នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ក្រុមកាយរិទ្ធិ៍អាមេរិកនឹងដកខ្លួនចេញពីពិធីជួបជុំ ដែលទទួលរងដោយរលកកម្តៅនៅកូរ៉េខាងត្បូង

2023/08/05 11:49:55 am        121
ក្រុមកាយរិទ្ធិ៍សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់កម្មវិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក (World Scout Jamboree) នឹងដកខ្លួនចេញពីទីតាំងបោះជំរុំនៅថ្ងៃអាទិត្យ ទី ៦ ខែសីហា ដោយសារកម្តៅក្តៅខ្លាំង និងស្ថានភាពអាកាសធាតុ ដែលក្លាយជាប្រទេសទីពីរក្នុងការដកខ្លួនចេញបន្ទាប់ពីចក្រភពអង់គ្លេស។ យោងតាមសារអេឡិចត្រូនិកដែលទទួលបានដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមរបស់សហរដ្ឋអាមេរិកនឹងចូលរួមក្នុងកម្មវិធីជួបជុំនៅថ្ងៃសៅរ៍នេះ មុនពេលធ្វើដំណើរទៅកាន់ជំរំយោធាអាមេរិក Garrison Humphreys នៅជិតទីតាំងពិធីជួបជុំ នៅថ្ងៃបន្ទាប់ ។ សារអេឡិចត្រូនិក ដែលបានផ្ញើទៅកាន់ឪពុកម្តាយដោយក្រុមប្រព័ន្ធផ្សព្វផ្សាយ​នៃក្រុមរបស់​សហរដ្ឋអាមេរិកបានិយាយថា ក្រុមរបស់សហរដ្ឋអាមេរិកមក​កាន់ពិធីជួបជុំកាយរិទ្ធិ៍ពិភពលោក(World Scout Jamboree) បានធ្វើការសម្រេចចិត្ត​ដ៏លំបាកថា យើងនឹងចាកចេញពីពិធីជួបជុំកាយរិទ្ធិ៍ពិភពលោកលើកទី ២៥ នៅព្រឹកព្រលឹម ដោយសារតែអាកាសធាតុក្តៅខ្លាំងនៅបន្ត និងបណ្តាលឲ្យមានលក្ខខណ្ឌជាច្រើននៅទីតាំងពិធីជួបជុំ ។ សីតុណ្ហភាពបានឡើងដល់ ៣៤ អង្សាសេនៅក្នុងតំបន់វាលទំនាប Saemangeum (សេ ម៉ានគឹម) ជិតទីក្រុង Buan នៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកចូលរួមចំនួន ៣៩.០០០ នាក់ ភាគច្រើននៃក្រុមកាយរិទ្ធិ៍មានអាយុពី ១៤ ទៅ ១៨ ឆ្នាំកំពុងបោះជំរំ។ ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ធ្វើឡើងជាការប៉ះទង្គិចបន្ថែមទៀតដល់អ្នករៀបចំកម្មវិធី និងរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ដែលកាលពីថ្ងៃសុក្របាននិយាយថា ខ្លួននឹងបញ្ជូនរថយន្តទឹក កន្លែងមានបំពាក់ម៉ាស៊ីនត្រជាក់ និងក្រុមគ្រូពេទ្យ ដើម្បីជួយសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នេះ។ ក្រុមកាយរិទ្ធិ៍មកពីចក្រភពអង់គ្លេស ជាក្រុមធំជាងគេនៅពិធីជួបជុំ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ទៅកាន់សណ្ឋាគារក្នុងទីក្រុងសេអ៊ូលមួយរយៈពេលនៃការស្នាក់នៅរបស់ពួកគេ ដើម្បីកាត់បន្ថយសម្ពាធនៅទីតាំងជួបជុំ។ អង្គការពិភពលោកនៃចលនាកាយរិទ្ធិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើឱ្យសមាគមកាយរិទ្ធិកូរ៉េពិចារណា ជម្រើសជំនួសដើម្បីបញ្ចប់ព្រឹត្តិការណ៍​នេះ​ឲ្យបានលឿនជាងការគ្រោងទុក និងជួយដល់អ្នកចូលរួមរហូត​ដល់ពួកគេចាកចេញ​ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

ប្រតិបត្តិការរបស់នគរបាលបណ្តាលឲ្យមនុស្ស៤៥នាក់ស្លាប់ នៅប្រេស៊ីល ខណៈពលរដ្ឋតវ៉ា

2023/08/05 09:52:01 am        109
ប្រតិបត្តិការរបស់នគរបាលចម្រុះ នៅក្នុងទីក្រុង Sao Paulo ទីក្រុង Rio de Janeiro និងទីក្រុង Bahia នៅសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្ស ៤៥ នាក់ស្លាប់ ដែលជំរុញឱ្យអ្នកជំនាញចោទសួរអំពីការប្រើប្រាស់យុទ្ធសាស្ត្រកម្លាំងជាអ្វីដែលមនុស្សមួយចំនួនចាត់ទុកថាជា «សង្គ្រាមប្រឆាំងគ្រឿងញៀន»។ លោក Marcelo Dias នាយកវិទ្យាស្ថាន Black Cultures Research បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រថា សហគមន៍នានានៅទូទាំងប្រទេសប្រេស៊ីលកំពុងប្រឈមនឹង គោលនយោបាយអសន្តិសុខ។យោងតាមអាជ្ញាធរបាននិយាយថា នៅក្នុងទីក្រុង Sao Paulo ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦ នាក់ ដែលសហគមន៍បានធ្វើបាតុកម្មជាមួយនឹងតុក្កតាក្លែងធ្វើជាជនរងគ្រោះ ដោយស្រែកពាក្យប្រឆាំង អំពើហិង្សារបស់នគរបាល។ យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា នៅទីក្រុង Rio de Janeiro មនុស្សយ៉ាងហោចណាស់ ១០ នាក់បន្ថែមទៀតបានស្លាប់ និង ៤ នាក់បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការមួយនៅក្នុងសហគមន៍ Penha ខណៈការប៉ះទង្គិចគ្នានៅសហគមន៍ Bahia បណ្តាលឱ្យមនុស្ស ១៩ នាក់ស្លាប់ ។លោក Fernando Magri អ្នកសម្របសម្រួលច្បាប់ព្រហ្មទណ្ឌ និងនីតិវិធី នៅតំបន់ អេស្កូឡា ប៉ៅលីស្តា ដេ ដេរីសតូ(Escola Paulista de Dereito) បាននិយាយថា នគរបាលនៅក្នុងទីក្រុង Sao Paulo មិនប្រឈមមុខនឹងសេណារីយ៉ូដែលបង្ហាញពីភាពត្រឹមត្រូវនៃការប្រើប្រាស់កម្លាំងខ្លាំងនោះទេ ដូច្នេះបាននាំមកនូវតម្រូវការដើម្បីស៊ើបអង្កេតការរំលោភបំពានសិទ្ធិមនុស្សដែលអាចកើតមាន។

មេដឹកនាំអាហ្វ្រិកខាងលិច រៀបផែនការសម្រាប់អន្តរាគមន៍យោធានៅនីហ្សេ

2023/08/05 09:46:44 am        135
មេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខការពារជាតិនៅប្រទេសអាហ្វ្រិកខាងលិចបានរៀបផែនការសម្រាប់ការធ្វើអន្តរាគមន៍យោធាដ៏មានសក្តានុពលដើម្បីកែប្រែរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្សេ រួមទាំងរបៀប និងពេលវេលាដែលត្រូវដាក់ពង្រាយកងកម្លាំង។ និយាយនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានី Abuja របស់ប្រទេសនីហ្សេរីយ៉ា ក្រុមមេដឹកនាំបាននិយាយថា ពួកគេចង់បង្កើតគំរូមួយសម្រាប់នីហ្សេ បញ្ចប់ការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ និងបង្ហាញដល់មេដឹកនាំផ្តួលរំលំរដ្ឋាភិបាលភ្លាមៗរបស់ប្រទេសនីហ្សេថាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនមែនត្រឹមតែនិយាយហើយគ្មានសកម្មភាពនោះទេ។លោក Abdel-Fatau Musah ស្នងការសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយាយថា ប្លុកក្នុងតំបន់នឹងមិនបង្ហាញដល់អ្នករៀបចំផែនការធ្វើរដ្ឋប្រហារថានៅពេលណា និងកន្លែងណា ដែលខ្លួននឹងធ្វើ នោះទេ។ ការសម្រេចចិត្តនោះនឹងត្រូវធ្វើឡើងដោយប្រមុខរដ្ឋ។ សហគមន៍សេដ្ឋកិច្ចនៃរបណ្តាដ្ឋអាហ្រ្វិកខាងលិច (ECOWAS) បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ រួចទៅហើយ និងបាននិយាយថា ខ្លួនអាចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនផ្តល់អំណាចទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Mohamed Bazoum ត្រឹមថ្ងៃកំណត់នៅថ្ងៃអាទិត្យ ទី៦ ខែសីហានោះទេ។

អ្នកឃ្លាំមើលសហភាពអឺរ៉ុប៖ ផ្សែងពីចំហេះព្រៃ នៅកាណាដា បំបែកកំណត់ត្រាការបំភាយឧស្ម័ន

2023/08/04 03:46:31 pm        241
អឺរ៉ុប៖ អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៣ ខែកក្កដា) បាននិយាយថា ចំហេះព្រៃដ៏ធំ នៅប្រទេសកាណាដា បានបញ្ចេញផ្សែង ២ដងច្រើនជាងកំណត់ត្រាពេញមួយឆ្នាំមុន ដោយរំពឹងថា ការឆេះនឹងបន្តដុតពេញទាំងព្រៃ ក្នុងរយៈជាច្រើនសប្តាហ៍ ឬជាច្រើនខែ។ចំហេះព្រៃដ៏មហន្តរាយ បានឆាបឆេះលើផ្ទៃដីប្រមាណ ១២លានហិកតា មកទល់ពេលនេះ នៅឆ្នាំនេះ ពោលគឺបានដុតបំផ្លាញផ្ទៃដី ដែលធំជាងទំហំផ្ទៃប្រទេសគុយបា ឬកូរ៉េខាងត្បូងទៅទៀត។សំណុំផ្សែងហុយដ៏ក្រាស់ឃ្មឹក បានធ្វើឲ្យមានសភាពថប់ខ្យល់ ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកដែលនៅជិតខាង ដោយប៉ះពាល់ដល់មនុស្សជាង ១០០លាននាក់ ហើយជួនកាលរំខានដល់ជើងហោះហើរ និងបង្ខំឲ្យលុបចោលព្រឹត្តិការណ៍ ដែលរៀបចំ នៅទីវាលទៀតផង។សេវាកម្មត្រួតពិនិត្យបរិយាកាស CAMS របស់អឺរ៉ុប បាននិយាយថា អង្គភាពបានតាមដានការឆេះនេះ ចាប់តាំងពីរដូវ បានចាប់ផ្តើមនៅដើមខែឧសភា ខណៈភ្លើងបានឆាបឆេះពាសពេញតំបន់ធំៗនៃប្រទេស។គិតត្រឹមដំណាច់ខែកក្កដា អង្គភាព បាននិយាយថា ការបំភាយកាបូនសរុប តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ បានកើនឡើងដល់ទ្វេដងពីការបង្កកង្វក់នៃការសាយភាយផ្សែងពេញឆ្នាំ២០១៤ ដែលជាកំណត់ត្រាឆ្នាំមុនៗ។អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ CAMS លោក Mark Parrington បាននិយាយថា៖ «ការបំភាយពីចំហេះ បាន«បន្តកើនឡើងជាលំដាប់ស្ទើរតែដល់កម្រិតមួយ ដែលខ្ពស់ជាងរួចហើយពីការបំភាយនៃការឆេះសរុបប្រចាំឆ្នាំមុនៗ សម្រាប់ប្រទេសកាណាដា នៅក្នុងសំណុំទិន្នន័យរបស់យើង»៕

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសារ បំពេញវិស្សមកាលរដូវក្តៅនៅសហរដ្ឋអាមេរិក

2023/08/04 03:44:01 pm        207
អាមេរិក៖  នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak និងគ្រួសាររបស់លោក ត្រូវបានគេថតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពេលដែលពួកគេបំពេញវិស្សមកាលនៅសហរដ្ឋអាមេរិក ។  លោក Sunak ភរិយា Akshata Murty របស់លោក ហើយនិងកូនស្រី Anoushka និង Krishna បានឈរថតរូបនៅផែ Santa Monicaស្ថិតក្នុងរដ្ឋ California ។  នាយករដ្ឋមន្រ្តីរូបនេះ បាននិយាយប្រាប់អ្នកអត្ថាធិប្បាយរបស់វិទ្យុអង់គ្លេស LBCលោក Nick Ferrariថា រដ្ឋ Californiaពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកយើង ពីព្រោះថាវាគឺជាកន្លែងដែលលោកបានជួបភរិយារបស់លោក ។  លោក Sunak បន្តថា ក្មេងៗពិតជារំភើបខ្លាំងណាស់ ដោយសារតែលោកបាននាំពួកគេទៅលេងសួនកម្សាន្ត Disneyland ។  ដោយឡែកនៅប្រទេសអង់គ្លេសវិញ ក្រុមបាតុករបរិស្ថាន ៥នាក់ ត្រូវបានចាប់ខ្លួន ក្រោយពួកគេយកកំណាត់ខ្មៅគ្របពីលើគេហដ្ឋានឯកជនរបស់គ្រួសារលោក Sunakនៅទីក្រុង Yorkshire ដោយព្យួរកំណាត់ដ៏ធំមួយពីលើដំបូលផ្ទះ ពេលដែលពួកគេចុះយុទ្ធនាការប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាលរបស់លោកលើការបូមប្រេង ៕

ក្រុមលើកលែងទោសអន្តរជាតិរាយការណ៍ពីការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅក្នុងសង្រ្គាមស៊ូដង់

2023/08/04 03:40:36 pm        219
ស៊ូដង់៖ ក្រុមសិទ្ធិមនុស្សរបស់ក្រុមលើកលែងទោសអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ ក្នុងនោះជនស៊ីវិលត្រូវបានសម្លាប់ ទាំងក្នុងការវាយប្រហារដោយចេតនា និងការវាយប្រហារដោយរើសអើងជាតិសាសន៍ ។  ពួកគេបានរកឃើញថា ផ្ទះសម្បែង មន្ទីរពេទ្យ ហើយសូម្បីតែផ្ទះសុវត្ថិភាព ក៏បានរងការវាយប្រហារសម្លាប់ដោយឥតញញើតដៃដែរ នៅក្នុងសង្រ្គាមកំពុងបន្តនេះ ។  ក្រុមអ្នកស្រាវជ្រាវនៅស៊ូដង់របស់ពួកគេ និយាយថា ស្រ្តី និងក្មេងស្រីជាច្រើន បានក្លាយជាកម្មវត្ថុនៃអំពើហិង្សាផ្លូវភេទដោយសមាជិកភាគីបង្កសង្រ្គាមទាំង ២ ។  ពួកគេបានចងក្រងឯកសារករណីដែលក្មេងស្រីមានវ័យត្រឹម ១២ឆ្នាំ ត្រូវបានគេចាប់រំលោភនៅទីក្រុង Darfur និងទីក្រុង Khartoum ហើយពួកគេបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងភ្នាក់ងារក្នុងតំបន់ជាច្រើនទៀត មេត្តានាំខ្លួនជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋយកមកកាត់ទោស ។  វាមានរយៈពេលជាង ៣ខែមកហើយ ចាប់តាំងពីជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស( RSF) បានផ្ទុះឡើង ស្របពេលដែលមានជម្លោះជុំវិញផែនការគាំទ្រដោយអន្តរជាតិ សម្រាប់ការផ្លាស់ប្តូរទៅគ្រប់គ្រងស៊ីបែបវិលវិញ ជាហេតុនាំឲ្យមានការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ នៅក្នុងប្រទេសស៊ូដង់ និងមនុស្សជាង ៩០ម៉ឺននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញទៅកាន់ប្រទេសជិតខាង ។  លោក Sarah Jackson គឺជាអនុប្រធានយុទ្ធនាការក្រុមលើកលែងទោសអន្តរជាតិនៅតំបន់ភាគខាងកើតនិងភាគខាងត្បូងអាហ្វ្រិក បាននិយាយថា ជម្លោះនៅស៊ូដង់ មិនត្រូវបានគេចាប់អារម្មណ៍ដូចជាសង្រ្គាមនៅអ៊ុយក្រែននោះទេ ពីព្រោះថាការឆ្លើយតបមនុស្សធម៌មិនមែនជាជាកម្រិតតែមួយ ឬឆន្ទៈរបស់ប្រទេស ចង់ទទួលយកពលរដ្ឋស៊ូដង់ដែលរត់ភៀសខ្លួន ៕

ជនភៀសខ្លួនស៊ូដង់ បង្កើតមុខជំនួញផ្ទាល់ខ្លួននៅក្នុងជំរំស្នាក់នៅក្នុងប្រទេសឆាដ

2023/08/04 03:38:12 pm        225
ឆាដ៖  ជនភៀសខ្លួនស៊ូដង់ដែលកំពុងរស់នៅក្នុងជំរំនៅទីក្រុង Adre ប្រទេសឆាដ បានបើកមុខរបរខ្នាតតូចនៅក្នុងសំពត់តង់បណ្តោះអាសន្នរបស់ពួកគេ ដើម្បផ្តល់សេវាកម្មដល់មនុស្សរាប់ពាន់នាក់ ដែលបានរត់ភៀសខ្លួនពីអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ ។  សេវាកម្មទាំងនេះ រួមមានទាំងរោងម៉ាស៊ីនកិនពោត ជាងកាត់ដេរ ជាងកាត់សក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលប្រើប្រាស់ដើម្បីផ្គត់ផ្គង់ចរន្តងអគ្គិសនីដែលត្រូវការច្រើន ល្មមគ្រប់គ្រាន់សម្រាប់ឲ្យជនភៀសខ្លួនសាកថ្មទូរស័ព្ទដៃរបស់ពួកគេ ។  អ្នកខ្លះ មានប្រាក់បង់ថ្លៃសេវាកម្មទាំងនេះ ស្របពេលដែលអ្នកខ្លះទៀត គ្មានលុយតែយករបស់មកដោះដូរគ្នាវិញ ។  មនុស្សមួយចំនួន បានប្រកបមុខរបរជាក់ស្តែងរបស់ពួកគេ ខណៈដែលមនុស្សខ្លះទៀតរៀនជំនាញនៅក្នុងជំរំដើម្បីផ្តល់ជំនាញសម្រាប់គ្រួសាររបស់ពួកគេ ។  លោក Adam គឺជាជនភៀសខ្លួនស៊ូដង់ និងជាម្ចាស់រោងម៉ាស៊ីនកិនពោត និយាយថា មនុស្សនៅទីនេះ ពួកគេគ្មានប្រាក់នោះទេ ហើយពួកយើងធ្វើការតាមរយៈការដោះដូរគ្នា ។ ពេលដែលពួកគេយកពោតមកឲ្យពួកយើងកិន ពួកយើងក៏យកទុកខ្លះ ។   លោកបន្តថា អ្នកដែលមានប្រាក់ ពួកយើងយកប្រាក់ពីពួកគេ ហើយអ្នកដែលគ្មានប្រាក់ ពួកយើងដោះដូររបស់ សម្រាប់ពួកគេ ។  ដោយឡែក លោក Abdullahដែលជាជនភៀសខ្លួនមួយរូបទៀត និងជាជាងកាត់ដេរនៅក្នុងជំរំ និយាយថា បើសិនជាទីភ្នាក់ងារជំនួយគាំទ្រដល់ពួកយើង ពួកយើងនឹងអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់កុមារ នាំចូលកំណាត់ ហើយនិងពង្រីកជាងកាត់ដេរឲ្យកាន់តែធំជាងនេះ ។   សូមបញ្ជាក់ថា ពលរដ្ឋស៊ូដង់រាប់ម៉ឺននាក់ បានរត់ភៀសខ្លួនមកកាន់ប្រទេសឆាដ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីរយៈពេលជាង ៣ខែមុន ៕

អង្គការ FAO បង្កើនការជូនដំណឹងអំពីវិបត្តិស្បៀងអាហារនៅស៊ូដង់កាន់តែខ្លាំងឡើង

2023/08/04 03:34:55 pm        229
អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានចេញការព្រមានដ៏ធ្ងន់ធ្ងរមួយ ទាក់ទងនឹងវិបត្តិស្បៀងអាហារកាន់តែស៊ីជម្រៅនៅក្នុងប្រទេសស៊ូដង់ ខណៈដែលប្រទេសនេះជួបនឹងជម្លោះ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ អង្គការ FAO បាននិយាយថា មនុស្សចំនួន២០,៣លាននាក់នៅក្នុងប្រទេសស៊ូដង់ ប្រឈមនឹងការស្រេកឃ្លានយ៉ាងធ្ងន់ធ្ងរ ដែលតួលេខនេះបានកើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំមុនមក។ការព្យាករណ៍បង្ហាញថា ៤២% នៃចំនួនប្រជាជនស៊ូដង់ទាំងអស់ ស៊ូទ្រាំនឹងកម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារការរំខាននៅក្នុងទីផ្សារ និងកំណើនតម្លៃម្ហូបអាហារ ដែលរារាំងដល់ការប្រើប្រាស់ទំនិញ និងសេវាកម្មសំខាន់ៗ។យោងតាមការវិភាគដំណាក់កាលសន្តិសុខស្បៀងចុងក្រោយបំផុតបានឲ្យដឹងថា ស្តង់ដារទូទៅសម្រាប់ចាត់ថ្នាក់ភាពធ្ងន់ធ្ងរនៃអាហារ គឺមានស្ថានភាពធ្ងន់ធ្ងរដោយមនុស្ស១៤លាននាក់កំពុងប្រឈមនឹងវិបត្តិហើយមនុស្សជាង៦លាននាក់ ដែលប្រហែល១៣%នៃចំនួនប្រជាជនស៊ូដង់បច្ចុប្បន្ននេះគឺកាន់តែខិតទៅជិតគ្រោះទុរ្ភិក្សហើយ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមានរដ្ឋធានី Khartoum ភាគខាងត្បូងនិងខាងលិចខេត្ត Kordofan ក៏ដូចជាភាគកណ្តាល ខាងកើត ខាងត្បូង និងខាងលិចតំបន់ Darfur ផងដែរ៕

ទឹកទន្លេជន់ និងប្រជាពលរដ្ឋជាប់ខ្លួនក្នុងទឹកជំនន់ ធ្វើតេស្តការឆ្លើយតបគ្រោះមហន្តរាយរបស់ចិន

2023/08/04 03:30:30 pm        222
ចិន៖ ចាប់ពីការដោះស្រាយទឹកទន្លេឡើងដ៏គ្រោះថ្នាក់ រហូតដល់ជួយអ្នកស្រុកជាប់ខ្លួននៅតាមទីក្រុងរងការជន់លិច ប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយចិន ត្រូវបានដាក់ឲ្យធ្វើតេស្ត ក្រោយព្យុះមួយក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នាំមកនូវភ្លៀងធ្លាក់ច្រើនបំផុតដែលអាចចំណាយពេលច្រើនសប្តាហ៍ ទើបអាចស្រកទៅវិញបាន ។  មន្រ្តីមួយរូបមកពីនាយកដ្ឋានធនធានទឹក និយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែ ទើបស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។   រូបភាពវីដេអូឃ្លីបដែលបានបញ្ចេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ឃើញក្រុមការងារសង្រ្គោះបន្ទាន់នៅលើទូកតូចៗ កំពុងជួយសង្រ្គោះប្រជាពលរដ្ឋនៅតាមតំបន់រងការជន់លិច ។  ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានពីទីតាំងនៃរូបភាពវីដេអូឃ្លីបនេះ ថាជាទីក្រុងជូចូវ ដោយសារតែអគារនៅក្បែរនោះ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប រូបភាពវីដេអូឃ្លីបឯកសារ ហើយនិងផែនទីផ្លូវនៅតំបន់នោះ ។  ក្រុមអាជ្ញាធរក្នុងស្រុក បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញព័ត៌មានសង្គម Wechatថា ចាប់ពីវេលាម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ថ្ងៃទី ២៩ ខែកក្កដា រហូតដល់ដល់ម៉ោង ១១ព្រឹក ថ្ងៃទី ១ ខែសីហា ទីក្រុងជូចូវ មានភ្លៀងធ្លាក់ខ្លាំង ។ ទឹកភ្លៀងជាមធ្យមមានកម្ពស់ ៣៥៥មីលីម៉ែត្រ ។  សារព័ត៌មានរដ្ឋ បានរាយការណ៍ផងដែរថា ក្រុមជួយសង្រ្គោះមកពីទូទាំងប្រទេសចិន បានជួយដល់ទីក្រុងជូចូវ ប៉ុន្តែក្រុមជួយសង្រ្គោះមួយចំនួនទៀត ពុំទាន់ទទួលបានការយល់ព្រមដែលពួកគេត្រូវការពីក្រុមមន្រ្តីនោះទេ ដើម្បីប្រតិប្តិការលើគោក ៕

ប្រតិបត្តិការបោសសម្អាតចាប់ផ្តើម ជើងហោះចាប់ផ្តើមហោះហើរឡើងវិញក្រោយព្យុះទីហ្វុង Khanun វាយប្រហារប្រទេសជប៉ុន

2023/08/04 03:27:10 pm        243
ជប៉ុន៖  ការបោសសម្អាតការខូចខាតបន្សល់ទុកពីព្យុះទីហ្វុង Khanun បានចាប់ផ្តើមហើយនៅខេត្តគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាព Okinawa របស់ប្រទេសជប៉ុន ស្របពេលដែលប្រតិបត្តិការជើងហោះហើរ បានចាប់ផ្តើមឡើងវិញ នៅអាកាសយានដ្ឋានក្នុងរដ្ឋធានី Nahaរបស់ខេត្តមួយនេះ ។  ព្យុះទីហ្វុង Khanunបានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងហោច ៦២នាក់ផ្សេងទៀត រងរបួសហើយនិងបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ២០ម៉ឺនគ្រួសារក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ នៅខេត្ត Okinawa ។  ក្រសួងដឹកជញ្ជូនជប៉ុន និយាយថា អាកាសយានដ្ឋាន Naha បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រោយបិទសេវាកម្មរយៈពេល ២ថ្ងៃ ប៉ុន្តែជើងហោះហើរ ៣០៤វ៉ុល ត្រូវបានលុបចោល ។  ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ព្យុះទីហ្វុង Khanunដែលមានន័យថាផ្លែខ្នុរនៅក្នុងភាសាថៃ កំពុងបោកបក់យឺតៗទៅទិសពាយព្យនៅក្នុងសមុទ្រចិនខាងកើត ជាមួយនឹងកម្លាំងខ្យល់បក់ ១៦២គ.មក្នុង១ម៉ោង ហើយនិងសន្ទុះខ្យល់បក់ ២៣៤គ.មក្នុង១ម៉ោង ហើយពួកគេបានព្យាករណ៍ថា វាលែងវាយប្រហារចំលើប្រទេសចិនទៀតហើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM