កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយញុះញង់ឱ្យចូលរួមធ្វើ​បដិវត្តពណ៌​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​

សន្តិសុខ និង សង្គម

អាវុធហត្ថស្រុកអូរយ៉ាដាវ រុករកឃើញឈើ ១៧ដុំ ដែលឈ្មួញលួចលាក់ទុកក្នុងចំការស្វាយចន្ទី

2022/05/20 05:40:48 pm        720
រតនគិរី៖ ដោយមានការចង្អុលបង្ហាញពី លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគីរី នៅវេលាម៉ោង ២០ និង ១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ សហការចុះស្រាវជ្រាវរុករក និងប្រទះឃើញវត្ថុតាងឈើចំនួន ១៧ដុំ (ពុំទាន់ធ្វើការវាស់វែង) ដែលប្រជាពលរដ្ឋបានដឹកមកទំលាក់ក្នុងចំការស្វាយចន្ទីត្រង់ចំណុចភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។បច្ចុប្បន្នវត្ថុតាងបានដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត៕

អ្នកលក់ខោអាវក្លែងបន្លំពាណិជ្ជសញ្ញា នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅតុលាការ

2022/05/17 04:59:06 pm        2801
ប៉ោយប៉ែត ៖ អ្នកលក់ខោអាវបីនាក់ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីក្លែងបន្លំពាណិជ្ជសញ្ញា។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលផែន ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៥ ខែឧសភានេះ បានរកឃើញថាហាងមួយបានលក់ខោអាវកីឡាជម្រើសជាតិកម្ពុជា ដែលមានឡូហ្គោ FFC ជាផលិតផលក្លែងក្លាយ។លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលជាអ្នកផលិតចែកចាយខោអាវនេះ បានសារភាពចំពោះការចោទប្រកាន់នេះ ។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តធ្វើសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិពិធីច្បាប់៕អត្ថបទ៖ ឃិន សារិទ្ធ

មុខសញ្ញាប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ត្រូវបាននគរបាលឃាត់ខ្លួន

2022/05/17 02:22:13 pm        1916
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនគរបាលជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន និងដកហូតបានអាវុធខ្លី ចំនួន០២ដើម។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩:៣០នាទី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី បូរិទ្ធ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កម្លាំងនគរបាលជំនាញ បានឲ្យដឹងថា មុនឈានដល់ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដោយ​ទទួលបាន​ពាក្យបណ្ដឹង​របស់ជនរងគ្រោះជាច្រើននាក់ ​ហើយ​កម្លាំង​នគរបាលជំនាញ​បានធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ពិនិត្យលើ​ភិនភាគ​ រួចឈាន​ដល់ការកំណត់​មុខសញ្ញា ធ្វើការបន្តបន្ទាប់​រហូត​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យបានតែម្ដង។ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ចំនួន០២ដើម ម៉ាក់K៥៤ មានគ្រាប់ចំនួន១៤គ្រាប់, អាយកូម ចំនួន ២, ម៉ូតូ ចំនួន២គ្រឿង ម៉ាក់អាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ1AR -៩៥៨៩ នឹង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AV-៨៨៨៨។យោងតាមរបាយការណ៍ បានឲ្យដឹងថា ជនសង្ស័យបានធ្បើសកម្មភាព លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរី២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ ។លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក់ សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ផ្លាកលេខ១DH៤៥០២ នឹងធុងដឹកជញ្ជូនម៉ាក EGETS ពណ៌ទឹកក្រូច ។លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣ ភ្ជង់ប្លន់។បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​កម្លាំងជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បីបញ្ជូន​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ ​ចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ៖ កុម្ភៈ

ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខេត្តជួយសង្គ្រោះផ្លូវម្តុំរង្វង់មូលទូកមាស​ ខណៈរថយន្ត​ដឹកដី​ធុនយក្ស​កំពុ​ង​បើក​កិនបំផ្លាញ

2022/05/16 09:47:27 am        905
កំពង់ឆ្នាំង៖​ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង បានសំដែងនូវការមិនពេញចិត្ត ខណៈ​រថយន្ត​បែនធំៗ ដឹកលើស​ទម្ងន់ បើកឆ្លងកាត់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងផ្លូវកៅស៊ូAC និង​បាន​បំផ្លាញ​ផ្លូវ​ទាំង​នោះអស់ជាច្រើនកន្លែង នៅចំណុចរង្វង់មូលទូកមាស ស្ថិតក្នុងសង្កាត់ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជួយទប់ស្កាត់រថយន្តដឹកដីទាំងនោះផង ព្រោះ​ការដឹកដីចាក់លុបបឹង ដើម្បីពុះឡូតិលក់នោះ វាគឺជាផលប្រយោជន៍របស់ឈ្មួញតែម្នាក់ ឬ​២​នាក់​ប៉ុណ្ណោះ ក៏ប៉ុន្តែសកម្មភាពនេះ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ និង​សមិទ្ធផល​នានា​ដែលបានកសាងរួចហើយ។ លើសពីនេះ រថយន្តដឹកដី​ទាំងនោះ​មិន​បាន​គ្រប​ត្រឹមត្រូវ​តាម​បច្ចេកទេសឡើយ ធ្វើអោយដីធ្លាក់រាយប៉ាយពេញផ្លូវ បើករថយន្ត​បង្ហុយ​ដី​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាពប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងរំខានដល់អ្នកទៅកំសាន្ត និង​អ្នក​ធ្វើ​ដំណើរ​ថែមទៀតផង។គួរបញ្ជាក់ថា រថយន្តដឹកដីបែនធុនយក្សទាំងនេះ សុទ្ធតែមានទម្ងន់ចាប់ពី៦០តោនឡើងទៅ ដែល​ទម្ងន់នេះ ប្រសិនបើបើកបរលើផ្លូវក្នុងក្រុងយ៉ាងអាណាធិបតេយ្យបែបនេះ ពិតណាស់​នឹង​បំផ្លាញ​រាល់​ហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ក្នុងក្រុងអស់ជាមិនខាន។ អត្ថបទ៖ ហុង វាស្នា

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃនេះស្លាប់ ៦នាក់ និងរបួស ៨នាក់

2022/05/14 05:24:54 pm        1241
ភ្នំពេញ៖ មនុស្សចំនួន ៦នាក់ស្លាប់ និងរងរបួសចំនួន ៨នាក់ (ធ្ងន់ ៤នាក់ និងស្រាល ៤នាក់) ក្នងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២២ នេះ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើរាជធានី-ខេត្ត ចំនួន ៦ មានដូចជា៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ២នាក់ , ព្រះវិហារ របួស ២នាក់ និងខេត្តព្រះសីហនុ ស្លាប់ ១នាក់ និងរបួស ៣នាក់៕

នាយឧត្តមសេនីយ៍ សៅ សុខា ៖ កម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធករណីដឹកជញ្ជូនសព្វាវុធខុសច្បាប់

2022/05/10 05:20:41 pm        2852
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថល់ផ្ទៃប្រទេសបានបានប្រាប់BTVថា កម្លាំងកងរាជអាវុធហត្ថកំពុងតែស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធករណីដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់។ការស្រាវជ្រាវរកមេខ្លោងនេះ បានធ្វើឡើងបន្ទាប់ពីអាវុធហត្ថខេត្តបាត់ដំបងបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ ជាបន្តបន្ទាប់ និងដកហូតសព្វាវុធខុសច្បាប់មួយចំនួន។គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកបវេល ខេត្តបាត់ដំបង សហការជាមួយកម្លាំងអាវុធហត្ថស្រុកមង្គលបូរី បានធ្វើការសហការចុះស្រាវជ្រាវករណីរក្សាទុក និងដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៧នាក់ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕

ផ្ទះប្រជាពលរដ្ឋចំណុចគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ត្រូវបានអគ្គីភ័យឆេះ​អស់ជាច្រើនខ្នងផ្ទះ

2022/05/07 05:09:13 am        2597
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង ១០ខ្នងផ្ទះត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ទោសន្ធៅ ទាំងកណ្តាលរាត្រី និងបានលេបត្របាក់អស់ទាំងស្រុងបង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ តែករណីនេះមិនបណ្ដាលឲ្យ​មានគ្រោះថ្នាក់​ដល់មនុស្សឡើយ។អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។យោងតាមប្រភពពីប្រជាពលរដ្ឋ ម្នាក់ ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋ ដែលរង​គ្រោះជាច្រើននាក់ទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញ ផ្ទះ មួយខ្នងដែលនៅកណ្ដាលគេ ត្រូវ បានភ្លើងកំពុងឆាបឆេះ ដោយម្ចាស់ផ្ទះបានរត់ចេញក្រៅស្រែកឆោឡោឲ្យបងប្អូន​ជួយយក​បំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតគ្រប់គ្រងលែងបាន។ ដោយភ័យស្លន់ ស្លោរ​ប្រជាពលរដ្ឋ នៅក្បែរនោះបាននាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន នឹងបានត្រឹមតែឈរសម្លឹងមើលផ្ទះខ្លួន ទាំងទឹកភ្នែកសោកសៅ ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាន និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយ​អន្តរាគមន៍​បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់​ផ្ទះប្រជាពលរដ្ឋ​ដទៃផ្សេងទៀត។លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យ​នៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយ​ស្ថានភាព​ផ្លូវចូលទៅបាញ់ពន្លត់ តូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបាន មានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងហេតុនេះ កម្លាំងជំនាញបានប្រើប្រាស់​រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន ហើយ​រថយន្តពន្លត់អគ្គីភ័យបានដល់ទីតាំងកើតហេតុជាច្រើនអង្គភាព ដើម្បីជួយអន្តរាគមន៍ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តOCIO រថយន្តស្រាបៀកម្ពុជា រថយន្ត​ក្រសួងមហាផ្ទៃ និងជាច្រើនទៀត។ចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ច ជំនាញមិនទាន់អាចបញ្ជាក់​ចំនួនឲ្យប្រាកដបាន​នៅឡើយទេ ដោយផ្ទះពលរដ្ឋភាគច្រើនជាប្រភេទឈើប្រកក្បឿង និងសង្ក័សី ។ ហើយ ចំពោះមូលហេតុនៃការឆាបឆេះនេះវិញ សមត្ថកិច្ចសន្និដ្ឋានជំហាន​ដំបូងអាចបណ្ដាលមកពីឆ្លង​ចរន្តអគ្គីសនី តែយ៉ាងសមត្ថកិច្ចនិងស្រាវជ្រាវពីមូលហេតុឲ្យប្រាកដ៕ អត្ថបទ៖ កុម្ភៈ 

ស្ត្រីចំណាស់ម្នាក់ស្នើអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍ករណីបាត់ប្លង់ដី និងសុំធ្វើប្លង់ថ្មី

2022/05/05 11:13:44 am        386
បាត់ដំបង៖ ស្ត្រីចំណាស់ម្នាក់ បានស្នើសុំឲ្យអាជ្ញាធរ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជួយអន្តរាគមន៍ ក្រោយប្លង់ដីចំនួនបួនប្លង់របស់ខ្លួនត្រូវបានបាត់ និងសង្ស័យថា មានគេលួចយកទៅបញ្ចាំ។លោកស្រី ជា សារ៉ន អាយុ៦០ ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង នៅភូមិទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើឲ្យអាជ្ញាធរឃុំ ជួយអន្តរាគមន៍ ទប់ស្កាត់ និងដឹងឮ បន្ទាប់ពីគាត់បានបាត់ប្លង់ដីចំនួន ៤ក្បាលដី កាលពី៦ឆ្នាំមុន។លោកស្រី ជា សារ៉ន បញ្ជាក់ថា ប្លង់ដីចំនួនបួនប្លង់របស់គាត់ត្រូវបានបាត់ តាំងពីឆ្នាំ២០១៥ ។ ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដើម្បីជួយដោះស្រាយ​ និងដឹងឮផងដែរ អំពីការបាត់ប្លង់ដីនេះ តាំងពីឆ្នាំ២០១៩។ លោកស្រីបន្ថែមថា តាមរយៈការផ្សព្វផ្សាយនេះ លោកស្រីសូមជំរាបជូនសាធារណជនដឹងឮ និងដើម្បីធានាអះអាងថា ដីនោះជាកម្មសិទ្ធស្របច្បាប់ និងជាការអាស្រ័យផលរបស់ខ្លួនពិតប្រាកដមែន ដោយហ៊ានអះអាងចំពោះមុខច្បាប់ និងសូមអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ករណីជនណាយកប្លង់ដី ដែលជាកម្មសិទ្ធរបស់ខ្លួន លួចទៅលក់ដូរ បញ្ជាំ ឬធ្វើសកម្មភាពណាមួយដែលខ្លួនមិនបានដឹងនិងយល់ស្របទេនោះ។  លោកស្រី ជា សារ៉ន ក៏បានសុំស្នើអោយអាជ្ញាធរ ជួយធ្វើបណ្ណកម្មសិទ្ធថ្មីជូនខ្លួនផងដែរ ដើម្បីរក្សាទុកនិងប្រើប្រាស់ជាការចាំបាច់ណាមួយនោះ។ សូមបញ្ជាក់ថា ដី៤ប្លង់នេះ រួមមានជាដីភូមិមានសង់ផ្ទះរស់នៅបច្ចុប្បន្ន បាននឹងកំពុងអាស្រ័យផល ដោយលោកស្រី ជា សារ៉ន នៅភូមិ ទួលល្វៀង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានកាន់កាប់ជិត២០ឆ្នាំមកហើយ៕

កម្ពុជាប្រកាសផ្តើមអនុវត្តយុទ្ធនាការ “ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត”

2022/05/05 09:59:42 am        452
ភ្នំពេញ៖ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រកាសផ្តើមអនុវត្តយុទ្ធនាការ ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ដើម្បីកៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងនិងលើកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នារវាងភាគីពាក់ព័ន្ធដែលខិតខំរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក។ល។ប្រភពអង្គការមូលនិធិបង្ការរបួសអាស៊ី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូល ផ្គត់ផ្គង់ដល់គ្រួសារ។អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំ គឺជាស្រ្តី។ ប្រភពដដែលបានបញ្ជាក់ថា កម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជាការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់៕

ស្រ្តីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចទឹកប្រាក់ជាង ៧៧ម៉ឺនដុល្លារ

2022/05/04 01:13:20 pm        10574
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នៅចំណុអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារតាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាល ជំនាញកំពុងសាកសួរកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល ព្រមានចាត់វិធានការ ប្រសិនបើក្រុមហេសបូឡា មិនត្រូវបានរំសាយអាវុធ
11/03/2025 08:11 AM
លោក Trump នៅតែស្ទាក់ស្ទើរលើការបញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន
11/03/2025 08:11 AM
[UPDATE] មនុស្សជាច្រើននាក់ ត្រូវគេបារម្ភថាស្លាប់ និងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ វាយប្រហារអាហ្វហ្គានីស្ថានភាគខាងជើង
11/03/2025 08:11 AM
ផ្លូវជាតិលេខ៩២ ដែលជាផ្លូវក្រវាត់ព្រំដែនដ៏សំខាន់ត្រូវបានជួសជុលរួចរាល់ ១០០%
11/02/2025 06:11 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដង្ហែអង្គកឋិនទានទៅកាន់ វត្តម្រុំខាងជើង ខេត្តកំពង់ស្ពឺ
11/02/2025 05:11 PM
ពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ខេត្ដព្រះវិហារ ទទូច​ដល់​សហគមន៍​អន្តរជាតិ​ជំរុញ​ថៃ​ឱ្យ​ដោះលែង​កងទ័ព​កម្ពុជា ១៨រូប
11/02/2025 05:11 PM
ចំនួនអ្នកស្លាប់ នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ២២០នាក់ ចាប់តាំងពីមានបទឈប់បាញ់
11/02/2025 05:11 PM
សកម្មជនតវ៉ាប្រឆាំងនឹងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍របស់អ៊ីតាលី នៅអាល់បានី
11/02/2025 05:11 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ នឹងសាងសង់ទីតាំងនុយក្លេអ៊ែរឡើងវិញ
11/02/2025 05:11 PM
លោក Trump គំរាមចាត់វិធានការយោធា នៅនីហ្សេរីយ៉ា ជុំវិញការប្រព្រឹត្ត ចំពោះគ្រិស្តសាសនិក
11/02/2025 05:11 PM