ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

សន្តិសុខ និង សង្គម

គ្រួសារជាច្រើន ស្វែងរកអ្នកបាត់ខ្លួនខណៈចំនួនអ្នកស្លាប់ដោយការផ្ទុះនៅសាធារណៈរដ្ឋដូមីនិក កើនដល់២៧នាក់

2023/08/17 02:01:41 pm        326
ដូមីនិក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ក្រុមគ្រួសាជាច្រើននៃអ្នកដែលបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះនៅក្នុងទីក្រុង San Cristobal សាធារណៈរដ្ឋដូមីនិក បានស្វែងរកសាច់ញាតរបស់ពួកគេទាំងអស់សង្ឃឹមកាលពីថ្ងៃពុធ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់២៧នាក់។ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងក្រុមអ្នកសង្គ្រោះ បានបន្តធ្វើការងារនៅក្នុងតំបន់មហន្តរាយ ខណៈក្រុមគ្រួសារជាច្រើន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីពេទ្យ។ក្រុមគ្រួសារមួយចំនួននិយាយថាពួកគេ បានស្វែងរកនៅតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនកន្លែង ប៉ុន្តែ នៅតែពុំមានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេឡើយ។ អាជ្ញាធរនៅតែមិនទាន់បានរកឃើញពីមូលហេតុនៃការផ្ទុះកាលពីថ្ងៃចន្ទនៅឡើយ ហើយមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះ៣២គ្រឿង ត្រូវបានដាក់ពង្រាយ៕

ភាពចលាចល នៅអាកាសយានដ្ឋាន Frankfurt បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានការអាក់ខាន

2023/08/17 01:57:57 pm        336
អាល្លឺម៉ង់៖ ទីកន្លែងដ៏ចលាចលបានបង្ហាញនៅអាកាសយានដ្ឋាន Frankfurt ប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី១៧ ខែសីហានេះ បន្ទាប់ពីការជន់លិចដោយទឹកជំនន់ធ្ងន់ធ្ងរ ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការលុបចោលឬពន្យាពេលយើងហោះហើរ។យោងតាមគេហទំព័រអាកាសយានដ្ឋានទីក្រុង Frankfurt បានឲ្យដឹងថា រូបភាពវីដេអូបានបង្ហាញជួរបត់បែនដ៏វែង នៅតំបន់ចេញដំណើរនៅអាកាសយានដ្ឋាន ដោយអ្នកដំណើរមួយចំនួន បានអង្គុយនៅលើកម្រាលឥដ្ឋ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យជើងហោះហើរប្រមាណ៧០ ត្រូវបានលុបចោល។ការព្រមានពីអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានចេញដោយនាយកដ្ឋានសេវាអាកាធាតុប្រទេសអាល្លឺម៉ង់ នៅទូទាំងរដ្ឋ Hesse កាលពីថ្ងៃពុធទី១៦ ខែសីហា មានទឹកភ្លៀងរហូតដល់៦០លីត្រក្នុង១ម៉ែត្រក្រឡា ត្រូវបានកត់ត្រានៅក្នុងផ្នែកមួយចំនួនក្នុងតំបន់នេះ នៅពេលល្ងាច៕

ប្រធានាធិបតីចិនអំពាវនាវឲ្យមានការអត់ធ្មត់ នៅពេលដែលបក្សកុម្មុយនីស្តព្យាយាមទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច

2023/08/17 01:46:05 pm        279
ចិន៖ មេដឹកនាំចិនលោក ស៊ី ជីនពីង ( Xi Jinping) បានអំពាវនាវឲ្យមានការអត់ធ្មត់នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយ ខណៈបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចព្យាយាមទប់ទល់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងមានបញ្ហាកាន់តែខ្លាំងឡើង ដោយសារតែសម្ភារៈនិយមនិងការធ្លាក់ចុះផ្នែកស្មារតី។សុន្ទរកថារបស់លោកស៊ី ត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Qiushi ( ឈីវស៊ី) ដែលជាទស្សនាវដ្តីទ្រឹស្តីកំពូលរបស់គណបក្ស ប៉ុន្មានម៉ោងបន្ទាប់ពីទិន្នន័យកាលពីថ្ងៃអង្គារ បានបង្ហាញថា សកម្មភាពអ្នកប្រើប្រាស់ និងរោងចក្រ ធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែកក្កដា បើទោះបីជាមានការសន្យាជាផ្លូវការដើម្បីគាំទ្រសហគ្រិនដែលកំពុងជួបការលំបាកក៏ដោយ។ រដ្ឋាភិបាល បានរំលងការផ្តល់ព័ត៌មានថ្មីៗអំពីការកើនឡើងដ៏រសើបផ្នែកនយោបាយនៃភាពអត់ការងារធ្វើក្នុងចំណោមយុវជន។លោកស៊ីដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានអំពាវនាវឲ្យប្រទេសចិន «កសាងមនោគមន៍វិជ្ជាសង្គមនិយមដោយភាពរឹងមាំ» និងផ្តោតលើគោលដៅរយៈពេលវែងនៃការកែលម្អការអប់រំ ការថែទាំសុខភាព និងការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ ពាន់លាននាក់របស់ប្រទេសចិន ជំនួសឲ្យការបន្តតាមស្វែងរកទ្រព្យសម្បត្តិសម្ភារៈរយៈពេលខ្លី។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ លោក ស៊ី បានអំពាវនាវឲ្យមានការស្តារឡើងវិញនូវតួនាទីរបស់គណបក្សកាន់អំណាចក្នុងនាមជាមេដឹកនាំសេដ្ឋកិច្ច និងសង្គម ហើយបានរឹតបន្តឹងការគ្រប់គ្រងលើអាជីវកម្ម និងសង្គម ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២។ ការផ្លាស់ប្តូរមួយចំនួន កើតឡើងក្នុងការចំណាយកើនឡើង ខណៈដែលក្រុមហ៊ុនចិនដែលទទួលបានជោគជ័យ ត្រូវបានដាក់សម្ពាធឲ្យបង្វែរប្រាក់ចូលទៅក្នុងគំនិតផ្តួចផ្តើមនយោបាយរួមទាំងការអភិវឌ្ឍបន្ទះឈីបកុំព្យូទ័រ។ គណបក្សនេះ បានរឹតបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មបច្ចេកវិទ្យាដោយបើកដំណើរការសន្តិសុខទិន្នន័យ និងការបង្ក្រាបប្រឆាំងនឹងការផ្តាច់មុខដែលបំផ្លាញតម្លៃទីផ្សារភាគហ៊ុនរបស់ពួកគេរាប់ពាន់លានដុល្លារ៕

មេក្លោងជួញដូរគ្រឿងញៀន កាត់ទោសឱ្យជាប់ពន្ធនាគារ៥២ឆ្នាំ ត្រូវបានគេរំដោះទៅបាត់ ខណៈពេលសមត្ថកិច្ចបញ្ជូនទៅព្យាបាលឈឺធ្មេញ

2023/08/17 01:13:53 pm        529
សៀមរាប៖ ឧក្រិដ្ឋជនមួយក្រុម បានធ្វើសកម្មភាពភ្ជង់រំដោះអ្នកទោសគ្រឿងញៀនម្នាក់ ក្នុងពេលដែលអ្នកទោសរូបនោះត្រូវអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជន។ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នេះដោយជនសង្ស័យ១ក្រុមបើកបររថយន្ត Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា អ្នកទោសជនជាតិចិនដែល បក្សពួកមករំដោះទៅ​នោះ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់​ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។ប្រភពបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ ។លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ក្រុមមន្ត្រីពន្ធនាគារខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទោសរូបនោះ ។ ក្នុងពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែលេចមុខ​ឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេច។សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលនេះកម្លាំង​សមត្ថកិច្ចកំពុងតាមប្រមាញ់​ក្រុមឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសឱ្យខានតែបាន៕

ក្រុមអ្នកតវ៉ាបានសម្តែងការខកចិត្តចំពោះនគរបាលខេត្តផុនចាប ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការវាយប្រហារ

2023/08/17 12:34:14 pm        272
ប៉ាគីស្ថាន៖ នគរបាលបានល្បាតក្នុងទីក្រុង Jaranwala ប្រទេសប៉ាគីស្ថាន បន្ទាប់ពីហ្វូងប្រជាជនមូស្លីម បានវាយប្រហារសហគមន៍គ្រិស្តសាសនាកាលពីថ្ងៃពុធ (១៦ សីហា)។ ក្រុមនគរបាល និងមេដឹកនាំសហគមន៍បាននិយាយថា ហ្វូងមនុស្សគ្មានសណ្តាប់ធ្លាប់ បានបំផ្លិចបំផ្លាញព្រះវិហារជាច្រើនកន្លែង និងបានដុតបំផ្លាញលំនៅឋានជាច្រើនខ្នង បន្ទាប់ពីបានចោទប្រកាន់សមាជិកពីរនាក់របស់ពួកគេ ពីបទប្រមាថគម្ពីរកូរ៉ាន។កាលពីល្ងាចថ្ងៃដដែលនោះ ក្រុមអ្នកស្រុកឥស្លាមបានតវ៉ាប្រឆាំងនឹងការពន្យារពេលក្នុងការចាប់ខ្លួនជនសង្ស័យ ដែលចោទប្រកាន់ថាបានប្រព្រឹត្តការប្រមាថនេះ។ អ្នកនាំពាក្យនគរបាលលោក Naveed Ahmad បាននិយាយថា គ្រិស្តសាសនិកទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថមើលងាយ ដោយបន្ថែមថា ពួកគេ និងសមាជិកគ្រួសារបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នគរបាលបាននិយាយថា ករណីប្រឆាំងនឹងគ្រិស្តបរិស័ទនេះ ទាក់ទងនឹងទំព័រនៃគម្ពីរកូរ៉ាន ដែលបានរកឃើញ ជាមួយនឹងពាក្យប្រមាថមួយចំនួនសរសេរជាពណ៌ក្រហមនៅលើនោះផងដែរ៕

ការវាយឆ្មក់របស់រុស្ស៊ីលើឆ្នេរសមុទ្រទួរគី ជាការសាកល្បងការតាំងចិត្តរបស់លោក អឺដូហ្គាន់

2023/08/17 12:31:24 pm        401
ទួរគី៖ ការវាយឆ្មក់របស់រុស្ស៊ី លើនាវាមួយនៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសទួរគី នាំមកនូវការហៀរចេញពីសង្រ្គាមអ៊ុយក្រែន ទៅកាន់ព្រំដែននៃអង្គការណាតូ មួយផ្សេងទៀត ហើយបានបង្កើនហានិភ័យខណៈដែលទីក្រុងអង់ការ៉ា ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលនឹងធ្វើឱ្យសមុទ្រខ្មៅមានភាពស្ងប់ស្ងាត់ឡើងវិញ។កងម៉ារីនប្រដាប់អាវុធរុស្ស៊ី បានវាយឆ្មក់នាវាដែលមានមូលដ្ឋាននៅទួរគី តាមរយៈឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យចម្ងាយប្រហែល៦០គីឡូម៉ែត្រ (៣៧ម៉ាយល៍) ពីឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសទួរគី ក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែនៅជិតទីក្រុងអ៊ីស្តង់ប៊ុល ជាអ្វីដែលទីក្រុងម៉ូស្គូហៅថា អធិការកិច្ច មុនពេលខ្លួនធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ប្រទេសទួរគី ដែលជាយោធាធំទីពីររបស់អង្គការណាតូ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសសង្រ្គាម ដែលបានអូសបន្លាយរយៈពេលមួយឆ្នាំកន្លះនៅសមុទ្រខ្មៅខាងជើងនោះទេ។ក្រុមអ្នកវិភាគបាននិយាយថា នេះសាកល្បងការតាំងចិត្តរបស់ប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលលោក អឺដូហ្គាន់ បានអញ្ជើញទៅកាន់ប្រទេសទួរគីក្នុងខែនេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងការការពារការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីខែមុនមក ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចេញការព្រមាន និងការវាយប្រហារ លើនាវានៅឆ្នេរសមុទ្ររបស់ពួកគេ ដោយជំរុញឱ្យមានការព្រួយបារម្ភថាហានិភ័យនៃការដឹកជញ្ជូនពាណិជ្ជកម្មអាចកើនឡើងនៅទូទាំងសមុទ្រទាំងមូល៕

បេសកកម្មUN ជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែល ចូលរួមកិច្ចចរចា ដើម្បីបញ្ចៀសឧប្បត្តិហេតុនៅព្រំដែន

2023/08/17 12:28:32 pm        267
UN៖ មេបញ្ជាការកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) លោក អារ៉ូលដូ ឡាហ្សារ៉ូ សាអែន (Aroldo Lazaro Saenz) កាលពីថ្ងៃពុធ បានជំរុញឲ្យប្រទេសលីបង់ និងអ៊ីស្រាអែលចូលរួមកិច្ចពិភាក្សា ដើម្បីជៀសវាងឧប្បត្តិហេតុនៅតាមខ្សែបន្ទាត់ពណ៌ខៀវ (Blue Line)។សេចក្តីថ្លែងការណ៍របស់UNIFIL បានដកស្រង់សម្តីលោកឡាហ្សារ៉ូ សាអែន ដោយបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគីជាមួយមន្រ្តីជាន់ខ្ពស់មកពីកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) និងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅទីតាំងរបស់UN ក្នុងទីក្រុងរ៉ាស អាល់ ណាកូរ៉ា ( Ras al-Naqoura) ភាគខាងត្បូងប្រទេសលីបងថា៖«ប្រធាន UNIFIL បានអំពាវនាវឲ្យមានការចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីខ្សែបន្ទាត់ពណ៌ខៀវ (Blue Line) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួន»។ នៅក្នុងកិច្ចប្រជុំនេះ លោក ឡាហ្សារ៉ូ សាអែន បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ហើយបានអំពាវនាវឲ្យភាគីពាក់ព័ន្ធស្វែងរកការគាំទ្រពីUNIFIL ដើម្បីដោះស្រាយជម្លោះ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ប្រធាន UNIFIL បានជំរុញឲ្យភាគីនានា បន្តប្រើប្រាស់យន្តការទំនាក់ទំនង និងការសម្របសម្រួលរបស់UNIFIL ខណៈពេលដែលជៀសវាងសកម្មភាពឯកតោភាគី»។ខ្សែបន្ទាត់ពណ៌ខៀវ ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០ លាតសន្ធឹងចម្ងាយ ១២០ គីឡូម៉ែត្រ និងបម្រើដើម្បីផ្ទៀងផ្ទាត់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់។ វាជាខ្សែកំណត់ព្រំដែនបណ្ដោះអាសន្នរហូតដល់ប្រទេសទាំងពីរ បានបង្កើតព្រំដែនដីរបស់ខ្លួនជាផ្លូវការ៕

ចំហេះព្រៃនៅកោះ ថេនណឺរីហ្វ របស់អេស្ប៉ាញ បានរាលដាលពាសពេញភាគខាងជើងកោះ

2023/08/17 12:25:54 pm        243
អេស្ប៉ាញ៖ ចំហេះព្រៃដែលបានឆាបឆេះនៅក្នុងឧទ្យានជាតិភ្នំមួយនៅលើកោះ ថេនណឺរីហ្វ (Tenerife) របស់អេស្ប៉ាញកាលពីថ្ងៃពុធ បានរាលដាលដល់ផ្ទៃដីទំហំ១.៨០០ហិចតា ក្នុងរយៈពេល២៤ម៉ោង ខណៈដែលក្រុមពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ចំហេះ ស្របពេលមានស្ថានភាពដីទួលដ៏លំបាក។បរិវេណនៃចំហេះបានពង្រីកដល់ទំហំ២២គីឡូម៉ែត្រ (១៤ ម៉ាយល៍) ឆ្លងកាត់ព្រៃស្ងួតគ្របដណ្តប់លើគែមទាំងពីរនៃជ្រលងភ្នំដ៏ចោតនៅជិតភ្នំភ្លើង Mount Teide( ថេដេ) ជាកំពូលខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ ដែលរារាំងការចូលទៅកាន់តំបន់នោះ។ក្រុមអាជ្ញាធរបានដាក់បញ្ជូនយន្តហោះចំនួន១៤គ្រឿង ព្រមទាំងអ្នកពន្លត់អគ្គិភ័យចំនួន២៥០នាក់ និងបុគ្គលិកយោធាទៅកាន់ទីតាំងចំហេះផងដែរ។ យន្តហោះទម្លាក់គ្រាប់បែកទឹកបានទៅដល់កាលពីរសៀលថ្ងៃពុធពីដីគោក ហើយយន្តហោះពីរផ្សេងទៀតត្រូវបានគេរំពឹងថានឹងទៅដល់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។លោកស្រី Vicky Palma ទីប្រឹក្សាចំហេះព្រៃនៃក្រុមប្រឹក្សាកោះ Tenerife បានប្រាប់វិទ្យុ Canarias ថា ការធ្លាក់ចុះសីតុណ្ហភាពដែលរំពឹងទុកនៅពេលយប់ដល់ប្រហែល ២០អង្សាសេ (៦៨ហ្វារិនហៃ) ទំនងជានឹងបង្កើនកម្លាំងខ្យល់នៅក្នុងតំបន់ ដែលជាកត្តាជំរុញដល់ចំហេះនេះផងដែរ៕

បណ្ដាប្រទេស BRICS នឹងជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់លោកខាងលិច

2023/08/17 12:23:27 pm        265
អាហ្រ្វិកខាងត្បូង៖ មេដឹកនាំ BRICS ជួបប្រជុំគ្នានៅអាហ្រ្វិកខាងត្បូងនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីមធ្យោបាយបង្វែរក្រុមប្រទេសវប្បធម៌ចម្រុះ ដែលមានចំនួនមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក ទៅជាកម្លាំងភូមិសាស្ត្រនយោបាយដែលអាចប្រឈមមុខនឹងការឥទ្ធិពលគ្រប់ដណ្តប់របស់ប្រទេសលោកខាងលិចក្នុងកិច្ចការពិភពលោក។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលប្រឈមមុខនឹងដីកាចាប់ខ្លួនអន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន នឹងមិនចូលរួមជាមួយបណ្ដាមេដឹកនាំមកពីប្រទេសប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងនោះទេ ស្របពេលមានការខ្វែងគំនិតគ្នា អំពីថាតើត្រូវពង្រីកប្លុកដើម្បីរួមបញ្ចូលប្រទេសសកលខាងត្បូង រាប់សិបប្រទេសដែលកំពុងតម្រង់ជួរចូលរួម ឬយ៉ាងណា។ដោយរីកសាយភាយពាសពេញពិភពលោក ហើយជាមួយនឹងសេដ្ឋកិច្ចដែលដំណើរការតាមរបៀបផ្សេងៗគ្នាដ៏ទូលំទូលាយ កត្តាសំខាន់នៃការបង្រួបបង្រួមក្រុមប្រទេស BRICS គឺការមន្ទិលសង្ស័យពីសណ្តាប់ធ្នាប់ពិភពលោក ដែលពួកគេមើលឃើញថាបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តប្រទេសអ្នកមាន ដែលជាអ្នកលើកកម្ពស់បទដ្ឋានអន្តរជាតិដែលពួកគេអនុវត្ត ប៉ុន្តែពួកគេតែងតែមិនគោរពសណ្តាប់ធ្នាប់នោះ។ព័ត៌មានលម្អិតមួយចំនួនបានលេចចេញអំពីប្រធានបទដែលពួកគេគ្រោងនឹងពិភាក្សា ប៉ុន្តែការពង្រីកខ្លួនរបស់ប្លុកនេះ ត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈ ខណៈដែលប្រទេសចំនួន៤០ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ទាំងផ្លូវការ ឬក្រៅផ្លូវការ នេះបើយោងតាមអាហ្រ្វិកខាងត្បូង។ ប្រទេសទាំងនោះរួមមាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន និងអេហ្ស៊ីបផងដែរ៕

សហរដ្ឋអាមេរិក៖ មិនមានការគំរាមកំហែងច្បាស់លាស់ណាមួយចំពោះសម្ព័ន្ធមិត្តណាតូពីកងកម្លាំងWagner ទេ

2023/08/17 12:20:21 pm        329
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Kirby បាននិយាយកាលពីថ្ងៃពុធ (១៦ សីហា) ថា យោងតាមសហរដ្ឋអាមេរិក គេមិនច្បាស់ទេថា តើកងកម្លាំងទាហានស៊ីឈ្នួល Wagner បង្កការគំរាមកំហែងទឹកដីមួយណានៅក្នុងទ្វីបអឺរ៉ុប។នៅពេលសាកសួរអំពីចលនានៃកងកម្លាំងរបស់ក្រុមទាហានស៊ីឈ្នួល Wagner លោក Kirby បាននិយាយថា កងអនុសេនាធំមួយចំនួននៅតែដាក់ពង្រាយនៅក្នុងទ្វីបអាហ្រ្វិក ហើយខ្លះបានបញ្ជូនទៅកាន់ប្រទេសបេឡារុស្ស និងខ្លះទៀតអាចស្ថិតនៅក្នុង ឬនៅជិតប្រទេសអ៊ុយក្រែន។ លោកឧត្តមនាវីឯក Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់ចំពោះសកម្មភាពបង្កហេតុ និងវោហាសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម ចេញពីរដ្ឋធានី Minsk របស់បេឡារុស្ស។កាលពីថ្ងៃពុធ រដ្ឋាភិបាលលីទុយអានី បានសម្រេចបិទច្រកព្រំដែនចំនួនពីរក្នុងចំណោមច្រកព្រំដែនចំនួនប្រាំមួយរបស់ប្រទេសនេះជាមួយប្រទេសបេឡារុស្ស ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមទាហានស៊ីឈ្នួល Wagner Group របស់រុស្ស៊ីបានជ្រកកោននៅក្នុងប្រទេសនេះ។រដ្ឋាភិបាលលីទុយអានី មិនបានពន្យល់ពីកាលៈទេសៈ និងការគំរាមកំហែងនៅក្នុងហេតុផលរបស់ខ្លួន សម្រាប់ការបិទព្រំដែនចាប់ពីថ្ងៃសុក្រ នៅចំណុចឆ្លងកាត់ជនបទទាំងពីរ ដែលមិនត្រូវបានប្រើប្រាស់ដោយរថយន្តពាណិជ្ជកម្មនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្ក្រាន្តខ្មែរនៅជប៉ុន៖ ពលករ និងសហគមន៍ខ្មែរជិត ៥០០០នាក់ បានរួមគ្នារៀបចំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/12/2026 06:04 PM
សម្លការី និងនំប៉័ងរាប់ពាន់ដើម អំណោយដ៏ថ្លៃថ្លារបស់សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានចែកជូនដល់ដៃវីរកងទ័ពជួរមុខ នៅទិសមុំបី ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី
04/12/2026 06:04 PM
កោះរ៉ុង និងកោះរ៉ុងសន្លឹម ត្រូវបានអគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យប្រើប្រាស់បណ្តាញអគ្គិសនីរហូតដល់៣៥គីឡូវ៉ុល ចាប់ពីថ្ងៃនេះតទៅ
04/12/2026 05:04 PM
ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស
04/12/2026 04:04 PM
ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា
04/12/2026 04:04 PM
ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ
04/12/2026 04:04 PM
លោក Trump បង្ហាញលទ្ធភាពខ្ទប់ផ្លូវទឹករបស់អ៊ីរ៉ង់ ក្រោយការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ
04/12/2026 03:04 PM
មនុស្សយ៉ាងតិច ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅទីតាំងប្រវត្តិសាស្ត្ររបស់ហៃទី
04/12/2026 03:04 PM
ចិនផ្តល់វិធានការលើកទឹកចិត្តដល់កោះតៃវ៉ាន់ បន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំប្រឆាំង
04/12/2026 03:04 PM
ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង
04/12/2026 02:04 PM