មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

រុស្ស៊ីវាយប្រហារលើទីក្រុងគីវ ខណៈលោក Zelensky និយាយថាកងកម្លាំងរបស់ក្រងមូស្គូ ត្រូវបានកម្ទេច

2023/06/21 10:09:09 am        188
អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាលពីថ្ងៃអង្គារថា រុស្ស៊ី បានវាយប្រហារលើកងកម្លាំងយោធា និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង គីវ (Kyiv) របស់ប្រទេសអ៊ុយក្រែននិងនៅទូទាំងតំបន់មួយចំនួនផ្សេងទៀត ក្នុងប្រទេសនេះ រួមទាំងតំបន់ភាគខាងលិចឆ្ងាយពីសមរភូមិជួរមុខ។ លោកប្រធានាធិបតី Volodymyr Zelensky បានកោតសរសើរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ទម្លាក់យានដ្រូនជាង៣០គ្រឿង និងបាននិយាយច្បាស់ៗថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងកម្ទេចកងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិធំៗចំនួន២នៃជម្លោះនេះ គឺនៅក្នុងភាគខាងកើត និងខាងត្បូង។ មេបញ្ជាកនៃកងកម្លាំងថ្មើរជើង និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់លោក បានរាយការណ៍ពីជ័យជម្នះ នៃការវាយបកនៅក្នុងតំបន់ទាំង២នេះ ។   ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវចំនួន៨កន្លែង ទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់២៤ម៉ោង និងបានរារាំងការវាយប្រហាររបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ចំនួន៣ ផងដែរ។  ក្រសួងការពារជាតិរុស្ស៊ីខាងលើ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមវាយប្រហារលើទីក្រុង Donetsk ភាគខាងកើត និងភាគខាងត្បូង តំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែពុំបានសម្រេច។  ក្រុមអាជ្ញាធរប្រចាំតំបន់តែងតាំងដោយរុស្ស៊ី បាននិយាយថា កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើទីប្រជុំជន ណូវ៉ា កាខូវកា (Nova Kakhovka)ក្នុងភាគខាងត្បូងតំបន់ Kherson ដោយប្រើយានដ្រូន បានសម្លាប់ស្ត្រីម្នាក់ និងបណ្ដាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

ក្តៅខ្លាំងនៅឥណ្ឌាភាគខាងជើង ស្លាប់មនុស្ស១៧០នាក់

2023/06/20 02:12:57 pm        91
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពកើនឡើង បណ្តាលឲ្យមនុស្សជិត១៧០នាក់ស្លាប់ នៅរដ្ឋនៃប្រទេសឥណ្ឌាភាគខាងជើងចំនួន២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ខណៈហ្វូងមនុស្សសម្រុកចូលទៅកាន់មន្ទីរពេទ្យនានា កង្វះធនធានវេជ្ជសាស្ត្រ និងការរាលដាលការដាច់ទឹកនិងអគ្គិសនី បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រសួងឧត្តុនិយមឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពនៅពេលថ្មីៗនេះលើសពីកម្រិតមធ្យមឥតឈប់ឈរ ដោយកើនឡើងខ្ពស់បំផុតដល់៤៣.៥ អង្សារសេ។ រដ្ឋាភិបាលឥណ្ឌាបានចេញការព្រមានពីសីតុណ្ហភាពខ្ពស់ក្នុងរដ្ឋ Uttar Pradesh និងនៅទីកន្លែងផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងមន្ត្រីសុខាភិបាល បានឲ្យដឹងថា មនុស្ស១១៩នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង៤៧នាក់ នៅក្នុងរដ្ឋ Bihar ដែលនៅជិតខាង។ មន្ទីរពេទ្យជាច្រើន មានមនុស្សច្រើនលើសលប់ ដោយបុគ្គលិកពេទ្យកំពុងធ្វើការទាំងយប់ទាំងថ្ងៃ៕

របាយការណ៍ថ្មី៖ ការឡើងកម្តៅផែនដី អាចធ្វើឲ្យរួមលំហូរផ្ទាំងទឹកកកភ្នំហិម៉ាឡៃរហូតដល់ ៨០ភាគរយនៅក្នុងសតវត្សរ៍នេះ

2023/06/20 01:36:42 pm        83
យោងតាមសេចក្តីរាយការណ៍ថ្មី បានឲ្យដឹងថា ផ្ទាំងទឹកកក កំពុងរលាយក្នុងអត្រាពុំធ្លាប់ដែលមានពីមុនមកនៅទូទាំងតំបន់ជួរភ្នំហិម៉ាឡៃ ហើយវានឹងអាចបាត់បង់ទឹកកករហូតដល់ ៨០ភាគរយនៃទំហំទឹកកកបច្ចុប្បន្នក្នុងសតវត្សរ៍នេះ បើសិនជាការបំភាយឧស្ម័នផ្ទះកញ្ចក់ មិនត្រូវបានកាត់បន្ថយឆាប់រហ័សទេនោះ ។  របាយការណ៍ពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំសមាហរណកម្មដែលមានមូលដ្ឋាននៅទីក្រុងកដ្ឋម៉ាន់ដូ ប្រទេសនេប៉ាល់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកជំនន់ដ៏គំហុក និងបំណាក់ផ្ទាំងទឹកក ទំនងជាកើនឡើងច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយវាអាចធ្វើឲ្យទឹកសាប ប៉ះពាលដល់មនុស្សជាតិ ២ពាន់លាននាក់ដែលរស់នៅតាមខ្សែទឹកខាងក្រោមនៃទន្លេចំនួន ១២ ដែលមានប្រភពដើមនៅតំបន់ភ្នំ ។  ទឹកកក និងព្រិលនៅតំបន់ជួរភ្នំហិម៉ាឡៃ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទន្លេទាំងនេះ ដែលហូរកាត់ប្រទេសចំនួន ១៦ នៅតំបន់អាស៊ី ហើយវាផ្តល់ទឹកសាបដល់មនុស្ស ២៤០លាននាក់ នៅតាមតំបន់ភ្នំ និងមនុស្ស ១,៦៥ពាន់លាននាក់ នៅតាមខ្សែទឹកខាងក្រោម ។  លោក Amina Maharjan គឺជាអ្នកឯកទេសចំណាកស្រុក និងស្ថិតក្នុងចំណោមអ្នកនិពន្ធរបាយការណ៍នេះ និយាយថា មនុស្សរស់នៅតាមតំបន់ភ្នំទាំងនេះ ដែលពុំបានរួមចំណែកអ្វីទាល់តែសោះចំពោះការឡើងកម្តៅផែនដី ស្ថិតក្នុងហានិភ័យខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ ។  លោកបន្តថា កិច្ចខិតខំសម្របខ្លួនមិនគ្រប់គ្រាន់នោះទេ ហើយពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា បើគ្មានការគាំទ្រច្រើនជាងនេះទេ សហគមន៍ទាំងអស់នេះ នឹងពុំអាចទប់ទល់បាននោះទេ ៕

អ្នកជម្លៀសខ្លួនជាង ៦០០នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសហ្វីលីពីន

2023/06/20 11:42:15 am        96
ហ្វីលីពីន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៦២៨ នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកដោយសារតែការផ្ទុះនៃភ្នំភ្លើង Mayon ដែលជាភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បានកត់ត្រាយ៉ាងហោចណាស់ជំងឺចំនួន ១០ ប្រភេទដែលប៉ះពាល់ដល់អ្នកជម្លៀសខ្លួនដែលមានអាយុចន្លោះពី២ ទៅ ៦៤ឆ្នាំ រួមមាន ជំងឺក្អក ផ្តាសាយ គ្រុនក្តៅ រលាកក្រពះ ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺស្បែក។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាមនុស្សជិត ៣៩.០០០ នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះនៃភ្នំភ្លើង Mayon ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែមិថុនា។អាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកភូមិជាង ២០.០០០នាក់ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon ដែលមានរាងកោណដ៏ទាក់ទាញនៅក្នុងខេត្ត Albay មានចម្ងាយប្រមាណ៥០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។ ខេត្តដែលស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្នបានបង្កើតមជ្ឈមណ្ឌលជម្លៀសចំនួន ២៨ កន្លែងសម្រាប់ជនភៀសខ្លួន ដែលភាគច្រើននៅក្នុងថ្នាក់រៀន។វិទ្យាស្ថានសិក្សាពីភ្នំភ្លើងនិងរញ្ជួយដីប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទបានកត់ត្រាលំហូរ ចេញពីកម្អែភ្នំភ្លើងដែលបានធ្លាក់មកមានរយៈពេលបីនាទី។ផ្សែងផេះដែលផ្ទុកដោយចំហាយបានកើនឡើងដល់៦០០ ម៉ែត្រហើយវិទ្យាស្ថានបានរក្សាកម្រិតប្រកាសអាសន្នភ្នំភ្លើងនៅកម្រិត៣ក្នុងចំណោមកម្រិតទាំង៥ ។ ភ្នំភ្លើងបានផ្ទុះចុងក្រោយក្នុងឆ្នាំ ២០១៨ បណ្តាលឱ្យមានការជម្លៀសមនុស្សជាង ២៣.០០០ នាក់ពីទីក្រុង និងក្រុងចំនួនប្រាំបួន៕

អ្នកស្លាប់ក្នុងសោកនាដកម្មជនអន្តោប្រវេសន៍នៅប្រទេសក្រិកកើនឡើង ជនសង្ស័យត្រូវបានចាប់ខ្លួន

2023/06/20 11:17:14 am        82
ក្រិក៖ ជនសង្ស័យថាបានរត់ពន្ធជនអន្តោប្រវេសន៍ជាច្រើននាក់ដែលបានលង់ទឹកក្នុងហេតុការណ៍លិចទូកនៅសមុទ្រមេឌីទែរ៉ាណេ កាលពីសប្តាហ៍មុន ត្រូវបានគេរំពឹងថានឹងប្រឈមមុខការចោទប្រកាន់ពីបទមនុស្សឃាតនៅតុលាការប្រទេសក្រិកក្នុងសប្តាហ៍នេះ ខណៈប្រទេសប៉ាគីស្ថានបានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ជុំវិញគ្រោះមហន្តរាយនេះ។ ប្រទេសក្រិក បានរកឃើញសាកសពបីនាក់បន្ថែមទៀតកាលពីថ្ងៃចន្ទ ដោយនាំឱ្យចំនួនជនរងគ្រោះដែលត្រូវបានបញ្ជាក់កើនឡើងដល់៨១នាក់ បន្ទាប់ពីទូកនេសាទមួយគ្រឿងដែលផ្ទុកជនអន្តោប្រវេសន៍រាប់រយនាក់បានលិចនៅឆ្នេរសមុទ្រភាគនិរតីកាលពីសប្តាហ៍មុន។ មានតែមនុស្ស ១០៤ នាក់ប៉ុណ្ណោះដែលត្រូវបានគេដឹងថាបានរួចជីវិតពីឧបទ្ទវហេតុនេះ។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់ទីក្រុងAthens បាននិយាយថា មេធាវីរបស់ជនសង្ស័យរត់ពន្ធ៩នាក់ដែលត្រូវបានចាប់ខ្លួនដោយប្រទេសក្រិក ទាំងអស់មកពីប្រទេសអេហ្ស៊ីប បានស្នើសុំ និងត្រូវបានអនុញ្ញាតឱ្យសវនាការលើការចោទប្រកាន់របស់ពួកគេត្រូវពន្យារពេលទៅដល់ព្រឹកថ្ងៃអង្គារនេះ។ ប្រទេសក្រិកនៅតែស្វែងរកនៅសមុទ្រកាលពីថ្ងៃចន្ទ ទោះបីជាឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទៀតត្រូវបានគេសន្និដ្ឋានថាស្ទើរឈានដល់ចំណុចសូន្យក៏ដោយ។ ទូកបានលិចនៅក្នុងដែនទឹកជ្រៅបំផុតនៅសមុទ្រមេឌីទែរ៉ាណេ។ជនរងគ្រោះត្រូវបានគេជឿថាមកពីប្រទេសស៊ីរី ប៉ាគីស្ថាន និងប្រទេសអេហ្ស៊ីប។ ប្រទេសក្រិកកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះមហន្តរាយដែលបានកើតឡើង ទោះបីជាទូកត្រូវបានឃ្លាំមើលដោយឆ្មាំល្បាតឆ្នេរអស់រយៈពេលជាច្រើនម៉ោងក៏ដោយ។ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទបានប្រកាសជាថ្ងៃកាន់ទុក្ខជាតិ បន្ទាប់ពីជនរងគ្រោះយ៉ាងហោចណាស់ ២១ នាក់ត្រូវបានបញ្ជាក់ពីស្រុក Koti ក្នុងតំបន់គ្រប់គ្រងដោយប៉ាគីស្ថាននៃតំបន់ភ្នំហិម៉ាឡៃ-កាស្មៀរ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ទូកនេះផ្ទុកមនុស្សប្រហែល ៨០០ នាក់។ យោងតាមការសន្និដ្ឋានផ្សេងទៀត មានមនុស្សយ៉ាងហោចណាស់ ៤០០ នាក់នៅលើទូកនោះ។ នៅប្រទេសប៉ាគីស្ថាន មនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យពីបទជួញដូរមនុស្ស៕

មនុស្ស ៤ នាក់រងរបួសដោយបុរសកាន់ពូថៅវាយអ្នកទទួលទានអាហារនៅភោជនីយដ្ឋានចិនក្នុងប្រទេសនូវ៉ែលហ្សេឡង់

2023/06/20 11:08:52 am        84
នូវ៉ែលហ្សេឡង់៖ នគរបាល និងសាក្សីបាននិយាយថា បុរសម្នាក់ប្រដាប់ដោយពូថៅបានវាយប្រហារអ្នកទទួលទានអាហារ នៅភោជនីយដ្ឋានចិនដែលនៅជិតគ្នាចំនួនបីក្នុងប្រទេសនូវ៉ែលហ្សេឡង់បណ្តាលឲ្យមនុស្ស៤នាក់របួស។ នគរបាលបាននិយាយថា បុរសនោះបានចាប់ផ្តើមវាយប្រហារនៅម៉ោងប្រហែល ៩ យប់ម៉ោងក្នុងតំបន់ កាលពីថ្ងៃច័ន្ទនៅតំបន់ Albany ជាយទីក្រុង Auckland ភាគខាងជើង ។ នគរបាលបានចាប់ខ្លួនជនសង្ស័យអាយុ២៤ឆ្នាំម្នាក់នៅកន្លែងកើតហេតុ និងបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាក្នុងស្ថានភាពធ្ងន់ធ្ងរ។ បុរសនោះជាជនជាតិចិន បានចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ។ នគរបាលពុំបានផ្តល់មូលហេតុភ្លាមៗសម្រាប់ការវាយប្រហារនេះទេ ប៉ុន្តែបាននិយាយថាពួកគេគ្មានភស្តុតាងថាវាជាមូលហេតុនៃការប្រកាន់ពូជសាសន៍នោះទេ។មន្ទីរពេទ្យ North Shore បាននិយាយថា ខាងមន្ទីពេទ្យមានអ្នកជំងឺ២នាក់របួសស្រាល ដែលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានស្ថិរភាព ហើយមុននេះ អ្នកជំងឺទី ៣ បានចាកចេញពីមន្ទីរពេទ្យ។ អ្នកទទួលទានអាហារម្នាក់បានប្រាប់សារព័ត៌មាន New Zealand Herald ថាលោកកំពុងទទួលអាហារពេលល្ងាចជាមួយមិត្តម្នាក់ នៅពេលនោះបុរសម្នាក់ដើរចូលហើយចាប់ផ្តើមវាយទៅលើមិត្តរបស់គាត់ដែលបានបណ្តាលឲ្យរងរបួសធ្ងន់៕

នាវាមុជទឹករុករកបំណែកនាវា Titanic កំពុងបាត់ការទាក់ទង ខណៈការស្វែងរកកំពុងប្រព្រឹត្តទៅ

2023/06/20 11:05:55 am        188
យោងតាមក្រុមហ៊ុនឯកជន ដែលបានបញ្ជូននាវាមុជទឹក ដើម្បីធ្វើដំណើររុករកបំបែករបស់នាវាទីតានិក (Titanic) បានឲ្យដឹងថា នាវាបេសកកម្មនេះ បានបាត់ការទាក់ទងនៅឯឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសកាណាដា។ក្រុមហ៊ុន OceanGate Expeditions បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា ខ្លួនកំពុង«ប្រមូលនូវជម្រើសទាំងអស់» ដើម្បីរកវិធីជួយសង្គ្រោះអ្នកនៅក្នុងនាវាមុជទឹកនោះ។ គេមិនទាន់ដឹងភ្លាមៗទេថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួននោះ។ឆ្មាំល្បាតឆ្នេរសមុទ្រសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា ឆ្មាំល្បាតឆ្នេរ បានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះហើយ។គួរបញ្ជាក់ដែរថា យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការបេសកកម្មទី៥ របស់ខ្លួន នៅឆ្នាំ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយបញ្ចប់នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។យោងតាមគេហទំព័ររបស់ OceanGate បានឲ្យដឹងថា បេសកកម្មទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់ ចាប់ផ្តើមនៅទីក្រុង St. John's នៃខេត្ត Newfoundland របស់ប្រទេសកាណាដា មុនពេលចេញដំណើរប្រហែល ៤០០ម៉ាយល៍ (ជិត៦៤៤គីឡូម៉ែត្រ) ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងបំណែករបស់នាវា ដែលបានលិចក្នុងឆ្នាំ១៩១២៕

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅប្រទេសប្រេស៊ីលភាគខាងត្បូង

2023/06/20 10:42:59 am        103
ប្រេស៊ីល៖ រដ្ឋាភិបាលរដ្ឋ Parana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់សិស្សម្នាក់បានស្លាប់បន្ទាប់ពីការបាញ់ប្រហារនៅសាលារៀននៅទីក្រុង Cambe ភាគខាងត្បូងប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទ ទី 19 ខែមិថុនា។ រដ្ឋាភិបាលបាននិយាយថា ជនបង្កត្រូវបានចាប់ខ្លួន ហើយជាអតីតសិស្សនៃសាលារដ្ឋ Professora Helena Kolody ដែលបានចូលទៅក្នុងបរិវេណសាលាដោយនិយាយថាខ្លួនចង់ស្នើសុំឯកសារសិក្ខាគារិក។អភិបាលរដ្ឋលោក Ratinho Junior បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ហើយបានបញ្ជូនមន្ត្រីអប់រំនិងសុវត្ថិភាពសាធារណៈរបស់លោកទៅកាន់ទីក្រុង Cambe ជាទីក្រុងដែលមានប្រជាជនចំនួន ១០៨.០០០ នាក់ ដែលស្ថិតនៅចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រពីក្រុង Curitiba របស់រដ្ឋ Parana ។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា វាមានសារៈសំខាន់ ដែលប្រទេសនេះស្វែងរកវិធីដើម្បីកសាងសន្តិភាពនៅតាមសាលារៀន។ លោក Lula បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញ Twitter ថា៖ «ជីវិតក្មេងម្នាក់ទៀតបានទទួលរងដោយការស្អប់ខ្ពើម និងអំពើហិង្សាដែលយើងមិនអាចអត់ឱនតទៅទៀតបាននៅក្នុងសាលារៀន និងក្នុងសង្គមរបស់យើង»។កាលពីដើមឆ្នាំនេះ បុរសម្នាក់ប្រដាប់ដោយពូថៅតូចមួយបានឡើងលើជញ្ជាំងចូលទៅក្នុងកន្លែងថែទាំក្មេងមួយកន្លែងនៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយបានសម្លាប់កុមារ ៤ នាក់ ខណៈនៅសាលា រៀនទីក្រុង Sao Paulo សិស្សអាយុ ១៣ ឆ្នាំម្នាក់បានចាក់គ្រូបង្រៀនម្នាក់រហូតដល់ស្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស៕

ម្ចាស់ជំនួយអន្តរជាតិ សន្យាជំនួយ១,៥ ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ូដង់

2023/06/20 10:28:21 am        129
ស៊ូដង់៖ ម្ចាស់ជំនួយអន្តរជាតិកាលពីថ្ងៃច័ន្ទ បានសន្យាផ្តល់ជំនួយមនុស្សធម៌ជិត ១,៥ពាន់លានដុល្លារដល់ប្រទេសស៊ូដង់ និងតំបន់ដ៏ធំទូលំទូលាយ ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិដើម្បីជំរុញជំនួយក្នុងពេលមានជម្លោះដែលបានបង្ខំមនុស្សប្រមាណ ២,២ លាននាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។អង្គការសហប្រជាជាតិបាននិយាយថា ជំនួយចំនួន៣ ពាន់លានដុល្លារត្រូវការនៅឆ្នាំនេះសម្រាប់ការផ្តល់ជំនួយបន្ទាន់ផ្នែកមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ និងសម្រាប់ជនភៀសខ្លួនដែលភៀសខ្លួនចេញពីប្រទេស ដែលមានតែភាគតិចប៉ុណ្ណោះដែលត្រូវបានផ្តល់មូលនិធិ។ប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថាខ្លួនកំពុងសន្យាផ្តល់ជំនួយ ២០០ លានអឺរ៉ូ ដល់ប្រទេសស៊ូដង់និងតំបន់រហូតដល់ឆ្នាំ ២០២៤ ហើយសហរដ្ឋអាមេរិកបានសន្យាផ្តល់ចំនួន ១៧១លានដុល្លារ ខណៈប្រទេសកាតាបានសន្យាផ្តល់ចំនួន ៥០ លានដុល្លារ។ អង្គការសហប្រជាជាតិបាននិយាយថា ស្ថាប័ននេះកំពុងបែងចែកជំនួយបន្ថែមចំនួន ២២ លានដុល្លារ ដើម្បីដោះស្រាយតម្រូវការជាអាទិភាព។សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសា ក្នុងពេលមានភាពតានតឹងជុំវិញផែនការដែលគាំទ្រដោយអន្តរជាតិសម្រាប់អន្តកាលឈានឆ្ពោះទៅរកការបោះឆ្នោតក្រោមរដ្ឋាភិបាលស៊ីវិល។ វាបានធ្វើឱ្យមនុស្សជាង ៣.០០០នាក់ស្លាប់ និងបានប្រែក្លាយរដ្ឋធានី Khartoum ទៅជាតំបន់សង្រ្គាម និងបានបង្កឱ្យមានអំពើហិង្សាដ៏ឃោរឃៅនៅក្នុងតំបន់ទីក្រុង Darfur ភាគខាងលិចដែលមានជម្លោះ ព្រមទាំងផ្នែកផ្សេងទៀតរបស់ប្រទេសនេះ។អង្គការសហប្រជាជាតិបានអំពាវនាវដាច់ដោយឡែកសម្រាប់ជំនួយជិត ៥០០លានដុល្លារសម្រាប់ជនភៀសខ្លួនដែលភៀសខ្លួនពីប្រទេសស៊ូដង់ ដែលប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi បាននិយាយថា បានទទួលមូលនិធិចំនួន ១៥% ជាស្ថានភាពមួយដែលលោកហៅថា «មានការព្រួយបារម្ភយ៉ាងខ្លាំង» ។ អគ្គលេខាធិការលោក Antonio Guterres បានប្រកាសអាសន្នលើជម្លោះនេះដោយនិយាយថា «ខ្ញុំមានការព្រួយបារម្ភជាពិសេសចំពោះរបាយការណ៍អំពីអំពើហិង្សាផ្លូវភេទ និងផ្អែកលើភេទ និងដោយទំហំនៃអំពើហិង្សាជនជាតិភាគតិចនៅក្នុងទីក្រុង Geneina៕

អំពើហិង្សាដោយអាវុធនៅអាមេរិក សម្លាប់មនុស្សចំនួន១៩.៨០៨នាក់ ក្នុងឆ្នាំ២០២៣

2023/06/20 10:17:40 am        121
អាមេរិក៖ យោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ ហ្គាន់ វ៉ាយអឹឡិន អាខាយ (Gun Violence Archive )អំពើហិង្សាដោយអាវុធ និងឧបទ្ទវហេតុបាញ់បោះសេរីនៅសហរដ្ឋអាមេរិក បានបណ្ដាលឲ្យមានមនុស្សជិត២ម៉ឺននាក់ស្លាប់នៅទូទាំងប្រទេសនៅឆ្នាំនេះ គិតត្រឹមថ្ងៃអាទិត្យ ១៨ មិថុនា។ ទិន្នន័យនេះ បានបង្ហាញថា ឧបទ្ទវហេតុទាក់ទងនឹងអាវុធ មានមនុស្សស្លាប់១៩.៨០៨នាក់ និងរបួសចំនួន ១៦.៨៩៧ នាក់ ក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យដូចគ្នា។ ក្នុងចំណោមជនរងគ្រោះទាំងអស់ មានអនីតិជនក្រោម១៧ឆ្នាំចំនួន៨២៧នាក់ ហើយក្នុងចំណោមអ្នករបួសទាំងអស់ មាន២.១៧៩នាក់ មានអាយុស្របាលគ្នា។យោងតាមទិន្នន័យខាងលើ មានការបាញ់ប្រហារដ៏រង្គាលចំនួន៣១១លើក នៅទូទាំងសហរដ្ឋអាមេរិក នៅឆ្នាំនេះ គិតត្រឹមថ្ងៃអាទិត្យ មានន័យថា ក្នុងឧបទ្ទវហេតុមួយ មានជនរងគ្រោះ ៤នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់ឲ្យរងរបួសឬ ស្លាប់ ដោយមិនបញ្ចូលទាំងខ្មាន់កាំភ្លើងនោះ។  សហរដ្ឋអាមេរិក ដែលមានចំនួនតិចជាង៥%នៃចំនួនប្រជាជនសរុបលើពិភពលោក  មានចំនួន៤៦% នៃជនស៊ីវិលអាចកាន់អាវុធបានរបស់ពិភពលោក។ សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខ១ក្នុងពិភពលោក ក្នុងចំណោមប្រជាពលរដ្ឋដែលមានទាំងសិទ្ធិកាន់អាវុធផ្ទាល់ខ្លួន ទាំងករណីនៃឧបទ្ទវហេតុបាញ់ប្រហារសម្លាប់មនុស្សដ៏រង្គាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM