មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

សាកសពមនុស្សមួយចំនួនត្រូវគេគិតថាត្រូវបានរកឃើញ ក្នុងបំណែករបស់នាវាមុជទឹកទីតាន

2023/06/29 09:58:30 am        298
អាមេរិក៖ ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា សាកសពមនុស្សត្រូវគេជឿថា ត្រូវបានរកឃើញនៅក្នុងបំណែកនៃនាវាមុជទឹក ទីតាន(Titan) ។ បំណែកពីនាវាមុជទឹកដែលផ្ទុះនៅក្នុងពេលធ្វើដំណើរក្នុងទឹកជ្រៅទៅកន្លែងកប៉ាល់ទីតានិក(Titanic) ត្រូវបានគេស្រង់ចេញនៅទីក្រុង St John's របស់ប្រទេសកាណាដា កាលពីថ្ងៃពុធ។ ក្រុមមន្ត្រីបាននិយាយថា ទ្វារបស់នាវាមុជទឹក និងគម្របខាងក្រោយត្រូវបានរកឃើញក្នុងចំណោមបំណែកទាំងនោះ។ឆ្មាំល្បាតឆ្នេរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកនឹងធ្វើការវិភាគជាផ្លូវការនូវបំណែកសាកសពដែលគេសន្មតិថាជាសាកសព។ ទីភ្នាក់ងារនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេតលើមូលហេតុនៃគ្រោះមហន្តរាយនេះ។គណៈកម្មការស៊ើបអង្កេតនៃទាហានម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ(MBI) នឹងបញ្ជូនភស្តុតាងទៅកាន់កំពង់ផែសហរដ្ឋអាមេរិក សម្រាប់ការធ្វើកោសល្យវិច្ឆ័យនិងការធ្វើតេស្ត។ ប្រធានគណៈកម្មការស៊ើបអង្កេតនៃកងម៉ារីនរបស់ឆ្មាំល្បាតឆ្មេរ លោកកាពីទែន ចាសុន  ណៃបាវ៉ា (Jason Neubauer) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅតែមានសារៈសំខាន់នៃការងារនេះ ដែលនឹងត្រូវបានធ្វើដើម្បីស្វែងយល់កត្តានានា ដែលនាំឲ្យមានគ្រោះមហន្តរាយបាត់បង់នាវាទីតាន (Titan) និងជួយធ្វើឲ្យប្រាកដថា សោកនាកម្មស្រដៀងគ្នាណាមួយផ្សេងទៀតនឹងមិនកើតឡើងម្ដងទៀតទេ។  គួររម្លឹកថា មហាសេដ្ឋីទាំង៥នាក់ នៅលើនាវា នេះ បានស្លាប់កាលពីថ្ងៃទី១៨ខែមិថុនា បន្ទាប់ពីនាវាមុជទឹករបស់ពួកគេបានផ្ទុះប្រមាណ៩០នាទី ក្នុងពេលធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិកដ៏ល្បីល្បាញរបស់ពិភពលោកឆ្នាំ១៩១២  ដែលស្ថិតនៅបាតសមុទ្រជម្រៅ៣.៨០០ម៉ែត្រ ក្នុងសមុទ្រអាល្លង់ទិកខាងជើង ៕

នគរបាលឈីលី ប្រើខ្សែពួរសង្គ្រោះមនុស្ស និងសត្វសេះចេញពីទន្លេដែលមានទឹកហៀរប្រៀបច្រាំង ខណៈទឹកជំនន់បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់

2023/06/28 11:02:52 am        102
ឈីលី៖ នគរបាលល្បាតរបស់ប្រទេសឈីលី បានធ្វើការយ៉ាងលំបាកដើម្បីជួយសង្គ្រោះមនុស្ស និងសត្វពាហនៈ ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងមានទឹកហៀរប្រៀបច្រាំងទន្លេនៅភាគកណ្តាលប្រទេសឈីលី។ វីដេអូដែលបានចេញផ្សាយនៅលើបណ្តាញTwitter របស់នគរបាលល្បាត បានបង្ហាញភ្នាក់ងារកំពុងជួយសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងទន្លេមានទឹកហៀរលិចច្រាំងក្នុងតំបន់ Niquen ខណៈនៅតំបន់ Concepcion មន្រ្តីពីរនាក់បានចុះទៅក្នុងទឹកដែលកើនឡើងដើម្បីជួយសង្គ្រោះសត្វសេះមកកាន់ទីទួលសុវត្ថិភាព។ ក្រសួងមហាផ្ទៃបានរាយការណ៍ថា មនុស្សពីរនាក់បានស្លាប់ដោយទឹកជំនន់ មនុស្ស៤នាក់កំពុងបាត់ខ្លួន និងជាង ១៣.០០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ផ្លូវបិទ និងទឹកជំនន់ធ្ងន់ធ្ងរ បានជំរុញឱ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះដោយឧទ្ធម្ភាគចក្រ និងទូក។ស្ថាប័នសង្គ្រោះបន្ទាន់ បានរាយការណ៍ថា កាលពីព្រឹកថ្ងៃងង្គារពលរដ្ឋ ១៣.៣៧៩នាក់ បានរងផលប៉ះពាល់ ពលរដ្ឋ១.៦៣២នាក់កំពុងរស់នៅក្នុងទីជម្រក និង១២.៣១៤នាក់ កំពុងនៅឯកាដាច់ពីគេ៕

សីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈរលកកំដៅ បន្តគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ

2023/06/28 10:12:36 am        194
អេស្ប៉ាញ៖ ខណៈរលកកំដៅដែលកំពុងគ្របដណ្ដប់ពាសពេញប្រទេសអេស្ប៉ាញ បានឈានចូលដល់ថ្ងៃទី៣កាលពីថ្ងៃអង្គារ ទី២៧មិថុនា ប្រជាពលរដ្ឋនៅក្នុងទីក្រុងម៉ាឌ្រីត (Madrid) បានធ្វើដំណើរចេញពីកណ្ដាលទីក្រុង និងបានស្វែងរកកន្លែងជ្រកម្លប់គេចពីកំដៅព្រះអាទិត្យដោយការទទូលឆត្រ និងជ្រកក្រោមដើមឈើនៅក្នុងឧស្យានជាយក្រុងនេះ។ មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលគេបានមើលឃើញដើរនៅទីលានចតុរង្គ Sol នៅពេលថ្មីៗនេះ ដែលបានផ្ដល់ម្លប់តិចតួច នៅពេលថ្ងៃ ខណៈសីតុណ្ហភាពនៅក្នុងទីក្រុង Madrid បានឡើងដល់៣៧អង្សាសេ ឬស្មើរ ៩៨,៦ហារិនហៃ។ គេរំពឹងថា រលកកំដៅនឹងបន្តមកដល់ថ្ងៃពុធនេះ ដែលមិនត្រឹមតែនៅក្នុងតំបន់អានដាលូសៀ(Andalusia) ដែលនឹងមានសីតុណ្ហភាពខ្ពស់បំផុតនោះទេ ថែមទាំងនៅក្នុងទីក្រុង Madrid តំបន់ស្វយ័តExtremadur និង Castilla-La Mancha ជាទីដែលសីតុណ្ហភាពអាចនឹងឡើងដល់៤០ ឬ ៤២អង្សាសេ។នៅឧស្យាន Retiro របស់ទីក្រុង Madrid  ប្រជាពលរដ្ឋបាននាំគ្នាគេចចេញពីកំដៅព្រះអាទិត្យ ជ្រកក្រោមដើមឈើ ។  ចំណែកអ្នកផ្សេងទៀត នាំគ្នាទៅអង្គុយនៅមាត់បឹងនៃឧទ្យាននោះ។ សេចក្ដីណែនាំមួយដែលបានហាមប្រាមការធ្វើការនៅខាងក្រៅមួយចំនួន អំឡុងស្ថានភាពរលកកម្តៅខ្លាំង បានដាក់ឲ្យអនុវត្តន៍នៅតំបន់ខ្លះរបស់ប្រទេសនេះ៕

ក្រុមហ៊ុន ស្តាបាក់ស៍ នឹងចេញច្បាប់តុបតែង 'កាន់តែច្បាស់លាស់' បន្ទាប់ពីក្រុមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាប៉ះទង្គិចជាមួយសហជីព

2023/06/27 02:56:55 pm        258
ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយនៅក្នុងលិខិតផ្ទៃក្នុងមួយទៅកាន់និយោជិកថា ក្រុមហ៊ុន ស្តារបាក់ស៍ គ្រោងនឹងចេញគោលការណ៍ណែនាំជាកណ្តាល "ច្បាស់ជាងមុន" មួយចំនួនសម្រាប់ការដាក់បង្ហាញរូបភាពនៅក្នុងហាង បន្ទាប់ពីមានការចោទប្រកាន់របស់សហជីពដែលថាអ្នកគ្រប់គ្រងបានហាមឃាត់ការតុបតែងបែបពណ៌ឥន្ទធនូ ដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា។លិខិតនេះធ្វើឡើង បន្ទាប់ពីសហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេ របស់សមាគមន៍ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេមួយនេះបានចោទប្រកាន់ថា អ្នកគ្រប់គ្រងនៅទីតាំងហាងកាហ្វេ ស្តារបាក់ស៍ រាប់សិបកន្លែងបានរារាំងបុគ្គលិកមិនឱ្យដំឡើងទង់ និងការតុបតែងសម្រាប់ទិវានៃខែឥន្ទធនូ ឬបានដកការតុបតែងទាំងនោះចេញ។ ក្រុមហ៊ុនកាហ្វេយក្សមួយនេះបានជំទាស់នឹងការចោទប្រកាន់ទាំងនេះ។សហជីពបាននិយាយកាលពីថ្ងៃសុក្រថា កម្មករជាង៣.០០០នាក់នៅហាងហាងកាហ្វេ ស្តារបាក់ស៍ ជាង១៥០ទីតាំងនៅសហរដ្ឋអាមេរិកនឹងដើរចេញពីការងារជុំវិញបញ្ហានេះ។ក្រុមហ៊ុន ស្តារបាក់ស៍ ក៏បានដាក់ពាក្យបណ្តឹងចំនួនពីរករណីប្រឆាំងនឹងសហជីពកម្មករទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថាសហជីពនោះបានធ្វើការអះអាងខុសលើគោលការណ៍ណែនាំការតុបតែងនៅក្នុងហាងរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ការថែទាំដែលបញ្ជាក់ពីសមភាពយេនឌ័រ។ស្លាកយីហោលក់រាយរបស់សហរដ្ឋអាមេរិកជាច្រើន បានប្រឈមមុខនឹងការរិះគន់ពីអ្នកអភិរក្សជុំវិញការការបង្ហាញទំនិញដែលមានការតុបតែងពណ៌ឥន្ទធនូដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) ក៏ដូចជាការរិះគន់ពីក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាចំពោះការគាំទ្រមិនគ្រប់គ្រាន់សម្រាប់សហគមន៍៕

អាជីវករលក់តាមផ្លូវជួបការលំបាកខ្លាំងនៅប្រទេសឥណ្ឌា ស្របពេលដែលជួបអាកាសធាតុក្តៅខ្លាំង

2023/06/27 01:38:16 pm        154
ឥណ្ឌា៖  អាកាសធាតុក្តៅហួតហែង បន្តកើតមាននៅតាមតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌា ក្នុងនោះក្រុមធុរកិច្ច និងក្រុមអាជីវករលក់ដូរតាមផ្លូវ មើលឃើញប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលអតិថិជន លែងសូវចេញក្រៅ ដោយសារតែរលកកម្តៅក្តៅខ្លាំងពេក ។   នៅទូទាំងប្រទេសឥណ្ឌា សីតុណ្ហភាពអតិបរមា បានឡើងដល់ចន្លោះពី ៤២ ដល់ ៤៥អង្សាសេ យ៉ាងហោចណាស់នៅតាមរដ្ឋចំនួន៥ កាលពីថ្ងៃទី១៧ ខែមិថុនាកន្លងទៅ ។ នេះបើយោងតាមការអះអាងរបស់នាយកដ្ឋានឧតុនិយមឥណ្ឌា ។  ក្រុមមន្រ្តីក្នុងស្រុក និយាយថា រដ្ឋភាគខាងជើង Bihar និង Uttar Pradesh ប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ខណៈដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងរដ្ឋទាំង២នេះ បានកើនឡើងដល់ ៩៨នាក់ អំឡុងរយៈពេល ៣ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ។   ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃរយៈពេលយូរ ដែលរួមទាំងជំងឺបេះដូង ឬជំងឺសួត ទឹកនោមផ្អែម និងជំងឺគ្រួសក្នុងតម្រងនោម រងផលប៉ះពាល់ទាំងអស់ដោយសារតែរលកកម្តៅដ៏អាក្រក់នេះ ។  ដោយឡែក អ្នកដែលមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងមនុស្សចាស់ និងអ្នកដែលប្រើថ្នាំតាមវេជ្ជបញ្ជាធ្វើឱ្យខូចសមត្ថភាពរាងកាយដើម្បីគ្រប់គ្រងសីតុណ្ហភាព មានហានិភ័យកើនឡើង នៅក្នុងសីតុណ្ហភាពដ៏ក្តៅបែបនេះ ។  ក្រុមគ្រូពេទ្យក្នុងស្រុកនៅទីក្រុង Patna រដ្ឋ Bihar និយាយថា ពួកគេពុំធ្លាប់ដែលមើលឃើញរលកកម្តៅដ៏ធ្ងន់ធ្ងរបែបនេះនោះទេ ។  លោក Deepak Kumar គឺជាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Patna Medical College and Hospital (PMCH) និយាយថា លោកពុំធ្លាប់ដែលជួបអាការៈសុរិយរោគ ឬអាការៈថប់ដង្ហើមដោយសារកម្តៅខ្លាំងបែបហ្នឹងឡើយ ពីព្រោះថាមានមនុស្សច្រើនណាស់ បានស្លាប់ក្នុងរយៈពេល ៣-៤ថ្ងៃមុន ហើយលោកគិតថា មនុស្សប្រហែល ១០០នាក់ នឹងរងគ្រោះឥឡូវនេះនៅក្នុងមន្ទីរពេទ្យ PMCH របស់លោក ៕

ករណីជំងឺគ្រុនចាញ់នៅអាមេរិកលើកដំបូង ត្រូវបានពិនិត្យរោគវិនិច្ឆ័យក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះនៅរដ្ឋ Florida និង Texas

2023/06/27 12:22:58 pm        186
អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបាននិយាយកាលពីថ្ងៃចន្ទថា ករណីជំងឺគ្រុនចាញ់ចំនួន៥ករណី ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Florida និងរដ្ឋ Texas ជាលើកដំបូងដែលជំងឺចម្លងដោយសត្វមូសអាចបណ្តាលឱ្យស្លាប់ត្រូវបានគេរកឃើញក្នុងតំបន់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ២០ឆ្នាំមកនេះ។ ទីភ្នាក់ងារនេះ បាននិយាយថា ករណីចំនួនបួនករណីនៅក្នុងរដ្ឋ Florida រួមជាមួយនឹង១ករណីទៀតនៅរដ្ឋតិចសាស់ ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យឃើញក្នុងរយៈពេលពីរខែ។រដ្ឋ Florida បាននិយាយថា ករណីលើកដំបូងរបស់ខ្លួនត្រូវបានពិនិត្យរោគវិនិច្ឆ័យកាលពីថ្ងៃទី ២៦ ខែឧសភានៅតំបន់ Sarasota ខណៈក្រុមមន្រ្តីនៅរដ្ឋតិចសាស់ បាននិយាយនៅថ្ងៃទី ២៣ ខែមិថុនាថាពលរដ្ឋនៅរដ្ឋតិចសាស់ម្នាក់ដែលធ្វើការនៅខាងក្រៅនៅតំបន់ Cameron ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យថាមានជំងឺនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយនៅក្នុងការព្រមានមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា ជំងឺគ្រុនចាញ់ត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត ហើយអ្នកដែលមានរោគសញ្ញាគួរតែត្រូវបានវាយតម្លៃជាបន្ទាន់។ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បាននិយាយថា ហានិភ័យនៃជំងឺគ្រុនចាញ់ នៅតែមានកម្រិតទាបនៅក្នុងសហរដ្ឋអាមេរិក ហើយករណីភាគច្រើនត្រូវបានកើតឡើងនៅពេលដែលមនុស្សធ្វើដំណើរទៅក្រៅប្រទេស។ ទីភ្នាក់ងារសុខាភិបាលបាននិយាយថា ៩៥ ភាគរយនៃករណីឆ្លងមេរោគគ្រុនចាញ់ត្រូវបានឆ្លងនៅក្នុងទ្វីបអាហ្រ្វិក៕

រលកកម្តៅនៅអេស្ប៉ាញធ្វើឲ្យក្មេងៗលេងសប្បាយក្រោមទឹកបាញ់ ខណៈដែលកម្មករកាត់បន្ថយម៉ោងធ្វើការ

2023/06/27 12:14:19 pm        126
អេស្ប៉ាញ៖ រលកកម្តៅដំបូងក្នុងឆ្នាំនេះនៅប្រទេសអេស្ប៉ាញ បង្ខំឲ្យអ្នកថែសួននៅទីក្រុង Madridឈប់ធ្វើការមុនម៉ោងធម្មតាកាលពីថ្ងៃចន្ទម្សិលមិញ ហើយក្មេងៗ ព្យាយាមគេចចេញពីកម្តៅព្រះអាទិត្យដ៏ក្តៅនេះ ដោយនាំគ្នានៅខាងក្រោមកន្លែងទឹកបាញ់ ។  រលកកម្តៅនេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ថ្ងៃពុធ មិនត្រឹមតែនៅក្នុងតំបន់សហគមន៍ Andalusia មួយប៉ុណ្ណោះទេ ប៉ុន្តែនៅទីក្រុង Madrid តំបន់សហគមន៍ Extremadura និងតំបន់សហគមន៍ Castilla-La Mancha ផងដែរ ជាទីដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ឬ ៤២អស្សាសេរ ។ វាពិតជាក្តៅខ្លាំងណាស់ ។  អ្នកស្រី Elvira Martinez គឺជាពលរដ្ឋមួយរូបវ័យ ២៧ឆ្នាំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈពេលដែលកូនៗរបស់គាត់លេងសប្បាយលើឆ្នេរទីក្រុង Madrid ដែលមានទឹកបាញ់ជាច្រើននៅតាមដងទន្លេ Manzanares ថា ក្មេងៗមកទីនេះ ដើម្បីឲ្យត្រជាក់ខ្លួន ដោយសារនៅផ្ទះ ពួកគេមិនអាចទ្រាំបាននោះទេ ។  គួរឲ្យដឹងថា រលកកម្តៅនៅក្នុងខែមិថុនា បានកើតឡើងញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការឡើងសីតុណ្ហភាព ដែលក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញអាកាសធាតុ សន្និដ្ឋានថាបណ្តាលមកពីសកម្មភាពរបស់មនុស្ស ។  លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមជាតិ (AEMET)បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងព្រឹត្តការណ៍ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Teresa Ribera ថា កាលពីរយៈពេលជាង ១០ឆ្នាំមុន រលកកម្តៅពុំដែលកើតមានញឹកញាប់បែបនេះទាល់តែសោះ ប៉ុន្តែនៅក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ ភាពញឹកញាប់នៃរលកកម្តៅក្នុងខែមិថុនា បានកើនឡើងបីដង ៕

ព្យុះភ្លៀងបោកបក់មកលើតំបន់ជាច្រើនរបស់ចិន បណ្តាលឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ

2023/06/27 12:07:25 pm        148
ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទៅលើតំបន់ជាច្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឲ្យកើតមានទឹកជំនន់ជន់លិចដីកសិកម្ម បង្អាក់ដល់ការធ្វើចរាចរណ៍ និងធ្វើឲ្យអ្នកស្រុកជាប់ខ្លួន ។  ទីក្រុង Qiyang (ឈីយ៉ាង)ស្ថិតនៅខេត្តភាគកណ្តាល Hunan(ហ៊ូណាន)របស់ចិន បានកើតមានទឹកជំនន់ខ្ពស់បំផុតកាលពីរសៀលថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា និងការរំដោះទឹកជន់ពីផ្នែកខាងលើនៃទន្លេ Xiangjiang (ហ៊្សាំងជាំង)។  នៅក្នុងភូមិ Dongchuan(ទុងឈ័ន) ទឹកជន់បានហូរប្រៀបច្រាំងទន្លេហៀរដល់ផ្លូវថ្នល់ និងផ្ទះកញ្ចក់ ហើយវាលស្រែសងខាងផ្លូវ ត្រូវបានជន់លិចអស់ ។  ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បានរៀបចំឲ្យអ្នកភូមិជម្លៀសខ្លួនចេញ និងផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។ មកទល់នឹងពេលនេះ មនុស្ស ៨៩៤នាក់ ត្រូវបានជម្លៀសចេញ ។  ភ្លៀងធ្លាក់ឥតឈប់ឈរ បានបោកបក់លើទីក្រុង Hezhou (ហ៊ើចូវ)តំបន់ស្វយ័តភាគខាងត្បូង Guangxi Zhuang (ក្វាងហ្ស៊ី ជ័ង)អស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យជន់លិចផ្លូវជនបទ និងបង្កឲ្យកើតមានបំណាក់ដីនៅទីនោះផងដែរ ។  ផ្លូវសំខាន់ៗជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះ ត្រូវបានជន់លិចជម្រៅទឹក ២០សង់ទីម៉ែត្រ កាលពីថ្ងៃអាទិត្យ ។  ក្រុមអាជ្ញាធរក្នុងស្រុក បានដាក់ពង្រាយរថយន្តបូមភក់ និងក្រុមការងារសង្រ្គោះបន្ទាន់ទៅកាន់តំបន់ជនបទផ្សេងៗជាច្រើន ដើម្បីធានាដល់ការធ្វើចរាចរណ៍ធម្មតា ។ ខណៈពេលនោះដែរ មនុស្ស ៧នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ក្រោយហេតុការណ៍បំណាក់ដី ២លើកបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅស្រុក Wenchuan (វិនឈ័ន) ខេត្ត Sichuan (ស៊ីឈ័ន) ភាគនិរតីប្រទេសចិន នាព្រឹកថ្ងៃអង្គារនេះ ៕

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្លូវថ្មើរជើង នៅក្រុងប៊ែរឡាំង ជន់លិច

2023/06/27 11:23:15 am        86
អាល្លឺម៉ង់៖ ភ្លៀងធ្លាក់រយៈពេលខ្លី ប៉ុន្តែមានសភាពខ្លាំងក្លា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ដោយបានធ្វើឲ្យអ្នកជិះកង់ និងអ្នកថ្មើរជើងត្រូវទទឹក ដោយសារពួកគេត្រូវដើរលុយទឹកដែលលិចដល់ស្មងជើង នៅគ្រប់កន្លែង។ភ្លៀងបានធ្លាក់បន្ទាប់ពីមានអាកាសធាតុក្ដៅហើយសើម ដែលឃើញថា សីតុណ្ហភាពឡើងខ្ពស់ដល់ ៣០អង្សាសេ។ ការិយាល័យអាកាសធាតុអាល្លឺម៉ង់ បានចេញសេចក្ដីព្រមានអំពីព្យុះ និងការធ្លាក់ព្រិល នៅផ្នែកខ្លះនៃទីក្រុងប៊ែរឡាំង និងទីក្រុងប៊្រេនដែនប៊ើក (Brandenburg) ខណៈដែលការិយាល័យអគ្គិភ័យ បានប្រកាសអំពី «ស្ថានភាពមិនប្រក្រតី» នៅលើទំព័របណ្ដាញសង្គម Twitter របស់ខ្លួន។គេឃើញថា ការធ្វើចរាចរណ៍មិនសូវជាមមាញឹក ដោយសារភ្លៀងនេះ ហើយសេវាដឹកជញ្ជូនសាធារណៈ S-Bahn នៅទីក្រុងប៊ែរឡាំង បានប្រកាសផ្ដល់ដំណឹងថា នឹងមានការលុបចោល និងការពន្យារពេលទាំងស្រុងនូវបណ្តាញដឹកជញ្ជូនរបស់ខ្លួន៕

ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់មនុស្ស៥នាក់ នៅក្លឹបរាត្រីភេទទី៣នៅរដ្ឋខូឡូរ៉ាដូ ផ្ដល់ចម្លើយពីភាពមានទោស ត្រូវជាប់ពន្ធនគារអស់មួយជីវិត

2023/06/27 10:55:00 am        117
អាមេរិក៖ ជនសង្ស័យក្នុងការបាញ់ប្រហារដ៏រង្គាល ដែលបានស្លាប់មនុស្ស៥នាក់ នៅក្លឹបកម្សាន្តរាត្រីភេទទី៣ Colorado Springs កាលពីឆ្នាំ២០២២ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីផ្ដល់ចម្លើយពីភាពមានទោសចំពោះឃាតកម្ម និងបទចោទប្រកាន់ផ្សេងទៀត ក្នុងការវាយប្រហារនេះ។ ការកាត់ទោសជនល្មើស Anderson Lee Aldrich កើតឡើងត្រឹមតែ៧ខែ បន្ទាប់ពីការបាញ់ប្រហារ និងទុកឲ្យជីវិតគ្រួសាររបស់ក្រុមជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត រង់ចាំការកាត់ក្តីដ៏យូរ និងពោពេញដោយការឈឺចាប់។ ជនល្មើស Aldrich ដែលបានបដិសេធមិននិយាយទៅកាន់តុលាការមុនការកាត់ទោស បានផ្ដល់ចម្លើយពីភាពមានទោសនៃអំពើឃាតកម្មចំនួន៥ករណី និង៤៦ករណីពីបទប៉ុនប៉ងនុស្សឃាត។លោក Aldrich ក៏បានអង្វរកុំឲ្យបែងចែកគ្នាចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួនពីរ មួយបទឧក្រិដ្ឋ និងមួយទៀតជាបទមជ្ឈិម។គួររម្លឹកថា កាលពីថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ ២០២២ ជនជាប់ចោទ Aldrich ដែលបានពាក់អាវក្រោះ បានបើកការបាញ់ប្រហារនៅក្លឹប Q ដែលជាក្លឹបរាត្រីសម្រាប់ភេទទី៣ LGBTQ នៅសហរដ្ឋអាមេរិក ។ ក្រៅពីអ្នកដែលត្រូវបានសម្លាប់ មនុស្សជិត២០នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើង ឬរបួសដោយសារវត្ថុផ្សេងទៀត មុនពេលត្រូវបានបញ្ឈប់ ។ Aldrich ដែលមានអាយុ២២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣២៣ ករណី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីលីបង់និយាយថា សង្គ្រាមមួយខែនៅពុំទាន់មានសញ្ញាបញ្ចប់នៅឡើយទេ
04/03/2026 09:04 AM
កម្ពុជាអំពាវនាវឱ្យថៃ គោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ និងភាពស្មោះត្រង់នូវបទឈប់បាញ់ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័សស្ថានភាពនៅតាមព្រំដែន
04/03/2026 09:04 AM
កិច្ចពិភាក្សាដឹកនាំដោយអង់គ្លេសស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បញ្ចប់ដោយគ្មានលទ្ធផល ខណៈទាមទារបើកឡើងវិញជាបន្ទាន់
04/03/2026 08:04 AM
អ្នកជំនាញអាមេរិកលើកឡើងថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម
04/03/2026 08:04 AM
UN ត្រៀមបោះឆ្នោតលើសេចក្តីសម្រេចច្រកសមុទ្រហ័រមូស ខណៈចិន ប្រឆាំងនឹងការប្រើប្រាស់កម្លាំង
04/03/2026 08:04 AM
ពិភពលោកអន្ទះសារចង់បើកច្រកសមុទ្រ Hormuz ខណៈលោក Trump និងអ៊ីរ៉ង់បន្តគំរាមដាក់គ្នាឥតឈប់
04/03/2026 08:04 AM
កុមារបួននាក់ ត្រូវបានចាក់សម្លាប់នៅសាលាមត្តេយ្យប្រទេសអ៊ុយហ្គង់ដា ជនសង្ស័យត្រូវបានចាប់ខ្លួន
04/03/2026 08:04 AM
សហរដ្ឋអាមេរិក កំណត់ការដំឡើងពន្ធថ្មី ១០០% លើឱសថ និងកែសម្រួលពន្ធលើលោហៈធាតុ
04/03/2026 08:04 AM
នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់
04/03/2026 08:04 AM
[TOP STORY] សម្ដេចធិបតី ចេញបទបញ្ជាឲ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ពីថៃ ចូលម​កកម្ពុជា បើមានមន្ដ្រីពាក់ព័ន្ធត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌ
04/03/2026 07:04 AM