មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ
ក្នុងខែមីនាកន្លងទៅនេះ មានអ្នកស្លាប់ ១០៧នាក់ និងរបួសជាង ២០០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខ និង សង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង

2022/10/09 02:51:37 pm        1210
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំង​ក្នុង​ផ្សារបឹងត្របែក​ផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមាន​បង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញ​មាន​អ្វីដូចដែល​ការផ្ដល់ព័ត៌មាន​មកនោះឡើយ។ ដោយជាន់នីមួយៗ​ក្នុងអគារផ្សារបឹងត្របែក​ផ្លាហ្សា ​សង្កេតឃើញ​ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូន​អាជីវក​រលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ​០៤បន្ទប់ និង​ផ្នែក​កណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជា​ចំណតរថយន្ត ​និង​ ជាន់ទី៤ ជាទីតាំង​ខារ៉ាអូខេ​មានចំនួន១៧បន្ទប់​ និងបន្ទប់​សម្រាប់​បុគ្គលិកស្នាក់​នៅចំនួន១៣ បន្ទប់។ បន្ទាប់មក​មន្ត្រីជំនាញ​បានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ និង​វិញ្ញាបនប័ត្រ ចុះ​បញ្ជីត្រឹមត្រូវ។ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន ​បានធ្វើការណែនាំ​ដល់​ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាម​មិនឱ្យ​មានការធ្វើអាជីវកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ ក្នុងករណី​មិនស្ដាប់ការណែនាំ​អាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        436
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

កម្ពុជា សម្រេចបណ្ដេញជនបរទេសជាង៦០នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់

2022/09/29 09:01:49 am        630
រយៈពេល២ថ្ងៃ កម្ពុជា បណ្ដេញជនបរទេសចំនួន៦៦នាក់ ពាក់ព័ន្ធ​បទ​ល្មើស​លួចឆ្លងដែន​ខុសច្បាប់ និងត្រូវបានហាមឃាត់មិនឲ្យចូលមកប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។យោងតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ កញ្ញានេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រយៈពេលពីរ ថ្ងៃ ពោលគឺនៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន៦៦នាក់ ស្រី២៥នាក់ មាន០៣សញ្ញាតិ ក្នុង​នោះ​ជនជាតិ​ថៃ​ចំនួន៦៤នាក់ (ស្រី២៥នាក់) ជនជាតិឥណ្ឌាចំនួន ០១នាក់ (ប្រុស) និង​ជនជាតិ​នីហ្សេរីយ៉ា​ចំនួន០១នាក់ (ប្រុស) ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោម​តាម​ច្បាប់​ស្ដីពី​អន្តោ​ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិប៉ោយប៉ែត។អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសចំនួន៦៦នាក់ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការឃាត់​ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែន ខុសច្បាប់គ្មានលិខិតឆ្លងដែន លួច​ស្នាក់​នៅ​ខុសច្បាប់លើសទិដ្ឋាការកំណត់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី ដែល​ល្មើស​នឹង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និង ហាម​ឃាត់​ការ​ចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕ អត្ថបទ៖ បាន ចក់​

មនុស្ស៣នាក់ស្លាប់ និង១០នាក់ផ្សេងទៀត របួសធ្ងន់ស្រាល ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅខេត្តស្វាយរៀង

2022/09/28 08:41:19 am        320
ស្វាយរៀង៖ បើទោះជាការរិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​មាន​គ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តមានធ្វើការធ្វេសប្រហែសនៅពេលបើកបរ ។លោកវរៈសេនីយឯក អ៊ុច សារ៉ាន នាយកការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២បានប្រាប់ BTVអោយដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើងចំនួន៤លើក ក្នុងនោះកើតឡើង​នៅ​លើផ្លូវជាតិចំនួន ៣លើក ផ្លូវខេត្តចំនួន១លើក បើប្រៀបធៀបទៅនិងឆ្នាំ២០២១ មានការថយចុះ​ចំនួន​១ស្មើនិង២០% ​បង្កអោយមនុស្សគ្រោះថ្នាក់ចំនួន១៣នាក់ ក្នុងនោះមានមនុស្សចំនួន៣នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាលចំនួន១០នាក់។ លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចំនួន​២ករណី បើកបរក្នុងស្ថានភាពស្រវឹង១ករណី បើកបរវ៉ាជែង១ករណី ក្នុងចំណោមអ្នកបើកបរម៉ូតូចំនួន​៤នាក់ មានម្នាក់មិនពាក់មួកសុវត្ថិភាព ធ្វើអោយមធ្យោបាយខូចខាតមានចំនួន៦គ្រឿង រួមមាន រថយន្តតូច ១គ្រឿង​ខូចខាតធ្ងន់ ម៉ូតូចំនួន៤គ្រឿង និងកង់អាគុយខូចស្រាលចំនួន១គ្រឿង ការគ្រោះថ្នាក់នេះបានបង្កឡើង នៅក្នុងស្រុកស្វាយជ្រំចំនួន២លើក ក្រុងស្វាយរៀង១លើក និងស្រុកចន្ទ្រា១លើក  ។លោកបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ស្រុក ក្រុង បានចុះធ្វើការវ៉ាស់វែង និងបំពេញសំណុំរឿងសរុបចំនួន៤ករណី និងឃាត់ខ្លួនអ្នកបើកបរ​រថយន្តម្នាក់ ៕ 

រដ្ឋបាលរាជធានីភ្នំពេញប្រជុំដាក់វិធានការលុបបំបាត់ល្បែងស៊ីសង និងប្រឆាំងអំពើជួញដូរមនុស្ស

2022/09/27 05:08:17 pm        36
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានប្រជុំដាក់វិធានការបន្ត ដើម្បីលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​និងការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្សគ្រប់ទម្រង់​នៅក្នុងរាជធានី។ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នៅតែត្រូវបានយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាលុបបំបាត់​ឱ្យអស់ តាមអនុសាសន៍ដ៏ខកពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើតាមមន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញថ្លែងឱ្យដឹង។ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រួតពិនិត្យ និងដាក់វិធានការបន្ត ឈានដល់ការលុបបំបាត់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានការចូលរួមពី​លោកស្នងការនរគបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញអភិបាលខណ្ឌ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត៕​ អត្ថបទ ៖ ប្រាក់ វាន់ដា

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យកើតឡើង៣០លើកនៅទូទាំងប្រទេស

2022/09/27 10:28:31 am        535
រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ មានគ្រោះអគ្គិភ័យ​បាន​កើត​ឡើង​ប្រមាណ ៣០លើក កើនឡើងចំនួន៦ករណី បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។  លោកឧត្តមសេនីយឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បាន​ឱ្យ​ដឹង​នាព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ២០២២គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦លើក។ ចំណែកចាប់ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ (រយៈពេល៣ថ្ងៃ) នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ០៤លើក (ដូចឆ្នាំមុន) បើសរុបទាំង១៥ថ្ងៃ គឺមានចំនួន៣០លើក កើន​ឡើង​៦​លើក​ធៀប​នឹងឆ្នាំមុន។របាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញថា នៅ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​ចាប់​ពី​ថ្ងៃទី​១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គ្រោះអគ្កិភ័យបានកើតឡើងចំនួន ២៦​លើក កើនឡើងចំនួន៦លើកប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងនោះរួមឆេះផ្ទះ ២៣ខ្នង, ឆេះបន្ទប់ ០១​ករណី, តូបលក់ដូរ០១ករណី, ឆេះរថយន្ត ០៣គ្រឿង, ស្លាប់មនុស្សម្នាក់ និងរបួសម្នាក់។ ចំពោះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ១៧លើក, ភ្លើងចង្ក្រាន ០២លើក, ភ្លើង​ទៀន​ធូប​០១​លើក, មនុស្សដុត ០២លើក និងកំពុងបន្តស្រាវជ្រាវរកមូលហេតុ ០៣លើក។ ចំណែក​រយៈ​ពេល​៣​ថ្ងៃ​នៃពីធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ០៤លើក ពោលគឺស្មើគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុង​នោះ​ឆេះ​ផ្ទះ ០៤ខ្នង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ០១លើក, ភ្លើងទៀនធូប ០២លើក និងមនុស្សដុត ០១លើក។បើសរុបរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃបិណ្ឌ០១ ដល់បិណ្ឌទី១៤ នៃថ្ងៃប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២២ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៣០លើក (កើនឡើង ៦លើក) ប្រៀធៀប​នឹង​ឆ្នាំ​២០២១៕

៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៖ មនុស្ស ២៧នាក់ស្លាប់បាត់ និងរបួស ៥៧នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

2022/09/26 05:36:54 pm        489
ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៣៤លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់​ស្រាល​ចំនួន ៥៧នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ៣៤នាក់ និងស្រាលចំនួន ២៣នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់BTVនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ 

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​ ២៤​នាក់ ​ករណី​បង្ខាំង​មនុស្ស​៣​ទីតាំង​

2022/09/26 03:20:01 pm        559
កម្លាំង​នគរបាល នៃ​ស្នងការនគរបាលខេត្តសៀមរាប បានឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ចំនួន​ ២៤នាក់(ស្រី១១នាក់) និង​ដក​ហូត​រថយន្ត​ចំនួន ០២​គ្រឿង ​ដែល​ជាប់​ពាក់ព័ន្ធ​ លើ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ក្នុង​អំពើ​ធ្វើ​ទារុណកម្ម​។​ ប្រតិបត្តិ​ការ​នេះ​ ធ្វើឡើង​កាល​ពី​វេលា​នៅ​វេលា​ម៉ោង​ ១២និង​០០​នាទី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ២០២២។យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមនេះ ធ្វើ​ឡើង​ចំនួន​៣​កន្លែង។ ទីតាំងទី០១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ត្រង់​អក្សរ​T​ខាង​កើត​រង្វង់​មូល​ស្រុក​ក្រឡាញ់​ស្ថិត​នៅ​ភូមិ​កំពង់​ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់​មនុស្ស​បាន​ចំនួន​០៨​នាក់​(ស្រី២នាក់) និង​រថយន្ត​ម៉ាក​ស្តារិចពណ៌​ស​០១​គ្រឿង។​ ទីតាំងទី២ នៅ​ក្នុង​ផ្ទះ​វីឡាជួល​ស្ថិត​នៅក្រុម​ទី០៩ ភូមិគ្រួស សង្កាត់​ស្វាយ​ដង្គុំ ក្រុងសៀមរាប ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម​ចំនួន​៩​នាក់​ (ស្រី​៥នាក់) និង​ដក​ហូត​រថយន្ត​០១​គ្រឿង​ម៉ាក​តូយូតា​១២​កៅ​អី​ពណ៌​ស​០១​គ្រឿង​។​ ទីតាំងទី០៣ ស្ថិតនៅ​ភូមិ​ក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួន​ជន​ជាតិ​វៀតណាម​៧​នាក់ (ស្រី៤នាក់ទាំងរងគ្រោះម្នាក់)។ របាយការណ៍សមត្ថកិច្ចដដែល បាន​បង្ហាញ​ថា​ តាម​ការ​សន្និដ្ឋាន​ដំបូង ​ជា​ករណី​ចាប់​ជំរិត​ ដោយ​សារ​មាន​ស្ត្រី​ម្នាក់​មាន​របួស​ស្នាម​ដោយ​ការ​ធ្វើ​ទារុណកម្ម។​ ប៉ុន្ដែ​ទោះ​បី​យ៉ាង​ណា ​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​លំអិត​អំពី​ការ​បង្ក្រាប​ករណី​បង្ខាំង​មនុស្ស​ដោយ​ធ្វើ​ទារុណកម្ម​ខាង​លើ​នេះ​ ដែល​ដើម​ចម​នេះ​ផ្តើម​ចេញ​ដោយសារ​អ្វី​ ហើយ​ចេញ​ម​ក​ពី​ណា​ប្រាកដ​។​ បច្ចុប្បន្ន​មនុស្ស​២៤​នាក់​ខាង​លើ​ជា​ចំណាត់​ការ​របស់​នគរបាល​សួរ​នាំ​អនុវត្ត​តាម​និតិ​វិធី​៕

ថ្ងៃភ្ជុំបិណ្ឌ ! មនុស្ស ១១នាក់ស្លាប់​ និងរបួសធ្ងន់-ស្រាល ១៩នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

2022/09/25 08:56:25 pm        495
ភ្នំពេញ៖ មនុស្សចំនួន ១១នាក់ បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៩នាក់ (ធ្ងន់ ១២នាក់ និងស្រាល ៧នាក់)ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០២២ នេះ។តួលេខអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង ៤រសៀល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់BTV។

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះ !ស្លាប់ចំនួន ៨នាក់ និងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់

2022/09/24 05:54:54 pm        1875
ភ្នំពេញ៖ មនុស្សចំនួន ៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់ (ធ្ងន់៩នាក់ និងស្រាល៥នាក់)ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក នៅរាជធានី-ខេត្តចំនួន៨ដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពង់ឆ្នាំង ស្លាប់ ២នាក់ , កំពត ស្លាប់ ១នាក់ និងរបួស ៤នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ , ពោធិ៍សាត់ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ របួស ៣នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM