៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ប៉ូឡូញបានចាប់ខ្លួនមនុស្ស១៨នាក់ ដោយចោទប្រកាន់ពីបទរៀបចំផែនការអរិភាព ក្នុងនាមរុស្ស៊ី និងបេឡារុស

2024/06/04 02:03:53 pm        105
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ជុំវិញការចោទប្រកាន់ផ្សេងៗគ្នានៃការបន្តសកម្មភាពអរិភាព ឬរៀបចំផែនការបំផ្លិចបំផ្លាញ ក្នុងនាមប្រទេសរុស្ស៊ី និងប្រទេសបេឡារុសដែលនៅជិតខាង ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tomasz Siemoniak បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនចំនួន ១០នាក់ ចាប់តាំងពីខែធ្នូ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការរៀបចំផែន ការបំផ្លិចបំផ្លាញជាច្រើន ដូចជាការដុតបំផ្លាញនៅទូទាំងប្រទេសប៉ូឡូញ។ជនជាតិប៉ូឡូញ បេឡារុស និងអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង។រដ្ឋអាជ្ញាប៉ូឡូញ បាននិយាយថា បុរសជនជាតិប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ជុំវិញការចោទប្រកាន់ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើចារកម្មសម្រាប់ចារកម្មយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងផែនការដែលត្រូវបានចោទប្រកាន់ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy )។ បុរសនោះ ត្រូវបានគេចោទប្រកាន់ថា កំពុងស្វែងរកទំនាក់ទំនងជាមួយជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងបញ្ជូនព័ត៌មានលម្អិតអំពីអាកាសយានដ្ឋានយុទ្ធសាស្ត្រ Rzeszow-Jasionka នៅជិតព្រំដែនប្រទេសប៉ូឡូញជាមួយអ៊ុយក្រែន។

មេដឹកនាំក្រុងហុងកុង ព្រមានពីការគំរាមកំហែងផ្នែកសន្តិសុខ នៅថ្ងៃខួបនៃការបង្រ្កាបនៅទីលានធានអានមិន

2024/06/04 01:46:00 pm        141
មេដឹកនាំទីក្រុងហុងកុង លោក John Lee បានព្រមានថា ការគំរាមកំហែង នឹងធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់ខ្លួន «គឺជារឿងពិត» ខណៈទីក្រុង បានបង្កើនការយាមល្បាត នៅថ្ងៃអង្គារនេះ ដែលជាខួបលើកទី៣៥ នៃការបង្ក្រាបនៅទីលានធានអានមិន ថ្ងៃទី ៤ ខែមិថុនា។លោក Lee បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា ការគំរាមកំហែងដល់សន្តិសុខជាតិ គឺជារឿងពិតប្រាកដ ហើយសកម្មភាពបែបនេះ អាចកើតមានឡើងភ្លាមៗ ខណៈមនុស្សផ្សេងគ្នា អាចប្រើប្រាស់លេស ដើម្បីលាក់បាំងពីគោលបំណងរបស់ពួកគេ។ លោក បាននិយាយពីភាពចាំបាច់ក្នុងការ «ប្រុងប្រយ័ត្នគ្រប់ពេលវេលាប្រឆាំងទៅនឹងការប៉ុនប៉ងបង្កបញ្ហាណាមួយ»។នៅក្នុងទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិន មន្ត្រីនគរបាល បានរឹតបន្តឹងសន្តិសុខ នៅជុំវិញឧទ្យាន Victoria Park ជាកន្លែងមានការបួងសួងដុតភ្លើងទៀន នៅថ្ងៃទី ៤ ខែមិថុនា ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ មុនពេលច្បាប់សន្តិសុខជាតិថ្មីតឹងរ៉ឹង ចូលជាធរមាន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។រថក្រោះរបស់ចិន បានបើកចូលទៅក្នុងទីលាន នៅមុនពេលថ្ងៃរះ នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ ដើម្បីបញ្ចប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនសប្តាហ៍ ធ្វើឡើងដោយនិស្សិត និងកម្មករ។

កសិករអេស្ប៉ាញ និងបារាំង ប្រមូលផ្ដុំគ្នាបិទព្រំដែន ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសហភាពអឺរ៉ុប

2024/06/04 01:26:39 pm        91
ក្រុមកសិករអេស្ប៉ាញ និងបារាំង បាននាំគ្នាបិទផ្លូវនៅតាមព្រំដែនឆ្លងកាត់ជួរភ្នំ ភីរ៉េនីស (Pyrenees) កាលពីថ្ងៃចន្ទ (០៣ មិថុនា) មុនការបោះឆ្នោតសភាអឺរ៉ុប ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងអយុត្តិធម៌ពីខាងក្រៅសហភាពអឺរ៉ុប។កាលពីដើមឆ្នាំនេះ ក្រុមកសិករបាននាំគ្នាតវ៉ាបិទផ្លូវជាច្រើនសប្តាហ៍នៅក្នុងប្រទេសនានាទូទាំងសហភាពអឺរ៉ុប ដោយនិយាយថាពួកគេកំពុងប្រឈមមុខនឹងកំណើនថ្លៃចំណាយ និងពន្ធខ្ពស់ សេវាលុយក្រោមតុ បទប្បញ្ញត្តិបរិស្ថានហួសហេតុ និងការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលអាហារថោក។ជាមួយនឹងការបោះឆ្នោតសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៩ ខែមិថុនា ក្រុមកសិករបារាំង និងអេស្ប៉ាញ បានប្រើប្រាស់ត្រាក់ទ័ររាប់សិបគ្រឿងដើម្បីបិទព្រំដែនទាំងពីរនៅលើផ្លូវហាយវេ អេភី-៨ (AP-8) នៅក្នុងសហគមន៍ជនជាតិភាគតិច បាស្គ៍ (Basque) និងផ្លូវហាយវេ អេភី-៧ (AP-7) នៅតំបន់ កាតាឡូនី (Catalonia)។ សប្តាហ៍នៃការតវ៉ារបស់កសិករ បានបង្ខំសហភាពអឺរ៉ុប ក្នុងខែឧសភា ឱ្យបន្តការឧបត្ថម្ភធនរយៈពេលប្រាំមួយខែ ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់ប្លុក ២៧ ប្រទេសមួយនេះ។សហភាពអឺរ៉ុប ក៏បានកាត់បន្ថយផ្នែកខ្លះនៃគោលនយោបាយបរិស្ថាន បៃតង (Green Deal) របស់ខ្លួនផងដែរ ដោយដកចេញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកសិកម្មពីផែនទីបង្ហាញផ្លូវអាកាសធាតុឆ្នាំ២០៤០ របស់ខ្លួន។ ការបោះឆ្នោតសភាអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ប៉ុន្តែប្រទេសភាគច្រើន បានចាប់ផ្ដើមការបោះឆ្នោតមុនពេលតាំងពីថ្ងៃអាទិត្យមក៕

របបសឹកទម្លាក់គ្រាប់បែកលើពិធីមង្គលការនៅមីយ៉ាន់ម៉ា បណ្តាលឱ្យមនុស្ស២៤នាក់ស្លាប់

2024/06/04 01:14:22 pm        93
អ្នកស្រុកបានប្រាប់អ្នកសារព័ត៌មានមួយថា យន្តហោះយោធាយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនលើពិធីមង្គលការមួយ ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងប្រហែល ៣០នាក់ទៀតរងរបួសនៅក្នុងតំបន់ សាហ្គេង (Sagaing) របស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី៣មិថុនា។អ្នកភូមិម្នាក់ឈ្មោះ យូ តាយ (U Htay)បាននិយាយថា បន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ កងទ័ពរដ្ឋាភិបាលបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅក្នុងភូមិ ម៉ា ត (Ma Taw) ក្នុងសង្កាត់ មីនហ្គីន (Mingin) ដោយបង្ខំឱ្យប្រជាជនជាង ២.០០០នាក់ មកពីភូមិនៅក្បែរៗនោះចំនួន៦ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោកបានបន្តថា គ្រាប់បែកនោះត្រូវបានទម្លាក់ផ្ទាល់ទៅក្នុងពិធីមង្គលការនៅម៉ោង ៨ និង ១៥ នាទីព្រឹក ថ្ងៃចន្ទ ។ ពេលនោះកូនកំលោះ -កូនក្រមុំ កំពុងធ្វើដំណើរទៅវត្តក្នុងភូមិ ហើយមិនមានរបួសទេ ។លោកបានបន្តថានៅតាមតំបន់ជនបទ កន្លែងចម្អិនអាហារ រោងទទួលទានអាហារ និងកន្លែងផ្ដល់វុត្ថុអានុស្សាវរីយពិធីមង្គលការ គឺនៅក្នុងកន្លែងផ្សេងៗគ្នា។ គ្រាប់បែកបានវាយប្រហារតំបន់ភាគកណ្តាល បណ្តាលឲ្យមនុស្សទាំងអស់នៅទីនោះរងការវាយប្រហារ។ អ្នកស្រុកម្នាក់ទៀត បាននិយាយថា ដោយសារតែអ្នករបួសធ្ងន់ច្រើន ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។កុមារវ័យ៨ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ៕

នគរបាល សាន់ហ្វ្រាន់ស៊ីស្កូ ចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់នៅស្ថានកុងស៊ុលអ៊ីស្រាអែល

2024/06/04 10:15:30 am        107
ក្រុមមន្រ្តីនិយាយថា នគរបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនចំនួន ៧០ នាក់ កាលពីថ្ងៃចន្ទ (០៣ មិថុនា) ពីបទយករបស់ដោយគ្មានការអនុញ្ញាត បន្ទាប់ពីពួកគេបានសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្នាក់នៅស្ថានកុងស៊ុលអ៊ីស្រាអែល ហើយបានបដិសេធមិនព្រមចាកចេញ។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មន្រ្តីមានមូលហេតុដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ៧០ នាក់ដែលបដិសេធមិនព្រមចេញពីអាគារ»។ ពុំមានការរងរបួសត្រូវបានគេរាយការណ៍ទេ ហើយសាក្សីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា នគរបាលបាននាំក្រុមអ្នកតវ៉ាចេញពីអគារម្តងម្នាក់ៗ ហើយបញ្ជូនចូលទៅក្នុងរថយន្តនគរបាល ដោយត្រូវបានចងដៃដោយខ្សែរ៉ូត។សារព័ត៌មាន ក្រូនីខល (Chronicle) បានរាយការណ៍ពីទីតាំងតវ៉ានោះថា ក្រុមបាតុករដែលបញ្ចេញសំឡេងប្រឆាំងនឹងការលុកលុយរបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា ទាំងនោះបាននិយាយថា ពួកគេគ្រោងនឹងបន្តនៅក្នុងអគាររហូតដល់ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ក្រុមរៀបចំបាតុកម្ម ដែលមានឈ្មោះថា បណ្ដាញជ្វីហ្វអន្តរជាតិ ប្រឆាំងនឹងជ្វីហ្វជ្រុលនិយម (IJAZN) បាននិយាយនៅលើបណ្ដាញអ៊ីនស្តាក្រាម (Instagram) ថាមានមនុស្ស ១០០ នាក់បានចូលរួមក្នុងការតវ៉ានោះ។ស្ថានកុងស៊ុលអ៊ីស្រាអែល បាននិយាយថា ខ្លួនមានការហួសចិត្ត ប៉ុន្តែមិនភ្ញាក់ផ្អើលទេចំពោះក្រុមបាតុករដែលសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្ថានកុងស៊ុលនោះ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បានហៅក្រុមបាតុករទាំងនោះថាជា «អ្នកបះបោរគាំទ្រក្រុមហាម៉ាស»៕

[UPDATE] អ្នកស្លាប់ដោយសាររលកកម្ដៅនៅឥណ្ឌា ឡើងដល់ជាង២០០នាក់ រួមទាំងបុគ្គលិកបោះឆ្នោតរាប់សិបនាក់

2024/06/04 10:02:38 am        138
មនុស្សជាង ២០០នាក់ រួមទាំងបុគ្គលិករៀបចំការបោះឆ្នោតរាប់សិបនាក់ដែលកំពុងបំពេញកាតព្វកិច្ចបោះឆ្នោត បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះបានបន្តរងគ្រោះពីផលប៉ះពាល់នៃរលកកម្ដៅដ៏ធ្ងន់ធ្ងរ។ មនុស្សស្លាប់ជាង៨០ នាក់ ត្រូវគេរាយការណ៍ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់ទាក់ទងនឹងរកលកកម្ដៅខ្លាំង ឡើងដល់ ២១១នាក់ នៅពេលនេះ ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ យ៉ាងហោចណាស់៣៣នាក់ គឺជាបុគ្គលិកបម្រើការក្នុងកាតព្វកិច្ចបោះឆ្នោតដែលបានស្លាប់កាលពីថ្ងៃសៅរ៍នៅពេល ខណៈប្រទេសឥណ្ឌាកំពុងរៀបចំការបោះឆ្នោតដំណាក់កាលទី ៧ និងចុងក្រោយនៃការបោះឆ្នោតសកលរយៈពេល៦សប្តាហ៍របស់ខ្លួន។ មនុស្សទាំងនេះភាគច្រើនធ្វើការជាសន្តិសុខ បុគ្គលិកអនាម័យ និងបុគ្គលិកបោះឆ្នោតផ្សេងទៀត។ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមទប់ទល់នឹងការហក់ឡើងស៊ីតុណ្ហភាពក្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋធានីដេលី បានឈរតម្រង់ជួរយ៉ាងវែងដើម្បីប្រមូលទឹកពីស៊ីទែន នានា ។ កាតព្វកិច្ចបោះឆ្នោតគឺជាភាពចាំបាច់ត្រូវតែបំពេញនៅក្នុងប្រទេសឥណ្ឌាសម្រាប់បុគ្គលិកផ្នែកសាធារណៈ។ ពួកគេត្រូវបានចាត់តាំងដោយគណៈកម្មការរៀបចំការបោះឆ្នោត មុនពេលការបោះឆ្នោតចាប់ផ្តើម៕

[UPDATE] អ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ដីនៅស្រី លង្កា ឡើងដល់១៦នាក់ ខណៈសាលារៀនបន្តបិទទ្វារ

2024/06/04 09:42:25 am        93
ក្រុមមន្ត្រីបាននិយាយថា ប្រទេសស្រីលង្កា នៅតែបន្តបិទសាលារៀនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេសកោះមួយនេះ បានកើនឡើងដល់ ១៦ នាក់។ក្រសួងអប់រំបានប្រកាសថា ការបើកសាលារៀនឡើងវិញគឺអាស្រ័យលើការវិវត្តន៍នៃស្ថានភាពអាកាសធាតុ។ភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសនេះ ចាប់តាំងពីថ្ងៃអាទិត្យចុង សប្ដាហ៍មុនមក ដោយបានជន់លិចផ្ទះសម្បែង ស្រែចំការ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរកាត់ផ្តាច់ចរន្តអគ្គិសនីជាការប្រុងប្រយ័ត្ន។យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្ស ១២ នាក់បានស្លាប់បន្ទាប់ពី ទឹកហូរកួច និងលង់ទឹកនៅជិតរដ្ឋធានីកូឡុំបូ និងតំបន់ដាច់ស្រយាល រ៉ាត់ថាភូរ៉ា (Rathnapura) ស្រុក ម៉ាតារ៉ា (Matara) និងស្រុកហ្គាឡេ (Galle) កាលពីថ្ងៃអាទិត្យ។ បីនាក់ទៀតបានស្លាប់ពេលបំណាក់ដីបាក់សង្កត់លើផ្ទះ ហើយមនុស្សម្នាក់ស្លាប់ពេលដើមឈើបាក់រលំលើ។ មជ្ឈមណ្ឌលដដែលនេះ បាននិយាយថា ដោយឡែកមនុស្ស៥នាក់បានរងរបួសនៅពេលបំណាក់ដីបានវាយប្រហារ និងបំផ្លាញផ្ទះពីរខ្នងនៅតំបន់ រ៉ាត់ណាភូរ៉ា(Ratnapura) ស្ថិតនៅចម្ងាយប្រហែល ៨៦គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីរដ្ឋធានីកូឡុំបូ។ មជ្ឈមណ្ឌលខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃចន្ទទី៣ មិថុនា មនុស្សជាង ៦.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀស ហើយលំនៅឋានជាង១២.០០០ ខ្នង ត្រូវបានខូចខាត៕

មនុស្ស ៤ នាក់ស្លាប់ដោយសារទឹកជំនន់នៅអាល្លឺម៉ង់ ស្របពេលការព្រមានពីបម្រែបម្រួលអាកាសធាតុ

2024/06/04 09:38:23 am        82
ក្រុមអ្នកជួយសង្គ្រោះកាលពីថ្ងៃចន្ទ (០៣ មិថុនា) បានបន្តប្រតិបត្តិការជម្លៀសប្រជាជនចេញពីទឹកជំនន់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ដែលបានឆក់យកជីវិតមនុស្ស ៤ នាក់ ខណៈដែលលោកអធិការបតី អូឡា សូស (Olaf Scholz) បានហៅគ្រោះហន្តរាយនោះថាថាជា «ការព្រមាន» ពីបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ។មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ បាវ៉ារៀ (Bavaria) និងតំបន់ បាដិន-វើធិមប៊ែក (Baden-Wuerttemberg) ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានបង្កឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ការជម្លៀសបន្ថែមត្រូវបានគេដាក់ចេញពេញមួយយប់ដល់ថ្ងៃចន្ទ ខណៈដែលបរិមាណទឹកជំនន់ដ៏ច្រើនបណ្តាលឱ្យការការពារទឹកជំនន់បរាជ័យ ហើយអ្នកស្រុកនៅជុំវិញតំបន់ ម៉ានឈីង-ភីឈែល (Manching-Pichl) ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់ ត្រូវបានគេប្រាប់ឱ្យជ្រកកោននៅជាន់ខាងលើនៃលំនៅឋានរបស់ពួកគេ។ នគរបាលក្នុងតំបន់បាននិយាយថា អ្នកស្ម័គ្រចិត្តម្នាក់នៅតែបន្តបាត់ខ្លួន បន្ទាប់ពីទូករបស់គេ ក្រឡាប់កាលពីយប់ថ្ងៃអាទិត្យ ខណៈប្រតិបត្តិការស្វែងរកត្រូវបញ្ឈប់ដោយសារតែកម្ពស់ទឹកខ្ពស់ និងចរន្តទឹកខ្លាំង។ ទឹកជំនន់ដែលរីករាលដាល និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានជះឥទ្ធិពលដល់ការដឹកជញ្ជូនក្នុងតំបន់ ជាមួយនឹងការលុបចោល និងពន្យារពេលរថភ្លើងយ៉ាងទូលំទូលាយ។ ទោះបីជាមានការសន្យារបស់លោក សូស ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុក៏ដោយ ក្រុមអ្នកជំនាញបាននិយាយដោយឡែកពីគ្នាកាលពីថ្ងៃចន្ទថា ការព្យាករការបំភាយឧស្ម័នរបស់រដ្ឋាភិបាលរហូតដល់ឆ្នាំ២០៣០ គឺមិនប្រាកដប្រជានោះទេ ដែលជាហេតុមួយផ្នែកបង្កឱ្យមានគ្រោះធម្មជាតិទាំងនេះ៕

អ៊ុយក្រែន បានបិទថាមពលភាគច្រើន បន្ទាប់ពីការវាយប្រហាររបស់រុស្សី កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ

2024/06/03 02:29:13 pm        132
អ៊ុយក្រែន បានបិទថាមពលភាគច្រើនជាបន្ទាន់ នៅក្នុងប្រទេសកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយបានអះអាងថា ខ្លួនទទួលបានផលចំណេញ នៅក្នុងខេត្តដូណិតស្ក៍(Donetsk)ភាគខាងកើត។ការបិទនេះ បានធ្វើឡើងនៅក្នុងតំបន់ទាំងអស់ លើកលែងតែតំបន់ចំនួនបីរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីថ្ងៃសៅរ៍ លើគោលដៅថាមពល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩នាក់ រងរបួស។ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo គ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន បាននិយាយថា ការបិទបានប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារ។ការវាយប្រហាររបស់រុស្ស៊ីលើបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្ខំឲ្យរដ្ឋាភិបាលផ្តាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ បើគ្មានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការវាយលុក និងអនុញ្ញាតឲ្យជួសជុលទេ ភាពខ្វះខាតនៅតែអាចកាន់តែអាក្រក់ឡើងៗ ដោយសារតម្រូវការកើនឡើង នៅចុងរដូវក្តៅ និងរដូវរងាខ្លាំងនោះ។ក្នុងចំណោមការវាយប្រហារថ្មីៗដ៏សំខាន់បំផុត គឺការវាយប្រហារកាលពីខែមេសា ដែលបានបំផ្លាញរោងចក្រថាមពលកម្តៅដ៏ធំបំផុតរបស់ទីក្រុងគីវ និងការវាយប្រហារដ៏ធំកាលពីថ្ងៃទី៨ ខែឧសភា ដែលផ្តោតលើការផលិតថាមពល និងឧបករណ៍បញ្ជូនថាមពល នៅក្នុងតំបន់ជាច្រើន។បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ កងកម្លាំងអាកាសរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនចំនួន២៥គ្រឿង ដែលបានបាញ់នៅពេលយប់។

រដូវកាលទឹកជំនន់របស់ចិន ចាប់ផ្តើមខ្លាំងក្លា និងលឿនជាងធម្មតា នៅតំបន់ភាគខាងត្បូង

2024/06/03 02:16:04 pm        109
យោងតាមក្រសួងធនធានទឹក (MWR) បានឱ្យដឹងថា ប្រទេសចិន បានឈានចូលដល់រដូវកាលទឹកជំនន់ទូទៅរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូង បានកើនឡើងខ្លាំងរួចទៅហើយ ខណៈដែលអ្នកជំនាញម្នាក់បានប្រាប់សារព័ត៌មាន គ្លូបប៊ល ថែមស៍ (Global Times) កាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា រដូវទឹកជំនន់ឆ្នាំនេះនៅតំបន់ភាគខាងត្បូង ប្រទេសចិន បានចាប់ផ្តើមលឿនជាងធម្មតា។រដូវទឹកជំនន់ទូទៅឆ្នាំនេះ ដែលរំពឹងថានឹងដំណើរការចាប់ពីខែមិថុនា ដល់ខែសីហា នឹងមានទាំងទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយគ្រោះធម្មជាតិបែបនេះកាលពីមុនបណ្តាលឱ្យខូចខាតជាច្រើន។ ព្រឹត្ដិការណ៍អាកាសធាតុធ្ងន់ធ្ងរក៏ត្រូវបានគេរំពឹងថានឹងកាន់តែញឹកញាប់ រីករាលដាល និងខ្លាំងជាងមុន ជាមួយនឹងផលប៉ះពាល់កាន់តែខ្លាំង នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានរាយការណ៍ថា នាយកដ្ឋានពាក់ព័ន្ធកំពុងតាមដានយ៉ាងដិតដល់នូវជំនន់ទឹកភ្លៀង បម្រែបម្រួលកម្រិតទឹក ធ្វើការពិគ្រោះ និងវិនិច្ឆ័យ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។អាជ្ញាធរគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុងប៉េកាំង ក៏បានក្រើនរំលឹកសាធារណជនកាលពីថ្ងៃអាទិត្យ ឱ្យយកចិត្តទុកដាក់លើការព្យាករ និងការព្រមានដែលពាក់ព័ន្ធ ហើយសិក្សាអំពីនីតិវិធីផ្តល់ជម្រកសង្គ្រោះបន្ទាន់សម្រាប់រដូវទឹកជំនន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM
លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ
05/16/2026 03:05 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំ​​ UN រិះគន់សំណើ​​សេចក្តីសម្រេចរបស់អាមេរិក ស្តីពីច្រកសមុទ្រ Hormuz
05/16/2026 03:05 PM
កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី
05/16/2026 03:05 PM