សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន
សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

សន្តិសុខ និង សង្គម

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សជិត ២០០នាក់

2024/06/15 08:35:38 am        277
​ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩៤នាក់ជាក់ស្ដែងនៅវេលាម៉ោង១២យប់រំលងអាធ្រាតកម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះឡោមព័ន្ធទីតាំងក្លឹបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការ និងធ្វើការស៉ើបអង្កេត ច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើសេវាផ្លូវភេទ ពិតប្រាកដ។ ដូច្នេះ ដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

2024/06/14 07:31:15 pm        98
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ០២ករណីផ្សេងគ្នា។ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចាប់យកវត្ថុតាង ក្រាមសថ្លា សរុប ចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណ្ឌដង្កោបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ វត្ថុតាងចាប់យក ក្រាមសថ្លាចំនួន ០៩កញ្ចប់, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន ០៤ដើម រួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។  ជនសង្ស័យទាំង ០៤នាក់ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ ៣២ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ ចំពោះជនសង្ស័យប្រុសស្រីទាំង ០៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ តារាវុទ្ធី

ស្លាប់៧នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកត្បូងឃ្មុំ

2024/06/14 02:04:15 pm        211
ត្បូងឃ្មុំ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ៧១C បណ្តាលឱ្យមនុស្ស ៧នាក់បានស្លាប់ និងម្នាក់នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ កើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ ។ ប្រភពដដែលឲ្យដឹងទៀតថា រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលអោយរថយន្តទាំង០២គ្រឿង ខូចខាតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ ​លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុ​យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នា​តាមច្បាប់ ៕ 

មនុស្សស្លាប់៦នាក់ និងភ្ញៀវទេសចរ១.៥០០នាក់ជាប់ខ្លួន ខណៈមានបំណាក់ដីនិងទឹកជំនន់នៅតំបន់ទេសចរណ៍ ស៊ីកគីម របស់ឥណ្ឌា

2024/06/14 12:09:34 pm        100
មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់៦ នាក់ បានស្លាប់ ៥នាក់កំពុងបាត់ខ្លួន និងភ្ញៀវទេសចរ១.៥០០នាក់ បានជាប់ខ្លួន ខណៈបំណាក់ដីដ៏ធំបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ បានបបង្កការបំផ្លិចបំផ្លាញនៅក្នុងស្រុក ម៉ាន់ហ្គាន (Mangan)ភាគខាងជើង ទីក្រុង ស៊ីកគីម (Sikkim)ប្រទេសឥណ្ឌា ។ មន្ត្រីក្នុងតំបន់បាននិយាយថា បំណាក់ដីបានបិទផ្លូវ ហើយផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវបានទឹកជន់លិច ឬខូចខាត ខណៈបង្គោលភ្លើង ត្រូវបានទឹកហូរកួច។ ស្ថានភាពកាន់តែគ្រោះថ្នាក់ ស្របពេលទឹកក្នុងទន្លេ ទីស្តា (Teesta) ដែលហក់ឡើងខ្លាំងបានជន់លិចកីឡដ្ឋាន ម៉េលី (Melli) នៅភាគខាងត្បូង ទីក្រុង ស៊ីកគីម ទន្ទឹមនឹងមនុស្សមួយចំនួនបាត់បង់លំនៅឋាន។ ភាគខាងជើងទីក្រុងនេះ ត្រូវបានឯកោទាំងស្រុង ដោយសារតែបំណាក់ដីនៅលើផ្លូវហាយវ៉េលេខ ១០ ដែលជាផ្លូវដ៏សំខាន់តភ្ជាប់តំបន់នេះ ទៅកាន់ទីក្រុង កាលីមប៉ុង ( Kalimpong) ក្នុងរដ្ឋ វ៉េស ប៊ែងហ្គាល់(West Bengal)របស់ប្រទេសឥណ្ឌា ។ ទឹកជំនន់ និងបំណាក់នេះ កើតឡើង ខណៈផ្នែកមួយចំនួនរបស់ប្រទេសឥណ្ឌា នៅតែរងគ្រោះពីរលកកម្ដៅរហូតដល់មានមនុស្សជាច្រើនបានស្លាប់ ហើយប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីដេលី របស់ប្រទេសឥណ្ឌា កំពុងខ្វះខាតទឹកប្រើប្រាស់ និងប្រឈមរលកកម្ដៅខ្ពស់៕

ការសិក្សា៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បង្កឱ្យមានការបំភាយឧស្ម័នរាប់លានតោនទៅបរិយាកាស

2024/06/13 02:25:04 pm        130
របាយការណ៍រួមមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះថា សង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន បានបង្កដោយផ្ទាល់ ឬបើកផ្លូវដល់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចំនួន ១៧៥ លានតោនទៅក្នុងបរិយាកាស។របាយការណ៍ដែលចេញផ្សាយដោយក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលអាកាសធាតុ របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ការប៉ាន់ប្រមាណរបស់ពួកគេរួមមានទាំងការបំភាយឧស្ម័នដែលត្រូវបានបញ្ចេញ និងដែលនឹងត្រូវបានផលិតក្នុងអំឡុងពេលការងារជួសជុលបន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសកម្មភាពបំភាយឧស្ម័នសំខាន់ៗមួយចំនួន គឺបណ្តាលមកពីការប្រយុទ្ធគ្នា។របាយការណ៍នោះបាននិយាយថា «ប្រេងឥន្ធនៈរាប់លានលីត្រដែលប្រើប្រាស់ដោយរថយន្តយោធា ហើយវាលស្រែ និងព្រៃឈើជិតមួយលានហិកតាបានឆាបឆេះ រចនាសម្ព័ន្ធប្រេង និងឧស្ម័នរាប់រយកន្លែងត្រូវបានបំផ្ទុះ។ ការប៉ាន់ប្រមាណ ១៧៥ លានតោននេះគឺស្មើនឹងការបំភាយប្រចាំឆ្នាំដែលផលិតដោយរថយន្ត ៩០ លានគ្រឿង ឬប្រហែលតួលេខបំភាយសរុបនៃប្រទេសហូឡង់ក្នុងមួយឆ្នាំ»។សង្រ្គាមដែលចាប់ផ្តើមដោយទីក្រុងមូស្គូ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ទៀតភៀសខ្លួន ហើយក៏បានបង្កការខូចខាតបរិស្ថានយ៉ាងធំធេងផងដែរ នៅពេលដែលកងទ័ពភាគីទាំងពីរចូលរួមនៅក្នុងសង្គ្រាមដីគោកអឺរ៉ុបដ៏ធំបំផុតក្នុងរយៈពេល ៨០ ឆ្នាំមួយនេះ៕

មន្ត្រីនគរបាលចរាចរណ៍ ២រូបត្រូវបានកោះហៅមកសួរនាំពាក់ព័ន្ធឃាត់ម៉ូតូ ១គ្រឿង គ្មានបទល្មើស

2024/06/13 01:10:43 pm        269
ស្នងការនគរបាលរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ ២រូប ដែលឈរជើង​នៅ​ចំណុច​គោលដៅ ស្តុបផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ទឹកដីខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធ​ករណី​ឃាត់​ម៉ូតូ ១គ្រឿង ដោយគ្មានបទល្មើស ។ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណ​ជន​មេត្តាជ្រាបថា ក្រោយពី ទទួលបានព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់​ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់​ពី​ប្រជាព​លរដ្ឋ​អ្នក​លេងបណ្តាញសង្គម ។ក្រោយពីព័ត៌មាននេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរង និង​ជាស្នង​ការ​នគរបាល​​រាជ​ធានី​ភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោក​នាយការិយាល័យ​នគរបាល​ចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី ២រូប ដែលកាក់ហៅម៉ូតូ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​​នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពី អគ្គស្នងការរង និងជា​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ ពិនិត្យសម្រេច ៕ តារាវុទ្ធី

ក្រុមបាតុករប្រទេសអេក្វាឌ័រនិយាយថា គោលនយោបាយរដ្ឋាភិបាល ថ្កោលទោសពួកគេចំពោះទុក្ខលំបាក

2024/06/13 12:01:21 pm        133
អង្គការ និងសហជីពឆ្វេងនិយម នៅក្នុងប្រទេសអេក្វាឌ័រ បានធ្វើការតវ៉ាក្នុងទីក្រុងគីតូ កាលពីថ្ងៃពុធ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដេនញែល ណូបាវ(Daniel Noboa) ដោយចោទប្រកាន់រដ្ឋបាលរបស់លោកថា បានបង្កើនថ្លៃប្រើប្រាស់សម្រាប់ជីវភាពរស់នៅ និងជំរុញគ្រួសារជាច្រើនឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ក្រុមបាតុករ បានដុតផ្ទាំងរូបថតក្រដាស របស់ប្រធានាធិបតី លោក Noboa ដោយបង្ហាញពីការព្រួយបារម្ភ អំពីការដកការឧបត្ថម្ភធនប្រេងដ៏មានសក្តានុពល ដោយរដ្ឋាភិបាល។បាតុកម្ម បានចូលទៅដល់ពាសពេញទីក្រុង ហើយបានបញ្ចប់នៅអគារធនាគារកណ្តាល ដោយពុំមានរបាយការណ៍អំពីជម្លោះ ការចាប់ខ្លួន ឬរងរបួសឡើយ។យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ លោក Noboa រួមមានទាំងការកើនឡើងដ៏ចម្រូងចម្រាស នៃពន្ធលើតម្លៃបន្ថែមពី ១៣ភាគរយ ទៅ១៥ភាគរយ ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការសន្តិសុខ ធ្វើឲ្យមានការមិនពេញចិត្តពីក្រុមប្រឆាំង។

ការតវ៉ា ផ្ទុះឡើងនៅប្រទេសអាមេនី ប្រឆាំងកិច្ចព្រមព្រៀងសន្តិភាពរបស់នាយករដ្ឋមន្ត្រី ជាមួយអាស៊ែរបៃហ្សង់

2024/06/13 10:08:52 am        194
នាយករដ្ឋប្រទេសមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនីយ៉ាន(Nikol Pashinyan) បាននិយាយកាលពីថ្ងៃពុធថា សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសអាស៊ែរបៃហ្សង់ ជិតមកដល់ទីបញ្ចប់ហើយ ប៉ុន្តែប្រទេសរបស់លោកនឹងមិនទទួលយកការទាមទាររបស់ទីក្រុង Baku ដែលចង់ឲ្យកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ។ការអត្ថាធិប្បាយរបស់ លោក Pashinyan មុនពេលការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងនគរបាល និងក្រុមបាតុករ ក្នុងការតវ៉ាជាបន្តបន្ទាប់ ដែលបានបរិហារគោលនយោបាយរបស់លោក រួមទាំងការប្រគល់ភូមិមួយចំនួនដែលត្រូវបានបំផ្លាញ ទៅឱ្យប្រទេសអាស៊ែរបៃហ្សង់វិញ និងបានទាមទារឱ្យលោកលាលែងពីតំណែង។រូបភាពវីដេអូពីទីក្រុង Yerevan បង្ហាញពីនគរបាល បានបាញ់គ្រាប់បែកផ្សែង ទៅលើក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំនៅជុំវិញសភា។ ក្រោយមក ក្រុមអ្នកតវ៉ា បានបន្តដំណើរទៅកាន់អគាររដ្ឋាភិបាល។មន្ត្រីនគរបាល ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បាននិយាយថា មន្ត្រី ១៧ នាក់ បានរងរបួស ខណៈក្រសួងមហាផ្ទៃបាននិយាយថា ជនស៊ីវិល៧៩នាក់ បានរងរបួស និង៩៨នាក់ត្រូវបានឃុំខ្លួន។

[UPDATE] អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

2024/06/13 09:09:45 am        163
យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន។អាជ្ញាធរក្នុងតំបន់មិនបានបង្ហាញពីប្រភេទនៃការងារដែលកម្មករទាំងនោះកំពុងធ្វើទេ ប៉ុន្តែដូចទៅនឹងរដ្ឋឈូងសមុទ្រផ្សេងទៀតដែរ ប្រទេសគូវ៉ែត ពឹងផ្អែកខ្លាំងលើការងារបរទេសនៅក្នុងឧស្សាហកម្មដូចជាសំណង់ រួមទាំងកម្មករមកពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕

នគរបាល ធ្វើសន្និសីទបង្ហាញមុខជនសង្ស័យ២៧នាក់ ពាក់ព័ន្ធក្មេងទំនើង ទទួលផលចោរកម្ម និងហិង្សា

2024/06/12 06:08:14 pm        138
ភ្នំពេញ ៖ ជនសង្ស័យចំនួន២៧នាក់ ពាក់ព័ន្ធនឹងករណីក្រុមក្មេងទំនើងកាប់ចាក់គ្នា , ទទួលផលចោរកម្ម និងបង្កអំពើហិង្សាវាយតប់គ្នាតាមទីសាធារណះ ត្រូវបាននគរបាលធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណះ ។ ​សន្និសិទនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមវត្តមានលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពី លោកអធិការ អធិការរងនគរបាលខណ្ឌចំនួន០៣ពាក់ព័ន្ធ ។ លោកវរសេនីយ៍ សំ វិច្ឆិកា បានប្រាប់ឱ្យដឹងថា ៖ ជនទាំង២៧នាក់ខាងលើនេះ ត្រូវបានបង្ក្រាប នៅខណ្ឌសែនសុខ ខណ្ឌកំបូល និងដូនពេញ ក្នុងករណី០៣ផ្សេងគ្នា ដោយទាំង៣ករណី សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ។ លោកវរសេនីយ៍បន្តថា កិច្ចការងារបង្ក្រាបក្មេងទំនើងនេះ គឺនគរបាលមិនបានបន្ធូរដៃនោះឡើយ ពោលឱ្យតែកើតមានឡើង គឺនឹងបង្ក្រាបឱ្យមានប្រសិទ្ធិភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងជាការឆ្លើយតបទៅនឹងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់សម្តេច នាយករដ្ឋមន្ត្រី ។ គួរបញ្ជាក់ថា សកម្មភាពក្រុមក្មេងទំនើងកាប់ចាក់អុកឡុកក្នុងរាជធានីភ្នំពេញ ក្នុងមួយរយះក្រោយមកនេះ ហាក់មានភាពស្ងប់ស្ងាត់ និងថបថយចុះច្រើន បន្ទាប់ពីប្រតិបត្តិការបង្ក្រាបរបស់សមត្ថកិច្ចនៅតែបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបដោយមិនដកដៃនោះឡើយ ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យអគ្គលេខាធិការរដ្ឋសភាហុងគ្រី ចូលជួបសម្តែងការគួរសម
03/11/2026 05:03 PM
កងឆ្មាំបដិវត្តន៍ឥស្លាម៖ អ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនចំនួន ១០៤គ្រឿង ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ
03/11/2026 05:03 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីស្រាអែលជឿថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ រងរបួសស្រាល អំឡុងការវាយប្រហារ
03/11/2026 05:03 PM
នាវាដឹកប្រេងចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រ HORMUZ
03/11/2026 05:03 PM
យោធាអ៊ីរ៉ង់ ប្ដេជ្ញាវាយប្រហារគោលដៅសេដ្ឋកិច្ចរបស់អាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់
03/11/2026 05:03 PM
អ៊ីរ៉ង់៖ អាមេរិកនិងអ៊ីស្រាអែល កំពុងកំណត់គោលដៅជនស៊ីវិ ដោយរំលោភលើច្បាប់អន្តរជាតិ
03/11/2026 05:03 PM
ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
03/11/2026 05:03 PM
អ៊ីរ៉ង់បដិសេធការអះអាងរបស់អាមេរិក អំពីគម្រោងវាយប្រហារថា ជា «ការកុហកទាំងស្រុង»
03/11/2026 05:03 PM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ទីស្នាក់ការសមាគមខេត្តព្រះសីហនុ
03/11/2026 05:03 PM
មន្ទីរបញ្ចកោណ៖ ពិភពលោកមិនសាទរកិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការកាត់បន្ថយការស្លាប់និងរបួសជនស៊ីវិលទេ
03/11/2026 05:03 PM