៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងគ្រោងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងកំណែទម្រង់

2024/06/09 04:26:04 pm        312
ក្រុមគ្រូពេទ្យសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ថាខ្លួននឹងធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែមិថុនា ប្រឆាំងនឹងផែនការកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាលជាការផ្គើនការព្រមានរបស់នាយករដ្ឋមន្ត្រី ដែលថាសកម្មភាពបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃសហគមន៍វេជ្ជសាស្ត្រ។ សមាគមវេជ្ជសាស្ត្រកូរ៉េ ដែលខ្លួននិយាយថាតំណាងឱ្យវេជ្ជបណ្ឌិតប្រមាណ១៤០.០០០នាក់ របស់ប្រទេសនេះ បាននិយាយថា ៧៤ ភាគរយនៃសមាជិក ដែលបានចូលរួមក្នុងការបោះឆ្នោត បានអនុម័ត សកម្មភាពរួម។ ប្រធានសមាគមលោក លីម យ៉ុន តេក (Lim Hyun-taek) បាននិយាយថា ផែនការរបស់រដ្ឋាភិបាលនឹងបំផ្លាញប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស ហើយពុំបានធ្វើអ្វីដើម្បីផ្លាស់ប្តូរបញ្ហារ៉ាំរ៉ៃរបស់វេជ្ជបណ្ឌិត ដែលធ្វើការក្នុងវិន័យសំខាន់ៗ និងសំណងមិនគ្រប់គ្រាន់។លោក Lim បានប្រាប់កិច្ចប្រជុំមួយដែលមានការចូលរួមដោយតំណាងក្រុមវេជ្ជសាស្ត្រជាច្រើនថា ដោយមានការគាំទ្រពីតំណាងទូទាំងប្រទេស សមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) នឹងឈរនៅជួរមុខនៃការតតាំងដើម្បីសង្គ្រោះប្រព័ន្ធវេជ្ជសាស្ត្រ។ លោក Lim បាននិយាយថាសមាជិក នឹងឈប់ធ្វើការនៅថ្ងៃទី១៨ខែមិថុនា ហើយមានផែនការសម្រាប់បាតុកម្មដ៏ធំ។ វេជ្ជបណ្ឌិតកូរ៉េខាងត្បូងជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យថ្មីចូលរៀនសាលាពេទ្យចំនួន ២.០០០នាក់បន្ថែមទៀត ដែលជាចំណុចស្នូលនៃកំណែទម្រង់ការថែទាំសុខភាពរបស់រដ្ឋាភិបាល៕

សាកសពជនអន្តោប្រវេសន៍ត្រូវបាននាំមកទៅដល់ទីក្រុងឡាំផេឌូសា របស់អ៊ីតាលី ខណៈអ្នកស្លាប់កើនឡើង

2024/06/09 04:18:30 pm        310
សាកសពមួយផ្សេងទៀតត្រូវគេរកឃើញនៅក្បែរច្រាំងសមុទ្រលីប៊ី នៅចុងសប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីនាវាសង្រ្គោះរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) ស្រង់បានសាកសពជនអន្តោប្រវេសន៍១១នាក់ ក្នុងទីតាំងតែមួយ នៃសមុទ្រម៉េឌីទែរ៉ាណេ និងបាននិយាយថាខ្លួនបានសង្គ្រោះមនុស្សជាង១៦០នាក់ពីទូកផ្សេងៗ។ សាកសពជនអន្តោប្រវេសន៍ ១១ នាក់ ត្រូវបាននាំ ដោយអង្គភាពល្បាតឆ្នេរអ៊ីតាលី ទៅកាន់កោះឡាំផេឌូសា (Lampedusa) កាលពីរសៀលថ្ងៃសៅរ៍។អង្គការសហប្រជាជាតិ បានចុះឈ្មោះ ចំនួនជនអន្តោប្រវេសន៍ស្លាប់ និងបាត់ខ្លួននៅកណ្ដាលសមុទ្រម៉េឌីទែរ៉ាណេ ជាង២០.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្លាយជាការធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។ អ៊ីតាលី បានជំរុញដល់ប្រទេសទុយនីស៊ី និងលីប៊ី ឲ្យបញ្ឈប់ការបើកដៃឲ្យជនអន្តោប្រវេសន៍ប្រថុយជីវិតធ្វើដំណើរតាមសមុទ្រ ។ ប្រទេសនេះក៏ព្យាយាមដាក់កម្រិតលើកិច្ចសហប្រតិបត្តិការជួយសង្គ្រោះដោយនាវាផងដែរ ដោយនិយាយថា ប្រទេសទាំងនោះ ជំរុញមនុស្សឆ្លងសមុទ្រទៅកាន់ទឹកដីអឺរ៉ុប ដែលពេលខ្លះក្រុមសប្បុរសធម៌បានច្រានចោល៕

ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន តវ៉ានៅខាងក្រៅសេតវិមានទាមទារឲ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា

2024/06/09 02:35:09 pm        190
បាតុកររាប់ពាន់នាក់ ប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា រៀបចំការប្រមូលផ្តុំគ្នា មានឈ្មោះថា "បន្ទាត់ក្រហម" នៅជិតសេតវិមានកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដោយបញ្ចេញកំហឹងចំពោះអ្វីដែលពួកគេបាននិយាយថាគឺ ជាការអត់ឱនរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ចំពោះយុទ្ធនាការយោធាបង្ហូរឈាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស។ ដោយស្រែកថា "ពីឌីស៊ីទៅប៉ាឡេស្ទីន"From DC to Palestine, យើងជាបន្ទាត់ក្រហម" ក្រុមបាតុករបានកាន់បដាដ៏វែងមួយតំណាងឲ្យឈ្មោះជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់ខែទី៨ហើយ។ លោក Biden បានប្រឈមនឹងការរិះគន់ចំពោះតួនាទីតុល្យភាពលើសកម្មភាពរបស់សម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលក្នុងជម្លោះនេះ។សេតវិមានបាននិយាយកាលពីខែឧសភាថា ការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា ពុំបានឆ្លង "បន្ទាត់ក្រហម" ទេ ដែលលោក Biden ទំនងជាបានកំណត់កាលពីពីរខែមុន នៅពេលត្រូវបានសួរអំពីការលុកលុយដ៏មហន្តរាយលើទីក្រុងភាគខាងត្បូងមួយនេះរបស់ដែនដីហ្កាហ្សា។ អ្នកតវ៉ាវ័យ២៥ ឆ្នាំឈ្មោះ ហ្សេដ ហាដាវី ( Zaid Mahdawi) មកពីរដ្ឋវើជីនៀ (Virginia) ដែលមានឪពុកម្តាយជាជនជាតិប៉ាឡេស្ទីនបាននិយាយថា ខ្ញុំលែងជឿពាក្យដែល លោក Joe Biden និយាយទៀតហើយ៕

អ៊ីស្រាអែល ជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ ក្នុងការវាយឆ្មក់ដែលក្រុមហាម៉ាសអះអាងថា បានសម្លាប់មនុស្ស២១០នាក់

2024/06/09 01:14:11 pm        187
កងកម្លាំងអ៊ីស្រាអែលបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ចាប់តាំងពីខែតុលា ក្នុងការវាយឆ្មក់នៅតំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍ ៨ មិថុនា ដែលក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាបានសម្លាប់មនុស្សជាង ២០០នាក់ មួយក្នុងចំណោមការវាយលុករបស់អ៊ីស្រាអែលដ៏បង្ហូរឈាមបំផុត នៃសង្គ្រាមរយៈពេល៨ខែ។ ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង និងការវាយលុកតាមអាកាសដ៏ខ្លាំងក្លាមួយបានកើតឡើងនៅ ទីក្រុង នូសេរ៉ាត់ (al-Nuseirat)កណ្ដាលដែនដី ហ្កាហ្សា ជាតំបន់តែងមានការប្រយុទ្ធគ្នាជាញឹកញាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស គ្រប់គ្រងដែនដីប៉ាឡេស្ទីន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះបានធ្វើឡើងនៅចំកណ្ដាលនៃតំបន់ លំនៅដ្ឋានមួយក្នុងទីក្រុង នូសេរ៉ាត់ ជាទីដែលក្រុមហាម៉ាស បានឃុំឃាំងចំណាប់ខ្មាំងនៅក្នុង អឹផាតមិនពីរដាច់ដោយឡែកពីគ្នា។ អ្នកនាំពាក្យ យោធាអ៊ីស្រាអែល លោក ឧត្តមនាវីទោ Daniel Hagari បាននិយាយថា កងកម្លាំងរបស់អ៊ីស្រាអែល បានទទួលរងនូវការបាញ់ប្រហារយ៉ាងខ្លាំងក្លា ក្នុងអំឡុងពេលវាយប្រហារ ហើយបានឆ្លើយតបដោយការបាញ់ពីលើអាកាស និងពីផ្លូវ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយជាមួយអ្នកសារព័ត៌មានថា យើងដឹងពីជនជាតិប៉ាឡេស្ទីនស្លាប់ និងរបួសតិចជាង ១០០ នាក់ ។ លោកពុំបានដឹងថា តើមានភេរវករប៉ុន្មាននាក់ទេ។ សេចក្តីថ្លែងការណ៍របស់នគរបាលបាននិយាយថា មេបញ្ជាការកងកម្លាំងពិសេសអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនោះ៕

ជនសង្ស័យត្រូវចាប់ខ្លួនបាន បន្ទាប់ពីបានវាយប្រហារលើនាយករដ្ឋមន្រ្ដីដាណឺម៉ាក ក្នុងក្រុងកូប៉េនហាក

2024/06/09 12:45:08 pm        150
ការិយាល័យរបស់លោកស្រី បាននិយាយានៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រទី ៧មិថុនាថា នាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដេរីកសិន (Mette Frederiksen) បានរងរបួសស្រាលត្រង់កញ្ចឹងក បន្ទាប់ពីលោកស្រី ត្រូវបានគេវាយប្រហារនៅទីក្រុងកូប៉េនហាក ភាគកណ្តាល កាលពីថ្ងៃសុក្រកន្លងទៅ។ការិយាល័យរបស់លោកស្រី បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រី ហ្វេដេរីកសិន (Frederiksen) មានសុវត្ថិភាព និងស្ងប់ស្ងៀម ប៉ុន្ដែបានតក់ស្លត់ បន្ទាប់ពីហេតុការណ៍នេះមក និងបានបានទៅដល់មន្ទីរពេទ្យ ដោយមានការប្រុងប្រយ័ត្នជាមុន។កម្មវិធីផ្លូវការទាំងអស់របស់នាយករដ្ឋមន្រ្ដី កាលពីថ្ងៃសៅរ៍ ត្រូវបានលុបចោល។សមត្ថកិច្ចដាណឺម៉ាក បាននិយាយថា បុរសម្នាក់អាយុ៣៩ឆ្នាំ នឹងត្រូវបង្ហាញមុខ នៅចំពោះមុខតុលាការដើម្បីសាកសួរជំហានបឋមដែលទាក់ទងនឹងការវាយប្រហារលើនាយករដ្ឋមន្រ្ដី។ទាំងសមត្ថកិច្ច ទាំងការិយាល័យរបស់នាយករដ្ឋមន្រ្ដី មិនបានធ្វើអត្ថាធិប្បាយអំពី សកម្មភាពដែលជំរុញឱ្យបុរសនោះប្រព្រឹត្តសកម្មភាពឬ ថាតើបុរសនោះ បានប្រើប្រាស់អាវុធដែរឬយ៉ាងណានោះទេ ។ការវាយប្រហារនេះ បានកើតឡើងពីរថ្ងៃ មុនពេលដែលជនជាតិដាណឺម៉ាក ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតសហភាពអឺរ៉ុប៕អត្ថបទ មករា 

នគរបាលខេត្តឧត្តរមានជ័យ បន្តប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងប្រដាប់ដោយកាំបិតខ្វែវ និងកាំបិតប៉័ងតោចំនួន៥នាក់

2024/06/09 11:28:36 am        117
ឧត្តរមានជ័យ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុងសំរោង ​បានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលអូរស្មាច់ ​សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះធ្វើការ​ស្រាវជ្រាវកំណត់បានមុខសញ្ញាឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ និង​ដកហូតបានវត្ថុតាង ​មានកាំបិតខ្វែវ០២ និងកាំបិតប៉័ងតោ០១ ​ដែល​បាន​ធ្វើសកម្មភាព។ក្មេងទំនើងទាំង០៥នាក់ មានឈ្មោ១-ឈ្មោះ ណុង ណយ ហៅ ថា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ២-ឈ្មោះ បូ ម៉ិញទី ហៅ ផាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៣-ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៤-ឈ្មោះ ម៉ិច សុភី ហៅ ភ្លោះ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង។ ៥-ឈ្មោះ វ៉ាង ស៊ីហៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង។សូមបញ្ជាក់ថា ​នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះវេលាម៉ោងប្រហែល ​០២:០០នាទី នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយក្រុមក្មេងទំនើងខាងលើ ដែលប្រដាប់ដោយកាំបិតខ្វែវ​ និងកាំបិតប៉័ងតោ បាននាំគ្នាធ្វើសកម្មភាពព្រួតកាប់ទៅ​លើជន​រងគ្រោះឈ្មោះ ធី ហុងដា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង មុខរបរ ជាកម្មករ ជាច្រើនកាំបិត ​បណ្ដាលធ្វើឲ្យជនរងគ្រោះបាន​រង​របួស​ធ្ងន់ធ្ងរ​បន្ទាប់​មកក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ តែអស់ល័ក្ខត្រូវសមត្ថកិច្ច​ក្របួចបានភ្លាមៗនោះដែរ។បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំង ​០៥នាក់ខាងលើ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តឧត្ដរមានជ័យ ​ដើម្បីធ្វើការសាកសួរ ​និង​កសាង​សំណុំរឿង​បន្តតាមនីតិវិធីច្បាប់៕ 

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ជនសង្ស័យបាញ់តប ត រួចបាញ់សម្លាប់ខ្លួនឯង

2024/06/08 11:40:02 am        176
មុខសញ្ញាជួញដូរគ្រឿងញៀន ដែលបានបាញ់តបតគ្នា ក្នុងរង្វង់​ប្រតិបត្តិបង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ម្តុំផ្សារ​សុំាហាន់ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បានបាញ់​សម្លាប់​ខ្លួនឯង បន្ទាប់ពីអស់ជម្រើស ក្នុងការរត់គេច ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ បានបញ្ជាក់ប្រាប់ BTV តាមរយះទូរស័ព្ទនាវេលាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ​២០២៤នេះឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធដោយខុសច្បាប់ ហើយក៏ទើបតែចេញពីពន្ធនាគារផងដែរ ។ លោកបន្តថា ជន​សង្ស័យ​ជា​មុខសញ្ញាចាស់ ដែលកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ខ្លួនមករហូត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។លោកឧត្តមសេនីយ៍ប្រធានមន្ទីរ បានបន្ថែមថា ៖ នៅក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់​ខ្លួនជនសង្ស័យជាបក្សពួករបស់មុខសញ្ញាគ្រឿងញៀនខាងលើបានបន្ថែមផងដែរ ប៉ុន្តែ​លោកឧត្តមសេនីយ៍មិនបានបញ្ជាក់ពីចំនួនមនុស្សនោះឡើយ ដោយបច្ចុប្បន្ន​កំពុង​កម្លាំង​ជំនាញ​របស់​លោកកំពុងបន្តកិច្ចការងារនេះ ។ ជនសង្ស័យមានឈ្មោះ ហុំ បូរិន ភេទប្រុស អាយុជាង៤៣ឆ្នាំ ។ ហើយចំពោះ​អាវុធ​ខ្លី​ដែល​រូប​គេ​ប្រើប្រាស់​ក្នុងការបាញ់តបត គឺម៉ាក G-Lock 19 មាន០៧គ្រាប់ក្នុងបង់ ត្រូវបានបាញ់​ទាំងអស់​ផងដែរ។ គួររំលឹកថា កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាននគរជាតិ ដឹកនាំបញ្ជារផ្ទាល់ដោយលោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ ប្រធាន​មន្ទីរ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបើក​ការ​ចុះ​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿងញៀនដ៏ខាងលើ រហូតឈានដល់ការបាញ់តបតគ្នាទៅមក ។ ប្រតិបត្តិការ​បង្ក្រាប​ដ៏​ក្តៅ​របស់ស​មត្ថកិច្ច បានធ្វើឡើងនៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្បែរផ្សារសុំាហាន់ ស្ថិតក្នុង​ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាន ដំបូងឡើយ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បាន​បើក​ការ​ស្រាវជ្រាវ​កំណត់​បានច្បាស់ពីទីតាំងរបស់ក្រុមជនសង្ស័យ រួចក៏បានចុះទៅដល់ទីតាំង​បន្ទប់​ជួល​កើតហេតុ ដើម្បីធ្វើការបង្ក្រាប ប៉ុន្តែកំឡុងពេលនោះ ជនសង្ស័យបានដឹងខ្លួន ក៏បានធ្វើ​សកម្មភាព​បាញ់​ស្រោចជាច្រើនគ្រាប់ទៅកាន់កម្លាំងសមត្ថកិច្ច ជាហេតុធ្វើឱ្យសមត្ថកិច្ច​ប្រើសិទ្ធិ​ស្វ័យ​ការពារខ្លួន ក៏បានបាញ់តបទៅវិញ តែមិនមាននណារម្នាក់រងរបួសនោះឡើយ ។ បន្ទាប់ពីមានការបាញ់តបតភ្លាមៗ កម្លាំងសមត្ថកិច្ច បានសហការគ្នា បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ឡោមព័ទ្ធតំបន់នៅជុំវិញផ្ទះរបស់ជនសង្ស័យ ដើម្បីធ្វើការបង្ក្រាប ។ ទន្ទឹមនឹងការឡោមព័ទ្ធ ដង​ផ្លូវ​គ្រប់ច្រកល្ហកនៅជុំវិញតំបន់នោះ ត្រូវបាន​សមត្ថកិច្ចបិទ​លំហូរ​ចរាចរណ៍​ធ្វើដំណើរ​ទាំងស្រុង និងបានណែនាំឱ្យពលរដ្ឋមានលំនៅឋានក្បែរនោះ ចូល​ទៅ​ផ្ទះរៀង​ៗ​ខ្លួន​ដើម្បី​សុវត្ថិភាព។ ប្រតិបត្តិការ បានអូសបន្លាយពេលជាច្រើនម៉ោង ដោយសមត្ថកិច្ចបានបន្តការឡោមព័ទ្ធ និង​បាន​ត្រៀម​កម្លាំង​ជំនាញ ( ក្រុមឈុតខ្មៅ ) ដើម្បីចូលទៅបង្ក្រាប ប៉ុន្តែមិនមានការបាញ់​តបតគ្នា​នោះ​ឡើយ​។ លុះនៅវេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃខែដដែល កម្លាំងសមត្ថកិច្ច​បាន​បុក​ទម្លុះ​ចូល​បន្ទប់​ជនសង្ស័យដើម្បីបង្ក្រាប ប៉ុន្តែពេលចូលទៅដល់ក្នុងនោះ ក៏ស្រាប់តែប្រទះឃើញ ជនសង្ស័យ​ដេក​ស្លាប់ក្នុងថ្លុកឈាម ដោយការបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែមិនដឹង បាញ់តាំងពីពេល​ណានោះ​ឡើយ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតបានថ្នាំញៀនមួយចំនួន រួមជា​មួយ​វត្ថុ​តាង​បទ​ល្មើស​ជា​ច្រើនផ្សេងទៀតផងដែរ នៅក្នុងបន្ទប់របស់ជនសង្ស័យ ដោយវត្ថុតាងទាំងអស់ ត្រូវ​បាន​បញ្ចូន​​ទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕ អត្ថបទ ៖ លីហេង

ទាហានអ៊ីស្រាអែល បានរកឃើញច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងរ៉ាហ្វា

2024/06/07 01:59:46 pm        167
ទាហានអ៊ីស្រាអែល បានរកឃើញច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស នៅក្នុងបន្ទប់គេងរបស់កុមារក្នុងទីក្រុងរ៉ាហ្វា កាលពីថ្ងៃព្រហស្បតិ៍។កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ខ្លួនបានរកឃើញឃ្លាំងអាវុធ និងគ្រឿងផ្ទុះពីផ្លូវរូងក្រោមដីនោះ។ ប្រតិបត្តិការនេះ គឺចុងក្រោយបង្អស់នៃអ្វីដែលអ៊ីស្រាអែលហៅថា ជា «ប្រតិបត្តិការកំណត់គោលដៅជាក់លាក់ដែលលើផ្អែកលើព័ត៌មានចារកម្ម នៅខាងក្នុងទីក្រុងរ៉ាហ្វា។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងសប្តាហ៍នេះ កងទ័ព បានរកឃើញកំណាត់ផ្លូវរូងក្រោមដីមួយ នៅខាងក្នុងបន្ទប់គេងរបស់កុមារ និងកាំបិតរបស់អ្នកកាប់សម្លាប់ នៅជាប់នឹងវា។ លើសពីនេះទៅទៀតនោះ កងទ័ពបានកំណត់អត្តសញ្ញាណភេរវករចំនួន ៦នាក់នៅជិតសាលារៀនមួយ នៅក្នុងតំបន់របស់កងទ័ព។ ក្រុមភេរវករ ត្រូវបានសម្លាប់ដោយយានអាកាសគ្មាននុស្សបើក (UAV) និងរថក្រោះ។ រូបភាពដែលចេញផ្សាយដោយ IDF បង្ហាញពីកងទ័ពដែលកំពុងប្រតិបត្តិការ នៅក្នុងបរិវេណទីក្រុងទីក្រុង រ៉ាហ្វាដែលមានរស់នៅយ៉ាងច្រើន។ រូបភាពជាច្រើនក៏បង្ហាញពីឃ្លាំងផ្ទុកអាវុធ គ្រឿងផ្ទុះ និងគ្រឿងបរិក្ខារផ្សេងទៀត ដែលទាហានបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ។ព័ត៌មាននៃប្រតិបត្តិការនេះ កើតមានក្នុងថ្ងៃតែមួយ ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ ភេរវករហាម៉ាស និងជីហាដឥស្លាម ដែលលាក់ខ្លួននៅសាលារៀនរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅកណ្តាលតំបន់ហ្កាហ្សា។ មន្ត្រីមូលដ្ឋាននិយាយថា ការវាយប្រហារនោះ បានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងនោះមានស្ត្រី និងកុមារ ២៣នាក់។

ការវិភាគ៖ចំនួនការស្លាប់ស្ត្រី និងកុមារនៅហ្កាហ្សា បានធ្លាក់ចុះ ខណៈចំនួនអ្នកស្លាប់សរុបបន្តកើនឡើង

2024/06/07 01:51:11 pm        171
សមាមាត្រនៃតួលេខស្ត្រី និងកុមារប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហាកដូចជាបានធ្លាក់ចុះយ៉ាងខ្លាំង នេះបើតាមការវិភាគរបស់សារព័ត៌មាន AP លើទិន្នន័យរបស់ក្រសួងសុខាភិបាលហ្កាហ្សា ដែលការរកឃើញនេះស្របគ្នានឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រសមរភូមិរបស់អ៊ីស្រាអែល ប៉ុន្តែផ្ទុយនឹងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ក្រសួងសុខាភិបាលដែលកាន់កាប់ដោយក្រុមហាម៉ាស។ ការរកឃើញនេះមានសារៈសំខាន់ណាស់ ដោយសារអត្រាមរណភាពរបស់ស្ត្រី និងកុមារ គឺជាតួលេខតំណាងដែលអាចប្រើបានដ៏ល្អបំផុតសម្រាប់ជនរងគ្រោះស៊ីវិលនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញបំផុតមួយក្នុងសតវត្សទី២១។ កាលពីខែតុលា នៅពេលដែលសង្រ្គាមបានចាប់ផ្តើម តួលេខការស្លាប់ស្រី្ត និងកុមារលើសពី ៦០ ភាគរយ ខណៈនៅខែមេសា មានទាបជាង ៤០ ភាគរយប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្តូរនេះមិនត្រូវបានគេកត់សម្គាល់ឡើយអស់រយៈពេលជាច្រើនខែ ដោយអង្គការសហប្រជាជាតិ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ព្រមទាំងក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិនបានប្រឹងប្រែងបញ្ជាក់កំណត់ត្រាឱ្យច្បាស់នោះទេ។អ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិជុំវិញកម្រិតនៃការស្លាប់ជនស៊ីវិលដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្កាហ្សា និងសំណួរអំពីថា តើប្រទេសនេះបានធ្វើគ្រប់គ្រាន់ឬទេ ដើម្បីការពារជនស៊ីវិលនៅក្នុងសង្គ្រាមរយៈពេល ៨ ខែ ដែលគ្មានសញ្ញាបញ្ចប់ ខណៈការវាយប្រហារផ្លូវអាកាសថ្មីៗចំនួនពីរលើកនៅហ្កាហ្សា បានសម្លាប់ជនស៊ីវិលរាប់សិបនាក់បន្ថែមទៀត។ដោយភាពតានតឹងនៃការប្រយុទ្ធគ្នាបានថយចុះខ្លះ ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ប៉ុន្តែក្នុងអត្រាយឺតជាងមុន ហើយមានជនស៊ីវិលស្លាប់តិចជាងមុន។ ទិន្នន័យថ្មីបំផុតរបស់ក្រសួងសុខាភិបាលហ្កាហ្សា បង្ហាញថា នៅក្នុងខែមេសា ស្ត្រី និងកុមារមានចំនួន ៣៨ ភាគរយនៃការស្លាប់ថ្មី ហើយត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់៕

មនុស្សជាង ១០០ នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំង RSF នៅភាគកណ្តាលស៊ូដង់

2024/06/07 09:08:41 am        115
ក្រុមអ្នកស្រុកក្នុងតំបន់ដែលមានឈ្មោះ «គណៈកម្មាធិការតស៊ូ» បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ថា មនុស្សជាង ១០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លើភូមិមួយនៅភាគកណ្តាលរដ្ឋ ហ្កេហ្ស៊ីរ៉ា (Gezira) នៃប្រទេសស៊ូដង់។កងទ័ពស៊ូដង់ (SAF) ប្តេជ្ញាថានឹងឆ្លើយតបយ៉ាងតឹងរ៉ឹងចំពោះការវាយប្រហាររបស់កងកម្លាំង RSF នេះ ដែលធំបំផុតក្នុងចំណោមការវាយប្រហាររាប់សិបលើកដោយទាហាន RSF លើភូមិតូចៗនៅទូទាំងរដ្ឋកសិកម្មមួយនេះ បន្ទាប់ពីខ្លួនបានកាន់កាប់រដ្ឋធានី វ៉ាដ ម៉ាដានី (Wad Madani) របស់រដ្ឋនេះ ក្នុងខែធ្នូ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីស (Stephane Dujarric) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេត។ គណៈកម្មាធិការតស៊ូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់អាចកើនឡើង «ដោយសារមានអ្នករបួសជាច្រើន ដោយខ្លះទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងភូមិ វ៉ាដ អាល់-នួរ៉ា (Wad Al-Noura)។ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងទ័ពស៊ូដង់ SAF និងកងកម្លាំងគាំទ្ររហ័ស RSF នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ការប៉ះទង្គិចគ្នាទាំងនេះបានឆក់យកជីវិតមនុស្សជាង ១៥.៥០០នាក់ និងមនុស្សជាង ៨,៨ លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេស នេះបើយោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃ កិច្ចការមនុស្សធម៌ (UNOCHA) ដោយមិនរាប់បញ្ជូលការវាយប្រហារថ្មីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM