នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

ព្រឹត្តិការណ៍កាយរទ្ធិ៍ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកំពុងបន្ត បន្ទាប់ពីមនុស្សរាប់រយនាក់រងផលប៉ះពាល់ដោយកម្ដៅថ្ងៃ

2023/08/04 02:07:27 pm        101
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ (៤ សីហា)នេះ អ្នកស្រុកនៅតំបន់ Buan ភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍កាយរិទ្ធិ៍សកលមួយ ដែលត្រូវបានប្រារព្ធឡើងនៅលើវាលស្មៅ បើទោះបីជាមានរលកកម្ដៅខ្លាំង និងករណីដែលទាក់ទងនឹងការហត់នឿយដោយកម្ដៅក្នុងចំនោមអ្នកចូលរួមព្រឹត្តិការណ៍នោះក៏ដោយ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦០០នាក់នៅជំរំកាយរិទ្ធិ៍ពិភពលោក Jamboree ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (១ សីហា) រហូតមកដល់ពេលនេះត្រូវបានព្យាបាលសម្រាប់ជំងឺទាក់ទងនឹងកម្ដៅ។ នៅព្រឹកថ្ងៃសុក្រនេះ គេឃើញសមាជិកកាយរឹទ្ធិដើរជុំវិញតង់របស់ពួកគេ ហើយលាងជើងដើម្បីឲ្យត្រជាក់។ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលជាមួយនឹងការព្រមានអំពីកម្ដៅកម្រិតខ្ពស់បំផុត ដោយរដ្ឋាភិបាលក្នុងរយៈពេល៤ឆ្នាំ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះឡើងលើសពី៣៨អង្សាសេ (១០០,៤ហ្វារិនហៃ) ក្នុងសប្តាហ៍នេះ៕

នាយករដ្ឋមន្ត្រីប៉ូឡូញចោទប្រកាន់ទាហានស៊ីឈ្នួល Wagnerរបស់រុស្ស៊ីជុំវិញផែនការបង្កអស្ថិរភាពដល់អង្គការណាតូ និងបើកកិច្ចប្រជុំបន្ទាន់នៅតាមព្រំដែន

2023/08/04 02:03:07 pm        67
ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីស្គី (Mateusz Morawiecki) បានចោទប្រកាន់ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី នៅប្រទេសបេឡារុសជុំវិញការព្យាយាម«ធ្វើឲ្យអស្ថិរភាពដល់អង្គការណាតូ តាមរយៈ «ការវាយប្រហារកូនកាត់»ដែលបានគ្រោងធ្វើនៅតាមបណ្តោយព្រំដែនភាគខាងកើត។លោកម៉ូរ៉ាវីស្គី និងប្រធានាធិបតីលីទុយអានី លោក នីតាណាស ណូសេដា (Gitanas Nauseda) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ស្មុគស្មាញជាយុទ្ធសាស្រ្ត ដែលប្រទេសណាតូរបស់ពួកគេមានព្រំប្រទល់ជាប់ប្រទេសបេឡារុស និងទឹកដីទីក្រុងកាលីនីងរ៉ាដ (Kaliningrad) របស់រុស្ស៊ី ដោយព្រមានថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការបង្កហេតុពីទីក្រុងមូស្គូ និងទីក្រុងមិនស្ក៍  ( Minsk) នៅក្នុងតំបន់។លោកម៉ូរ៉ាវីស្គី និងលោក ណូសេដា បានជួបគ្នានៅស៊ុវ៉ាល់គី (Suwalki) ដែលជាទីក្រុងមួយនៅតំបន់ច្រករបៀងស៊ុវ៉ាល់គី (Suwalki Gap) ដែលជាដីដែលមានប្រជាជនតិចណាស់ ដែលលាតសន្ធឹងចម្ងាយ ៦០ ម៉ាយ តាមព្រំដែនប៉ូឡូញ-លីទុយអានី។ដោយត្រូវបានគេស្គាល់ផងដែរថា ជាច្រករបៀងស៊ូវ៉ាល់គី ទឹកដីដែលលាតសន្ធឹងនេះ ភ្ជាប់រដ្ឋបាល់ទិកទាំងបីនៃប្រទេសលីទុយអានី ឡាតវី និងអេស្តូនីជាមួយនឹងសម្ព័ន្ធភាពណាតូ។ វាបំបែកប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទសរុស្ស៊ីចេញពីទីក្រុងកាលីនីងរ៉ាដ ដែលជាតំបន់មានយោធាយ៉ាងច្រើនរបស់រុស្ស៊ី មានទីតាំងនៅសមុទ្របាល់ទិក ដែលបំបែកចេញពីដីគោករបស់រុស្ស៊ី៕

លោក Navalny ដែលជាសត្រូវរបស់លោក Putin រំពឹងថានឹងត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំទៀត

2023/08/04 12:36:17 pm        228
រុស្ស៊ី៖ អ្នកនយោបាយប្រឆាំងរបស់រុស្ស៊ី លោក អាឡិច ណាវ៉ាល់នី (Alexei Navalny) រំពឹងថា តុលាការនឹងបន្តការកាត់ទោសឲ្យជាប់ពន្ធនាគារជិតពីរទសវត្សរ៍បន្ថែមទៀត នៅថ្ងៃសុក្រនេះ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោក និងក្រុមអ្នកគាំទ្ររបស់បាននិយាយថា ត្រូវបានបង្កើតឡើង ដើម្បីបន្តឃុំខ្លួនលោកនៅក្នុងពន្ធនាគារ និងក្រៅឆាកនយោបាយកាន់តែយូរ។  លោកNavalny វ័យ ៤៧ ឆ្នាំ ដែលជាអ្នករិះគន់ក្នុងស្រុកគ្មានសំចៃមាត់បំផុតលើលោក ប្រធានាធិបតី Vladimir Putin បានកំពុងជាប់ពន្ធនាគារសរុប ចំនួន១១ឆ្នាំកន្លះរួចទៅហើយពីបទក្លែងបន្លំ និងបទចោទប្រកាន់ផ្សេងទៀតដែលលោកនិយាយថាជារឿងក្លែងក្លាយផងដែរ។ ចលនានយោបាយរបស់លោកត្រូវបានគេដាក់ចេញក្រៅច្បាប់ និងបានប្រកាសថាជនជ្រុលនិយម។  ក្រុមរដ្ឋអាជ្ញាបានស្នើឲ្យតុលាការផ្តន្ទាទោសលើរូបលោកឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ បន្ថែមទៀតនៅក្នុងពន្ធនាគារព្រហ្មទណ្ឌលើបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន៦ដាច់ដោយឡែកពីគ្នា រួមទាំងការញុះញង់ និងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពជ្រុលនិយម និងការបង្កើតអង្គការជ្រុលនិយម។  នៅក្នុងសារមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Navalny បាននិយាយថា លទ្ធផលអាចតិចជាងបន្តិចគឺប្រហែល១៨ ឆ្នាំ ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ ដោយសារតែលោកក៏ត្រូវបានគំរាមកំហែងជាប់ពាក់ព័ន្ធការចោទប្រកាន់អំពើភេរវកម្មដែលអាចបន្ថែមពេលវេលាមួយទសវត្សរ៍ទៀត។ លោកបាននិយាយថា គោលបំណង នេះ នឹងបំភ័យដល់ជនជាតិរុស្ស៊ី ប៉ុន្តែបានជំរុញពួកគេកុំឲ្យរឿងនោះកើតឡើង ហើយត្រូវគិតឲ្យបានល្អិតល្អន់អំពីរបៀបដែលល្អបំផុតដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជនទុច្ចរិត និងចោរ នៅក្នុងវិមានក្រឹមឡាំង៕

អាមេរិក៖ ប្រមុខការពារជាតិរុស៊ីធ្វើទស្សនកិច្ច នៅកូរ៉េខាងជើងស្វែងរកការគាំទ្រផ្នែកយោធា

2023/08/04 12:33:04 pm        198
អាមេរិក៖ មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុនគឺត្រូវជំរុញឲ្យទីក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យទីក្រុងមូស្គូ។ លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ី ទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់ក្នុងសង្គ្រាមកូរ៉េ។ លោកបានជួបសន្ទនាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើងរបស់លោក លោក Kang Sun Nam និងមេដឹកនាំប្រទេសលោក Kim Jong Un។និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថារុស្ស៊ីកំពុងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយបែបនេះ ខណៈទទួលបានគ្រាប់កាំភ្លើងធំពីទីក្រុងព្យុងយ៉ាង។ លោក Kirby និយាយថាអាមេរិក នៅតែមានការព្រួយបារម្ភថា ប្រទេសកូរ៉េខាងជើង បន្តសំឡឹងមើលការផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។  លោកនិយាយថា កិច្ចព្រមព្រៀងអាវុធណាមួយ រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានដោយផ្ទាល់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្តបន្ទាប់។ លោក Kirby និយាយថា ជាលទ្ធផលដែលរងផលប៉ះពាល់ដោយទណ្ឌកម្ម និងការគ្រប់គ្រងការនាំចេញ ដែលត្រូវបានដាក់ដោយប្រទេសលោកខាងលិច ប្រទេសរុស្ស៊ីកំពុងងាកទៅរកប្រទេសនានាដូចជាប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ ដើម្បីទទួលបានការគាំទ្រសម្រាប់សង្គ្រាម។  លោកនិយាយថា សហរដ្ឋអាមេរិក នឹងបន្តកំណត់អត្តសញ្ញាណ លាតត្រដាង និងប្រឆាំងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីក្នុងការទទួលបានគ្រាប់រំសេវពីប្រទេសកូរ៉េខាងជើង និងរដ្ឋដ៏ទៃទៀត ដែលអាចត្រូវបានត្រៀមគាំទ្រសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕

យ៉ាងហោចណាស់មនុស្ស១៧នាក់ស្លាប់ដោយរថយន្តក្រុងធ្លាក់ចូលជ្រោះនៅម៉ិកស៊ិក

2023/08/04 12:30:00 pm        219
ម៉ិកស៊ិក៖ មន្ត្រីរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ នៅក្នុងប្រទេសម៉ិកស៊ិកភាគខាងលិច នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរេចេញពីផ្លូវហាយវ៉េធ្លាក់ចូលទៅក្នុងជ្រោះ កាលពីថ្ងៃព្រហស្បតិ៍។ មនុស្សពេញវ័យ១៤នាក់ និងកុមារ៣នាក់បានស្លាប់ ហើយអ្នកដំណើរ២២នាក់ផ្សេងទៀត បានរងរបួសប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមានស្ថិរភាព។ប្រភពព័ត៌មានមកពីការិយាល័យពន្លត់អគ្គិភ័យរដ្ឋ Nayarit បាននិយាយថា ពលរដ្ឋឥណ្ឌា៦នាក់ស្ថិតក្នុងចំណោមអ្នកដំណើរ៤០នាក់ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Tijuana(ទីវ៉ាណា) ។យោងតាមអាជ្ញាធរបានឲ្យដឹងថា ក្រុមអ្នកសង្គ្រោះ បានធ្វើការដើម្បីលើកសាកសពជនរងគ្រោះ ចេញពី រថយន្តក្រុងដែលបានធ្លាក់ទៅក្នុងជ្រោះមានជម្រៅប្រមាណ៥០ម៉ែត្រ។ អាជ្ញាធរនិយាយថា វានៅមិនទាន់ច្បាស់នៅឡើយនូវអ្វីដែលបានបណ្តាលឲ្យរថយន្តក្រុងនេះរេចង្កូតធ្លាក់ចេញពីផ្លូវ៕

ក្រុមហ៊ុន Amazon ព្យាករថា ប្រាក់ចំណូល នៅត្រីមាសទី៣ លើសពីការរំពឹងទុក

2023/08/04 12:26:55 pm        213
អាមេរិក៖ ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក Amazon.com ព្យាករណ៍ពីប្រាក់ចំណូលត្រីមាសទី៣ ថា លើសពីការរំពឹងទុករបស់ផ្សារហ៊ុន Wall Street កាលថ្ងៃព្រហស្បតិ៍ (ទី៣ ខែសីហា) ដោយចំណូលនេះ ត្រូវបានជំរុញដោយការលក់ក្នុងព្រឹត្តិការណ៍ Prime Day ដ៏ធំបំផុតរបស់ខ្លួន ក្នុងខែកក្កដា ដែលបានទាក់ទាញអ្នកប្រើប្រាស់ ដែលដឹងពីតម្លៃចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ការលក់បញ្ចុះតម្លៃលើមុខទំនិញនានា និងកូដកិច្ចព្រមព្រៀងលើកដំបូងលើសេវាកម្ម ដូចជាការកក់សណ្ឋាគារ បានជំរុញឲ្យការលក់អនឡាញរបស់សហរដ្ឋអាមេរិក កើនឡើង ៦,១ភាគរយ គឺកើនដល់កំណត់ត្រា ១២,៧ពាន់លានដុល្លារ អំឡុងព្រឹត្តិការណ៍ទិញទំនិញរបស់ក្រុមហ៊ុន Amazon នេះ ខណៈជនជាតិអាមេរិក ដែលរងគ្រោះដោយអតិផរណា ប្រញាប់ប្រញាល់ចាប់យកឱកាសទិញទំនិញបន្ថែមទៀត។សមាជិក Prime ជិត ២០០លាននាក់របស់ក្រុមហ៊ុន Amazon សន្សំបានជាង ២,៥ពាន់លានដុល្លារ លើមុខទំនិញប្រហែល ៣៧៥លាន ដែលត្រូវបានលក់ ក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ២ថ្ងៃ។ អ្នកវិភាគរំពឹងថា ដើម្បីបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងសេវាកម្មអាជីវករដែរ នៅពេលដែលពាណិជ្ជករភាគីទី៣ ចុះឈ្មោះកាន់តែច្រើន។ក្រុមហ៊ុនបានព្យាករពីការលក់សុទ្ធ ក្នុងត្រីមាសបច្ចុប្បន្ន ចន្លោះ ១៣៨ពាន់លានដុល្លារ និង ១៤៣ពាន់លានដុល្លារ។ អ្នកវិភាគដែលត្រូវបានស្ទង់មតិដោយក្រុមហ៊ុន Refinitiv រំពឹងថា ប្រាក់ចំណូលមានចំនួន ១៣៨,២៥ពាន់លានដុល្លារ៕

សាលារៀន ព្រះវិហារ និងយានយន្តត្រូវបានឆេះបំផ្លាញក្នុងការវាយប្រហារលួចដុត នៅឈីលី

2023/08/04 12:23:17 pm        192
ឈីលី៖ អគារថែទាំសុខភាពបឋម ព្រះវិហារ សាលារៀន មជ្ឈមណ្ឌលសហគមន៍មួយ និងយានយន្តជាច្រើនគ្រឿង ត្រូវបានឆេះបំផ្លាញនៅក្នុងការវាយប្រហារដោយចេតនាលួចដុតនៅក្នុងតំបន់ Araucania (អារ៉ូកានី) ដែលស្ថិតនៅដាច់ស្រយាលរបស់ប្រទេសឈីលី។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាអ្នកវាយប្រហារបានបន្សល់ទុកសារមួយនៅកន្លែងកើតហេតុ មុនពេលភៀសខ្លួនចេញពីតំបន់ ក្នុងពេលការបាញ់កាំភ្លើង។ គ្រូពេទ្យសង្គ្រោះបឋមម្នាក់ បានរងការរលាកស្រាល បន្ទាប់ពីលោកបានព្យាយាមពន្លត់អគ្គិភ័យ។ តំបន់ Araucania ខេត្តBiobio និងខេត្តArauco នៅក្នុងតំបន់ Biobio ស្ថិតនៅក្រោមច្បាប់រដ្ឋក្នុងគ្រាអាសន្នរយៈពេលជាង១ឆ្នាំមកនេះ។ នេះត្រូវបានរង្គោះរង្គើជាយូរមកហើយដោយការបញ្ឆេះជម្លោះរវាងជនជាតិដើមភាគតិច Mapuche(ម៉ាពូឆេ) និងរដ្ឋាភិបាលប្រទេសឈីលី។ជនជាតិដើមភាគតិច Mapuche ប្រមាណ ១,៧ លាននាក់រស់នៅក្នុងប្រទេសឈីលី ភាគច្រើននៅក្នុងតំបន់ Araucania ជាតំបន់ព្រៃភ្នំភ្លើងដែលគ្របដណ្តប់ដោយព្រិល មានចម្ងាយ ៤០០ ម៉ាយ ភាគខាងត្បូងទីក្រុង Santiago របស់ប្រទេស។ តំបន់នេះមានអត្រានៃភាពក្រីក្រខ្ពស់ខ្លាំង។ សកម្មជនជនជាតិដើមភាគតិចនិយាយថា ដែនដីរបស់ពួកគេត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយវិស័យកសិកម្ម ព្រៃឈើ និងឧស្សាហកម្មផ្សេងទៀត និងបានបន្ទោសរដ្ឋចំពោះការមិនបានគាំទ្រសិទ្ធិជាប្រវត្តិសាស្ត្ររបស់ពួកគេ។

អ្នកគាំទ្រយោធាប្រទេសនីហ្សេ តវ៉ាចំពោះការដាក់ទណ្ឌកម្ម

2023/08/04 12:19:13 pm        203
នីហ្សេ៖ ក្រុមអ្នកគាំទ្រយោធាប្រទេសនីហ្សេរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី Niamey កាលពីថ្ងៃព្រហស្បតិ៍អរបអរសម្រាប់យោធា និងតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មរបស់អាហ្វ្រិកខាងលិច។ ស្ត្រីម្នាក់និយាយថា ពលរដ្ឋនីហ្សេ មានសេរីភាពនៅថ្ងៃនេះ ជាថ្ងៃមួយដែលលោកស្រីនិយាយថាលោកស្រីមិនដែលឃើញនោះទេ។ ក្រុមអ្នកតវ៉ាមួយចំនួនទៀត បានរិះគន់ទណ្ឌកម្មដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ឬ ECOWAS។ ទណ្ឌកម្មត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតី លោក Mohamed Bazoum ត្រូវបានផ្តួលរំលំកាលពីសប្តាហ៍មុន។ ឧត្តមសេនីយ៍ លោក Abdourahamane Tiani អតីតប្រធានកងអង្គរក្សប្រធានាធិបតីរបស់ប្រទេសនីហ្សេ ចាប់តាំងពីពេលនោះមកបានប្រកាសខ្លួនឯងជាប្រមុខរដ្ឋ។ ប្រមុខការពារជាតិប្រចាំតំបន់ កំពុងពិភាក្សាគ្នាអំពីការធ្វើអន្តរាគមន៍ដែលអាចកើតមានដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះគឺជារដ្ឋប្រហារលើកទី៧ នៅប្រទេសអាហ្វ្រិកភាគកណ្តាលនិងភាគខាងលិច ចាប់តាំងពីឆ្នាំ២០២០ ហើយក្រោយមកកាលពីពេលថ្មីៗមានការដណ្តើមអំណាចដោយយោធានៅក្នុងប្រទេសម៉ាលី បួរគីណាហ្វាសូ និងប្រទេសហ្គីណេ។ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច និយាយថា រដ្ឋប្រហារនឹងលែងត្រូវបានអត់ឱនទៀតហើយនៅក្នុងតំបន់នេះ ហើយខ្លួនអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កងកម្លាំងប្រសិនបើទាហានមិនឲ្យលោក Bazoum ចូលកាន់អំណាចវិញនោះទេនៅត្រឹមថ្ងៃអាទិត្យ។ ឧបទ្ទវហេតុហិង្សា នៅក្នុងប្រទេសនីហ្សេ បានធ្លាក់ចុះជិត៤០ភាគរយ នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ៕

សិស្សសាលា ទាមទារឲ្យមានការដោះលែង គិលានុបដ្ឋាក ដែលត្រូវបានចាប់ជំរិតនៅហៃទី

2023/08/04 12:08:10 pm        170
ហៃទី៖ សិស្សសាលា ឪពុកម្តាយ និងគ្រូបង្រៀន បានទាមទារឲ្យមានការដោះលែងគិលានុបដ្ឋាក លោកស្រី Alix Dorsainvil កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Dorsainvil ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនាយកអង្គការជំនួយមនុស្សធម៌ផ្អែកលើជំនឿ El Roi Haiti ត្រូវបានចាប់ជំរិតរួមជាមួយកូនរបស់នាង នៅក្នុងទីក្រុងព័រអូប្រាំង កាលពីថ្ងៃទី២៧ ខែកក្កដា។ នៅបរិវេណអង្គការ El Roi ជាទីដែលលោកស្រី Dorsainvil ត្រូវបានចាប់ជំរិត សមាជិកជាច្រើនរបស់សាលាអង្គការ បានទាមទារឲ្យមានការដោះលែងលោកស្រី ដែលបានរំលឹកឡើងវិញពីការងារដ៏ល្អដែលលោកស្រីបានធ្វើនៅក្នុងសហគមន៍។ គេព្រួយបារម្ភថា ការចាប់ជំរិតនឹងបណ្តាលឲ្យសាលារៀនត្រូវបិទទ្វារ ខណៈមនុស្សជាច្រើនទទួលបានអាហារ ការថែទាំផ្នែកវេជ្ជសាស្ត្រ និងការគាំទ្រដ៍ទៃទៀតតាមរយៈអង្គការ El Roi។  សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីលោក Joe Biden បានសង្ខេបខ្លីលើករណីនេះថាទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីជំរុញឲ្យមានការដោះលែង៕

រលកកម្ដៅដ៏ខ្លាំងបានជំរុញឱ្យអឺរ៉ុបបញ្ជាទិញម៉ាស៊ីនត្រជាក់ជាច្រើន

2023/08/04 12:05:03 pm        212
អឺរ៉ុប៖ រលកកម្ដៅដែលហក់ឡើងក្នុងរង្វង់៤០អង្សាសេនៅអឺរ៉ុប កំពុងជំរុញការលក់ម៉ាស៊ីនត្រជាក់ ជាផលិតផលដែលប្រជាជនអឺរ៉ុបជាច្រើនមិនមាន ឬកម្រប្រើក្នុងរដូវក្តៅ។ យោងតាមសារព័ត៌មាន AP កាលពីថ្ងៃពុធបានឲ្យដឹងថា សីតុណ្ហភាពខ្ពស់មិនធម្មតាជាច្រើនឆ្នាំបានផ្លាស់ប្តូរម៉ាស៊ីនត្រជាក់ពីការបំពាក់ដើម្បីប្រណីតភាព ទៅជាតម្រូវការចាំបាច់នៅក្នុងផ្នែកជាច្រើននៃទ្វីបអឺរ៉ុប។សូម្បីតែនៅប្រទេសបារាំង ជាទីដែលផ្ទះសម្បែង និងអគារលំនៅឋានភាគច្រើនមិនមានបំពាក់ម៉ាស៊ីនត្រជាក់ទាល់តែសោះនោះ ត្រូវបានគេមើលឃើញថា ម៉ាស៊ីនត្រជាក់ចំនួន១លានគ្រឿងត្រូវបានលក់កាលពីឆ្នាំមុន។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ca' Foscari របស់ប្រទេសអ៊ីតាលីបានព្យាករណ៍ថា អត្រាជ្រៀតចូលម៉ាស៊ីនត្រជាក់តាមផ្ទះរបស់អេស្ប៉ាញនឹងឡើងដល់ ៥០% នៅឆ្នាំ២០៤០ ដោយកើនឡើងពីចំនួន ៥% កាលពីឆ្នាំ១៩៩០។ដោយសារអាកាសធាតុធ្លាប់តែត្រជាក់ សូម្បីតែក្នុងរដូវក្តៅក៏ដោយ ក៏ភោជនីយដ្ឋាន និងរោងកុនជាច្រើននៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចទំនងជាមិនសូវបើកម៉ាស៊ីនត្រជាក់ទេ។ លើសពីនេះ តម្លៃអគ្គិសនីគឺខ្ពស់ជាងនៅសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនចំណាយពេលវិស្សមកាលយូរនៅរដូវក្តៅ ដោយកាត់បន្ថយតម្រូវការម៉ាស៊ីនត្រជាក់។បណ្តាប្រទេសនៅអ៊ឺរ៉ុប រួមទាំងប្រទេសអេស្បាញ ជាប្រពៃណីបានយកឈ្នះលើអាកាសធាតុក្ដៅដោយការសម្រាកមិនចេញទៅណា ក្នុងអំឡុងរយៈពេលក្តៅបំផុត។ ទោះជាយ៉ាងណាក៏ដោយ រលកកម្ដៅដ៏អាក្រក់បំផុតក្នុងរដូវក្តៅនេះ បានបង្ហាញថា វិធីសាស្រ្តទប់ទល់កម្ដៅទាំងនោះមិនមានប្រសិទ្ធភាពនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM