០០នាក់ បានរួមគ្នារៀបចំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/12/2026 06:04 PM
សម្លការី និងនំប៉័ងរាប់ពាន់ដើម អំណោយដ៏ថ្លៃថ្លារបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានចែកជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសមុំបី ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី
04/12/2026 06:04 PM
កោះរ៉ុង និងកោះរ៉ុងសន្លឹម ត្រូវបានអគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីរហូតដល់៣៥គីឡូវ៉ុល ចាប់ពីថ្ងៃនេះតទៅ
04/12/2026 05:04 PM
ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
04/12/2026 04:04 PM
ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
04/12/2026 04:04 PM
ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ
04/12/2026 04:04 PM
លោក Trump បង្ហាញលទ្ធភាពខ្ទប់ផ្លូវទឹករបស់អ៊ីរ៉ង់ ក្រោយការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ
04/12/2026 03:04 PM
មនុស្សយ៉ាងតិច ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅទីតាំងប្រវត្តិសាស្ត្ររបស់ហៃទី
04/12/2026 03:04 PM
ចិនផ្តល់វិធានការលើកទឹកចិត្តដល់កោះតៃវ៉ាន់ បន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំប្រឆាំង
04/12/2026 03:04 PM
ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង
04/12/2026 02:04 PM