សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

អ្នកស្លាប់ក្នុងទឹកជំនន់នៅប្រេស៊ីល ឡើងដល់ជាង ១៤០ នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត

2024/05/13 08:12:30 am        101
ស្ថាប័នការពារជនស៊ីវិលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៣ នាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់លើរដ្ឋដែលរងគ្រោះមួយនេះ។មនុស្ស ១២៥ នាក់ផ្សេងទៀតនៅតែមិនទានជួយសង្រ្គោះបាន ខណៈដែលកម្ពស់នៃទឹកទន្លេ ត្រូវបានរាយការណ៍ថាកំពុងកើនឡើងបន្ថែមទៀត។ សេវាអាកាសធាតុរបស់ប្រេស៊ីល បានហៅស្ថានភាពនេះថា «គួរឱ្យព្រួយបារម្ភខ្លាំងណាស់»។នៅល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសប្រហែល ១២,១ ពាន់លានរ៉េអាល់ (២,៣៤ ពាន់លានដុល្លារ) ក្នុងការចំណាយគ្រាអាសន្ន ដើម្បីដោះស្រាយវិបត្តិដែលបានជម្លៀសមនុស្សជាង ៥៣៨.០០០ នាក់នៅក្នុងរដ្ឋ ក្នុងចំណោមប្រជាជនប្រហែល ១០,៩ លាននាក់។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយថា រដ្ឋនឹងសាងសង់ឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញ។ភ្លៀងបានធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងទុកថានឹងបន្តធ្លាក់នៅថ្ងៃចន្ទនេះ។ តិចជាងពីរសប្តាហ៍បន្ទាប់ពីភ្លៀងបានចាប់ផ្តើម រដ្ឋបានប្រកាសអាសន្នម្តងទៀតជាមួយនឹងហានិភ័យនៃទឹកដែលបន្តកើនឡើងនៅបឹង ហ្គូអៃបា (Guaiba) ក្បែររដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋ រីអូ ក្រានដេ របស់ប្រេស៊ីលមួយនេះ៕

UN៖ ជនស៊ីវិលជិត ៣០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលបន្តជាថ្មីនៅស៊ូដង់

2024/05/13 08:09:20 am        123
ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា យ៉ាងហោចណាស់ជនស៊ីវិល ២៧ នាក់ត្រូវបានសម្លាប់ និងប្រហែល ១៣០ នាក់បានរងរបួស បន្ទាប់ពីការបន្តជាថ្មីនៃជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងទីក្រុង អែល ហ្វាស្ហើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur)។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ប្រជាជនប្រមាណ ៨៥០ នាក់ ដែលប្រហែល ១៧០ គ្រួសារ ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីតាំងផ្សេងៗគ្នានៅទូទាំងតំបន់ អែល ហ្វាស្ហើ ដោយសារតែការប៉ះទង្គិចគ្នាថ្មីនេះ។អស់រយៈពេលជាច្រើនសប្តាហ៍ កងកម្លាំងគាំទ្ររហ័ស RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុង អែល ហ្វាស្ហើ ក្នុងការរៀបចំសម្រាប់ការវាយប្រហារ ខណៈដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងក្រុមប្រដាប់អាវុធនៅរដ្ឋដាហ្វឺ ដែលជាសម្ព័ន្ធមិត្ត បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អែល ហ្វាស្ហើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុង។កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានព្រមានថា មនុស្សប្រហែល ៨០០.០០០ នាក់នៅក្នុងទីក្រុង អែល ហ្វាស្ហើ កំពុងស្ថិតក្នុង «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងភ្លាមៗ» ខណៈដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ និងគំរាមកំហែងដល់ «ការបង្កជម្លោះដ៏បង្ហូរឈាមរវាងសហគមន៍» នៅទូទាំងតំបន់ ដាហ្វឺ៕

កម្លាំងនគរបាលឆ្មក់បង្ក្រាបទីតាំងផលិតកែច្នៃសារធាតុញៀន នៅក្នុងខេត្តព្រះសីហនុ និងរឹបអូសបានជិត ៦០គីឡូក្រាម

2024/05/12 05:09:54 pm        231
ព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ ​និងបង្រ្កាបករណីកាន់កាប់អាវុធខុសច្បាប់ ​និងផលិតជួញដូរ និងកែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ១កន្លែង ​ឃាត់ខ្លួនជនបរទេសម្នាក់ និងសារធាតុញៀនជិត ៦០គីឡូក្រាម ។ វរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភា នេះថា ប្រតិបត្ដិការដែលមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង​ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងបង្រ្កាបនៅចំណុច​សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ​ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។លោក បន្ថែមថា ជនសង្ស័យ ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ​ជនជាតិចិន មុខរបរ​ មិនពិតប្រាកដ ទីកន្លែងកំណើត ​ខេត្ដហ៊ូណាន ប្រទេសចិន ​ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ។ វត្ថុតាងដកហូតរួមមាន៖ សារធាតុញៀនទម្ងន់សរុប ៥៨.១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹងជាង ៥៨គីឡូក្រាម ក្នុងនោះ ១-សារធាតុញៀនប្រភេទមេតំហ្វតាមីន(ICE) ២-សារធាតុញៀន​ប្រភេទ​មេតំហ្វេតាមីន(WY) ៣-សារធាតុញៀនប្រភេទកេតាមីន(K) ៤-សារធាតុញៀន ប្រភេទអ៊ិចស្ដាស៊ី(MDMA)។ ទូរស័ព្ទដៃចំនួន ០២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង ផ្លាកលេខរថយន្ដចំនួន ០៤ផ្លាក ឧបករណ៍​ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ កាំភ្លើងខ្លីចំនួន​ ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635​ ផលិតនៅប្រទេសប្រេស៊ីល និងគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់៕ 

ប្រេស៊ីលព្រមានពីទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ខណៈភ្លៀងធ្លាក់ថ្មីវាយប្រហារភាគខាងត្បូង

2024/05/12 04:33:29 pm        139
ក្រុមអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ថ្មីនៅតំបន់កំពុងរងគ្រោះទឹកជំនន់ភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវគេរំពឹងថានឹងដាក់បន្ទុកដ៏ធ្ងន់បំផុតនៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការនាំទុក្ខសោកជាថ្មីដល់ជនរងគ្រោះដោយទឹកជំនន់រួចទៅហើយ ដែលបានសម្លាប់មនុស្ស១៣៦ នាក់ មកទល់ពេលនេះ។ ក្រុមអាជ្ញាធររដ្ឋ បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍អំពីហានិភ័យនៃការកើនឡើងកម្រិតទឹក និងបំណាក់ដីបន្ថែមទៀត។ អភិបាលក្រុង រីអូ គ្រែនដេ ដូ ស៊ុល ( Rio Grande do Sul) លោកអេក្វាដូ ឡេតេ (Eduardo Leite) បាននិយាយនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Instagram ថា យើងនៅតែជួបប្រទះស្ថានភាពអាសន្ននៅឡើយ។ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេក្នុងរដ្ឋកសិកម្មហៀរប្រៀបច្រាំង បណ្តាលឱ្យមនុស្សចំនួន ៨០៦ នាក់រងរបួស និង ១២៥ នាក់ទៀតបាត់ខ្លួន បន្ថែមពីលើអ្នកស្លាប់។ក្នុងចំណោមប្រជាជនជាងពីរលាននាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានជាង ៥៣៧.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នចំនួន ៨១.០០០ កន្លែង ។ យោងតាមសហព័ន្ធជាតិក្រុងនេះ បានឱ្យដឹងថា លំនៅឋានជាង ៩២.០០០ ខ្នង ត្រូវបានខូចខាត ឬបំផ្លាញដោយទឹកជំនន់៕

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅកេនយ៉ា បានកើនឡើងដល់២៦៧នាក់

2024/05/12 04:30:06 pm        248
ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់នៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតមនុស្សចំនួន ២៦៧ នាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គីទូរ៉េ គីនឌីគី (Kithure Kindiki) បាននិយាយថា មនុស្ស ១៨៨ នាក់ បានរងរបួស ខណៈមនុស្ស៧៥ នាក់នៅតែបាត់ខ្លួន។ លោកបានគូសបញ្ជាក់ ថាលក្ខខណ្ឌអាកាសធាតុមិនល្អ បានប៉ះពាល់ដល់មនុស្ស ៣៨៩,០០០ នាក់ដោយមនុស្សចំនួន ៥៦,០០០ គ្រួសារត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្ម ៩.០០០ ហិចតា និងបណ្តាលឱ្យបាត់បង់សត្វពាហនៈ ចំនួន ៤.០០០ ក្បាល។រដ្ឋាភិបាលបានបង្កើតជំរំស្នាក់នៅចំនួន ១៦៧ កន្លែង ដើម្បីជួយដល់ជនរងគ្រោះ។ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិកខាងកើត រួមទាំងប្រទេសកេនយ៉ា តង់ហ្សានី សូម៉ាលី ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕

កាណាដា ចេញបញ្ជាជម្លៀសពលរដ្ឋតាមសហគមន៍ក្នុងខេត្តអាល់ប៊ើតា ព្រោះរងការគំរាមពីចំហេះព្រៃ

2024/05/12 04:07:22 pm        372
គេបានឃើញផ្សែងយ៉ាងក្រាស់កំពុងហុយចេញគ្របដណ្ដប់ពាសពេញខេត្តអាល់ប៊ើតា(Alberta) កាលពីថ្ងៃសៅរ៍ ១១ ឧសភា ខណៈអណ្ដាតភ្លើង ដែលមិនអាចគ្រប់គ្រងបាន បានបន្តឆាបឆេះនៅភាគនិរតីនៃទីក្រុងសំបូរដោយប្រេងដ៏សំខាន់របស់កាណាដា។ការជូនដំណឹងអំពីការជម្លៀសត្រូវបានចេញសម្រាប់តំបន់ជាយក្រុងហ្វត ម៉ាក់ម៉ូរ៉េ (Fort McMurray) នៃខេត្តអាល់ប៊ើតូ (Alberta) ដែលធ្វើឱ្យតំបន់នេះ ស្ថិតក្នុងចំណោមតំបន់ដែលត្រូវចាត់វិធានការ មុនគេ នៅមុនរដូវភ្លើងឆេះព្រៃចូលមកដល់ ។នៅក្នុងការជូនដំណឹងមួយកាលពីល្ងាចថ្ងៃសុក្រ ១១ឧសភា រដ្ឋាភិបាល ខេត្ត Alberta បាននិយាយថា គ្រោះថ្នាក់ពីចំហេះព្រៃ មានសភាពខ្លាំងក្លា នៅក្នុងតំបន់ព្រៃ ហ្វត ម៉ាក់ម៉ូរ៉េ និងមិនអាចគ្រប់គ្រងបានក្នុងទំហំ១.០០០ហិចតា។រដ្ឋាភិបាលសហព័ន្ធបានព្រមានថា ប្រទេសកាណាដា នឹងប្រឈមរដូវកាលភ្លើងឆេះព្រៃ ដ៏មហន្តរាយ មួយផ្សេងទៀត ខណៈខ្លួនបានព្យាករណ៍ថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា ភាគច្រើននៅទូទាំងប្រទេស ៕

រុស្ស៊ី ដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែន ខណៈ លោក Zelenskyy អំពាវនាវរកជំនួយ

2024/05/12 04:01:27 pm        389
រុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍១១ឧសភាថាខ្លួនដណ្តើមបានភូមិចំនួន៥ក្នុងតំបន់ខាគីវ (Kharkiv)ភាគឦសានរបស់ប្រទេសអ៊ុយក្រែន អំឡុងការវាយលុកដីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានជំរុញឱ្យមានការជម្លៀសមនុស្សប្រមាណ១.៧៧៥នាក់ ដោយសារមានការវាយប្រហារគ្នាដ៏ខ្លាំងក្លា ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើការអំពាវនាវរកជំនួយយោធាជាបន្ទាន់។ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនិយាយថា កងទ័ពរបស់ខ្លួនបានរំដោះ ភូមិចំនួន៥នៅក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ីគឺភូមិ បូរីស៊ីវកា(Borysivka)ភូមិ អូហ្គើស្ទេវ (Ogirtseve) ភូមិ ផ្លេតេនីវកា (Pletenivka) ភូមិភីលណា (Pylna) និង ភូមិ ស្ទ្រីឡេចា (Strilecha) ព្រមទាំងដណ្តើមបានភូមិមួយ នៅក្នុងតំបន់ដូណេត (Donetsk) ផងដែរ ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើតំបន់ខាគីវ ដែលជាការរុលទៅមុខតិចតួចចូលទៅក្នុងតំបន់ព្រំដែន ពីកន្លែងដែលខ្លួនត្រូវបានកងទ័ពអ៊ុយក្រែនរុញត្រឡប់ក្រោយវិញជិតពីរឆ្នាំមុន។ ក្រោយមកកាលពីថ្ងៃសៅរ៍ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ី មានការគាំទ្រពីការវាយប្រហារតាមអាកាស។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រហារតបតនៅក្នុងភូមិនានាតាមព្រំដែនក្នុងតំបន់ខាគីវ ៕

ទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស ២៨នាក់ និង៤នាក់បាត់ខ្លួន

2024/05/12 02:51:31 pm        177
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃអាទិត្យទី១២ឧសភា ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។លោក អាប់ឌុល ម៉ាលីក (Abdul Malik) ប្រធានក្រុមជួយសង្គ្រោះប្រចាំខេត្តនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានមនុស្ស ២៨នាក់បានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍ បាននាំបង្កឲ្យមានល្បាប់គ្របដណ្ដប់តំបន់ តាណា ដាតា (Tanah Datar) ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួន៥។ BNPB បាននិយាយថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះសម្បែងពលរដ្ឋចំនួន ៨៤ ខ្នងនិងស្ពានចំនួន១៥ខ្សែ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ ដោយបន្ថែមថាគ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវ៕

អ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា ខណៈបញ្ជាឲ្យពលរដ្ឋក្នុងទីក្រុងរ៉ាហ្វា ជម្លៀសចេញបន្ថែមទៀត

2024/05/12 02:36:17 pm        177
អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ១១ ឧសភា បានវាយប្រហារផ្នែកខ្លះនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុង រ៉ាហ្វា (Rafah) ជាទីដែលខ្លួនបានពង្រីកបញ្ជាជម្លៀស ខណៈអង្គការសហប្រជាជាតិបានព្រមានថាការលុកលុយភ្លាមៗលើទីក្រុងនេះ ដែលជាជម្រកចុងក្រោយរបស់ពលរដ្ឋហ្កាហ្សា នឹងបណ្ដាលមនុស្សប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ។អ្នកសារព័ត៌មាន AFP គ្រូពេទ្យ និងអ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានការវាយប្រហារនៅទូទាំងតំបន់ឆ្នេរ ដែលអង្គការសហប្រជាជាតិនិយាយថាការផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង បន្ទាប់ពីទាហានអ៊ីស្រាអែលបានផ្គើននឹងការប្រឆាំងជាអន្តរជាតិ និងបានចូលទៅកាន់ភាគខាងកើតក្រុងរ៉ាហ្វា ក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារនៅកណ្តាលដែនដីហ្កាហ្សា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រ (Al-Aqsa Martyrs) ក្នុងទីក្រុង ឌៀរ អាល់ បាឡា (Deir al-Balah) ។អ៊ីស្រាអែល បានអំពាវនាវកាលពីយប់ថ្ងៃសៅរ៍ទី១១ឧសភា ឲ្យពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់នានានៃទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ជម្លៀសខ្លួនចេញមុនអ្វីដែលខ្លួន បានហៅថា ជាការពង្រីកតំបន់មនុស្សធម៌ ក្នុងទីប្រជុំជន អាល់ ម៉ាវ៉ាស៊ី ( Al-Mawasi) ក្នុងការបង្ហាញបន្ថែមទៀតថាយោធាកំពុងដើរទៅមុខតាមផែនការសម្រាប់ការវាយប្រហារដោយថ្មើរជើងលើទីក្រុងរ៉ាហ្វា៕

ក្រុមបាតុករត្រឡប់ទៅតវ៉ាតាមដងផ្លូវទូទាំងប្រទេសអ៊ីស្រាអែលឡើងវិញ ទាមទារឲ្យដោះលែងចំណាប់ខ្មាំង

2024/05/12 02:19:49 pm        238
ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ាតាមផ្លូវនានា កាលពីថ្ងៃសៅរ៍ ១១ ឧសភា ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើការងារបន្ថែមទៀតដើម្បីធានាឲ្យបានការដោះលែងចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ។ នគរបាលអ៊ីស្រាអែល បានរុញក្រុមបាតុករ និងប្រើកាណុងបាញ់ទឹកទៅលើពួកគេ អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងក្រុង Tel Aviv ។ សមាជិកគ្រួសារចំណាប់ខ្មាំង ដែលកាន់រូបថតមនុស្សជាទីស្រលាញ់របស់ពួកគេនៅតែជាប់ឃុំ បានចូលរួមជាមួយក្រុមមនុស្សដែលធ្វើបាតុកម្មនៅទីក្រុង Tel Aviv។យោងទៅតាមអាជ្ញាធរអ៊ីស្រាអែល ម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ា គឺ អ្នកស្រី ណាម៉ា វ៉េប៊ើក (Naama Weinberg) ដែលបងប្អូនជីដូនមួយរបស់អ្នកស្រី ឈ្មោះ អ៊ីតៃ ស្វីស្គី (Itai Svirsky) ត្រូវបានក្រុម ហាម៉ាស ចាប់យកទៅក្នុងអំឡុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា នៅទីប្រជុំជនមួយក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំឃាំង។ អ្នកស្រីបាននិយាយដោយយោងតាមវីដេអូមួយរបស់ក្រុមហាម៉ាសដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានស្លាប់។ ខណៈពេលល្ងាចបានចូលមកដល់ ក្រុមអ្នកតវ៉ាមួយចំនួនបានបិទផ្លូវធំមួយក្នុងទីក្រុងនេះ មុនពេលត្រូវបានបំបែកដោយកម្លាំងនគរបាល ដែលបានប្រើកាណុងបាញ់ទឹកដើម្បីរុញក្រុមអ្នកតវ៉ាឲ្យថយក្រោយ ហើយយ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានចាប់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM