សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

ជនសង្ស័យ៦នាក់នគរបាលបញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធករណី ធាក់ប្លន់និងប្រើដាវកាប់យកម៉ូតូ

2021/11/09 03:02:36 pm        520
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធបទល្មើស «ធ្វើសកម្មភាព ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា» ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សាត្រូវបាន សមត្ថកិច្ច​ បានឲ្យដឹងថា ទី១.ឈ្មោះឌឹម ប៉េងអ៊ី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី២.ឈ្មោះ អាន សត្យា ហៅយ៉ា អាយុ ១៨ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ,ទី៣ឈ្មោះ សេង បូរី អាយុ១៨ឆ្នាំ ជាសិស្ស ,ទី៤ ឈ្មោះ គឹម សុខសានបញ្ញាអាយុ១៨ឆ្នាំ ជាសិស្ស, ទី៥ ឈ្មោះ ឡាយ ស្រីមានហៅទីអាយុ១៧ឆ្នាំជាអ្នកលក់អីវ៉ាន់តាមអនឡាញ និង ទី៦.ឈ្មោះ ហ៊ួន ស៊ិង អាយុ៣៣ឆ្នាំជាគ្រូបង្រៀន មានលំនៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវហើយ ឈានទៅឃាត់ខ្លួន បានជា​បន្តបន្ទាប់​កាលពីថ្ងៃទី០៥ ​ទី០៦និងទី០៧​ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពី ធ្វើសកម្មភាពលួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូ) ក្នុង៣ករណីផ្សេងគ្នា។នៅក្នុងការឃាត់ខ្លួននគរបាលក៏បានសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌដូនពេញ ​និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ​នៃស្នងការនគរបាលខេត្តព្រៃវែងផងដែរ។មន្រ្តី​ជំនាញ បានបន្តទៀតថា ជនសង្ស័យ ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្ម ចំនួន៣ករណី​ផ្សេង គ្នា ១ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលា​ម៉ោង​ប្រមាណ៤និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ធាក់និងកាប់ប្លន់យកម៉ូតូម៉ាកហុង ឌ្រីមសេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ១GW.៩៥២៧ ។ ករណីទី២ នៅចំណុច ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោង​ប្រមាណ​៥ទាបភ្លឺ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទី៣ កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួននគរបាលដកហូតបានម៉ូតូជនរងគ្រោះ និង ម៉ូតូដែលជិះធ្វើសកម្មភាព​ចំនួន​៥គ្រឿង​ព្រមទាំង​ស្លាកលេខ ​ម៉ូតូមួយចំនួនផងដែរ។បច្ចុប្បន្នក្រុមជនត្រូវចោទទាំង៦នាក់នេះ កំពុងស្ថិតក្នុងដំណាក់​កាល​តំណាង​អយ្យការ​បើក​ការស៊ើប​សួរ​នៅឡើយ ​បន្ទាប់​មក​នឹងធ្វើការចោទប្រកាន់​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​ទៀត​ តាម​នីតិវិធី៕អត្ថបទ ៖ កុម្ភៈ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/09 11:55:01 am        256
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៤០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៥៩១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ២២៧ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ក្មេងស្រីម្នាក់បានស្លាប់ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នង បានខូចខាតដោយសារផ្ទុះនៅខេត្តកំពង់ឆ្នាំង​រសៀលថ្ងៃនេះ

2021/11/08 08:51:39 pm        349
កំពង់ឆ្នាំង៖ ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូលដោយសារមានករណីខ្យល់ព្យុះដ៏ខ្លាំងមួយ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីកើតហេតុភ្លាមៗឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងឲ្យចុះជួយសង្រ្គោះ និងអន្ករាគមន៍ផងដែរ ដោយរបាយការណ៍បឋមបានបង្ហាញថា ក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងផ្ទះពលរដ្ឋចំនួន១៥ខ្នង បានរបើកដំបូល និងចំនួន៦ខ្នងទៀតបានផ្ងាជើង៕ អត្ថបទ៖ បាន ចក់

ខែ​តុលា​ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​ ៥០០​ករណី សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២៤គីឡូក្រាម​

2021/11/08 07:01:42 pm        334
​ភ្នំពេញ៖ យោង​តាម​របាយ​ការដែល BTV ទទួល​បាន​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បញ្ជាក់​ឲ្យ​ដឹង​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប សរុប ៥១៤​​ករណី ឃាត់​មនុស្ស ១០៨៣​នាក់ ស្រី ៦៨​នាក់។ ក្នុងនោះ ជួញដូររក្សាទុកចាត់ចែង ៤២១​ករណី ឃាត់ ៨៣២​នាក់ (​ស្រី ៦០​នាក់​) កែច្នៃ ០១​ករណី ឃាត់ ០២​នាក់ ដាំ​ដុះ ០២​ករណី ប្រើប្រាស់ ៩០​ករណី ឃាត់ ២៤៩​នាក់ (​ស្រី ០៨​នាក់​)។ អនុវត្ដន៍​ដីកា​៖ ៥៧​ដីកា ឃាត់ ៤៨​នាក់ (​ស្រី ០១​នាក់​) ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២kg កញ្ឆា ២៥១៧​​ដើម និង​សារធាតុ​ផ្សំ​គីមី​ជាង ៦kg​។ សម្ភារៈ​ចាប់​យក​រួមមាន រថយន្ដ ០៨​គ្រឿង​,​ទូក​ធំ ០១​គ្រឿង​,​ម៉ូតូ ១៧២​​គ្រឿង​,​ទូរស័ព្ទ ៥៤២​​គ្រឿង​,​ជញ្ជីង ៣៣​គ្រឿង​,​អាវុធខ្លី ០១​ដើម និង​អាវុធ​វែង ១០​ដើម ​(​កែច្នៃ ១០​ដើម​) ។​ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូតដល់​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​សរុប ៥២១៦​​ករណី ឃាត់​មនុស្ស ១១៣៧៤​​នាក់ ស្រី ៦៨៨​​នាក់ (​ជនបរទេស ៣១០​​នាក់ ស្រី ៤៥​នាក់​)​។ ក្នុង​នោះ ជួញដូរ​រក្សាទុក​ កែច្នៃ​ចាត់ចែង ៣៧២៤​​ករណី ឃាត់ ៧១៨៩​​នាក់ (​ស្រី ៤៩៦​នាក់​) ដាំ​ដុះ ៣៣​ករណី ឃាត់ ០៩​នាក់ (​ស្រី ០៥​នាក់​) ប្រើប្រាស់ ១៤៥៩​​ករណី ឃាត់ ៤១៧៦​​នាក់ (​ស្រី ១៨៧​​នាក់​)​។ អនុវត្ដ​ន៍​ដីកា​៖ ៤២២​​ដីកា ឃាត់ ៣៨៥​​នាក់ (​ស្រី ១៧​នាក់​) ​វត្ថុ​តាង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ១ton ៣៨៥​k និង ៨៩,៤៥​g, កញ្ឆា ៥០​,០៨៨​​ដើម​, កញ្ឆា​ស្ងួត​ជាង ១៤០​kg និង​សារធាតុ​ផ្សំ​គីមី ១ton ១៣៩​kg រថយន្ដ ១១៥​​គ្រឿង​,​ម៉ូតូ ១៥០៤​​គ្រឿង​,​ទូរស័ព្ទ ៥២៨៧​​គ្រឿង​,​ជញ្ជីង ៣០១​​គ្រឿង​, ​អាវុធខ្លី ៣៩​ដើម និង​អាវុធ​វែង ៣៨​ដើម (​កែច្នៃ ២៨​ដើម​)៕ អត្ថបទ៖ ​តារា​វុទ្ធី​

អ្នកទោស៧នាក់ បានរត់ចេញពីពន្ធនាការខេត្តស្ទឹងត្រែង

2021/11/08 04:03:29 pm        317
ស្ទឹងត្រែង ៖ អ្នកទោសចំនួន៧នាក់ បានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដែលពន្ធនាគារមានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងបឋមថា នាវេលាទៀបភ្លឺថ្ងៃនេះ ​ខណៈមន្ត្រីអនុរក្សពន្ធនាគារ ដើរល្បាត ក៏បានឃើញជញ្ជាំង ត្រូវបានអ្នកទោសចំនួន៧នាក់ ទម្លាយរត់គេចខ្លួន ហើយក្រុមអនុរក្ស បានបាញ់ចំនួន៤គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេច តែអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបាត់។ប្រភពដដែលបានបន្តថា ក្រុមអ្នកទោស ដែលបានគេចខ្លួននោះ ៦នាក់ ជាប់ទោសជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ​និងម្នាក់ទៀតជាប់ទោសចោរកម្ម ​មានស្ថានទម្ងន់ទោស។តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ និងកំណាត់ឈើ។លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ​បានឱ្យដឹងថា ​ក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុង​ករណី​បទឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន ​ឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការ​បង្ក្រាបបានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។លោកបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងចម្រុះ បានចុះប្រមាញ់តាមគោលដៅ និងកំពង់ឡោមព័ទ្ធ តំបន់ភ្នំប្រាសាទ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់៕អត្ថបទ៖ មាស ផល្លា

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/08 12:14:03 pm        261
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៣៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៥១៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ១៦០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អគ្គីភ័យឆាបឆេះផ្ទះស្តុកនំកញ្ចប់នៅក្នុងបុរី ពិភពថ្មី ចំការដូង សមត្ថកិច្ចចេញជួយអន្តរាគមន៍

2021/11/06 01:23:00 pm        800
ភ្នំពេញ ៖ ទីតាំងផ្ទះស្តុកនំកញ្ចប់មួយកន្លែងនៅក្នុងបុរី ពិភពថ្មី ចំការដូង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើដល់សមត្ថកិច្ចពន្លត់អគ្គីភ័យបញ្ចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ ។ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ច ប្រាប់ឲ្យដឹងថា ការសន្និដ្ឋាននៅក្នុងករណីគ្រោះអគ្គីភ័យនេះ គឺឆាបឆេះដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ១៦០ ផ្លូវលេខ៧ ភូមិប្រការ​ សង្កាត់ព្រៃស ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ ។នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង បាញ់​ទឹកអស់ទាំងអស់​ ដោយមិនមានមនុស្សណាម្នាក់ទទួលគ្រោះថ្នាក់នោះឡើយ ៕តារាវុទ្ធី

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៧៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/06 12:06:50 pm        581
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨២៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៣៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ០២១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បង្រ្កាបទីតាំងកែច្នៃឈើលំដាប់ត្រីគុណនៅស្រុកគិរីសាគរ

2021/11/05 10:13:52 am        342
កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចុះបង្រ្កាបទីតាំងលួចកែច្នៃអនុផលព្រៃឈើខុសច្បាប់មួយកន្លែងនៅស្រុកឃុំកោះស្ដេច ស្រុកគិរីសាគរ សុទ្ធតែឈើប្រភេទក្រៅលំដាប់ថ្នាក់ចំនួន២៧ម៉ែត្រលោក វៃ ភីរម្យ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ២០២១ថា ទីតាំងកែច្នៃផលអនុផលព្រៃឈើចំនួន១កន្លែងនេះ គ្មានលិខិតអនុញ្ញាត ទើបលោក ឃុន ភឿន ព្រះរាជអាជ្ញារង សហការជាមួយមន្រ្តីជំនាញបង្រ្កាបភ្លាមៗតែម្តងវត្ថុតាងត្រូវបានរក្សាទុកទីស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ភូមិតាអុក ដើម្បីអនុវត្តនីតិវិធី។ លោក វៃ ភីរម្យ បន្ថែមថា អំឡុងពេលបង្រ្កាបក្រុមជនសង្ស័យបានរត់គេចខ្លួនអស់ វត្ថុតាងដែលរកឃើញ និងដកហូត បានរួមមាន៖ ឈើប្រភេទក្រៅលំដាប់ថ្នាក់ចំនួន២៧ម៉ែត្រត្រីគុណ និងសម្ភារ:បម្រើឱ្យបទល្មើសមួយចំនួនផ្សេងទៀត។ ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានព្រៃឈើនេះ ធ្វើឡើងតាំងកាលពីថ្ងៃទី០៣ វិច្ឆិកា មកម្ល៉េះ ពោលគឺលេចឮព័ត៌មានដល់ដៃអ្នកសារព័ត៌មាន។ចំណែកលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បញ្ជាក់ដែរថា មកទល់ម៉ោងនេះ ក្រុមការងាររបស់លោកនៅមិនទាន់កំណត់មុខសញ្ញាក្រុមជនសង្ស័យបាននោះទេ ទោះយ៉ាងណាការងារដ៏ស្រួចស្រើបនេះកំពុងអនុវត្តតាមនីតិវិធីហើយ។ អាចនិយាយថា នេះជាប្រតិបត្តិកទ្រង់ទ្រាយធំមួយមិនធ្លាប់មានរយៈពេលជាង៣ឆ្នាំមកហើយចំពោះបទល្មើសព្រៃឈើ៕អត្ថបទ ៖ មករា

រថយន្តដឹកដីចុះពីលើស្ពានហ្វ្រាំងមិនស៊ីទាញចង្កូតគេច រថយន្តនៅពីមុខ ប្រឡាប់ផ្ងាជើង

2021/11/05 03:55:31 pm        363
ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើកចុះពីលើស្ពានព្រែកព្នៅ បានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរ ទាញចង្កូតគេចយានយន្តនៅពីមុខដោយបង្ខំបានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណជាង២០ម៉ែត្រ សំណាងល្អមិនបណ្តាលអោយមានមនុស្សរងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ៣E.៩១៧៦ បានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅក្នុងល្បឿនលឿន នៅពេលមកដល់គល់ស្ពានស្រាប់តែជាន់ហ្វ្រាំងមិនស៉ី ក៏ទាញចង្កូតគេចពីរថយន្តនៅខាងមុខបណ្ដាលឲ្យក្រឡាប់បោកលើថ្នល់អូសប្រមាណ២០ម៉ែត្រហើយចាក់ដីរាយប៉ាយពេញផ្លូវ តែម្តង។ នៅក្នុងគ្រោះថ្នាក់បណ្ដាលអោយរថយន្តរងការខូចខាតបែកកញ្ចក់មុខខ្ទាតចេញហើយអ្នកបើកបរ បានលូនចេញពុំបណ្តាលអោយរងរបួសឡើយ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកើតហេតុ ដោយពិនិត្យឃើញថាមិនមានប៉ះពាល់អ្នកដល់ធ្វើដំណើរផ្សេងទៀត និងខូចខាតទ្រព្យសាធារណ បានអនុញ្ញាតឲ្យម្ចាស់រថយន្តធ្វើការស្ទួចរថយន្តទៅជួសជុលដោយខ្លួនឯងវិញ៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាធម្មនុញ្ញប្រារព្ធពិធីសូត្រមន្តចម្រើនសិរីមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/09/2026 04:04 PM
ខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានការចុះបញ្ជីតាមប្រព័ន្ធ CamDX មានទុនវិនិយោគ ២៩៤ លានដុល្លារ
04/09/2026 04:04 PM
ក្រុមការងារអន្តរក្រសួងចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសានេះ ក្រោមអធិបតីភាពសម្ដេចធិបតី
04/09/2026 04:04 PM
UN បង្ហាញក្តីសង្ឃឹមលើបទឈប់បាញ់នៅមជ្ឈិមបូព៌ា ខណៈដែលតម្រូវការរបស់ជនស៊ីវិល នៅតែធ្ងន់ធ្ងរ
04/09/2026 04:04 PM
ក្រសួងសង្គមកិច្ច រៀបចំទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី ១៣
04/09/2026 04:04 PM
កម្ពុជា-បារាំង ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
04/09/2026 04:04 PM
វិទ្យាស្ថាន ITI និងក្រុមហ៊ុនដាយគីនជប៉ុន បានផ្តល់កិច្ចសហការប្រកបដោយទំនុកចិត្តយ៉ាងល្អប្រសើរ ដើម្បីបង្កើតក្របខ័ណ្ឌពង្រឹងគុណភាពបណ្តុះបណ្តាលស្តង់ដាសមត្ថភាពជាតិ និងអន្តរជាតិជាមួយគ្នានៅកម្ពុជា
04/09/2026 04:04 PM
ធនាគារពិភពលោក៖ ជម្លោះនៅមជ្ឈិមបូព៌ា នឹងរុញច្រានប្រជាជននេប៉ាល់ជាង ១៧.០០០នាក់ ធ្លាក់ក្នុងភាពក្រីក្រ
04/09/2026 04:04 PM
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះរាល់ជំនួយឧបត្ថម្ភ ជាសម្ភារៈ គ្រឿងបំពាក់ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលភាគីចិនបានផ្តល់ជូនកម្ពុជា
04/09/2026 04:04 PM
អ៊ីរ៉ាក់ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់
04/09/2026 04:04 PM