ដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
BREAKING NEWS | តំណាងអយ្យការសម្រេចចោទប្រកាន់កូនស្នងការរងខេត្តបន្ទាយមានជ័យបើកបរបុកស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ចំនួន ២បទល្មើស
ខែមីនាកន្លងទៅនេះ នគរបាលជាតិឃាត់ខ្លួនជនងប់ល្បែង ៧៤នាក់ ខ្លះបញ្ជូនទៅតុលាការ មុនបន្តទៅពន្ធនាគារ ខ្លះបានទៅផ្ទះវិញ

សន្តិសុខ និង សង្គម

ឆ្នាំ២០២១ គ្រោះមហន្តរាយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៣០នាក់

2022/02/21 12:45:48 pm        539
ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម បានឱ្យដឹងថា ឆ្នាំ២០២១ គ្រោះទឹកជំនន់ បានប៉ះពាល់ចំនួន ១៨រាជធានីខេត្ត លើពលរដ្ឋជិត ៥ម៉ឺនគ្រួសារ និងបណ្ដាលឲ្យមនុស្សស្លាប់​ចំនួន​១៣នាក់។ឯកឧត្តម បានបន្តថា នៅឆ្នាំដដែលនេះ បញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយ​ខ្យល់កន្ត្រាក់ ក៏បាន​បណ្ដាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរបួស ចំនួន ៧៦នាក់ ខណៈបាតុភូតរន្ទះបាញ់ បាន​ធ្វើឲ្យមនុស្សចំនួន ៨៣នាក់ស្លាប់ និងរបួស ៥០នាក់ និងមានងាប់គោក្របី ចំនួន ៥៧ក្បាល។ឯកឧត្តម ឡាំ ហេងហួត បានបន្ថែមថា ទោះបញ្ហាគ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រានៃអ្នកស្លាប់ និងរបួសមានការថយចុះ ដែលការថយចុះនេះ ​ដោយ​សារ​មាន​ការចូលរួមពី​គ្រប់ភាគីនានា ដែលមានស្ថាប័នរដ្ឋ និងអង្គការដៃគូជាដើម ​ដោយបានជួយសង្គ្រោះពលរដ្ឋ បាន​ទាន់​ពេលវេលាច្រើននោះ ។លោកស្រី អេលីហ្សាប៊ែត ភៀស៍ (Elizabeth Pearce) នាយកអង្គការ Save the Children ​ប្រចាំនៅ​កម្ពុជា​ និងជាសហប្រធាន JAG បានលើកឡើងថា ​នារយៈពេល២ឆ្នាំនេះ​ ការ​ត្រៀម​បម្រុង​លើ​បញ្ហា គ្រោះ​មហន្តរាយ មាន​ភាព​ស្មុគស្មាញ ​ដោយ​សារបញ្ហាកើតឡើង​ស្របគ្នា ក្នុងនោះ​មាន​បញ្ហាគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​ អង្គការសហប្រជាជាតិ និង​ដៃគូ​ផ្សេងៗ បាន​សហការគ្នា​ឆ្លើយ​តបឲ្យបានទាន់ពេលវេលា ហើយការងារទទួលបាន​ជោគជ័យ​ជាច្រើន ។ជាមួយគ្នានេះ លោកស្រី បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស លើការ​ងារឆ្លើយតបនឹងគ្រោះមហន្តរាយ​ រួមទាំងការផ្ដល់ហិរញ្ញវត្ថុដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និង​ជនងាយរងគ្រោះ មានកុមារស្ត្រី ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម ៕អត្ថបទ៖ បាន សុខរិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៨៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/21 12:01:37 pm        314
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៨៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ថ្ងៃនេះករណីស្លាប់ចំនួន៣នាក់ ក្នុងនោះ ២នាក់ គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២០នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៦,៩៧៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,៧៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សត្វទន្សោងជាប់អន្ទាក់ព្រាន ងាប់មួយក្បាលក្នុងព្រៃសង្ឃរុក្ខាវ័ន

2022/02/19 11:57:53 am        1301
ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង​ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។លោក សា ថ្លៃ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ ​បានឧ្យដឹងថា សត្វ​ទន្សោងឈ្មោលមួយក្បាល ​ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃ​ ត្រូវ​របួសជើង​ក្រោយ ផ្នែកខាងស្តាំ ​បន្ទាប់ពីបានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត។ខណៈព្រាន​បាន​នាំ​សត្វឆ្កែតាមរកហើយត្រូវ​បាន​ដេញ​ខាំ​ឱ្យ​រងរបួស រួម​និងព្រាន​បាន​ធ្វើការ​វ៉ៃ​ថែម​ផងទៀតនោះ​ ធ្វើឲ្យសត្វទន្សោង​បណ្តា​ឲ្យ​ងាប់​តែម្តង។បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​ព្រៃសង្ឃរុក្ខាវ័ន​ ដើម្បីធ្វើ​ពិធី​បង្សុកូល​ និង​កប់នៅទីនោះ។គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំង​សហគមន៍រួមទាំង​កម្លាំង​បរិស្ថាន ព្រះសង្ឃ​ធ្វើការ​ទប់ស្កាត់​ការពារយ៉ាង​ណាក្តី​ ក៏​នៅតែមានជនខិលខូច​ដែល​ជា​ព្រានព្រៃ​លប លួច​ចូល​ធ្វើសកម្មភាពដាក់​អន្ទាក់​សត្វ ឬក៏​បរបាញ់បាន​ដោយ​រលូន​ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៥៥២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/19 11:53:02 am        681
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៥២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៣៩នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,៧៥៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,១៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ករណីអូមីក្រុង ត្រូវបានរកឃើញបន្ថែមទៀត ក្នុងសហគមន៍ខេត្តឧត្តរមានជ័យ

2022/02/18 01:51:16 pm        523
ឧត្តរមានជ័យ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានខ្ពស់ ខណៈថ្មីៗនេះ មានអ្នកឆ្លងអូរមីក្រុង និងកំពុងបន្តកើនឡើងក្នុងសហគមន៍។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមមន៍ ខេត្តឧត្ដរមានជ័យ ៣១ នាក់ហើយ ត្រូវបានរកឃើញឆ្លងអូមីក្រុង តែ១០នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ វិញហើយ។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺនេះ ដោយសារពលរដ្ឋ មិនអនុវត្តវិធាន ការការពារឱ្យបានល្អ នៅតែមានការជួបជុំគ្នាក្នុងកម្មពិធីផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំណែកអ្នកដែលពុំទាន់​បាន​ទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣​ និងដូស ជំរុញទី៤ ​ត្រូវទៅ​ទទួលការចាក់ឲ្យបានលឿន ខណៈអូមីក្រុង ​កំពុងរាតត្បាត​ចូល​ដល់​សហគមន៍ហើយនោះ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤១៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/18 12:00:18 pm        528
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨៨នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,២០១នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៨៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

Update .តុលាការសម្រេច ឃុំខ្លួនជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា

2022/02/17 05:15:17 pm        955
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ជំរិតជនជាតិចិនដូចគ្នា នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយបើកការស៊ើបសួរ ចោទប្រកាន់ជាផ្លូវការ រហូតសម្រេច ឃុំខ្លួនជនត្រូវចោទនៅពន្ធនាគារជាបណ្តោះអាសន្ន។សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅព្រឹកថ្ងៃទី ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូណាហ្គា២ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ជនត្រូវចោទដែលជាជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ ។ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។បច្ចុប្បន្នជនត្រូវចោទ ត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម.១ ជាបណ្តោះអាសន្ន៕  អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៤៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/17 11:53:45 am        888
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៤៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៣០នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,៧៨៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៦៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ និងគ្មានការលើកលែង ប្រសិនបើអតីតបុគ្គលិកណាហ្គាបន្តធ្វើបាតុកម្ម

2022/02/15 04:10:57 pm        714
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការរដ្ឋបាលផ្លូវច្បាប់ និងគ្មានការលើកលែងនោះទេ ចំពោះអតីតបុគ្គលិក​ណាហ្គាវើលដ៍ ប្រសិន​បើ​នៅ​បន្ត​រឹងរូស​ធ្វើ​បាតុកម្ម​ដោយគ្មានការអនុញ្ញាត ។យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ​បានខិតខំ​សម្របសម្រួល​គ្រប់​លទ្ធភាព តាមរយៈការស្នើទៅក្រសួងការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ឲ្យអញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទៅដោះស្រាយតាមយន្តការច្បាប់ ប៉ុន្តែក្រុមបាតុករ​នៅតែបន្តសកម្មភាពរបស់ខ្លួន​ដដែល​ជាដដែល ហើយថា ការបន្តធ្វើបាតុកម្មរយៈពេល៤៩ថ្ងៃ រហូត​បានរកឃើញវិជ្ជមានម្នាក់ និង​បន្តរកឃើញជាបន្តបន្ទាប់ ​ខណៈបាតុករមួយចំនួនមិនព្រមសហការយកសំណាកនៅកោះពេជ្រ។តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដដែលបានលើកឡើងទៀតថា​ក្នុងរយៈពេល​នៃការធ្វើបាតុកម្មខុសច្បាប់ ​សកម្មភាពនេះ ​បានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ​ការកកស្ទះចរាចរ ​ព្រមទាំង​បង្ករការរំខាន​ដល់ការ​ប្រកប​របរ​អាជីវកម្ម និង​ការងារប្រចាំថ្ងៃរបស់ពលរដ្ឋជាដើមនោះ។យ៉ាងណាក៏ដោយរដ្ឋបាលភ្នំពេញ បានព្រមានថា ​ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ជាពិសេស​អូមីក្រុង​ ក៏ដូចជាការធានាបាននូវសន្តិសុខ ​សណ្តាប់ធ្នាប់ សាធារណៈ អាជ្ញាធរមិន​អនុញ្ញាត​ដាច់ខាតឲ្យមានការប្រមូលផ្តុំធ្វើសកម្មភាព​បាតុកម្មរបស់អតីត ​និងបុគ្គលិកណាហ្គាវើលដ៍​នៅ​ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមនឡើយ។ ​ប្រសិនបើ«មានការ​រឹងរូស ​បន្តសកម្មភាព រដ្ឋបាលភ្នំពេញ​ នឹងចាត់វិធានការរដ្ឋបាល ​និងវិធានការច្បាប់ដោយគ្មានការលើកលែង​នោះ​ឡើយ»៕ អត្ថបទ៖ បាន ចក់

សត្វផ្សោតមួយក្បាលចុងក្រោយនៅអន្លង់កោះឈើទាល ដងទន្លេមេគង្គលើ បានងាប់ផុតពូជហើយ

2022/02/15 09:03:19 am        608
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ ផ្សោតព្រះរំកិល បានបញ្ជាក់ថា សត្វផ្សោតដ៏កម្រ នៅសល់ចុងក្រោយមួយក្បាល បានងាប់ផុតពូជទៅហើយ ដោយសារកន្ទុយជាប់មង ពេលកន្លងទៅ ព្រោះចាប់ចំណីមិនបាន ហែលមិនរួច និងមិនមានអង្គការ ឬមន្ត្រីជំនាញណាអាចជួយសង្គ្រោះបាន ។លោកបន្តថា នៅពេលដែលពិនិត្យការស្លាប់របស់វា មានសភាព​ស្គមស្គាំង​ និង​នៅលើខ្លួនមាន​ស្នាមដំបៅ ​ដោយសាជាប់មង ​ហើយចាប់ពីពេលនោះទៅ ​នៅអន្លង់កោះឈើទាលនេះ ផុតពូជសត្វផ្សោតហើយ។លោក រស់ វាសនា ភ្ញៀវទេចរមកពីស្រុកសន្ទុក ខេត្តកំពុងធំ បាន​សម្ដែងការសោកស្ដាយ ព្រោះសត្វ​ផ្សោតដ៏កម្រនេះ មានតែនៅទន្លេមេគង្គលើតែប៉ុណ្ណោះ ហើយភ្ញៀវទេសចរកំពុងពេញនិយម​ជិះទូក​ទស្សនា​វាហែលលេងទៅមក ដែលជាចំណែកមួយបំរើឱ្យវិស័យទេសចរណ៍ធម្មជាតិ។លោក អ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ករណីនេះ ដោយ​សារតែខាងភាគីឡាវ ​នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្ស ចេះតែមកដាក់មង ដោយ​មិនគិតពីផលប៉ះពាល់មកដល់ជីវិតសត្វផ្សោត ក្នុងភូមិសាស្ត្រទន្លេមេគង្គនៅជាប់គ្នា៕អត្ថបទ៖ ផល្លា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ
04/04/2026 11:04 AM
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
04/04/2026 11:04 AM
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
04/04/2026 11:04 AM
ក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
04/04/2026 11:04 AM
អាហ្វហ្គានីស្ថាន រងការវាយប្រហារដោយរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់
04/04/2026 11:04 AM
ការវាយប្រហារនៅពេលថ្ងៃថ្មីរបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
04/04/2026 10:04 AM
តំណាងរដ្ឋមន្រ្តីការពារជាតិ ចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិមុខ នៅទិសទី២ យោធភូមិភាគទី៤
04/04/2026 09:04 AM
សេតវិមានស្វែងរកថវិកាការពារជាតិ១,៥សែនកោដ៍ដុល្លារអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ជំរុញការចំណាយ
04/04/2026 09:04 AM
យន្តហោះដែលត្រូវបានបាញ់ទម្លាក់ បង្កើនហានិភ័យថ្មីសម្រាប់លោកTrump ខណៈទីក្រុងតេអេរ៉ង់ ស្វែងរកអាកាសយានិកអាមេរិកដែលបាត់ខ្លួន
04/04/2026 09:04 AM
ប្រមុខការពារជាតិកម្ពុជាចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដីនៅសមរភូមិ
04/04/2026 09:04 AM