នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នកស្លាប់​សរុបកើន​ជិត​៧០០នាក់ គិតត្រឹមថ្ងៃនេះ

2021/07/03 05:16:22 am        573
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦១៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៩០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៦៩៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៦​ ១២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៣ ២៩៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រយៈពេល១ខែខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាងមួយពាន់ប្រាំរយនាក់

2021/07/01 03:50:31 pm        556
កំពត ៖ ស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តកំពត ​កាន់តែរីករាលដាល​ច្រើនឡើងៗ ពីមួយ​​​ថ្ងៃទៅ​មួយថ្ងៃ។​គិត​ត្រឹម​រយៈពេលមួយខែគត់ ​ក្រោយផ្ទុះការឆ្លងនៅកាស៊ីណូតំបន់តន់ហន់ ខេត្តកំពត​មានអ្នកឆ្លងជំងឺ​កូវីដ-១៩​សរុបជាងមួយពាន់ប្រាំរយនាក់ ​ដោយរាប់បញ្ចូលទាំង​អ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩២នាក់ នៅថ្ងៃទី៣០ខែមិថុនានេះផង។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ យោងតាមលទ្ធផល នៃការវិភាគ​វត្ថុសំណាក រកមេរោគកូវីដ-១៩ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​ បានប្រកាសថា រកឃើញ​អ្នកវិជ្ជមានថ្មីចំនួន៩២នាក់ បន្ថែមទៀត ក្នុងនោះស្រី ៦៧នាក់។ ​ដូច្នេះរយៈពេលមួយខែគត់ ខេត្តកំពត មានអ្នកឆ្លងសរុប១៥១៩នាក់។ ក្នុងនោះជាសះស្បើយ៩៥៣នាក់ កំពុង​សម្រាកព្យាបាល​៥៤៩នាក់ និងស្លាប់ចំនួន១៧នាក់ ។អាជ្ញាធរខេត្តកំពត នៅតែបន្តអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំ​របស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយ​ស្ម័គ្រចិត្ត​ក្នុងការ​យកសំណាក​ទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ ៕

ឆេះផ្ទះ​ប្រជាពលរដ្ឋ​ជា​សំណង់​មិនរៀបរយ អស់​ចំនួន ០៦ខ្នងផ្ទះ

2021/06/30 11:31:35 am        484
ភ្នំពេញ៖ ករណី​អគ្គីភ័យ​ឆេះ​ផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួនេះ ០៦ខ្នងផ្ទះ ដែល​ប្រភេទ​ឈើ​ប្រក​ស័ង្កសី​ដែល​សំណងមិនរៀបរយ តែមិនបណ្ដាយអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅ​ចំណុច​ដីឡូតិ៍​នៅតាមបណ្ដោយផ្លូវលេខ ១០៥កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន។​តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពីផ្ទះកើតហេតុ​បងប្អូនប្រជាពលរដ្ឋបាន​យក​បំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់​តែមិនរលត់ ក៏​រាយការណ៍​ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការ​ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។​មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយទទួល​បាន​ដំណឹង​នេះ ភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវ​ប្រើ​ពេលយូរបន្តិច ដូច្នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង ០៦ខ្នងផ្ទះផងដែរ ដែល​ប្រភេទសំណង ឈើប្រក់ស័ង្កសី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៦គ្រឿង ប្រើ​ប្រាស់​អស់ ០៣គ្រឿង។ តាម​ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានយុវជនម្នាក់ ដែល​ប្រើប្រាស់​សារធាតុញៀនលើសកម្រិត ដែល​មាន​គំនុំ​ជាមួយ​យុវជន​​ម្នាក់ទៀតជាង ០១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបាន​មក​លួច​ដុត ហើយដៃកាន់ដាវ មិនអោយប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចរត់ចូលព្រៃបាត់ទៅ៕ អត្ថបទ៖ កុម្ភៈ

កម្ពុជា​រក​ឃើញ​មនុស្ស​ ១,១៣០​នាក់​ឆ្លង​កូវីដ-១៩ នាំ​ឱ្យ​តួលេខ​ឆ្លង​សរុប​កើន​​​ឡើង​លើស ​៥​ម៉ឺន​ករណី​នៅ​ត្រឹម​ថ្ងៃ​នេះ

2021/06/30 05:11:07 am        366
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ​ជាង ១​ពាន់​នាក់​ឆ្លង​កូវីដ-១៩ ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​មាន ហើយ​ក៏​ធ្វើ​ឱ្យ​តួលេខ​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ឡើង​លើស ៥​ម៉ឺន​នាក់​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ ១,១៣០​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ចំណោម​សំណាក​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​រហូត​ដល់ ៩៩១​នាក់ គឺ​មាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៣៩​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។តួលេខ​នេះ​ បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​លើស​ពី​ ១​ពាន់​ករណី​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ២៧​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ៦០២​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។ចំនួន​អ្នក​ស្លាប់ ២៧​នាក់​​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ គឺ​​ជា​តួលេខ​ខ្ពស់​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​ប្រកាស​ករណី​ឆ្លង​ជា​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែម​ីនា​កន្លង​មក​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ ៥០,៣៨៥​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤៤,១៤៣​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៦៧០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខ្យល់កន្រ្តាក់នៅស្រុកឯកភ្នំ ប៉ះពាល់ផ្ទះជាង៣០ខ្នង និងរលំផ្ទះសង្កត់មនុស្សស្លាប់ម្នាក់ និងរងរបួសម្នាក់

2021/06/29 02:00:28 pm        514
បាត់ដំបង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០ខ្នង នៅស្រុកឯកភ្នំ ធ្វើឲ្យរលំផ្ទះសង្កាត់ស្ត្រីម្នាក់ស្លាប់ និងបុរសម្នាក់បានរងរបួស កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញនេះ ។ បើតាមមន្ត្រីសាខាកាកបាទក្រហមខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងអំឡុងពេលខ្សល់កន្រ្តាក់ ស្ត្រីរងគ្រោះស្លាប់ដោយសារហេតុការណ៍នោះ ឈ្មោះ ពិន ឈួក អាយុ៦៧ឆ្នាំ បានស្លាប់ ត្រូវជា​ប្រពន្ធ និងបុរសម្នាក់ឈ្មោះ ញឹម រតនា អាយុ៦៨ឆ្នាំ រងរបួសធ្ងន់ ត្រូវជាប្តី ហើយត្រូវបាន​បញ្ជូន​ទៅសង្គ្រោះព្យាបាលក្នុងមន្ទីរពេទ្យ ដោយជនរងគ្រោះទាំងពីរនាក់រស់នៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។សូមបញ្ជាក់ថា ក្នុងករណីគ្រោះធម្មជាតិនេះ បានធ្វើឱ្យប៉ះពាល់ផ្ទះចំនួន៣២ខ្នង ក្នុងនោះ​រងការ​ប៉ះពាល់ធ្ងន់ធ្ងរចំនួន ៦ខ្នង នៅក្នុងឃុំចំនួន៣ នៃស្រុកឯកភ្នំ ​មានឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ​និងបន្ទាប់ពីកើតហេតុណ៍ អាជ្ញាធរបានចុះទៅត្រួតពិនិត្យភ្លាមៗផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

ខេត្តកោះកុង មានអ្នកស្លាប់ចំនួន៥នាក់ដោយសារកូវីដ-១៩

2021/06/29 01:52:46 pm        398
កោះកុង ៖ តាមលិខិតមរណភាពរបស់មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ មិថុនា បាន​បង្ហាញថា មានអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩ មានចំនួន២នាក់នាចុងខែនេះ។លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ​បាន​ឲ្យដឹងថា​ អ្នកជំងឺ​ អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ស្លាប់ដោយការរលាកសួតធ្ងន់ធ្ងរ ដោយសារ​ជំងឺកូវីដ១៩ រួមជាមួយជំងឺក្រិនថ្លើម និងជំងឺខ្សោយក្រលៀនរុំារៃ។លោកវេជ្ជបណ្ឌិត បន្ថែមថា បុរសខាងលើស្លាប់នៅថ្ងៃទី២៨ មិថុនា វេលាម៉ោង ១៧:២០នាទី បើតាមរោគ​វិនិច្ឆ័យ​តាមដាន។ រហូតមកដល់ពេលនេះ អង្គការ​សុខាភិបាលពិភពលោក​បាន​បង្ហាញថា គ្មានឱសថពិសេសណា​មួយជាក់លាក់ក្នុងព្យាបាលជំងឺកូវីដ​អោយ​ជាសះស្បើយ​នៅឡើយទេ ​មានតែវិធានការសុខាភិបាលបង្ការ៣កុំ និង៣ការពារ ជាជម្រើស​ដ៏មាន​ប្រសិទ្ធភាព​បំផុតក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយអត្រាមរណភាព។ចំណែកលោកវេជ្ជបណ្ឌិត ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏បង្ហាញដែរថា អ្នកជំងឺ ភេទស្រី វ័យ៧៦ឆ្នាំ បានស្លាប់ដោយជំងឺកូវីដ នៅមន្ទីរពេទ្យបង្អែកស្រុក កាលពីវេលា​ម៉ោង១រំលង​អធ្រាត្រថ្ងៃទី២៩ មិថុនា ២០២១។ ស្រ្តីវ័យចំណាស់នេះដែរ បានចូលសម្រាក​ព្យាបាលជំងឹកាលពីថ្ងៃទី២៦មិថុនា ។លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍​​ក្រុមការងាររៀប​ចំចាត់​ចែង​បូជាសពអ្នកដែលស្លាប់ដោយជំងឺកូវីដខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃនេះថា គិតចាប់​ពីថ្ងៃទី១០ខែមិថុនា ដល់ត្រឹមថ្ងៃទី២៩ មិថុនានេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺ​កូវីដ១៩ ចំនួន៥នាក់ ហើយនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យស្រុកស្រែអំបិល។បច្ចុប្បន្នក្រុមការងារបានសម្របសម្រួលពិធីបូជាសាកសព អ្នកស្លាប់ដោយជំងែកូវីដ​តាមប្រពៃណី​ជាតិខ្មែររួចរាល់ នៅឈាបនដ្ឋានវត្តអារាមជាបណ្តុះអាសន្ន ខណៈទីតាំងបូជាសពអ្នកស្លាប់កូវីដ​នៅមិនទាន់ចេញជារូបរាងនៅឡើយ។ ការមិនទាន់លេចជារូបរាងឡើយ ត្រូវបានអាជ្ញាធរ អះអាងថា ក្រុមការងារបានខិតខំរកទីតាំងដើម្បីស្ថាបនា តម្រូវការអំឡុងកូវីដ៕អត្ថបទ ៖ ឈឹម មករា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៧០៩នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/29 01:35:55 pm        341
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៧០៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦២៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៥៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៣​ ៤៧៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៩ ២៥៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ជនសង្ស័យម្នាក់​ធ្វើសកម្មភាពលួចម៉ូតូ​បានសម្រេច ​តែរត់មិនរួចត្រូវម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច

2021/06/28 05:20:59 pm        322
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើ​សកម្មភាពលួចម៉ូតូមួយគ្រឿង បានសម្រេចតែរត់មិនរួច​ ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើង​​កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស អាយុ ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និង​រថយន្តស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាក់ scoopy ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CQ- 6210 មកពីទិញឥវ៉ាន់ ហើយ​ក៏ភ្លេចដកសោរម៉ូតូ​ចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យ ធ្វើ​សកម្មភាពលួចយកទៅជិះ ដើម្បី​គេចខ្លួន តែត្រូវបាន​គាត់​ឃើញ​ទាន់ក៏ស្រែក នឹងដេញតាមរហូតដល់ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ ទើបធ្វើការ​ឃាត់ខ្លួន​បានជនសង្ស័យបាន រួចធ្វើការប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍។បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ ដើម្បី​ចាត់ការតាមផ្លូវច្បាប់។ ​ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចប្រគល់ ជូនទៅម្ចាស់ដើមវិញផងដែរ៕អត្ថបទ៖ កុម្ភះ

ក្រោយពិនិត្យឃើញមានអាជីវករ ក្នុងផ្សារបឹងកេងកងមានផ្ទុះកូវីដ១៩ឡើងវិញ អាជ្ញាធរ​សម្រេច​បិទផ្សារ​ជា​បណ្ដោះអាសន្ន

2021/06/28 04:59:02 pm        428
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទ​ផ្សារបឹងកេងកង ជាបណ្ដោះអាសន្ន ក្រោយ​ពិនិត្យ​ឃើញថា មានបងប្អូនអាជីវករក្នុងផ្សាបឹងកេងកង មានឆ្លងជំងឺកូវីដឡើងវិញ បន្ទាប់​ពីបិទមួយរយះ រួចបើកដំណើរឡើងវិញនោះ។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌ​បឹងកេងកង បានចេញសេចក្ដីជូនដំណឹង អំពាវនាវបងប្អូនដែលជាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២១ សូមអញ្ជើញមកយកសំណាក​តេស្តរកវីរុសកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៊ីម បឹងកេងកង នៅថ្ងៃចន្ទទី២៨ ខែមិថុនា ឆ្នាំ​២០២១ ជាបន្ទាន់ព្រមទាំងអនុវត្តវិធាន ស្របតាមការណែនាំ​របស់ក្រសួង​សុខាភិបាល​អោយ​បាន​ត្រឹមត្រូវបំផុត។រដ្ឋបាលខណ្ឌបឹងកេងកង សូមជម្រាបជូនដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់ឲ្យបានជ្រាបថា ៖ អាស្រ័យ​ស្ថានភាពនៃការរីក​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករផ្សារ​បឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ​ដែលស្ថានភាពនេះ​បាន​ឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ ​និងចាំបាច់ត្រូវ​មាន​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ជាបន្ទាន់។គួរបញ្ជាក់ផងដែរ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក បានអញ្ជើញចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ និង​ទីតាំង​ពិនិត្យសំណាក​របស់បងប្អូនអាជីវករនៅ​ផ្សារបឹងកេងកង ដែលស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង៕អត្ថបទ ៖ កុម្ភៈ

បិទផ្អាកផ្សារឈូកខេត្តកំពត រយៈពេល១សប្តាហ៍ក្រោយរកឃើញអាជីវករច្រើននាក់វិជ្ជមានកូវីដ-១៩

2021/06/28 03:57:41 pm        509
កំពត ៖ អាជ្ញាធរស្រុឈូក ខេត្តកំពត បានសម្រេចផ្អាកការលក់ដូរជាបណ្តោះអាសន្ន ក្នុងផ្សារឈូក រយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកឈូក ចេញនៅថ្ងៃទី២៨ ខែមិថុនានេះ ។ក្នុង​សេចក្ដី​ប្រកាស​​ដដែល ​បានបញ្ជាក់ថា ករណីបិទផ្អាកផ្សារឈូក​មិនឲ្យលក់ដូរ​ជា​បណ្តោះអាសន្ន​នេះ គឺដោយសារតែអាជ្ញាធរបានរកឃើញអាជីវករលក់ដូក្នុងផ្សារចំនួន១៥នាក់ មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ។ អាជីវករដែលបានកើតជំងឺកូវីដ-១៩ ក្នុងផ្សារឈូកមានអ្នកលក់សំលៀកបំពាក់ ចាប់ហួយ ជាងមាស និងអ្នកលក់គ្រឿងកង់ ដែលអ្នកទាំងនោះបានពាក់ព័ន្ធផ្ទាល់នៅក្នុងផ្សារឈូក ។អភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភណ្ឌ បានប្រាប់ឲ្យដឹងថា ការបិទផ្អាកផ្សារនេះ គឺធ្វើឡើងដើម្បី​ការពារមិនឲ្យឆ្លងរីករាលដាលបន្តទៀត និងដើម្បីពិនិត្យសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយអ្នកផ្ទុកកូវីដ១៩ ទាំង១៥នាក់ខាងលើ។លោក បានបន្តថា ស្រុកឈូកបានធ្វើការទប់ស្កាត់បានយ៉ាងល្អរយៈពេលកន្លងមក មិនមាន​អ្នកវិជ្ជ​មាន​ទេ ប៉ុន្តែជាអកុសល ក្នុងករណីផ្ទុះកូវីដ១៩ នៅកាស៊ីណូ សុខ គឹមម៉េង ច្រទ្វារទ្វេភាគី​តន់ហន់​នេះ ស្រុកឈូកមកដល់បច្ចុប្បន្នបានរកឃើញអ្នកវិជ្ជមានសរុបចំនួន៧០នាក់ ស្រី ២៩នាក់ ជា​សះស្បើយ៣២នាក់ កំពុងព្យាបាល ៤៣នាក់ និងស្លាប់០១នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/11/2026 08:04 AM
មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM