ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍
UPDATE | កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

សន្តិសុខ និង សង្គម

ការដាំដើមឈើនឹងអាចសង្រ្គោះព្រៃជប់ភ្លៀងអាម៉ាហ្សូន និងបរិយាកាសពិភពលោក

2023/06/04 12:11:39 pm        131
ប្រេស៊ីល៖​ អង្គការ Rioterra ដែលជាអង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសប្រេស៊ីល បានដាំកូនឈើរាប់លានដើម នៅក្នុងតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ដែលជាផ្នែកមួយនៃកិច្ចខិតខំដាំដើមឈើឡើងវិញ ដើម្បីស្តារដៃព្រៃដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការកាប់ឈើខុសច្បាប់ និងការចិញ្ចឹមសត្វនៅក្នុងតំបន់ ។  ប៉ុន្តែក្រុមបរិស្ថានទាំងនេះ ពុំទទួលបានការស្វាគមន៍នៅតាមតំបន់ជាច្រើនក្នុងព្រៃអាម៉ាហ្សូន ក្នុងនោះអ្នកតាំងលំនៅ ចង់បានធនធានធម្មជាតិរបស់ពួកគេ ។  វិទ្យាសាស្រ្តលើកឡើងថា គម្រោងទំាងនេះ អាចជួយពន្យឺតការឡើងកម្តៅផែនដី ដោយការស្រូបកាបូនឌីអុកស៊ីតនៅតាមដើមឈើរស់ ។ កិច្ចខិតខំបែបនេះ អាចជួយស្តារផងដែរជម្រកសត្វព្រៃ និងជួយការពារពពួកសត្វដែលរងការគំរាមកំហែង ។  នៅក្នុងព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន វានឹងជួយការពារផងដែរសំណើមបរិយាកាស ដែលធ្លាក់ពីព្រៃជប់ទឹកភ្លៀង និងនាំទឹកដល់តំបន់វាលឆ្ងាយៗ និងអាងស្តុកទឹក ។  ប៉ុន្តែនៅក្នុងប្រទេសប្រេស៊ីល ប្រជាកសិករជាច្រើន ដែលប្រកបរបចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងព្រៃជប់ទឹកភ្លៀង មានការព្រួយបារម្ភថា ក្រុមបរិស្ថាន ចង់ដេញពួកគេចេញ ៕

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូននៅក្នុងប្រទេសជប៉ុន

2023/06/04 12:08:21 pm        154
ជប៉ុន៖ កាលពីថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង បង្កឲ្យកើតមានទឹកជំនន់ និងបង្អាក់ដល់ការដឹកជញ្ជូន ។  ភ្លៀងធ្លាក់ខ្លាំង បានកើតមាន ពេលដែលព្យុះកំបុតត្បូង Mawarបោកបក់ឆ្លងកាត់កោះសំខាន់ Honshuស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ។  មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅខេត្តភាគកណ្តាល Aichi ហើយមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅខេត្តភាគខាងលិច Wakayama ។  ដោយឡែក រថភ្លើងល្បឿនលឿន Shinkansen បានផ្អាកសេវាកម្មរបស់ខ្លួនចេញពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Nagoya នៅភាគកណ្តាលជប៉ុនកាលពីថ្ងៃសុក្រ ហើយនិងបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ៕

ក្រុមការងារបន្តប្រតិបត្តិការជួយសង្រ្គោះពេញមួយយប់នៅកន្លែងកើតហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌា

2023/06/04 10:40:16 am        131
ឥណ្ឌា៖ ក្រុមការងារជួយសង្រ្គោះ បានរុករកអ្នករស់រាន និងសាកសពពេញមួយយប់ ក្រោយរថភ្លើង ៣ខ្សែបុកគ្នានៅរដ្ឋ Odisha ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៨៨នាក់ ។  ប្រតិបត្តិការរុករក និងជួយសង្រ្គោះទ្រង់ទ្រាយធំ ត្រូវបានបង្កើន ដោយមានបុគ្គលិកមកពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីនគរបាលរាប់រយនាក់ ក៏ដូចជាសុនខហិតក្លិន ។ ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននៅកន្លែងកើតហេតុផងដែរ។  អ្នករស់រានពីហេតុការណ៍រថភ្លើងបុកគ្នានេះ បាននិយាយថា ពួកគេបានឮសំឡេងយ៉ាងខ្លាំង ពេលដែលរថភ្លើងបុកគ្នា ។ លោក Saman Mistry គឺជាអ្នករស់រានម្នាក់ និងជាជាងគំនូរ និយាយថា លោកកំពុងទម្រេតខ្លួននៅលើគ្រែក្នុងរថភ្លើង ។ ពេលរថភ្លើងឈប់ ទើបលោកអាចចមកក្រៅបាន ។  អ្នកដំណើរប្រហែល ១ពាន់នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើននៅស្រុក Balasore, Mayurbhanj, Bhadrak, Jajpur និងស្រុក Cuttack ។  យោងតាមការអះអាងរបស់ក្រសួងផ្លូវដែកឥណ្ឌា បានឲ្យដឹងថា បណ្តាញផ្លូវដែករបស់ពួកគេ សម្របសម្រួលការដឹកជញ្ជូនអ្នកដំណើរប្រហែល ១៣លាននាក់ ជារៀងរាល់ថ្ងៃ ប៉ុន្តែការគ្រប់គ្រងផ្តាច់មុខដោយរដ្ឋ មានប្រវត្តិសុវត្ថិភាពពុំសូវល្អនោះទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកមានអាយុកាលប្រើប្រាស់យូរមកហើយ ៕

មនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន នៅប្រទេសជប៉ុនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ដោយសារព្យុះត្រូពិក Mawar

2023/06/03 12:09:02 pm        176
ជប៉ុន៖ អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងផ្នែកជាច្រើនរបស់ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន ដោយមនុស្សរាប់ពាន់នាក់ត្រូវបានចេញការព្រមានពីការជម្លៀសខ្លួន និង គ្មានអគ្គិសនីប្រើប្រាស់។ ការជនលិចនេះ បានបង្កឡើងដោយចំហាយសេសសល់ពីព្យុះទីហ្វុង Mawar ដែលបច្ចុប្បន្នធ្លាក់ចុះដល់ព្យុះត្រូពិក។ មន្ត្រីទីក្រុងបានប្រាប់សារព័ត៌មាន AFP ថាក្រុមជួយសង្គ្រោះនៅទីក្រុង Toyohashi របស់តំបន់ Aichi ភាគកណ្តាល ជាទីដែលមានការប្រកាសអាសន្នពីការជម្លៀសខ្លួនកម្រិតខ្ពស់បំផុតរបស់ប្រទេស បានចេញកាលពីថ្ងៃសុក្រ ត្រូវបានរកឃើញបុរសម្នាក់ ក្នុងវ័យប្រហែលខ្ទង់៦០ឆ្នាំ ស្ថិតនៅក្នុងរថយន្តលិចទឹក ប៉ុន្តែក្រោយមកលោកត្រូវបានគេប្រកាសថាបានស្លាប់។ មន្ត្រីនិយាយថា នៅខេត្ត Wakayama ភាគខាងលិច ជាទីដែលទន្លេជាច្រើនហៀរលើច្រាំង ដែលពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ ដែលកំពុងបាត់ខ្លួននៅក្នុងតំបន់នោះ។នៅប្រទេសជប៉ុន ភាគខាងលិច និងភាគកណ្តាល បទបញ្ជាជម្លៀសខ្លួនជាច្រើនដែលពុំមែនជាការបង្ខំនោះទេ ទោះបីជាស្ថិតក្នុងកម្រិតខ្ពស់បំផុតក៏ដោយ ត្រូវបានបន្ទាបនៅថ្ងៃសៅរ៍នេះ ខណៈទឹកភ្លៀងបានថយចុះ។ ប៉ុន្តែការព្រមានថ្មីត្រូវបានចេញនៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ កាលពីពេលព្រឹកជុំវិញហានីភ័យនៃទឹកជំនន់។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បាននិយាយថា ពលរដ្ឋប្រមាណ៤ពាន់គ្រួសារ នៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ បានទទួលរងការដាច់ចរន្តអគ្គិសនី៕

ព្យុះ Mawar នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបង្កហានិភ័យនៃបំណាក់ដីនៅតាមបណ្តាកោះភាគខាងត្បូងប្រទេសជប៉ុន

2023/06/02 12:33:52 pm        372
ជប៉ុន៖ ព្យុះកំបុតត្បូងចុះខ្សោយកម្លាំង Mawarបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាកោះសំខាន់ៗនៅភាគខាងត្បូងប្រទេសជប៉ុននាថ្ងៃសុក្រនេះ ក្រោយបោកបក់ឆ្លងកាត់ប្រជុំកោះ Okinawan និងបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។  ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះ ត្រូវបានគេព្រមានពីលទ្ធភាពនៃទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី ហើយជើងហោះហើរក្នុងស្រុករាប់សិបវ៉ុល ត្រូវបានលុបចោលរយៈពេល១ថ្ងៃ ។ នៅប្រជុំកោះ Okinawa ខ្យល់បក់ខ្លាំងនៅតែបន្តកើតមាន ហើយមនុស្ស ៨នាក់ បានរងរបួស ។ ស្រ្តីវ័យចំណាស់ម្នាក់ដែលដួល បានរងរបួសក្បាលធ្ងន់ធ្ងរនៅទីក្រុង Nishihara ប៉ុន្តែអ្នករងរបួសផ្សេងទៀត មានស្ថាភាពស្រាលប៉ុណ្ណោះ ។  ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា ព្យុះ Mawar ដែលមុននេះគឺជាប្រភេទព្យុះកំណាចទីហ្វុង បានបោកបក់ក្នុងល្បឿន ៩០គ.មក្នុង១ម៉ោង ពេលដែលវាធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងកើតកោះ Okinoerabujima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។  ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ទៀតថា ស្របពេលដែលការខូចខាតដោយសារកម្លាំងខ្យល់នៅមានដែនកំណត់នៅប្រជុំកោះ Okinawaនោះ ខ្យល់ក្តៅ និងសំណើមពីព្យុះត្រូពិក បានធ្វើឲ្យភ្លៀងធ្លាក់កាន់តែខ្លាំង គំរាមកំហែងឲ្យកើតមានទឹកជំនន់ និងបំណាក់ដី ។ សូមបញ្ជាក់ថា ព្យុះ Mawar បានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនផងដែរ ក្រោយពេលវាបោកបក់ទៅលើកោះ Guam របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ៕

ក្រសួងសុខាភិបាលរម្លឹកពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញដល់ពលរដ្ឋអាយុចាប់ពី៣ឆ្នាំឡើងទៅ

2023/06/02 12:14:51 pm        271
ភ្នំពេញ៖ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាលើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដោយសង្កេតឃើញថាក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀតកំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៣ ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ។យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានក្រើនរម្លឹកដល់សាធារណជន អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញណែនាំពីអង្គការសុខភាពពិភពលោកដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី ៦ ខែឡើងទៅ បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម ៥ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូរីដ-១៩ ដូសទី១ និង ដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ហើយ មានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូរីដ-១៩ ដូស ចុងក្រោយ អាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ ឬដុសទី៤ ឱ្យបានគ្រប់ៗគ្នា។ ចំពោះកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំដល់អាយុក្រោម ១២ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ត្រូវរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា។ ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបានចាក់វាក់សាំងចនសុន និងចនសុនមួយដូស (ដូសមូលដ្ឋាន) រួចរាល់ហើយមានគម្លាតចាប់ពី៦ខែឡើងបន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា។ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ គឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង ២៥ ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូន៕អត្ថបទ៖ វ៉ន ដារ៉ា

បេសកកម្ម Boeing ក្នុងការបញ្ជូនអវកាសយានិក NASA ទៅកាន់ស្ថានីយអវកាស ប្រឈមនឹងការពន្យារពេលយូរ

2023/06/02 11:56:41 am        211
អាមេរិក៖ អាចនឹងមានការពន្យាពេលដ៏យូរជាងនេះ សម្រាប់យានអវកាស Starliner របស់ក្រុមហ៊ុន Boeing ដែលត្រូវបានផលិតឡើង ដើម្បីបញ្ជូនអវកាសយានិកទៅ និងមកពីស្ថានីយអវកាសអន្តរជាតិ (ISS) ខណៈបេសកកម្មនេះ ធ្វើឡើងក៏ដើម្បីប្រកួតប្រជែងជាមួយយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាស SpaceX ផងដែរ។ក្រុមហ៊ុន Boeing បានសម្រុកការងាររបស់ខ្លួនយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅរកការបាញ់បង្ហោះចុងខែកក្កដានៃការហោះហើរសាកល្បងយានអវកាស Starliner ដែលមានអវកាសយានិកដំបូងបង្អស់។ ប៉ុន្តែលោក Mark Nappi អនុប្រធាន និងជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Boeing សម្រាប់យានអវកាស CST-100 Starliner បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លី កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានបញ្ហាថ្មីចំនួនពីរ ដែលបានរកឃើញ ក្នុងដំណើរការត្រួតពិនិត្យឡើងវិញរបស់យើង។ ដូច្នេះ យើងបានចំណាយពេលមួយសប្តាហ៍ចុងក្រោយនេះ ដើម្បីស្វែងរកមើលបញ្ហានោះឲ្យបានល្អិតល្អន់បន្ថែមទៀត»។នៅទីបំផុត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun និង NASA រួចមក ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការប៉ុនប៉ងបាញ់បង្ហោះ នៅខែកក្កដា ដើម្បីដោះស្រាយបញ្ហានានា។បញ្ហាមួយទាក់ទងនឹងការរលាស់ឆ័ត្រយោង និងផ្នែកនៃគ្រឿងយន្តមួយហៅថា «តំណភ្ជាប់ផ្នែកទន់» ដែលមានកម្រិតទាបជាងការរំពឹងទុកដំបូង ហើយលោក Nappi បានប្រាប់ថា បញ្ហាផ្សេងទៀតទាក់ទងនឹងប្រទាប់រុំ ដែលត្រូវបានប្រើសម្រាប់ការពារខ្សែកុំឲ្យរហែក។ ស្រទាប់រុំនោះ ត្រូវបានរកឃើញថា អាចនឹងឆេះបានដោយងាយ។បើទោះបីជជាការបាញ់បង្ហោះនៅឆ្នាំនេះ នៅតែមានលទ្ធភាពអាចធ្វើទៅបានក៏ដោយ ក៏មន្ត្រីរបស់ក្រុមហ៊ុន បាននិយាយថា ពួកគេនឹងមិនកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការបាញ់បង្ហោះថ្មីទេ រហូតដល់ពួកគេដឹងប្រាកដប្រជាអំពីបញ្ហាថ្មីៗជាមុនសិន។កាលពីឆ្នាំ២០២២ យានអវកាស Starliner ដែលគ្មានអវកាសយានិក ត្រូវបានបាញ់បង្ហោះសាកល្បងលើកទីពីរ ទៅកាន់គន្លងតារាវិថី ប៉ុន្តែបញ្ហាដែលមានជាមួយយានអវកាស Starliner មានអវកាសយានិកនេះ បានកើតមានឡើងសឹងគ្រប់ដំណាក់កាលនៃកម្មវិធីអភិវឌ្ឍន៍របស់យាន៕

រុស្ស៊ីនិយាយថា ខ្លួនបានវាយកម្ទេចការវាយប្រហាររបស់អ៊ុយក្រែនតាមព្រំដែន ខណៈបង្កើនការវាយប្រហារលើទីក្រុង Kyiv សម្លាប់មនុស្ស៣នាក់

2023/06/02 09:45:27 am        137
រុស្ស៊ី៖ ទីក្រុង Moscow បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយកម្ទេចការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការលួចចូលក្នុងព្រំដែនភាគនិរតីរបស់ខ្លួន ខណៈកងកម្លាំងរុស្ស៊ី បានវាយសន្ធាប់ដោយមីស៊ីលទៅលើទីក្រុង Kyiv បណ្ដាលមនុស្ស៣នាក់ស្លាប់ រួមទាំងកុមារម្នាក់ ។ រដ្ឋធានីរបស់អ៊ុយក្រែន បានប្រឈមការវាយឆ្មក់តាមអាកាសទាំងកណ្ដាលអធ្រាត្រ កាលពីខែឧសភា និងការវាយប្រហារពេលថ្ងៃខុសពីទម្លាប់ធម្មតាកាលពីថ្ងៃចន្ទ ដែលបង្ខំឲ្យប្រជាពលរដ្ឋរត់ទៅរកជម្រកមានសុវត្ថិភាព។ ខណៈទីក្រុង Kyiv បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការវាតប្រហារដោយមីស៊ីលថ្មីរបស់រុស្ស៊ី ទីក្រុង Moscow និយាយថា ខ្លួនបានវាយបកការប៉ុនប៉ងមួយពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងបំណងឈ្លានពានតំបន់ Belgorod ភាគនិរតីរបស់ខ្លួន នៅម៉ោងប្រហែល៣ព្រឹម៉ោងក្នុងប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅពេលល្ងាចថា ការវាយប្រហារចូលរួមដោយក្រុមសកម្មប្រយុទ្ធសរុបមានដល់៧០នាក់ក្នុងនោះ មានរថក្រោះ៥គ្រឿង រថពាសដែក៤គ្រឿង និងរថយន្ត pickup ចំនួន៧គ្រឿង និងរថយន្តធុនធំKamazមួយគ្រឿង ដោយមានសេចក្ដីរាយការណ៍ពីការព្យាយាមឆ្លងព្រំដែនយ៉ាងហោចណាស់៣លើក។ ក្រសួងខាងលើនិយាយថា រុស្ស៊ី បានប្រើកងកម្លាំងទ័ពអាកាសនិង កាំភ្លើងធំដើម្បីវាយទប់នឹងការវាយប្រហារនេះ ដែលបានសម្លាប់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាង៥០នាក់។តំបន់ Belgorod ដែលបានមើលឃើញការវាយប្រហារមិនធ្លាប់មានក្នុងការលបវាយឆ្មក់ប្រដាប់អាវុធ២ថ្ងៃ កាលពីសប្ដាហ៍មុន បានកើតឡើង ក្រោមការបាញ់ប្រហារកាន់តែខ្លាំងក្នុងពេលប៉ុន្មានថ្ងៃមុននោះ៕

អ្នកមគ្គុទេសក៍ជនជាតិនេប៉ាល់ សង្រ្គោះជីវិតអ្នកឡើងភ្នំម៉ាឡេស៊ីពីលើកំពូលភ្នំ Everest

2023/06/01 03:00:34 pm        244
នេប៉ាល់៖​ មន្រ្តីរដ្ឋាភិបាល និយាយកាលពីថ្ងៃពុធថា អ្នកឡើងភ្នំម៉ាឡេស៊ីម្នាក់ ត្រូវបានជួយសង្រ្គោះអាយុជីវិត ក្រោយអ្នកមគ្គុទេសក៍ជនជាតិនេប៉ាល់ បានអូសគាត់ចុះពីតំបន់ក្បែរកំពូលភ្នំ Everest ដែលជាប្រតិបត្តិការជួយសង្រ្គោះលើរយៈកម្ពស់ខ្ពស់ដ៏កម្រមួយ ។  លោក Gelje Sherpa វ័យ ៣០ឆ្នាំ បាននាំភ្ញៀវជនជាតិចិនម្នាក់ទៅកាន់កំពូលភ្នំ Everest ដែលមានកម្ពស់ ៨.៨៤៩ម៉ែត្រ កាលពីថ្ងៃទី ១៨ ខែឧសភា ពេលដែលលោកបានឃើញអ្នកឡើងភ្នំជនជាតិម៉ាឡេស៊ី តោងឡើងតាមខ្សែពួរ និងញ័រខ្លួនប្រាណដោយសារអាកាសធាតុត្រជាក់ខ្លាំង នៅតំបន់មរណៈ ជាកន្លែងដែលសីតុណ្ហភាពអាចធ្លាក់ចុះរហូតដល់ ដក ៣០អង្សាសេ ។  លោក Gelje បានអូសអ្នកឡើងភ្នំម្នាក់នេះចុះ ចម្ងាយ ៦០០ម៉ែត្រ ពីតំបន់ Balconyទៅកាន់តំបន់ South Colដោយប្រើរយៈពេលប្រហែល ៦ម៉ោង ជាកន្លែងដែលលោក Nima Tahi Sherpaគឺជាអ្នកមគ្គុទេសក៍ម្នាក់ទៀត ចូលរួមប្រតិបត្តិការជួយសង្រ្គោះ ។  ក្រោយមក ឧទ្ធម្ភាគចក្រ បានប្រើខ្សែលើកគាត់ពីជំរំ Camp III ស្ថិតលើរយៈកម្ពស់ ៧.១៦២ម៉ែត្រ រួចដឹកបញ្ជូនទៅកាន់ជំរំមូលដ្ឋាន ។ លោក Bigyan Koirala គឺជាមន្រ្តីក្រសួងទេសចរណ៍នេប៉ាល់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាគឺជារឿងដែលស្ទើតែពុំអាចទៅរួចក្នុងការជួយសង្រ្គោះអ្នកឡើងភ្នំនៅលើរយៈកម្ពស់ខ្ពស់បែបនេះ ។ វាគឹជាប្រតិបត្តិការដ៏កម្រមួយ ៕

នគរបាលបង្ហាញខ្លួនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនៅក្បែរផ្សារស្ទឹងមានជ័យ

2023/05/31 02:39:16 pm        881
ភ្នំពេញ៖ ជនសង្ស័យ៨នាក់ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ ។សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៣១ខែឧសភាថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ រួមមាន៖ មាស ចំនួន ១២តម្លឹង,ផ្លាកទីន ចំនួន ១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង និងរ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន០៤ដើម ។ ក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់នេះ ខណៈជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ។បន្ទាប់ពីធ្វើសកម្មភាព សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានបើកការស្រាវជ្រាវចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ​ខែឧសភា ឆ្នាំ២០២៣ ដោយ​សហការជាមួយនគរបាលខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ​ឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ជាបន្តបន្ទាប់ ។ជនសង្ស័យសមត្ថកិច្ចការិយាល័យកំពុងកសាងសំណុំរឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងបង្កើនកម្រិតការព្រមានថាមពល អំឡុងការរំខានដល់ការផ្គត់ផ្គង់ប្រេង នៅមជ្ឈិមបូព៌ា
04/02/2026 04:04 PM
ក្រុងប៉េកាំងរិះគន់អាមេរិក ក្នុងការដកចិនពីពាណិជ្ជកម្មវ៉េណេស៊ុយអេឡា និងជំរុញឲ្យបញ្ចប់ទណ្ឌកម្ម
04/02/2026 04:04 PM
UNSC ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើកងកម្លាំង UNIFIL នៅលីបង់
04/02/2026 04:04 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ គោលបំណងសង្គ្រាមអ៊ីរ៉ង់ សម្រេចបានហើយ ចុះនៅមានអ្វីបន្ថែមទៀត?
04/02/2026 04:04 PM
បេសកជន៖ សន្តិសុខនៅច្រកសមុទ្រហ័រមូសអាស្រ័យដោយផ្ទាល់ទៅលើស្ថិរភាព នៅក្នុងប្រទេសអ៊ីរ៉ង់
04/02/2026 04:04 PM
ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និង​បាន​បញ្ជូន​ទៅ​តុលាការ​ ៤៧ករណី
04/02/2026 04:04 PM
ប្រជាជនអ៊ីរ៉ង់ ប្ដេជ្ញា «ប្រយុទ្ធឥតរាថយ» ក្នុងពិធីបុណ្យសពរបស់មេបញ្ជាការកងទ័ពជើងទឹកឆ្មាំបដិវត្តន៍
04/02/2026 03:04 PM
គណៈកម្មការជំនាញព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដី​ព្រាង​ច្បាប់​ស្តីពី ​ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
04/02/2026 03:04 PM
ស្រុកកោះកុង ខេត្តកោះកុង ត្រូវបាន​ប្រកាស​ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា
04/02/2026 03:04 PM
ក្រសួងសុខាភិបាល ដាក់ឱ្យអនុវត្តគោលនយោបាយ និង​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​សល្យសាស្រ្ត សម្ភព និងសណ្តំ
04/02/2026 03:04 PM