ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

គ្រឿងញៀនជាង ១០០គីឡូក្រាម ត្រូវសមត្ថកិច្ចខណ្ឌសែនសុខរកឃើញក្នុងរថយន្ត ១គ្រឿង ករណីគ្រោះថ្នាក់ចរាចរណ៍

2023/07/08 05:21:26 pm        429
​ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដកហូតគ្រឿងញៀនជាង ១០០គីឡូក្រាមពីរថយន្តមួយគ្រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ជាង នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ មានឡាន ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ (ឡាវ) ៣៧៧៧ បានបើកបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតបើកទៅមុខមិនរួច លុះដល់ម៉ោង១ជាងរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែង រួចស្ទូចឡានមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកកំលាំងជំនាញបានធ្វើការឆែកឆេរ ក៏រកឃើញកញ្ចប់ថងតែ ប៉ុន្តែខាងក្នុង គឺជាគ្រឿងញៀន ចំនួន ១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់បញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕អត្ថបទ៖ តារាវុទ្ធី

មនុស្ស៦នាក់ស្លាប់ និងរងរបួសជាង៦០នាក់ ក្នុងអគ្គិសភ័យនៅមណ្ឌលសម្រាប់ជនចូលនិវត្តន៍ទីក្រុងមីឡាន ប្រទេសអ៊ីតាលី

2023/07/07 02:36:41 pm        274
អ៊ីតាលី៖ សេវាសង្គ្រោះបន្ទាន់របស់អ៊ីតាលីបាននិយាយនៅថ្ងៃសុក្រ (៧ កក្កដា)នេះថា មនុស្ស ៦នាក់បានស្លាប់ហើយយ៉ាងហោចណាស់មនុស្ស ៦៨នាក់បានរងរបួស បន្ទាប់ពីអគ្គិសភ័យឆាបឆេះនៅពេលយប់នៅក្នុងមណ្ឌលសម្រាប់ជនចូលនិវត្តន៍ក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី។លោក Luca Cari អ្នកនាំពាក្យនៃសេវាពន្លត់អគ្គិភ័យជាតិបានបញ្ជាក់ពីចំនួនអ្នកស្លាប់ទៅកាន់សារព័ត៌មាន រ៉យទ័រ ដោយនិយាយថា ភ្លើងត្រូវបានពន្លត់ហើយ ហើយមូលហេតុនៃអគ្គិសភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកបន្តថា មនុស្សបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ មនុស្ស ១៥នាក់របួសធ្ងន់តែមិនគំរាមកំហែងអាយុជីវិត និងមនុស្សប្រមាណ ៥០នាក់ទៀតរបួសស្រាល។ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ដែលសំអាងដល់សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ ធ្លាប់បានរាយការណ៍ថា មនុស្ស ៨១នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ដែលក្នុងនោះមានមនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អគ្គិភ័យនោះបានឆាបឆេះនៅម៉ោង ១១:២២ (ម៉ោងសកល) កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរោងចក្រមួយក្នុងតំបន់ Corvetto ភាគអាគ្នេយ៍ ប្រទេសអ៊ីតាលី៕

ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរ៉ូបានផ្ទុះ ខណៈក្រុមអាជ្ញាធរក្នុងតំបន់អំពាវនាវរកជំនួយ

2023/07/07 02:33:27 pm        212
ប៉េរូ៖ ភ្នំភ្លើង Ubinas របស់ប្រទេសប៉េរូបានចុះបញ្ជីការផ្ទុះថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (៦ កក្កដា) ដោយរូបភាពពីវិទ្យាស្ថានភូគព្ភសាស្ត្រ INGEMMET ប្រទេសប៉េរូបានបង្ហាញ ខណៈកង្វល់ពីអ្នកស្រុក និងក្រុមអាជ្ញាធរមូលដ្ឋានមានការកើនឡើង។វិទ្យាស្ថានភូគព្ភសាស្ត្រ អាជីកម្មរ៉ែ និងលោហៈធាតុ (INGEMMET) បាននិយាយថា ផ្សែងផេះពីភ្នំភ្លើង Ubinas ក្នុងតំបន់ Moquegua ចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ (៧៤៦ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីលីម៉ា (Lima) ហោះឡើងដល់កម្ពស់ ៣.៥០០ម៉ែត្រ ។យោងតាមក្រុមអាជ្ញាធរ ប្រជាជនប្រហែល២.០០០នាក់ រស់នៅក្នុងតំបន់រងគ្រោះជុំវិញភ្នំភ្លើងនេះ។ អាជ្ញាធរមូលដ្ឋានមិនទាន់បានបញ្ជាឱ្យមានការជម្លៀសចេញនៅឡើយទេ ប៉ុន្តែវិទ្យាស្ថានជាតិការពារជនស៊ីវិលបានចាប់ផ្តើមរៀបចំជម្រកដែលបានសាងសង់ពីមុន និងជំនួយសម្រាប់ការចែកចាយដែលអាចកើតមាន។កាលពីថ្ងៃពុធ (៥ កក្កដា) រដ្ឋាភិបាលរបស់ប្រទេសប៉េរូបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃសម្រាប់ទីក្រុងមួយចំនួនភាគខាងត្បូងប្រទេស។តំបន់ភាគខាងត្បូងនៃប្រទេសប៉េរូដែលផលិតទង់ដែង គឺជាទីតាំងសម្រាប់អណ្តូងរ៉ែសំខាន់ៗមួយចំនួនរបស់ប្រទេស ក៏ដូចជាមានភ្នំភ្លើងសកម្មជាច្រើនផងដែរ។ ប្រទេសប៉េរូ ស្ថិតនៅក្នុងតំបន់ "កងភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់មានឧបទ្ទវហេតុការរញ្ជួយដី និងសកម្មភាពផ្ទុះភ្នំភ្លើងខ្ពស់៕

សីតុណ្ហភាពមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា

2023/07/07 02:08:48 pm        148
សីតុណ្ហភាពសកលជាមធ្យមបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នាក្នុងសប្តាហ៍នេះ ដោយមានកម្រិត១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ និងថ្ងៃពុធ នេះបើយោងតាមទិន្នន័យជាច្រើនទសវត្សរ៍ដែលប្រមូលបាន និងវិភាគដោយបណ្ដាទីភ្នាក់ងារតាមដានអាកាសធាតុ។ផែនដីបានជួបប្រទះថ្ងៃដ៏ក្តៅបំផុតក្នុងកំណត់ត្រាដោយមានសីតុណ្ហភាព ១៧,០១អង្សាសេកាលពីថ្ងៃចន្ទ ដែលជាទិន្នន័យខ្ពស់បំផុតនៅក្នុងទិន្នន័យរបស់មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍បរិស្ថានរបស់សហរដ្ឋអាមេរិកដែលមានពីឆ្នាំ១៩៧៩។សីតុណ្ហភាពបានកើនឡើងបន្ថែមទៀតដល់ ១៧,១៨អង្សាសេកាលពីថ្ងៃអង្គារ ហើយនៅតែរក្សាកំណត់ត្រាខ្ពស់នេះនៅថ្ងៃពុធ នេះបើយោងតាមសាកលវិទ្យាល័យវិភាគអាកាសធាតុ (University of Maine's Climate Reanalyzer) នៅសហរដ្ឋអាមេរិក ជាឧបករណ៍ដែលប្រើទិន្នន័យផ្កាយរណប និងកុំព្យូទ័រនិមិត្មដើម្បីវាស់ស្ទង់ស្ថានភាពអាកាសធាតុពិភពលោក។មនុស្សជុំវិញពិភពលោកកំពុងរងគ្រោះដោយសារវិបត្តិអាកាសធាតុនេះ។ កាលពីថ្ងៃពុធ មនុស្សប្រហែល ៣៨លាននាក់នៅទូទាំងសហរដ្ឋអាមេរិកស្ថិតនៅក្រោមការព្រមានអំពីកម្ដៅខ្លាំង។ ខណៈពេលដែលកម្ដៅដ៏ខ្លាំងក្លាកំពុងដុតរោលនៅតំបន់មជ្ឈិមបូព៌ា អង់តាក់ទិក ដែលបច្ចុប្បន្នស្ថិតក្នុងរដូវរដូវរងា ធ្វើឲ្យតំបន់ទាំងនោះជួបប្រទះនឹងសីតុណ្ហភាពខ្ពស់ខុសធម្មតា។ក្រុមអ្នកជំនាញបានព្រមានថា រលកកំដៅដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក គឺបណ្តាលមកពីការរួមបញ្ចូលគ្នានៃបម្រែបម្រួលអាកាសធាតុ និងវដ្តអាកាសធាតុនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) ហើយអាកាសធាតុធ្ងន់ធ្ងរនេះនឹងក្លាយទៅជារឿងធម្មតាសម្រាប់មនុស្ស ខណៈដែលបម្រែបម្រួលអាកាសធាតុនៅតែបន្ត៕

រុស្ស៊ី និងអ៊ុយក្រែន ប្រកាសដោះដូរឈ្លើយសឹក ៤៥នាក់ពីភាគីម្ខាងៗ

2023/07/07 01:36:33 pm        101
អ៊ុយក្រែន៖  កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសដោះដូរឈ្លើយសឹកចំនួន ៤៥នាក់ ពីភាគីម្ខាងៗ ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ចេញវីដេអូឃើញទាហានរុស្ស៊ី ៤៥នាក់ វិលត្រឡប់ពីការជាប់ឃុំឃាំងរបស់អ៊ុយក្រែនវិញ ។  លោក Andriy Yermak គឺជាប្រធានបុគ្គលិកប្រធានាធិបតីអ៊ុយក្រែន និយាយថា ទាហាន ៤៥នាក់ និងជនស៊ីវល ២នាក់ ត្រូវបានវិលត្រឡប់មកកាន់ប្រទេសអ៊ុយក្រែនវិញ ។  គួរឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកយូរៗម្តង អំឡុងពេលសង្រ្គាមរបស់ពួកគេ ដែលបច្ចុប្បន្នស្ថិតក្នុងខែទី ១៧ទៅហើយ ។  លោក Lubinetsនិយាយថា ទាហានអ៊ុយក្រែន ២.៥៧៦នាក់ បានមានសេរីភាពវិញ នៅក្នុងការដោះដូរអ្នកទោស ចាប់តាំងពីការចាប់ផ្តើមវាយលុករបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅ ៕

ប្រមុខ IAEA មានជំនឿចិត្តខ្ពស់លើការវាយតម្លៃរោងចក្រនុយក្លេអ៊ែរ Fukushima ស្របពេលមានការរិះគន់របស់ចិន

2023/07/07 01:33:17 pm        59
ជប៉ុន៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះថា លោកមានជំនឿចិត្តខ្លាំង ក្នុងការវាយតម្លៃនៃទីភ្នាក់ងាររបស់លោកលើផែនការរបស់ជប៉ុន បញ្ចេញទឹកបន្សាបសារធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រ ស្របពេលដែលមានការរិះគន់ធ្ងន់ៗ ពីប្រទេសចិន ។  លោក Grossi និយាយថា IAEAមិនឈរតែម្ខាងទៅប្រទេសណាមួយឡើយ ហើយពួកយើងបានធ្វើការវាយតម្លៃតាមបែបវិទ្យាសាស្រ្តលើផែនការមួយនេះ ពោលគឺពុំបានយល់ព្រម ឬផ្តល់សេចក្តីណែនាំចំពោះអ្វីដែលជប៉ុនគួរតែធ្វើនោះទេ ។  លោកបាននិយាយដែរថា លោកបានឮសម្តីអ្នកជំនាញម្នាក់ ឬ២នាក់ ដែលសិក្សាលើផែនការនេះ បង្ហាញក្តីបារម្ភ ប៉ុន្តែលោកជឿជាក់ថា វាមិនមែនជាបញ្ហានោះទេ ហើយរបាយការណ៍របស់ IAEA គឺត្រឹមត្រូវតាមបែបវិទ្យាសាស្រ្ត ។  យោងតាមការអះអាងរបស់ក្រុមឃ្លាំងមើល បានឲ្យដឹងថា ក្រុមការងារដែលបង្កើតឡើងដោយ IAEA កាលពីឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យសុវត្ថិភាពផែនការបញ្ចេញទឹកកាកសំណល់ជាង ១លានតោនពីរោងចក្រនុយក្លេអ៊ែរដែលរងការបំផ្លិចបំផ្លាញដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១នោះ រួមមានទាំអសមាជិកមកពីអាហ្សង់ទីន អូស្រ្តាលី កាណាដា បារាំង កោះ Marshall កូរ៉េខាងត្បូងរុស្ស៊ី អង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម ៕

ការព្រួយបារម្ភពីសារធាតុវិទ្យុសកម្មរបស់រោងចក្រនុយក្លេអ៊ែរ Fukushima ជំរុញឲ្យមានការធ្វើតេស្តនៅផ្សារលក់ត្រីក្នុងទីក្រុងសេអ៊ូល

2023/07/07 01:24:36 pm        96
 កូរ៉េខាងត្បូង៖ ស្របពេលដែលជប៉ុន គ្រោងនឹងបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែររងការបំផ្លិចបំផ្លាញ Fukushima ប្រធានផ្សារលក់ចំណីអាហារមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និយាយថា អតិថិជនរបស់លោកមានការព្រួយបារម្ភខ្លាំងចំពោះការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សាបមួយនេះ ។  លោក Park Gil-Sungដែលជាអាជីវករមួយរូបនៅក្នុងផ្សារលក់ត្រីនៅទីក្រុងសេអ៊ូល និយាយថា មុនពេលលោកលក់ខ្យងសមុទ្រដល់អតិថិជន លោកនឹងធ្វើតេស្តរកសារធាតុវិទ្យុសកម្ម ។  លោកនិយាយថា ពួកគេបានធ្វើតេស្តផលិតផលរបស់ពួកគេ ៣ដងក្នុង ១សប្តាហ៍ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ប៉ុន្តែបច្ចុប្បន្នពួកគេនឹងបង្កើនការធ្វើតេស្តរហូតដល់ ៥ដង ក្នុង១សប្តាហ៍ ។  ម្ចាស់តូបមួយចំនួននិយាយថា តាមធម្មតាការលក់នៅក្នុងរដូវក្តៅពុំសូវដាច់នោះទេ ប៉ុន្តែបច្ចុប្បន្នអតិថិជន កាន់តែព្រួយបារម្ភជាងមុន ធ្វើឲ្យពួកយើងកាន់តែពិបាកលក់ ។  ទឹកជាង១លានតោន ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរជប៉ុន បន្ទាប់ពីរលកយក្សស៊ូណាមិ ខែមីនា ឆ្នាំ ២០១១ នឹងត្រូវបញ្ចេញ ។  ផែនការមួយនេះ ត្រូវបានឯកភាពដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ក្នុងសប្តាហ៍នេះ បើទោះបីជាមានជម្លោះនយោបាយ និងការជំទាស់ពីប្រទេសដទៃទៀតក៏ដោយ ។  រដ្ឋាភិបាលជប៉ុន បាននិយាយការពារថា ដំណើរការបញ្ចេញទឹក គឺមានសុវត្ថិភាព ដោយសារតែពួកគេបានបន្សាបទឹកដែលមានសារធាតុវិទ្យុសកម្មរួចរាល់ទៅហើយ ៕

ការស្លាប់របស់តារាប៉ុប Coco Lee បង្កឲ្យមានការពិភាក្សាអំពីសុខភាពផ្លូវចិត្ត នៅប្រទេសចិន

2023/07/07 12:50:04 pm        97
ចិន៖ ការស្លាប់របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Coco Lee បានធ្វើឲ្យពិភពលោកដែលនិយាយភាសាចិនមានការតក់ស្លុត ហើយបានជំរុញឲ្យមានការពិភាក្សាអំពីបញ្ហាសុខភាពផ្លូវចិត្ត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន។យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ពីបងប្អូនស្រីរបស់តារាចម្រៀងរូបនេះ លោកស្រី Carol និង Nancy បានឲ្យដឹងថា លោកស្រី Lee បានលាចាកលោកនេះហើយ បន្ទាប់ពីស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតី ចាប់តាំងពីព្យាយាមបញ្ចប់ជីវិតខ្លួនឯង កាលពីចុងសប្តាហ៍កន្លងមកហើយជាមួយគ្នានេះ អ្នកទាំង២ ក៏បានលាតត្រដាងផងដែរថា តារាចម្រៀងស្រីវ័យ ៤៨ឆ្នាំ បានធ្លាក់ខ្លួនឈឺ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្រោយមរណភាពរបស់តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះ សារគោរពវិញ្ញាណក្ខន្ធ ក៏មានឡើងព្រោងព្រាត នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ដោយក្នុងនោះសារមួយដែលមានចុចចូលចិត្តជាង ៣.០០០ដង នៅលើកម្មវិធីបណ្តាញសង្គម Weibo(វ៉ីប៉ូ) ដែលស្រដៀងនឹងបណ្ដាញសង្គម Twitter មានខ្លឹមសារថា៖ «ខ្ញុំមិនអាចជឿរឿងនេះបានទេ។ គាត់តែងតែជានារីដែលមានភាពភ្លឺថ្លា ដែលចូលចិត្តច្រៀង រាំ និងញញឹម»។ខណៈមានការសរសេរសារគោរពដល់វិញ្ញាណក្ខន្ធនេះ មនុស្សជាច្រើន ក៏បានផ្តោតលើបញ្ហាសុខភាពផ្លូវចិត្ត ដែលគ្រួសាររបស់សពបានលើកឡើង។ក្នុងនោះមានឃ្លាសរសេរដូចជាថា តើ«ជំងឺធ្លាក់ទឹកចិត្តនៅជិតអ្នកប៉ុនណា» ដែលមានន័យថា ពេលនេះ បញ្ហា«រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត» កំពុងតែពេញនិយមនៅលើវេទិកាអនឡាញផ្សេងៗគ្នា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូចជា CCTV, People's Daily និង China Daily បានដាក់ចេញនូវខ្លឹមសារ ដើម្បីបង្កើនការយល់ដឹងរបស់មនុស្សអំពីជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្លូវចិត្ត៕

ការកាប់បំផ្លាញព្រៃឈើនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនប្រទេសប្រេស៊ីលធ្លាក់ចុះជាង ៣០ភាគរយនៅឆមាសដំបូងក្នុងឆ្នាំ ២០២៣

2023/07/07 12:31:53 pm        74
ប្រេស៊ីល៖  ទិន្នន័យបឋមពីរដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃឈើនៅព្រៃជប់ភ្លៀងអាម៉ាហ្សូន ប្រទេសប្រេស៊ីល បានធ្លាក់ចុះជាង ៣០ភាគរយ នៅឆមាសដំបូងក្នុងឆ្នាំ ២០២៣ ។  តួលេខទាំងនេះ បានកើតមាន ក្រោយលោកប្រធានាធិបតី Luiz Inacio Lula da Silvaបង្កើតគោលនយោបាយបរិស្ថានតឹងរឹងជាងមុន ដែលជាអាទិភាពនៅក្នុងរដ្ឋាភិបាលរបស់លោក ។  ទិន្នន័យដែលបង្កើតឡើងដោយទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល Inpe បានរាយការណ៍ថា ព្រៃជប់ភ្លៀងលើផ្ទៃដីទំហំ ២.៦៤៩គ.មក្រឡា ត្រូវបានឈូសឆាយទន្ទ្រានយកដី អំឡុងរយៈពេលពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០២៣ ពោលគឺជាតួលេខទាបបំផុតសម្រាប់រយៈពេលដូចគ្នា ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ។   ប៉ុន្តែផ្ទៃដីនេះដែលស្មើនឹងជាង ៣ដងនៃទំហំទីក្រុងញូវយ៉ក បញ្ជាក់ពីការលំបាកដែលលោក Lula ត្រូវប្រឈម ដើម្បីលុបបំបាត់ចោលការកាប់បំផ្លាញព្រៃឈើទាំងស្រុង ។  គួរឲ្យដឹងថា លោក Lula បានឡើងកាន់អំណាចកាលពីខែមករាកន្លងទៅ ដោយលោកបានសន្យាថា នឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ខាងមុខ ក្រោយការហក់ឡើងខ្ពស់ការកាប់ឆ្ការដីព្រៃក្រោមអ្នកកាន់តំណែងមុនរបស់លោក គឺលោក Jair Bolsonaroដែលបានកាត់បន្ថយកិច្ចខិតខំការពារបរិស្ថាន ៕

រថយន្តក្រុងពីរគ្រឿងបុកគ្នា នៅញ៉ូវយ៉ក បណ្តាលឲ្យមនុស្ស១៨នាក់រងរបួស

2023/07/07 12:07:38 pm        66
អាមេរិក៖ យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្រុងបានឲ្យដឹងថា មនុស្ស១៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសពុំបានគំរាមដល់អាយុជីវិតនោះទេ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍២ជាន់ បានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងញ៉ូវយ៉កកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងក្រុង Manhattan ។បង្អួចខាងមុខរបស់រថយន្តក្រុងទេសចរណ៍ TopView ២ជាន់ បានបែករាយប៉ាយនៅក្នុងការបុកគ្នាពីក្រោយរថយន្តក្រុងមួយគ្រឿងផ្សេងទៀត ដែលធ្វើប្រតិបត្តិការដោយ អាជ្ញាធរដឹកជញ្ជូនទីក្រុង ដែលបានកើតឡើងនៅពេលល្ងាចម៉ោង៧ ម៉ោងក្នុងតំបន់នៅភាគខាងកើតក្រុង Manhattan។យោងតាមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញ៉ូវយ៉ក ដែលបានធ្វើសន្និសីទសារព័ត៌មានបានឲ្យដឹងថា រថយន្តក្រុងទាំងពីរគ្រឿង មានមនុស្សជិះច្រើន ដែលនៅក្នុងឧបទ្ទវហេតុនេះមនុស្ស៦៣នាក់ ត្រូវបានជម្លៀសចេញ ដោយបុគ្គលិកពេទ្យ នៅកន្លែងកើតហេតុ។ មន្ត្រីពន្លត់អគ្គិភ័យ បាននិយាយថា អ្នករងរបួសភាគច្រើន បានមុត ដាច់រលាត់ និងមានស្នាមជាំ ទោះបីជាមនសុ្សមួយចំនួនទៀត ត្រូវបានព្យាបាលសម្រាប់ឆ្អឹងដែលសង្ស័យថាបាក់ និងការរងរបួស ក និងក្បាល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការបញ្ជាទិញមីស៊ីល Tomahawk របស់ជប៉ុន ត្រូវបានពន្យារ ដោយសារអាមេរិកប្រើប្រាស់ នៅអ៊ីរ៉ង់
04/03/2026 07:04 PM
វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនត្រូវតែដកទាហានរបស់ខ្លួនចេញពីតំបន់ Donbas
04/03/2026 07:04 PM
បង់ក្លាដែសកាត់បន្ថយម៉ោងធ្វើការ ផ្សារទំនើប បិទភ្លើងកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីសន្សំសំចៃថាមពល
04/03/2026 07:04 PM
រោងចក្របន្សុតទឹក និងរោងចក្រចម្រាញ់ប្រេងគូវ៉ែត រងការវាយប្រហារដោយមីស៊ីល និងយានដ្រូន
04/03/2026 07:04 PM
នាវាកុងតឺន័រកម្មសិទ្ធិរបស់បារាំង ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូង តាំងពីមានសង្គ្រាមអ៊ីរ៉ង់
04/03/2026 07:04 PM
ចិននិយាយថា កិច្ចប្រជុំសន្តិភាពអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដំណើរការប្រកបដោយវឌ្ឍនភាព
04/03/2026 07:04 PM
សំណុំធូលីយ៉ាងក្រាស់ឃ្មឹកពីអាហ្វ្រិក គ្របដណ្តប់រដ្ឋធានី Nicosia របស់ប្រទេសស៊ីប
04/03/2026 07:04 PM
មនុស្ស ៧នាក់ រងរបួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅប្រទេសរុស្ស៊ី
04/03/2026 07:04 PM
ពលរដ្ឋអ៊ីរ៉ង់នៅបរទេសសង្ឃឹមថានឹងមានការផ្លាស់ប្តូររបប ប៉ុន្តែព្រួយបារម្ភថា របបថ្មីកាន់តែខ្លាំងជាងមុន
04/03/2026 07:04 PM
សារព័ត៌មានរដ្ឋ៖ យន្តហោះចម្បាំង Su-30 របស់រុស្ស៊ី ធ្លាក់នៅតំបន់គ្រីម៉ា
04/03/2026 07:04 PM