ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

ពលករមកពីថៃ ចូលតាមខេត្តបន្ទាយមានជ័យកើនឡើង ខណៈបុណ្យចូលឆ្នាំខិតជិតមកដល់

2022/04/08 12:20:00 pm        938
បន្ទាយមានជ័យ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែគៀកជិតឈានមកដល់ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតវិញ តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តរឹតបន្តឹងត្រួតពិនិត្យវិធានការសុខាភិបាល។ថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ បានកើនឡើង​តាំង​ពីសប្តាហ៍ចុងក្រោយខែមីនា ហើយបន្តកើនឡើងក្នុងសប្តាហ៍ដំបូងខែមេសា ដោយក្នុងមួយថ្ងៃមានចំនួនយ៉ាងហោចណាស់ប្រមាណ១ពាន់។ ឯកឧត្តម បន្តថា ក្នុងចំណោមនោះ បានឆ្លងដែនតាមច្រកចំនួន៤ រួមមាន ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ច្រកបឹងត្រកួន ស្រុកថ្មពួក ច្រកបឹងបេង ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខណៈច្រកដែលមានពលករឆ្លងដែនច្រើនជាងគេមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកអូរបីជាន់។ឯកឧត្តម បញ្ជាក់ថា ទោះបីមានការកើនឡើងនៃចំនួនពលករមកពីថៃ ប៉ុន្តែក្រុមការងារ​ជំនាញ​ដែល​ឈរជើងតាមបណ្តាព្រំដែន​បន្តអនុវត្តវិធានការសុខាភិបាលម៉ឺងម៉ាត់ ពោលគឺអ្នកមិនទាន់​បាន​ចាក់វ៉ាក​សាំងដូសមូលដ្ឋាន​ ឬយ៉ាងហោចណាស់ចំនួនដូសនោះ​នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក។ឯកឧត្តម បន្តថា រាល់ការឆ្លងដែនរបស់ពលករទាំងអស់​តម្រូវឲ្យធ្វើតេស្ត​សម្រាប់​អ្នក​ដែលមាន​អាការៈ​មិនស្រួលខ្លួន ​ហើយអ្នកបានចាក់វ៉ាក់សាំង​ ដូសទី២រួចរាល់​ អនុញាត ​ឲ្យត្រឡប់ទៅផ្ទះ និង​អ្នកមិនទាន់ចាក់ត្រូវធ្វើ​ចត្តាឡីស័ក​គ្រប់ចំនួនថ្ងៃ ​ដែលកំណត់ ​បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក បានរៀបចំចាក់វ៉ាក់សាំង​ជូនពួកគេ។ឯកឧត្តម អ៊ុំ រាត្រី បន្ថែមថា ដើម្បីឆ្លើយតបចំពោះបញ្ហាកំណើនពលករ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តឲ្យកងកម្លាំងប្រដាប់អាវុធ ​និងមន្រ្តីជំនាញឈរជើងជាប់ជាប្រចាំរង់ចាំទទួល​ពលករមកពីថៃ និងបានរៀបចំទីតាំងធ្វើចត្តាឡីស័ក ​និងព្យាបាល សំដៅធានាឲ្យបានពីការរីករាល​មេរោគកូវីដ១៩​ក្នុង​សហគមន៍ ខណៈប្រទេសថៃនៅថ្ងៃទី៨ ​ខែមេសានេះ ​បានរកឃើញករណីឆ្លងចំនួនជាង ២ម៉ឺនករណី ​និងស្លាប់៨៩នាក់៕ អត្ថបទ សេក ឧត្តម 

នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន២៨នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/08 11:51:12 am        2132
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ២៨នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ៥២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៨៨៩នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៥៦៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសាកើតឡើង ៦លើក(ស្លាប់ ២នាក់ និងរបួស ១០នាក់)

2022/04/07 06:37:40 pm        1330
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន កើត ឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៩នាក់ និងរបួសស្រាលចំនួន ១នាក់ ។គ្រោះថ្នាក់ចរាចរណ៍ កើត នៅរាជធានី-ខេត្កចំនួន ៥មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពត របួស ១នាក់ , ភ្នំពេញ របួស ១នាក់ រតនគីរី របួស ៥នាក់ និងខេត្តសៀមរាប ស្លាប់ ១នាក់ និងរបួស ១នាក់ ៕

ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង បានបង្កផលប៉ះពាល់ផលដំណាំនិងសត្វចិញ្ចឹមមួយចំនួន នៅឃុំក្បាលរមាស ស្រុកសេសាន

2022/04/02 06:01:11 am        2499
ស្ទឹងត្រែង ៖ ភ្លៀងកក់ខែធ្លាក់​យ៉ាង​ខ្លាំង បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិក្បាលរមាស និងភូមិស្រែស្រណុកថ្មី នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី៣១ មកដល់ថ្ងៃទី០១មេសានេះ បានបង្កផលប៉ះពាល់ផលដំណាំ និងសត្វចិញ្ចឹមមាន់ទាមួយចំនួនផងដែរ។លោកគ្រុ យូរ មេភូមិក្បាលរមាស បានបញ្ជាក់ថា ឆ្នាំនេះ​ភ្លៀង​ខុស​រដូវ​ ទោះបីចង់ទៅធ្វើស្រែ​ក៏​មិនកើតដែរព្រោះក្រែងដល់ទៅចុងខែមេសា និង​ដើម​ខែឧសភា មានភាព​រាំងស្ងួត​អាច​បង្កឱ្យ​ខូចផល​ដំណាំដូចនេះ​បងប្អូនជនជាតិ មិនទាន់ហ៊ាននាំគ្នាចេញទៅធ្វើអ្វីទេ។លោកប៉ែន វិបុល សមាជិកឃុំក្បាលរមាស បានទទួលស្គាល់ថា នៅខេត្តស្ទឹងត្រែងយើង​មានភ្លៀង​ទៅ​តាមតំបន់​និងកន្លែងខ្លះ​ភ្លៀងខ្លាំង​ និងខ្លះទៀត​មាន​តិចតួច​តែប៉ុណ្ណោះ​ដែល​អំណោយផលទៅ​លើដំណាំផ្សេងៗ។លោកបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បំផុត ​ហាមប្រាម​កូនចៅកុំឱ្យចុះលេងទឹក ដើម្បី​បញ្ចៀស​នៅ​ការ​គ្រោះថ្នាក់ផ្សេងៗ។សូមបញ្ចាក់ថា ភ្លៀងធ្លាក់មួយយប់មួយថ្ងៃនេះ នៅស្រុកសេសាន បង្កផលប៉ះពាល់ ២ភូមិ ទី១.ភូមិក្បាលរមាស ទី២.ភូមិស្រែប្រណូកថ្មី ស្ថិតក្នុងឃុំក្បាលរមាស​ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋរស់នៅប្រមាណ៥០០គ្រួសារ តែមិនមានសភាពធ្ងន់ធ្ងរទេ អាច​ក្នុង​រយៈពេល ២ឬ៣ថ្ងៃ​ទឹ​ក​ស្រក​ផុត​ទៅ​វិញ​បាន៕ អត្ថបទ៖ មាស ផល្លា 

នៅថ្ងៃនេះ ករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៣២នាក់(ប្រភេទអូមីក្រុង) និងគ្មានករណីស្លាប់ថ្មីទេ

2022/04/02 11:52:03 am        582
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៣២នាក់ (PCR)សុទ្ធតែជាប្រភេទអូមីក្រុង ,ករណីឆ្លងក្នុងសហគមន៍ចំនួន ៣០នាក់,ជាសះស្បើយចំនួន ១៣២នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៥.៧១៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣១.៩៤០នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៤នាក់៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា កើតឡើង១២លើក(ស្លាប់១០នាក់,របួស២៨នាក់)

2022/04/01 05:58:52 pm        178
ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន កើត ឡើងចំនួន ១២លើក ស្លាប់មនុស្សចំនួន ១០នាក់ និងរងរបួសចំនួន ២៨នាក់ ដោយក្នុងនោះរបួសធ្ងន់ ១៣នាក់ និងស្រាល ១៥នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ១០ មានដូចជាៈ ខេត្តបន្ទាយមានជ័យ របួស ៣នាក់ , បាត់ដំបង របួស ១នាក់ , កំពង់ឆ្នាំង ស្លាប់ ៣នាក់ និងរបួស ១១នាក់ , កណ្តាល ស្លាប់ ៥នាក់ និងរបួស ១នាក់ , ក្រចេះ របួស ៣នាក់ , ភ្នំពេញ របួស ៣នាក់ , ព្រះសីហនុ ស្លាប់ ១នាក់ , ស្ទឹងត្រែង ស្លាប់ ១នាក់ , តាកែវ របួស ១នាក់ និងខេត្តកែប របួស ៥នាក់៕

បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបថយចុះ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​សស្រាក់សស្រាំ

2022/04/01 04:02:54 pm        841
ភ្នំពេញ៖ បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប មានការថយចុះ នៅពេលបច្ចុប្បន្ន បន្ទាប់ពីកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងសស្រាក់សស្រាំ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០១ខែមេសានេះ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​ក្រសួងកសិកម្ម និងស្ថាប័នព័ន្ធផ្សេងៗទៀត បាន​បើកកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីដាក់ចេញវិធានការទប់ស្កាត់បទល្មើស​ជលផលនៅ​បឹង​ទន្លេសាប។ជាលទ្ធផល បច្ចុប្បន្ន បទល្មើសនេសាទក្នុងបឹងទន្លេសាបមានការថយចុះជាងមុន ក្រោយពីកម្លាំង​ជំនាញ​ពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្រ្កាបយ៉ាង​សស្រាក់ស្រាំ។ ក្រៅពីនេះ លោក អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវបញ្ឈប់​ជាបន្ទាន់​ការនេសាទ​ខុសច្បាប់​នៅបឹងទន្លេសាប ដែលអាច​នាំ​ឱ្យមានទោសតាមច្បាប់​ដែលបានកំណត់។បើតាមរបាយការណ៍របស់រដ្ឋបាលជលផល ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមីនាម្សិលមិញ ការបង្រ្កាបបទល្មើសជលផល​ដោយប្រើ​ឧបករណ៍ខុសច្បាប់នៅក្នុងខេត្តចំនួន ៦ជាប់បឹងទន្លេសាបមានដូចជា៖ អួនអូសទឹកសាប​ចំនួន​២៤វង់ ម៉ាញ់៣វង់ ឆក់ត្រជាក់ ៥គ្រឿង ឈិបយន្ត១គ្រឿង អួនហ៊ុម ៤វង់ ​ការណូត៥០គ្រឿង ម៉ាស៊ីនការណូត ១៤គ្រឿង និងចាប់ខ្លួនជនល្មើស ​បញ្ជូន​សំណុំរឿង​ទៅតុលាការជាដើម។កន្លងទៅថ្មីៗនេះ​ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុបការងារឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​បាន​ចេញបទបញ្ជា ដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ​ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ​ពិសេសគណៈបញ្ជាការឯកភាពរាជធានី- ខេត្ត ​ត្រូវ​រួមសហការស្រាវជ្រាវ ទប់ស្កាត់​ និងបង្រ្កាបបទល្មើសព្រៃឈើ ជលផល ​និងការ​កាប់រាន​ដុត​ឈូសឆាយ​ដីព្រៃឈើ ព្រៃលិចទឹក​តាមគ្រប់រូបភាព ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកប​ដោយប្រសិទ្ធភាព ​និងតម្លាភាព៕អត្ថបទ៖ទូច សោភ័ណ

សមត្ថកិច្ចជំនាញ បង្ក្រាបជ្រូករស់ជាច្រើនក្បាលដឹកចេញពីវៀតណាម ឆ្លងកាត់ច្រកកំណប់កែវ ស្រុកគិរីវង់ គ្មានច្បាប់អនុញ្ញាត

2022/04/01 03:52:35 pm        1010
តាកែវ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះបង្ក្រាបជ្រូករស់ជាច្រើនក្បាល ដែលឈ្មួញដឹកចេញពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាត បានឆ្លងកាត់ច្រក កំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ ។សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមការ​បញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ​បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទ ល្មើស​ចលនា​សត្វ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ​ចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ ៣A-៤៣៦០ ​ដឹកសត្វជ្រូករស់ ចំនួន ៤៨ក្បាល ដោយ​ដឹកចេញ​ពីប្រទេសវៀតណាមតាមច្រក ​កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ ​បម្រុង​នឹងយក​ទៅចែកចាយ​នៅខេត្តតាកែវផ្ទាល់ ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។ តាមប្រភពព័ត៌មាន បានដឹងបន្តថា ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ​ស្រុកគីរីវង់ ខេត្តតាកែវ។ពេលនេះ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះ​ទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក​សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ តារាវុទ្ធី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដ១៩ ចំនួន ៥៧នាក់ប្រភេទអូមីក្រុងទាំងអស់

2022/04/01 12:00:15 pm        121
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុង​សហគមន៍ ៥៧នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ពុំមាននោះទេ ​នៅថ្ងៃនេះ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៥៤នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ សរុប​បាន​កើន​ឡើង​ដល់ ១៣៥,៦៨២នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១៣១,៨០៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា កើតឡើង១០លើក(ស្លាប់៧នាក់,របួស២៤នាក់)

2022/03/31 10:32:23 am        456
ភ្នំពេញ៖ របាយការណ៍​អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបាន​កើត​ឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និង​របួសស្រាលចំនួន ១៩នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត​ ចំនួន ៨ មាន​ដូចជា ៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , ក្រចេះ ស្លាប់ ១នាក់ , ភ្នំពេញ ស្លាប់ ២នាក់ , ព្រះ​វិហារ​របួស ១នាក់ , ព្រះសីហនុ ស្លាប់ ២នាក់ និងរបួស ៤នាក់ , ស្វាយរៀង របួស ១៦នាក់ , កែប របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM