ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ១៩៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/09 11:53:11 am        297
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៩៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ១៩៤នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺ​ពុំមាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៣នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣៣,២៦៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៧,៦៨៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៥៧នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/08 12:35:20 pm        376
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៥៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣០០នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤៣នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣៣,០៦៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៧,៣៤៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ភ្លៀងធ្លាក់កក់ខែលាយឡំខ្យល់កន្រ្ទាក់មួយមេធំ បណ្តាឲ្យផ្ទះសំបែងពលរដ្ឋ៤៤ខ្នង រងការខូចខាត

2022/03/08 11:14:41 am        661
ឧត្តរមានជ័យ៖ ភ្លៀងធ្លាក់កក់ខែលាយឡំ ដោយខ្យល់កន្រ្ទាក់មួយមេធំ រងការខូចខាត​និងរងផលប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋអស់ជាង ៤៤ខ្នង ក្នុងភូមិចំនួន១០ នៅសង្កាត់សំរោង ខេត្តក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី៧ខែមិនា ឆ្នាំ២០២២នេះ។លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនឹងឧត្តុនិយម ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុង​ករណី​ភ្លៀងធ្លាក់​កក់ខែលាយលំដោយខ្យល់​កន្រ្ទាក់​នោះ​វាមិនបណ្តាលឲ្យមាន​ផលប៉ះពាល់​ណា​មួយ​ធ្ងន់ធ្ងរ​ដល់អាយុជីវិត ឬក៏​សត្វពាហនៈរបស់​ប្រជាពលរដ្ឋនោះឡើយ​គ្រាន់​តែរងការខូចខាត​ប៉ើងដំបូល​ផ្ទះ​មួយ​ផ្នែក​តូចតែប៉ុណ្តោះ។លោក បន្តថា បញ្ហាទាំងនេះដែរ ក្រុមការងារនៅតាមបណ្តាមូលដ្ឋាន​បានចុះជួយអន្តរាគមន៍ភ្លាមៗ​ផងដែរ​ក្នុងការ​ជួយ​ជុសជុល​ផ្ទះសំបែង​របស់បងប្អូន​ប្រជាពលរដ្ឋឡើងវិញ​ទៅ​តាម​អ្វីដែរអាច​ធ្វើបាន។យ៉ាងណាម៉ិញ លោក បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងបញ្ហាអាកាស​ធាតុមាន​ការ​បម្រែបម្រួល​មិន​ទៀងទាត់​នេះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​វិធានការ​ប្រុងប្រយ័ត្ន​ឲ្យខ្ពស់​ចំពោះ​ផ្ទះសំបែង​របស់បងប្អូន​នៅតំបន់ជាប់ជើងភ្នំ នឹងតំបន់ខ្ពស់រាបជៀសវាង​បញ្ហា​ប្រឈមផ្សេងៗ​ដែល​កើតមានឡើងជាយថាហេតុ ដោយសារគ្រោះធម្មជាតិយ៉ាងដូច្នេះ៕អត្ថបទ៖ ឃិន សារិទ្ធ៨

ខណ្ឌទួលគោក ជូន​ដំណឹង​ដល់​ពលរដ្ឋ​បញ្ឈប់​ការ​ប្រមាថ​លើសមត្ថកិច្ច​ក្នុង​ពេល​ចុះរៀបចំ​សណ្ដាប់ធ្នាប់តាមដងផ្លូវ

2022/03/07 05:56:59 pm        2240
ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពបង្កការញុះញង់ រហូតមានការគប់ផ្លែឈើ និងជេរប្រមាថលើកម្លាំងសមត្ថកិច្ច ក្នុងពេលសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់។រដ្ឋបាលខណ្ឌទួលគោក បញ្ជាក់ថា ប្រសិនបើបងប្អូននៅតែបន្តសកម្មភាព​ល្មើស​តទៅទៀត នឹង​ត្រូវប្រឈម​និងការឃាត់ខ្លួន ​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ។អាជ្ញាធរតម្រូវឲ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមរយៈសេចក្តី ណែនាំស្តីពីការរៀបចំ​សណ្តាប់​ធ្នាប់​តាមដងផ្លូវ និងការប្រើប្រាស់​ចិញ្ចើម​ផ្លូវសាធារណៈទាំងអស់​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី​រក្សាសណ្តាប់ធ្នាប់ ​ចរាចរណ៍ លើក​កម្ពស់​សោភ័ណភាព​ទីក្រុង ព្រមទាំងកាត់បន្ថយ​បាន​ការកក​ស្ទះចរាចរណ៍ ​អនាម័យ ​បរិស្ថានល្អ។កន្លងមករដ្ឋបាលខណ្ឌទួលគោក បាន​អនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹង​ជា​ច្រើនលើកច្រើនសារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឲ្យបងប្អូនចូលរួម​ជាមួយអាជ្ញាធរ​នៅ​ក្នុងការអនុវត្តរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) នេះ។ផ្ទុយទៅវិញបងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរ​យ៉ាង​អាណាធិបតេយ្យ​នៅ​លើចិញ្ចើមផ្លូវ ​និងទ្រង់ផ្លូវនេះដដែល ដូច្នេះ​រដ្ឋបាលខណ្ឌគ្មាន​ជំរើស​ណាក្រៅពីការអនុវត្តវិធាន​ការរដ្ឋបាល​ចំពោះ​បុគ្គល​ទាំងឡាយ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹង​នានា​របស់រដ្ឋបាលខណ្ឌ​ដែលបានដាក់ចេញកន្លងមក។ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួល គោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការនគរបាលរាជធានី ភ្នំពេញ បាន​ចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការ​រដ្ឋបាល​មានជនមួយក្តាប់តូចបានធ្វើសកម្មភាព​ញុះញង់ និងរារាំង​កម្លាំងសមត្ថកិច្ច ​ដោយប្រើហិង្សា និង​យកសម្ភារៈផ្សេងៗ​គប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី ​និងកងកម្លាំង​ដែលកំពុងបំពេញភារកិច្ច។លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើន​សកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន​ ដោយអ្នកខ្លះបានគប់ផ្លែឈើ ​និងជេរប្រមាថ ធ្ងន់ៗ​មក​លើមន្ត្រី នឹងកងកម្លាំងមានសមត្ថកិច្ច ​ព្រមទាំងបានយកសម្ភារៈផ្សេងៗ​មក​គរ​បិទ​កំណាត់ ផ្លូវម៉ៅសេទុង (ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង។រដ្ឋបាលខណ្ឌ ប្រកាសជូនដំណឹង​ដល់សាធារណជនទាំងអស់​មេត្តាជ្រាបជាព័ត៌មាន ពិសេសជន​ដែលបានប្រើហិង្សាកន្លងមក ​សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភះ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសគ្រឿងញៀនជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម

2022/03/07 03:32:39 pm        175
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម ។សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់អោយដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា , លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាប បទល្មើសគ្រឿងញៀន ២គោលដៅផ្សេងគ្នា ។ គោលដៅទី១: នៅចំណុច ស្ថានីយ៍ប្រេង ឥន្ទន: តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ០១នាក់ រថយន្ត ១គ្រឿង និងសារធាតុញៀនប្រមាណជាង ៦០គីឡូក្រាម ។ គោលដៅទី២:នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រថយន្ត ២គ្រឿង និង អាវុធ ០៣ដើម ( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរី ពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនសង្ស័យទាំង ៤ នាក់ ដែលត្រូវឃាត់ឃាត់ខ្លួន ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (មានដីកាចាប់ខ្លួន) មានគ្រឿងញៀនជាង ៦០គីឡូ ដែលចាប់បាន ។ ២-ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ ។វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE)ទម្ងន់ សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ -ហេរ៉ូអុិន (HEROIN) ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម ។ សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង ៨៧៩.៨៤ក្រាម។ -អាវុធ AK ១ដើម និងអាវុធខ្លី២ដើម - រថយន្ត ៣គ្រឿង ។ជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕អត្ថបទ ៖ តារាវុទ្ធី

ក្រសួងពាណិជ្ជកម្ម រកឃើញទីតាំងប្រេងឥន្ធនៈលក់មិនគ្រប់បរិមាណ ២៦៧កន្លែង ក្នុងរយៈពេលពីរខែ

2022/03/07 02:11:11 pm        485
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា គិតក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ២០២២នេះ បានរកឃើញស្ថានីយ ឬដេប៉ូនានា ដែលប្រកបអាជីវកម្មមិនសុចរិតចំនួនសរុប ២៦៧កន្លែង ស្មើប្រមាណជាង ៣៤ភាគរយ នៃចំណោមទីតាំងចុះត្រួតពិនិត្យទូទាំងប្រទេសចំនួន ៧៦៨កន្លែង។ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ​នៅព្រឹកថ្ងៃទី៧ ខែមីនា បានមាន​ប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២២ មន្រ្តីអគ្គនាយកដ្ឋាន បានចុះ​ត្រួត​ពិនិត្យ​ភាព​អនុលោមទៅ​នឹង​បទប្បញ្ញាត្តិ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម​ប្រេង​ឥន្ធនៈនៅ​តាមបណ្តា​ស្ថានីយ និងដេប៉ូនានានៅទូទាំងប្រទេសបានចំនួន៧៦៨ ដោយរកឃើញដេប៉ូប្រេង​ឥន្ធនៈចំនួន២៦៧ ​ស្មើ៣៤.៧៦% ប្រកប​អាជីវកម្មមិនសុចរិត។ឯកឧត្តម ឲ្យដឹងទៀតថា ​បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានៃឆ្នាំ២០២១ បទ​ល្មើស​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ប្រេងឥន្ធនៈមានការថយចុះចំនួនជាង ៣ភាគរយ។ពាក់ព័ន្ធករណីអ្នកប្រកបអាជីវកម្ម​មិនសុចរិតខាងលើនេះ ឯកឧត្តមអគ្គនាយកបានបញ្ជាក់ថា ក្នុង​ករណីដែល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ រកឃើញស្ថានីយ/ដេប៉ូប្រេង​ឥន្ធនៈណា ដែលនៅតែបំពាន ឬមិនអនុលោមក្នុងវិស័យ​ប្រេង​ឥន្ធនៈនេះ ​ម្ចាស់​ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ​នឹងរងការកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ។ បន្ទាប់ពីរកឃើញដូច្នេះ មន្ត្រីក.ប.ប. បានពិន័យអន្តរការណ៍ ​និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និង​ឈប់​ប្រព្រឹត្តល្មើស​នឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ គិតមកដល់ពេលនេះនេះ ​តម្លៃលក់រាយប្រេងឥន្ធនៈ​នៅកម្ពុជាថ្លៃ ៤ ​៨០០រៀល ក្នុង១លីត្រ សម្រាប់​សាំងធម្មតា។ ដោយឡែកប្រេងម៉ាស៊ូតថ្លៃ ៤ ៥០០រៀល ក្នុង១លីត្រ។ តម្លៃនេះត្រូវបានលក់​ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣០៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/03/07 11:58:22 am        436
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣០៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២៦៤​​នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណី​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចំនួន០១ គឺ​មិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៤២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣២,៧០៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៦,៩២១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងឈ្មោះ រស់ សុធី ដឹកនាំកម្លាំងចុះចាប់ឡានចង្កូតស្ដាំ៤គ្រឿង នៅតាមផ្ទះ នៅភូមិកំពង់ស្រឡៅ

2022/03/05 01:07:47 pm        2411
ព្រះវិហារ៖ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ និងឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះចាប់រថយន្ដចង្កូតស្ដាំ៤គ្រឿងនៅតាមផ្ទះ ខណៈថ្ងៃឱសានវាទចុះចាប់រថយន្ដចង្កូតស្តាំ ឡានអត់ពន្ធ នៅតាមផ្ទះ មិនទាន់មានបទបញ្ជាឲ្យចាប់នោះទេ ។ប្រតិបត្ដិការនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមិនា ម្សិលមិញនេះ នៅចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ខេត្តព្រះវិហារ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រះវិហារលោក វុធ សាវី ,លោកឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ,លោក ហួត ឃាន នាយរងការិយាល័យ,លោក ស៊ុំ សំណាង ស្នងការង និងចូលរួមកម្លាំងប៉ុស្ដិ៍ស្រឡៅ ផងដែរ។ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញារងខេត្តព្រះវិហារលោក វុធ សាវី បានឲ្យដឹងនៅថ្ងៃនេះថា ក្នុងប្រតិបត្ដិការនេះ ដងហូតបានរថយន្ដ៤គ្រឿង និង៤គ្រឿងទៀតបើកគេច ហើយម្ចាស់រថយន្ដម្នាក់បានរត់គេចទៅចូលទឹកដីឡាវ ហើយលោកក៏បានដឹង​អត្តសញ្ញាណផងដែរ កំពុងបើកការអង្កេត។ ចំពោះរថយន្ដដែលរឹបអូសបាន សហការជាមួយគយឲ្យចុះមកពិនិត្យ និងប្រគល់ជូនគយ។ ចំណែកឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ ក៏BTV News ធ្វើការ​ទំនាក់ទំនង​តាមប្រព័ន្ធតេឡាក្រាមផងដែរ តែគ្មានការឆ្លើយតប។បើតាមប្រភពច្បាស់ការណ៍​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យយើងដឹងថា ឈ្មោះ រស់ សុធី ជានាយការិយាល័យ​សេដ្ឋកិច្ចខេត្តព្រះវិហារ ​បាន​លួចនាំរថយន្ដឆ្លងដែនទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់​ស្រឡៅ១ រាប់សិប​គ្រឿង​មកហើយ​មិន​ដែល​បានមន្ដ្រីណា ឬថ្នាក់លើ​ចុះមកបង្ក្រាប រឹបអូសនោះទេ ទើបតែថ្មីៗនេះ ​ទំនង​មិន​បានចែក​លាភសក្ការៈដល់​សមត្ថកិច្ច​មួយចំនួន ​ក៏បែកធ្លាយព័ត៌មានបំបែកឆ្នាំងបាយ ​ខណៈខ្លួនជាសមត្ថកិច្ចផែនបង្ក្រាបផងដែរនោះ ហើយការចុះចាប់កាលពីថ្ងៃទី០៤ ខែមិនា អាចជាគំណុំផ្ទាល់ខ្លួន ឬលាងឈ្មោះខ្លួនឯងបង្ហាញស្នាដៃជូនថ្នាក់លើ ខណៈអាជ្ញាធរភូមិឃុំមួយចំនួនមិនឯកភាពប្រតិបត្តិការនេះ ។ពាក់ព័ន្ធឡានអត់ពន្ធនេះ នារសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួត​ពិនិត្យ​លទ្ធផល​ការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានស្មារតី​បង់ពន្ធជូនរដ្ឋ​តាមច្បាប់ដែលបានកំណត់។ ទន្ទឹមនឹងនឹងនោះ ​កម្លាំងប្រដាប់អាវុធមានតួនាទីសំខាន់ណាស់សម្រាប់កិច្ចការមួយនេះ។ សម្តេច បញ្ជាក់ថា “បើមានលុយទិញឡានហើយ សូម​ទុកលុយ​ដើម្បីបង់ពន្ធផង”។កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ការអនុគ្រោះម្ដងហើយម្ដងទៀត ភាពច្រំដែលនឹងនៅតែបន្ត ហើយរថយន្តចង្កូតស្តាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឱ្យមានទៀតទេ។ អស់លោកគយ ត្រូវធ្វើកិច្ចការងារនេះ ដើម្បីប្រមូលឡានដែលអត់មានពន្ធនេះទុក ឬផាកពិន័យទៅតាមគោលការណ៍ ដែលមានរួចមកហើយ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្មានអ្នកក្រណាមានលុយ​ទៅទិញឡាន​ជិះនោះទេ ​ខណៈអ្នកមាន ឬពួកអ្នកធំមានលុយទិញឡានជិះហើយបែ​ជា​លួចពន្ធ និង​មិនព្រមបង់ពន្ធចូល​រដ្ឋទៅវិញ៕

អាជ្ញាធរខណ្ឌចំការមន ចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែង ឃាត់មនុស្សជិត១០នាក់ និង​រឹបអូស​ទូហ្គេម

2022/03/05 02:11:28 pm        1111
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះប្រតិបត្តិការបង្រាបល្បែងស៊ីសងហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សជិត១០នាក់។ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោក យស យុទ្ធី អភិបាលរង​ខណ្ឌចំការ​មន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការ​មន ​ចុះបង្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ស្ថិតនៅភូមិ៤ ផ្លូវ៩៧ កែងផ្លូវ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា នៅមុនឈានដល់ការចុះបង្ក្រាបទីតាំង​ហ្គេមបាញ់ត្រីនេះ ដោយការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាងទីតាំងលួចបើកល្បែងស៊ីសងនេះ និងមានមនុស្សប្រុសស្រីក្មេងៗ ស្ទាវៗ ចេញចូលលេង​ពពាក់​ពពូន​ បង្កភាព​អសន្តិសុខ ដល់ការ​រស់នៅ​របស់បងប្អូនពលរដ្ឋ។ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបាន​ ឃាត់មនុស្សចំនួន០៧ ស្រី០២នាក់ និង​ទូហ្គេមបាញ់ត្រីចំនួន ០២ទូ​ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅ​សាលាខណ្ឌ​ចំការមន ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូន​ទៅតុលាការ​ពាក់ព័ន្ធករណីចេញសែកស្អុយជាង ១០ម៉ឺនដុល្លារ

2022/03/05 12:32:28 pm        2670
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការទូទាត់ថ្លៃប្រេង ដោយចេញសែកស្អុយចំនួនពីរសន្លឹក សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ និងបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែមិនាម្សិលមិញនេះ ដើម្បីចាត់ការតាមនីតិវិធី។នគរបាល បានឲ្យដឹងថា ជនសង្ស័យ ទាំង២នាក់មានឈ្មោះ ទី១, ប៉ែន សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងទី២,ឈ្មោះ ស៊ាង ថៃ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន ពាក់ព័ន្ធករណី​មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរបាន ។នគរបាល បានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំងត្រូវបានកម្លាំងនគរបាលជំនាញ​ឃាត់ខ្លួន​កាល​ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ ​នៅម្ដុំសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ​រាជធានីភ្នំពេញ តាមពាក្យ​បណ្ដឹងរបស់ជនរងគ្រោះ។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ១៦និងថ្ងៃទី៣០ ខែធ្នូឆ្នាំ ២០២១ ពាក់ព័ន្ធ​ជាមួយ​នឹង​ករណី​ចេញ​សែកស្អុយនេះ បុរសពីរនាក់​ដែលជាជនសង្ស័យ​តំណាង​ឲ្យក្រុមហ៊ុន ​E-zone express បាន​ធ្វើការ​ទូទាត់​ថ្លៃប្រាក់ទិញប្រេង​តាមរយៈ​មូលប្បទានប័ត្រ​(សែក) ចំនួនពីរសន្លឹកដែល​សរុបជា​ទឹក​ប្រាក់ជាង ១០ម៉ឺនដុល្លារ​ ក្រោយពីបានចេញសែករួចមក ជនរងគ្រោះឃើញថា សែកទាំងពីរ មិនមាន​សាច់​ប្រាក់​ក្រោយ​មក​ជនរងគ្រោះ​ បាន​ព្យាយាម​ចរចា​ដោះស្រាយ​បំណុល​តែមិន​បាន​លទ្ធផល​សោះ ហើយបុគ្គលទាំងពីរនាក់​មាន​ចេតនា​គេចវេស​មិនបំពេញកាតព្វកិច្ច​ចំពោះឧបករណ៍​ដែលបាន​ជួញដូរ​ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុនជនរងគ្រោះ ។បច្ចប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្នុងដំណាក់កាល​តំណាង​អយ្យការបើក​ការស៊ើបសួរ​នៅឡើយរងចាំការចោទប្រកាន់ជាផ្លូវការ ​បញ្ជូន​ទៅ​ចៅក្រមស៊ើបសួរ​ដើម្បី​បន្តនីតិវិធី៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង
04/03/2026 10:04 PM
ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
04/03/2026 09:04 PM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
04/03/2026 09:04 PM
គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
04/03/2026 08:04 PM
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
04/03/2026 08:04 PM
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
04/03/2026 08:04 PM
មេបញ្ជាការយោធាប៊ូគីណា ហ្វាសូ និយាយថា បំភ្លេចចោលទៅលទ្ធិប្រជាធិបតេយ្យ
04/03/2026 08:04 PM
WTO ព្រមានអំពី «ការវាយប្រហារជាច្រើនដងលើទីតាំងសេវាសុខភាព» នៅអ៊ីរ៉ង់
04/03/2026 08:04 PM
មនុស្សម្នាក់ស្លាប់នៅជិតទីក្រុងគីវ ខណៈរុស្ស៊ីប្តូរមកវាយប្រហារទ្រង់ទ្រាយធំនៅពេលថ្ងៃ
04/03/2026 08:04 PM
របាយការណ៍៖ អាមេរិកបណ្តេញបេសកជនរងរបស់អ៊ីរ៉ង់ ប្រចាំនៅ UN ដោយសារក្តីបារម្ភពីសន្តិសុខជាតិ
04/03/2026 08:04 PM