ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

សន្តិសុខ និង សង្គម

ទីភ្នាក់ងារអង្គការសហប្រជាជាតិជំរុញឲ្យមានវិធានការបន្ទាប់ពីសោកនាដកម្មនៅសមុទ្រម៉េឌីទែរ៉ាណេ

2023/08/11 02:57:47 pm        97
UN៖ បន្ទាប់ពីមានការលិចទូកដ៏មហន្តរាយមួយផ្សេងទៀត នៅសមុទ្រម៉េឌីទែរ៉ាណេ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយគាំទ្រសម្រាប់ផ្លូវដែលមានការធានា និងល្អប្រសើរសម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធជ្រកកោន ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។  សារព័ត៌មានអង្គការសហប្រជាជាតិនិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិUNICEF) បានដាក់សម្ពាធសម្រាប់មធ្យោបាយរួមគ្នាបន្ថែមទៀតចំពោះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ ការផ្តល់ជំនួយក្នុងអំឡុងពេលចុះពីនាវា និងដំណាក់កាលទទួលលើកដំបូង អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានសហការជាមួយអាជ្ញាធរតំបន់នៅកោះ Lampedusa ។ គោលបំណងរបស់ពួកគេគឺដើម្បីធានាថាអ្នកដែលត្រូវការការការពារអន្តរជាតិទទួលបានជំនួយ និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានតម្រូវការជាក់លាក់ភ្លាមៗ។ ទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការIOM បង្ហាញថា មនុស្សជាង ១.៨០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងផ្លូវធ្វើដំណើរ ក្នុងឆ្នាំ ២០២៣ តែមួយ។ ព័ត៌មានរបស់អង្គការសហប្រជជាតិ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បញ្ជាក់លើហានិភ័យខ្ពស់ដែលទាក់ទងនឹងការឆ្លងកាត់របស់នាវា ជាពិសេសនៅក្រោមស្ថានភាពអាកាសធាតុមិនអំណោយផល៕

ក្រុមប្រឹក្សាសន្តិសុUN នឹងបើកកិច្ចប្រជុំបើកចំហជាលើកដំបូងស្តីពីស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧

2023/08/11 02:44:20 pm        121
អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំចំហជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ នៅសប្តាហ៍ក្រោយនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានសិទ្ធិមនុស្សរបស់UN លោក  វ៉ូលកឺ ទុក (Volker Türk) និង អេលីហ្សាបេធ សាលម៉ុន (Elizabeth Salmon) ដែលជាអ្នកស៊ើបអង្កេតឯករាជ្យរបស់UNទៅលើ សិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីភាគឦសានដាច់ឆ្ងាយពីគេ នឹងថ្លែងដោយសង្ខេបទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែសីហា។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ បាននិយាយថា៖«យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតរបស់រដ្ឋាភិបាល ជួយសម្រួលដល់ការរីកចំរើននៃអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីល  បាលិស្ទិកខុសច្បាប់» ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយភាពភ័យរន្ធត់ ការរំលោភបំពាន និងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយរបបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ប្រឆាំងនឹងប្រជាជនខ្លួន ក៏ដូចជាប្រជាជនជប៉ុន និងកូរ៉េខាងត្បូងផងដែរ។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ ដែលកំពុងធ្វើជាប្រធានក្រុមប្រឹក្សាក្នុងអំឡុងការរៀបចំរបស់សហរដ្ឋអាមេរិកក្នុងខែនេះ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី ជប៉ុន និងកូរ៉េខាងត្បូង នៅពេលធ្វើការប្រកាសនេះ៕

នាវាឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលីបានទៅដល់ឆ្នេរសមុទ្រស៊ីដនី សម្រាប់សមយុទ្ធជើងទឹក

2023/08/11 02:40:20 pm        85
អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានទៅដល់កំពង់ផែស៊ីដនី នៅពីថ្ងៃសុក្រ (១១ សីហា)នេះ មុនពេលសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ជាសមយុទ្ធលើកទីមួយ ដែលហ្គេមសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។នាវាឈ្មោះ HMAS Brisbane បានដឹកនាំនាវាកងទ័ពជើងទឹកឆ្លងកាត់ទីក្រុងស៊ីដនី ដើម្បីបើកជាផ្លូវការនូវសមយុទ្ធហ្វឹកហ្វឺនសង្គ្រាមរយៈពេល១០ថ្ងៃ។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបង្កើតកិច្ចសន្ទនាសន្តិសុខ៤ប្រទេស ឬក្រុមចតុភាគីប្រទេស ដែលស្គាល់ឈ្មោះជាទូទៅថា Quad ។ប្រទេសអូស្ត្រាលីបានចាកចេញពីកិច្ចសន្ទនា Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ប្រទេសនេះ នៅក្នុងសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ។ កិច្ចសន្ទនា Quad នេះ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមសមយុទ្ធ Malabar ឡើងវិញកាលពីឆ្នាំ២០២០ ទោះបីជាចិន នៅតែបន្តរិះគន់ ការដាក់គ្នាជាក្រុមនេះថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ខ្លួនក៏ដោយ៕

ស្ថាប័នរៀបចំការបោះឆ្នោតអេក្វាឌ័រ ធានាឲ្យមានការបោះឆ្នោតប្រកបដោយសុវត្ថិភាព ក្រោយការសម្លាប់បេក្ខជន

2023/08/11 02:34:03 pm        108
អេក្វាឌ័រ៖ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) បាននិយាយថា ប្រជាពលរដ្ឋអាចចេញទៅបោះឆ្នោតដោយសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ធ្វើឃាតលើបេក្ខជនប្រធានាធិបតី លោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio) អំឡុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត។មួយថ្ងៃបន្ទាប់ពីលោក Villavicencio ត្រូវបានបាញ់សម្លាប់ ដោយបន្សល់ទុកត្រឹមតែការចងចាំនៃព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត នាពេលល្ងាច ក្នុងទីក្រុងគីតូ (Quito) នោះ ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតលោកស្រី Diana Atamaint បាននិយាយនៅឯសន្និសីទសារព័ត៌មានថា កងកម្លាំងសន្តិសុខ នឹងធានាឲ្យមានថ្ងៃបោះឆ្នោតមួយប្រកបដោយភាពស្ងប់ស្ងាត់ នាថ្ងៃអាទិត្យ (ទី១៣ ខែសីហា) នេះ។អ្នកគាំទ្រ និងប្រជាពលរដ្ឋ ដែលពោរពេញដោយកំហឹង ក្រោយមានអំពើឧក្រិដ្ឋកម្មនេះ បានប្រមូលផ្តុំគ្នានៅច្រកចូលទីបញ្ចុះសព ក្នុងរដ្ឋធានីរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ជាកន្លែងដែលសាកសពរបស់លោក Villavicencio កំពុងត្រូវបានតម្កល់ទុកយ៉ាងប្រុងប្រយ័ត្ន។សូមបញ្ជាក់ថា នគរបាលអេក្វាឌ័រ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នោះថា ជនសង្ស័យម្នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងអស់សុទ្ធតែជាជនជាតិបរទេស។ ការបាញ់ប្រហារដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត កាលពីយប់ថ្ងៃពុធ (ទី៩ ខែសីហា) ពោលគឺតិចជាងពីរសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីនោះ បានធ្វើឲ្យប្រទេសនៅតំបន់អាមេរិកខាងត្បូងស្រឡាំងកាំង ដោយនាំឲ្យបញ្ហានៃការកើនឡើងនូវអំពើហិង្សា ក្នុងប្រទេស កាន់តែលេចធ្លោឡើងៗ៕

យោធាហ្វីលីពីននិយាយថា នឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀតទៅកាន់កូនកោះប៉ប្រះទឹកដែលមានជម្លោះ

2023/08/11 02:30:47 pm        144
ហ្វីលីពីន៖ មេបញ្ជាការយោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ថា ហ្វីលីពីននឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀត ទៅកាន់ប៉ុស្តិ៍ជួរមុខមួយនៅលើកូនកោះប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅដើមសប្តាហ៍ក្រោយនេះ ដោយការលើកឡើងនេះ មានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចិនបានរំខានការដឹកជញ្ជូន។បេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនអាចផ្ទុកទំនិញទាំងអស់របស់ខ្លួនបានទេ បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានរារាំង និងប្រើកាណុងបាញ់ទឹកដាក់នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាសណ្ដោងដែលដឹកអាហារ ទឹក និងប្រេងសម្រាប់ទាហានហ្វីលីពីន ឈរជើងនៅទួលប៉ះទឹកទី២ឈ្មោះ Thomas Shoal។ឧបទ្ទវហេតុនេះបានបញ្ឆេះជម្លោះការទូតរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ហើយបានបង្កឱ្យមានការរិះគន់ជាអន្តរជាតិចំពោះសកម្មភាពរបស់ប្រទេសចិន។ ឧត្តមនាវីឯក Alberto Carlos ប្រធានបញ្ជាការខាងលិចនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅលើកោះ Palawan បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនលើកក្រោយ គ្រោងនឹងធ្វើឡើងនៅដើមសប្តាហ៍ ឬនៅមុនពេលការផ្គត់ផ្គង់អស់ ហើយពួកយើងកំពុងរងចាំពេលវេលាសាកសមសម្រាប់ប្រតិបត្តិការនេះ៕

វិនិយោគិនអាមេរិកលើកឡើងពីហានិភ័យនៃការសងសឹករបស់ចិន បន្ទាប់ពីមានការទប់ស្កាត់បច្ចេកវិទ្យាពីអាមេរិក

2023/08/11 02:27:33 pm        100
អាមេរិក៖ ខណៈពេលដែលទីផ្សារភាគច្រើនបានរារាំងចំណាត់ការរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការហាមឃាត់ការវិនិយោគបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយចំនួននៅក្នុងប្រទេសចិន បណ្ដាវិនិយោគិនអាមេរិកបាននិយាយថា ពួកគេបារម្ភថាទីក្រុងប៉េកាំងនឹងសងសឹក ឬដកខ្លួនពីការទិញបច្ចេកវិទ្យារបស់អាមេរិក។ដោយមានគោលបំណងដើម្បីសន្តិសុខជាតិ និងការពាររដ្ឋធានីនិងជំនាញបច្ចេកទេសរបស់សហរដ្ឋអាមេរិក កុំឲ្យជួយដល់ទំនើបកម្មយោធារបស់ចិន លោក បៃដិន នៅសប្តាហ៍នេះ បានចេញក្រិត្យមួយ ក្នុងការរារាំងការវិនិយោគថ្មីមួយចំនួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន ទៅលើបច្ចេកវិទ្យារសើប រួមទាំងបន្ទះឈីបកុំព្យូទ័រ ខណៈពេលដែលធ្វើនិយ័តកម្មផ្សេងៗទៀតផងដែរ។បណ្ដាវិនិយោគិនអាមេរិក មិនបានបារម្ភចំពោះព័ត៌មានដំបូងនេះឡើយ ដោយនិយាយថា ការរឹតបន្តឹងនេះជាដំបូងគឺនៅមានកម្រិត ហើយទំនងជាមិនពង្រីកដល់ការវិនិយោគអកម្ម នៅក្នុងភាគហ៊ុនសាធារណៈរបស់ចិននោះទេ។ ប៉ុន្តែអ្នកគ្រប់គ្រងផលប័ត្រមួយចំនួនបាននិយាយថា កង្វល់ដែលកាន់តែខ្លាំងនោះគឺថាតើប្រទេសចិន នឹងវាយបកវិញដូចដែលខ្លួនបានធ្វើកាលពីអតីតកាលដែរ ឬយ៉ាងណា។ជាការឆ្លើយតបទៅនឹងក្រិត្យរបស់លោក បៃដិន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង និងរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំង។ អ្នកវិភាគចិនមួយចំនួនបាននិយាយថា ជម្រើសរបស់ទីក្រុងប៉េកាំងមានកម្រិត ហើយទំនងជាមិនអាចធ្វើឲ្យបញ្ហានេះកាន់តែខ្លាំងឡើងនោះទេ៕

ការស្លាប់ដោយធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២

2023/08/11 02:16:46 pm        45
អាមេរិក៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ៤៩.០០០នាក់ក្នុងឆ្នាំ២០២២ ដែលជាកំណើន ២,៦% ធៀបនឹងឆ្នាំមុននោះ។ ជាងពាក់កណ្តាលនៃការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ទាំងអស់ ពាក់ព័ន្ធនឹងអាវុធ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Xavier Becerra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអាមេរិក៩នាក់ក្នុងចំណោម១០នាក់ជឿថា អាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្ត។ ទិន្នន័យថ្មីពីការស្លាប់ដោយអត្តឃាត ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ CDC នោះ បង្ហាញពីមូលហេតុពីក្រោយការលើកឡើងនោះ។ លោកបានបន្ថែមថា មនុស្សជាច្រើននៅតែជឿថា ការសុំជំនួយពីបញ្ហាផ្លូវចិត្តគឺជាសញ្ញានៃភាពទន់ខ្សោយ។អត្រាធ្វើអត្តឃាតនៅឆ្នាំ២០២២ មានការស្លាប់ចំនួន១៤,៩ករណីក្នុងមនុស្ស១០០.០០០នាក់ គឺមានអត្រា៥% ខ្ពស់ជាងកំណត់ត្រាមុន ដែលមានការស្លាប់១៤,២ករណីក្នុងមនុស្ស១០០.០០០នាក់ចាប់ពីឆ្នាំ២០១៨មក។ ទីភ្នាក់ងារ CDC បាននិយាយថា ការស្លាប់ដោយការធ្វើអត្តឃាតបានកើនឡើងពីចំនួន៤៨.១៨៣ករណីក្នុងឆ្នាំ២០២១ ដល់ចំនួនប៉ាន់ស្មាន៤៩.៤៤៩ករណីនៅក្នុងឆ្នាំ២០២២៕

ករណីពលរដ្ឋពុលបាយមាន់នៅស្រុកស្រីសន្ធរ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានជា​សះស្បើយអស់ហើយ

2023/08/11 12:59:22 pm        241
កំពង់ចាម ៖ ករណីប្រជាពលរដ្ឋពុលបាយមាន់ មកពីឃុំបារាយរណ៍ ស្រុកស្រីសន្ធរ កាលពីសប្ដាហ៍មុន បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ខណៈពេលនេះ បានជា​សះស្បើយចេញទៅផ្ទះវិញហើយ។លោកវេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរ បានប្រាប់ថា ករណីមានប្រជាពលរដ្ឋ ពុលបាយមាន់ ដែលមកពីឃុំបារាយរណ៍ បានមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ​កាលពីរសៀល ម៉ោង២ ថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ ​សរុបមានចំនួន ១៧នាក់ ​ក្នុងនោះ​មានក្មេងអាយុក្រោម១៥ឆ្នាំ ចំនួន១២នាក់​ (ស្រី៣នាក់) និងអាយុលើស១៥ឆ្នាំ​ចំនួន៥នាក់(ស្រី៣នាក់) មកដល់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទី យប់ ស្ថានភាពអ្នក​ជម្ងឺ ​មានសភាពធូរស្រាលហើយ បានអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះចំនួន ១៦នាក់ នៅ​សល់១នាក់ ​ដោយគាត់មានជំងឺប្រចាំកាយស្រាប់ ​គឺជំងឺលើសសំពាធឈាម(AVC) ដូច្នេះហើយ​គ្រូពេទ្យតម្រូវឲ្យគាត់សម្រាកព្យាបាលបន្តទៀតសិន៕

នគរបាលចាប់ខ្លួនជនជាតិថៃ២នាក់ រឹបអូសថ្នាំញៀន៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម

2023/08/11 12:28:48 pm        621
ភ្នំពេញ៖ នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កម្លាំង​ការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាប​បទល្មើសគ្រឿងញៀនចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ រឹបអូសថ្នាំញៀនប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។ខណៈពេលនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ក្រសួងមហាផ្ទៃ កំពុងធ្វើតេស្តជាក់ស្តែង​ ដើម្បីរកសារធាតុញៀនពិតប្រាកដ ៕ តារាវុទ្ធី

អ៊ុយក្រែន បញ្ជាឲ្យជម្លៀសជនស៊ីវិលក្នុងតំបន់ខាគីវ (Kharkiv) ខណៈរុស្ស៊ី សម្រុកវាយប្រហារខ្លាំង

2023/08/11 12:24:18 pm        142
អ៊ុយក្រែន៖ ក្រុមអាជ្ញាធរអ៊ុយក្រែន បានបញ្ជាឲ្យជន្លៀសជាចាំបាច់សម្រាប់ជនស៊ីវិលជិត១២.០០០នាក់ ពីទីប្រជុំជន និងភូមិចំនួន៣៧ ជិតសមរភូមិភាគឦសានខណៈ កងកម្លាំងរុស្ស៊ី បង្កើនការវាយលុកដណ្ដើមដែនដី ដែលធ្លាប់យកបានអំឡុងជម្លោះនេះ។  កាលពីថ្ងៃព្រហស្បតិ៍ អ៊ុយក្រែន បានជំរុញជនស៊ីវិលឲ្យជម្លៀសចេញពីតំបន់ខាគីវ (Kharkiv) ភាគខាងកើតប្រទេស ជាទីដែល មានសេចក្ដីរាយការថា កងកម្លាំងរុស្ស៊ី កំពុងបង្កើនកម្លាំងវាយសន្ធាប់នៅសមរភូមិមុខ។ រដ្ឋបាលយោធាប្រចាំតំបន់ក្នុងស្រុកគូភៀនស៍(Kupiansk)របស់តំបន់លខាគីវ បាននិយាយថាប្រជាពលរដ្ឋត្រូវតែស្របតាមបទបញ្ជាជម្លៀស ឬ ចុះហត្ថលេខាលើឯកសារ ដោយនិយាយថា ពួកគេត្រូវទទួលខុសត្រូវគ្រោះថ្នាក់ដោយខ្លួនឯង។  រដ្ឋបាលក្រុង បាននិយាយថា ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន និងការបាញ់ផ្លោងកាន់តែខ្លាំងឡើងពីកងកម្លាំងរុស្ស៊ី ក្នុងសហគមន៍គូភៀស៍ អ្នកមានឱកាសភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ។ អ្នកនាំពាក្យឆ្មាំជាតិអ៊ុយក្រែន លោករ៉ាស្លែន ម៉ូហ្ស៊ីឆាក់ (Ruslan Muzychuk) បាននិយាយតាមទូរទស្សន៍ជាតិថា រុស្ស៊ី បានផ្ដល់ជំនួយដល់ទាហានរបស់ខ្លួនដោយមានអង្គភាពរថក្រោះ វាយប្រហារតាមអាកាស និងកាំភ្លើងធំនៅក្នុងតំបន់ គូភៀនស៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតីសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំ​ដែនប្រទេសទាំងពីរកម្ពុជា-ថៃ​អាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម
04/11/2026 08:04 PM
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
04/11/2026 08:04 PM
អេស្តូនីនឹងមិនឃាត់នាវារុស្ស៊ីនៅក្នុងសមុទ្របាល់ទិក ដោយសារតែហានិភ័យនៃការកើនឡើងភាពតានតឹង
04/11/2026 05:04 PM
ប្រជាជនលីបង់នៅទីក្រុងបេរូត បង្ហាញពីភាពមិនប្រាកដប្រជា មុនពេលមានការចរចាជាមួយអ៊ីស្រាអែល
04/11/2026 05:04 PM
កូរ៉េខាងជើងដាក់តាំងបង្ហាញស្ករគ្រាប់រាងដូចមីស៊ីល និងរថក្រោះ នៅក្នុងពិធីតាំងពិព័រណ៍
04/11/2026 05:04 PM
ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍លិចនៅភាគខាងជើងឥណ្ឌា
04/11/2026 05:04 PM
លីប៊ីចុះហត្ថលេខាលើថវិការដ្ឋបង្រួបបង្រួមលើកដំបូង ក្នុងរយៈពេលជាង ១ ទសវត្សរ៍
04/11/2026 05:04 PM
សួនរុក្ខជាតិអង្គរ ពិព័រណ៍ “មិត្តសត្វព្រៃ និងពិភពសត្វល្អិត” សម្រាប់អ្នកទេសចរទស្សនា ក្រៅ​ពី​អង្គរវត្ដ
04/11/2026 05:04 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និង​ធ្វើ​បុណ្យ​ឧទ្ទិសកុសល​ដល់​យុទ្ធជន​ពលី
04/11/2026 04:04 PM
តាមបណ្តាសាកលវិទ្យាល័យ រៀបចំលេងល្បែងប្រជាប្រិយមុនថ្ងៃចូលឆ្នាំថ្មី និងលើក​តម្កើង​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ
04/11/2026 04:04 PM