សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

សមត្ថកិច្ចអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ដកហូតគ្រឿងញៀនជិត ២គីឡូក្រាម

2021/11/17 06:37:56 am        228
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជា ដោយចាប់ខ្លួនស្រ្ដីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ។នគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទី រំលងអាធ្រាត ថ្ងែទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ​បានសហការជាមួយសមត្ថកិច្ចគយ និង រដ្ឋាករ​ប្រចាំ​នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ត្រង់ច្រកអ្នកដំណើរមកដល់ និងដោយមាន​ការ​សម្របសម្រួល​ពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារង ​នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បាន​បង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀន​ឆ្លងដែន ​ពីប្រទេសម៉ាលី​ ឆ្លងកាត់ប្រទេស អេត្យូពី និង​ប្រទេសកូរ៉េខាងត្បូង ​ចូលមកប្រទេសកម្ពុជា។ជា​លទ្ធផលក្នុងការបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យម្នាក់ឈ្មោះ​ SINEE SAISUWAN ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិថៃ កាន់លិខិត ឆ្លងដែន លេខAB3676188 ដោយចាប់​យក​វត្ថុតាង​ជាសារធាតុញៀនប្រភេទកូកាអ៊ីនទម្ងន់សុទ្ធជិត ២គីឡូក្រាម ដែលជនសង្ស័យបង្កប់លាក់​នៅ​បាត​វ៉ាលី។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវ​បាន​មន្ទីរប្រឆាំង​គ្រឿង​ញៀន​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៥១​នាក់​នៅ​ថ្ងៃ​នេះ

2021/11/17 12:01:10 pm        105
ភ្នំពេញ៖ កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ ដោយ​បាន​រក​ឃើញ​មនុស្ស​ត្រឹម​តែ ៥១​នាក់​បន្ថែម​ទៀត​ប៉ុណ្ណោះ បាន​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥១​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស​រហូត​ដល់​ទៅ ៤​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៨៨១​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប បាន​កើន​ឡើង​ដល់ ១១៩,៦៨៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​រហូត​ដល់ ១១៦,០៧២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ឬ​ស្មើ​នឹង​ប្រហែល ៩៧​ភាគរយ​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស៕

រថយន្ត​ហ៊ីយ៉ានដាយ​ ដឹក​ភេសជ្ជៈ​បើក​បរ​វ៉ាជែង​ខ្វះការប្រុងប្រយ័ត្ន​ គេច​ពី​រថយន្ត​មួយ​គ្រឿងទៀត​ឆ្លង​ផ្លូវ​ក្រឡាប់

2021/11/16 04:50:37 pm        868
ភ្នំពេញ៖ រថយន្តហ៊ីយ៉ានដាយឃ្លុបដឹកភេសជ្ជៈមួយគ្រឿង បានបើកគេចពីរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកកំពុងឆ្លងផ្លូវបណ្តាលឱ្យក្រឡាប់រងការខូចខាត កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចខាងលិចផ្លូវចូលបុរីផ្លរ៉ាក្នុងភូមិក្តីចាស់ សង្កាត់បាត់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿងឃ្លុបដឹកភេសជ្ជៈ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA - 8209 បើក​តាម​បណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីលិច​ទៅ​កើត​លុះដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​មាន​រថយន្តមួយគ្រឿង​មិនចាំម៉ាកបើក​ឆ្លងផ្លូវ​ក៏​អកហ្សើ​គេច​ទាំង​បង្ខំ​បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារ​កង់​រងការខូចខាត។ក្រោយពីកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ និង​សម្រួល​ចរាចរណ៍​កន្លែង​កើត​ហេតុ រីឯភាគី​ខាង​រថយន្ត​ទម្លាក់​ភេសជ្ជៈ​ចុះ​ និង​ហៅ​រថយន្ត​ស្ទូច​រថយន្ត នឹងជញ្ជូន​ភេសជ្ជៈ​ដាក់រថយន្តបន្តដំណើរ​ទៅមុខទៀត៕អត្ថបទ៖ កុម្ភះ

មន្ត្រីជំនាញ៖ អាជីវកម្មកាយអាចម៍ដី បាននឹងកំពុងបំផ្លាញជីវចម្រុះនៅបឹងទ្រា ក្នុងស្រុកកណ្ដាលស្ទឹង

2021/11/16 09:24:21 am        438
កណ្ដាល ៖ មន្ត្រីជំនាញ បានឱ្យដឹងថា ការកាយអាចម៍ដីរបស់ក្រុមហ៊ុន អិល ប៊ី អិន ដែលគេស្គាល់ថា របស់លោកឧកញ៉ា លឹម ប៊ុនណា (ហៅខ្នា) ក្នុងបឹងទ្រា ក្នុងឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីធ្វើអាជីវកម្មបាននឹងកំពុងធ្វើឲ្យបាត់បង់នូវជីវៈចម្រុះជាច្រើនប្រភេទ នៅក្នុងបឹងមួយនេះ ។មន្ត្រីជំនាញ បានឱ្យដឹងថា ក្រុមហ៊ុន អិល ប៊ី អិន ទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ក្នុងការស្ដារបឹងទ្រាទំហំផ្ទៃដីប្រមាណជាង៩ហិកតា ដើម្បីស្តុកទឹកឲ្យបានច្រើន ដោយ​អនុវត្ត​រហូតដល់ឆ្នាំ២០២២។ក្នុងអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយនេះ មានសិទ្ធិតែស្ដារបឹងប៉ុណ្ណោះ មិនអាចលក់អាចម៍ដីបាននោះទេ ប៉ុន្តែបែរជាយកអាចម៍ដីទៅលក់នៅកន្លែងផ្សេងៗ ដោយមិនមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មលក់ អាចម៍ដីថែមមួយទៀត ពីអាជ្ញាធរខេត្ត ឬពីក្រសួង ហើយការស្ដារបឹងនេះទៀតសោត គឺ​បាន​អនុវត្តខុសពីគោលការណ៍ខាងដើម ។ប្រភពដដែល បានបញ្ជាក់ថា តាមគោលការណ៍ គឺក្រុមហ៊ុនត្រូវស្ដារដីម្ខាងសិន រួចបង្ហូរទឹកពីម្ខាង ទៀតមកទីកន្លែងកាយហើយ ដើម្បីឲ្យមច្ឆជាតិនៅក្នុងបឹង អាចរស់រានបានគង់វង្ស ប៉ុន្តែ​ក្រុមហ៊ុន​មួយនេះ បានអនុវត្តផ្ទុយ គឺចាប់ផ្ដើមស្ដារកាយទាំងអស់ ដែល​ធ្វើឲ្យជីវៈចម្រុះនៅក្នុងបឹង ត្រូវរង​ការ​វិនាសអស់ រួមទាំងសត្វស្លាបជាច្រើនប្រភេទ ធ្លាប់អាស្រ័យរកចំណីក្នុងបឹងមួយនេះ​ ក៏លែងមាន ធ្វើឲ្យអាជ្ញាធរ​មានការខកចិត្ត ​និងមានប្រតិកម្មពីពលរដ្ឋនៅតំបន់នោះផងដែរ។ប្រភព បានបន្តទៀតថា ដោយឃើញក្រុមហ៊ុននេះ អនុវត្តខុសពីគោលការណ៍ដើមបែបនេះ រដ្ឋ បាលស្រុកកណ្ដាលស្ទឹង ​បានធ្វើសំណើទៅរដ្ឋបាលខេត្តកណ្ដាល​ ស្នើដល់ក្រសួងរ៉ែ​ និងថាមពល ចុះមកអធិការកិច្ចនៅទីតាំងស្ដារបឹងទ្រា ​ហើយបើមិនមានអ្វីប្រែប្រួលទេនោះ ​នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រុមការងាររបស់ក្រសួងរ៉ែ នឹងចុះទៅធ្វើអធិការកិច្ច ។យោងតាមប្រជាពលរដ្ឋ ដែលរងទុក្ខលំបាក ពីការធ្វើអាជីវកម្មដឹកអាចម៍ដីទៅលក់នេះ ​បានត្អូញត្អែរ ជា​រៀងរាល់ថ្ងៃ ឡានដឹកដីជាច្រើនគ្រឿង ​បាននឹងកំពុងបំផ្លាញផ្លូវបេតុងមួយខ្សែ ​និងផ្លូវវជាច្រើនខ្សែ ទៀត ​នៅក្នុងស្រុកកណ្ដាលស្ទឹង ​រួមទាំងបង្កការរំខានដល់ការរស់នៅរបស់ពួកគេ ​ដោយរថយន្តខ្លះ ដឹកដី ​គ្មានការគ្របឲ្យបានត្រឹមត្រូវ ធ្វើឲ្យដី និងខ្សាច់ ជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ ធ្វើឱ្យហុយ បង្កការ​រំខានដល់ អ្នកដំណើរ​ រហូតដល់ពេលខ្លះ ​មានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។នៅក្នុងបឹងទ្រានេះ មិនត្រឹមតែក្រុមហ៊ុន អិល ប៊ី អិន របស់ឧកញ៉ាខ្នា នោះទេ ដែលកំពុងកាយ អាចម៍ដីលក់ គឺនៅមានរបស់ឈ្មោះ ម៉ម ម៉េង ក្រុមហ៊ុន ឃីង ឡាក់គី និងមានមួយទៀតរបស់ឈ្មោះ ម៉ាប់ ​កាយអាចម៍ដីដោយមិនមានសូម្បីតែអាជ្ញាប័ណ្ណស្ដារបឹងពីក្រសួង​ ហើយបច្ចុប្បន្ននេះ គណៈកម្មការចម្រុះ​ នៃរដ្ឋបាលខេត្តកណ្ដាល ​ដឹកនាំដោយលោក នុត ពុតដារ៉ា អភិបាលរងខេត្ត ជាប្រធានគណៈកម្មការ បានចុះទៅបិទមិនឲ្យកាយបន្តទៀតទេ៕អត្ថបទ៖ បាន សុខរិទ្ធ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/16 12:07:32 pm        253
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៧៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៦ ០២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៦៣៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជនជាតិកាណាដាម្នាក់ប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំទាក់ទិនរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនជាង ១៦០គីឡូនៅកម្ពុជា

2021/11/16 10:27:43 am        2813
ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ថា បន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទម្នាក់ ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និង ឃាត់ខ្លួនសញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពេលនេះអយ្យការបាន ចោទប្រកាន់ពីបទ «រក្សាទុក និងដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន និងបទ កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ»។សូមបញ្ជាក់ផងដែរ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល។ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និង ពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយ លាន) រៀល ។សូមជម្រាបជូនថា ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលដៅទី ២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការណ៍នេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 រួមទាំងដកហូតវត្ថុតាងសរុបជាង១៦៧គីឡូក្រាម រួមមាន ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក ប្រមាណជាង៨ម៉ឺនគ្រាប់ ស្មើទម្ងន់ ជិត៣០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ប្រមាណជាង១៥ម៉ឺនគ្រាប់ ស្មើទម្ងន់ ជាង៦០គីឡូក្រាម។ ប្រភេទ អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ជាង៥០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ជាង២៤គីឡូក្រាម។ ប្រភេទនីមេតាហ្សេប៉ាម(Nimetazepam) ជាង៩ពាន់គ្រាប់ ស្មើទម្ងន់ ជាង១៧គីឡូក្រាម។ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជិត១គីឡូក្រាម។ ប្រភេទ កេតាមីន (Ketamine) ជាង២គីឡូក្រាម។ និងដកហូតអាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។បច្ចុប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ បន្តទៀត៕ អត្ថបទ៖ កុម្ភះ 

សង្ស័យម្នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ពាក់ព័ន្ធ បទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួន១៦៧ គីឡូក្រាម ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

2021/11/15 04:42:12 pm        524
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន រឹបអូសគ្រឿងញៀនចំនួនជាង ១៦៧ គីឡូក្រាម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ដើម្បី បើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទម្នាក់ សញ្ជាតិកាណាដារូបនេះតាមនីតិវិធី។ប្រតិបត្តិការណ៍ចុះបង្រ្កាប់នេះធ្វើឡើង ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលដៅទី ២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការណ៍នេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 រួមទាំងដកហូតវត្ថុតាងសរុបជាង១៦៧គីឡូក្រាម រួមមាន ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក ប្រមាណជាង៨ម៉ឺនគ្រាប់ ស្មើទម្ងន់ ជិត៣០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ប្រមាណជាង១៥ម៉ឺនគ្រាប់ ស្មើទម្ងន់ ជាង៦០គីឡូក្រាម។ ប្រភេទ អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ជាង៥០គីឡូក្រាម។ ប្រភេទអ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ជាង២៤គីឡូក្រាម។ ប្រភេទនីមេតាហ្សេប៉ាម(Nimetazepam) ជាង៩ពាន់គ្រាប់ ស្មើទម្ងន់ ជាង១៧គីឡូក្រាម។ ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជិត១គីឡូក្រាម។ ប្រភេទ កេតាមីន (Ketamine) ជាង២គីឡូក្រាម។ និងដកហូតអាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត។បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រងចាំការចោទប្រកាន់របស់អយ្យការ បញ្ជូនសុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៥២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/15 12:10:41 pm        392
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៤៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៧២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៩៧៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៥៨៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ចាប់ខ្លួនជនជាតិកាណាដា ១នាក់ ករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន វត្ថុតាងគ្រឿងញៀនជាង១៦៧ គីឡូក្រាម

2021/11/15 03:28:05 am        1376
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ស៊ើបអង្កេត រយះពេលជាង ១០ថ្ងៃ បង្ក្រាបករណី រក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិកាណាដា ១នាក់ ចាប់យកវត្ថុតាង គ្រឿងញៀនសរុបជាង ១៦៧ គីឡូក្រាម ។សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ ។គោលដៅទី១៖ នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។គោលដៅទី២៖ ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។គោលដៅទី៣៖ នៅបន្ទប់ 13AD និង 13AE ខុនដូរ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង ។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៖ ១នាក់ : ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143 ចាប់យកវត្ថុតាង ៖1/អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g2/អ៊ិចស្តាស៊ីគ្រាប់ (MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g3/អ៊ិចស្តាស៊ីម្សៅ (MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g4/អ៊ិចស្តាស៊ីក្រាម (MDMA) ទម្ងន់ 24,700.81g5/នីមេតាហ្សេប៉ាម (Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់ 1,733.40g6/មេតំហ្វេតាមីន (ICE) ទម្ងន់ 98.97g7/កេតាមីន (Ketamine) 2,320g សរុបរួម ១៦៧ គ.ក្រ ៤៧៥.៤៣ក្រាម និង ចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារៈមួយចំនួនទៀត ។ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធីសូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឱ្យម្ចាស់យានយន្តរួសរាន់បង់ពន្ធឆ្នាំឱ្យទាន់ពេលវេលា

2021/11/13 02:20:45 pm        872
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានប្រកាសជាសាធារណៈឱ្យម្ចាស់យានយន្តគ្រប់ប្រភេទ រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២១ លើមធ្យោបាយយានយន្តរបស់ខ្លួន ឱ្យទាន់ពេលវេលាជៀសវាងការផាកពិន័យ ឬទោសទណ្ឌ ខណៈការបង់ពន្ធនេះ នឹងផុតកំណត់នៅថ្ងៃទី៣០វិច្ឆិកា ខាងមុខនេះហើយ។បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារថ្មីៗនេះ បានជូនដំណឹងឱ្យម្ចាស់​យានយន្ត​រួសរាន់ទៅបង់ពន្ធឱ្យទាន់ពេលវេលា។បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារស្តីពីកិច្ចប្រជុំ បូក​សរុបលទ្ធផល​ប្រមូល​ចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់​អនុវត្ត​បន្ត​របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការគ្រប់គ្រង​ប្រមូល​ចំណូលពន្ធ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គង់ វិបុល បានបង្ហាញថា ក្នុងខែតុលាឆ្នាំ ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ដែលអគ្គនាយកដ្ឋាន- ពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូលអនឡាញ​ របស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ​៨៤២,៦២ ប៊ីលានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថា​ កើនឡើងចំនួន ៥០,៧១ ប៊ីលានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិកស្មើនឹង ៦,៤០%។ សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុលល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករ​ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ ​ឃើញថា ថយចុះចំនួន ៤៩៩,៥១ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%៕អត្ថបទ មុត សុទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស សាធារណរដ្ឋបារាំង
04/09/2026 01:04 PM
សម្ដេចធិបតី ថ្លែងអំណរគុណប្រធានាធិបតីបារាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងរៀបចំដំឡើងកម្រិតទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ»
04/09/2026 01:04 PM
ស.ស.យ.ក បាននាំយកក្រមា សារ អំបុក នំខ្ញី និងជំនួយជូនដល់វីរកងទ័ពជួរមុខ
04/09/2026 01:04 PM
ទំនិញចម្រុះ៣០០ មុខ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលខ្មែរដ៏ធំ នៅកោះពេជ្រ នៅព្រឹកនេះ
04/09/2026 12:04 PM
ក្រុមប្រឹក្សារាជធានី អំពាវនាវឱ្យសន្សំសំចៃការចំណាយផ្សេងៗ ខណៈរថយន្ត​ក្រុង​ប្រមាណ ៦០០​គ្រឿង​នៅ​តែ​ដឹក​ជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/09/2026 12:04 PM
កូរ៉េខាងជើងបើកការសាកល្បងសព្វាវុធរយៈពេល៣ថ្ងៃ
04/09/2026 12:04 PM
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
04/09/2026 12:04 PM
សេតវិមានលើកឡើងថា បន្ទាត់ក្រហមរបស់លោកTrump ប្រឆាំងអ៊ីរ៉ង់ គឺការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអ៊ែរ
04/09/2026 11:04 AM
សមាជិកសភាអ៊ីរ៉ង់ សង្កត់ធ្ងន់លើលក្ខខណ្ឌ១០ចំណុច សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអាមេរិក
04/09/2026 11:04 AM
ក្រុមហ៊ុនជប៉ុនសហការជាមួយអ៊ុយក្រែន ដើម្បីផលិតយានដ្រូនស្ទាក់ចាប់ ខណៈតម្រូវការនៅឈូងសមុទ្រកើនឡើង
04/09/2026 11:04 AM