សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ពាក់ព័ន្ធករណីចោរកម្ម

2021/10/28 02:58:44 pm        787
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមចំនួន០៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួននិងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាចករម៉ូតូ -ល-។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលគេនិយមហៅថាផ្ទះសំណាក់ គេចពន្ធ ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំង​​លាក់​ខ្លួន​របស់ក្រុមចោរនេះ ​គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ស៊ើប​អង្កេត ច្បាស់លាស់​រហូត​ដល់​ព្រឹកថ្ងៃទី២៨ ខែតុលានេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​និង​នគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ​ក្នុងនោះស្រី០២នាក់ ដកហូតវត្ថុតាងធ្វើសកម្មភាព​ មួយចំនួនធំ ​ដូចជាកាំបិតដាវ ​និងឧបករណ៍កាចករម៉ូតូ -ល-។មន្រ្តីជំនាញ បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា​ ក្រុមជនសង្ស័យនេះ គឺធ្វើសកម្មភាពចម្រុះ ដោយ​លួច​ទាំងខ្សែភ្លើង កង់ ម៉ូតូ​ថែមទាំងពេលខ្លះធ្វើ​សកម្មភាពកាប់ប្លន់​ផងដែរពេលផ្លូវ​ងងឹត​ស្ងាត់​។ក្រោយបញ្ចប់ប្រតិបត្តិការនគរបាលជំនាញ បានប្រគល់ក្រុមជនសង្ស័យ​ទៅឲ្យនគរបាលមូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស

2021/10/28 05:29:56 am        1085
ភ្នំពេញ ៖ រថយន្តបីគ្រឿងបានបុករះបន្តកន្ទុយគ្នា ហើយជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត និងមានការកកស្ទុះចរាចរណ៍ តែសំណាងល្អមិនមានអ្នករងរបួស ឡើងក្នុងហេតុការណ៍នេះ។ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង៩នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេគង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦A នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តម៉ាក​កាមេរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2L -9058 ​ធ្វើដំណើរពីជើងមកត្បូង តាម​បណ្ដោយ​ផ្លូវជាតិលេខ៦A មកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវរថយន្តម៉ាកហាយ​ឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AE -7435​ ធ្វើដំណើរពីជើងមកត្បូង មកពីក្រោយក្នុង​ល្បឿន​លឿន​ហ្វាំង​មិនទាន់ក៏បុកគូទរថយន្តឆ្លាមពេញទំហឹង ​រុញរថយន្តទៅមុខបុកនឹងរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AG -6691 ធ្វើដំណើរពីត្បូងមកជើង បុកចំទ្វាខាងក្រោយ​បណ្ដាល​ឲ្យរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាក​សញ្ញា​ចរាចរណ៍​ដួល​រលើង​ដល់ដីរថយន្តក៏ទៅមុខលែងរួច ។ក្រោយពេលកើតហេតុរថយន្តទាំងបី ត្រូវសមត្ថកិច្ចចរាចរណ៍ ខណ្ឌជ្រោយចង្វារធ្វើការវាស់វែង នឹងយករថយន្តចេញ ដើម្បីសំរួលចរាចរណ៍កុំឲ្យកក់ស្ទុះ នឹងបានយករថយន្តទៅរក្សាទុក្ខនៅ​អធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ ៕អត្ថបទ៖ កុម្ភះ

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី បណ្ដាលឲ្យមនុស្ស​ស្លាប់ ៥នាក់

2021/10/28 10:56:56 am        1077
ភ្នំពេញ ៖ មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ២គ្រឿងបុកគ្នា នៅព្រឹកព្រលឹមវេលាម៉ោង៥ និង១៥ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។បើយោងតាមសមត្ថកិច្ចស្រុកមោងឫស្សី បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ដែលបានបុកគ្នានោះ គឺម៉ាកហ៊ីណូ (HINO) ១គ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-1566​អ្នកបើកបរមិន​ស្គាល់​ឈ្មោះ​រត់គេច​ខ្លួនបាត់​ បានបុកនិងរថយន្ត ១គ្រឿងទៀត ម៉ាកនីសសាន់ ​ពាក់ស្លាកលេខបាត់ដំប2B-2211 កំពុងបើកបរទិសដៅច្រាស់គ្នា ភ្នំពេញ-បាត់ដំបង ។ប្រភពបានបន្តថា ករណីនេះ បានបណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូន​ទៅ​ព្យាបាល​នៅពេទ្យបង្អែកស្រុកមោងឫស្សី ។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕

សត្វត្រកួតជិត២០ក្បាល ត្រូវបានមន្ត្រីជំនាញប្រលែងចូលព្រៃវិញ

2021/10/27 04:04:09 pm        476
មណ្ឌលគិរី ៖ ក្រុមមន្ត្រីជំនាញ បានប្រលែងសត្វត្រកួតប្រមាណជិត២០ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ដែលនេះជាការសង្គ្រោះជីវិតសត្វត្រកួតទាំងអស់នោះ ពីព្រានព្រៃ ខណៈពួកវាបម្រុងត្រូវគេយកទៅជួញដូរ ។ប្រាប់តាមទូរសព្ទនៅរសៀលថ្ងៃទី២៦តុលាម្សិលមិញនេះ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី បានឲ្យដឹងថា សត្វត្រកួតដែលបង្ក្រាបបានពីព្រានព្រៃ មានចំនួន ១៨ក្បាល ដោយត្រូវបានប្រលែងឲ្យចូលទៅជម្រករបស់ពួកវាវិញ ក្នុងដែនក្នុងដែន​ជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី២៤តុលាកន្លងទៅ ។លោកបន្តថា សត្វត្រកួតទាំងនេះ ត្រូវប្រទះឃើញ នៅពេលដែលមន្ត្រីឧទ្យានុរក្សនៃការិយាល័យ​ដែនជម្រកសត្វព្រៃស្រែពក ​ប្រចាំស្នាក់ការ ល្វេ និងស្នាក់ការម្រើច រួមទាំងកម្លាំងសហការល្បាត​តាម​ដងទន្លេ ត្រង់ចំណុចពាមអូរឌឿរ ស្ថិតនៅភូមិកោះម្យើលលើ ​ឃុំណងឃីលឹក ស្រុកកោះញែក ដោយមានជនសង្ស័យ បានចាប់ត្រកួតទាំងនេះពីក្នុងព្រៃ ហើយពេលជួបជាមួយក្រុម​មន្ត្រីជំនាញ​កំពុងល្បាត ជនសង្ស័យទម្លាក់សត្វត្រកួតចោល និងរត់យករួចខ្លួនបាត់ ។លោកប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងទៀតថា សត្វត្រកួតមិនមែនជាសត្វមានច្រើននោះទេ​នៅ​ក្នុងព្រៃ វាជាពពួកសត្វមានដោយបង្គួរ ​ហើយបច្ចុប្បន្នសត្វព្រៃដូចជាខ្ទីង-ទន្សោងជាដើម ក៏​កំពុងមានការប្រឈមទៅ និងការបរបាញ់ ឬអន្ទាក់ផងដែរពីសំណាក់ព្រានព្រៃ ទោះបីមន្ត្រី​ឧទ្យានុរក្សប្រឹង​ប្រែងល្បាតទប់ស្កាត់យ៉ាងណាក៏ដោយ​ ដែលកត្តានេះ ក៏តម្រូវឲ្យប្រជាពលរដ្ឋទាំង​អស់គ្នាចូលរួមអភិរក្ស ៕អត្ថបទ ៖ អ៊ិត ភីរុណ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១១១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៦៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/27 11:51:18 am        266
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១១១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៦៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១០០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៥៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៣ ៧៩១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ១១១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មីនៅជាយដែន

2021/10/26 01:04:58 pm        236
បាត់ដំបង ៖ អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀនប្រគល់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កនៅជាយដែន ត្រូវបានសាងសង់ឡើង កាលពីអំឡុងដើមខែកញ្ញា ដែលការសាងសង់នេះដឹកនាំដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង។មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១៨៨០គ្រែ ចំណែកមណ្ឌលចត្តាឡីស័ក អាចទទួលអ្នកធ្វើចត្តាឡីស័ក បានចំនួន១៨០០គ្រែ។ ចំពោះមណ្ឌលព្យាបាល ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀប​រយ​ដោយ​ក្នុងនោះ បានរៀបចំបន្ទប់អនាម័យត្រឹមត្រូវ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ា​សុវត្ថិភាព ចំណែកមណ្ឌលចត្តាឡីស័ក ​ក្រុមការងារកំពុងតែរួតរះបញ្ចប់ការងារសាងសង់ ។ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរសុខាភិបាល ត្រូវសហការជាមួយ អាជ្ញាធរដើម្បីពន្លឿនការផ្ទេរអ្នកជំងឺកូវីដ១៩​ និងអ្នកកំពុងធ្វើចត្តាឡីស័ក ចេញពីសាលារៀន​មកដាក់នៅ ទីតាំងទាំងនេះ ឲ្យបានឆាប់បំផុត ដើម្បីប្រគល់សាលារៀនទាំងអស់​ ឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ​ចាត់ចែងរៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកទ្វារឲ្យ​សិស្សានុសិស្ស​ចូលរៀន។ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា ​នឹងពង្រីកវិសាលភាព នៃការ បង្រៀន និងរៀន​តាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ​និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្ត ទូទាំងរាជធានី-ខេត្តទាំងអស់៕អត្ថបទ៖ នឿត សុភក្ត្រ

ទឹកជំនន់នៅបន្ទាយមានជ័យ កាន់តែធូរស្បើយខណៈអាកាសធាតុមិនមានភ្លៀងធ្លាក់ខ្លាំងបន្ត

2021/10/26 12:37:15 pm        299
បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កាន់តែមានភាពធូរស្បើយច្រើន ខណៈអាកាសធាតុ នៅក្នុងខេត្តមិនមានភ្លៀងធ្លាក់ខ្លាំងបន្ត ដែលបង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋនៅទីទួលសុវត្ថិភាព បានត្រឡប់ទៅផ្ទះវិញក៏ជិតអស់ផងដែរ ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់នៅបន្ទាយមានជ័យ មិន មានប៉ះពាល់ធ្ងន់ធ្ងរអ្វីទៀតនោះទេ ហើយនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុល្អ មានភ្លៀង ធ្លាក់តិចតួចប៉ុណ្ណោះ ។ នៅក្រុងប៉ោយប៉ែត បានវិលទៅរកភាពធម្មតាវិញ ដោយទឹកបានស្រកអស់ហើយ និងកាលពីទឹក​ជំនន់​​ទើបហក់ឡើងថ្មីៗ មានប្រជាពលរដ្ឋជាង ៤០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទី ទួល​សុវត្ថិភាព ហើយនៅព្រឹកនេះ អាជ្ញាធរកំពុងរៀបចំដឹកពួកគេត្រឡប់ទៅផ្ទះវិញ ។ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានហក់ឡើងជាបន្តបន្ទាប់ជាងពីរខែមកហើយ​ ដោយបានប៉ះ ពាល់ផ្ទះប្រជាពលរដ្ឋជិតពីរម៉ឺនគ្រួសារ ប៉ះពាល់ដំណាំស្រូវជាង១៥ពាន់ហិកតា រួមទាំងដំណាំ​កសិកម្ម ផ្សេងៗជាច្រើនហិកតាទៀត​ ខណៈហេដ្ឋារចនាសម្ព័ន្ធ​ មានផ្លូវថ្នល់ត្រូវទឹកហូរកាត់ផ្ដាច់ សាលារៀន និងតូបក្នុងផ្សារជាដើម ​តែមិនមានពលរដ្ឋណាម្នាក់ បានគ្រោះថ្នាក់​ដោយសារទឹកជំនន់​នៅឆ្នាំនេះនៅឡើយ ទេ ។ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់នេះ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋនាំទៅកាន់ទីទួលសុវត្ថិភាព ការ ផ្ដល់នូវស្បៀងអាហារ ដាក់គ្រូពេទ្យប្រចាំព្យាបាលជំងឺ ហើយរាជរដ្ឋាភិបាល ដោយមាន​ការ​គាំទ្រ​ថវិកាពី អង្គការ GIZ និងអង្គការ USIAD ឧបត្ថម្ភថវិកាចំនួន៣ខែ ​ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលមាន ជីវភាពខ្វះខាត ៕អត្ថបទ៖ បាន សុខរិទ្ធ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១១២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៦៣នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/26 04:39:28 am        90
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១១២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៦៣នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៥១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៣ ៥២៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ០០០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១១៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៨៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/25 11:37:27 am        243
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១១៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៨៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ១៤៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៤៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៣ ២៦៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៧ ៨៨៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បើពុំមានភ្លៀងធ្លាក់បន្តទៀត ពីរបីថ្ងៃទៀតជំនន់ទឹកពីថៃ ជនលិចមួយផ្នែកនៃក្រុងប៉ោយប៉ែត នឹងស្រកវិលរកសភាពធម្មតាវិញ

2021/10/24 01:52:06 pm        427
បន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ វេលាម៉ោង៥ល្ងាចស្ថានភាពទឹកជំនន់ពីប្រទេសថៃ និងទឹកភ្លៀង ដែលបានជនលិចមួយផ្នែកនៃក្រុងប៉ោយប៉ែត បានស្រកបន្តិចហើយ បើមិនមានភ្លៀងធ្លាក់ទៀត ពីរបីថ្ងៃទៀត ទឹកនឹកស្រកមករកសភាពធម្មតាវិញ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចែកជាពីរដោយពលរដ្ឋដែលរងគ្រោះធ្ងន់ មិនអាចនៅនឹងលំនៅដ្ឋានបាន ត្រូវបានជម្លៀស​មករក​ទីទួលសុវត្ថភាពសរុបចំនួន ៤០០គ្រួសារ ក្នុងនោះ កំពុងស្នាក់នៅតាមវត្ត សាលារៀន បុរី និងផ្សារ។ប្រជាពលរដ្ឋដែលរងគ្រោះអាចនៅនឹងទីតាំងដែលគាត់នៅបាន គឺតាមការណែនាំរបស់ថ្នាក់​ដឹកនាំ​ជាពិសេសឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានឲ្យពួកគាត់នៅនឹងកន្លែងមិនមកទីទួលសុវត្ថភាពទេ ព្រោះការមកទីទួលសុវត្ថភាពមានការប្រមូលផ្តុំច្រើនប្រឈមនឹងការឆ្លងរាលដាលខ្លាំង ដូចនេះ ក៏សម្រេចឲ្យពួកគាត់នៅនឹងកន្លែងដោយមានការយកចិត្តទុកដាក់ណែនាំពួកគាត់ ឲ្យមានការ​ប្រុងប្រយ័ត្ន ចំពោះកូនតូចៗ កុំឲ្យលេងទឹក និងអនាម័យជានិច្ចជាសវាងការកើតនៅជំងឺផ្សេងៗ។ជាមួយនឹងប្រជាពលរដ្ឋដែររងគ្រោះទាំងនោះ សុទ្ធទទួលបានការយកចិត្តទុកដាក់ ទទួលបាន​អំណោយ​ដូចគ្នា នឹងត្រៀមសង្រ្គោះគ្រប់ពេល។ជំនន់ទឹកពីថៃ និងទឹកភ្លៀងបានជនលិចលើសង្កាត់ចំនួនបីគឺ សង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និង សង្កាត់និមិត្ត ។ បច្ចុប្បន្នទាំងបី គឺទឹកស្រកចុះតិចតួចបានជាងមួយតឹក ហើយបើនៅតែមិនមានភ្លៀងពីរបីថ្ងៃទៀត នឹងស្រកមករកស្ថានភាពធម្មតាវិញ ព្រោះតាម​ការ​ផ្តល់ព័ត៌មានពីភាគីថៃ មិនមានទឹកហូរមកកម្ពុជាទៀតទេ។ម្យ៉ាងទៀត ដើម្បីដោះស្រាយការជនលិច អាជ្ញាធរខេត្ត សុំកិច្ចសហការជាមួយខាងក្រុមហ៊ុន លោកឧកញ៉ា កុក អាន បើកទ្វារទឹកអូរខៃដនទាំងអស់ ដើម្បីឲ្យទឹកកាន់តែស្រកលឿន។យកគ្រឿងចក្រ បើកាយមុខទឹក- ត្រៀមកម្លាំង ជួយសង្គ្រោះ- ត្រៀមទូក ក្បូន ដើម្បីជម្លៀស​ប្រជាពលរដ្ឋ​តាមអូរព្រំដែន។ទឹកជំនន់នេះ បានប៉ះពាល់ដល់ពលរដ្ឋ ស្រូវ ចំនួន៧៧ហិកតា ដំឡូងមី ១៤៨ហិកតា ដំណាំរួមផ្សំ ១១ហិកតា- ទឹកលិចផ្លូវ ៣០ខ្សែ ស្មើ ១២,១៥០ម៉ែត្រ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការផ្អាកសង្គ្រាម នៅអ៊ីរ៉ង់ មានន័យថា ការកាត់ក្ដីពុករលួយរបស់លោក Netanyahu នឹងបន្តឡើងវិញនៅថ្ងៃអាទិត្យ
04/09/2026 08:04 PM
របាយការណ៍៖ លោក Trump ចេញ «ឱសានវាទ» ដល់សម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការធានាសុវត្ថិភាពច្រកសមុទ្រ Hormuz
04/09/2026 08:04 PM
ស្ថាប័នឃ្លាំមើលការដឹកជញ្ជូនសកល៖ ការយកថ្លៃរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz និងបង្កើតគំរូគ្រោះថ្នាក់
04/09/2026 08:04 PM
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅឥណ្ឌានិយាយថា ប៉ាគីស្ថានមិនមែនជាតួអង្គគួរឲ្យទុកចិត្តនោះទេ
04/09/2026 08:04 PM
អេក្វាទ័រកោះហៅឲ្យមកវិញឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅកូឡុំប៊ី នៅក្នុងជម្លោះការទូតចុងក្រោយ
04/09/2026 08:04 PM
ចក្រភពអង់គ្លេសបានដាក់ពង្រាយយោធា ដើម្បីរារាំងនាវាមុជទឹករុស្ស៊ីកុំឲ្យចូលដែនទឹករបស់ខ្លួន
04/09/2026 08:04 PM
អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា
04/09/2026 07:04 PM
ជនជាតិភាគតិចប្រេស៊ីល ប្រឆាំងនឹងគម្រោងផ្លូវរថភ្លើងនៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន
04/09/2026 07:04 PM
ក្រសួងការបរទេស៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាអំពីអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ
04/09/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម
04/09/2026 07:04 PM